Category: ព័ត៌មានអន្តរជាតិ

  • ក្រុមហ៊ុន​ ​Modern​a​ ​នឹង​ប្រគល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លាន​ដូ​ស​អោយ​សហរដ្ឋអាមេរិក​នៅ​ត្រឹម​ចុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​១

    ក្រុមហ៊ុន​ ​Modern​a​ ​នឹង​ប្រគល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លាន​ដូ​ស​អោយ​សហរដ្ឋអាមេរិក​នៅ​ត្រឹម​ចុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​១

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ជី​វ​បច្ចេកវិទ្យា​វិទ្យា​សា​ស្រ្ត​អាមេរិក​ ម៉ូឌែ​ណា​ ​កំពុង​ដំណើរការ​រៀបចំ​ដើម្បី​ប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​របស់​ខ្លួន​ប្រមាណ​១​០​០​លាន​ដូ​ស​ឲ្យទៅ​សហរដ្ឋអាមេរិក​នៅ​ត្រឹម​ចុង​ត្រីមាស​ទី​១​ឆ្នាំ​២​០​២​១​នេះ​ ​ជាមួយនឹង​វ៉ាក់សាំង​២​០​០​លាន​ដូ​ស​ជា​ចំនួន​សរុប​ ​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​សហរដ្ឋអាមេរិក​នៅ​ដំណាច់​៣​ខែ​បន្ទាប់​ ​។ ​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រមាណ​៣​០​,​៤​លាន​ដូ​ស​ហើយ​គិត​រហូត​មកដល់ពេលនេះ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺ​សហរដ្ឋអាមេរិក​ ​។​ ​ក្រុម​ហុ​ន​ ម៉ូឌែ​ណា​ ​ក៏​បានឲ្យ​ដឹង​កាលពីដើម​ខែ​នេះ​ដែរ​ថា​ ​ខ្លួន​នឹង​ផលិត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ប្រមាណ​៦​០​០​លាន​ដូ​ស​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​កើន​ឡើង​១​០​០​លាន​ដូ​ស​ពី​ការ​ព្យាករណ៍​កាលពី​ពេលមុន​ ​។​ ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​ក៏​បន្ថែម​ទៀត​ថា​ ​ខ្លួន​នឹង​បន្ត​ការ​វិនិយោគ​ ​និង​បន្ថែម​បុគ្គលិក​ ​ដើម្បី​បង្កើន​សមត្ថភាព​ ​ផលិត​វ៉ាក់សាំង​អោយ​បាន​១​ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ហ្វីលីពីន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ក្នុង​សហគមន៍

    ​ហ្វីលីពីន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ក្នុង​សហគមន៍

    ​ហ្វីលីពីន​៖​ ​អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន​បាន​អះអាង​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​នៃ​វី​រុ​ស​អង់គ្លេស​ប​ម្លែ​ង​ខ្លួន​ប្រភេទ​ថ្មី​ ​ដែល​ឆ្លង​ខ្លាំង​ជាង​មេរោគ​កូរ៉ូ​ណា​ទៅទៀត​ ​។​ អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ហ្វីលីពីន​ ​លោកស្រី​ ​ម៉ា​រៀ រ៉ូ​សារី​អូ​ វើហ្សេ ​បាន​ប្រាប់​សារ​ព័ត៌មាន​ ​AN​C ​ថា​ ​ឥឡូវនេះ​ ​យើង​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ដែល​បុគ្គល​មាន​ផ្ទុក​វី​រុ​ស​ទម្រង់​ថ្មី​បាន​ចម្លង​ដល់​សហគមន៍​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​។​ ​បើ​តាម​ក្រសួងសុខាភិបាល​ហ្វីលីពីន​ ​វី​រុ​ស​ B117 ​បាន​រីក​រាលដាល​ក្នុងចំណោម​មនុស្ស​ចំនួន​១​២​នាក់​នៅ​ខេត្ត​ B​onto​c ​ភាគ​ខាងជើង​ ​។​ ​ករណី​ដំបូង​នៃ​វី​រុ​ស​អង់គ្លេស​នេះ​ ​ត្រូវ​បាន​រក​ឃើញ​លើ​ជនជាតិ​ហ្វីលីពីន​ម្នាក់​ ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​អា​រ៉ាប់​រួម​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពិភពលោក​កំពុង​ព្យាយាម​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​វី​រុ​ស​ B117 ​ថ្វីបើ​មាន​បម្រាម​ធ្វើដំណើរ​, ​ការ​បិទ​ទីតាំង​ ​និង​វិធានការ​រឹត​បន្តឹង​នៅ​ក្នុង​ប្រទេស​ជាច្រើន​ក៏ដោយ​ ​ចំ​ពេល​មានការ​ព្រួយបារម្ភ​ថា​ ​វា​មិន​ត្រឹមតែ​ឆ្លង​ខ្លាំង​ជាង​ជំងឺ​ ​Co​v​i​d​-19 ​ទេ​ ​ប៉ុន្តែ​វាក​៏​សម្លាប់​មនុស្សសាហាវ​ជាង​ ​Co​v​i​d​-19 ​ផង​ដែរ​ ​៕​​ប្រភព​៖​ R​e​u​t​e​rs

  • ​ថៃ​មាន​ផែនការ​ចាក់​វ៉ា​ក​សាំង​ ​Co​v​i​d​-19 ​ថ្នាក់​ជាតិ​ចាប់ពី​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​ខាងមុខ​ ​ដោយ​ចាប់ផ្តើម​ពី​បុគ្គលិក​សុខាភិបាល​ ​និង​បុគ្គលិក​ជួរមុខ

    ​ថៃ​មាន​ផែនការ​ចាក់​វ៉ា​ក​សាំង​ ​Co​v​i​d​-19 ​ថ្នាក់​ជាតិ​ចាប់ពី​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​ខាងមុខ​ ​ដោយ​ចាប់ផ្តើម​ពី​បុគ្គលិក​សុខាភិបាល​ ​និង​បុគ្គលិក​ជួរមុខ

    ​ថៃ​៖​ ​ថៃ​មាន​ផែនការ​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ថ្នាក់​ជាតិ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​ខាងមុខនេះ​ ​ដោយ​ចាប់ផ្តើម​ពី​បុគ្គលិក​សុខាភិបាល​ ​និង​បុគ្គលិក​ជួរមុខ​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ថៃ​ ​។​ ​រដ្ឋលេខាធិការ​អ​ចិន្ត្រៃយ៍​នៃ​សុខភាព​សាធារណៈ​ថៃ​លោក​ គៀ​ធី​ភូមិ​ ​វង្ស​ក្រា​ជី​ត​ ​បាន​បញ្ជាក់​ថា​ ​ដោយសារ​ភាព​អាច​ទទួល​បាន​នូវ​វ៉ាក់សាំង​នៅតែ​មាន​ក​ម្រិ​ត​នោះ​ ​ក្រុម​គោលដៅ​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ ​នឹង​ត្រូវ​ចាក់​ក្នុង​អំឡុង​ពេល​ដំណាក់កាល​ដំបូង​ ​ក្នុងចំណោម​ផែនការ​ចាក់​វ៉ាក់សាំង​បី​ដំណាក់កាល​ ​។​ ​សូម​រំលឹក​ថា​ ​កាលពី​ស​ប្តាហ៍​មុន​ ​ប្រទេស​ថៃ​បាន​អនុម័ត​អោយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​សម្រាប់​ការប្រើប្រាស់​បន្ទាន់​ ​ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ទទួល​បាន​ចំនួន​៥​ម៉ឺន​ដូ​ស​នៅ​ខែក្រោយ​ពី​ក្រុមហ៊ុន​អង់គ្លេស​-ស៊ុ​យ​អ៊ែ​ត​មួយ​នេះ​។​ ​ថៃ​ក៏​នឹង​ទទួល​បាន​ ​វ៉ាក់សាំង​ចំនួន​២​០​ម៉ឺន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​បាយ​អូ​ធិ​ច​ ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជិត​៧​៣​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជិត​៧​៣​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​០​លាន​៨​២​ម៉ឺន​៦​ពាន់​៦​៨​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​១​៦​ម៉ឺន​៧​ពាន់​៩​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​២​លាន​៨​៤​ម៉ឺន​២​ពាន់​៥​១​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៦​លាន​១​ម៉ឺន​១​ពាន់​២​២​២​នាក់​ ​ស្លាប់​ចំនួន​៤​៣​ម៉ឺន​៥​ពាន់​៤​៥​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៥​លាន​៧​៦​ម៉ឺន​៧​ពាន់​៤​១​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៦​៩​ម៉ឺន​២​៧​៩​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៣​ពាន់​៧​៥​១​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៣​៥​ម៉ឺន​៩​ពាន់​៣​០​៥​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៩​៣​ម៉ឺន​៦​ពាន់​៥​៩​០​នាក់​ ​ស្លាប់​២​១​ម៉ឺន​៨​ពាន់​៩​១​៨​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៧​៩​ម៉ឺន​៨​ពាន់​៦​៥​៥​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ច្រានចោល​បំរាម​របស់​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​ហាមឃាត់​មនុស្ស​កែភេទ​ចូល​បម្រើ​យោធា

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ច្រានចោល​បំរាម​របស់​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​ហាមឃាត់​មនុស្ស​កែភេទ​ចូល​បម្រើ​យោធា

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ ​ដើម្បី​កែប្រែ​គោល​នយោបាយ​នៃ​មន្ទីរ​បញ្ចកោណ​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​រារាំង​មនុស្ស​កែ​ភេទ​ចូល​បម្រើ​ការងារ​យោធា​ ​។​ បទបញ្ជា​ថ្មី​ដែល​លោក​ ​បៃ​ដិ​ន​ ​បាន​ចុះហត្ថលេខា​នៅ​ក្នុង​ការិយាល័យ​ពងក្រពើ​ ​ឬ​ ​Oval Office​ ​អំឡុង​កិច្ចប្រជុំ​មួយ​ជាមួយ​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក​ ​ឡ​យ​ ​អូ​ស្ទី​ន​ ​នេះ​ ​បាន​ច្រានចោល​ការ​ហាមឃាត់​ដែល​បញ្ជា​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ធើ​ ​នៅ​ឆ្នាំ​ដំបូង​របស់​លោក​ក្នុង​ពេល​បំ​ពេញការ​ងារ​នៅ​ការិយាល័យ​ប្រធានាធិបតី​ ​។​ នៅពេលដែល​គាត់​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ខាងលើ​ ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​គូស​បញ្ជាក់​ថា​ ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ ​គឺ​អាច​ធ្វើ​ឱ្យ​ជនជាតិ​អាមេរិក​ ​ដែល​មាន​សមត្ថភាព​ទាំងអស់​ ​អាច​បម្រើ​ប្រទេស​របស់​ពួកគេ​ដោយ​ឯកសណ្ឋាន​ ​។​ ​ការ​សម្រេច​ចិត្ត​នេះ​ ​កើតមានឡើង​នៅពេលដែល​លោក​ ​បៃ​ដិ​ន​ ​គ្រោង​នឹង​បង្វែរ​ការ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សមធម៌​ ​ដែល​លោក​ជឿជាក់​ថា​ ​នឹង​បន្ត​គ្របដណ្ដប់​ស្ទើរតែ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​រស់នៅ​របស់​ប្រជាជន​អាមេរិក​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​សហរដ្ឋអាមេរិក​ពន្យារពេល​អនុវត្ត​វិធានការ​រឹតត្បិត​លើ​អ្នកដំណើរ​មកពី​ប្រេស៊ីល​ ​និង​អឺរ៉ុប​ ​រួម​ទាំង​អា​ហ្រ្វិ​ក​ខាងត្បូង​ ​ក្រោយ​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​សហរដ្ឋអាមេរិក​ពន្យារពេល​អនុវត្ត​វិធានការ​រឹតត្បិត​លើ​អ្នកដំណើរ​មកពី​ប្រេស៊ីល​ ​និង​អឺរ៉ុប​ ​រួម​ទាំង​អា​ហ្រ្វិ​ក​ខាងត្បូង​ ​ក្រោយ​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ ​ដើម្បី​រារាំង​អ្នកដំណើរ​ដែល​ភាគច្រើន​មិនមែន​ជា​ពលរដ្ឋ​អាមេរិក​ ​ដែល​ថ្មីៗ​នេះ​ធ្លាប់ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នោះ​ ​ពី​ការ​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ ​ខណៈ​វិធានការ​នេះ​ ​នឹង​ចូលជាធរមាន​ចាប់ពី​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​តទៅ​ ​។​ ​ក្រសួងសុខាភិបាល​អាមេរិក​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ករណី​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​លើកដំបូង​ ​ដែល​មាន​ប្រភព​នៅ​ប្រទេស​ប្រេស៊ីល​នោះ​ ​ត្រូវ​បាន​គេ​រក​ឃើញ​លើ​ប្រជាជន​រស់នៅ​រដ្ឋ​មីនី​សូ​តា​ ​ដែល​ថ្មីៗ​នេះ​គាត់​បាន​ធ្វើដំណើរ​ទៅកាន់​ប្រេស៊ីល​ ​។​ ​អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​ ចេ​ន​ ​ផ្សា​គី​ ​បាន​បញ្ជាក់​ក្នុង​ស​ន្និសិ​ទ​សារ​ព​័ត៌ ​មាន​ខ្លី​ថា​ ​ជាមួយនឹង​ការ​រីក​រាលដាល​នៃ​ជំងឺរាតត្បាត​កាន់តែ​អាក្រក់​ ​និង​ការ​ឆ្លង​រាតត្បាត​កាន់តែ​ខ្លាំង​ឡើង​នៃ​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី​នោះ​ ​នេះ​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ដក​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​អន្តរជាតិ​នោះ​ទេ​ ​។​ ​ជាមួយគ្នា​នេះ​ ​ក្រសួងការបរទេស​អាហ្វ្រិក​ខាងត្បូង​នៅ​ពុំទាន់​ធ្វើការ​ឆ្លើយតប​នៅឡើយ​ទេ​ ​។​ គួរ​បញ្ជាក់​ថា​ ​បទបញ្ជា​របស់​លោក​ ​បៃ​ដិ​ន​ ​ក៏​កំណត់​ឡើងវិញ​នូវ​ការ​ហាមឃាត់​ការ​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ ​ដែល​បាន​កំណត់​នឹង​ផុត​សុពលភាព​នៅ​ថ្ងៃអង្គារ​នេះ​ផង​ដែរ​ ​លើ​អ្នកដំណើរ​មិនមែន​ជនជាតិ​អាមេរិក​ទាំងអស់​ ​ដែល​បាន​ធ្វើដំណើរ​ទៅ​ប្រេស៊ីល​ ​ចក្រភពអង់គ្លេស​ ​អៀ​រ​ឡង់​ ​និង​ប្រទេស​ចំនួន​២​៦​នៅ​អឺរ៉ុប​ ​៕​ ​ប្រភព​៖​ ​A​F​P​

  • ​សភាតំណាងរាស្ត្រ​អាមេរិក​បញ្ជូន​ពាក្យ​ចោទប្រកាន់​លោក​ ​ត្រាំ​ ​ពី​បទ​ញុះ​ញុ​ង​ឱ្យ​ក្រុម​កុបករ​គាំទ្រ​វាយប្រហារ​វិមាន​កា​ពី​តូ​ល ​ទៅកាន់​ព្រឹទ្ធសភា​ហើយ

    ​សភាតំណាងរាស្ត្រ​អាមេរិក​បញ្ជូន​ពាក្យ​ចោទប្រកាន់​លោក​ ​ត្រាំ​ ​ពី​បទ​ញុះ​ញុ​ង​ឱ្យ​ក្រុម​កុបករ​គាំទ្រ​វាយប្រហារ​វិមាន​កា​ពី​តូ​ល ​ទៅកាន់​ព្រឹទ្ធសភា​ហើយ

    ​អាមេរិក​៖​ ​សភាតំណាងរាស្ត្រ​អាមេរិក​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​បញ្ជូន​ពាក្យ​ចោទប្រកាន់​លើ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ទៅកាន់​ព្រឹទ្ធសភា​ជា​ផ្លូវការ​ ​ពី​បទ​ញុះញង់​ឱ្យ​ក្រុម​កុបករ​គាំទ្រ​រូបលោក​ចូល​អុក​ឡុង​វិមាន​សភា​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​ ​។​ សវនាការ​កាត់ទោស​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ក្នុង​ព្រឹទ្ធសភា​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ស​ប្ដាហ៍​ទី​២​ ​ក្នុង​ខែកុម្ភៈ​ខាងមុខនេះ​ ​ក្រោយ​សភាតំណាងរាស្ត្រ​ ​បាន​បោះឆ្នោត​ចោទ​ប្ដឹង​ដក​តំណែង​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​កន្លងទៅ​ ​។​ ​បច្ចុប្បន្ន​ទាំង​ព្រឹទ្ធសភា​ ​និង​សភាតំណាងរាស្ត្រ​សុទ្ធតែ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​ ​របស់​គណបក្សប្រជាធិបតេយ្យ​ ​។​ ​ប៉ុន្តែ​ដើម្បី​កាត់ទោស​លោក​ ​ត្រាំ​ ​នោះ​ ​ព្រឹទ្ធ​ ​សភា​អាមេរិក​ត្រូវ​រក​ឱ្យ​បាន​សំឡេង​ពីរ​ភាគ​បី​ ​ឬ​មានន័យ​ថា​ ​ទាល់តែ​សមាជិកព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​១​៧​នាក់​ ​យល់ព្រម​ចូលរួម​បក្ស​ប្រជាធិបតេយ្យ​ ​។​ ហើយ​បើ​សិន​លោក​ ​ត្រាំ​ ​ត្រូវ​កាត់ទោស​មែន​នោះ​ ​លោក​ក៏​អាច​នឹង​ត្រូវ​ព្រឹទ្ធសភា​ ​ដកហូត​សិទ្ធិ​ឈរឈ្មោះជាបេក្ខជន​ប្រធានាធិបតី​សាជាថ្មី​ ​ដែល​ប្រការ​នេះ​មានន័យ​ថា​ ​លោក​មិន​អាច​ចូលរួម​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២​០​២​៤​ ​នោះ​ឡើយ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បើក​ការិយាល័យ​ផ្ទាល់ខ្លួន​ ​ក្នុងនាម​ជា​អតីត​ប្រធានាធិបតី ខណៈកំពុងរងការចោទប្រកាន់ពីសភាតំណាងរាស្រ្តអាមេរិក

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បើក​ការិយាល័យ​ផ្ទាល់ខ្លួន​ ​ក្នុងនាម​ជា​អតីត​ប្រធានាធិបតី ខណៈកំពុងរងការចោទប្រកាន់ពីសភាតំណាងរាស្រ្តអាមេរិក

    ​អាមេរិក​៖​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បើក​ការិយាល័យ​មួយ​ក្នុង​រដ្ឋ​ផ្ល័​រ​រី​ដា​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ដែល​នឹង​ទទួលបន្ទុក​ចាត់ចែង​កាតព្វកិច្ច​របស់​លោក​ ​ក្នុងនាម​ជា​អតីត​ប្រ​ធា​ ​នា​ធីប​តី​អាមេរិក​ម្នាក់​ ​ក៏ដូចជា​បន្ត​ជំរុញ​របៀបវារៈ​ ​នៃ​អតីត​រដ្ឋបាល​របស់​លោក​ ​។​ ​ការប្រកាស​ពី​កា​របើក​ការិយាល័យ​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ចំ​ពេល​ដែល​សភាតំណាងរាស្ត្រ​អាមេរិក​ ​បាន​បញ្ជូន​ពាក្យ​ចោទប្រកាន់​លើ​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​ទៅកាន់​ព្រឹទ្ធសភា​ជា​ផ្លូវការ​នៅ​ថ្ងៃចន្ទ​នេះ​ ​ពី​បទ​ញុះញង់​ឱ្យ​ក្រុម​កុបករ​គាំទ្រ​រូបលោក​ចូល​អុក​ឡុង​វិមាន​សភា​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​ ​ដែល​ធ្វើ​អោយ​មនុស្ស​០​៥​នាក់​បាត់បង់ជីវិត​ ​។​ យោង​តាម​សេចក្តីថ្លែង​ការណ៍​មួយ​បាន​អោយ​ដឹង​ថា​ ​ការិយាល័យ​ខាងលើ​នឹង​មាន​តួនាទី​រៀបចំ​កិច្ច​ការសំខាន់​មួយ​ចំនួន​រួម​មានការ​ទំនាក់ទំនង​, ​សេចក្តីថ្លែង​ការណ៍​, ​ការ​បង្ហាញ​វត្តមាន​ ​និង​សកម្មភាព​ផ្លូវការ​នានា​របស់​លោក​ ​ត្រាំ​ ​ក្រោម​គោលដៅ​ជំរុញ​ ​និង​ ​បន្ត​លើក​ក​ម្ពស់​ផល​ប្រយោជន៍ជាតិ​អាមេរិក​ ​ក៏ដូចជា​បន្ត​គោលដៅ​នៃ​អតីត​រដ្ឋបាល​របស់​លោក​ ​តាមរយៈ​ការចូលរួម​សកម្មភាព​ផ្សេងៗ​ ​៕​ ​ប្រភព​៖​ ​A​P

  • ​ប្រធានាធិបតី​អាមេរិក​ថ្មី​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ​ ​ដើម្បី​ជំរុញ​គោល​នយោបាយ​ “​ទិញ​ផលិតផល​សហរដ្ឋអាមេរិក​”

    ​ប្រធានាធិបតី​អាមេរិក​ថ្មី​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ​ ​ដើម្បី​ជំរុញ​គោល​នយោបាយ​ “​ទិញ​ផលិតផល​សហរដ្ឋអាមេរិក​”

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិ​ ​ប​ត្តិ​មួយ​នៅ​ថ្ងៃចន្ទ​នេះ​ ​ដែល​នឹង​ផ្តល់​អោយ​ក្រុមហ៊ុន​ ​និង​ផលិតផល​អាមេរិក​ជា​អាទិភាព​ ​ក្នុង​ការ​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​សហ​ព័ន្ធ​ ​ខណៈ​រដ្ឋបាល​ថ្មី​ព្យា ​យាម​ជំរុញ​ការ​ផលិត​ក្នុងស្រុក​ ​។​ បទបញ្ជា​ប្រតិបត្តិ​ដែល​ស្ថិតនៅ​ក្រោម​គោល​នយោបាយ​ “​ទិញ​ផលិតផល​អាមេរិក​ ​ឬ​ ​Buy​ ​American​” ​នេះ​ ​នឹង​ជំរុញ​នូវ​ការ​បង្កើត​ការងារ​ ​ព្រមទាំង​បង្កើន​ការ​វិនិយោគ​ ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​សន្យា​របស់​លោក​ ​បៃ​ដិ​ន​ ​នៅ​ក្នុង​យុទ្ធនាការ​ “​កសាង​អ្វីៗ​អោយ​ល្អ​ប្រសើរ​ឡើងវិញ​ ​ឬ​ ​Build​ ​Back​ ​better​” ​ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច​ ​ដែល​កំពុង​រងគ្រោះ​ដោយសារ​វិបត្តិ​ ​CO​V​I​D​-19 ​។​ សូម​ជម្រាប​ថា​ ​រដ្ឋាភិបាល​អាមេរិក​បាន​ចំណាយ​ប្រាក់​៦​០​០​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ ​លើ​កិច្ចសន្យា​នានា​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ ​ដើម្បី​ទីភ្នាក់ងារ​ ​ឬ​ក្រសួង​របស់​ខ្លួន​ទិញ​ផលិត​ពី​ក្រុមហ៊ុន​អាមេរិក​ ​និង​បង្កើត​ការ​ផលិត​នៅ​ក្នុងស្រុក​ ​ឬ​ ​Mad​e​ ​in​ ​America​ ​ក៏ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​ធំ​ៗ​ភាគច្រើន​ ​បែរជា​មាន​រោងចក្រ​ខ្លួនឯង​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ច្រើនជាង​នៅ​ក្នុងស្រុក​ទៅវិញ​៕​ ​ប្រភព​៖​ ​A​F​P

  • ​ចិន​អះអាង​ថា​ ​វត្តមានយោធា​អាមេរិក​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ ​នឹង​មិន​អំណោយផល​ចំពោះ​សន្តិភាព​ ​និង​ស្ថេរ​ភាព​ក្នុង​តំបន់​ឡើយ

    ​ចិន​អះអាង​ថា​ ​វត្តមានយោធា​អាមេរិក​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ ​នឹង​មិន​អំណោយផល​ចំពោះ​សន្តិភាព​ ​និង​ស្ថេរ​ភាព​ក្នុង​តំបន់​ឡើយ

    ​ចិន​៖​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ ​Z​h​a​o ​L​i​j​i​an​ ​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃនេះ​ថា​ ​សហរដ្ឋអាមេរិក​តែងតែ​បញ្ជូន​យន្ដហោះ​ ​និង​នាវា​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​ ​ដើម្បី​បង្ហាញ​សាច់ដុំ​របស់​ខ្លួន​ ​ប៉ុន្តែ​ទាំងនេះ​នឹង​មិន​អំណោយផល​ចំពោះ​សន្តិភាព​ ​និង​ស្ថេរ​ភាព​នៅ​ក្នុង​តំបន់​នោះ​ទេ​ ​។​ ការ​អត្ថាធិប្បាយ​បែប​នេះ​របស់​លោក​ ​Z​h​a​o ​L​i​j​i​an​ ​បាន​កើតមានឡើង​ក្រោយ​នាវា​ដឹក​យន្តហោះ​អាមេរិក​មួយ​ក្រុម​ ​ដែល​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ​ច​ម្បាំ​ង​អាមេរិក​ ​US​S ​T​h​e​odor​e​ Roos​eve​l​t​ ​អម​ដោយ​នាវា​ច​ម្បាំ​ង​ចំនួន​០​៣​គ្រឿង​ទៀត​ ​បាន​ចូល​ដល់​សមុទ្រ​ចិន​ខាងត្បូង​ ​កាលពី​ថ្ងៃ​សៅ​រស​ប្តាហ៍​កន្លងទៅ​ ​ដើម្បី​លើក​ក​ម្ពស់​សិទ្ធិ​សេរីភាព​ ​នៃ​ការ​ធ្វើ​នាវាចរណ៍​ដែនសមុទ្រ​ ​។​ ពាក់ព័ន្ធ​នឹង​សកម្មភាព​ខាងលើ​នេះ​ដែរ​ ​ចិន​តែងតែ​រិះគន់​ជា​ច្រើនលើកច្រើនសា​រ​ ​ជុំវិញ​វត្តមាន​របស់​នាវា​កងទ័ពជើងទឹក​អាមេរិក​ ​ដែល​បាន​ចូល​ទៅ​កៀ​កកោះ​ដែល​ខ្លួន​កាន់កាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ខណៈ​វៀតណាម​ ​ម៉ាឡេស៊ី​ ​ហ្វីលីពីន​ ប្រ៊ុ​យ​ណេ ​និង​តៃ​វ៉ាន់​ ​សុទ្ធតែ​អះអាង​ថា​ ​ខ្លួន​មាន​ចំណែក​ដែរ​ ​៕​ ​ប្រភព​៖​R​e​u​t​e​rs