Category: ព័ត៌មានអន្តរជាតិ

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​យក​ឱកាស​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់​ខ្លួន​ ​អំពាវនាវអោយ​សហរដ្ឋអាមេរិក​មាន​ឯកភាពជាតិ​ឡើងវិញ (Video)

    ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​យក​ឱកាស​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់​ខ្លួន​ ​អំពាវនាវអោយ​សហរដ្ឋអាមេរិក​មាន​ឯកភាពជាតិ​ឡើងវិញ (Video)

    ​អាមេរិក​៖​ ​ទីប្រឹក្សា​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​យល់ឃើញ​ថា​ ​លោក​ ​បៃ​ដិ​ន​ ​នឹង​យក​ឱកាស​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រ​ធានា​ ធិ​ប​តី​ទី​៤​៦​របស់​សហរដ្ឋអាមេរិក​ ​ដើម្បី​អំពាវនាវ​អោយ​ប្រជាជន​អាមេរិក​មាន​ឯកភាពជាតិ​គ្នា​ឡើងវិញ​ ​។​ បើ​តាម​លោក​ ខូ​ឌី​ ខី​ន​ណាន់​ ​ដែល​ជា​អតីតប្រធាន​តែង​សុន្ទរកថា​សម្រាប់​អតីត​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​ស្ថានភាព​បច្ចុប្បន្ន​ដែល​លោក​ ​បៃ​ដិ​ន​ ​កំពុង​ប្រឈម​មុខ​គឺ​ពិតជា​អាក្រក់​បំផុត​… ​ប៉ុន្តែ​លោក​ជឿ​ថា​ ​លោក​ ​បៃ​ដិ​ន​ ​នឹង​ ​ក្លាយ​ជា​ប្រធានាធិបតី​ដ៏​ល្អ​ម្នាក់​សម្រាប់​ពេលវេលា​នេះ​ ​ពីព្រោះ​លោក​​​មាន​គោល​នយោបាយ​ផ្ទាល់ខ្លួន​ ​និង​មិនមែន​ជា​មនុស្ស​និយាយ​បំភ្លៃ​ការពិត​ ​។​ ​សូម​ជម្រាប​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ ​ហើយ​បច្ចុប្បន្ននេះ​ ​វិបត្តិ​ ​CO​V​I​D​-19 ​ភាព​បាត់បង់​ការងារ​ធ្វើ​ ​និង​ការ​បែកបាក់​យ៉ាង​ជ្រៅ​នៅក្នុងចំណោម​អ្នកនយោបាយ​ ​និង​ប្រជាជន​អាមេរិក​ ​ជា​បញ្ហា​ប្រឈម​ជា​អាទិភាព​ដែល​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​ដោះស្រាយ​ ​៕​​ប្រភព​៖​ ​A​P

  • ​មេទ័ព​កំពូល​អ៊ី​រ៉​ង់​សើចចំអក​អោយ​សហរដ្ឋអាមេរិក​ ​ចំពេលមាន​​ភាព​ចលាចលកើតឡើងជាបន្តបន្ទាប់ ​នៅ​មុនថ្ងៃ​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង (Video)

    ​មេទ័ព​កំពូល​អ៊ី​រ៉​ង់​សើចចំអក​អោយ​សហរដ្ឋអាមេរិក​ ​ចំពេលមាន​​ភាព​ចលាចលកើតឡើងជាបន្តបន្ទាប់ ​នៅ​មុនថ្ងៃ​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង (Video)

    ​អ៊ី​រ៉​ង់​៖​ ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​អ៊ី​រ៉​ង់​បាន​សើចចំអក​អោយ​សហរដ្ឋអាមេរិក​ ​ក្រោយ​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​ឆ្មាំ​ជាតិ​ត្រូវ​បាន​ដាក់​ពង្រាយ​សំដៅ​ការពារ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​ពី​អំពើ​ហិង្សា​ណា​មួយផ្សេងទៀត​ ​ក្នុង​អំឡុង​ពេល​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤​៦​របស់​សហរដ្ឋអាមេរិក​ ​។​ នាយ​ឧត្តមសេនីយ៍​ ម៉ូ​ហា​ម៉េ​ដ​ ហូ​សិន​ ​បា​ហ្គើ​រី​ ​មេបញ្ជាការ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ី​រ៉​ង់​បាន​និយាយ​នៅ​ក្នុង​ពិធី​មួយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​វា​ជា​រឿង​គួរ​អោយ​ហួសចិត្ត​មួយ​ ​ដែល​សហរដ្ឋអាមេរិក​សង្ឃឹម​ថា​ ​អាច​ផ្តួល​រំលំ​រដ្ឋាភិបាល​អ៊ី​រ៉​ង់ ​ប៉ុន្តែ​ពេលនេះ​សហរដ្ឋអាមេរិក​កំពុង​មាន​ភាព​វឹកវរ​ទៅវិញ​ ​។​ លោក​ ​បា​ហ្គើ​រី​ ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​ពួកគេ​ចង់​អោយ​សាធារណរដ្ឋ​ឥស្លាម​មិន​ចង់​ឃើញ​ខួប​៤​០​ឆ្នាំ​នៃ​បដិវត្ត​របស់​ខ្លួន​ ​ប៉ុន្តែ​អគារ​សភា​ផ្ទាល់​របស់​ពួកគេ​ត្រូវ​បាន​ឡោមព័ទ្ធ​ ​។​ ​មន្ត្រី​របស់​ពួកគេ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​ ​កិត្យានុភាព​របស់​ពួកគេ​កំពុង​ត្រូវ​បាន​បំផ្លាញ​នៅចំពោះមុខ​ពិភពលោក​ ​ហើយ​ឥឡូវនេះ​ ​កងកម្លាំង​ប្រដាប់​អាវុធ​អាមេរិក​កំពុង​ប្រុង​ជើងការ​ ​សម្រាប់​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ថ្មី​ ​៕​​ប្រភព​៖​ R​T

  • ​លោកជំទាវ​ទី​១​ ​មេឡានៀ ត្រាំ ​និយាយ​ថា​ ​អំពើ​ហិង្សា​មិនដែល​ជា​ចម្លើយ​ ​ហើយក៏​មិន​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ភាព​សុច្ចរិត​នោះ​ដែរ (Video)

    ​លោកជំទាវ​ទី​១​ ​មេឡានៀ ត្រាំ ​និយាយ​ថា​ ​អំពើ​ហិង្សា​មិនដែល​ជា​ចម្លើយ​ ​ហើយក៏​មិន​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ភាព​សុច្ចរិត​នោះ​ដែរ (Video)

    ​អាមេរិក​៖​ ​ភរិយា​របស់​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គឺ​លោកជំទាវ​ទីមួយ​ ​មេ​ឡានៀ ​ត្រាំ​ ​នៅ​ក្នុង​វីដេអូ​មួយ​បាន​ចេញ​សារ​លា​ទៅកាន់​សហរដ្ឋអាមេរិក​ ​ពោល​គឺ​ពីរ​ថ្ងៃមុន​ពេល​បញ្ចប់​អាណត្តិ​ស្វាមី​របស់​លោកស្រី​ ​។​ នៅ​ក្នុង​វីដេអូ​ដែល​បាន​ចេញផ្សាយ​នៅ​លើ​ ​T​wit​t​e​r ​នា​ថ្ងៃចន្ទ​នេះ​ ​លោកស្រី​ ​មេ​ឡានៀ ​ត្រាំ​ ​បាន​និយាយ​ថា​ ​ប្រជាជន​អាមេរិក​របស់​ខ្ញុំ​… ​វា​ជា​កិត្តិយស​ដ៏​ធំបំផុត​នៃ​ជីវិត​របស់​ខ្ញុំ​ ​ដែល​បាន​បម្រើ​ការ​ជា​ស្ត្រី​ទីមួយ​របស់​សហរដ្ឋអាមេរិក​ ​។​ ​ជាមួយគ្នា​នេះ​ ​លោកស្រី​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អាមេរិក​អោយ​ឈប់​ងប់​ង​ល់​នឹង​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​បាន​ធ្វើ​ ​ហើយ​ចងចាំ​ជានិច្ច​ថា​ ​អំពើ​ហិង្សា​មិនដែល​ជា​ចម្លើយ​ ​ហើយនឹង​មិន​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ភាព​សុច្ចរិត​នោះ​ទេ​ ​។​ ​លោកស្រី​ក៏បាន​ថ្លែង​អំណរគុណ​ដល់​សមាជិក​យោធា​ ​និង​អ្នក​អនុវត្ត​ច្បាប់​ ​ប៉ុន្តែ​មិនបាន​និយាយ​ដោយ​ផ្ទាល់​នូវ​ការ​រំលោភបំពាន​លើ​វិមាន​កា​ពី​តូ​ល​អាមេរិក​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​ដោយក្រុម​កុបករ​គាំទ្រ​ស្វាមី​លោកស្រី​នោះ​ទេ​ ​។​ ​លោកស្រី​ក៏បាន​លើកឡើង​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ដែល​កំពុង​កើន​ឡើង​នៅ​សហរដ្ឋអាមេរិក​ ​ខណៈ​វា​បាន​ឆ្លង​ដល់​មនុស្សជា​ង​១​៩​លាន​នាក់​ ​និង​ស្លាប់​ជាង​៣​៩​ម៉ឺន​៨​ពាន់​នាក់​ ​ហើយ​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ ​។​ សូម​ជម្រាប​ថា​ ​លោកស្រី​ ​មេ​ឡានៀ ​ត្រាំ​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​នឹង​ក្លាយ​ជា​ស្ត្រី​ទីមួយ​ដំបូងបង្អស់​នា​សម័យ​ទំនើប​នេះ​ ​ដែល​មិន​ស្វាគមន៍​ស្ត្រី​ទីមួយ​ថ្មី​គឺ​លោកស្រី​ ជៀ​ល​ ​បៃ​ដិ​ន​ ​សម្រាប់​ការ​ឡើង​កាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​រួម​ជាមួយនឹង​ស្វាមី​របស់​លោកស្រី​ ​៕​…

  • ​វិមាន​សភា​អាមេរិក​ត្រូវបិទ​ជា​បណ្តោះអាសន្ន​ ​ក្រោយ​មាន​ភ្លើងឆេះ​នៅក្បែរ​នោះ

    ​វិមាន​សភា​អាមេរិក​ត្រូវបិទ​ជា​បណ្តោះអាសន្ន​ ​ក្រោយ​មាន​ភ្លើងឆេះ​នៅក្បែរ​នោះ

    ​អាមេរិក​៖​ ​វិមាន​សភា​អាមេរិក​ត្រូវ​បាន​បិទ​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ក្រោយ​មានការ​គម្រាម​កំហែង​សន្តិសុខ​ផ្នែក​ខាងក្រៅ​ ​ជាពិសេស​មាន​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​នៅ​ប្លុក​ ​ដែល​នៅ​មិន​ឆ្ងាយ​ពី​វិមាន​ ​ចំ​ពេល​មានការ​រឹត​បន្តឹង​សន្តិសុខ​ជាច្រើន​ថ្ងៃ​ ​មុន​ពេល​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ ​។​​បើ​តាម​អ្នក​នៅក្បែរ​វិ​មានបាន​រាយការណ៍​ថា​ ​មាន​ផ្សែង​ហ៊ុយ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​អ​ណ្តែ​ត​ឡើង​នៅក្បែរ​ខាងក្រោយ​វិមាន​សភា​ ​។​ ​រហូតមក​ទល់​ពេលនេះ​ ​ប៉ូលិស​បាន​បង្កើន​ការ​ការពារ​សន្តិសុខ​ ​បន្ទាប់ពី​អ្នកគាំទ្រ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​សម្រុក​ចូល​អគារ​វាយប្រហារ​លើ​ប៉ូលិស​កាលពី​ពេលថ្មីៗនេះ​ ​។​​ហើយ​បច្ចុប្បន្ននេះ​ ​វិមាន​សភា​អាមេរិក​ត្រូវ​បាន​ដាក់​ពង្រាយ​កម្លាំង​យោធា​ការពារ​ ​នៅមុន​ពេល​ពិធី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ស​ប្តាហ៍​នេះ​ ​៕​​ប្រភព​៖​ R​e​u​t​e​rs

  • ​មន្រ្តីរបស់​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​នឹង​មិន​ដក​បម្រាម​ធ្វើដំណើរ​ចូល​ប្រទេស​ខ្លួន​ឡើយ​ ​បើ​ទោះបីជា​លោក​ ដូណាល់ ​ត្រាំ​ ​ទើប​ប្រកាស​ក៏ដោយ (Video)

    ​មន្រ្តីរបស់​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​នឹង​មិន​ដក​បម្រាម​ធ្វើដំណើរ​ចូល​ប្រទេស​ខ្លួន​ឡើយ​ ​បើ​ទោះបីជា​លោក​ ដូណាល់ ​ត្រាំ​ ​ទើប​ប្រកាស​ក៏ដោយ (Video)

    ​អាមេរិក​៖​ ​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ច្រានចោល​ការប្រកាស​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​បម្រាម​លើ​អ្នកដំណើរ​ទាំងឡាយ​មកពី​ប្រទេស​អឺរ៉ុប​ ​និង​ ​ប្រេស៊ីល​ ​នឹង​ត្រូវ​ដកចេញ​វិញ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​​ម​ន្រ្តី​ជាន់ខ្ពស់​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​បង្ហោះ​សារ​នៅ​លើ​ ​T​wit​t​e​r ​ថា​ ​យោង​តាម​អនុសាសន៍​នៃ​ក្រុម​វេជ្ជ​សា​ស្រ្ត​របស់យើង​ ​រដ្ឋបាល​លោក​ ​បៃ​ដិ​ន​ ​នឹង​មិន​ដក​បម្រាម​លើ​វិធានការ​រឹត​បន្តឹង​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​មករា​ខាងមុខនេះ​ឡើយ​ ​។​ ​ជាក់ស្តែង​ ​យើង​មាន​ផែនការ​រឹង​បន្តឹង​វិធានការ​សុខភាព​សា​ធារ​ណ​ ​ជុំវិញ​ការធ្វើដំណើរ​អន្តរជាតិ​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​។​​ការ​កត់​សម្គាល់​បែប​នេះ​របស់​ម​ន្រ្តី​លោក​ ​បៃ​ដិ​ន​ ​បាន​កើតមានឡើង​ក្រោយ​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ចេញ​បទបញ្ជា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃចន្ទ​នេះ​ ​ដោយ​បញ្ជា​ឱ្យ​លុបចោល​បម្រាម​ធ្វើដំណើរ​ចូល​មកកាន់​សហរដ្ឋអាមេរិក​ ​ដែល​អនុវត្ត​លើ​បណ្ដា​ប្រទេស​អឺរ៉ុប​ ​ក្នុង​នោះ​រួម​មាន​ ​អង់​ គ្លេ​ស​ ​និង​ប្រេស៊ីល​ ​ដែល​ពី​ដំបូង​ឡើយ​ត្រូវ​បាន​ដាក់​ ​ដោយសារ​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​CO​V​I​D​-19 ​៕​​ប្រភព​៖​ R​e​u​t​e​rs

  • ​សហរដ្ឋអាមេរិក​ ​និង​ចិន​ប៉ះទង្គិច​គ្នា​ ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជំនាញ​អង្គការ​ ​WHO​ ​នៅ​ទីក្រុង​វូ​ហាន

    ​សហរដ្ឋអាមេរិក​ ​និង​ចិន​ប៉ះទង្គិច​គ្នា​ ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជំនាញ​អង្គការ​ ​WHO​ ​នៅ​ទីក្រុង​វូ​ហាន

    ​ស្វីស​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ទទូច​ឲ្យ​ចិន​អនុញ្ញាត​ឲ្យ​ក្រុម​ជំនាញ​មកពី​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​ថែ​សុខភាព​ ​អតីត​អ្នកជំងឺ​ ​CO​V​I​D​-19 ​និង​អ្នក​បម្រើ​ការងារ​នៅ​មន្ទីរ​ពិសោធន៍​ក្នុង​ទីក្រុង​វូ​ហាន​ ​ខណៈ​សំណើ​នេះ​កំពុង​ធ្វើ​អោយ​ទីក្រុង​ប៉េកាំង​រិះគន់​ត្រលប់​ទៅវិញ​ ​។​​ក្រុម​ជំនាញ​របស់​អង្គការ​ ​WHO​ ​ដែល​មាន​សមាជិក​ ​១​០​នាក់​បាន​ទៅដល់​ទីក្រុង​វូ​ហាន​ ​ភាគ​កណ្តាល​ប្រទេស​ចិន​ ​កាលពី​ស​ប្តាហ៍​មុននេះ​ ​ប៉ុន្តែ​ពួកគេ​ត្រូវ​ស្ថិតនៅ​ក្នុង​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​សម្រាប់​រយៈពេល​១​៤​ថ្ងៃ​ ​ទៅតាម​បទបញ្ជា​ផ្នែក​សុខាភិបាល​ ​។​ ​អំឡុង​ពេល​ពីរ​ស​ប្តាហ៍​នៃ​ច​ត្តាឡី​ស័ក​នោះ​ ​ក្រុម​ជំនាញ​ ​WHO​ ​បាន​ជួបពិភាក្សា​ ​និង​ស្វែងយល់​បញ្ហា​ជាទូទៅ​តាម​ប្រព័ន្ធ​វីដេអូ​ខុន​ហ្វ្រិ​ន​ ​មុននឹង​ពួកគេ​អាច​ចាប់ផ្តើម​ដំណើរ​ការស៊ើបអង្កេត​ជា​ផ្លូវការ​ ​នៅ​ក្រោយ​បញ្ចប់​ច​ត្តាឡី​ស័ក​ ​។​ ​លោក​ ហ្គា​រែត​ ហ្គ្រី​ត​ស៍​ប៊ី​ ​ជា​មន្ត្រី​តំណាង​របស់​អាមេរិក​ ​ដែល​កំពុង​ចូលរួម​ដឹកនាំ​ក្រុម​ខាងលើ​នេះ​ដែរ​និយាយ​ថា​ ​ចិន​គួរតែ​ចែករំលែក​នូវ​ព័ត៌មាន​គ្រប់យ៉ាង​ ​អំពី​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​របស់​ខ្លួន​ ​បូករួម​ទាំង​គំរូតាង​បាន​មកពី​ការស្រាវជ្រាវ​លើ​សត្វ​ ​មនុស្ស​ ​និង​បរិស្ថាន​នៅ​ទី​ផ្សារ​មួយ​ក្នុង​ទីក្រុង​ ​វូ​ហាន​ ​ដែលគេ​ជឿជាក់​ថា​ ​ជា​ចំណុច​ផ្ទុះ​ដំបូង​នៃ​មេរោគ​កូរ៉ូ​ណា​ (S​AR​S-​Co​V​-2) ​កាលពី​ចុង​ឆ្នាំ​២​០​១​៩​ ​។​​ជាមួយគ្នា​នេះ​ ​អគ្គនាយក​នៃ​ការិយាល័យ​ឆ្លើយតប​បន្ទាន់​ ​ចំណុះ​ឲ្យ​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​ ​លោក​ ​ស៊ុន​ ​យ៉ាង​ ​បាន​ប្រាប់​គណៈ​ប្រធានប្រតិបត្តិ​របស់​ ​WHO​ ​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​ខុន​ហ្វ្រិ​ន​ថា​ ​ការសិក្សា​នានា​ដើម្បី​ស្វែងរក​ប្រភព​ដើម​នៃ​វី​រុ​ស​ ​គឺជា​ធម្មជាតិ​នៃ​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​… ​វា​ត្រូវការ​ជាចាំបាច់​នូវ​កិច្ច​សម្របសម្រួល​…

  • ថៃ​គ្រោង​អនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​Ox​ford​-​As​t​raZe​n​e​ca​ ​ក្នុង​ករណី​បន្ទាន់​នៅ​ស​ប្តាហ៍​នេះ (Video)

    ថៃ​គ្រោង​អនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​Ox​ford​-​As​t​raZe​n​e​ca​ ​ក្នុង​ករណី​បន្ទាន់​នៅ​ស​ប្តាហ៍​នេះ (Video)

    ​ថៃ​៖​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ថៃ​ ​ដែល​ហៅ​កាត់​ថា​ ​F​D​A​ ​ត្រូវ​រំពឹង​ថា​ ​នឹង​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​Ox​ford​-​As​t​raZe​n​e​ca​ ​នៅ​ស​ប្តាហ៍​នេះ​ ​សម្រាប់​ការប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ក្នុង​ប្រទេស​អាស៊ី​មួយ​នេះ​ ​។​​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ ​D​C​D​ ​របស់​​​ក្រសួងសុខាភិបាល​ថៃ​ ​លោក​វេជ្ជបណ្ឌិត​ ​អប់​ផា​ស់ ខើ​ន​កា​វី​ន​ភុង​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​និយាយ​ថា​ ​F​D​A​ ​កំពុង​ពិនិត្យមើល​ឯកសារ​​​ដែល​បាន​ដាក់​ជូន​ ​ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​។​ ​លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា​ ​ក្រសួង​ទំនងជា​នឹង​ចាប់ផ្តើម​ការ​ចាក់​ថ្នាំបង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ខ្លួន​ដោយ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​នៅ​ខែ​ក្រោយនេះ​ ​។​ ​បើ​តាម​អគ្គលេខាធិការ​រង​នៃ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ថៃ​ ​F​D​A​ ​លោក​វេជ្ជបណ្ឌិត​ ​ស៊ូ​រ៉ា​ឆូ​ក​ ​តាំង​វី​វ៉ាត់​ ​ឯកសារ​​​ដែល​បាន​ដាក់​ជូន​ខាងលើ​នេះ​ ​មាន​ព័ត៌មាន​លម្អិត​ទាំង​គុណភាព​ ​និង​ដំណើរការ​ផលិត​វ៉ាក់សាំង​ ​ហើយ​នេះ​នឹង​ជួយ​ពន្លឿន​នៃ​ដំណើរការ​ចុះបញ្ជី​របស់​ខ្លួន​ ​។​​សូម​ជម្រាប​ថា​ ​បើ​តាម​ការ​គ្រោងទុក​នោះ​ ​វ៉ាក់សាំង​ដំបូង​នឹង​ត្រូវ​ចាក់​លើ​ក្រុម​ដែល​មាន​ហា​និ​ភ័យ​នៅ​ក្នុង​ខេត្ត​ចំនួន​០​៥​របស់​ប្រទេស​ថៃ​ ​ដែល​ត្រូវ​បាន​កំណត់​ថា​ ​ជា​តំបន់​គ្រប់គ្រង​ជំងឺ​ ​Co​v​i​d​-19 ​អតិបរមា​ ​និង​តឹងរ៉ឹង​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៨​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៨​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៦​លាន​៨​ពាន់​៧​៨​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៤​ម៉ឺន​៩​ពាន់​៣​១​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៨​លាន​៦​២​ម៉ឺន​៩​ពាន់​៨​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៤​លាន​៦​២​ម៉ឺន​៦​ពាន់​៣​៧​៦​នាក់​ ​ស្លាប់​ចំនួន​៤​០​ម៉ឺន​៨​ពាន់​៦​២​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៤​លាន​៥​៥​ម៉ឺន​១​ពាន់​៦​៨​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៥​៨​ម៉ឺន​២​ពាន់​៦​៤​៧​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​២​ពាន់​៥​៩​៣​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​២​២​ម៉ឺន​៧​ពាន់​៨​៥​២​នាក់​ ​។​​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៥​១​ម៉ឺន​២​ពាន់​២​៣​៨​នាក់​ ​ស្លាប់​២​១​ម៉ឺន​៣​២​៨​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៤​៥​ម៉ឺន​២​ពាន់​៤​៧​នាក់​ ​៕

  • ស្ថានការណ៍ នៅសហរដ្ឋអាមេរិកមុនចូល​កាន់​តំណែង​​ជាប្រធានាធិបតីទី៤៦ របស់លោក Joe Biden កាន់តែផុយស្រួយ ខណៈមានការគំរាម​កំហែង​ ផ្នែកសន្តិសុខខាងក្រៅ និងមានភ្លើងឆេះ​នៅក្បែរ​វិមានសភា

    ស្ថានការណ៍ នៅសហរដ្ឋអាមេរិកមុនចូល​កាន់​តំណែង​​ជាប្រធានាធិបតីទី៤៦ របស់លោក Joe Biden កាន់តែផុយស្រួយ ខណៈមានការគំរាម​កំហែង​ ផ្នែកសន្តិសុខខាងក្រៅ និងមានភ្លើងឆេះ​នៅក្បែរ​វិមានសភា

    វ៉ាស៊ីនតោន៖ ការបិទវិមានសភារបស់សហរដ្ឋអាមេរិក (US Capitol) ដោយសារតែ «ការគម្រាមកំហែងសន្តិសុខផ្នែកខាងក្រៅ», និងបន្ទាប់ពីមានអគ្គីភ័យមួយ ត្រូវបានគេរាយការណ៍ថា បានឆាបឆេះឡើង នៅមិនឆ្ងាយពីវិមាននេះ ។ សារជូនដំណឹងមួយ ត្រូវបានផ្ញើទៅកាន់សមាជិកសភា ដោយរៀបរាប់ថា មិនអនុញ្ញាតឲ្យចូល ឬចេញពីបណ្តុំអគារសភាឡើយ ។ អ្នកនៅក្បែរវិមានបានរាយការណ៍ថា មានផ្សែងហ៊ុយ ត្រូវបានគេមើលឃើញថា បានហ៊ុយឡើង នៅក្បែរខាងក្រោយវិមាន Capitol។ កម្លាំងយោធាការពារ ត្រូវបានពង្រាយ នៅមុនពេលពិធីឡើងកាន់តំណែង ជាប្រធានាធិបតី របស់លោក Joe Biden ដោយសារប៉ូលិសបានបង្កើនការការពារសន្តិសុខ បន្ទាប់ពីអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលអគារនេះ។ លោក ហេង វណ្ណា មានកិច្ចសំភាសន៍លោកសាស្ត្រាចារ្យ ស៊ិន សារុន ជុំវិញហេតុការនេះ៕

  • ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ត្រៀម​ផែនការ​សម្រាប់​ដោះស្រាយ​វិបត្តិ​កំពុង​កើតមាន​នៅ​សហរដ្ឋអាមេរិក

    ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ត្រៀម​ផែនការ​សម្រាប់​ដោះស្រាយ​វិបត្តិ​កំពុង​កើតមាន​នៅ​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​បាន​បញ្ជាក់​ពី​ផែនការ​ដោះស្រាយ​វិបត្តិ​ជាច្រើន​របស់​សហរដ្ឋអាមេរិក​កំពុង​ជួបប្រទះ​ ​។​​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គឺ​លោក​ ​រុន​ ខ្លែ​ន​ ​ដែល​ជា​អនាគត​ប្រធាន​បុគ្គលិក​សេតវិមាន​បាន​និយាយប្រាប់​ទូរទស្សន៍​ CNN ​ថា​ ​ព្រឹត្តិការណ៍​ប៉ុន្មាន​ស​ប្តាហ៍​កន្លងមក​នេះ​បង្ហាញ​ថា​ ​សហរដ្ឋអាមេរិក​ត្រូវ​បាន​បំផ្លាញ​ប៉ុណ្ណា​… ​ហើយ​វា​សំខាន់​ណាស់​ក្នុង​ការ​ស្តារ​វា​ឡើងវិញ​ ​។​​ការ​កត់​សម្គាល់​បែប​នេះ​របស់​លោក​ ​រុន​ ខ្លែ​ន​ ​បាន​កើតមានឡើង​ចំ​ពេល​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​ស្ថិត​ក្រោម​ការប្រកាស​អាសន្ន​ ​ដោយមាន​កងកម្លាំង​ឆ្មាំ​ជាតិ​រាប់ពាន់​នាក់​ ​យាមកាម​រឹត​បន្តឹង​សន្តិសុខ​ ​បន្ទាប់ពី​ក្រុម​កុបករ​គាំទ្រ​លោក​ ​ត្រាំ​ ​ចូល​អុក​ឡុង​នៅ​វិមាន​សភា​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​ដែល​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​នៅ​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​៕​​ប្រភព​៖​ ​A​F​P