Category: ព័ត៌មានអន្តរជាតិ

  • ​ក្រុមហ៊ុន​​ ម៉ូឌែ​ណា​ ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី

    ​ក្រុមហ៊ុន​​ ម៉ូឌែ​ណា​ ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​Modern​a​ ​បាន​បញ្ជាក់​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​ការសិក្សា​របស់​មន្ទីរ​ពិសោធន៍​បាន​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​នឹង​នៅតែ​អាច​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី​ ​ដែល​មាន​ប្រភព​នៅ​អង់គ្លេស​ ​និង​ ​អាហ្វ្រិក​ខាងត្បូង​ ​។​ វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ឬ​មាន​លេខ​កូត​សម្គាល់​ B.1.1.7 ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​មាន​សមត្ថភាព​ចម្លង​ជំងឺ​បាន​យ៉ាង​ឆាប់រហ័ស​ ​ពោល​គឺ​៧​០​ភាគរយ​លើស​វី​រុ​ស​ ​CO​V​I​D​-19 ​បច្ចុប្បន្ន​ ​ហើយ​កុមារ​អាច​នឹង​ប្រឈម​មុខ​នូវ​ការ​ឆ្លង​វី​រុ​ស​ទម្រង់​ថ្មី​នេះ​ខ្ពស់​ជាងគេ​ ​។​ បើ​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ជី​វ​បច្ចេកវិទ្យា​អាមេរិក​ ​Modern​a​ ​លោក​ ​Step​h​an​e​ ​Ban​c​e​l​ ​យើង​ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​ទិន្នន័យ​ថ្មី​ទាំងនេះ​ ​ដែល​ជួយ​ពង្រឹង​ទំនុក​ចិត្ត​របស់យើង​ថា​ ​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​Modern​a​ ​គួរតែ​អាច​ប្រឆាំង​នឹង​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ដែល​ទើប​តែ​រក​ឃើញ​ថ្មីៗ​នេះ​ ​៕​ ​ប្រភព​៖​R​e​u​t​e​rs

  • ​ឥណ្ឌា​ហាមឃាត់​កម្មវិធី​ ​A​p​p​ ​របស់​ចិន​ចំនួន​ ​៥​៩​ ​រួម​មាន​ទាំង​ ​T​i​k​To​k ​ជា​អ​ចិន្រ្តៃយ៍ ​ចំ​ពេល​យោធា​ប្រទេស​ទាំងពីរ​ប៉ះទង្គិច​គ្នា​ជា​ថ្មីទៀត​នៅ​ព្រំដែន

    ​ឥណ្ឌា​ហាមឃាត់​កម្មវិធី​ ​A​p​p​ ​របស់​ចិន​ចំនួន​ ​៥​៩​ ​រួម​មាន​ទាំង​ ​T​i​k​To​k ​ជា​អ​ចិន្រ្តៃយ៍ ​ចំ​ពេល​យោធា​ប្រទេស​ទាំងពីរ​ប៉ះទង្គិច​គ្នា​ជា​ថ្មីទៀត​នៅ​ព្រំដែន

    ​ឥណ្ឌា​៖​ ​ក្រសួង​អេ​ឡិច​ត្រូនិ​ច​ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា​បាន​ចេញ​សេចក្ដីជូនដំណឹង​ថ្មី​ថា​ ​រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេច​ហាមឃាត់​កម្មវិធី​ ​A​p​p​ ​របស់​ចិន​ចំនួន​ ​៥​៩​ ​ក្នុង​នោះ​រួម​មាន​ទាំង​ ​T​i​k​To​k ​ជា​អ​ចិន្រ្តៃយ៍ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ថ្លែងប្រាប់​សារ​ព័ត៌មាន​ ​Time​s o​f​ ​India​ ​ថា​ ​រដ្ឋាភិបាល​មិន​ពេញចិត្ត​នឹង​ការ​ឆ្លើយ​ប​ត​ ​ឬ​ការ​ពន្យល់​របស់​ក្រុមហ៊ុន​ ​A​p​p​ ​ទាំង​៥​៩​នោះ​ទេ​ ដួ​ច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​សម្រេច​ចិត្ត​បិទ​កម្មវិធី​ទាំងនោះ​ជា​អ​ចិន្រ្តៃយ៍ ​។​ សូម​រំលឹក​ផង​ដែរ​ថា​ ​កន្លងមក​ ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ទុក​ឱកាស​អោយ​កម្មវិធី​ ​A​p​p​ ​ទាំង​៥​៩​ខាងលើ​នេះ​ ​ធ្វើការ​បកស្រាយ​ ​និង​ពន្យល់​ពី​គោលជំហរ​ប​ស់​ពួកគេ​ ​ក្នុង​ការ​អនុលោម​តាមច្បាប់​ប្រទេស​ឥណ្ឌា​ ​ជាពិសេស​គឺ​ច្បាប់​ការងារ​ ​ភាពជា​ឯកជន​ ​និង​ ​សន្តិសុខ​សុវត្ថិភាព​ ​ទិន្នន័យ​ផ្ទាល់ខ្លួន​ ​និង​សន្តិសុខ​ជាតិ​ ​៕​ ​ប្រភព​៖​R​e​u​t​e​rs

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​១​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​២​លាន​២​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​១​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​២​លាន​២​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​០​លាន​២​៨​ម៉ឺន​២​៥​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​១​៤​ម៉ឺន​៩​ពាន់​៣​៨​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​២​លាន​២​៨​ម៉ឺន​៩​ពាន់​១​៦​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៥​លាន​៨​៦​ម៉ឺន​១​ពាន់​៥​៩​៧​នាក់​ ​ស្លាប់​ចំនួន​៤​៣​ម៉ឺន​១​ពាន់​៣​៩​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៥​លាន​៦​១​ម៉ឺន​៧​ពាន់​៣​៦​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៦​៧​ម៉ឺន​៧​ពាន់​៧​១​០​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៣​ពាន់​៦​២​៤​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៣​៤​ម៉ឺន​៥​ពាន់​២​៧​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៨​៧​ម៉ឺន​២​ពាន់​៩​៦​៤​នាក់​ ​ស្លាប់​២​១​ម៉ឺន​៧​ពាន់​៧​១​២​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៧​០​ម៉ឺន​៩​ពាន់​៦​០​២​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ការប៉ះទង្គិចគ្នា រវាងចិន និងឥណ្ឌា

    ការប៉ះទង្គិចគ្នា រវាងចិន និងឥណ្ឌា

    ទីភ្នាក់ងារ ព័ត៌មាន BBE និង AFP បានរាយការណ៍ថា៖ កាលពីថ្ងៃទី២៥ មករា សារព័ត៌មានក្នុងតំបន់របស់ឥណ្ឌា បានរាយការណ៍ថា មានកើតហេតុការណ៍ប៉ះទង្គិចគ្នារវាង ទាហានឥណ្ឌា និងចិន មួយលើកទៀត ក្នុងបរិវេណភាគខាងជើងរបស់រដ្ឋ ស៊ិកឃីម ក្នុងដែនដីរបស់ឥណ្ឌា បណ្តាលឱ្យមានអ្នករងរបួសទាំងសង់ខាង។ ទាហានឥណ្ឌាបានបញ្ជាក់ថា កងយាមល្បាតព្រំដែនរបស់ចិនបានព្យាយាមចូលទៅក្នុងតំបន់របស់ឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ ខាងកងទ័ពឥណ្ឌាបានខំប្រឹងប្រែងធ្វើឱ្យហេតុការណ៍ វិលត្រឡប់មកធូរស្រាលវិញហើយ។ សំគាល់៖ រដ្ឋស៊ិកឃីម (Sikkim) ត្រូវបានស្ថាបនាជារដ្ឋនៅឆ្នាំ១៦៤២លុះមកដល់ឆ្នាំ១៩៧៥ ក៏បានចូលជារដ្ឋសមាជិករបស់ប្រទេសឥណ្ឌា៕

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​គ្រោង​ដាក់​បំរាម​លើ​ការធ្វើដំណើរ​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ដើម្បី​ទប់​ស្កាត់ការឆ្លងរាតត្បាតនៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី (Video)

    ​លោក​ ចូ ​បៃ​ដិ​ន​ ​គ្រោង​ដាក់​បំរាម​លើ​ការធ្វើដំណើរ​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ដើម្បី​ទប់​ស្កាត់ការឆ្លងរាតត្បាតនៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី (Video)

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ដាក់​បំរាម​លើ​អ្នកដំណើរ​ ​ដែល​មិនមែន​ជា​ពលរដ្ឋ​អាមេរិក​ចូលក្នុង​ប្រទេស​ខ្លួន​ ​ដែល​ថ្មីៗ​នេះ​ធ្លាប់​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​នេះ​តទៅ​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​។​ នៅ​ក្នុង​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ដែរ​ ​លោក​ ​បៃ​ដិ​ន​ ​ក៏​កំពុង​ដាក់​បំរាម​សាជាថ្មី​ម្តងទៀត​លើ​អ្នកដំណើរ​ដែល​មិនមែន​ជា​ពលរដ្ឋ​អាមេរិក​ស្ទើរ​ទាំងអស់​ ​ដែល​មកពី​ប្រទេស​ប្រេស៊ីល​ ​ចក្រភពអង់គ្លេស​ ​អៀ​ក​ឡង់​ ​និង​២​៦​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អឺរ៉ុប​ ​។​ សូម​បញ្ជាក់​ថា​ ​នៅ​ក្នុងរយៈពេល​២​៤​ម៉ោង​កន្លងទៅ​នេះ​ ​មនុស្ស​សរុប​១​៣​ម៉ឺន​៥​ពាន់​១​៨​២​នាក់​ទៀត​បាន​ឆ្លង​ ​CO​V​I​D​-19 ​ខណៈ​អ្នកជំងឺ​១​ពាន់​៨​៤​៤​នាក់​បាន​ស្លាប់​ ​នៅ​ក្នុងរយៈពេល​ដូចគ្នា​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ​។​ ​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើ​នេះ​ ​នាំឲ្យ​ចំនួន​ករណី​ឆ្លង​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើន​ឡើង​ដល់​២​៥​លាន​៧​០​ម៉ឺន​២​ពាន់​១​២​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​ចំនួន​៤​២​ម៉ឺន​៩​ពាន់​៤​៩​០​នាក់​ ​និង​ជាសះស្បើយ​ឡើង​សរុប​ ​១​៥​លាន​៤​០​ម៉ឺន​៩​ពាន់​៦​៣​៩​លាន​នាក់​ ​៕ ប្រភព៖ Reuters

  • ​ភាព​តាន​តឹងរវាង​ចិន​ ​និង​កោះ​តៃ​វ៉ាន់​ថ្មីៗ​នេះ​ ទំនងជាកំពុង​​ធ្វើ​តេ​ស្ត​ប្រតិកម្ម​របស់​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន (Video)

    ​ភាព​តាន​តឹងរវាង​ចិន​ ​និង​កោះ​តៃ​វ៉ាន់​ថ្មីៗ​នេះ​ ទំនងជាកំពុង​​ធ្វើ​តេ​ស្ត​ប្រតិកម្ម​របស់​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន (Video)

    អាមេរិក​៖​ ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​អះអាង​ជាថ្មី​ម្តងទៀត​ ​អំពី​គាំទ្រ​របស់​ខ្លួន​ចំពោះ​កោះ​តៃ​វ៉ាន់​ ​ក្រោយ​ចិន​បញ្ជូន​យន្ដហោះ​ច​ម្បាំ​ង​ជាច្រើន​គ្រឿង​ទៅ​ហោះ​ឆ្វែល​កោះ​តៃ​វ៉ាន់​ ​ដែល​នេះ​ជា​សកម្មភាព​មួយ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ការ​ធ្វើ​តេ​ស្ដ​ប្រតិកម្ម​របស់​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​។​ កាលពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​កន្លងទៅ​នេះ​ ​ក្រសួង​ការពារ​ជាតិ​កោះ​តៃ​វ៉ាន់​បញ្ជាក់​ថា​ ​យន្តហោះទម្លាក់គ្រាប់បែក​០​៨​គ្រឿង​ ​និង​ ​យន្តហោះ​ច​ម្បាំ​ង​០​៤​គ្រឿង​របស់​យោ​ ​ធា​ចិន​ ​បាន​ចូល​មកដល់​ជ្រុង​ភាគ​និរតី​នៃ​តំបន់​ដែនអាកាស​ ​អា​ឌី​ស​ ​របស់​តៃ​វ៉ាន់​ ​ខណៈ​ខាង​តៃ​វ៉ាន់​ភ្លាម​ៗ​នោះ​បាន​ចល័ត​ប្រព័ន្ធ​មី​ស៊ី​ល​ ​ដើម្បី​ឃ្លាំមើល​ស្ថានការណ៍​ ​។​ ជុំវិញ​បញ្ហា​ខាងលើ​នេះ​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក​ N​e​d​ ​Price​ ​បាន​បញ្ជាក់​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ ​អាទិត្យ​ ​ស​ប្តាហ៍​មុននេះ​ថា​ ​យើង​ជំរុញ​អោយ​ចិន​បញ្ឈប់​ជាបន្ទាន់​នូវ​កា​រដាក់​សម្ពាធ​ខាង​យោធា​ ​ការទូត​ ​និង​សេដ្ឋកិច្ច​ប្រឆាំង​តៃ​វ៉ាន់​ ​ហើយ​ត្រឡប់មក​រក​កិច្ច​សន្ទនា​ដ៏​មានន័យ​ជាមួយ​តៃ​វ៉ាន់​វិញ​ ​៕​​គួរ​បញ្ជាក់​ថា​ ​ប្រភព​៖​ R​e​u​t​e​rs ​

  • ​ទីបំផុត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ទទួល​បានការ​អនុម័ត​អោយ​ប្រើប្រាស់​ក្នុង​ប្រទេស​អូស្ត្រាលី (Video)

    ​ទីបំផុត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ទទួល​បានការ​អនុម័ត​អោយ​ប្រើប្រាស់​ក្នុង​ប្រទេស​អូស្ត្រាលី (Video)

    ​អូ​ស្រ្តា​លី​៖​ ​ទីបំផុត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ទទួល​បានការ​អនុម័ត​អោយ​ប្រើប្រាស់​ក្រោម​នីតិវិធី​ធម្មតា​ ​ពី​រដ្ឋាភិបាល​អូ​ស្រ្តា​លី​ ​ដែល​នេះ​បាន​ធ្វើ​ឱ្យ​អូ​ស្រ្តា​លី​កា្ល​យ​ជា​ប្រទេស​មួយ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ ​ដែល​យល់ព្រម​អនុម័ត​ពេញលេញ​គ្រប់ជ្រុងជ្រោយ​លើ​វ៉ាក់សាំង​នេះ​ ​។​ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ ​លោក​ ស្កុ​ត​ ម៉ូ​រី​សុ​ន​ ​បាន​គូស​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​សហការ​ជាមួយ​អាល្លឺម៉ង់​នេះ​ ​នឹង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លើ​ប្រជាជន​អូស្ត្រាលី​មាន​វ័យ​១​៦​ឆ្នាំ​ឡើង​ទៅ​ ​។​ ជាមួយគ្នា​នេះ​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អូ​ស្រ្តា​លី​លោក​ ​G​r​e​g​ ​Hunt​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​ការ​ចាក់​វ៉ាក់សាំង​លើ​ក្រុម​មនុស្ស​មាន​អាទិភាព​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចាប់ផ្ដើម​នៅ​ចុង​ខែកុម្ភៈ​ខាងមុខនេះ​ ​ដោយ​អាជ្ញាធរ​នឹង​ចាក់​អោយ​បាន​៨​ម៉ឺន​ដូ​ស​ក្នុង​មួយ​ស​ប្ដាហ៍ ​៕​​ប្រភព​៖​ R​e​u​t​e​rs ​

  • ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​៨​៧​ករណី​ ​និង​មាន​អ្នក​ស្លាប់​២​នាក់​ទៀត​ ​នៅ​ក្នុង​របាយការណ៍​ប្រចាំថ្ងៃ​ចន្ទ​នេះ (Video)

    ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​៨​៧​ករណី​ ​និង​មាន​អ្នក​ស្លាប់​២​នាក់​ទៀត​ ​នៅ​ក្នុង​របាយការណ៍​ប្រចាំថ្ងៃ​ចន្ទ​នេះ (Video)

    ​ថៃ​៖​ ​អាជ្ញាធរ​សុខាភិបាល​ថៃ​ ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​៨​៧​ករណី​ ​និង​មាន​អ្នក​ស្លាប់​បន្ថែម​០​២​នាក់​ទៀត​ ​។​ ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ចំនួន​១​៨​៧​ករណី​ខាងលើ​នេះ​ ​ក្នុង​នោះ​មាន​១​១​៦​ ​ករណី​ត្រូវ​បាន​រក​ឃើញ​តាមរយៈ​ការស្វែងរក​សកម្ម​ ​ស្រប​ពេល​ដែល​៦​១​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​និង​ ​១​០​នាក់​ជា​ករណី​នាំចូល​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​ ​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ថៃ​បាន​កើន​ឡើង​ដល់​១​ម៉ឺន​៣​ពាន់​៦​៨​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៧​៥​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​១​ម៉ឺន​៦​៦​២​នាក់​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​សុំទោស​ចំពោះការ​ទុក​អោយ​កងកម្លាំង​ឆ្មាំ​ជាតិ​ដែល​ឈរ​ជើង​នៅ​វិមាន​សភា​ ​ដេក​នៅ​ចំណតរថយន្ត (Video)

    ​លោក​ ចូ ​បៃ​ដិ​ន​ ​សុំទោស​ចំពោះការ​ទុក​អោយ​កងកម្លាំង​ឆ្មាំ​ជាតិ​ដែល​ឈរ​ជើង​នៅ​វិមាន​សភា​ ​ដេក​នៅ​ចំណតរថយន្ត (Video)

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែង​សុំទោស​ ​ក្រោយ​ស​មា​ ជិ​ក​មួយ​ចំនួន​នៃ​កងកម្លាំង​ឆ្មាំ​ជាតិ​ ​ដែល​ឈរ​ជើង​នៅ​វិមាន​សភា​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ដេក​នៅ​ចំណតរថយន្ត​ ​។​ ​រឿង​នេះ​ធ្វើ​អោយ​មាន​កំហឹង​ក្នុងចំណោម​អ្នកនយោបាយ​ ​ហើយ​អភិបាល​រដ្ឋ​មួយ​ចំនួន​បាន​កោះហៅ​កងទ័ព​មកវិញ​ ​ដោយសារតែ​ភាព​ចម្រូង​ច​ម្រាស់​នេះ​ ​។​ ទាហានជាង​២​ម៉ឺន​៥​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​ដើម្បី​ការពារ​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​បន្ទាប់ពី​មានអំពើ​ហិង្សា​ដ៏​អាក្រក់​នៅ​វិមាន​សភា​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​ ​។​ ​ជុំវិញ​បញ្ហា​នេះ​ដែរ​ ​លោក​ ​បៃ​ ​បាន​ទូរស័ព្ទ​ទៅ​ប្រធាន​ការិយាល័យ​ឆ្មាំ​ជាតិ​នៅ​ថ្ងៃសៅរ៍​ស​ប្តាហ៍​មុននេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ដើម្បី​សុំ​អភ័យទោស​ ​និង​សួរ​ថា​តើ​លោក​អាច​ធ្វើអ្វី​បាន​ ​។​ ជាមួយគ្នា​នេះ​ ​ជំទាវ​ទី​១​ J​ill​ ​Bide​n ​ក៏បាន​ទៅ​សួរសុខទុក្ខ​កងទ័ព​មួយ​ចំនួន​ផង​ដែរ​ ​ដើម្បី​ថ្លែង​អំណរគុណ​ដល់​ពួកគេ​ផ្ទាល់​ ​ដោយ​នាំ​ ​Biscuit​ ​ពី​សេតវិមាន​ទៅ​ធ្វើ​ជាអំណោយ​ ​។​ ​លោកស្រី​និយាយ​ថា​ ​ខ្ញុំ​មក​ថ្ងៃនេះ​ ​ដើម្បី​ថ្លែង​អំណរគុណ​ដល់​អ្នក​ទាំងអស់គ្នា​ ​ដែល​បាន​រក្សា​ខ្ញុំ​ ​និង​ក្រុម​គ្រួសារ​ឲ្យ​មាន​សុវត្ថិភាព​ ​៕​ ​ប្រភព​៖​ Reuters

  • ​កង​ឆ្មាំ​ជាតិ​ចន្លោះ​ពី​១​៥​០​ទៅ​២​០​០​នាក់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ក្រោយ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន

    ​កង​ឆ្មាំ​ជាតិ​ចន្លោះ​ពី​១​៥​០​ទៅ​២​០​០​នាក់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ក្រោយ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន

    ​អាមេរិក​៖​ ​កង​ឆ្មាំ​ជាតិ​ពី​១​៥​០​ទៅ​២​០​០​នាក់​ ​ដែល​ដាក់​ពង្រាយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​ ​តោន​ ​ដើម្បី​ការពារ​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​។​ រដ្ឋាភិបាល​អាមេរិក​បាន​ដាក់​ចេញ​វិធានការ​សន្តិសុខ​ ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​ក្រោយ​ការវាយប្រហារ​ដ៏​សាហាវ​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ទៅលើ​វិមាន​សភា​ ​ដោយក្រុម​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​។​ បើ​តាម​មន្ត្រី​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ចំនួន​កងកម្លាំង​ឆ្មាំ​ជាតិ​ដែល​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​អាច​នឹង​កើន​ឡើងជា​បន្ត​ទៀត​ ​ប៉ុន្តែ​នៅតែ​ជា​ចំណែក​តូច​មួយ​នៃ​កងទ័ព​ជាង​២​ម៉ឺន​៥​ពាន់​នាក់​ ​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​កាលពីប៉ុន្មានថ្ងៃមុន​ ​៕​​ប្រភព​៖​ R​e​u​t​e​rs