Category: ព័ត៌មានអន្តរជាតិ

  • ​សហរដ្ឋអាមេរិក​ប្រកាស​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​មី​យ៉ា​ន់​ម៉ា​ ​ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារដណ្តើមអំណាច

    ​សហរដ្ឋអាមេរិក​ប្រកាស​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​មី​យ៉ា​ន់​ម៉ា​ ​ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារដណ្តើមអំណាច

    ​អាមេរិក​៖​ ​ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​បន្ទាប់ពី​ការពិនិត្យ​ឡើងវិញ​យ៉ាង​យកចិត្តទុកដាក់​ ​យើង​បាន​ចាត់ទុកថា​ ​ការ​ចាប់​ឃុំ​ខ្លួន​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​និង​លោក​ប្រធានាធិបតី​ ​យូ​ ​វី​ន​ ម្យី​ន​ត៍ ​គឺជា​ទង្វើ​រដ្ឋប្រហារ​ ​។​ ស្ថិត​ក្រោម​ច្បាប់​សហរដ្ឋអាមេរិក​នោះ​ ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ទាំងឡាយ​ដល់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ ​ប៉ុន្តែ​ប្រសិទ្ធ​ភាព​ ​និង​ការ​អនុវត្ត​ប្រហែល​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ​ ​ព្រោះថា​ជំនួយ​អាមេរិក​ភាគច្រើន​ផ្ដល់​ឱ្យ​មី​យ៉ា​ន់​ម៉ា​ ​ធ្វើឡើង​តាមរយៈ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​សហរដ្ឋអាមេរិក​ ​ក្រសួងការបរទេស​អាមេរិក​របស់​ខ្លួន​នៅតែ​បន្ត​អំពាវនាវ​អោយ​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ដោះលែង​លោកស្រី​ ​ស៊ូ​ជី​ ​និង​អ្នក​ដែល​កំពុង​ជាប់ឃុំ​ទាំងអស់​ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​រដ្ឋបាល​លោក​ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​មានផ្លូវ​ជាច្រើន​ដើម្បី​ត្រូវរ៉ូវ​គ្នា​ជាមួយ​ចិន​ ​តែ​ការពិភាក្សា​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​ ​និង​ដៃគូ​ ​គឺជា​រឿង​ដែល​ត្រូវធ្វើ​មុនគេ

    ​រដ្ឋបាល​លោក​ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​មានផ្លូវ​ជាច្រើន​ដើម្បី​ត្រូវរ៉ូវ​គ្នា​ជាមួយ​ចិន​ ​តែ​ការពិភាក្សា​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​ ​និង​ដៃគូ​ ​គឺជា​រឿង​ដែល​ត្រូវធ្វើ​មុនគេ

    ​អាមេរិក​៖​ ​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃអង្គារ​នេះ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​មិន​ប្រញាប់​ដើម្បី​ត្រូវរ៉ូវ​គ្នា​ជាមួយ​ចិន​វិញ​នោះ​ទេ​ ​ហើយ​ថា​ ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ដូច្នោះ​ ​ខណៈ​ណា​មានការ​យល់ស្រប​ពី​ស​ម្ព័ន្ធ​មិត្ត​ ​និង​ដៃគូ​នានា​ផង​ដែរ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​ ចេ​ន​ ​ផ្សា​គី​ ​បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​មួយ​ជាមួយនឹង​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​អាន់​ថូ​នី​ ​ប្លី​ង​ខិ​ន​ ​ថា​ ​មានផ្លូវ​ជាច្រើន​ ​ដើម្បី​ត្រូវរ៉ូវ​គ្នា​ជាមួយ​ចិន​ ​ប៉ុន្តែ​ទាំង​លោកស្រី​ ​និង​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក​ ណេ​ដ​ ​ប្រាយ​ស៍ ​បាន​សង្កត់ធ្ងន់​ថា​ ​ការ​ពិភាក្សាគ្នា​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​ ​និង​ដៃគូ​នានា​ ​គឺជា​រឿង​ដែល​ត្រូវធ្វើ​មុនគេ​ ​។​ មកទល់​ពេលនេះ​ ​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​មិនបាន​បង្ហាញ​ច្បាស់​ពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​ ​ចំពោះ​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ ​២​លើ​ពិភពលោក​នោះ​ទេ​ ​ប៉ុន្តែ​បាន​ស​បញ្ជាក់​ថា​ ​ខ្លួន​នឹង​បន្ត​យ៉ាង​ទូលំទូលាយ​នូវ​វិធី​សា​ស្រ្ត​ដ៏​តឹងរ៉ឹង​ ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ប្រមុខ​យោធា​មី​យ៉ា​ន់​ម៉ា​និយាយ​ថា​ ​រដ្ឋប្រហារ​គឺជា​រឿងជៀស​មិន​ផុត​ ​និង​ថា​ ​ការ​ចូល​កាន់អំណាច​របស់​យោធា​គឺ​ស្រប​តាមច្បាប់

    ​ប្រមុខ​យោធា​មី​យ៉ា​ន់​ម៉ា​និយាយ​ថា​ ​រដ្ឋប្រហារ​គឺជា​រឿងជៀស​មិន​ផុត​ ​និង​ថា​ ​ការ​ចូល​កាន់អំណាច​របស់​យោធា​គឺ​ស្រប​តាមច្បាប់

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ការ​បណ្តេញ​រដ្ឋាភិបាល​របស់​លោកស្រី​ ​អ៊ុង​ ​សាន​ ​ស៊ូ​ជី​ ​គឺជា​រឿង​ជៀស​មិន​ផុត​ ​នេះ​បើ​តាម​ការ​អះអាង​របស់​ប្រមុខ​យោធា​មី​យ៉ា​ន់​ម៉ា​ ​លោក​អគ្គ​មេបញ្ជាការ​យោធា​ ​មីន​ អោ​ង​ ហ្លេ​ង​ ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​ចាត់​ទុក​ការ​ដណ្តើម​អំណាច​នេះ​ជា​រដ្ឋប្រហារ​មួយ​ ​។​ ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​លើកដំបូង​របស់​ខ្លួន​ ​ចាប់តាំង​ពី​យោធា​ចូល​កាន់កាប់​អំណាច​ ​លោក​អគ្គ​មេបញ្ជាការ​យោធា​ ​មីន​ អោ​ង​ ហ្លេ​ង​ ​បាន​និយាយ​ថា​ ​ការ​ចូល​កាន់អំណាច​របស់​យោធា​គឺ​ស្រប​តាមច្បាប់​ ​ក្រោយ​រដ្ឋាភិបាល​ខកខាន​ក្នុង​ការ​ឆ្លើយតបនឹង​សារទុក្ខ​របស់​ក្រុម​យោធា​ ​អំពី​ការ​លួច​បន្លំ​ក្នុង​ការបោះឆ្នោត​ ​និង​ថា​ ​បន្ទាប់ពី​សំណើ​ជាច្រើន​ត្រូវ​បដិសេធ​ ​វិធី​នេះ​ជា​ការ​ជៀស​មិន​ផុត​សំរាប់​ប្រទេស​ ​និង​វា​ជាហេតុ​ផល​ដែល​យើង​ជ្រើស​យក​វា​ ​។​ សូម​បញ្ជាក់​ថា​ ​ក្រោយ​រដ្ឋប្រហារ​ភ្លាម​ៗ​ ​លោក​ឧត្តមសេនីយ៍​ ​មីន​ អោ​ង​ ហ្លេ​ង​ ​ត្រូវ​បាន​ផ្តល់​អំណាចនីតិប្រតិបត្តិ​ ​នីតិបញ្ញត្តិ​ ​និង​យុត្តិធម៌​ ​ដោយ​បាន​ប្រែក្លាយ​មី​យ៉ា​ន់​ម៉ា​ទៅ​ជារបប​យោធា​ជា​ស្វ័យប្រវត្តិ​ ​បន្ទាប់ពី​បាន​ស្ថិតនៅ​ក្រោម​រដ្ឋាភិបាល​ស៊ីវិល​បាន​១​០​ឆ្នាំ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ក្រុម​គ្រូពេទ្យ​មី​យ៉ា​ន់​ម៉ា​គំរាម​ឈប់​ធ្វើការ​ ​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​របស់​យោធា

    ​ក្រុម​គ្រូពេទ្យ​មី​យ៉ា​ន់​ម៉ា​គំរាម​ឈប់​ធ្វើការ​ ​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​របស់​យោធា

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រដ្ឋ​យ៉ាងតិច​២​០​ ​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​របស់​លោក​អគ្គ​មេបញ្ជាការ​យោធា​ ​មីន​ អោ​ង​ ហ្លេ​ង​ ​ដែល​បាន​ផ្តួល​រំលំ​មេដឹកនាំ​ជាប់ឆ្នោត​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​និង​ការរារាំង​ដំណើរការ​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ​។​ ក្រុម​វេជ្ជបណ្ឌិត​បាន​គំរាម​ឈប់​ធ្វើការងារ​ ​បើ​ទោះបីជា​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​នៅតែ​បន្ត​កើន​ឡើង​ជាលំដាប់​នៅ​ក្នុង​ប្រទេស​ ​ដែល​មាន​ប្រជាជន​ចំនួន​៥​៤​លាន​នាក់​មួយ​នេះ​ក៏ដោយ​ ​។​ ​វេជ្ជបណ្ឌិត​ ​M​y​o ​T​h​e​t​ Oo ​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​បាន​និយាយ​ថា​ ​យើង​មិន​អាច​ទទួលយក​មេដឹកនាំ​ផ្តាច់ការ​ ​និង​រដ្ឋាភិបាល​ដែល​មិន​ត្រូវ​បាន​ជ្រើសរើស​បានទេ​.. ​ពួកគេ​អាច​ចាប់ខ្លួន​យើង​គ្រប់ពេល​ ​។​ ​យើង​បាន​សម្រេច​ចិត្ត​ប្រឈមមុខនឹង​រឿង​នេះ​ ​យើង​ទាំងអស់គ្នា​បាន​សម្រេច​ចិត្ត​មិនទៅ​មន្ទីរពេទ្យ​ទេ​ ​។​ ជា​សារ​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងមក​នេះ​ ​ប្រយោគ​មួយ​ឃ្លា​បាន​សរសេរ​ថា​ “​មេដឹកនាំ​ផ្តាច់ការ​ត្រូវតែ​ដួល​រលំ​” ​ដែល​នេះ​ជា​ការ​សរសេរ​នៅ​ខាង​ក្រោយខ្នង​ ​នៃ​ឈុត​ស​ម្លៀ​ក​បំពាក់​របស់​វេជ្ជបណ្ឌិត​មី​យ៉ា​ន់​ម៉ា​ម្នាក់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​រាប់ពាន់​នាក់​និយាយ​ថា​ ​ពួកគេ​នឹង​ច្រានចោល​ការ​ជ្រៀតជ្រែក​ពី​បរទេស​ ​ហើយ​គាំទ្រ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​យោធា

    ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​រាប់ពាន់​នាក់​និយាយ​ថា​ ​ពួកគេ​នឹង​ច្រានចោល​ការ​ជ្រៀតជ្រែក​ពី​បរទេស​ ​ហើយ​គាំទ្រ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​យោធា

    ​មី​យ៉ា​ន់​ម៉ា​៖​ ​អ្នកគាំទ្រ​យោធា​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​ឧទ្យាន​ប្រជាជន​ក្នុង​ទីក្រុង​យ៉ាង​ហ្គ​ន​ ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​ ​ចំពោះ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​កន្លងទៅ​នេះ​ ​។​ ប្រជាជន​នៅ​ក្នុង​តំបន់​ ​H​ma​w​b​i​, ​T​a​i​kk​y​i​, ​H​leg​u, ​M​in​g​a​lardon​ ​និង​ ​In​s​e​in​ ​បាន​ជិះរថយន្ត​រាប់​រយ​គ្រឿង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ដែល​ជាហេតុ​បង្ក​ឲ្យ​មានការ​កក​ស្ទះ​ចរាចរណ៍​នៅ​ខាងមុខ​ឧទ្យាន​ប្រជាជន​ ​។​ ​ក្រុម​បាតុករ​បាន​និយាយ​ថា​ ​ពួកគេ​នឹង​ច្រានចោល​ការ​ជ្រៀតជ្រែក​ពី​បរទេស​ ​ហើយ​គាំទ្រ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​កង​យោធា​ ​។​ ដោយឡែក​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ ​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ ​សមាគម​ពុទ្ធសាសនា​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ក៏បាន​ប្តេជ្ញា​គាំទ្រ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​យោធា​ផង​ដែរ​ ​។​ ​សេចក្តីថ្លែង​ការណ៍​នោះ​បញ្ជាក់​ថា​ ​ពួកគេ​នឹង​ឈរ​ជាមួយ​កងទ័ព​ ​ដើម្បី​ការពារ​ជាតិសាសន៍​ ​សាសនា​ ​និង​ការអប់រំ​ ​ហើយ​ទទួលយក​រដ្ឋាភិបាល​ដែល​ទើប​បង្កើត​ថ្មី​ ​៕​ ​ប្រភព​៖​ ​M​y​an​mar​ ​Time​s

  • ​មនុស្ស​​០​៦​នាក់ស្លាប់​ ​ក្នុង​នោះ​មាន​កុមារ​០​៥​នាក់​ ​ក្រោយ​ការ​បាញ់​ប្រហារ​ដ៏​កក្រើក​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ ​សហរដ្ឋអាមេរិក

    ​មនុស្ស​​០​៦​នាក់ស្លាប់​ ​ក្នុង​នោះ​មាន​កុមារ​០​៥​នាក់​ ​ក្រោយ​ការ​បាញ់​ប្រហារ​ដ៏​កក្រើក​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ ​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​ប៉ូលីស​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ ​កំពុង​បើក​ការស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​បុរស​ម្នាក់​ ​និង​កុមារ​០​៥​នាក់​ ​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅក្នុងផ្ទះ​មួយ​នៅ​ឯ​ទីក្រុង​ ​Musk​o​gee​ ​នៅ​ម៉ោង​ប្រហែល​១​៖​៣​០​នាទី​ព្រឹក​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ នៅពេលដែល​ក្រុម​ប៉ូលីស​បាន​ទៅ​ដល់កន្លែង​កើតហេតុ​ ​ក៏បាន​ប្រទះឃើញ​មាន​ជន​ម្នាក់​កំពុង​កាន់​កាំភ្លើង​មួយ​ដើម​ ​ហើយ​ប៉ូលីស​ម្នាក់​ក៏បាន​បាញ់​ទៅលើ​ខ្មាន់​កាំភ្លើង​នោះ​តែ​មិន​ត្រូវ​ ​។​ ​ក្រោយមក​ទៀត​ ​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​មន្ត្រី​ប៉ូលីស​ចាប់ខ្លួន​បានហើយ​ ​បន្ទាប់ពី​បាន​រត់​គេ​ត​បាន​បន្តិច​ ​។​ នៅ​ខាងក្នុង​ផ្ទះ​ដែល​ជា​កន្លែង​កើតហេតុ​ ​ម​ន្រ្តី​ប៉ូលីស​ក៏បាន​រក​ឃើញ​បុរស​ម្នាក់​ ​និង​កុមារ​ចំនួន​៤​នាក់​ទៀត​កំពុង​ដេក​ស្លាប់​ ​ហើយ​ទារក​ទើបនឹង​កើត​ម្នាក់​ក៏បាន​ស្លាប់​ដែរ​ ​នៅ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​ម​ន្ទី​ពេទ្យ​ ​ខណៈ​ដែល​ភ្លាម​ៗ​នេះ​ទាំង​ឈ្មោះ​ជនរងគ្រោះ​ ​ឬ​ជន​សង្ស័យ​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​ ​៕​ ​ប្រភព​៖​ ​In​d​e​r​pendent

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៦​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៦​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​៤​លាន​៣​៩​ម៉ឺន​១​ពាន់​១​៨​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​២​៦​ម៉ឺន​២​ពាន់​៧​៣​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​៦​លាន​២​៤​ម៉ឺន​៦​ពាន់​៥​៤​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៧​លាន​២​ម៉ឺន​៧​ពាន់​៣​៤​៧​នាក់​ ​ស្លាប់​ចំនួន​៤​៥​ម៉ឺន​៧​ពាន់​៨​៥​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៦​លាន​៧​៥​ម៉ឺន​៤​២​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៧​៧​ម៉ឺន​៨​ពាន់​២​០​៦​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៤​ពាន់​៦​៣​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៤​៦​ម៉ឺន​១​ពាន់​៧​០​៦​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៩​លាន​២​៨​ម៉ឺន​៦​ពាន់​២​៥​៦​នាក់​ ​ស្លាប់​២​២​ម៉ឺន​៦​ពាន់​៣​៨​៣​នាក់​ ​និង​ជាសះស្បើយ​៨​លាន​១​៦​ម៉ឺន​៩​២​៩​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ថៃឆ្លងកូវីដ១​៩​​​​លើស​២​ម៉ឺន​នាក់​ហើយ​ ស្លាប់​ថែម​ពីរ​នាក់​ទៀត

    ថៃឆ្លងកូវីដ១​៩​​​​លើស​២​ម៉ឺន​នាក់​ហើយ​ ស្លាប់​ថែម​ពីរ​នាក់​ទៀត

    ប្រទេស​ថៃ​ ​នៅ​ថ្ងៃ​ទី​២​ ​កុម្ភៈ​ ​២​០​២​១​នេះ​ ​បាន​ប្រកាស​ពី​​​រក​ឃើញ​ឆ្លង​ថ្មីៗ​ ​ករណី​កូ​វី​ដ​១​៩​ ​ចំនួន​៨​៣​៦​នាក់​ទៀត​ ​និង​ស្លាប់​ថែម​២​នាក់​ទៀត​ ​ខណៈ​ដែល​ថៃ​មាន​ករណី​ឆ្លង​កូ​វី​ដ​១​៩​ ​លើស​២​ម៉ឺន​នាក់​ហើយ​ដែរ​។​ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​បានឲ្យ​ដឹង​ដែរ​ថា​ ​ក្នុងចំណោម​ឆ្លង​ថ្មី​ ​៨​៣​៦​នាក់​ ​មានតែ​១​៧​នាក់​ប៉ុណ្ណោះ​គឺជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​។​ ​គិត​ត្រឹម​ថ្ងៃ​អង្គា​រ៍​នេះ​ ​ថៃ​មាន​ឆ្លង​សរុប​ចំនួន​២​០​៤​៥​៤​នាក់​ ​ស្លាប់​កើន​ដល់​៧​៩​នាក់​ ​ប៉ុន្តែ​មាន​អ្នកជំងឺ​១​៣​២​១​៧​នាក់​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​ហើយ​ ​ខណៈ​ដែល​ជាង​៧​ពាន់​នាក់​កំពុង​សម្រាក​ព្យាបាល​៕​

  • ​ធនាគារ​ពិភពលោក​ព្រមាន​ថា​ ​ការ​គ្រប់គ្រង​អំណាច​ដោយ​យោធា​ ​កំពុង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​មី​យ៉ា​ន់​ម៉ា (Video)

    ​ធនាគារ​ពិភពលោក​ព្រមាន​ថា​ ​ការ​គ្រប់គ្រង​អំណាច​ដោយ​យោធា​ ​កំពុង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​មី​យ៉ា​ន់​ម៉ា (Video)

    ​អាមេរិក​៖​ ​ធនាគារ​ពិភពលោក​ (​W​B) ​បញ្ជាក់​ថា​ ​ខ្លួន​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ​ជុំវិញ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​មី​យ៉ា​ន់​ម៉ា​ ​ហើយ​ថា​ ​ការ​គ្រប់គ្រង​អំណាច​ដោយ​យោធា​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ ​កំពុង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធំ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ ​។​ ធនាគារ​ពិភពលោក​ ​W​B ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​នៅ​យប់​ថ្ងៃចន្ទ​នេះ​ថា​ ​យើង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ ​និង​សន្តិសុខ​របស់​ប្រជាជន​នៅ​មី​យ៉ា​ន់​ម៉ា​ ​ក្នុង​នោះ​រួម​មាន​ទាំង​បុគ្គលិក​ ​និង​ដៃគូ​របស់យើង​ផង​ដែរ​ ​ហើយ​យើង​ក៏​បារម្ភ​អំពី​ការ​កាត់ផ្តាច់​ប្រព័ន្ធ​ទាក់ទង​ទាំង​នៅ​ក្នុង​មី​យ៉ា​ន់​ម៉ា​ ​និង​ជាមួយ​ពិភពលោក​ខាងក្រៅ​ ​។​ សូម​រំលឹក​ថា​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​ ​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ហើយ​អំណាច​ទាំងអស់​ត្រូវ​បាន​ផ្ទេរ​ឲ្យទៅ​លោក​អគ្គ​មេបញ្ជាការ​យោធា​ ​មីន​ អោ​ង​ ហ្លេ​ង​ ​ជាមួយ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​០​១​ឆ្នាំ​ ​។​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​អះអាង​ថា​ ​ការ​ធ្វើ​បែប​នេះ​គឺ​ឆ្លើយតប​ចំពោះ​អ្វី​ដែល​ខ្លួន​ចាត់ទុកថា​ ​ជា​ការបោះឆ្នោត​គ្មាន​តម្លា​ភាព​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ N​L​D​ ​ជំរុញ​អោយ​ដោះលែង​លោកស្រី​ ​ស៊ូ​ជី​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ដទៃទៀត​ដែល​ត្រូវ​ចាប់ខ្លួន​ជាបន្ទាន់ (Video)

    គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ N​L​D​ ​ជំរុញ​អោយ​ដោះលែង​លោកស្រី​ ​ស៊ូ​ជី​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ដទៃទៀត​ដែល​ត្រូវ​ចាប់ខ្លួន​ជាបន្ទាន់ (Video)

    ​មី​យ៉ា​ន់​ម៉ា​៖​ ​គណៈកម្មាធិការប្រតិបត្តិ​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ N​L​D​ ​បាន​អំពាវនាវ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ ​អោយ​មានការ​ដោះលែង​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ប្រ​ធានា​ ធិ​ប​តី​មី​យ៉ា​ន់​ម៉ា​លោក​ ​វី​ន​ ម្យី​ន​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ដទៃទៀត​អោយ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​។​ សេចក្តីថ្លែង​ការណ៍​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ម​ន្រ្តី​ជាន់ខ្ពស់​គណបក្ស​របស់​លោក​ ​វី​ន​ ម្យី​ន​ ​ខាងលើ​នេះ​ ​ក៏បាន​អំពាវនាវ​អោយ​មានការ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោតសកល​កាលពីឆ្នាំមុន​ ​ដែល​ឈ្នះ​ដោយ​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ N​L​D​ ​និង​សម្រាប់​កិច្ចប្រជុំ​សភា​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ឡើង​នៅ​ស​ប្តាហ៍​នេះ​ផង​ដែរ​ ​។​ សូម​ជម្រាប​ថា​ ​លោកស្រី​ ​អ៊ុង​ ​សាន​ ​ស៊ូ​ជី​ ​រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​ ​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ ​ត្រូវ​បាន​យោធា​មី​យ៉ា​ន់​ម៉ា​ចាប់​ឃុំ​ខ្លួន​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​។​ ​បច្ចុប្បន្ន​យោធា​មី​យ៉ា​ន់​ម៉ា​កំពុង​គ្រប់គ្រង​ស្ថានការណ៍​ ​ហើយ​កងទ័ព​ជាច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋធានី​ណៃ​ពិដោរ​ ​និង​ទីក្រុង​យ៉ាង​ហ្គ​ន​ ​។​ ​ចំណែក​ឯ​បណ្ដាញ​ទូរស័ព្ទ​ ​អ៊ី​ន​ធើ​ណិ​ត​ ​និង​ប្រព័ន្ធ​ទំនាក់ទំនង​នានា​នៅ​ក្នុង​រដ្ឋធានី​ ​ក៏ដូចជា​នៅ​តាម​ទីក្រុង​ធំ​ៗ​ក៏​ត្រូវ​បាន​កាត់ផ្ដាច់​ផង​ដែរ​ ​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ា​ន់​ម៉ា​អះអាង​ថា​ ​វា​បណ្ដាលមកពី​បញ្ហា​បច្ចេកទេស​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs