Category: ព័ត៌មានអន្តរជាតិ

  • ​ទីបំផុត​វៀតណាម​បើកភ្លើង​ខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ចំ​ពេល​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗ​៣​៤​ករណី​ទៀត

    ​ទីបំផុត​វៀតណាម​បើកភ្លើង​ខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ចំ​ពេល​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗ​៣​៤​ករណី​ទៀត

    ​វៀតណាម​៖​ ​ទីបំផុត​វៀតណាម​បាន​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​នៅ​ថ្ងៃសៅរ៍​នេះ​ ​ស្រប​ពេល​ដែល​ប្រទេស​អាស៊ី​មួយ​នេះ​ ​ក៏បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ថ្មីៗ​ចំនួន​៣​៤​ករណី​បន្ថែម​ទៀត​ផង​ដែរ​ ​។​ ក្រសួងសុខាភិបាល​វៀតណាម​បាន​បើកភ្លើង​ខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​P​L​C ​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​ ​ខណៈ​កន្លងមក​នេះ​ ​រដ្ឋាភិបាល​វៀតណាម​និយាយ​ថា​ ​ខ្លួន​កំពុង​ស្ថិត​ក្រោម​ការពិភាក្សា​ទិញ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ចំនួន​៣​០​លាន​ដូ​ស​ ​។​ ​បើ​តាម​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​ ​លោក​ ង្វៀ​ន​ ​សួន​ហ្វុ​ក​ ​វៀតណាម​ត្រូវតែ​មាន​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ត្រីមាស​ទី​ ​១​ ​ឆ្នាំ​២​០​២​១​ ​។​ ​គិត​ត្រឹម​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​នេះ​ ​នៅ​ទូទាំង​ប្រទេស​វៀតណាម​មាន​ចំនួន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​សរុប​១​ពាន់​៦​៥​៧​ករណី​ ​ក្នុង​នោះ​ស្លាប់​៣​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​ ​១​ពាន់​៤​៤​៨​នាក់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អង្គការសហប្រជាជាតិ​មាន​កង្វល់​ពី​ចរន្ត​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា

    ​អង្គការសហប្រជាជាតិ​មាន​កង្វល់​ពី​ចរន្ត​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា

    ​បរទេស​៖​ ​អង្គការសហប្រជាជាតិ​មាន​កង្វល់​ពី​ចរន្ត​រដ្ឋប្រហារ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដូចគ្នា​ទៅ​នឹង​ក្រុម​ប្រទេស​លោក​ខាងលិច​ដែរ​ ​ដោយសារតែ​កងទ័ព​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​ថា​ ​នឹង​ដំណើរការ​ ​ប្រសិនបើ​អង្គភាព​ដែល​ពាក់ព័ន្ធ​មិន​ត្រួតពិនិត្យ​លើ​ចំណុច​ដែល​មាន​ការសង្ស័យ​ថា​ ​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​​មានការ​លួច​បន្លំ​ ​។​ ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​បាន​រាយការណ៍​ពី​ទីក្រុង​ ណៃ​ពី​ដោ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​នេះ​ថា​ ​អង្គការសហប្រជាជាតិ​បាន​ចេញផ្សាយ​នូវ​សេចក្តីថ្លែង​ការណ៍​របស់​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូទែ​រ៉េ​ស​ ​អគ្គលេខាធិការ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​នេះ​ ​ដោយ​លោក​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​នៅ​មី​យ៉ា​ន់​ម៉ា​ ​ត្រូវ​គោរព​ល​លទ្ធផល​នៃ​ការបោះឆ្នោតសកល​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​ ​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ស្ថានទូត​អង់គ្លេស​ ​កាណាដា​ ​អូ​ស្រ្តា​លី​ ​និង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួមគ្នា​ ​សុំ​អោយ​កងទ័ព​មី​យ៉ា​ន់​ម៉ា​គោរព​តាម​បទដ្ឋាន​ប្រជាធិបតេយ្យ​ ​៕

  • ​កូវីដ​១​៩​៖​ ​ថៃ​រក​ឃើញ​វិជ្ជមាន​ជាង​៨​០​០​នាក់​ទៀត​ ​ថ្ងៃនេះ

    ​កូវីដ​១​៩​៖​ ​ថៃ​រក​ឃើញ​វិជ្ជមាន​ជាង​៨​០​០​នាក់​ទៀត​ ​ថ្ងៃនេះ

    ​ថៃ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​៨​០​២​នាក់​ទៀត​ ​នា​ថ្ងៃសុក្រ​ ​ទី​២​៩​ ​មករា​ ​២​០​២​១​នេះ​ ​ក្នុង​នោះ​ ​មាន​២​១​នាក់​គឺជា​ករណី​នាំចូល​ ​ក្រៅពី​នេះ​ ​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ហើយ​ភាគច្រើន​មាននៅ​ខេត្ត​សា​មុត​ ​សា​ខន​។​ ​គួរ​កត់​សម្គាល់​ថា​ ​ប៉ុន្មាន​ថ្ងៃជា​ប់​ៗ​គ្នា​មកនេះ​ ​ថៃ​មាន​ករណី​ឆ្លង​ថ្មី​ជិត​១​ពាន់​នាក់​ ​ជា​ប្រចាំថ្ងៃ​។​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៩​ ​មករា​នេះ​ ​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​បាន​កើន​ដក់​ ​១​៧​០​២​៣​នាក់​ហើយ​ ​ស្លាប់​៧​៦​នាក់​៕​​

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សន្យា​ជួយ​អោយ​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សភាតំណាងរាស្ត្រ​ឡើងវិញ

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សន្យា​ជួយ​អោយ​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សភាតំណាងរាស្ត្រ​ឡើងវិញ

    ​អាមេរិក​៖​ ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​សន្យា​ថា​ ​រូបលោក​នឹង​ព្យាយាម​ជួយ​អោយ​គណបក្ស​សាធារណរដ្ឋ​ ​គ្រប់គ្រង​សភាតំណាងរាស្ត្រ​ឡើងវិញ​ ​នៅ​ក្នុង​ការបោះឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ​នៅ​ឆ្នាំ​២​០​២​២​ ​។​ ការ​អះអាង​បែប​នេះ​បាន​កើតមាន​ស្រប​ពេល​ដែល​លោក​ ​ត្រាំ​ ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សភា​សំឡេង​ភាគតិច​ ​នៃ​សភាតំណាងរាស្ត្រ​មកពី​គណបក្ស​សាធារណរដ្ឋ​ ​លោក​ ខេវិ​ន​ ​ម៉ា​ខា​ធី​ ​នៅ​ឯ​រ​ម្ម​ណី​យ​ដ្ឋា​ន​ ​ម៉ា​អេឡាហ្គោ ​ក្នុង​ទីក្រុង​ ​ផា​ម​ប៊ិច​ ​រដ្ឋ​ ផ្ល័​រ​រី​ដា​ ​ជាទី​ដែល​លោក​ ​ត្រាំ​ ​កំពុង​ស្នាក់​នៅ​ ​ចាប់តាំង​ពី​លោក​ចាកចេញ​ពី​សេតវិមាន​ ​កាលពី​ថ្ងៃ​២​០​ ​ខែ​មករា​កន្លងទៅ​ ​។​ ​ជំនួប​រវាង​លោក​ ​ត្រាំ​ ​និង​លោក​ ​ម៉ា​ខា​ធី​ ​ខាងលើ​នេះ​ក៏​ត្រូវ​បាន​ធ្វើឡើង​ចំ​ពេល​ដែល​លោក​ ​ត្រាំ​ ​កំពុង​ប្រឈមមុខនឹង​សវនាការ​មួយ​នៅ​ក្នុង​ព្រឹទ្ធសភា​ ​នា​ខែកុម្ភៈ​ខាងមុខនេះ​ ​ក្រោយ​សភាតំណាងរាស្ត្រ​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ​ ​បោះឆ្នោត​ចោទប្រកាន់​លោក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​ ​ពី​បទ​ញុះញង់​ឱ្យ​ក្រុម​អ្នក​គំា​ទ្រ​រូបលោក​វាយប្រហារ​លើ​វិមាន​សភា​ ​។​ តែ​ទោះជាយ៉ាងណាក៏ដោយ​ ​អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​នៅតែ​យល់ឃើញ​ថា​ ​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​នឹង​រួចខ្លួន​ការ​ពី​ការ​កាត់ទោស​នៅ​ក្នុង​សវនាការ​ព្រឹទ្ធសភា​ជាថ្មី​ម្ដងទៀត​ ​ដោយសារតែ​សមាជិកព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ ​ភាគច្រើន​នៅតែ​បន្ត​គាំទ្រ​រូបលោក​ដដែល​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​នាយក​រដ្ឋ​ម​ន្រ្តី​អ៊ីស្រាអែល​បញ្ជាក់​ថា​ ​ការ​ផ្អាក​លក់​យន្តហោះ​ ​F​-35 ​របស់​សហរដ្ឋអាមេរិក​ ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​-អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ឡើយ

    ​នាយក​រដ្ឋ​ម​ន្រ្តី​អ៊ីស្រាអែល​បញ្ជាក់​ថា​ ​ការ​ផ្អាក​លក់​យន្តហោះ​ ​F​-35 ​របស់​សហរដ្ឋអាមេរិក​ ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​-អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ឡើយ

    ​អ៊ីស្រាអែល​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អ៊ីស្រាអែល​លោក​ ប៊ិ​ន​ចា​មីន​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បញ្ជាក់​ថា​ ​ការ​សម្រេច​ចិត្ត​ផ្អាក​កិច្ចព្រមព្រៀង​លក់​យន្តហោះ​ច​ម្បាំ​ង​ដ៏​ទំនើប​ ​F​-35 ​របស់​សហរដ្ឋអាមេរិក​ ​ទៅ​អោយ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ ​រវាង​អ៊ីស្រាអែល​ជាមួយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ឡើយ​ ​។​ ការ​កត់​សម្គាល់​បែប​នេះ​របស់​លោក​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​បាន​កើតមានឡើង​បន្ទាប់ពី​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ផ្អាក​កញ្ចប់​នៃ​កា​រលក់​យន្តហោះ​ ​F​-35 ​ទៅ​អោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​និង​អាវុធ​ទៅ​អោយ​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ជា​បណ្តោះអាសន្ន​ ​ដើម្បី​មានឱកាស​ពិនិត្យ​សើរើ​ឡើងវិញ​នូវ​កញ្ចប់​ទាំងនោះ​ ​។​ សូម​រំលឹក​ផង​ដែរ​ថា​ ​កន្លងមក​ ​កិច្ចព្រមព្រៀង​លក់​យន្តហោះ​ច​ម្បាំ​ង​ដ៏​ទំនើប​ ​F​-35 ​ត្រូវ​ទទួល​បាន​នូវ​ការ​អនុម័តយល់ព្រម​ពី​អតីត​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បន្ទាប់ពី​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​បាន​ព្រមព្រៀង​កាលពីឆ្នាំមុន​ ​ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​ឡើងវិញ​ជាមួយ​អ៊ីស្រាអែល​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​ប្រមុខ​អង្គការសហប្រជាជាតិ​ទទួលការចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​សម្រាប់​ដូ​ស​ដំបូង​រួចរាល់​ហើយ

    ​ប្រមុខ​អង្គការសហប្រជាជាតិ​ទទួលការចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​សម្រាប់​ដូ​ស​ដំបូង​រួចរាល់​ហើយ

    ​អាមេរិក​៖​ ​យោង​តាម​ប្រភព​ពី​គេហទំព័រ​ផ្លូវការ​របស់​អង្គការសហប្រជាជាតិ​បាន​អោយ​ដឹង​ថា​ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូទែរែ​ស​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​រួចហើយ​ ​។​ លោក​ ហ្គូទែរែ​ស​ ​មាន​អាយុ​៧​១​ឆ្នាំ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​នៅ​ឯ​វិទ្យាល័យ​ ​អា​ដ​ឡៃ ស្ទេវិ​ន​សុ​ន​ ​ក្នុង​សង្កាត់​ ប្រុ​ន​ស៍ ​ដែល​មាន​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ​ពី​ទីស្នាក់ការ​កណ្តាល​របស់​អង្គការសហប្រជាជាតិ​នៅ​បុរី​ញូ​យ៉​ក ​ដោយ​លោក​​​មាន​សិទ្ធិ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នេះ​ ​គឺ​ដោយ​ផ្អែកលើ​អាយុ​របស់​លោក​ ​។​ សូម​ជម្រាប​ថា​ ​ប្រជាជន​នៅ​ទីក្រុង​ញូ​យ៉​ក ​ដែល​មាន​អាយុ​លើស​ពី​៦​៥​ឆ្នាំ​ត្រូវ​បាន​រាប់បញ្ចូល​ក្នុង​ក្រុម​មនុស្ស​មាន​អាទិភាព​ ​ក្នុង​នោះ​រួមបញ្ចូល​ទាំង​បុគ្គលិក​ធ្វើការ​នៅ​សាលារៀន​ ​បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​សាធារណៈ​ ​និង​ ​បុគ្គលិក​លក់ទំនិញ​នៅ​តាម​ហាង​ ​ក៏ដូចជា​អាជ្ញាធរ​ដោះស្រាយ​គ្នា​មានអាសន្ន​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​សម្រាប់​ដូ​ស​ទី​២​រួចរាល់​ហើយ

    ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​សម្រាប់​ដូ​ស​ទី​២​រួចរាល់​ហើយ

    ​សិង្ហបុរី​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​សិង្ហបុរី​លោក​ ​លី​ ​សៀន​ឡុង​ ​នៅ​ថ្ងៃសុក្រ​នេះ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​សម្រាប់​ដូ​ស​ទី​២​រួចរាល់​ហើយ​នៅ​ឯ​មន្ទីរពេទ្យ​សិង្ហបុរី​ ​បន្ទាប់ពី​លោក​បាន​ចាក់​វ៉ាក់សាំង​នេះ​សម្រាប់​ដូ​ស​ដំបូង​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​កន្លងទៅ​ ​។​ ក្រោយ​ចាក់​វ៉ាក់សាំង​រួចរាល់​ ​នាយក​រដ្ឋ​ម​ន្រ្តី​សិង្ហបុរី​រូប​នេះ​ ​បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា​ ​វា​ដូចគ្នា​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ​ជាលើកដំបូង​របស់​ខ្ញុំ​ដែរ​ ​ដែល​វា​មាន​ភាព​រហ័ស​ ​និង​គ្មាន​ភាព​ឈឺចាប់​អី្វ​ទាំងអស់​ ​។​ ​លោក​ ​លី​ ​បញ្ជាក់​ទៀត​ថា​ ​សិង្ហបុរី​កំពុង​បង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ ​និង​កំពុង​បើក​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បន្ថែម​ទៀត​ ​ហើយ​ថា​ ​ចូរ​ទៅ​ចាក់​វ៉ាក់សាំង​ ​នៅពេលដែល​វា​ដល់វេន​របស់​អ្នក​… ​វា​នឹង​មិន​ត្រឹមតែ​ការពារ​អ្នក​ទេ​ ​ប៉ុន្តែ​ថែមទាំង​ការពារ​គ្រួសារ​ ​មិត្តភក្តិ​ ​និង​មនុស្ស​គ្រប់គ្នា​ ​ដែល​អ្នកមាន​ទំនាក់ទំនង​ជាមួយ​ ​។​ សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​ ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​សិង្ហបុរី​ ​មាន​ចំនួន​៥​ម៉ឺន​៩​ពាន់​៤​២​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​២​៩​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​ចំនួន​៥​ម៉ឺន​៩​ពាន់​១​៤​៨​នាក់​ ​៕​ ​ប្រភព​៖​ CN​A

  • ​ចិន​ប្រើ​ភាសា​មុត​ស្រួច​ទៅកាន់​កោះ​តៃ​វ៉ាន់​ ​ដោយ​ព្រមាន​ថា​ ​ការប្រកាស​ឯករាជ្យ​ ​គឺ​ស្មើនឹង​ការ​ប្រកាសសង្គ្រាម

    ​ចិន​ប្រើ​ភាសា​មុត​ស្រួច​ទៅកាន់​កោះ​តៃ​វ៉ាន់​ ​ដោយ​ព្រមាន​ថា​ ​ការប្រកាស​ឯករាជ្យ​ ​គឺ​ស្មើនឹង​ការ​ប្រកាសសង្គ្រាម

    ​ចិន​៖​ ​ចិន​រឹត​បន្តឹង​ភាសា​របស់​ខ្លួន​ចំពោះ​កោះ​តៃ​វ៉ាន់​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយធ្វើ​ការព្រមាន​ ​ក្រោយ​បង្កើន​សកម្មភាព​យោធា​នៅក្បែរ​កោះ​នេះ​ថា​ “​ឯករាជ្យ​មានន័យ​ថា​សង្គ្រាម​” ​ហើយ​ថា​ ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​កំពុង​ធ្វើសកម្មភាព​ដើម្បី​ឆ្លើយតបនឹង​ការ​ញុះញង់​ ​និង​ការ​ជ្រៀតជ្រែក​ពី​បរទេស​ ​។​ ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​ ​លោក​ ​វូ​ ឈៀ​ន​ ​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ ​កោះ​តៃ​វ៉ាន់​គឺជា​ផ្នែក​មួយ​មិន​អាច​កាត់ផ្តាច់​បាន​ពី​ប្រទេស​ចិន​ ​ហើយ​ថា​សកម្មភាព​យោធា​ដែល​ធ្វើឡើង​ដោយ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​គឺជា​សកម្មភាព​ចាំបាច់​ ​ដើម្បី​ដោះស្រាយ​ស្ថានភាព​សន្តិសុខ​បច្ចុប្បន្ន​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​និង​ដើម្បី​ការពារ​អធិបតេយ្យភាព​ ​និង​សន្តិសុខ​ជាតិ​ ​។​ ​លោក​ ​វូ​ ឈៀ​ន​ ​បាន​សង្កត់ធ្ងន់​ថា​ ​ប្រជាជន​មួយក្តាប់​តូច​នៅ​កោះ​តៃ​វ៉ាន់​កំពុង​ស្វះស្វែង​ប្រកាស​ឯករាជ្យ​របស់​កោះ​នេះ​ ​ដូច្នេះ​យើង​ព្រ​មានកម្លាំង​ឯករាជ្យ​តៃ​វ៉ាន់​ថា​ ​អ្នក​ដែ​លលេង​ជាមួយ​ភ្លើង​នឹង​រលាក​ខ្លួនឯង​… ​ឯករាជ្យ​តៃ​វ៉ាន់​មានន័យ​ថា​សង្គ្រាម​ ​។​ សូម​រំលឹក​ផង​ដែរ​ថា​ ​កោះ​តៃ​វ៉ាន់​បាន​រាយការណ៍​ថា​ ​យន្តហោះ​ច​ម្បាំ​ង​ ​និង​យន្តហោះទម្លាក់គ្រាប់បែក​របស់​ចិន​ជាច្រើន​គ្រឿង​ ​បាន​ចូល​ទៅ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​នៅ​ភាគ​និរតី​របស់​ខ្លួន​កាលពី​ចុង​ស​ប្តាហ៍​មុន​ ​ជាហេតុ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចិន​ ​បញ្ឈប់​កា​រដាក់​សម្ពាធ​លើ​កោះ​តៃ​វ៉ាន់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នកជំនាញ​ផ្នែក​វេជ្ជ​សា​ស្រ្ត​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​No​v​a​v​a​x ​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​នៅ​ចក្រភពអង់គ្លេស

    ​អ្នកជំនាញ​ផ្នែក​វេជ្ជ​សា​ស្រ្ត​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​No​v​a​v​a​x ​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​នៅ​ចក្រភពអង់គ្លេស

    ​អាមេរិក​៖​ ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​របស់​ទូរទស្សន៍​ BBC ​លោក​ ​F​erg​us​ ​W​a​l​s​h​ ​បាន​និយាយ​ថា​ ​វ៉ាក់សាំង​ ​No​v​a​v​a​x ​គឺជា​វ៉ាក់សាំង​ដំបូង​គេ​បង្អស់​ដែល​បង្ហាញ​ ​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ចក្រភពអង់គ្លេស​ ​។​ ពាក់ព័ន្ធ​នឹង​ការ​អះអាង​ខាងលើ​នេះ​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​ស្វាគមន៍​ចំពោះ​ “​ដំណឹង​ល្អ​” ​នេះ​ ​ហើយ​ថា​ និ​យ​ត​ករ​ឱសថ​របស់​អង់គ្លេស​នឹង​វាយ​តម្លៃ​វ៉ាក់សាំង​នេះ​ ​។​ ​វ៉ាក់សាំង​ការពារ​វី​រុ​ស​កូរ៉ូ​ណា​ថ្មី​នេះ​ ​បាន​បង្ហាញ​ប្រសិទ្ធ​ភាព​រហូតដល់​៨​៩​.​៣​ភាគរយ​ ​ក្នុង​ការសាកល្បង​ខ្នាត​ធំ​នៅ​អង់គ្លេស​ ​ខ​ណ់​វា​ត្រូវ​បាន​ធ្វើ​តេ​ស្ត​លើ​មនុស្សជា​ង​១​ម៉ឺន​៥​ពាន់​នាក់​ ​ដែល​មាន​អាយុ​ចន្លោះ​ពី​១​៨​ដល់​៨​៤​ឆ្នាំ​ ​។​ សូម​បញ្ជាក់​ថា​ ​No​v​a​v​a​x ​គឺជា​វ៉ាក់សាំង​ទី​២​ហើយ​ ​ដែល​បាន​ចូលរួម​ការសាកល្បង​ទ្រង់ទ្រាយ​ធំ​នៅ​ចក្រភពអង់គ្លេស​ ​ខណៈ​វ៉ាក់សាំង​មួយទៀត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សកលវិទ្យាល័យ​ ​Ox​ford​ ​៕​ ​ប្រភព​៖​ BBC

  • ​ប្រជាជន​សិង្ហបុរី​ជាង​១​១​ម៉ឺន​៣​ពាន់​នាក់​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​សម្រាប់​ដូ​ស​ដំបូង​ ​និង​ជាង​៥​០​នាក់​ទៀត​បញ្ចប់​ការ​ចាក់​ដូ​ស​ទី​២​រួច​រាល់​ហើយ

    ​ប្រជាជន​សិង្ហបុរី​ជាង​១​១​ម៉ឺន​៣​ពាន់​នាក់​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​សម្រាប់​ដូ​ស​ដំបូង​ ​និង​ជាង​៥​០​នាក់​ទៀត​បញ្ចប់​ការ​ចាក់​ដូ​ស​ទី​២​រួច​រាល់​ហើយ

    ​សិង្ហបុរី​៖​ ​បុគ្គល​ជាង​១​១​ម៉ឺន​៣​ពាន់​នាក់​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​នូវ​ដូ​ស​ដំបូង​បាន​រួចរាល់​ ​ខណៈ​បុគ្គល​ជាង​៥​០​នាក់​ផ្សេងទៀត​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​នូវ​ដូ​ស​ទី​២​ ​ដោយ​បាន​បញ្ចប់​ការ​ទទួល​ចាក់​វ៉ាក់សាំង​ពេញលេញ​ ​នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​របស់​​​ក្រសួងសុខាភិបាល​សិង្ហបុរី​ ​។​ ក្រសួងសុខាភិបាល​សិង្ហបុរី​ ​បាន​លើកឡើង​ថា​ ​ចាប់ពី​ថ្ងៃចន្ទ​ស​ប្តាហ៍​ក្រោយនេះ​ ​គ្លី​និ​ក​ទាំង​២​០​នៅ​ទូទាំង​ប្រទេស​ ​នឹង​ចាប់ផ្តើម​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​និង​ថា​ ​ចំនួន​មនុស្ស​អាច​នឹង​កើន​ឡើង​ច្រើន​នៅ​ស​ប្តាហ៍​បន្ទាប់​ ​ខណៈ​ដែល​ប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​កំពុង​បន្ត​យ៉ាងសកម្ម​ ​។​ ​ទន្ទឹមគ្នា​ ​មន្ទីរ​ពហុ​ព្យាបាល​ ​និង​គ្លី​និ​ក​ត្រៀម​បង្ការ​សុខភាព​សាធារណៈ​ (​P​H​P​Cs) ​ក៏​នឹង​ក្លាយ​ជា​កន្លែង​បម្រើ​ការ​ ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ផង​ដែរ​ ​ខណៈ​នៅ​ពេល​បច្ចុប្បន្ន​មនុស្ស​វ័យ​ចំណាស់​ ​អាច​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​នៅ​ម​ន្ទី​ពហុ​ព្យាបាល​ចំនួន​០​៩​ ​និង​ ​P​H​P​Cs ​ចំនួន​២​១​កន្លែង​ ​៕​ ​ប្រភព​៖​ CN​A