Category: ព័ត៌មានអន្តរជាតិ

  • ​សភា​អាមេរិក​បញ្ចេញ​កញ្ចប់​ថវិកា​១​.​៩​ពាន់​លាន​ដុល្លារ​ ​ដើម្បី​ផ្លាស់ប្ដូរ​ឧបករណ៍​ទូរគមនាគមន៍របស់​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​និង​ ​Z​T​E​ ​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក

    ​សភា​អាមេរិក​បញ្ចេញ​កញ្ចប់​ថវិកា​១​.​៩​ពាន់​លាន​ដុល្លារ​ ​ដើម្បី​ផ្លាស់ប្ដូរ​ឧបករណ៍​ទូរគមនាគមន៍របស់​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​និង​ ​Z​T​E​ ​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​សមាជិកសភា​អាមេរិក​បាន​សម្រេច​ចិត្ត​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​ ​១​.​៩​ពាន់​លាន​ដុល្លារ​ ​ជា​ប្រាក់ជំនួយ​សម្រាប់​ដក​ ​និង​ផ្លាស់ប្ដូរ​ឧបករណ៍​ទូរគមនាគមន៍​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​និង​ ​Z​T​E​ ​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​សារ​ព​័ត៌ ​មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ គណៈកម្មការ​ទំនាក់ទំនង​សហ​ព័ន្ធ​អាមេរិក​ (​F​CC) ​បាន​និយាយ​កាលពី​ខែ​មិថុនា​ថា​ ​ការប្រើប្រាស់​បណ្ដាញ​ឧបករណ៍​ទូរគមនាគមន៍​ ​របស់​ក្រុមហ៊ុន​ចិន​ធំ​ៗ​ទាំងពីរ​ខាងលើ​គឺ​បង្ក​ជា​ហា​និ​ភ័យ​ដល់​សន្តិសុខ​ជាតិ​អាមេរិក​ ​និង​បាន​ស្នើសុំ​សភា​អាមេរិក​ដើម្បី​ផ្លាស់ប្ដូរ​ ​ឧបករណ៍​ទាំងនោះ​ចេញ​ ​ដោយ​តាម​គម្រោង​អាច​នឹង​ចំណាយ​ថវិកា​ច្រើន​សន្ធឹក​ ​រហូតដល់​៨​.​៣​ពាន់​លាន​ដុល្លារ​ ​។​ ​ឆ្លើយតបនឹង​បញ្ហា​ខាងលើ​នេះ​ ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​បាន​និយាយ​កាលពីដើម​ខែ​ធ្នូ​នេះ​ថា​ ​វា​ជា​រឿង​មួយ​ដែល​មិន​យុត្តិធម៌​ ​និង​មិន​តម្លា​ភាព​សោះ​ ​ព្រោះ​ការចោទប្រកាន់​របស់​អាមេរិក​គឺ​គ្មាន​ភស្ដុតាង​ច្បាស់លាស់​ ​ផ្ទុយទៅវិញ​គឺ​បាន​បង្ក​ច​លា​ ​ច​ល​ដល់​សង្គមជាតិ​ថែមទៀត​ផង​ ​៕

  • ​ទីក្រុង​បាងកក​ ​របស់​ប្រទេស​ថៃ​ ​ប្រកាស​លុបចោល​ការ​អបអរ​ពិធី​ឆ្លង​ឆ្នាំ​វិញ​ ​បន្ទាប់ពី​ផ្ទុះ​ករណី​ឆ្លង​ ​Co​v​i​d​-19 ក្នុង​សហគមន៍

    ​ទីក្រុង​បាងកក​ ​របស់​ប្រទេស​ថៃ​ ​ប្រកាស​លុបចោល​ការ​អបអរ​ពិធី​ឆ្លង​ឆ្នាំ​វិញ​ ​បន្ទាប់ពី​ផ្ទុះ​ករណី​ឆ្លង​ ​Co​v​i​d​-19 ក្នុង​សហគមន៍

    ​ថៃ​៖​ ​រដ្ឋបាល​ទីក្រុង​បាងកក​ B​MA​ ​ប្រកាស​ថា​ ​រាល់​ព្រឹត្តិការណ៍​រាប់​ថយក្រោយ​នៃ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ត្រូវ​បាន​លុបចោល​វិញ​ ​បន្ទាប់ពី​ករណី​ថ្មី​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​បាងកក​ ​និង​ខេត្ត​ជុំវិញ​នោះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​T​h​e​ ​Thai​g​e​r ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ​រដ្ឋបាល​ទីក្រុង​បាងកក​ B​MA​ ​ក៏​ស្នើសុំ​ឲ្យ​កម្មករ​នៅ​ក្នុង​ទីក្រុង​បាងកក​ ​ធ្វើការ​ពី​ផ្ទះ​ផង​ដែរ​ក្នុងរយៈពេល​១​៤​ថ្ងៃខាងមុខ​នេះ​ ​។​ ​រហូតមក​ទល់​ពេលនេះ​ ​អាជ្ញាធរ​សុខាភិបាល​កំពុង​ធ្វើការ​តាមដាន​យ៉ាងសកម្ម​នៅ​តាម​ការដ្ឋាន​សំណង់​ ​ភោជនីយដ្ឋាន​ ​និង​ផ្សារ​ចំនួន​៤​៧​២​នៅ​ជុំវិញ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​និង​ទីក្រុង​បាងកក​ ​។​ ​វិធានការ​នេះ​បាន​កើតមានឡើង​ក្រោយ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​ចំនួន​៦​៨​៩​ករណី​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​ ​ដែល​ភាគច្រើន​ទាក់ទង​ទៅ​នឹង​កម្មករ​ចំណាកស្រុក​នៅ​ក្នុង​ឧស្សាហកម្ម​នេសាទ​តាម​ឆ្នេរសមុទ្រ​ ​និង​ផ្សារ​ក្នុង​ខេត្ត​របស់​ថៃ​មួយ​នេះ​ ​។​ ទន្ទឹមគ្នា​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ថៃ​បាន​និយាយ​ថា​ ​ប​ច្ចុ​ប​ន្ន​ពួកគេ​កំពុង​តាម​រក​មនុស្សជា​ង​១​ម៉ឺន​នាក់​ ​ដែល​អាច​មាន​ទំនាក់ទំនង​ជាមួយ​ពលករ​ចំណាកស្រុក​ដែល​បាន​ឆ្លង​ ​Co​v​i​d​-19 ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​៧​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​៤​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​៧​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​៤​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​៧​លាន​១​៦​ម៉ឺន​៦​ពាន់​៧​៧​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​៩​ម៉ឺន​៩​ពាន់​៤​៩​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​៤​លាន​៨​ម៉ឺន​៥​ពាន់​៨​១​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៨​លាន​២​៦​ម៉ឺន​៧​ពាន់​៥​៧​៩​នាក់​ ​ស្លាប់​ចំនួន​៣​២​ម៉ឺន​៤​ពាន់​៨​៦​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​០​លាន​៦​២​ម៉ឺន​២​ពាន់​៨​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៥​ម៉ឺន​៦​ពាន់​២​៤​៨​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៥​ពាន់​៨​៤​៣​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៦​០​ម៉ឺន​៥​ពាន់​៣​៩​០​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​២​៣​ម៉ឺន​៨​ពាន់​៦​០​០​នាក់​ ​ស្លាប់​១​៨​ម៉ឺន​៦​ពាន់​៧​៧​៣​នាក់​ ​និង​ជាសះស្បើយ​៦​លាន​២​៤​ម៉ឺន​៥​ពាន់​៨​០​១​នាក់​ ​៕

  • ​អនុ​ប្រធានាធិបតី​អាមេរិក​ ​និង​ភរិយា​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​ផ្សាយបន្តផ្ទាល់​នៅ​លើ​កញ្ចក់ទូរទស្សន៍​ ​ដើម្បី​កសាង​ទំនុក​ចិត្ត​ដល់​ប្រជាជន

    ​អនុ​ប្រធានាធិបតី​អាមេរិក​ ​និង​ភរិយា​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​ផ្សាយបន្តផ្ទាល់​នៅ​លើ​កញ្ចក់ទូរទស្សន៍​ ​ដើម្បី​កសាង​ទំនុក​ចិត្ត​ដល់​ប្រជាជន

    ​អាមេរិក​៖​ ​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ ​ម៉ៃ​ ភែ​ន​ ​និង​ភរិយា​របស់​លោក​ ​គឺ​លោកស្រី​ ​P​e​nc​e​ K​are​n ​និង​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​ទូទៅ​ ​លោក​ J​e​ro​me​ ​A​dam​s ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដោយ​ផ្សាយបន្តផ្ទាល់​នៅ​លើ​កញ្ចក់ទូរទស្សន៍​ ​ដើម្បី​ធានា​ដល់​ប្រជាពលរដ្ឋ​អាមេរិក​ថា​ ​វ៉ាក់សាំង​គឺ​មាន​សុវត្ថិភាព​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ក្រោយ​ទទួលការ​ចាក់​វ៉ាក់សាំង​រួចរាល់​នៅ​ឯ​សេតវិមាន​ ​លោក​ ​ម៉ៃ​ ភែ​ន​ ​បាន​និយាយទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ថា​ ​ការ​បង្កើន​ទំនុក​ចិត្ត​លើ​វ៉ាក់សាំង​ ​វា​ជា​អ្វី​ដែល​នាំ​យើង​មក​ទីនេះ​… ​ខ្ញុំ​មិន​មាន​អារម្មណ៍​អ្វី​ប្លែក​ទេ​ ​និង​ថា​ ​ពលរដ្ឋ​អាមេរិក​អាច​ជឿជាក់​បាន​ថា​ ​យើង​កំពុង​មាន​វ៉ាក់សាំង​មួយ​ដែល​មាន​សុវត្ថិភាព​ ​ហើយ​ប្រហែលជា​ប៉ុន្មាន​ម៉ោង​ទៀ​តនឹង​មាន​មួយទៀត​ ​។​ តាមរយៈ​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែរ​ ​អនុ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​ក្លាយ​ជា​មេដឹកនាំ​ពិភពលោក​ ​លំដាប់​ខ្ពស់​បំផុត​ ​ដែល​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​មុនគេ​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​ក្រុម​គ្រួសារ​របស់​លោក​ ​ហាក់​មិនទាន់​បង្ហាញ​ពី​ចេតនា​ទទួល​ចាក់​វ៉ាក់សាំង​នៅឡើយ​ទេ​ ​៕

  • ​ទីភ្នាក់ងារ​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​សម្រេច​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​Modern​a​ ​ក្នុង​ករណី​បន្ទាន់

    ​ទីភ្នាក់ងារ​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​សម្រេច​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​Modern​a​ ​ក្នុង​ករណី​បន្ទាន់

    ​អាមេរិក​៖​ ​ទីបំផុត​ទីភ្នាក់ងារ​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​នៅ​ថ្ងៃសុក្រ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​បាន​អនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​Modern​a​ ​ក្នុង​ករណី​បន្ទាន់​នៅ​សហរដ្ឋអាមេរិក​ហើយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​តាមរយៈ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​សរសេរ​សារ​បង្ហោះ​ថា​ ​សូម​អប​អរសាទរ​… ​បច្ចុប្បន្ន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្រុមហ៊ុន​ ​Modern​a​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ករណី​បន្ទាន់​ហើយ​ ​។​ ប្រភព​បាន​អោយ​ដឹង​ថា​ ​សហរដ្ឋអាមេរិក​បាន​បញ្ជាទិញ​វ៉ាក់សាំង​២​០​០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ ​Modern​a​ ​ដែល​គ្រប់គ្រាន់​ចាក់​ជូន​ប្រជាជន​អាមេរិក​១​០​០​លាន​នាក់​ក្នុង​ដំណាក់កាល​ដំបូង​ ​។​ ​បើ​តាម​ការ​គ្រោងទុក​នោះ​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​នេះ​ ​នឹង​ជញ្ជូន​វ៉ាក់សាំង​២​០​លាន​ដូ​ស​ចែកចាយ​ទូទាំង​ប្រទេស​នៅ​ក្នុង​ខែ​ធ្នូ​នេះ​ ​និង​៨​០​លាន​ដូ​ស​នៅ​ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​១​ ​ហើយ​នៅសល់​១​០​០​លាន​ដូ​ស​ទៀត​សម្រាប់​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​១​ ​៕

  • ​កាណាដា​រំពឹង​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​ចំនួន​៥​០​ម៉ឺន​ដូ​ស​នៅដើម​ឆ្នាំក្រោយ​ ​ដើម្បី​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន

    ​កាណាដា​រំពឹង​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​ចំនួន​៥​០​ម៉ឺន​ដូ​ស​នៅដើម​ឆ្នាំក្រោយ​ ​ដើម្បី​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន

    កាណាដា​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​ ​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​អះអាង​ថា​ ​ប្រទេស​របស់​លោក​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ពី​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​P​f​i​z​e​r ​ចំនួន​៥​០​ម៉ឺន​ដូ​ស​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ប្រទេស​របស់​លោក​នឹង​ទទួល​បាន​វ៉ាក់សាំង​នេះ​ចំនួន​១​២​ម៉ឺន​៥​ពាន់​ដូ​ស​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​និង​ ​២​៥​ម៉ឺន​៥​ពាន់​ដូ​ស​ទៀត​ក្នុង​ខែ​ធ្នូ​នេះ​ ​ហើយ​លោក​ក៏​រំពឹង​ផង​ដែរ​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​Modern​a​ ​ចំនួន​ ​១​៦​ម៉ឺន​៨​ពាន់​ដូ​ស​ទៀត​នៅមុន​ដំណាច់ខែ​ធ្នូ​នេះ​ផង​ដែរ​ ​។​ យ៉ាងណាមិញ​ ​រដ្ឋមន្ត្រី​សេវា​សាធារណៈ​ ​និង​ផ្គត់ផ្គង់​កាណាដា​ ​លោកស្រី​ ​អា​នីតា​ ​អាណា​ន​ ​បាន​អះអាង​ថា​ ​ប្រទេស​របស់​លោកស្រី​នឹង​មិន​មាន​វ៉ាក់សាំង​ ​CO​V​I​D​-19​គ្រប់គ្រាន់​ឡើយ​ ​សម្រាប់​អ្នក​ទាំងឡាយ​ណា​ ​ដែល​មានបំណង​ចង់​ចាក់​វ៉ាក់សាំង​ ​រហូត​ទាល់តែដល់​ចុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​៕

  • បុគ្គលិក​ថែទាំ​សុខភាព​ម៉ាឡេស៊ី​ជិត​១​.​៨​០​០​នាក់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ខណៈ​នៅ​ទូទាំង​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​វី​រុ​ស​សរុប​ជាង​៩​ម៉ឺន​ករណី

    បុគ្គលិក​ថែទាំ​សុខភាព​ម៉ាឡេស៊ី​ជិត​១​.​៨​០​០​នាក់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ខណៈ​នៅ​ទូទាំង​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​វី​រុ​ស​សរុប​ជាង​៩​ម៉ឺន​ករណី

    ម៉ាឡេស៊ី​៖​ ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​សរុប​ចំនួន​១​.​៧​៧​១​ករណី​ត្រូវ​បាន​កត់ត្រា​ក្នុងចំណោម​បុគ្គលិក​សុខាភិបាល​ម៉ាឡេស៊ី​ ​ក្នុង​នោះ​មាន​១​.​៣​៥​៩​ករណី​ត្រូវ​បាន​រក​ឃើញ​ក្នុង​រលក​ទី​៣​ ​នៃ​ការ​ឆ្លង​រាតត្បាត​នៃ​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អគ្គនាយក​សុខាភិបាល​ម៉ាឡេស៊ី​លោក​វេជ្ជបណ្ឌិត​ ​ណ​័​រ​ ​ហ៊ី​ហ្សា​ម​ ​អាប់​ឌុ​ល​ឡា ​បញ្ជាក់​ថា​ ​ក្នុងចំណោម​អ្នក​ដែល​ឆ្លង​ជំងឺ​ទាំងនោះ​ ​គឺ​គិលានុបដ្ឋាយិកា​មាន​ករណី​ច្រើន​ធំ​ជាងគេ​ ​ដោយមាន​៦​៩​០​ករណី​ត្រូវ​បាន​កត់ត្រា​ ​។​ ​លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា​ ​ករណី​ផ្សេងទៀត​រួម​មាន​ម​ន្រ្តី​ពេទ្យ​ ​ជំនួយ​ការ​ថែរក្សា​សុខភាព​ ​ជំនួយ​ការ​មន្ត្រី​ពេទ្យ​ ​និង​ម​ន្រ្តី​ពេទ្យ​បញ្ចប់​ការសិក្សា​ ​។​ សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​នេះ​ ​នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី​មាន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​៩​ម៉ឺន​៨​១​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៤​៣​២​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​៧​ម៉ឺន​៥​ពាន់​២​៤​៤​នាក់​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​៣​លាន​២​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​៣​លាន​២​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​៦​លាន​១​ម៉ឺន​៣​ពាន់​៤​៣​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​៨​ម៉ឺន​១​ពាន់​២​៥​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​៣​លាន​២​៨​ម៉ឺន​២​ពាន់​១​៥​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៧​លាន​៨​៨​ម៉ឺន​៨​ពាន់​៣​៥​៣​នាក់​ ​ស្លាប់​ចំនួន​៣​២​ម៉ឺន​៨​៤​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​០​លាន​៣​៩​ម៉ឺន​៤​ពាន់​២​៨​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៤​ពាន់​៨​២​៥​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៥​ពាន់​១​៧​១​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៥​៥​ម៉ឺន​៧​១​២​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​១​៦​ម៉ឺន​៣​ពាន់​៩​១​២​នាក់​ ​ស្លាប់​១​៨​ម៉ឺន​៥​ពាន់​៦​៨​៧​នាក់​ ​និង​ជាសះស្បើយ​៦​លាន​១​៩​ម៉ឺន​៨​ពាន់​១​៨​៥​នាក់​ ​៕

  • ការិយាល័យសិទ្ធមនុស្ស UNជំរុញ​ថៃ ឲ្យកែប្រែ​ច្បាប់​ប្រមាថ​ស្តេច ដោយថាបំពានសេរីភាពបញ្ចេញមតិ

    ការិយាល័យសិទ្ធមនុស្ស UNជំរុញ​ថៃ ឲ្យកែប្រែ​ច្បាប់​ប្រមាថ​ស្តេច ដោយថាបំពានសេរីភាពបញ្ចេញមតិ

    ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ​(UN)​ កាលពី​ថ្ងៃ​ទី​១​៨​ ​ធ្នូ​ ម្សិលមិញ​ ​បាន​អំពាវនាវ​ដល់​ប្រទេស​ថៃ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​ ​ដោយ​ការិយាល័យ​មួយ​នេះ​អះអាង​ថា​ ​ច្បាប់​នេះ​ ​កន្លងមក​ ​ត្រូវ​បាន​ប្រើប្រាស់​មក​លើ​សកម្មជន​យ៉ាងតិច​៣​៥​នាក់​ ​ក្នុង​នោះ​ ​ក៏មាន​កុមារ​វ័យ​១​៦​ឆ្នាំ​ម្នាក់​ដែរ​ ​នា​ប៉ុន្មាន​ស​ប្តាហ៍​មកនេះ​។​ ​ការិយាល័យ​នេះ​ថា​ ​ប្រទេស​ថៃ​គួរ​ឈប់​ប្រើប្រាស់​ច្បាប់​ ​ដែល​ចែង​ការ​ហាមមិនឲ្យ​ប្រមាថ​ដល់​ស្តេច​ ​ព្រមទាំង​ ​ឈប់​ប្រើប្រាស់​ការចោទប្រកាន់​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​ ​លើ​ក្រុម​បាតុករ​ ​ដោយ​និយាយ​ថា​ ​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​បំពាន​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។​ ​ការ​អំពាវនាវ​របស់​ក្រុម​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នេះ​ធ្វើឡើង​ ​ក្រោយពេល​ក្រុម​បាតុករ​ថៃ​ ​ភាគច្រើន​ជា​យុវជន​ ​បាន​ទាមទារ​ឲ្យ​លុបចោល​មាត្រា​១​១​២​ ​ករណី​កាត់ទោស​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ ​ហើយ​ ​កន្លងមក​ ​ក៏​មានការ​ទាមទារ​ ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កាត់​បន្ថយអំណាច​របស់​ព្រះមហាក្សត្រ​ ​និង​ឲ្យ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទៀត​ផង​៕​ ប្រភពពី CNA

  • កូវី​១​៩​៖​ ​អនុ​ប្រធានាធិបតី​អាមេរិក Mike​ ​P​e​nc​e​ បានចាក់​វ៉ាក់សាំង​ហើយ

    កូវី​១​៩​៖​ ​អនុ​ប្រធានាធិបតី​អាមេរិក Mike​ ​P​e​nc​e​ បានចាក់​វ៉ាក់សាំង​ហើយ

    អនុ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​Mike​ ​P​e​nc​e​ ​ត្រូវ​បាន​គេ​ចាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយមាន​ការផ្សាយ​ផ្ទាល់​ ​តាម​ទូរទស្សន៍​ ​កាលពី​ថ្ងៃសុក្រ​ ​ទី​ ​១​៨​ ​ធ្នូ​ ​ម្សិលមិញ​ ​ជា​ការផ្សាយ​ផ្ទាល់​ដើម្បី​ធានា​ជូន​ពលរដ្ឋ​អាមេរិក​ថា​ ​វ៉ាក់សាំង​នេះ​គឺ​សុវត្ថិភាព​។​ ​លោក​ ​Mike​ ​P​e​nc​e​ ​បាន​និយាយ​ នៅក្រោយ​ចាក់​វ៉ាក់សាំង​ថា​ ​«​ការ​កសាង​ជំនឿ​ចិត្ត​លើ​វ៉ាក់សាំង​នេះ​គឺជា​អ្វី​ដែល​នាំមក​សម្រាប់​ពួកយើង​ ​ទៅ​នេះ​ ​ព្រឹកនេះ​»​ ​លោក​បន្ត​ដោយ​លេងសើច​ថា​ ​«​ខ្ញុំ​គ្មាន​អារម្មណ៍​មិន​ស្រូល​អ្វី​ទេ​»​។ ​ក្រៅពី​លោក​ ​ក៏មាន​មន្ត្រី​សំខាន់​ៗ​ផ្សេងទៀត​របស់​អាមេរិក​បាន​ចាក់​វ៉ាក់សាំង​ ​f​i​z​e​r-B​ioN​T​e​c​h​ ​នេះ​ដែរ​ ​ខណៈ​ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​អាមេរិក​បាន​និង​កំពុង​បន្ត​ធ្វើ​ ​ហើយ​វ៉ាក់សាំង​មួយទៀតរបស់ក្រុមហ៊ុន Moderna ក៏​នឹង​មាន​ជូន​ពលរដ្ឋ​ឆាប់ៗ​ដែរ​។​ ​ការ​ចាក់​វ៉ាក់សាំង​នៅ​អាមេរិក​មាន​រយៈពេល​១​ស​ប្តាហ៍​ហើយ​ ​ខណៈ​ដែល​៧​ថ្ងៃ​មកនេះដែរ​ ​វី​រុ​ស​កូ​វី​ដ​១​៩​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​ជាង​៣​០​ម៉ឺន​នាក់​៕​ ប្រភពពី CNA