Category: ព័ត៌មានអន្តរជាតិ

  • ​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ប្រើ​ដង្ហើម​ចុងក្រោយ​ ​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ចិន​ ​អ៊ី​រ៉​ង់ ​និង​គុយបា (Video)

    ​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ប្រើ​ដង្ហើម​ចុងក្រោយ​ ​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ចិន​ ​អ៊ី​រ៉​ង់ ​និង​គុយបា (Video)

    អាមេរិក​៖​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ដាក់ទណ្ឌកម្ម​លើ​គោលដៅ​ចម្បង​ទាំង​បី​របស់​លោក​ ​គឺ​ចិន​ ​អ៊ី​រ៉​ង់ ​និង​គុយបា​ ​នៅ​ក្នុង​ការ​ជំរុញ​នៅ​នាទី​ចុងក្រោយ​របស់​ខ្លួន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ប្រាំ​ថ្ងៃមុន​ពេល​ដែល​លោក​ប្រគល់​សោ​ក្រសួងការបរទេស​នោះ​ ​លោក​ ប៉ុ​ម​ប៉េ​អូ​បាន​ប្តេជ្ញា​ដាក់ទណ្ឌកម្ម​ចិន​ ​ចំពោះ​អ្វី​ដែល​អាមេរិក​ហៅថា​ ​ការគាបសង្កត់​របស់​ចិន​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ​ដែល​ជា​ជំហរ​គាំទ្រ​ដោយ​លោក​ ​បៃ​ដិ​ន​ ​ប៉ុន្តែ​បាន​ដើរ​ប្រាស់​ចាក​ឆ្ងាយ​ពី​គោលដៅ​របស់​លោក​ ​បៃ​ដិ​ន​ ​ក្នុង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​អ៊ី​រ៉​ង់ ​និង​គុយបា​ ​។​ ​ប្រមុខ​ការទូត​អាមេរិក​ជិត​ផុត​អាណត្តិ​រួប​នេះ​ ​បាន​ថ្កោលទោស​ចំពោះ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​នៅ​ទីក្រុង​ហុងកុង​ ​ដែល​ក្នុង​នោះ​ចិន​បាន​ចាប់​ខ្លួនមនុស្ស​ចំនួន​៥​៥​នាក់​ ​រួម​ទាំង​មេធាវី​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ​ ​ចន​ ​ក្លា​ន​ស៊ី​ ​។​ ទន្ទឹមគ្នា​ ​លោក​ ប៉ុ​ម​ប៉េ​អូ​ ​បាន​សង្កត់ធ្ងន់​ថា​ ​យើង​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ដែល​បំផ្លាញ​សេរីភាព​ ​និង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ហុងកុង​ ​ហើយនឹង​បន្ត​ប្រើប្រាស់​គ្រប់​ឧបករណ៍​ទាំងអស់​ ​ដែល​អាច​ប្រើ​បាន​ ​ដើម្បី​ចាប់​អ្នក​ទាំងនោះ​មក​ទទួលខុសត្រូវ​ ​៕

  • ​លោកស្រី​ ​ណាន់​ស៊ី​ ​ផែល​ឡូ​ស៊ី​ ​ព្រមាន​ថា​ ​សមាជិកសភា​ណា​ដែល​ជួយ​ ​និង​សមគំនិត​ក្នុង​កុបកម្ម​នៅ​វិមាន​សភា​ ​អាច​ប្រឈមមុខនឹង​ការ​កាត់ទោស​ព្រហ្មទណ្ឌ (Video)

    ​លោកស្រី​ ​ណាន់​ស៊ី​ ​ផែល​ឡូ​ស៊ី​ ​ព្រមាន​ថា​ ​សមាជិកសភា​ណា​ដែល​ជួយ​ ​និង​សមគំនិត​ក្នុង​កុបកម្ម​នៅ​វិមាន​សភា​ ​អាច​ប្រឈមមុខនឹង​ការ​កាត់ទោស​ព្រហ្មទណ្ឌ (Video)

    ​អាមេរិក​៖​ ​ប្រធាន​សភា​តំណាង​រា​ស្រ្ត​អាមេរិក​លោកស្រី​ ​ណាន់​ស៊ី​ ​ផែល​ឡូ​ស៊ី​ ​នៅ​ថ្ងៃសុក្រ​នេះ​បាន​ព្រមាន​ថា​ ​សមាជិកសភា​ណា​ដែល​បាន​ឃុបឃិតជាមួយ​ក្រុម​កុបកម្ម​ ​អំឡុង​ពេល​អុកឡុក​វិមាន​សភា​ដ៏​ហិង្សា​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​នោះ​ ​នឹង​ប្រឈម​មុខ​នូវ​ការ​កាត់ទោស​ព្រហ្មទណ្ឌ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ស្ព្រូ​ត​នី​គ​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ប្រធាន​សភា​របស់​គណបក្សប្រជាធិបតេយ្យ​រូប​នេះ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ថា​ ​បើ​សិន​ការពិត​ត្រូវ​បាន​រក​ឃើញ​ថា​ ​សមាជិកសភា​ ​គឺជា​អ្នកឃុបឃិត​ក្នុង​ការបះបោរ​នេះ​ ​ហើយ​ប្រសិនបើ​ពួកគេ​ជួយ​ ​និង​ជំរុញ​មានការ​ញុះ​ ​ញ​ង់​នោះ​ ​ការ​ដាក់ទោស​ត្រូវតែ​មាន​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​លោកស្រី​ ​ណាន់​ស៊ី​ ​ផែល​ឡូ​ស៊ី​ ​បាន​ផ្តល់​សិទ្ធិ​អោយ​ឧត្តមសេនីយ​ឯក​ R​us​s​e​l​ ​L​. ​H​on​our​é ​មេបញ្ជាការ​កងទ័ព​ចូលនិវត្តន៍​ ​ដើម្បី​ធ្វើ​ការពិនិត្យ​ឡើងវិញ​ជាបន្ទាន់​ ​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សន្តិសុខ​ ​ដំណើរការ​ ​និង​នីតិវិធី​អន្តរ​កម្ម​ ​ព្រមទាំង​ការ​បញ្ជា​ ​និង​ត្រួតពិនិត្យ​សកម្មភាព​នេះ​ជាដើម​ ​៕

  • លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ចាកចេញ​ពី​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​នៅ​ថ្ងៃ​ដែល​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ឡើង​កាន់​តំណែង​ជា​ផ្លូវការ (Video)

    លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ចាកចេញ​ពី​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​នៅ​ថ្ងៃ​ដែល​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ឡើង​កាន់​តំណែង​ជា​ផ្លូវការ (Video)

    ​អាមេរិក​៖​ ​ស្រប​ពេល​ដែល​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ចាប់ផ្តើម​ពិធី​ស្បថ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤​៦​ ​របស់​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃពុធ​ស​ប្តាហ៍​ក្រោយ​នោះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ក៏​កំពុង​រៀបចំផែនការ​ផង​ដែរ​ដើម្បី​ចាកចេញ​ពី​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ប្រភព​បាន​អោយ​ដឹង​ថា​ ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូប​នេះ​ ​នឹង​ធ្វើដំណើរ​ទៅកាន់​មូលដ្ឋាន​ ​អាន់​ឌ្រូស៍ ​ដែល​ស្ថិតនៅ​ក្រៅ​រដ្ឋធានី​វ៉ា​ស៊ី​តោន​ ​ជា​កន្លែង​ចត​យន្តហោះ​ពិសេស​ ​Air​ ​Force​ ​One​ ​ដើម្បី​រៀបចំ​ពិធី​លាគ្នា​មួយ​ ​។​ ​បន្ទាប់មក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​ ​ម៉ា​អា​ឡាហ្គោ ​ក្នុង​ទីក្រុង​ ​ផា​ម​ប៊ី​ច​ ​រដ្ឋ​ផ្ល​រី​ដា​ ​ជាទី​ដែល​លោក​នឹង​ស្នាក់​នៅ​ ​សម្រាប់​បន្ត​កិច្ចការ​ផ្សេងៗ​ទៀត​ ​ជាពិសេស​គឺ​ការ​ព្យាយាម​រក្សា​ឥទ្ធិពល​របស់​លោក​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៧​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៧​លាន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៤​លាន​៣​១​ម៉ឺន​៥​ពាន់​៣​៣​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​១​ម៉ឺន​៧​ពាន់​៩​១​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៧​លាន​៣​៤​ម៉ឺន​៦​ពាន់​៦​៤​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៤​លាន​១​០​ម៉ឺន​២​ពាន់​៤​២​៩​នាក់​ ​ស្លាប់​ចំនួន​៤​០​ម៉ឺន​១​ពាន់​៨​៥​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៤​លាន​២​២​ម៉ឺន​៨​ពាន់​៩​៦​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៥​៤​ម៉ឺន​៣​ពាន់​៦​៥​៩​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​២​ពាន់​១​៣​០​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​១​៧​ម៉ឺន​៩​ពាន់​៧​១​៥​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៣​៩​ម៉ឺន​៤​ពាន់​២​៥​៣​នាក់​ ​ស្លាប់​២​០​ម៉ឺន​៨​ពាន់​២​៩​១​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៣​៦​ម៉ឺន​១​ពាន់​៣​៧​៩​នាក់​ ​៕

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​បង្ហាញ​កញ្ចប់​ជំនួយសេដ្ឋកិច្ច​ថ្មី​មួយ​ ​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​១​.​៩​ទ្រី​លាន​ដុល្លារ (Video)

    ​លោក​ ចូ ​បៃ​ដិ​ន​ ​បង្ហាញ​កញ្ចប់​ជំនួយសេដ្ឋកិច្ច​ថ្មី​មួយ​ ​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​១​.​៩​ទ្រី​លាន​ដុល្លារ (Video)

    ​បរទេស​ ​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ធ្វើ​ការប្រកាស​បង្ហាញ​ពី​ផែនការ​កញ្ចប់​ថវិកា​ជំនួយសេដ្ឋកិច្ច​ថ្មី​មួយ​ ​ដែល​មាន​ទំហំ​រហូត​ទៅ​ដ​ល​ 1.9 ​ទ្រី​លាន​ដុល្លារ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ័រ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ប្រសិនបើ​សំណើ​ដែល​បាន​បញ្ជូន​ទៅ​សភា​នេះ​ត្រូវ​បាន​អនុម័ត​នោះ​ ​វាក៏នឹង​មាន​បញ្ចូលជាមួយ​នឹង​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​របស់​ពលរដ្ឋ​អាមេរិក​ប្រមាណ​ជាង​១​ទ្រី​លាន​ដុល្លារ​ផង​ដែរ​ ​ដែល​វា​នឹង​ត្រូវ​ប្រើប្រាស់​ដោយ​ការ​ផ្តល់​ជូន​ជា​សាច់ប្រាក់​ផ្ទាល់​ដល់​ពលរដ្ឋ​អាមេរិក​ទាំងអស់​គឺ​១​.​៤​០​០​ដុល្លារ​ក្នុង​ម្នាក់​ ​។​ ​កញ្ចប់​ជំនួយ​ក៏​ត្រូវ​បាន​គេ​ដឹង​ដែរ​ថា​ ​មាន​រួម​ទាំង​កញ្ចប់​ថវិកា​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​វិរុ​ស​កូ​វី​ដ​ប្រមាណ​៤​១​៥​ពាន់​លាន​ដុល្លារ​ ​ព្រមទាំង​កញ្ចប់​ជំនួយ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ប្រមាណ​៤​៤​០​ពាន់​លាន​ដុល្លារ​ផង​ដែរ​ ​។​ លោក​ ​បៃ​ដិ​ន​ ​ក៏​ធ្លាប់​បាន​បញ្ជាក់​អំពី​ផែនការ​របស់​លោក​ ​ដែល​នឹង​ប្រើប្រាស់​កញ្ចប់​ប្រាក់​ដល់ទៅ​២​០​ពាន់​លាន​ដុល្លារ​ ​សម្រាប់​តែ​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ពល​ ​រដ្ឋ​អាមេរិក​ ​និង​មាន​ទាំង​ការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ឲ្យបាន​លឿន​បំផុត​ទាំង​នៅ​ក្នុង​ក្រុង​ ​និង​នៅ​តាម​ទី​ជនបទ​ ​ខណៈ​ដែល​អាមេរិក​បាន​ទទួលស្គាល់​វ៉ាក់សាំង​ចំនួន​ពី​រហើយ​គិត​មកទល់​ពេលនេះ​ ​ប៉ុន្តែ​អ្នកជំនាញ​កំពុង​អំពាវនាវ​ឲ្យ​មានការ​បង្កើន​ល្បឿន​ការងារ​ថែមទៀត​ ​៕

  • ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​៣​៤​នាក់​ ​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​វាយប្រហារ​ឥណ្ឌូណេស៊ី (Video)

    ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​៣​៤​នាក់​ ​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​វាយប្រហារ​ឥណ្ឌូណេស៊ី (Video)

    ​ឥណ្ឌូណេស៊ី​៖​ ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​រាយការណ៍​ថា​ ​យ៉ាងហោចណាស់​មាន​មនុស្ស​៣​៤​នាក់​បាត់បង់ជីវិត​ ​និង​មនុស្សជា​ច្រើន​រយ​នាក់​បន្ថែម​ទៀត​រង​របួស​ ​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ក្នុង​ក​ម្រិ​ត​៦​.​២​រ៉ិ​ក​ទ​័​រ​វាយប្រហារ​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី​ខាងលិច​ ​ដែល​ស្ថិតនៅ​លើ​កោះ​ ​ស៊ូ​ឡាវេ​ស៊ី​ ​របស់​ឥណ្ឌូណេស៊ី​ ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​តែម្តង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​ថា​ ​គ្រោះ​រញ្ជួយ​ដី​ខាងលើ​ ​កើតឡើង​នៅ​ចំងាយ​៦​គីឡូម៉ែត្រ​ពី​ភាគ​ឦ​សាន្ត​ទីក្រុង​ ​ម៉ា​ចេណេ ​ដោយមាន​ជម្រៅ​រញ្ជួយ​ទៅ​ក្នុង​ដី​១​០​គីឡូម៉ែត្រ​ ​។​ ​អ្នកស្រុក​រាប់ពាន់​នាក់​បាន​ភៀសខ្លួន​ចេញពី​ផ្ទះសម្បែង​ ​និង​កំពុង​ស្នាក់​នៅ​ទីកន្លែង​សុវត្ថិភាព​ជា​បណ្តោះអាសន្ន​ ​។ ​ជាមួយគ្នា​នេះ​ ​សណ្ឋាគារ​មួយ​ ​និង​ការិយាល័យ​របស់​អភិបាល​ខេត្ត​ដី​កោះ​ ​ស៊ូ​ឡាវេ​ស៊ី​ ​ត្រូវ​បាន​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ ​ហើយ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក៏​ត្រូវ​បាន​កាត់ផ្តាច់​ផង​ដែរ​ ​។​ ​ដោយឡែក​មន្ទីរពេទ្យ​មួយ​នៅ​តំបន់​ ​ម៉ា​មូជូ ​ក៏បាន​រង​ការ​បំផ្លិចបំផ្លាញ​ផង​ដែរ​ ​ដែល​ជាហេតុ​ធ្វើឲ្យ​អ្នកជំងឺ​ទាំងអស់​ជាប់​គាំង​នៅ​ក្នុង​អគារ​នោះ​រង់ចាំ​ក្រុម​ជួយសង្គ្រោះ​ ​៕

  • ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ថ្មីៗ​ចំនួន​១​៨​៨​ករណី​ថែមទៀត​ ​ក្នុង​នោះ​១​៥​៤​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ (Video)

    ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ថ្មីៗ​ចំនួន​១​៨​៨​ករណី​ថែមទៀត​ ​ក្នុង​នោះ​១​៥​៤​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ (Video)

    ​ថៃ​៖​ ​រដ្ឋាភិបាល​ថៃ​បាន​រាយការណ៍​នៅ​ថ្ងៃសុក្រ​នេះ​ ​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ថ្មីៗ​ចំនួន​១​៨​៨​ករណី​បន្ថែម​ទៀត​ ​ក្នុង​នោះ​១​៥​៤​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​និង​៣​៤​ទៀត​ជា​ករណី​នាំចូល​ ​ដែល​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​១​ម៉ឺន​១​ពាន់​៤​៥​០​ករណី​ហើយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​របស់​ថៃ​ ​លោក​វេជ្ជបណ្ឌិត​ ​តា​វី​សី​ប​ ​វី​សា​នុ​យោ​ធី​ន​ ​បាន​និយាយ​ថា​ ​៨​១​ករណី​មាន​សុខភាព​ធម្មតា​ ​ហើយ​៤​៧​ករណី​រក​ឃើញ​នៅ​ខេត្ត​សា​មុត​ ​សា​ខន​ ​និង​២​៧​ករណី​ក្នុង​ទីក្រុង​បាងកក​ ​។​ ​ហើយ​ករណី​សកម្ម​បាន​រក​ឃើញ​លើ​មនុស្ស​៧​៣​នាក់​ ​ក្នុង​នោះ​៥​២​នាក់​ជា​កម្មករ​ចំណាកស្រុក​នៅ​ខេត្ត​សា​មុត​ ​សា​ខន​ ​។​ ​ដោយឡែក​ក្នុងចំណោម​ករណី​ឆ្លង​នាំចូល​ទាំង​ ​៣​៤​ ​គឺ​មាន​២​១​ករណី​រក​ឃើញ​លើ​អ្នកដំណើរ​ដែល​ធ្វើ​ច​ត្តាឡី​ស័ក​ ​៦​ករណី​មកពី​អាល្លឺម៉ង់​ ​៣​ករណី​មកពី​តួ​ក​គី​ ​និង​មួយ​ករណី​ផ្សេងៗ​ទៀត​មកពី​ប៊ែ​ល​ហ្ស៊ិ​ក​ ​ឆេ​ក​ អេ​ហ្ស៊ីប​ ​ហុង​គ្រី ​គុយ​វែ​ត​ ​ប៉ា​គី​ស្ថាន​ ​ហ្វីលីពីន​ រុស្ស៊ី ​ស្វីស​ ​ស៊ូ​ដ​ង់ អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​និង​សហរដ្ឋអាមេរិក​ ​។​ សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​នេះ​ ​នៅ​ទូទាំង​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​សរុប​១​ម៉ឺន​១​ពាន់​៤​៥​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៦​៩​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​៨​ពាន់​២​៨​៨​នាក់​ ​៕

  • រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដាក់​ក្រុមហ៊ុន​ X​i​a​o​m​i​ ​ចូលក្នុង​បញ្ជី​ខ្មៅ​ ​និង​ចាត់ទុកជា​ក្រុមហ៊ុន​យោធា​កុម្មុយនិស្ត​ចិន

    រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដាក់​ក្រុមហ៊ុន​ X​i​a​o​m​i​ ​ចូលក្នុង​បញ្ជី​ខ្មៅ​ ​និង​ចាត់ទុកជា​ក្រុមហ៊ុន​យោធា​កុម្មុយនិស្ត​ចិន

    ​អាមេរិក​៖​ ​នៅសល់​តែ​០​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ផុត​តំណែង​នោះ​ ​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ចេញ​បញ្ជា​ដាក់​ក្នុង​ក្រុមហ៊ុន​ X​i​a​o​m​i​ ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ ​និង​ចាត់ទុកជា​ក្រុមហ៊ុន​យោធា​កុម្មុយនិស្ត​ចិន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​T​h​e​ ​Verge​ ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បានប្រើដង្ហើមចុងក្រោយ ដោយ​ដាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​ X​i​a​o​m​i​ ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ ​និង​បាន​ហាមឃាត់​ក្រុមហ៊ុន​ ​និង​អ្នក​វិនិយោគ​អាមេរិក​ ​មិន​ឲ្យ​ធ្វើជំនួញ​ជាមួយ​ក្រុមហ៊ុន​ចិន​ឡើយ​ចាប់ពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​តទៅ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ក៏បាន​ដាក់​ក្រុមហ៊ុន​ធំ​ៗ​របស់​ចិន​ជាច្រើន​ចូលក្នុង​បញ្ជី​ខ្មៅ​ផង​ដែរ​ ​ដោយ​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​និង​ ​A​l​i​b​a​b​a​ ​ជាដើម​ ​៕

  • ​អង់គ្លេស​ហាមឃាត់​អ្នក​ធ្វើដំណើរ​មកពី​ទ្វីប​អាមេរិក​ខាងត្បូង​ ​ក្រោយ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ផ្ទុះឡើង​នៅ​ប្រេស៊ីល (Video)

    ​អង់គ្លេស​ហាមឃាត់​អ្នក​ធ្វើដំណើរ​មកពី​ទ្វីប​អាមេរិក​ខាងត្បូង​ ​ក្រោយ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ផ្ទុះឡើង​នៅ​ប្រេស៊ីល (Video)

    ​អង់គ្លេស​៖​ ​រាល់​ការធ្វើដំណើរ​មកពី​ប្រទេស​នៅ​ទី្វ​ប​អាមេរិក​ខាងត្បូង​ចូល​មក​ចក្រភពអង់គ្លេស​ ​នឹង​ត្រូវ​បាន​ហាមឃាត់​គិត​ចាប់ពី​ថ្ងៃចន្ទ​តទៅ​ ​ហើយ​បាន​ដាក់បញ្ចូល​បន្ថែម​ប្រទេស​ចំនួន​១​៦​ទៀត​ទៅ​ក្នុង​បញ្ជី​ទិសដៅ​ហាមឃាត់​ផង​ដែរ​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អង់គ្លេស​ ​លោក​ ​Grant​ S​hap​p​s ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ ​Daily​ ​Mail​ ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ​Grant​ S​hap​p​s ​បាន​និយាយ​ថា​ ​លោក​បាន​និង​កំពុង​ចាត់វិធានការ​បន្ទាន់​ ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ទប់​ស្កាត់​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ចូល​មកកាន់​ចក្រភពអង់គ្លេស​ ​។​ ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អង់គ្លេស​រូប​នេះ​ ​វិធានការ​ខាងលើ​ ​គឺ​មាន​ភាព​ធំ​ជាង​ការ​រំពឹង​ទុក​ទៅទៀត​ ​បើ​ទោះបីជា​ជនជាតិ​អង់គ្លេស​ ​និង​អៀ​រ​ឡង់​មិន​ត្រូវ​បាន​បិទ​មិន​ឲ្យ​ឆ្លងកាត់​រកគ្នា​ក្តី​ ​ប៉ុន្តែ​ត្រូវតែ​រស់នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១​០​ថ្ងៃជា​មុន​សិន​ ​នៅ​ពេល​ឆ្លងកាត់​ព្រំដែន​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​អង់គ្លេស​បាន​ហាមឃាត់​គ្រប់​អ្នក​ធ្វើដំណើរ​ទាំងអស់​ ​ដែល​មកពី​ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាងត្បូង​ ​ដើម្បី​ទប់​ស្កាត់​នឹង​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ដែលគេ​រក​ឃើញ​ក្នុង​ប្រទេស​ប្រេស៊ីល​ ​ស្រប​ពេល​មានការ​ព្រួយបារម្ភ​ថា​ ​វី​រុ​ស​នេះ​ ​អាច​ធន់​នឹង​វ៉ាក់សាំង​ ​៕

  • ​កូរ៉េ​ខាងជើង​ធ្វើ​ព្យុហយាត្រា​បង្ហាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាញ់​ចេញពី​នាវាមុជទឹក​ប្រភេទ​ថ្មី​របស់​ខ្លួន (Video)

    ​កូរ៉េ​ខាងជើង​ធ្វើ​ព្យុហយាត្រា​បង្ហាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាញ់​ចេញពី​នាវាមុជទឹក​ប្រភេទ​ថ្មី​របស់​ខ្លួន (Video)

    ​កូរ៉េ​ខាងជើង​៖​ ​កងកម្លាំង​នុយ​ក្លេអ៊ែ​រ​កូរ៉េ​ខាងជើង​បាន​បញ្ចេញ​មី​ស៊ី​ល​ផ្លោង​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែ​រ​ ​បាញ់​ចេញពី​នាវាមុជទឹក​ប្រភេទ​ថ្មី​មួយ​ ​កំឡុង​ពិធី​ព្យុហយាត្រា​យោធា​ក្នុង​ទីក្រុង​ព្យុ​ង​យ៉ាង​ ​ដែល​នេះ​ទំនងជា​ការ​បង្ហាញ​សាច់ដុំ​ ​មុននឹង​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ការ​ធ្វើ​ព្យុហយាត្រា​នេះ​ ​ធ្វើឡើង​ក្រោយ​កំឡុង​សមាជ​បក្ស​ពលករ​កូរ៉េ​ ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​បាន​សន្យា​ថា​ ​កូរ៉េ​ខាងជើង​នឹង​បង្កើន​ការ​អភិវឌ្ឍ​មី​ស៊ី​ល​ ​និង​អាវុធ​នុយ​ក្លេអ៊ែ​រ​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ ​ដោយ​លោក​បាន​សង្កត់ធ្ងន់​ ​ថា​ ​នេះ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​នយោបាយ​ប្រឆាំង​កូរ៉េ​ខាងជើង​របស់​សហរដ្ឋអាមេរិក​ ​ដែល​នឹង​គ្មាន​ការផ្លាស់ប្ដូរ​ឡើយ​ ​បើ​ទោះ​ជា​លោក​ ​បៃ​ដិ​ន​ ​ឬក៏​នរណា​ឡើង​ធ្វើជា​ប្រធានាធិបតី​អាមេរិក​ក៏ដោយ​ ​។​ ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង​ KCN​A​ ​ព្យុហយាត្រា​យោធា​ខាងលើ​នេះ​ ​ធ្វើឡើង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​នៅ​ឯ​ទីលាន​ ​គីម​ ​អ៊ី​ល​ស៊ុ​ង​ ​ដែល​យ៉ាងហោច​មាន​មី​ស៊ី​ល​បាលី​ស្ទី​គ​ ​ជា​ប្រភេទ​បាញ់​ចេញពី​នាវាមុជទឹក​ (S​L​B​M​) ​មាន​ពណ៌​ខ្មៅ​លាយ​ស​ចំនួន​០​៤​គ្រាប់​ ​ត្រូវ​បាន​សម្ញែង​ក្នុង​ព្យុហយាត្រា​ ​ខណៈ​អ្នកជំនាញ​ខ្លះ​យល់ថា​ ​នេះ​គឺជា​ប្រភេទ​មី​ស៊ី​ល​ស៊េ​រី​ថ្មី​មិនធ្លាប់​បានឃើញ​ពីមុន​មក​ ​៕