Category: ព័ត៌មានអន្តរជាតិ

  • ​វៀតណាម​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ចំនួន​០​៩​នាក់​ទៀត​ ​ខណៈ​បញ្ជា​អោយ​ធ្វើ​ច​ត្តាឡី​ស័ក​២​១​ថ្ងៃ​ ​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍​

    ​វៀតណាម​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ចំនួន​០​៩​នាក់​ទៀត​ ​ខណៈ​បញ្ជា​អោយ​ធ្វើ​ច​ត្តាឡី​ស័ក​២​១​ថ្ងៃ​ ​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍​

    វៀតណាម​៖​ ​វៀតណាម​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​០​៩​ករណី​ថ្មី​បន្ថែម​ទៀត​ ​ដែល​ជា​ការ​ផ្ទុះឡើង​ជាលើកដំបូង​ឡើងវិញ​ ​ដែល​មិនធ្លាប់​មាន​អស់​រយៈពេល​ជិត​២​ខែ​ ​និង​បាន​ឆ្លង​រាលដាល​ដល់​ទីក្រុង​ហាណូយ​ ​ជាទី​កំពុង​ធ្វើ​មហាសន្និបាត​លើក​ទី​១​៣​ ​នៃ​បក្ស​កុម្មុ​យ​នី​ស្ត​វៀតណាម​ ​។​ បើ​តាម​ក្រសួងសុខាភិបាល​វៀតណាម​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​មួយ​ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ទីក្រុង​ហាណូយ​ ​ខណៈ​០​៨​ករណី​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ទីក្រុង​ ​ហៃ​ហ្វុ​ង​ ​ខេត្ត​ ​ហៃ​ឌុ​ង​ ​ខេត្ត​ ក្វា​ង​និ​ញ​ ​និង​ខេត្ត​ ​បាក់​ និ​ញ​ ​ដែល​នាំឲ្យ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ការ​ផ្ទុះឡើង​ ​ដែល​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ ​កើន​ឡើង​ដល់​៩​៣​ករណី​ ​។​ ​បច្ចុប្បន្ន​វៀតណាម​បាន​បង្កើន​រយៈពេល​ធ្វើ​ច​ត្តាឡី​ស័ក​ពី​១​៤​ថ្ងៃ​មក​២​១​ថ្ងៃ​ ​បន្ទាប់ពី​ការ​ផ្ទុះ​កូ​វី​ដ​១​៩​ក្នុង​សហគមន៍​ ​។​ ឆ្លើយតបនឹង​បញ្ហា​ខាងលើ​នេះ​ ​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ ង្វៀ​ន​ ​សួន​ហ្វុ​ក​ ​ក៏បាន​បញ្ជា​អោយ​អ្នកជា​ប់​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ចុងក្រោយ​នេះ​ ​ធ្វើ​ច​ត្តាឡី​ស័ក​២​១​ថ្ងៃ​ជំនួស​អោយ​១​៤​ថ្ងៃ​ដូច​សព្វ​មួយដង​ ​។​ ​វិធានការ​តឹងរឹង​ជាង​មុននេះ​ ​ត្រូវ​បាន​ប្រកាន់យក​ដោយសារ​វៀតណាម​កំពុង​រង​ការវាយប្រហារ​ពី​វី​រុ​ស​កូរ៉ូ​ណា​ប្រភេទ​ថ្មី​ដូច​នៅ​អង់គ្លេស​ ​ដែល​ឆ្លង​លឿន​ ​និង​អាច​សម្លាប់​មនុស្ស​ខ្លាំង​ជាង​មុន​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៣​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៣​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​២​លាន​៣​ម៉ឺន​៦​ពាន់​៤​៣​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​២​០​ម៉ឺន​៩​៥​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​៣​លាន​៨​៦​ម៉ឺន​៥​ពាន់​៧​៦​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៦​លាន​៣​៣​ម៉ឺន​៨​ពាន់​៦​០​៧​នាក់​ ​ស្លាប់​ចំនួន​៤​៤​ម៉ឺន​៣​ពាន់​៧​៦​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៦​លាន​៧​ម៉ឺន​១​២​៧​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៧​២​ម៉ឺន​៩​៧​១​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៤​ពាន់​៤​៧​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៣​៩​ម៉ឺន​៣​ពាន់​១​៦​២​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៩​លាន​៦​ម៉ឺន​៧​៨​៦​នាក់​ ​ស្លាប់​២​២​ម៉ឺន​១​ពាន់​៦​៧​៦​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៩​២​ម៉ឺន​៣​ពាន់​៧​៩​៤​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ​ថៃ​បន្ត​ឆ្លង​កូ​វី​ដ​១​៩​ក្នុង​សហគមន៍​ជាង​៧​០​០​នាក់​ទៀត​ ​ថ្ងៃនេះ

    ​ថៃ​បន្ត​ឆ្លង​កូ​វី​ដ​១​៩​ក្នុង​សហគមន៍​ជាង​៧​០​០​នាក់​ទៀត​ ​ថ្ងៃនេះ

    ​មជ្ឈ​ម​មណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​នៃ​ប្រទេស​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​៨​ ​មករា​ ​២​០​២​១​នេះ​ថា​ ​មាន​ករណី​ឆ្លង​ថ្មីៗ​ ​ចំនួន​៧​៥​៦​នាក់​ទៀត​ ​ត្រឹម​២​៤​ម៉ោង​ ​ភាគច្រើន​ឆ្លង​នៅ​ខេត្ត​សា​មុត​ ​សា​ខន​ ​ក្នុងចំណោម​នេះ​ ​មាន​១​០​តែប៉ុណ្ណោះ​ ​ដែល​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​។​ ​សូម​បញ្ជាក់​ដែរ​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៨​ ​មករា​នេះ​ ​ចំនួន​ឆ្លង​កូ​វី​ដ​១​៩​នៅ​ប្រទេស​ថៃ​បាន​កើន​ឡើង​ដល់​១​៦​២​២​១​នាក់​ហើយ​ ​ជាសះស្បើយ​ ​១​១​២​៨​៧​នាក់​ហើយ​ ​កំពុង​សម្រាក​ព្យាបាល​ចំនួន​៤​៨​៥​៨​នាក់​ ​ខណៈ​អ្នក​ស្លាប់​មាន​៧​៦​នាក់​៕​​

  • ​កូវី​ដ​១​៩​៖​ ​ថៃ​ប្រកាស​បើក​សាលា​ទូទាំង​ប្រទេស​វិញ​ ​លើកលែងតែ​នៅ​សា​មុត​ ​សា​ខន

    ​កូវី​ដ​១​៩​៖​ ​ថៃ​ប្រកាស​បើក​សាលា​ទូទាំង​ប្រទេស​វិញ​ ​លើកលែងតែ​នៅ​សា​មុត​ ​សា​ខន

    ​ក្រសួង​អប់រំ​ប្រទេស​ថៃ​បាន​ប្រកាស​ឲ្យដឹង​ ​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​គ្រប់​សាលារៀន​ទាំងអស់​ ​លើកលែងតែ​ខេត្ត​សា​មុត​សា​ខន​ ​នឹង​ត្រូវឲ្យ​បើកទ្វារ​ឡើងវិញ​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​កុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​ពោល​គឺ​បន្ទាប់​បិទទ្វារ​ក្រោយ​ផ្ទុះ​ក្នុង​សហគមន៍​ជាថ្មី​ ​ផ្តើម​ចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​ ​កាលពី​ចុងខែ​ធ្នូ​ ​២​០​២​០​នោះ​។​ ​យ៉ាងណាក៏ដោយ​ ​សេចក្តីប្រកាស​នេះ​បានឲ្យ​ដឹង​ដែរ​ថា​ ​សាលារៀន​នៅ​រាជធានី​បាងកក​ ​និង​ខេត្ត​មួយ​ចំនួន​ទៀត​ ​មិន​អនុញ្ញាត​ឲ្យ​មាន​សិស្ស​ក្នុង​ថ្នាក់លើ​ស​ពី​២​៥​នាក់​ទេ​។​ រីឯ​នៅ​ខេត្ត​សា​មុត​ ​សា​ខន​ ​ដែល​មាន​អត្រា​ឆ្លង​ខ្ពស់​ជាងគេ​​​ ​សាលារៀន​នៅ​ទីនោះ​តម្រូវ​ឲ្យ​រៀន​ពី​ចម្ងាយ​ ​ដដែល​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation​​

  • ​កូវីដ១៩៖ វៀតណាម​ឆ្លង​ក្នុង​សហគមន៍​​ទៀត​ហើយ​ក្រោយ​ស្ងាត់​ជិត​២​ខែ​ ​ថ្ងៃនេះ​ ​ឆ្លង​ជិត​១​០​០​នាក់

    ​កូវីដ១៩៖ វៀតណាម​ឆ្លង​ក្នុង​សហគមន៍​​ទៀត​ហើយ​ក្រោយ​ស្ងាត់​ជិត​២​ខែ​ ​ថ្ងៃនេះ​ ​ឆ្លង​ជិត​១​០​០​នាក់

    ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ​២​៨​ ​មករា​ ​២​០​២​១​នេះ ​បាន​និយាយ​ថា​ ​មាន​ករណី​ឆ្លង​កូ​វី​ដ​១​៩​ចំនួន​៨​១​ករណី​ថ្មីទៀត​ ​ជាប់​ពាក់ព័ន្ធ​នឹង​២​ករណី​ដែល​ត្រូវ​បាន​ប្រកាស​ ​នា​ព្រឹកមិញ​នេះ​ ​ដែល​បាន​បញ្ចប់​ភាព​គ្មាន​ឆ្លង​ក្នុង​សហគមន៍​ក្នុង​ប្រទេស​ ​រយៈពេល​ជិត​ខែ​មកនេះ​។​ ​លោក​ N​guy​e​n ​Than​h​ ​Long​ ​បាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​មន្ត្រី​ជាន់ខ្ពស់​ ​នៅ​ថ្ងៃនេះ​ ​ហើយ​ករណី​ថ្មីៗ​នេះ​បាន​កើតឡើង​ ​ត្រឹម​ប៉ុន្មាន​ស​ប្តាហ៍​មុន​ពេល​មាន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ​ដែល​ជា​ធម្មតា​ ​នឹង​មានការ​ជួបជុំគ្នា​នៅ​ខាងក្រៅ​ច្រើន​។​ ​រដ្ឋមន្ត្រី​រូប​នេះ​បាន​ប្រាប់​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទូទាំង​ប្រទេស​ ​ពង្រឹង​ការ​គ្រប់គ្រង​កូ​វី​ដ​១​៩​ ​ក្រោយ​ផ្ទុះ​ជាថ្មី​នេះ​៕​ ប្រភពពីCNA​

  • ក្រុមប្រឆាំងនឹងលោក ចូ បៃដិន ត្រៀមបង្កអំពើហិង្សា

    ក្រុមប្រឆាំងនឹងលោក ចូ បៃដិន ត្រៀមបង្កអំពើហិង្សា

    សហរដ្ឋអាមេរិក៖ ក្រសួងសន្តិសុខរបស់អាមេរិកប្រកាស ឲ្យប្រជាពោលរដ្ឋមានការប្រុងប្រយ័ត្នពីអំពើភេរវកម្មទូទាំងសហរដ្ឋកាលពីថ្ងៃពុធ ទី២៧ មករា ព្រោះអាចមានគ្រោះថ្នាក់ពីក្រុមជ្រុលនិយមដែលប្រឆាំងនឹងលោក ចូ បៃដិន ក្នុងឋានៈជាប្រធានាធិបតី។ ជាពិសេសនៅក្នុងអំឡុងពេលនៃការចាប់ផ្តើមនីតិវិធីនៃការដកហូតមុខតំណែងអតីតប្រធានាធិបតី ដូ ណាល់ត្រាំ នៅក្នុងពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។ សេចក្តីប្រកាសនេះធ្វើឡើង២ថ្ងៃក្រោយពីប៉ង់តាហ្គោន បានថ្លែងអះអាងថា កងកម្លាំងការពារមាតុភូមិជាច្រើនពាន់នាក់ដែលត្រូវបញ្ជូនឲ្យទៅប្រចាំការក្នុងទីក្រុងវ៉ាស៊ីងតោន សម្រាប់ពិធីស្បថចូលកកាន់តំណែងរបស់លោក ចូ បៃដិន ត្រូវបន្តប្រចាំការរហូតដល់ខែមីនា ដោយសារមានព័ត៌មានពី FBI ជូនដំណឹងថាអាចមានអំពើប្រទូស្តរាយជាច្រើនអាចកើតឡើង។ សភាពការណ៍បែបនេះជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកបានប្រកាសឲ្យមានការប្រុងប្រយ័ត្នបណ្តាលមកពីពួកជ្រុលនិយមបង្កឡើងក្នុងផ្ទៃក្នុងរបស់សហរដ្ឋខ្លួនឯង។ សកម្មភាពនេះកើតមានឡើងបន្ទាប់ពីថ្ងៃទី២៦ មករាដែលខាងក្រសួងយុត្តិធម៌បានបង្ហាញឲ្យដឹងថា គេបានចាប់ពិរុទ្ធជនបន្ថែមជាង១៥០នាក់ដែលមានការពាក់ព័ន្ធ និងការបង្កចលាចលក្នុងរដ្ឋសភា ហើយមានមនុស្សរាប់រយនាក់ទៀតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ មានសេចក្តីរាយការណ៍ថា FBI នៅតែតាមប្រមាញ់បុគ្គលដែលលបដាក់គ្រាប់បែក២គ្រាប់ក្បែររដ្ឋសភាកាលពីថ្ងៃទី៦ មករា កន្លងមកដោយប្រកាសផ្តល់រង្វាន់ដល់អ្នកផ្តល់តំរុយចំនួនប្រាក់៧ម៉ឺនប្រាំពាន់ដុល្លាសហរដ្ឋអាមេរិក៕

  • ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​ប្រកាស​អាសន្ន​អំពី​អំពើ​ភេរវកម្ម​ទូទាំង​ប្រទេស ក្រោយផ្ទុះកុបកម្មដ៏ហិង្សានៅវិមានសភាកាលពីដើមខែនេះ

    ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​ប្រកាស​អាសន្ន​អំពី​អំពើ​ភេរវកម្ម​ទូទាំង​ប្រទេស ក្រោយផ្ទុះកុបកម្មដ៏ហិង្សានៅវិមានសភាកាលពីដើមខែនេះ

    ​អាមេរិក​៖​ ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​ប្រកាស​អាសន្ន​ ​អំពី​អំពើ​ភេរវកម្ម​ទូទាំង​ប្រទេស​ ​ដែល​ផ្អែកលើ​ការ​គំរាមកំហែង​ពី​ក្រុម​ជ្រុល​និយម​ក្នុងស្រុក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ​ដែល​ជំទាស់​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​។​ ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​គូស​បញ្ជាក់​ថា​ ​ក្រសួង​មិន​មាន​ព័ត៌មាន​ណាមួយ​ ​ដើម្បី​បង្ហាញ​ពី​ផែនការ​ជាក់លាក់​ ​និង​គួរ​អោយ​ទុកចិត្ត​បាន​នោះ​ទេ​… ​ហើយ​ថា​ ​ទោះជាយ៉ាងណា​ ​កុបកម្ម​ហិង្សា​នៅតែ​បន្ត​កើតមាន​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ​ហើយ​យើង​នៅតែ​មានការ​ព្រួយបារម្ភ​ថា​ ​បុគ្គល​ដែល​ខកចិត្ត​ចំពោះ​ការផ្ទេរ​អំណាច​របស់​រដ្ឋាភិបាល​ ​និង​ ​ការផ្លាស់ប្តូរ​ប្រធានាធិបតី​ ​អាចប​ន្ត​ប្រមូលផ្តុំ​មនោគមវិជ្ជា​ជាច្រើន​ទៀត​ ​ដើម្បី​ញុះញង់​ ​ឬ​ប្រព្រឹត្តិ​អំពើ​ហិង្សា​ ​។​ ​សូម​ជម្រាប​ថា​ ​បើ​តាម​ការប្រកាស​អាសន្ន​ខាងលើ​នេះ​ ​ក្រុម​ជ្រុល​និយម​អាច​ធ្វើ​ការវាយប្រហារ​ប្រឆាំង​នឹង​ម​ន្រ្តី​ជាប់ឆ្នោត​ ​ព្រមទាំង​ទី​តាំងរដ្ឋាភិបាល​ ​បន្ទាប់ពី​ការវាយប្រហារ​ដ៏​សាហាវ​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​ ​ទៅលើ​វិមាន​សភា​ដោយក្រុម​កុបករ​គាំទ្រ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​ជា​លទ្ធផល​នោះ​ ​ធ្វើ​អោយ​មនុស្ស​០​៥​នាក់​បាត់បង់ជីវិត​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​មី​យ៉ា​ន់​ម៉ា​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទូទាំង​ប្រទេស​ ​ដោយ​ផ្តល់​អាទិភាព​ដំបូង​ដល់​បុគ្គលិក​សុខាភិបាល (Video)

    ​មី​យ៉ា​ន់​ម៉ា​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទូទាំង​ប្រទេស​ ​ដោយ​ផ្តល់​អាទិភាព​ដំបូង​ដល់​បុគ្គលិក​សុខាភិបាល (Video)

    ​មី​យ៉ា​ន់​ម៉ា​៖​ ​មី​យ៉ា​ន់​ម៉ា​បាន​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃពុធ​នេះ​ ​ដោយ​បុគ្គលិក​សុខាភិបាល​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ ​ដែល​បាន​ចាក់​វ៉ាក់សាំង​ ​ពោល​គឺ​រយៈពេល​០​៥​ថ្ងៃ​ ​បន្ទាប់ពី​វ៉ាក់សាំង​ដំបូង​ត្រូវ​បាន​ចែកចាយ​ពី​ប្រទេស​ឥណ្ឌា​ ​។​ ឥណ្ឌា​ដែល​ផលិត​វ៉ាក់សាំង​ក្រោម​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ ​Ox​ford​-​As​t​raZe​n​e​ca​ ​បាន​បរិច្ចាគ​ចំនួន​១​.​៥​លាន​ដូ​ស​ដល់​មី​យ៉ា​ន់​ម៉ា​ ​ដែល​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាជន​៧​ម៉ឺន​៥​ពាន់​នាក់​ ​។​ ​បុគ្គលិក​សុខាភិបាល​ប្រមាណ​១​០​០​នាក់​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​នៅ​ឯ​មជ្ឈមណ្ឌល​ព្យាបាល​ ​អា​យ៉េ​យ៉ា​វ៉ា​ឌី​ កូ​វី​ដ​១​៩​ ​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ ​ដែល​ជា​ទីក្រុង​ធំបំផុត​របស់​មី​យ៉ា​ន់​ម៉ា​ ​។​ ​ទន្ទឹមគ្នា​នេះ​ ​ទីប្រឹក្សា​រដ្ឋ​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​ ​ក៏​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​។​ ​សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១​៩​សរុប​១​៣​ម៉ឺន​៨​ពាន់​៨​០​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៣​ពាន់​៨​៩​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​១​២​ម៉ឺន​៣​ពាន់​១​៧​០​នាក់​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • អតីត​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ជាមួយ​ចិន​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ (Video)

    អតីត​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ជាមួយ​ចិន​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ (Video)

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​នឹង​ព្យាយាម​រក្សា​ការចរចា​អាកាសធាតុ​ជាមួយ​ចិន​ដោយ​ទុក​ដាច់ដោយឡែក​សិន​ ​នូវ​ភាព​មិន​ចុះ​សម្រុង​គ្នា​ផ្សេងទៀត​ ​ដែល​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អតីត​រដ្ឋមន្ត្រីការបរទេស​ ​ដែល​បច្ចុប្បន្ន​ជា​ប្រេសិត​អាកាសធាតុ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គឺ​លោក​ ​ចន​ ឃើ​រី​ ​។​ ​លោក​ ​ចន​ ឃើ​រី​ ​បាន​បញ្ជាក់​ដូច្នេះ​ថា​ ​ឥឡូវនេះ​ទាក់ទង​នឹង​ចិន​ ​ជាក់ស្តែង​យើង​មានការ​ខ្វែងគំនិត​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​ជាមួយ​ចិន​លើ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​ ​។​ ​បញ្ហា​នៃ​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ ​និង​ ​សិទ្ធិ​ចូល​ទៅកាន់​ទី​ផ្សារ​ ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​… ​ខ្ញុំ​ចង់​មានន័យ​ថា​ ​ចូល​ទៅ​មើល​ក្នុង​បញ្ជី​ ​យើង​ដឹង​បញ្ហា​ទាំងអស់​នោះ​ ​។​ ​បញ្ហា​ទាំងនោះ​នឹង​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​អាកាសធាតុ​នោះ​ទេ​ ​ប៉ុន្តែ​អាកាសធាតុ​ជា​បញ្ហា​សំខាន់​ជាងគេ​ ​ដែល​យើង​ត្រូវតែ​ដោះស្រាយ​ ​។​ ប្រេសិត​អាកាសធាតុ​អាមេរិក​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ចិន​ទទួលខុសត្រូវ​ចំពោះ​ការ​បំ​ភាយ​ឧស្ម័ន​លើ​ពិភពលោក​ចំនួន​៣​០​ភាគរយ​ ​និង​សហរដ្ឋអាមេរិក​១​៥​ភាគរយ​ ​ហើយ​ថា​ ​ដូច្នេះ​វា​ជា​រឿង​បន្ទាន់​ ​ដែល​យើង​ត្រូវ​រក​វិធី​ចែក​បញ្ហា​ឱ្យ​ដាច់​ ​ដើម្បី​ឆ្ពោះទៅ​មុខ​ទៀត​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ផ្អាក​កា​រលក់​សព្វាវុធ​អោយ​ទៅ​អេ​មី​រ៉ា​ត​អា​រ៉ាប់​រួម​ ​និង​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ជា​បណ្តោះអាសន្ន (Video)

    រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ផ្អាក​កា​រលក់​សព្វាវុធ​អោយ​ទៅ​អេ​មី​រ៉ា​ត​អា​រ៉ាប់​រួម​ ​និង​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ជា​បណ្តោះអាសន្ន (Video)

    ​អាមេរិក​៖​ ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ផ្អាក​កញ្ចប់​នៃ​កា​រលក់​យន្តហោះ​ច​ម្បាំ​ង​ ​F​-35 ​ទៅ​អោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​និង​អាវុធ​ទៅ​អោយ​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ជា​បណ្តោះអាសន្ន​ ​ដើម្បី​មានឱកាស​ពិនិត្យ​សើរើ​ឡើងវិញ​នូវ​កញ្ចប់​ទាំងនោះ​ ​។​ ​កា​រលក់​ធំបំផុត​ ​គឺ​កញ្ចប់​ទឹកប្រាក់​ចំនួន​២​៣​ពាន់​លាន​ដុល្លារ​នៃ​យន្ដហោះ​ប្រភេទ​ ​F​-35 ស៊េ​រី​ទំនើប​ដល់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​។​ បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ ​រដ្ឋបាល​របស់​លោក​ ​បៃ​ដិ​ន​ ​កំពុង​បញ្ឈប់​ជា​បណ្តោះអាសន្ន​ ​នូវ​ការ​អនុវត្ត​កា​រលក់​គ្រឿង​សព្វាវុធ​ការពារ​ជាតិ​មួយ​ចំនួន​ ​ដើម្បី​អនុញ្ញាត​អោយ​អ្នកដឹកនាំ​ទើប​ចូលកាន់​តំណែង​ថ្មី​ ​មានឱកាស​ពិនិត្យ​សើរើ​ឡើងវិញ​ ​។​ ​នេះ​គឺជា​សកម្មភាព​រដ្ឋបាល​ធម្មតា​ ​សម្រាប់​អំឡុង​ពេល​អន្តរកាល​ភាគច្រើន​ ​ហើយ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋបាល​ ​ចំពោះ​តម្លា​ភាព​ ​និង​អភិបាល​កិច្ច​ល្អ​ ​។​ សូម​ជម្រាប​ថា​ ​ចំណាត់​ការ​ខាងលើ​នេះ​ ​ក៏មាន​គោលបំណង​ផង​ដែរ​ ​ដើម្បី​ធានា​កា​រលក់​អាវុធ​របស់​សហរដ្ឋអាមេរិក​ ​អោយ​ស្របតាម​គោលបំណង​យុទ្ធសាស្ត្រ​របស់​អាមេរិក​ ​ក្នុង​ការ​កសាង​ដៃគូ​សន្តិសុខ​ ​ដែល​រឹង​មាំ​ជាង​មុន​ ​អាច​ធ្វើ​អន្តរ​ប្រតិបត្តិការ​បាន​ ​និង​ ​មាន​សមត្ថភាព​សន្តិសុខ​កាន់តែ​ច្រើន​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs