Category: ព័ត៌មានអន្តរជាតិ

  • ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r ​គ្រោង​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៤​០​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ

    ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r ​គ្រោង​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៤​០​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ

    ​ស្វីស​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r ​នឹង​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ចំនួន​៤​០​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ​ ​ដោយ​ឈ​រលើ​មូលដ្ឋាន​មិន​ស្វែងរក​ប្រាក់​ចំ​នេ​ញ​ ​តាមរយៈ​កម្មវិធី​ ​Co​v​a​x ​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​និង​ស​ម្ព័ន្ធ​វ៉ាក់សាំង​ ​G​a​v​i​ ​។​ ប្រធាន​ក្រុមហ៊ុន​ ​P​f​i​z​e​r ​លោក​ ​Alb​e​r​t​ B​our​l​a​ ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារ​ព​័ត៌ ​មាន​ថា​ ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរតែ​មាន​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​ ​ដូចគ្នានឹង​ប្រទេស​ផ្សេងទៀត​លើ​ពិភពលោក​ដែរ​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​យើង​មាន​មោទកភាព​ដែល​មានឱកាស​នេះ​ ​ដើម្បី​ផ្តល់​វ៉ាក់សាំង​ដែល​នឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្មវិធី​ ​Co​v​a​x ​របស់​ ​WHO​ ​ឆ្ពោះទៅ​រកការ​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​ថែទាំ​សុខភាព​ ​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​និង​ប្រជាជន​ងាយ​រងគ្រោះ​ដទៃទៀត​ ​។​ សូម​ជម្រាប​ថា​ ​Co​v​a​x ​ដែល​ជា​កម្មវិធី​ផ្គត់ផ្គង់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​ទូទាំង​ពិភពលោក​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ចែកចាយ​ប្រកបដោយ​សមធម៌​ ​ក្នុង​គោលបំណង​ធានា​ថា​ ​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ទទួល​បាន​ក​ម្រិ​ត​ដូ​ស​ដូចគ្នា​ ​កំពុង​មាន​សង្ឃឹម​ថា​ ​នឹង​ធ្វើការ​ចែកចាយ​លើកដំបូង​របស់​ខ្លួន​នៅ​ក្នុង​ខែកុម្ភៈ​ខាងមុខនេះ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

  • ​គូ​វ៉ែត​កំណត់​ចំនួន​អ្នកដំណើរ​ចូល​ប្រទេស​របស់​ខ្លួន​ ​រហូតដល់​៨​០​ភាគរយ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​គូ​វ៉ែត​កំណត់​ចំនួន​អ្នកដំណើរ​ចូល​ប្រទេស​របស់​ខ្លួន​ ​រហូតដល់​៨​០​ភាគរយ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​គូ​វ៉ែត​៖​ ​អាជ្ញាធរ​គូ​វ៉ែត​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​សម្រេច​កាត់បន្ថយ​ចំនួន​អ្នកដំណើរ​បរទេស​ ​ដែល​ចូល​មក​ក្នុង​ប្រទេស​របស់​ខ្លួន​រហូត​៨​០​ភាគរយ​ ​ដោយ​នៅ​ត្រឹម​ ​១​ពាន់​នាក់​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ​ ​ក្រោយ​រក​ឃើញ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​។​ អាជ្ញាធរ​គូ​វ៉ែត​កាលពី​ថ្ងៃអង្គារ​ស​ប្តាហ៍​កន្លងទៅ​បាន​រាយការណ៍​ពី​ករណី​ដំបូង​ ​នៃ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ដែល​ត្រូវ​បាន​ក្រសួងសុខាភិបាល​គូ​វ៉ែត​និយាយ​ថា​ ​រក​ឃើញ​លើ​ស្ត្រី​ពីរ​នាក់​ ​ដែល​ទើបបាន​វិលត្រឡប់​មកពី​អង់គ្លេស​ ​។​ ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​អាកាសចរណ៍​គូ​វ៉ែត​បញ្ជាក់​ថា​ ​ខ្លួន​នឹង​ប្រតិបត្តិការ​សេវាកម្ម​តិច​ជាង​មុន​នៅចន្លោះ​ថ្ងៃ​ទី​២​៤​ ​ខែ​មករា​ ​ដល់​ថ្ងៃ​ទី​០​៦​ ​ខែកុម្ភៈ​ខាងមុខ​ ​ក្រោយ​មាន​ការណែនាំ​ពី​អាជ្ញាធរ​សុខាភិបាល​ ​និង​បទបញ្ជា​អាកាសចរណ៍​របស់​រដ្ឋ​ ​។​ ​យ៉ាងណាមិញ​ ​អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល​គូ​វ៉ែត​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​៩​៨​ករណី​​ ​និង​មាន​អ្នក​ស្លាប់​ម្នាក់​ទៀត នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​ម្សិលមិញ

    ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​៩​៨​ករណី​​ ​និង​មាន​អ្នក​ស្លាប់​ម្នាក់​ទៀត នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​ម្សិលមិញ

    ​ថៃ​៖​ ​អាជ្ញាធរ​ថៃ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​៩​៨​នាក់​ ​ក្នុង​នោះ​១​១​៨​នាក់​ជា​ករណី​ឆ្លង​នៅ​ក្នុងស្រុក​ ​ជាហេតុ​នាំ​អោយ​ចំនួន​ឆ្លង​សរុប​កើន​ឡើង​ដល់​១​ម៉ឺន​៣​ពាន់​៥​០​០​នាក់​ ​។​ នៅ​ក្នុង​របាយការណ៍​នៅ​ថ្ងៃ​ដដែល​នេះ​ ​ក៏មាន​អ្នកជំងឺ​ ​Co​v​i​d​-19 ​ម្នាក់​បន្ថែម​ទៀត​ក៏​ស្លាប់​ផង​ដែរ​ ​ដែល​ធ្វើ​អោយ​អ្នក​បាត់បង់ជីវិត​ដោយសារ​ជំងឺឆ្លង​នេះ​កើន​ឡើង​ដល់​៧​៣​នាក់​ ​។​ ​អ្នកនាំពាក្យ​រង​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​របស់​ថៃ​ ​លោក​ ​អា​ពីសា​ម៉ាយ​ ​ស្រី​សាង​សន​ ​បាន​និយាយ​ថា​ ​អ្នក​ស្លាប់​ថ្មី​ជា​ស្ត្រី​វ័យ​៧​៣​ឆ្នាំ​ដែល​បាន​ទាក់ទង​ជិតដិត​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១​៩​ម្នាក់​ ​នៅ​ក្នុង​គ្រួសារ​គាត់​នៅ​ខេត្ត​សា​មុត​ ​សា​ខន​ ​។​ មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​របស់​ថៃ​បាន​បញ្ជាក់​ថា​ ​ខេត្ត​សា​មុត​ ​សា​ខន​ ​មាន​អ្នក​ឆ្លង​ថ្មី​ច្រើនជាង​គេ​គឺ​៧​៦​នាក់​ ​បន្ទាប់មក​ទីក្រុង​បាងកក​មាន​ចំនួន​២​១​នាក់​ ​និង​ខេត្ត​សា​មុត​ ​ប្រា​កា​ន​ ​មាន​ចំនួន​១​២​នាក់​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​១​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​១​លាន​៧​៤​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​១​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​១​លាន​៧​៤​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៩​លាន​៧​៧​ម៉ឺន​៤​ពាន់​៣​៥​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​១​៣​ម៉ឺន​៩​ពាន់​៣​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​១​លាន​៧​៤​ម៉ឺន​៦​ពាន់​៧​៤​៦​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៥​លាន​៧​០​ម៉ឺន​២​ពាន់​១​២​៥​នាក់​ ​ស្លាប់​ចំនួន​៤​២​ម៉ឺន​៩​ពាន់​៤​៩​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៥​លាន​៤​០​ម៉ឺន​៩​ពាន់​៦​៣​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៦​៦​ម៉ឺន​៨​ពាន់​៦​៧​៤​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៣​ពាន់​៥​០​៨​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៣​៣​ម៉ឺន​៨​៤​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៨​៤​ម៉ឺន​៤​ពាន់​៦​០​០​នាក់​ ​ស្លាប់​២​១​ម៉ឺន​៧​ពាន់​៨​១​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៦​៥​ម៉ឺន​៣​ពាន់​៧​៧​០​នាក់​ ​៕

  • វៀតណាមរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិ ស្តីពីកិច្ចដំណើរការ នៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម

    វៀតណាមរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិ ស្តីពីកិច្ចដំណើរការ នៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម

    វៀតណាម: គណៈកម្មការរៀបចំសន្និសីទសារព័ត៌មានបានឲ្យដឹងថា មហាសន្និបាតលើកទី១៣ របស់បក្សនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ នៅទីក្រុងហាណូយ ដោយមានការចូលរួមពីតំណាងចំនួន១.៥៨៧ រូប ដែលជាចំនួនច្រើនបំផុតក្នុងចំណោមមហាសន្និបាតបក្សទាំង១៣លើកតាំងពីមុនមក។ ទាក់ទងនឹងការទទួលយកយោបល់ របស់ប្រជាជន ចំពោះឯកសារដែលដាក់ជូនទៅមហាសន្និបាតលើកនេះ អ្វីទាំងអស់ក៏ប្រកាន់យ៉ាងខ្ជាប់ក្នុងស្មារតីជ្រាបយកយ៉ាងយកចិត្តទុកដាក់ ព្រមទាំងមានការពិចារណាយ៉ាង ហ្មត់ចត់ និងគោរពចំពោះមតិយោបល់របស់ជនរួមជាតិទាំងមូលផងដែរ។ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមវៀតណាមលោក Vo Van Thuong បានមានប្រសាសន៍ថា ឯកសារដែលដាក់ជូនមហាសន្និបាតបក្សលើកទី១៣ លើកនេះ គឺជាការរួមបញ្ចូលទាំង ប្រាជ្ញារបស់បក្សទាំងមូល កងទ័ពទាំងមូល រួមទាំងប្រជាជននៅឯបរទេសផងដែរ។ ការទទួលយកមតិយោបល់ត្រូវបានបង្ហាញនៅក្នុងឯកសារស្តីពីបញ្ហាជាក់លាក់ ហេតុដូច្នេះ អាចនិយាយបានថា ឯកសារនេះគឺជារួមបញ្ជូលគ្នានូវប្រាជ្ញារបស់បក្សទាំងមូល ប្រជាជន ទាំងមូល និងកងទ័ពទាំងមូល ។ ទាក់ទិននឹងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំបន្តទៀត អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានលើកឡើងថា ក្នុងឯកសារនៃមហាសន្និបាតលើកនេះក៏បានបង្ហាញនូវស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមគោលមាគ៌ាកិច្ចការបរទេសប្រកបដោយសន្តិភាព ឯករាជ្យ ម្ចាស់ការ ព្រមទាំងធ្វើពិពិធកម្ម និងធ្វើពហុភាវូបនីយកម្មនូទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម។ លើសពីនេះទៀត វៀតណាមនឹងខិតខំលើកកំពស់ទំនាក់ទំនងពហុភាគី និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។ មហសន្និបាត…

  • ​វ៉ាក់សាំង​របស់​ចិន​ចំនួន​ពី​​​រ​កំពុង​ស្ថិត​ក្រោម​ពិចារណា​របស់​អង្គការ​ ​WHO​ ​ដើម្បី​អនុញ្ញាត​អោយ​ប្រើ​ក្នុង​ករណី​បន្ទាន់​នាស​ប្តាហ៍​ក្រោយនេះ

    ​វ៉ាក់សាំង​របស់​ចិន​ចំនួន​ពី​​​រ​កំពុង​ស្ថិត​ក្រោម​ពិចារណា​របស់​អង្គការ​ ​WHO​ ​ដើម្បី​អនុញ្ញាត​អោយ​ប្រើ​ក្នុង​ករណី​បន្ទាន់​នាស​ប្តាហ៍​ក្រោយនេះ

    ​ស្វីស​៖​ ​ជំនួយ​ការ​អគ្គនាយក​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោកស្រី​ ​ម៉ា​រី​អ៊ែន​ជែឡា ​ស៊ី​ម៉ា​វ​ ​បាន​និយាយ​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ចិន​ ​នឹង​ត្រូវ​បាន​អង្គការ​ ​WHO​ ​ចាប់ផ្តើម​ធ្វើការ​ត្រួតពិនិត្យ​ ​និង​ពិចារណា​ ​ដើម្បី​ដាក់ឲ្យ​ប្រើ​ក្នុង​ករណី​បន្ទាន់​នាស​ប្តាហ៍​ក្រោយនេះ​ ​។​ ​ជំនួយ​ការ​អគ្គនាយក​អង្គការ​ ​WHO​ ​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ទន្ទឹមគ្នា​នេះ​ ​អង្គការសុខភាព​ពិភពលោក​ក៏​កំពុង​គិតគូរ​ក្នុង​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​ដែល​មាន​រោងចក្រ​ផលិត​នៅ​កូរ៉េ​ខាងត្បូង​ ​និង​ឥណ្ឌា​ផង​ដែរ​ ​។​ សូម​ជម្រាប​ថា​ ​ចិន​បាន​បញ្ជូន​បេក្ខភាព​វ៉ាក់សាំង​របស់​ខ្លួន​ចំនួន​ពីរ​ទៅកាន់​អង្គការ​ ​WHO​ ​ក្នុង​នោះ​មួយ​ផលិត​ដោយ​ក្រុមហ៊ុន​ ​ស៊ី​ណូ​ហ្វា​ម​ ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ទទួលស្គាល់​ ​និង​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ករណី​បន្ទាន់​រួចហើយ​ ​និង​មួយទៀត​ជា​របស់​ក្រុមហ៊ុន​ ​ស៊ី​ណូ​វ៉ា​ក់ ​ដែល​ត្រូវ​បាន​ប្រទេស​ធំ​ៗ​ជាច្រើន​អនុម័ត​អោយ​ប្រើ​ ​និង​បញ្ជាទិញ​ជា​បណ្តើរៗ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​As​t​raZe​n​e​ca​ ​របស់​អង់គ្លេស​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​តំបន់​អឺរ៉ុប​ចំនួន​៦​០​ភាគរយ​នៅ​ត្រីមាស​ដំបូង​ឆ្នាំនេះ

    ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​As​t​raZe​n​e​ca​ ​របស់​អង់គ្លេស​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​តំបន់​អឺរ៉ុប​ចំនួន​៦​០​ភាគរយ​នៅ​ត្រីមាស​ដំបូង​ឆ្នាំនេះ

    ប៊ែ​ល​ហ្ស៊ិ​ក​៖​ ​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​បរិមាណ​នៃ​ការ​ផ្គត់ផ្គង់​វ៉ា​ក់សំា​ង​ ​នឹង​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​ ​ដែល​គ្រោងទុក​នោះ​ទេ​ ​ពីព្រោះ​តែ​បញ្ហា​នៃ​ការ​កាត់បន្ថយ​ការ​ផលិត​នៅ​ឯ​រោងចក្រ​មួយ​ ​នៃ​ចង្វាក់​ផលិត​ ​កម្ម​របស់​អឺរ៉ុប​ ​។​ យ៉ាងណាមិញ​ ​អ្នកនាំពាក្យ​ដដែល​នេះ​ ​មិនបាន​បញ្ជាក់​អ្វី​លម្អិត​បន្ថែម​ទៀត​នោះ​ទេ​ ​ខណៈ​ការប្រកាស​នេះ​ ​បាន​កើតមានឡើង​ក្រោយ​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ក៏បាន​ប្រកាស​ពី​ការ​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​ពួកគេ​ជា​បណ្ដោះអាសន្ន​ ​ដល់​ប្លុក​មួយ​នេះ​ផង​ដែរ​ ​បន្ទាប់ពី​មាន​បញ្ហា​ក្នុង​ការ​ផលិត​ ​។​ សូម​ជម្រាប​ថា​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​សហភាព​អឺរ៉ុប​ ​ត្រូវ​ប្រឈមមុខនឹង​ការ​រាំង​ស្ទះ​សាជាថ្មី​ ​ក្រោយ​ក្រុមហ៊ុន​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​តំបន់​អឺរ៉ុប​រហូតដល់​ទៅ​៦​០​ភាគរយ​នៅ​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​ដោយសារតែ​បញ្ហា​ផលិត​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៩​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​១​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៧​១​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៩​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​១​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៧​១​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៨​លាន​៧​៤​ម៉ឺន​៨​ពាន់​៣​១​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​១​១​ម៉ឺន​៦​ពាន់​៤​៣​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​០​លាន​៩​២​ម៉ឺន​២​៥​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៥​លាន​៣​៩​ម៉ឺន​៤​២​នាក់​ ​ស្លាប់​ចំនួន​៤​២​ម៉ឺន​៤​ពាន់​១​៧​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៥​លាន​២​២​ម៉ឺន​២​ពាន់​៧​១​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៦​៤​ម៉ឺន​៥​៤​៤​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៣​ពាន់​២​២​១​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៣​០​ម៉ឺន​៨​៣​៨​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៧​៥​ម៉ឺន​៥​ពាន់​១​៣​៣​នាក់​ ​ស្លាប់​២​១​ម៉ឺន​៥​ពាន់​២​៩​៩​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៥​៩​ម៉ឺន​៤​ពាន់​៧​៧​១​នាក់​ ​៕

  • ​ព្រឹទ្ធសភា​អាមេរិក​គ្រោង​ចាប់ផ្តើម​ការ​ជំនុំ​ជម្រះ​ចោទប្រកាន់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ស​ប្តាហ៍​ក្រោយនេះ

    ​ព្រឹទ្ធសភា​អាមេរិក​គ្រោង​ចាប់ផ្តើម​ការ​ជំនុំ​ជម្រះ​ចោទប្រកាន់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ស​ប្តាហ៍​ក្រោយនេះ

    ​អាមេរិក​៖​ ​ការ​ជំនុំ​ជម្រះ​ចោទប្រកាន់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លោក​នៅ​ក្នុង​កុបកម្ម​ដ៏​ហិង្សា​នៅ​វិមាន​សភា​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​ ​នឹង​ចាប់ផ្តើម​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​។​ ប្រភព​បាន​អោយ​ដឹង​ថា​ ​នៅ​ថ្ងៃចន្ទ​ស​ប្តាហ៍​ក្រោយនេះ​ (​ម៉ោង​ក្នុង​តំបន់​) ​សភាតំណាងរាស្ត្រ​នឹង​បញ្ជូន​ការចោទប្រកាន់​ទៅ​ព្រឹទ្ធសភា​ ​ដោយ​ចាប់ផ្តើម​ដំណើរការ​ជំនុំ​ជម្រះ​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​ដែល​មាន​សមាជិក​១​០​០​នាក់​ ​។​ ​ក្រុម​អ្នក​សា​ធារ​ ​ណ​រដ្ឋ​ចង់​អោយ​មានការ​ពន្យារពេល​ ​ដើម្បី​អនុញ្ញាត​ឲ្យ​អតីត​ប្រធានាធិបតី​រូប​នេះ​មាន​ពេលវេលា​កាន់តែ​ច្រើន​ដើម្បី​ត្រៀម​ខ្លួន​ ​។​ សូម​រំលឹក​ផង​ដែរ​ថា​ ​កាលពី​ស​ប្តាហ៍​មុន​ ​សភាតំណាងរាស្ត្រ​បាន​ចោទប្រកាន់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ពី​បទ​ញុះញង់​ឲ្យ​មានអំពើ​ហិង្សា​នៅ​វិមាន​អាមេរិក​ ​។​ ​ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទាទោស​មែន​នោះ​ ​លោក​ ​ត្រាំ​ ​អាច​នឹង​ត្រូវ​បាន​រារាំង​ពី​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នា​ពេល​អនាគត​ ​៕​ ​ប្រភព​៖​ CN​A

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ស្នើ​អោយ​វាយ​តម្លៃ​ការ​គំរាមកំហែង​លើ​ភាព​ជ្រុល​និយម​ក្នុងស្រុក ​និង​តួនាទី​របស់​បណ្តាញ​សង្គម​ ​ជុំវិញ​កុបកម្ម​នៅ​វិមាន​សភា

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ស្នើ​អោយ​វាយ​តម្លៃ​ការ​គំរាមកំហែង​លើ​ភាព​ជ្រុល​និយម​ក្នុងស្រុក ​និង​តួនាទី​របស់​បណ្តាញ​សង្គម​ ​ជុំវិញ​កុបកម្ម​នៅ​វិមាន​សភា

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជា​អោយ​ត្រួតពិនិត្យ​ចារកម្ម​លើ​ “​អំពើ​ជ្រុល​និយម​ក្នុងស្រុក​” ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ប្រឆាំង​នឹង​ក្រុមសកម្ម​ប្រយុទ្ធ​ក្នុង​ប្រទេស​ ​ក្រោយ​ផ្ទុះ​កុបកម្ម​ដ៏​ហិង្សា​នៅ​វិមាន​សភា​ ​ខណៈ​វិធានការ​ថ្មី​នេះ​ក៏​រួម​មាន​ទាំង​ការស៊ើបអង្កេត​លើ​តួនាទី​របស់​បណ្តាញ​សង្គម​ផង​ដែរ​ ​។​ ការ​វាយ​តម្លៃ​នេះ​ ​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​បេក្ខភាព​តែងតាំង​ជានា​យក​ទីភ្នាក់ងារ​ស៊ើបការណ៍​ជាតិ​លោក​ ​អា​វី​ល​ ​ហៃ​ណេ​ស​ ​ដែល​ជា​អតីត​អនុប្រធាន​ C​I​A​ ​សម័យ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​ហើយនឹង​ត្រូវ​សម្របសម្រួល​ជាមួយ​ទាំង​ប៉ូលិស​សហ​ព័ន្ធ​ ​F​B​I​ ​និង​ក្រសួង​សន្តិសុខ​មាតុភូមិ​ (​D​H​S) ​។​ ​លេខាធិការ​សារ​ព័ត៌មាន​លោកស្រី​ ចេ​ន​ ​ផ្សា​គី​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​ការ​វាយ​តម្លៃ​លើ​ការ​គំរាមកំហែង​ដ៏​ទូលំទូលាយ​ ​ត្រូវ​បាន​ចាត់​ឲ្យទៅ​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​លោក​ ​បៃ​ដិ​ន​ ​កាលពី​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​ហើយ​លោកស្រី​ក៏បាន​ប្រកាស​ពី​កិច្ចប្រឹងប្រែង​០​៣​យ៉ាង​ ​ដើម្បី​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​អំពើ​ហិង្សា​ក្នុង​ប្រទេស​ផង​ដែរ​ ​។​ ជាមួយគ្នា​នេះ​ ​លោកស្រី​ ​ផ្សា​គី​ ​បាន​សង្កត់ធ្ងន់​ថា​ ​រដ្ឋបាល​នេះ​នឹង​ធ្វើការ​ត្រួតពិនិត្យ​គោល​នយោបាយ​ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ NSC ​ដើម្បី​កំណត់​ពី​របៀប​ដែល​រដ្ឋាភិបាល​អាច​ចែកចាយ​ព័ត៌មាន​ឲ្យបាន​ប្រសើរ​ជាង​មុន​ ​អំពី​ការ​គំរាមកំហែង​នេះ​ ​និង​ ​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់​ស្កាត់​អំពើ​រ៉ា​ឌី​កាល់​និយម​ ​៕​ ​ប្រភព​៖​ R​T