Category: ព័ត៌មានអន្តរជាតិ

  • ​កាន់​តំណែង​ភ្លាម​! ​លោក​ ​Bide​n ​ឲ្យ​អាមេរិក​ចូល​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ា​រី​ស​​វិញ ជាអ្វីដែលត្រាំបានបញ្ជាឲ្យដកចេញ

    ​កាន់​តំណែង​ភ្លាម​! ​លោក​ ​Bide​n ​ឲ្យ​អាមេរិក​ចូល​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ា​រី​ស​​វិញ ជាអ្វីដែលត្រាំបានបញ្ជាឲ្យដកចេញ

    ​លោក​ ​Bide​n ​ប្រធានាធិបតី​សហរដ្ឋ​អាម​រិ​ក​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ដោយ​ប្រកាស​ថា​ ​អាមេរិក​នឹង​ចូលរួម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ា​រី​ស​ឡើងវិញ​ ជាកិច្ចព្រមព្រៀងដែលត្រាំដកអាមេរិកចេញ ពេលកាន់តំណែង។ កាលពី​ល្ងាច​ថ្ងៃ​ទី​ ​២​០​ ​ខែ​មករា​ ​លោក​ ​Bide​n ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ដោយ​ប្រកាស​ថា​ ​អាមេរិក​នឹង​ចូលរួម​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​ឡើងវិញ​។​ ​លោក​ ​Bide​n ​បាន​ថ្លែង​មុន​ពេល​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ថា​ ​អាមេរិក​នឹង​ចាត់វិធានការ​ដែល​បច្ចុប្បន្ន​នៅ​មិនទាន់​អនុវត្ត​ ​ដើម្បី​ឆ្លើយតបនឹង​ការ​ប្រែប្រួល​នៃ​អាកាសធាតុ​។​ សូម​បញ្ជាក់​ថា​ ​លោក​ ​ត្រាំ​ ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា​ អាមេរិក​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​កាលពី​ខែ​មី​ថុ​នា​ ​ឆ្នាំ​២​០​១​៧​។​ ​នៅ​ថ្ងៃ​ទី​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ប្រទេស​អាមេរិក​បាន​ដកចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ជា​ផ្លូវការ​។​ ​ដែល​ទង្វើ​បែប​នេះ​បាន​រង​ការរិះគន់​ជាទូទៅ​ទាំង​ក្នុងស្រុក​និង​សហគមន៍​អន្តរជាតិ​៕​ ​

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជិត​៧​០​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជិត​៧​០​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៧​លាន​៣​០​ម៉ឺន​៦​ពាន់​៥​៣​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៨​ម៉ឺន​៣​ពាន់​២​៥​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៩​លាន​៨​៤​ម៉ឺន​៨​ពាន់​៦​៣​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៤​លាន​៩​៩​ម៉ឺន​៨​ពាន់​៩​៧​៥​នាក់​ ​ស្លាប់​ចំនួន​៤​១​ម៉ឺន​៥​ពាន់​៨​៩​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៤​លាន​៩​៦​ម៉ឺន​៨​ពាន់​៧​១​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៦​១​ម៉ឺន​១​ពាន់​៧​១​៩​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​២​ពាន់​៩​០​៦​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​២​៦​ម៉ឺន​៥​ពាន់​១​៦​៣​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៦​៣​ម៉ឺន​៩​ពាន់​៨​៦​៨​នាក់​ ​ស្លាប់​២​១​ម៉ឺន​២​ពាន់​៨​៩​៣​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៥​៦​ម៉ឺន​៤​ពាន់​៦​២​២​នាក់​ ​៕

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ចុះហត្ថលេខា​លើ​ច្បាប់​ចំនួន​១​៥​ភ្លាម​ៗ​ ​បន្ទាប់ពី​ពិធីស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ (Video)

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ចុះហត្ថលេខា​លើ​ច្បាប់​ចំនួន​១​៥​ភ្លាម​ៗ​ ​បន្ទាប់ពី​ពិធីស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ (Video)

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ចុះហត្ថលេខា​លើ​សកម្ម​ ​ភាព​ប្រតិបត្តិ​ចំនួន​១​៥​ភ្លាម​ៗ​ ​បន្ទាប់ពី​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ ​ដោយ​មិន​ធ្វើ​គោល​នយោបាយ​ដែល​បាន​ដាក់​ចេញ​ដោយ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ឡើងវិញ​នោះ​ទេ​ ​។​ ទាក់ទិន​នឹង​ជំងឺ​ ​Co​v​i​d​-19 ​គឺ​ចាប់ពី​ថ្ងៃ​ទី​២​០​ ​ខែ​មករា​នេះ​តទៅ​ ​ម៉ាស់​ត្រូវ​ពាក់​ដាច់ខាត​ក្នុង​អគារ​រដ្ឋ​ទាំងអស់​ ​ដោយ​លោក​ ​បៃ​ឌិន​ ​បាន​សន្យា​រឿង​ពាក់​ម៉ាស់​នេះ​ ​ក្នុង​ពេល​ឃោសនា​រក​សំឡេងឆ្នោត​ ​ហើយ​លោក​ក៏​បញ្ជា​ឲ្យ​ការិយាល័យ​សហ​ព័ន្ធ​មួយ​ ​ដើម្បី​សម្របសម្រួល​កិច្ចការ​ឆ្លើយតប​ជំងឺ​នេះ​ ​។​ ​ក្នុងចំណោម​បញ្ជា​ទាំង​១​៥​ ​លោក​ ​បៃ​ឌិន​ ​ក៏​បញ្ជា​ឱ្យ​លុបចោល​ការប្រកាស​អាសន្ន​របស់​លោក​ ​ត្រាំ​ ​ដែល​មាន​គោលដៅ​ប្រមូល​លុយ​ ​ដើម្បី​សាងសង់​ជញ្ជាំង​តាម​ព្រំដែន​ជាមួយ​ម៉ិ​ច​ស៊ី​កូ ​ហើយក៏​បាន​បញ្ចប់​បម្រាម​ធ្វើដំណើរ​របស់​លោក​ ​ត្រាំ​ ​លើ​អ្នកដំណើរ​មកពី​ប្រទេស​មាន​ជន​មូ​ស្លី​ម​ភាគច្រើន​ផង​ដែរ​ ​។​ អ្នកនាំពាក្យ​ថ្មី​របស់​រដ្ឋាភិបាល​លោក​ ​បៃ​ដិ​ន​ ​គឺ​លោកស្រី​ ចេ​ន​ ​ផ្សា​គី​ ​បាន​និយាយ​ថា​ ​បញ្ជា​ប្រតិបត្តិ​ខាងលើ​នេះ​ ​គឺជា​ការ​ចាប់ផ្ដើម​សកម្មភាព​រដ្ឋបាល​ថ្មី​ប៉ុណ្ណោះ​ ​ហើយ​លោក​ ​បៃ​ដិ​ន​ ​នឹង​ចេញ​បញ្ជា​ច្រើន​ទៀត​ ​ដើម្បី​ដោះស្រាយបញ្ហា​ជាតិ​សំខាន់​ដែល​កើតមាន​អំឡុង​ពេល​បួន​ឆ្នាំ​នៃ​អាណត្តិ​របស់​លោក​ ​ត្រាំ​ ​ហើយ​ថា​ ​លោក​ ​បៃ​ឌិន​ ​ក៏​នឹង​ផ្ដោ​ត​ច្រើន​លើ​កិច្ចការ​ក្នុងស្រុក​នៅ​ថ្ងៃ​ដំបូង​ ​តែ​ពេល​បន្ទាប់​ទៀត​ ​លោក​នឹង​បង្វែរ​អារម្មណ៍​ទៅកាន់​គោល​នយោបាយ​ការបរទេស​…

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​ ​៤​៦​ ​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​ ​៤​៦​ ​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ

    អាមេរិក​៖​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​ ​៤​៦​ ​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​ហើយ​ ​នៅ​ពេលថ្ងៃត្រង់​ថ្ងៃ​ទី​២​០​ ​ខែ​មករា​នេះ​ ​ត្រូវនឹង​យប់​ថ្ងៃពុធ​ដដែល​ (​ម៉ោង​នៅ​ភ្នំពេញ​) ​ខណៈ​លោកស្រី​ ​កា​ម៉ា​ឡា ​ហារី​ស​ ​ក៏បាន​ស្បថ​ចូលកាន់​តំណែង​ជា​អនុ​ប្រធានាធិបតី​ផង​ដែរ​ ​។​ ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ទី​ ​៤​៦​ ​គឺ​មាន​លក្ខណៈ​ពិសេស​ ​ខុសប្លែក​ពី​អាណត្តិ​មុន​ៗ​ ​ពីព្រោះ​កម្មវិធី​នេះ​ ​បាន​ប្រព្រឹត្តទៅ​ក្រោម​វិធានការ​សន្តិសុខ​ដ៏​តឹងរ៉ឹង​ជា​ប្រវត្តិសាស្ត្រ​ ​និង​ ​គ្មាន​មហាជន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ឡើយ​ ​។​ ​នា​ឱកាស​នោះ​ដែរ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​ថ្លែង​នៅ​ក្នុង​សន្ទរកថា​មួយ​ថា​ ​ប្រជាធិបតេយ្យ​មាន​តម្លៃ​ណាស់​.. ​ជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយបញ្ហា​.. ​មិនមែន​បង្កើត​បញ្ហា​នោះ​ទេ​ ​។​ ​លោក​ទទួលស្គាល់​ថា​ ​ប្រជាធិបតេយ្យ​ងាយ​ផុយ​ស្រួយ​ណាស់​ដែល​ត្រូវការ​ថែទាំ​.. ​មិនគួរ​ណា​មាន​បាតុកម្ម​អុកឡុក​វិមាន​សភា​កាលពី​ស​ប្តាហ៍​មុន​នោះ​ទេ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​បន្ត​ថា​ ​អាមេរិក​ត្រូវការ​ការ​រួប​រួមគ្នា​.. ​ទោះបី​យើង​មានការ​យល់​ខុសគ្នា​យ៉ាងណាក៏ដោយ​ ​ប៉ុន្តែ​អាមេរិក​មិន​ត្រូវ​ចាប់​អាវុធ​បង្កើត​សង្គ្រាម​នោះ​ទេ​.. ​មិន​ត្រូវ​ចាប់​យក​អាវុធ​យកទៅ​ស​ម្លុ​តទៅ​ក្រុម​ម្ខាងទៀត​ ​ឲ្យ​បិទមាត់​នោះ​ទេ​ ​។​ ​ពិត​ណាស់​! ​យើង​នឹង​មិន​យល់​ស្របគ្នា​ ​ឬ​យល់​ដូចគ្នា​គ្រប់​ករណី​នោះ​ទេ​ ​។​ ​នេះ​ហើយ​គឺជា​ដំណើរការ​ប្រជាធិបតេយ្យ​ ​។​ ​យើង​ត្រូវលើ​ក​តម្កើង​តម្លៃ​ ​កិត្តិយស​ ​ការគោរព​…

  • ​ទីបំផុត​លោកស្រី​ ខា​មេ​ឡា ​ហារី​ស​ ​ស្បថ​ចូលកាន់​តំណែង​ជា​អនុ​ប្រធានាធិបតី​​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ

    ​ទីបំផុត​លោកស្រី​ ខា​មេ​ឡា ​ហារី​ស​ ​ស្បថ​ចូលកាន់​តំណែង​ជា​អនុ​ប្រធានាធិបតី​​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ

    អាមេរិក​៖​ ​លោកស្រី​ ខា​មេ​ឡា ​ហារី​ស​ ​បាន​ស្បថ​ចូលកាន់​តំណែង​ជា​អនុ​ប្រ​ធា​ ​នា​ធិ​ប​តី​របស់​សហរដ្ឋអាមេរិក​ផ្លូវការ​ហើយ​ ​។​ ទន្ទឹមគ្នា​ ​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ ​ម៉ៃ​ ភែ​ន​ ​បាន​បន្សល់ទុក​លិខិត​មួយ​ច្បាប់​ជូន​លោកស្រី​ ​ហារី​ស​ ​នៅ​ក្នុង​ថ្ងៃ​ដែល​លោកស្រី​ត្រូវ​ចូលរួម​ពិធី​ស្បថ​ឡើង​កាន់​តំណែង​ជាមួយ​លោក​ ចូ ​បៃ​ដិ​ន​ ​។​ ​ការ​ផ្ញើ​លិខិត​នេះ​ ​គឺ​ត្រូវ​បាន​គេ​ដឹង​ទុកជាមុន​រួច​ទៅ​ហើយ​ ​ខណៈ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ក៏បាន​សរសេរ​លិខិត​ទុក​ជូន​លោក​ ចូ ​បៃ​ដិ​ន​ ​នៅមុន​ពេល​លោក​ចាកចេញ​ពី​សេតវិមាន​ផង​ដែរ​ ​នៅ​ព្រឹក​ថ្ងៃពុធ​ ​ទី​២​០​ ​ខែ​មករា​ (​ម៉ោង​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​) ​។​ ​សម្រាប់​លោកស្រី​ ​ហារី​ស​ ​ដែល​នឹង​ក្លាយ​ជា​អនុ​ប្រធានាធិបតី​ស្ត្រី​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ក៏បាន​ជួប​ពិភាក្សាគ្នា​តាម​ទូរស័ព្ទ​ផង​ដែរ​ជាមួយ​លោក​ ​ម៉ៃ​ក៍ ភែ​ន​ ​កាលពី​ស​ប្តាហ៍​មុន​ ​។​ យ៉ាងណាមិញ​ ​គេ​នៅ​មិនទាន់​មានការ​បញ្ជាក់​ផ្លូវការ​អំពី​អត្ថន័យ​នៅ​ក្នុង​លិខិត​របស់​លោក​ ​ត្រាំ​ ​និង​លោក​ ភែ​ន​ ​នោះ​ឡើយ​ ​ប៉ុន្តែ​បើ​តាម​ប្រភព​មិនទាន់​ផ្លូវការ​មួយ​បញ្ជាក់​ថា​ ​លិខិត​របស់​លោក​ ​ត្រាំ​ ​គឺជា​លិខិត​ផ្ទាល់ខ្លួន​លោក​ប៉ុណ្ណោះ​ ​ដែល​មាន​អត្ថន័យ​មិន​ខុស​ពី​អ្វី​ ​ដែល​លោក​បាន​និយាយ​នៅ​ក្នុង​ពិធី​លាគ្នា​ឡើយ​ ​នោះ​គឺ​ការ​បួងសួង​ឲ្យ​មានជោគ​ជ័យ​សម្រាប់​ប្រទេស​នេះ​ ​និង​ ​សុំ​ឲ្យ​រដ្ឋបាល​ថ្មី​យកចិត្តទុកដាក់​ថែរក្សា​ប្រទេស​នេះ​តទៅមុខ​ទៀត​ ​៕​​ប្រភព​៖​ R​e​u​t​e​rs

  • លោក ដូណាល់ ត្រាំ ឡើងយន្តហោះពិសេស Air Force one ទៅកាន់រដ្ឋផ្ល័ររីដា ហើយ ក្រោយបញ្ចប់ការថ្លែងសន្ទរកថាចុងក្រោយទៅកាន់អ្នកគាំទ្រ

    លោក ដូណាល់ ត្រាំ ឡើងយន្តហោះពិសេស Air Force one ទៅកាន់រដ្ឋផ្ល័ររីដា ហើយ ក្រោយបញ្ចប់ការថ្លែងសន្ទរកថាចុងក្រោយទៅកាន់អ្នកគាំទ្រ

    អាមេរិក៖ ប្រធានាធិបតីអាមេរិកផុតអាណត្តិលោក ដូណាល់ ត្រាំ បានឡើងយន្តហោះពិសេស Air Force One ដើម្បីចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ឆ្ពោះទៅកាន់រដ្ឋផ្ល័ររីដាហើយ បន្ទាប់ពីបញ្ចប់ការថ្លែងសន្ទរកថាជាចុងក្រោយទៅកាន់អ្នកគាំទ្ររបស់លោក នេះបើតាមសារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ។គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងឡើយ ដោយនៅព្រឹកម៉ោង ៨៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន ត្រូវនឹងយប់ថ្ងៃពុធដដែល ពេលវេលានៅភ្នំពេញ) ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានសម្រេចចិត្តមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នៅម៉ោង៨៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន ត្រូវនឹងយប់ថ្ងៃពុធដដែលពេលវេលានៅភ្នំពេញ)នោះទេ ហើយនេះបានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីអាមេរិក ដែលនៅមានជីវិតដំបូងគេបំផុត គិតចាប់តាំងពីសម័យលោក អាន់ឌ្រូ ចនសុន ដែលមិនទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់អ្នកបន្តវេន ៕

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សន្យា​ថា​ ​នឹង​ប្រយុទ្ធ​ជានិច្ច​ ​និង​ជូនពរ​ដល់​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ជោគជ័យ​ក្នុង​ការងារ​ ​និង​សំណាងល្អ​ជានិច្ច

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សន្យា​ថា​ ​នឹង​ប្រយុទ្ធ​ជានិច្ច​ ​និង​ជូនពរ​ដល់​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ជោគជ័យ​ក្នុង​ការងារ​ ​និង​សំណាងល្អ​ជានិច្ច

    ​អាមេរិក​៖​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​សន្យា​អំឡុង​ពេល​ថ្លែងសុន្ទរកថា​ចុងក្រោយ​ ​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​ថា​ ​នឹង​ប្រយុទ្ធ​ជានិច្ច​ ​និង​ជូនពរ​ដល់​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ជោគជ័យ​ក្នុង​ការងារ​ ​និង​សំណាងល្អ​ជានិច្ច​ ​។​ ថ្លែង​ទៅកាន់​ក្រុម​គ្រួសារ​ ​និង​បុគ្គលិក​របស់​លោក​ ​ប្រធានាធិបតី​ផុត​អាណត្តិ​រូប​នេះ​បាន​និយាយ​ថា​ ​អ្នក​គឺជា​មនុស្ស​ដ៏​អស្ចារ្យ​… ​នេះ​គឺជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ត្រាំ​ ​បាន​គូស​បញ្ជាក់​ថា​ ​វា​គឺជា​កិត្តិយស​ ​និង​ឯកសិទ្ធិ​ដ៏​ខ្ពង់ខ្ពស់​របស់​ខ្ញុំ​ ​ដែល​បាន​ធ្វើជា​ប្រធានាធិបតី​របស់​អ្នក​… ​ខ្ញុំ​នឹង​តស៊ូ​ដើម្បី​អ្នក​… ​ខ្ញុំ​នឹង​មើល​ ​ខ្ញុំ​នឹង​ស្តាប់​ ​ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​ ​អនាគត​នៃ​ប្រទេស​នេះ​មិនដែល​ប្រសើរ​ជាង​នេះ​ទេ​ ​។​ លោក​ ​ត្រាំ​ ​បាន​និយាយ​ទៀត​ថា​ ​ខ្ញុំ​សូមជូនពរ​ឲ្យ​រដ្ឋបាល​ថ្មី​មានសំណាង​ល្អ​ ​និង​ទទួល​បាន​ជោគជ័យ​… ​ខ្ញុំ​គិតថា​ ​ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ​… ​ពួកគេ​មាន​មូលដ្ឋាន​គ្រឹះ​ដើម្បី​ធ្វើអ្វី​មួយ​ ​ដែល​ពិតជា​អស្ចារ្យ​ណាស់​ ​។ មន្ត្រី​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ម្នាក់​បាន​និយាយ​ថា​ ​លោកប្រធានាធិបតី​ ​ត្រាំ​ ​ពិតជា​បាន​បន្សល់ទុក​លិខិត​មួយ​ ​សម្រាប់​ជូន​អ្នកស្នង​តំណែង​របស់​លោក​ ​គឺ​លោក​ ចូ ​បៃ​ដិ​ន​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​ ​ដោយ​អនុវត្ត​យ៉ាងហោចណាស់​​នូវ​ប្រពៃណី​មួយ​នៃ​ការផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិវិធី ​។​​…

  • លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ឡើង​យន្តហោះ​ពិសេស​ ​Air​ ​Force​ ​one​ ​ទៅកាន់​រដ្ឋ​ផ្ល័​រ​រី​ដា​ ​ហើយ​ ​ក្រោយ​បញ្ចប់​ការ​ថ្លែង​សន្ទរកថា​ចុងក្រោយ​ទៅកាន់​អ្នកគាំទ្រ

    លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ឡើង​យន្តហោះ​ពិសេស​ ​Air​ ​Force​ ​one​ ​ទៅកាន់​រដ្ឋ​ផ្ល័​រ​រី​ដា​ ​ហើយ​ ​ក្រោយ​បញ្ចប់​ការ​ថ្លែង​សន្ទរកថា​ចុងក្រោយ​ទៅកាន់​អ្នកគាំទ្រ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​ភរិយា​បាន​ឡើង​យន្តហោះ​ពិសេស​ ​Air​ ​Force​ ​One​ ​ដើម្បី​ចាកចេញ​ពី​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​ឆ្ពោះទៅ​កាន់​រដ្ឋ​ផ្ល័​រ​រី​ដា​ហើយ​ ​បន្ទាប់ពី​បញ្ចប់​ការ​ថ្លែង​សន្ទរកថា​ជាចុងក្រោយ​ទៅកាន់​អ្នកគាំទ្រ​របស់​លោក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​យប់​ថ្ងៃពុធ​ ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ឡើងជិះ​ឧទ្ធម្ភាគចក្រ​ចាកចេញ​ពី​សេតវិមាន​ដោយ​ឆ្ពោះ​ដំណើរ​ទៅកាន់​មូលដ្ឋានទ័ព​ អេ​ន​ដ្រូ ​ក្នុង​រដ្ឋ​ ​ម៉ា​រី​លែ​ន​ ​ដើម្បី​ចូលរួម​ពិធី​បញ្ចប់​តំណែង​នៅ​ទីនោះ​ ​បន្ទាប់មក​ទៀត​លោក​នឹង​ធ្វើដំណើរ​ទៅកាន់​រដ្ឋ​ផ្ល័​រ​រី​ដា​ ​។​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ចាកចេញ​ពី​សេតវិមាន​នៅ​វេលា​ម៉ោង​៨​៖​២​០​នាទី​ព្រឹក​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ (​ម៉ោង​ក្នុង​តំបន់​) ​ដោយ​មិន​នៅ​ជួប​ធ្វើ​គា​រ​កិច្ច​ ​និង​ចូលរួម​ក្នុង​កម្មវិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​លោក​ ចូ ​បៃ​ដិ​ន​ ​ដូច​តាម​ទម្លាប់​អាមេរិក​ឡើយ​ ​។​ សូម​ជម្រាប​ថា​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គឺជា​ប្រធានាធិបតី​ទី​១​ ​ដែល​មិន​អើពើ​នឹង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​អ្នកស្នង​តំណែង​ចាប់តាំង​ពី​ឆ្នាំ​១​៨​៦​៩​ ​៕

  • ​ថ្ងៃនេះ​! ​ថៃ​ឆ្លង​កូ​វី​ដ​១​៩​ក្នុងស្រុក​ត្រឹម​៥​១​នាក់​ ​ធ្លាក់​មក​ខ្ទង់​២​​លើកដំបូង​ ​តាំងពី​ចុងខែ​ធ្នូ

    ​ថ្ងៃនេះ​! ​ថៃ​ឆ្លង​កូ​វី​ដ​១​៩​ក្នុងស្រុក​ត្រឹម​៥​១​នាក់​ ​ធ្លាក់​មក​ខ្ទង់​២​​លើកដំបូង​ ​តាំងពី​ចុងខែ​ធ្នូ

    រដ្ឋបាល​គ្រប់គ្រង​ស្ថានភាពជំងឺ​កូ​វី​ដ​១​៩​នៅ​ប្រទេស​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​នៅ​ថ្ងៃពុធ​ ​ទី​២​០​ ​មករា​ ​២​០​២​១​នេះ​បាន​រាយការណ៍​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​៥​៩​នាក់​ ​ក្នុង​នោះ​ ​មាន​៨​នាក់​ ​នាំចូល​ពីក្រៅ​ ​៥​១​នាក់​គឺជា​ការ​ឆ្លង​ក្នុង​សហគមន៍​។​ ​ជា​ការ​កត់​សម្គាល់​ ​ចំនួន​ឆ្លង​ថ្មី​ត្រឹម​៥​៩​នាក់​នេះ​ ​គឺ​ជាលើកដំបូង​ហើយ ដែល​ចំនួន​ឆ្លង​បាន​ធ្លាក់ចុះ​មក​ក្រោម​១​០​០​នាក់​ ​ឬ​ ​មក​ខ្ទង់​២​ ​ចាប់តាំង​ពី​ផ្ទុះ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ ​នៅ​ខែ​សា​មុត​ ​សា​ខន​ ​កាលពី​ខែ​ធ្នូ​ ​២​០​២​០​។​ ​យ៉ាងណាក៏ដោយ​ ​នៅ​ថ្ងៃនេះ​ ​ថៃ​ក៏បាន​ប្រកាស​ពី​ស្លាប់​ម្នាក់ទៀត​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ដែរ​ ​ដោយ​មកដល់ពេលនេះ​ ​មាន​៧​១​នាក់​៕ ប្រភពពី The Nation

  • ​ក្រោយ​ផុត​អាណត្តិ​ភ្លាម​ ​អ៊ី​រ៉​ង់​ប្រកាស​ដាក់ទណ្ឌកម្ម​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​ព្រមទាំង​ម​ន្រ្តី​កំពូល​ៗ​របស់​អាមេរិក​ជាច្រើន​រូប​ទៀត (Video)

    ​ក្រោយ​ផុត​អាណត្តិ​ភ្លាម​ ​អ៊ី​រ៉​ង់​ប្រកាស​ដាក់ទណ្ឌកម្ម​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​ព្រមទាំង​ម​ន្រ្តី​កំពូល​ៗ​របស់​អាមេរិក​ជាច្រើន​រូប​ទៀត (Video)

    ​អ៊ី​រ៉​ង់​៖​ ​រដ្ឋាភិបាល​អ៊ី​រ៉​ង់ ​នៅ​ថ្ងៃអង្គារ​នេះ​ ​ប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​កំពូល​ៗ​នៅ​ក្នុង​រដ្ឋបាល​អាមេរិក​ដែល​ផុត​អាណត្តិ​ ​ដែល​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​លោក​ ​ប្រធានាធិបតី​ ដូ​ណា​ល់ ​ត្រាំ​ ​និង​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​។​ បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រ៉​ង់​លោក​ ​សា​អ៊ី​ដ​ ខា​ទីប​ហ្សាឌេ​ស​ ​ការ​ដាក់ទណ្ឌកម្ម​ខាងលើ​នេះ​ ​គឺ​ដោយសារតែ​ពួកគេ​មាន​ជាប់​ទាក់ទិន​នឹង​ការ​ធ្វើឃាត​មេបញ្ជាការ​យោធា​កំពូល​អ៊ី​រ៉​ង់​លោក​ឧត្តមសេនីយ៍​ ​កា​ហ្សេ ​សូ​ឡៃ​ម៉ា​នី​ , ​អ្នកវិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់​លោក​ ម៉ូ​សិន​ ​ហ្វា​គ្រី​ស​ហ្សាឌេ​ស​ ​និង​សម្រាប់​ម​ន្រ្តី​អាមេរិក​ដែល​គាំទ្រ​ចំពោះ​សកម្មភាព​ភេរវកម្ម​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ ​រួម​ទាំង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​អ៊ី​រ៉​ង់​ជាដើម​ ​។​ សូម​ជម្រាប​ថា​ ​ក្រៅពី​លោក​ ​ត្រាំ​ ​និង​លោក​ ប៉ុ​ម​ប៉េ​អូ​ ​នោះ​ ​មន្ត្រី​អាមេរិក​កំពូល​ៗ​ផ្សេងទៀត​ដែល​ត្រូវ​បាន​កំណត់​គោលដៅ​ ​គឺ​រដ្ឋលេខាធិការ​ស្តីទី​ក្រសួង​ការពារ​ជាតិ​លោក​ គ្រីស្តូហ្វើ មៀ​ល​ឡឺ , ​រដ្ឋលេខាធិការ​ក្រសួង​រតនាគារ​លោក​ ស្ទេវិ​ន​ ​ម៉ា​នូ​ឈី​ន​, ​នាយក​ C​I​A​ ​លោក​ ហ្គី​ណា​ ​ហា​ស្ពែ​ល​ ​តំណាង​ពិសេស​អាមេរិក​ប្រចាំ​អ៊ី​រ៉​ង់​លោក​ ​អ៊ី​លៀត​ ​អា​ប្រាម​ ​និង​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​ O​F​A​C ​លោក​ ​អាន់​ឌ្រា ហ្គា​ក​គី​ ​។​ ​បន្ថែម​ពី​នេះ​…