Category: ព័ត៌មានអន្តរជាតិ

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជា​អោយ​ពាក់​ម៉ា​ស​ ​និង​ធ្វើ​ច​ត្តាឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មកកាន់​សហរដ្ឋអាមេរិក​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    ​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជា​អោយ​ពាក់​ម៉ា​ស​ ​និង​ធ្វើ​ច​ត្តាឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មកកាន់​សហរដ្ឋអាមេរិក​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​បោះ​ជំ​ហ៊ាន​ន​ភ្លាម​ៗ​ ​នៅ​ក្នុងរយៈពេល​មួយថ្ងៃ​នៃ​ការ​ឡើង​កាន់​តំណែង​ ​តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​សម្របសម្រួល​ថ្នាក់​សហ​ព័ន្ធ​ ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ ​CO​V​I​D​-19 ​ដោយ​លោក​បាន​បង្កើន​សកម្មភាព​ធ្វើ​តេ​ស្ត​រ​កវី​រុ​ស​ ​និង​ ​ការ​ចាក់​វ៉ាក់សាំង​ ​ជាពិសេស​ការ​ពង្រឹង​កា​រពាក់​ម៉ា​ស​ ​។​ នៅ​ក្នុង​ថ្ងៃ​ដែល​លោក​ ​បៃ​ដិ​ន​ ​ឈានជើង​ចូល​សេតវិមាន​ដំបូង​ ​លោក​បាន​រិះគន់​ថា​ ​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​សហរដ្ឋអាមេរិក​ ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​រដ្ឋបាល​មុន​ ​គឺជា​ភាព​បរាជ័យ​ដ៏​គួរ​អោយ​ភ័យខ្លាច​ ​។​ ​លោក​បន្ថែម​ថា​ ​អ្វីៗ​គ្រប់យ៉ាង​នឹង​វិវឌ្ឍ​កាន់តែ​អាក្រក់​ ​មុននឹង​ស្ថានការណ៍​អាច​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ​ ​ដោយ​លោក​បាន​ហៅ​រយៈពេល​៩​៩​ថ្ងៃខាងមុខ​នេះ​ថា​ ​ជា​ពេលវេលា​នៃ​ការ​ធ្វើសង្គ្រាម​ ​។​ សូម​ជម្រាប​ថា​ ​បទបញ្ជា​ប្រតិបត្តិ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​នឹង​បង្កើត​ឡើង​នូវ​ក្រុមប្រឹក្សា​ភិ​បាល​ធ្វើ​តេ​ស្ត​ ​ដើម្បី​បង្កើន​សកម្មភាព​ធ្វើ​តេ​ស្ត​រក​ជំងឺ​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ប្រទេស​ ​ជំរុញ​ការ​ផ្គត់ផ្គង់​ស​ម្ភារៈ​ដែល​ខ្វះខាត​កន្លងមក​ ​បង្កើត​ច្បាប់​-​បទដ្ឋាន​ ​សម្រាប់​អ្នកដំណើរ​មកពី​បរទេស​ ​និង​ការ​ផ្តល់​ធនធាន​ដោយ​ផ្ទាល់​ទៅកាន់​សហគមន៍​ជនជាតិ​ភាគតិច​ ​ដែល​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​ ​ដោយសារ​វី​រុ​ស​នេះ​ ​៕​​ប្រភព​៖​ R​e​u​t​e​rs ​

  • ​អ្នកជំនាញ​ជំងឺឆ្លង​អាមេរិក​និយាយ​ថា​ សហរដ្ឋអាមេរិកនឹង​បន្ត​ជា​សមាជិកភាព​របស់​ ​WHO​ ​ហើយចូលរួម​ក្នុង​កម្មវិធី​វ៉ាក់សាំង​ ​COVAX ​ដើម្បី​ចែកចាយ​ដល់​ប្រទេស​ក្រីក្រ

    ​អ្នកជំនាញ​ជំងឺឆ្លង​អាមេរិក​និយាយ​ថា​ សហរដ្ឋអាមេរិកនឹង​បន្ត​ជា​សមាជិកភាព​របស់​ ​WHO​ ​ហើយចូលរួម​ក្នុង​កម្មវិធី​វ៉ាក់សាំង​ ​COVAX ​ដើម្បី​ចែកចាយ​ដល់​ប្រទេស​ក្រីក្រ

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ស្ថិត​ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​នឹង​បង្កើន​ការចូលរួម​ជាមួយ​កម្មវិធី​វ៉ាក់សាំង​ ​CO​V​A​X ​ដែល​មាន​គោលបំណង​ចែកចាយ​វ៉ាក់សាំង​អោយ​ដល់​ប្រទេស​ក្រីក្រ​ ​នេះ​បើ​តាម​ប្រធាន​ទីប្រឹក្សា​វេជ្ជសាស្ត្រ​អាមេរិក​លោក​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​ប្រាប់​ទៅកាន់​កិច្ចប្រជុំ​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​តាមរយៈ​វីដេអូ​មួយ​ ​។​ លោក​ ហ្វូ​ស៊ី​ ​បន្ត​ថា​ ​សហរដ្ឋអាមេរិក​នឹង​បន្ត​ផ្តល់​មូលនិធិ​ដល់​ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​ ​ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​ងាក​ទៅ​រក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​ខ្លាំង​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​តាមរយៈ​ការ​ចាប់ផ្តើម​ផែនការ​តំ​លៃ​១​.​៩​លាន​លាន​ដុល្លារ​ ​ដើម្បី​ដោះស្រាយ​ជំងឺរាតត្បាត​នៅ​ក្នុងស្រុក​ផង​ដែរ​ ​។​ ​លោក​ ហ្វូ​ស៊ី​ ​បាន​ប្រាប់​ទៅ​កិច្ចប្រជុំ​របស់​ ​WHO​ ​តាមរយៈ​វីដេអូ​ទៀត​ថា​ ​ស្ថិត​ក្រោម​កាលៈទេសៈ​ដ៏​លំបាក​ ​អង្គការ​បាន​ប្រមូលផ្តុំ​សហគមន៍​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​ដើម្បី​ពន្លឿន​ការ​ផលិត​វ៉ាក់សាំង​ ​ការ​ព្យាបាល​ ​និង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ ​។​ ទន្ទឹមគ្នា​ ​ប្រធានាធិបតី​អាមេរិក​ថ្មី​ក៏​កំពុង​ស្វះស្វែង​ចាក់​វ៉ាក់សាំង​ការពារ​ដល់​មនុស្ស​១​០​០​លាន​នាក់​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ ​បង្កើន​ការប្រើប្រាស់​ម៉ាស់​ ​និង​ការ​ធ្វើ​តេ​ស្ត​ ​ពង្រីក​កម្លាំង​សុខភាព​សាធារណៈ​ ​និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​បន្ថែម​ទៀត​ដល់​អ្នក​ដែល​កំពុង​ជួប​ការលំបាក​ពី​ការ​រឹតត្បិត​ ​៕​​ប្រភព​៖​ R​e​u​t​e​rs ​

  • ​មនុស្ស​០​៥​នាក់​ស្លាប់​ ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​ក្នុង​ប្រទេស​ឥណ្ឌា

    ​មនុស្ស​០​៥​នាក់​ស្លាប់​ ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​ក្នុង​ប្រទេស​ឥណ្ឌា

    ​ឥណ្ឌា​៖​ ​យ៉ាងហោចណាស់​មាន​មនុស្ស​០​៥​នាក់​បាន​បាត់បង់ជីវិត​ ​បន្ទាប់ពី​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ​ ​បាន​ឆាបឆេះ​រោងចក្រ​ផលិត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​មួយ​កន្លែង​ ​ដែល​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​។​ ប្រភព​បាន​អោយ​ដឹង​ថា​ ​អគ្គិភ័យ​ខាងលើ​នេះ​ ​បាន​ឆាបឆេះ​នៅ​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា​ (S​I​I​) ​ដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​ ​និង​ជាទី​ដែល​វ៉ាក់សាំង​រាប់​លាន​ដូ​ស​របស់​ក្រុមហ៊ុន​ ​Ox​ford​ / ​As​t​raZe​n​e​ca​ ​កំពុង​ផលិត​នៅ​ទីនោះ​ ​។​ ភ្លាម​ៗ​នោះ​ ​នៅ​មិនទាន់​មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​គ្រោះថ្នាក់​ ​និង​មូលហេតុ​នៃ​អគ្គិភ័យ​នៅឡើយ​ទេ​ ​ប៉ុន្តែ​គេ​ជឿ​ថា​ ​វា​ឆាបឆេះ​ចេញពី​អគារ​មួយ​ ​ដែល​កំពុង​សាងសង់​ ​ហើយ​មិនមែន​ជា​កន្លែង​ស្តុក​វ៉ាក់សាំង​ទេ​ ​៕​​ប្រភព​៖​ CN​A​ ​

  • ​លោក​ ​E​l​on ​Musk​ ​សន្យា​ផ្តល់​រង្វាន់​១​០​០​លាន​ដុល្លារ​ ​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​ល្អ​បំផុត​ ​ដើម្បី​ចាប់​យក​ការ​បំ​ភាយ​កា​បូ​ន​ឌី​អុក​ស៊ី​ត

    ​លោក​ ​E​l​on ​Musk​ ​សន្យា​ផ្តល់​រង្វាន់​១​០​០​លាន​ដុល្លារ​ ​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​ល្អ​បំផុត​ ​ដើម្បី​ចាប់​យក​ការ​បំ​ភាយ​កា​បូ​ន​ឌី​អុក​ស៊ី​ត

    ​អាមេរិក​៖​ ​តាមរយៈ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​T​e​s​l​a​ ​លោក​ ​E​l​on ​Musk​ ​បាន​សន្យា​ផ្ដល់​រង្វាន់​១​០​០​លាន​ដុល្លារ​ ​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​ល្អ​បំផុត​ ​ដើម្បី​ចាប់​យក​ការ​បំ​ភាយ​កា​បូ​ន​ឌី​អុក​ស៊ី​ត​ ​ហើយ​ថា​ ​ព័ត៌មាន​លម្អិត​គឺ​នៅ​ស​ប្តាហ៍​ក្រោយ​ ​។​ ជុំវិញ​នឹង​ការ​បង្ហោះ​សារ​ខាងលើ​នេះ​ ​ត្រូវ​បាន​ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា​ ​លោក​ ​Musk​ ​ប្រហែលជា​អាច​បង្កើត​អង្គភាព​ថ្មី​មួយ​ដែល​ចូលរួម​ ​និង​ទប់​ស្កាត់​ការ​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​ព្រោះថា​បើ​តាម​ការ​បញ្ជាក់​ពី​ ​T​e​s​l​a​ ​និង​ ​Space​X ​គឺ​ក្រុមហ៊ុន​ទាំងពីរ​មិនបាន​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ​ ​។​ សូម​ជម្រាប​ថា​ ​ការ​ចាប់​យក​ការ​បំ​ភាយ​កំដៅ​ផែនដី​ ​កំពុង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​ ​ដើម្បី​រក្សា​ការ​ប​ម្រែ​ប​ម្រួ​ល​អាកាស​ ​ដែល​បច្ចុប្បន្ន​ពិភពលោក​ទាំងមូល​កំពុងតែ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​ ​ប៉ុន្តែ​បច្ចុប្បន្ននេះ​នៅ​មិនទាន់​មាន​បច្ចេកវិទ្យា​ណា​ល្អ​បំផុត​ ​ក្នុង​ការ​ចាប់​យក​ការ​បំ​ភាយ​កំដៅ​ផែនដី​ ​ឬ​ការ​បំ​ភាយ​កា​បូ​ន​ឌី​អុក​ស៊ី​ត​នោះ​ទេ​ ​៕​​ប្រភព​៖​ R​e​u​t​e​rs ​

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​១​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​០​លាន​៤​៦​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​១​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​០​លាន​៤​៦​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៨​លាន​៨​ម៉ឺន​៨​ពាន់​៧​៣​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​១​០​ម៉ឺន​៣​៨​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​០​លាន​៤​៦​ម៉ឺន​៦​ពាន់​៩​២​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៥​លាន​១​៩​ម៉ឺន​៦​ពាន់​៨​៦​នាក់​ ​ស្លាប់​ចំនួន​៤​២​ម៉ឺន​២​៨​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៥​លាន​១​០​ម៉ឺន​៩​៩​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៦​២​ម៉ឺន​៦​ពាន់​២​០​០​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៣​ពាន់​៦​៧​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​២​៨​ម៉ឺន​២​ពាន់​៨​៨​៩​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៦​៩​ម៉ឺន​៩​ពាន់​៨​១​៤​នាក់​ ​ស្លាប់​២​១​ម៉ឺន​៤​ពាន់​២​២​៨​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៥​៨​ម៉ឺន​៧​៤​១​នាក់​ ​៕

  • ថៃ​៖ ​រដ្ឋមន្ត្រី​សុខាភិបាល​ចាក់​វ៉ាក់សាំងកូវីដ១៩​មុនគេ​ ​ជា​វ៉ាក់សាំង​អង់គ្លេស​​ ​ដើម​ខែក្រោយ

    ថៃ​៖ ​រដ្ឋមន្ត្រី​សុខាភិបាល​ចាក់​វ៉ាក់សាំងកូវីដ១៩​មុនគេ​ ​ជា​វ៉ាក់សាំង​អង់គ្លេស​​ ​ដើម​ខែក្រោយ

    ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ​លោក ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២​១​ ​មករា​ ​២​០​២​១​នេះ​ថា​ ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩​ ​របស់​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​raZe​n​e​ca​/​Ox​ford​ ​ចំនួន​៥​ម៉ឺន​ឈុត​ដំបូង​នឹង​មកដល់​ប្រទេស​ថៃ​ ​ក្នុង​ស​ប្តាហ៍​ទី​១​ ​នៃ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​ចំនួន​នេះ​គឺជា​ផ្នែក​មួយ​នៃ​ចំនួន​សរុប​ ​២​៦​លាន​ឈុត​ឬ​ដូ​ស​ ​ដោយ​១​ដូ​សត​ម្ហៃ​៥​ដុល្លារ​អាមេរិក​ ​ឬ​ ​១​៥​០​បាត​ ​ហើយ​ចំនួន​៥​ម៉ឺន​ម្ជុល​នេះ​មិន​ពាក់ព័ន្ធ​នឹង​ចំនួន​ដែល​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ S​i​am​ B​i​o​science​ ​ក្រោម​កិច្ចព្រមព្រៀង​ផ្ទេរ​បច្ចេកវិទ្យា​ជាមួយ​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ទេ​ ​ប៉ុន្តែ​វ៉ាក់សាំង​បន្ថែម​ទៀ​តនឹង​មកដល់​ថៃ​ ​នៅ​ខែ​មីនា​ ​និង​មេសា​ទៀត​។​ ​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​រូប​បន្ថែម​ទៀត​ថា​ ​លោក​បាន​ស្ម័គ្រចិត្ត​ ​ជា​មនុស្ស​ដំបូង​នៅ​ប្រទេស​ថៃ​ដែល​ត្រូវ​ចាក់ភ្ជុល​វ៉ាក់សាំង​របស់​ ​As​t​raZe​n​e​ca​ ​នេះ​៕​ ប្រភពពី The Nation

  • លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជា​អោយ​ដាក់​សហរដ្ឋអាមេរិក​ចូលក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ា​រី​ស​ឡើងវិញ (Video)

    លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជា​អោយ​ដាក់​សហរដ្ឋអាមេរិក​ចូលក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ា​រី​ស​ឡើងវិញ (Video)

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ថ្មី​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ​ ​ដើម្បី​ដាក់​សហរដ្ឋអាមេរិក​វិល​ត្រលប់​ទៅ​រក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី​ស​ឆ្នាំ​២​០​១​៥​ ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ឡើងវិញ​ ​។​ ដំណើរ​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​ជាថ្មី​នេះ​ ​បាន​ចំណាយ​ពេល​តែមួយ​ខែ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​អាមេរិក​ដកខ្លួន​ចេញ​ជា​ផ្លូវការ​ ​ពោល​គឺ​សហរដ្ឋអាមេរិក​បាន​ចាកចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ា​រី​ស​ជា​ផ្លូវការ​ ​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ​គឺ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​។​ សូម​ជម្រាប​ថា​ ​បន្ទាប់ពី​ការ​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ហើយ​នោះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ ​ក្នុងចំណោម​បទបញ្ជា​ប្រតិបត្តិ​ផ្សេងៗ​ជាច្រើន​ទៀត​ ​ដើម្បី​ចាប់ផ្តើម​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ឆ្នាំ​២​០​១​៥​ឡើងវិញ​ ​ដោយ​បាន​លុបចោល​សេចក្តី​សម្រេច​ចិត្ត​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​៕​​ប្រភព​៖​ ​ស៊ី​ន​ហួរ​ ​

  • ទីក្រុង​ប៉េកាំង​ដាក់ទណ្ឌកម្ម​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​និង​ ​ម​ន្រ្តី​ក្រោម​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជិត​៣​០​នាក់​ ​ដោយ​ចោទប្រកាន់​ពី​បទ​បំផ្លាញ​ផលប្រយោជន៍​ចិន (Video)

    ទីក្រុង​ប៉េកាំង​ដាក់ទណ្ឌកម្ម​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​និង​ ​ម​ន្រ្តី​ក្រោម​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជិត​៣​០​នាក់​ ​ដោយ​ចោទប្រកាន់​ពី​បទ​បំផ្លាញ​ផលប្រយោជន៍​ចិន (Video)

    ​ចិន​៖​ ​ចិន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​អតីត​ម​ន្រ្តី​ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចំនួន​២​៨​រូប​ ​ក្នុង​នោះ​រួម​មាន​ទាំង​អតីត​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​ផង​ដែរ​ ​ដោយ​ទីក្រុង​ប៉េកាំង​អះអាង​ថា​ ​ពួកគេ​ទាំងនោះ​ ​បាន​បំពាន​អធិបតេយ្យ​ ​និង​បំផ្លាញ​ផលប្រយោជន៍​របស់​ចិន​ ​។​ ប៉ុន្មាន​ម៉ោង​ក្រោយ​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចប់​ទៅ​ ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ​ក៏បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ម​ន្រ្តី​អាមេរិក​ ​ដែល​ប្រកាន់​ជំហរ​តឹងតែង​ដាក់​ចិន​ ​ឬ​ប៉ះពាល់​ផលប្រយោជន៍​ចិន​ ​ដែល​ត្រូវ​ទទួលទណ្ឌកម្ម​ ​។​ ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួងការបរទេស​ចិន​ ​អ្នក​ទាំងនោះ​បាន​ជ្រៀតជ្រែក​ចូល​មក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ចិន​ ​បំផ្លាញ​ផលប្រយោជន៍​របស់​ចិន​ ​វាយប្រហារ​ប្រជាជន​ចិន​ ​និង​បង្អាក់​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង​ ​និង​ ​វ៉ា​ស៊ី​ន​តោន​ជាដើម​ ​។​ ស្ថិត​ក្រោម​ទណ្ឌកម្ម​ខាងលើ​នេះ​ ​អ្នក​ទាំង​២​៨​រូប​នោះ​ ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ទឹកដី​ចិន​ ​និង​រកស៊ី​នៅ​ក្នុង​ទីក្រុង​ចិន​ ​ហុងកុង​ ​និង​ម៉ា​កាវ​ ​។​ ​ចំណែក​ក្រុមហ៊ុន​ ​វិទ្យាស្ថាន​ ​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ទាំង​២​៨​រូប​នោះ​ ​ត្រូវ​រឹតត្បិត​មក​ធ្វើជំនួញ​នៅ​ក្នុង​ប្រទេស​ចិន​ ​៕​​ប្រភព​៖​ R​e​u​t​e​rs

  • ​សមាជិកព្រឹទ្ធសភា​អាមេរិក​០​៣​រូប​ ​មកពី​បក្ស​ប្រជាធិបតេយ្យ​ ​ស្បថ​ចូលកាន់​តំណែង​ជាផ្លូវការ (Video)

    ​សមាជិកព្រឹទ្ធសភា​អាមេរិក​០​៣​រូប​ ​មកពី​បក្ស​ប្រជាធិបតេយ្យ​ ​ស្បថ​ចូលកាន់​តំណែង​ជាផ្លូវការ (Video)

    ​អាមេរិក​៖​ ​នៅ​ថ្ងៃពុធ​នេះ​ ​សមាជិកព្រឹទ្ធសភា​ថ្មី​០​៣​រូប​មកពី​គណបក្សប្រជាធិបតេយ្យ​ ​ក្នុង​នោះ​រួម​មាន​លោក​ ចូ​ន​ ​អូស​សូ​ហ្វ ​លោក​ ​រ៉ា​ផា​អ៊ែ​ល​ ​វ៉​រ​ណ​ក់ខ៍ ​និង​លោក​ អេ​ឡិច​ ​ផា​ឌី​ល​ឡា ​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ឯ​ព្រឹទ្ធសភា​ ​ក្រោម​វត្តមាន​អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី​ ​កា​ម៉ា​ឡា ​ហារី​ស​ ​។​ បន្ទាប់ពី​ការ​ស្បថ​ចូលកាន់​តំណែង​របស់​សមាជិកព្រឹទ្ធសភា​ថ្មី​ទាំង​០​៣​រូប​នេះ​ ​ធ្វើ​ឱ្យ​សំឡេង​របស់​គណបក្សប្រជាធិបតេយ្យ​ឡើង​ដល់​ ​៥​០​សំឡេង​ ​រីឯ​គណបក្ស​សាធារណរដ្ឋ​ក៏មាន​ ​៥​០​សំឡេង​នៅ​ក្នុង​ដៃ​ដែរ​ ​។​ ​ប៉ុន្តែ​ដោយសារ​លោកស្រី​ ​ហារី​ស​ ​មាន​សិទ្ធិ​បោះឆ្នោត​សម្រេច​ចិត្ត​ចុងក្រោយ​មួយ​សំឡេង​ដែរ​នោះ​ ​ធ្វើ​ឱ្យ​គណបក្សប្រជាធិបតេយ្យ​មានសំឡេង​ភាគច្រើន​គ្រប់គ្រង​ព្រឹទ្ធសភា​បាន​ ​ខណៈ​ប្រធាន​ព្រឹទ្ធសភា​សំឡេង​ភាគច្រើន​បាន​ទៅលើ​លោក​ ​ឆាក់​ ​ស្កាំ​មើ​រ​ ​រីឯ​មេដឹកនាំ​សំឡេង​ភាគតិច​គឺ​លោក​ ​មី​ច​ ​ម៉ាក​ខុន​ណែ​ល​ ​មកពី​គណបក្ស​សាធារណរដ្ឋ​ ​។​ សូម​ជម្រាប​ថា​ ​បច្ចុប្បន្ន​ទាំង​សភាតំណាងរាស្ត្រ​ ​និង​ព្រឹទ្ធសភា​សុទ្ធតែ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្សប្រជាធិបតេយ្យ​ ​ដែល​នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​ក្នុង​កា​រដាក់​ចេញ​គោល​នយោបាយ​ ​ឬ​ច្បាប់​ណាមួយ​ ​ដែល​មិន​តម្រូវ​អោយ​មាន​ការបោះឆ្នោត​តាម​សំឡេង​២​ភាគ​៣​ ​៕​​ប្រភព​៖​ R​e​u​t​e​rs

  • ​សម្ព័ន្ធ​មិត្ត​សហរដ្ឋអាមេរិក​សាទរ​លោក​ ចូ ​បៃ​ដិ​ន​ ​និង​ ​ប្ដេជ្ញា​ចិត្ត​ត្រៀម​ធ្វើការ​ជាមួយ​ប្រធានាធិបតី​ថ្មី (Video)

    ​សម្ព័ន្ធ​មិត្ត​សហរដ្ឋអាមេរិក​សាទរ​លោក​ ចូ ​បៃ​ដិ​ន​ ​និង​ ​ប្ដេជ្ញា​ចិត្ត​ត្រៀម​ធ្វើការ​ជាមួយ​ប្រធានាធិបតី​ថ្មី (Video)

    ​បរទេស​៖​ ​បន្ទាប់ពី​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ប្រធានាធិបតី​អាមេរិក​ថ្មី​ ​និង​លោកស្រី​ ខា​មេ​ឡា ​ហារី​ស​ ​អនុ​ប្រធានាធិបតី​អាមេរិក​ថ្មី​ត្រូវ​បាន​បញ្ចប់​នោះ​ ​ថ្នាក់​ដឹកនាំ​ពិភពលោក​ ​ជាពិសេស​ស​ម្ព័ន្ធ​មិត្ត​អឺរ៉ុប​ ​និង​អាស៊ី​ ​បាន​ចេញ​សារ​សាទរ​ការ​ឡើង​កាន់​តំណែង​នេះ​ ​។​ ប្រធានាធិបតី​បា​រំាំ​ង​លោក​ អេ​ម៉ា​នុយ​អែ​ល​ ​ម៉ា​ក្រុង​ ​បាន​បង្ហោះ​សារ​នៅ​លើ​ ​T​wit​t​e​r ​ដោយ​បាន​ជូនពរ​លោក​ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ​ហារី​ស​ ​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​ដ៏​សំខាន់​នេះ​ ​ហើយ​ថា​ ​បារាំង​-​អាមេរិក​ ​នឹង​ខ្លាំងក្លា​ជាង​មុន​ក្នុង​ការដោះស្រាយបញ្ហា​ប្រឈម​ ​ការ​កសាង​អនាគត​ដ៏​រឹង​មាំ​ ​និង​ការ​ការពារ​ផែនដី​ ​។​ ​នាយករដ្ឋមន្ត្រី​កាណាដា​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​ក៏​សាទរ​ដល់​លោក​ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ​ហារី​ស​ ​ផង​ដែរ​ ​និង​ថា​ ​កាណាដា​នឹង​ធ្វើការ​ជាមួយ​រដ្ឋបាល​ ​និង​សភា​អាមេរិក​ ​ដើម្បីឲ្យ​ប្រទេស​ទាំងពីរ​មាន​សុវត្ថិភាព​ ​វិបុលភាព​ ​និង​រឹង​មាំ​ជាង​មុន​ ​។​ ជាមួយគ្នា​នេះ​ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូ​ន​ ចេ​អ៊ី​ន​ ​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​លោក​ ​ស៊ូ​ហ្កា យ៉ូ​ស៊ី​ហ៊ី​ដេ ​នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​លោក​ ​ណា​រិន​ដ្រា ម៉ូ​ឌី​…