Category: ព័ត៌មានអន្តរជាតិ

  • ​កងកម្លាំង​ឆ្មាំ​ជាតិ​១​២​នាក់​ត្រូវ​​ដកចេញពីតួនាទី​ ​នៅមុន​ពិធី​ស្បថ​ឡើង​កាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន (Video)

    ​កងកម្លាំង​ឆ្មាំ​ជាតិ​១​២​នាក់​ត្រូវ​​ដកចេញពីតួនាទី​ ​នៅមុន​ពិធី​ស្បថ​ឡើង​កាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន (Video)

    ​អាមេរិក​៖​ ​សមាជិក​១​២​នាក់​នៃ​កងកម្លាំង​ឆ្មាំ​ជាតិ​អាមេរិក​ ​ត្រូវ​បាន​ដកចេញ​ពី​ក្រុម​រក្សា​សន្តិសុខ​ ​និង​សុវត្ថិភាព​ក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ក្រោយ​មាន​ការស៊ើបអង្កេត​ពីសំណាក់​ក្រុម​ភ្នាក់ងារ​ ​F​B​I​ ​។ ​បើ​តាម​អគ្គ​មេបញ្ជាការ​នៃ​កងកម្លាំង​ឆ្មាំ​ជាតិ​អាមេរិក​ ​នាយ​ឧត្ដមសេនីយ៍​ ​ដានី​ញែ​ល​ ហូ​កាន់​សុ​ន​ ​សមាជិក​០​២​នាក់​ក្នុងចំណោម​ពួកគេ​ ​ត្រូវ​បាន​ដកចេញ​ពី​តួនាទី​ ​ក្រោយ​ពួកគេ​បាន​បញ្ចេញយោបល់​មិន​ត្រឹមត្រូវ​ ​និង​ ​មាន​លក្ខណៈ​ជ្រុល​និយម​ ​នៅ​លើ​បណ្ដាញ​សង្គម​ ​។​ ​ដោយឡែក​សមាជិក​១​០​នាក់​ទៀត​ក៏​ត្រូវ​បាន​ដក​តួនាទី​ផង​ដែរ​ ​បន្ទាប់ពី​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​បទល្មើស​មុន​ៗ​ ​ប៉ុន្តែ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ​ជាមួយ​ពិធី​ស្បថ​ចូលកាន់​តំណែង​ឡើយ​ ​។​ សូម​ជម្រាប​ជូន​ថា​ ​ការ​ដកចេញ​នូវ​កងកម្លាំង​ឆ្មាំ​ជាតិ​អាមេរិក​ទាំង​១​២​នាក់​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ស្រប​ពេល​ដែល​កងកម្លាំង​ឆ្មាំ​ជាតិប្រមាណ​២​ម៉ឺន​៥​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ការពារ​សន្តិសុខ​ ​និង​សុវត្ថិភាព​ ​នៅ​ថ្ងៃ​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤​៦​ ​របស់​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃពុធ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​៕

  • ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និយាយ​ថា​ ​មានតែ​មន្ទីរពេទ្យ​រដ្ឋ​ទេ​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​នាំចូល (Video)

    ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និយាយ​ថា​ ​មានតែ​មន្ទីរពេទ្យ​រដ្ឋ​ទេ​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​នាំចូល (Video)

    ​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃអង្គារ​នេះ​និយាយ​ថា​ ​រដ្ឋាភិបាល​នឹង​អនុញ្ញាត​អោយ​មន្ទីរពេទ្យ​រដ្ឋ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​នាំ​ចូលក្នុង​ដំណាក់កាល​ដំបូង​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ​ ​។​ លោក​ ​ប្រា​យុទ្ធ​ ​បន្ត​ថា​ ​ប្រជាជន​ថៃ​នឹង​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ពី​មន្ទីរពេទ្យ​រដ្ឋ​ ​និង​អង្គភាព​សុខភាព​សាធារណៈ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ ​អំឡុង​ពេល​ដែល​មន្ទីរពេទ្យ​ឯកជន​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ធ្វើ​ដូច្នេះ​ទេ​ ​ស្ថិត​ក្រោម​ហេតុផល​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ ​។​ ​បន្ថែម​លើ​នេះ​ ​លោក​ ​ប្រា​យុទ្ធ​ ​ក៏បាន​អះអាង​ដែរ​ថា​ ​មន្ទីរពេទ្យ​ឯកជន​នឹង​ត្រូវ​បាន​អនុញ្ញាត​អោយ​នាំចូល​វ៉ាក់សាំង​ ​Co​v​i​d​-19 ​និង​ ​ចែកចាយ​វា​បាន​សម្រាប់​ការប្រើប្រាស់​នា​ពេល​អនាគត​ ​។​ ​លោក​ ​ប្រា​យុទ្ធ​ ​បាន​សង្កត់ធ្ងន់​ថា​ ​វ៉ាក់សាំង​ដែល​នាំចូល​ទាំងអស់​សម្រាប់​ភ្នាក់ងាររដ្ឋាភិបាល​ ​ឬ​ផ្នែកឯកជន​ត្រូវតែ​ទទួល​បាន​ការអនុញ្ញាត​ជាមុន​ ​ពី​អាជ្ញាធរ​សុខាភិបាល​ផលិត​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ ​ព្រមទាំង​រដ្ឋបាល​ចំណីអាហារ​ ​និង​ ​ឱសថ​របស់​ថៃ​ ​។​ សូម​ជម្រាប​ថា​ ​ថៃ​បាន​បញ្ជាទិញ​វ៉ាក់សាំង​ចំនួន​៦​៣​លាន​ដូ​ស​ ​ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នា​ខែ​ក្រោយនេះ​ ​។​ ​វ៉ាក់សាំង​ដំបូង​មាន​ចំនួន​២​០​ម៉ឺន​ដូ​ស​ ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​បាយ​អូ​ធិ​ច​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ដឹក​មកដល់​នៅ​ក្នុង​ខែកុម្ភៈ​ខាងមុខនេះ​ ​៕

  • ​អាមេរិក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​បានជា​ង​១​៥​លាន​នាក់​ហើយ​ ខណៈអ្នកឆ្លងសរុបក្នុងប្រទេសមានជាង២៤លាននាក់

    ​អាមេរិក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​បានជា​ង​១​៥​លាន​នាក់​ហើយ​ ខណៈអ្នកឆ្លងសរុបក្នុងប្រទេសមានជាង២៤លាននាក់

    ​មជ្ឈមណ្ឌល​ជាតិ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​របស់​សហរដ្ឋអាមេរិក​បាន​អះអាង​ថា​ ​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដល់​ពលរដ្ឋ​ក្នុង​សហរដ្ឋអាមេរិក​ ​ចំនួន​១​៥​ ​៧​០​៧​ ​៥​៨​៨​នាក់​ ​ក្នុង​នោះ​ ​មាន​វ៉ាក់សាំង​៣​១​ ​១​៦​១​ ​០​៧​៥​ ​លាន​ឈុត​ (ដូ​ស​) ​ហើយ​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៩​ ​មករា​ ​២​០​២​១​។​ ​ប្រភព​បន្ត​ថា​ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩​ ​ទាំង​ជាង​៣​១​លាន​ដូ​ស​នេះ​ ​គឺ​រាប់​ប​ញ្ជូ​ល​សរុប​ទាំង​របស់​ក្រុមហ៊ុន​ ​Modern​a​ ​និង​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​។​ ​សហរដ្ឋអាមេរិក​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​កើន​ដល់​ជាង​២​៤​លាន​នាក់​ហើយ​ ​ក្នុង​នោះ​ ​មាន​៤​០​ម៉ឺន​នាក់​បាន​បាត់បង់ជីវិត​ព្រោះ​ជំងឺ​នេះ​ ​គិត​ត្រឹម​ម្សិលមិញ​៕

  • ​រដ្ឋមន្ត្រី​ទី​៥​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ប្រទេស​ម៉ាឡេស៊ី

    ​រដ្ឋមន្ត្រី​ទី​៥​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ប្រទេស​ម៉ាឡេស៊ី

    ​លោកស្រី​ ​H​a​l​i​ma​h​ ​M​o​ham​e​d​ ​Sad​i​qu​e​ ​រដ្ឋមន្ត្រី​សាមគ្គី​ជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១​៩​ ​បាន​ក្លាយ​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ទី​៥​ហើយ ​ក្នុង​ប្រទេស​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​។​ ​លោ​ស្រី​ ​H​a​l​i​ma​h​ ​M​o​ham​e​d​ ​Sad​i​qu​e​ ​កំពុង​ត្រូវ​បាន​ព្យាបាល​ ​និង​ដាក់ឲ្យ​នៅ​ដាច់ដោយឡែក​។​ ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​មករា​ ​ម្សិលមិញ​ ​ក្រសួង​សាមគ្គី​ជាតិ​បាន​ប្រកាសថា​ ​លោកស្រី​នឹង​បន្ត​ធានា​លើ​ដំណើរការ​ក្រសួង​ ​ដែល​នឹង​ដំណើរការ​រលូន​ ​ក្នុង​ពេល​ព្យាបាល​ជំងឺ​។​ ​កាលពី​ខែមុន​ ​មាន​រដ្ឋមន្ត្រី​ចំនួន​៤​រូប​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​មុន​ពេល​លោកស្រី H​a​l​i​ma​h​​ឆ្លង​ដែរ​នេះ​។​ ​ម៉ាឡេស៊ី​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​សរុប​ ​កើន​ដល់​ជាង​១​៦​៥​០​០​០​នាក់​ហើយ​ ​គិត​ត្រឹម​ម្សិលមិញ​៕​ ប្រភពពី CNA​

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ថ្លែង​សារ​ជា​លើក​ចុងក្រោយ​ ​មុន​ពេល​ចុះចេញ​ពី​តំណែង​ថា​ ​រដ្ឋបាល​របស់​លោក​បាន​កសាង​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក (Video)

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ថ្លែង​សារ​ជា​លើក​ចុងក្រោយ​ ​មុន​ពេល​ចុះចេញ​ពី​តំណែង​ថា​ ​រដ្ឋបាល​របស់​លោក​បាន​កសាង​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក (Video)

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ថ្លែងសុន្ទរកថា​លា​ជា​លើក​ចុងក្រោយ​ ​មុន​ពេល​ចុះចេញ​ពី​តំណែង​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​ដោយ​បាន​ធ្វើការ​ជំរុញ​អោយ​មានការ​បួងសួង​ដល់​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​ប៉ុន្តែ​លោក​ ​ត្រាំ​ ​នៅតែ​មិនទាន់​ទទួលយក​ទាំងស្រុង​នោះ​ទេ​ ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ ​ដែល​លោក​បាន​ចាញ់​លោក​ ​បៃ​ដិ​ន​ ​។​ នៅ​ក្នុង​វីដេអូ​ថ្លែង​សារ​លា​ជា​លើក​ចុងក្រោយ​ខាងលើ​នេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​និយាយ​ថា​ ​យើង​បាន​ធ្វើអ្វី​ដែល​យើង​ចូល​មក​ដើម្បី​ធ្វើ​ ​និង​អ្វីៗ​ជាច្រើន​ទៀត​… ​ខ្ញុំ​បាន​ចូលរួម​ក្នុង​សមរភូមិ​ដ៏​ស្វិតស្វាញ​ ​ដែល​ជា​ការ​ប្រយុទ្ធ​ដ៏​លំបាក​បំផុត​ ​ពីព្រោះ​នោះ​ជា​អ្វី​ដែល​អ្នក​បាន​ជ្រើសរើស​ខ្ញុំ​អោយ​ធ្វើ​ ​។​ លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​និយាយ​នៅ​ក្នុង​វីដេអូ​របស់​លោក​ទៀត​ថា​ ​អំពើ​ហិង្សា​នយោបាយ​ ​គឺជា​ការវាយប្រហារ​ទៅលើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ស្រឡាញ់​ក្នុងនាម​ជា​ជនជាតិ​អាមេរិក​… ​វា​មិន​អាច​អត់ឱន​បានទេ​ ​។​ ​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​វិញ​ ​លោក​ ​ត្រាំ​ ​បាន​និយាយ​ថា​ ​រដ្ឋបាល​របស់​លោក​បាន​កសាង​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ ​៕​​ប្រភព​៖​ R​e​u​t​e​rs

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ដឹកនាំ​ការគោរព​វិញ្ញាណ​ក្ខ័ន្ធ​ជនរងគ្រោះ​៤​០​ម៉ឺន​នាក់​ ​ដែល​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​មុន​ពិធី​ស្បថ​ចូលកាន់​តំណែង (Video)

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ដឹកនាំ​ការគោរព​វិញ្ញាណ​ក្ខ័ន្ធ​ជនរងគ្រោះ​៤​០​ម៉ឺន​នាក់​ ​ដែល​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​មុន​ពិធី​ស្បថ​ចូលកាន់​តំណែង (Video)

    ​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​មុន​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ ​បាន​ធ្វើពិធី​គោរព​វិញ្ញ​ណ​ក្ខ័ន្ធ​ដល់​ជនជាតិ​អាមេរិក​ចំនួន​៤​០​ម៉ឺន​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​ក្នុង​អំឡុង​ពេល​១​១​ខែ​ចាប់តាំង​ពី​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​សហរដ្ឋអាមេរិក​ ​។​ នៅ​ក្នុង​សុន្ទរកថា​ខ្លី​អំឡុង​ពិធី​គោរព​វិញ្ញ​ណ​ក្ខ័ន្ធ​នេះ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​យើង​ត្រូវតែ​ចងចាំ​… ​វា​ជា​ពេលវេលា​ដ៏​លំបាក​ដែល​ត្រូវ​ចងចាំ​ ​ប៉ុន្តែ​នោះ​ជា​របៀប​ដែល​យើង​ត្រូវ​ផ្សះផ្សា​រ​គ្នា​… ​វា​ចាំបាច់​ក្នុង​ការ​ធ្វើ​ដូច្នេះ​ ​ក្នុងនាម​ជា​ប្រជាជាតិ​មួយ​ ​។​ សូម​ជម្រាប​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​ ​៤​៦​ ​របស់​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ពុធេ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង​ ​ដោយសារ​បារម្ភ​ពី​បាតុកម្ម​តវ៉ា​ប្រដាប់​អាវុធ​ ​បន្ទាប់ពី​ក្រុម​កុបករ​គាំទ្រ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សម្រុក​ចូល​វាយប្រហារ​វិមាន​សភា​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​ ​ដោយ​បណ្ដាល​អោយ​មនុស្ស​០​៥​នាក់​ស្លាប់​ ​៕​​ប្រភព​៖​ R​e​u​t​e​rs

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ធ្វើ​បទ​បង្ហាញ​ពី​គោល​នយោបាយ​ថ្មី​របស់​ខ្លួន​ ​នៅ​ថ្ងៃ​ដំបូង​ក្នុងនាម​ជា​ប្រធានាធិបតី​ទី​ ​៤​៦​ ​របស់​សហរដ្ឋអាមេរិក

    ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ធ្វើ​បទ​បង្ហាញ​ពី​គោល​នយោបាយ​ថ្មី​របស់​ខ្លួន​ ​នៅ​ថ្ងៃ​ដំបូង​ក្នុងនាម​ជា​ប្រធានាធិបតី​ទី​ ​៤​៦​ ​របស់​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ធ្វើ​កំណែ​ទម្រង់​ទាំងស្រុង​ ​នូវ​គោល​នយោបាយ​អន្តោប្រវេសន៍​ ​ដ៏​តឹងរ៉ឹង​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដោយ​លោក​នឹង​ធ្វើ​បទ​បង្ហាញ​ពី​គោល​នយោបាយ​ថ្មី​របស់​លោក​ ​នៅ​ថ្ងៃ​ដំបូង​ដែល​លោក​អង្គុយ​កៅអី​សេតវិមាន​ ​។​ អនាគត​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ ​លោក​ ​អា​ឡិច​ចាន់​ដ្រូ ​មែ​យើ​កា​ស់ ​ដែល​ជា​បេក្ខភាព​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើការ​កត់​សម្គាល់​ខាងលើ​នេះ​ ​ប្រាប់​គណៈកម្មាធិការ​ពិសេស​មួយ​ ​នៃ​ព្រឹទ្ធសភា​អាមេរិក​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​។​ លោក​ ​មែ​យើ​កា​ស់ ​បាន​បញ្ជាក់​ទៀត​ថា​ ​កំណែ​ទម្រង់​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក​ ​បៃ​ដិ​ន​ ​ក្នុង​នោះ​រួម​មាន​ទាំង​គម្រោង​ ​ផ្ដល់​សញ្ជាតិ​ដល់​អ្នក​រស់នៅ​អ​ចិន្ត្រៃយ៍​ក្នុង​សហរដ្ឋអាមេរិក​ ​ដែល​គ្មាន​លិខិត​ស្នាម​ស្រប​ច្បាប់​ ​និង​អ្នកសុំ​សិទ្ធិជ្រកកោន​ ​ដែល​រត់​គេច​ចេញពី​អំពើ​ហិង្សា​ ​និង​ស​ង្រ្គា​ម​ជាដើម​ ​៕​​ប្រភព​៖​ ​A​F​P

  • ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​រាយការណ៍​ថា​ ​កូរ៉េ​ខាងជើង​បាន​កត់ត្រា​លើកដំបូង​ពី​ករណី​ឆ្លង​ ​Co​v​i​d​-19 ​បន្ទាប់ពី​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី

    ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​រាយការណ៍​ថា​ ​កូរ៉េ​ខាងជើង​បាន​កត់ត្រា​លើកដំបូង​ពី​ករណី​ឆ្លង​ ​Co​v​i​d​-19 ​បន្ទាប់ពី​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី

    ​កូរ៉េ​ខាងជើង​៖​ ​កូរ៉េ​ខាងជើង​បាន​កត់ត្រា​ពី​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ជាលើកដំបូង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ​បន្ទាប់ពី​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ ​បាន​ធ្វើឲ្យ​មនុស្ស​ចំនួន​៣​២​នាក់​ឆ្លង​វី​រុ​ស​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​Daily​ ​Star​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ឆ្នាំ​២​០​២​១​ ​។​ ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​មាន​អ្នក​ចម្រៀង​ ​និង​ ​អ្នក​របាំ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ក្នុង​រដ្ឋធានី​ព្យុ​ង​យ៉ាង​ ​ត្រូវ​បាន​ទស្សនា​ដោយ​មនុស្ស​យ៉ាង​ច្រើន​នៅ​ក្នុង​ទីលាន​ ​គីម​អ៊ី​ល​ស៊ុ​ង​ ​។​ ​មាន​ករណី​ថ្មី​ចំនួន​៣​២​ករណី​ ​រួម​ទាំង​អ្នក​ស្លាប់​២​នាក់​ផង​ដែរ​ ​ត្រូវ​បាន​គេ​រាយការណ៍​ជាប់​ទាក់ទង​នឹង​ការ​ប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​ខាងលើ​ ​ដែល​វិធានការ​គ​ម្លា​ត​សង្គម​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ​ ​។​ ប្រភព​បាន​អោយ​ដឹង​ថា​ ​មនុស្ស​ដែល​ស្លាប់​ត្រូវ​បាន​បូជា​ ​ហើយ​ធាតុ​របស់​ពួកគេ​ត្រូវ​បាន​បញ្ជូន​ត្រឡប់មកវិញ​ ​បន្ទាប់ពី​ដំណើរការ​បាញ់សម្លាប់​មេរោគ​រួច​ ​។​ ​ក្រៅពី​នេះ​ ​អ្នក​ដែល​បង្ហាញ​រោគសញ្ញា​គ្រុនក្តៅ​ ​បន្ទាប់ពី​ការ​សម្តែង​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ក្នុង​ផ្ទះ​ជាមួយ​គ្រួសារ​របស់​ពួកគេ​ ​៕​​ប្រភព​៖​ ​Daily​ ​Star

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៩​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៩​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៩​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៩​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៦​លាន​៦​២​ម៉ឺន​៤​ពាន់​៤​០​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៦​ម៉ឺន​៥​ពាន់​៦​៧​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៩​លាន​២​៧​ម៉ឺន​៣​ពាន់​៦​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៤​លាន​៨​០​ម៉ឺន​៦​ពាន់​៩​៦​៤​នាក់​ ​ស្លាប់​ចំនួន​៤​១​ម៉ឺន​១​ពាន់​៤​៨​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៤​លាន​៧​៨​ម៉ឺន​៦​ពាន់​៨​៥​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៥​៩​ម៉ឺន​៦​ពាន់​៤​៤​២​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​២​ពាន់​៧​៥​៤​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​២​៤​ម៉ឺន​៥​ពាន់​៩​២​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៥​៧​ម៉ឺន​៥​ពាន់​៧​៤​២​នាក់​ ​ស្លាប់​២​១​ម៉ឺន​១​ពាន់​៥​១​១​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៥​១​ម៉ឺន​៨​ពាន់​៨​៤​៦​នាក់​ ​៕

  • រដ្ឋាភិបាល​ថៃ​ច្រានចោល​ការរិះគន់​ដែល​ថា​ក្រុមហ៊ុន​​របស់​ស្តេច​មាន​ឥទ្ធិ​ល​ព​លលើ​កិច្ចការ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩

    រដ្ឋាភិបាល​ថៃ​ច្រានចោល​ការរិះគន់​ដែល​ថា​ក្រុមហ៊ុន​​របស់​ស្តេច​មាន​ឥទ្ធិ​ល​ព​លលើ​កិច្ចការ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩

    ​រាជរដ្ឋាភិបាល​ថៃ​ ​នៅ​ថ្ងៃ​ទី​១​៩​ ​មករា​ ​២​០​២​១​នេះ ​បាន​ប្រកាស​ការពារ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩​ ​ដោយច្រានចោល​ការរិះគន់​របស់​ក្រុម​បក្ស​ប្រឆាំង​ដែល​ចោទ​ថា​ ​បានពឹងផ្អែក​ខ្លាំង​លើ​ក្រុមហ៊ុន​មួយ​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះមហាក្សត្រ​ ​Ma​h​a​ ​V​a​j​i​r​along​korn ​។​ ​ថ្មីៗ​នេះ​ ​មាន​ការរិះគន់​របស់​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដែលគេហាមមិនឲ្យចូលប្រទេសថៃ ឈ្មោះថា​ ​Than​a​thorn​ Ju​an​g​roon​g​ru​an​g​kit​ ​ចំពោះ​បញ្ហា​វ៉ាក់សាំង​នេះ​ ​ពោល​គឺ​ចំ​ពេល​ដែល​ប្រទេស​ថៃ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​កំពុង​ផ្ទុះ​ខ្លាំង​ ​ហើយក៏​ក្រោយពេល​រាប់​ខែ​ដែល​ក្រុម​បាតុករ​ដឹកនាំ​ដោយ​យុវជន​បាន​ផ្តើម​ធ្វើបាតុកម្ម​ជា​ប្រ​វត្ថិ​សាស្ត្រ​ប្រឆាំង​នឹង​របប​រាជា​និយម​នោះ​។​ ​នាយក​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិរបស់ថៃ​ N​a​korn ​Pre​ms​r​i​ ​បាន​លើកឡើង​ថា​ ​«​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ ​និង​មិន​ត្រឹមត្រូវ​នេះ​មិនគួរ​យកមក​ពាក់ព័ន្ធ​នឹង​កិច្ចការ​របស់​ស្ថាប័ន​ព្រះមហាក្សត្រ​ ​ដែល​ពួកយើង​គោរព​ស្រលាញ់​ជាទីបំផុត​នេះ​ទេ​»​។​ ​លោក​ Than​a​thorn​ បាន​និយាយ​ថា​ ​ក្រុមហ៊ុន​រាជវង្ស​ S​i​am​ B​i​o​science​ ​បាន​ក្លាយ​ជា​ជម្រើស​តែមួយ​គត់​ ​ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើន​ ​ដែលគេ​សម្រេច​ក្នុង​ការ​ទទួល​កិច្ចការ​ផ្ទេរ​បច្ចេកទេស​ពី​ក្រុមហ៊ុន​ ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​២​០​០​លាន​ដូ​ស​ ​រៀងរាល់​ឆ្នាំ​ ​សម្រាប់​ប្រទេស​ថៃ​និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​៕ ប្រភពពី CNA