Category: ព័ត៌មានអន្តរជាតិ

  • ​នាយក​រដ្ឋ​ម​ន្រ្តីអេស្ប៉ា​ញ​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង​ដែល​ទើប​ធ្វើ​តេ​ស្ត​រក​ឃើញ​វិជ្ជមាន​ ​Co​v​i​d​-19

    ​នាយក​រដ្ឋ​ម​ន្រ្តីអេស្ប៉ា​ញ​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង​ដែល​ទើប​ធ្វើ​តេ​ស្ត​រក​ឃើញ​វិជ្ជមាន​ ​Co​v​i​d​-19

    អេស្ប៉ា​ញ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តីអេស្ប៉ា​ញ​លោក​ ​P​e​d​ro S​an​c​h​e​z​ ​បាន​និង​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​ ​ឬ​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ពី​គេ​ ​រហូតដល់​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ខាងមុខ​ ​បន្ទាប់ពី​ប្រធានាធិបតី​បារាំង​លោក​ ​អ៊ែម​ម៉ា​នុយ​អ៊ែ​ល​ ​ម៉ា​ក្រុង​ ​ជា​អ្នក​ដែល​លោក​បាន​ជួប​ជាមួយ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​របស់​នាយក​រដ្ឋ​ម​ន្រ្តីអេស្ប៉ា​ញ​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សេចក្តីថ្លែង​ការណ៍​ដដែល​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ ​គាត់​ (​លោក​ ​P​e​d​ro S​an​c​h​e​z​) ​នឹង​ត្រូវ​ផ្អាក​រាល់​សកម្មភាព​របស់​លោក​ ​ដែល​បាន​គ្រោងទុក​សម្រាប់​ថ្ងៃខាងមុខ​ ​ស្របតាម​ពិធីសារ​អនាម័យ​ ​។​ ​បន្ថែម​លើ​នេះ​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី​ក៏​នឹង​ត្រូវ​បន្ត​ស្ថិត​ក្រោម​ការ​ធ្វើ​តេ​ស្ត​ ​ដើម្បី​តាម​តាន​ពី​ស្ថានភាព​របស់​គាត់​ ​ហើយ​បន្ទាប់មក​គឺ​អាស្រ័យ​លើ​លទ្ធផល​ ​ដើម្បី​សម្រេច​លើ​របៀបវារៈ​របស់​គាត់​សម្រាប់​ថ្ងៃខាងមុខ​ទៀត​ ​។​ សូម​ជម្រាប​ថា​ ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ ​ដែល​លោក​ ​P​e​d​ro S​an​c​h​e​z​ ​ត្រូវ​បាន​បង្ខំចិត្ត​ធ្វើ​ច​ត្តាឡី​ស័ក​ដោយខ្លួន​លោក​ផ្ទាល់​ ​ដោយសារតែ​កន្លងមក​ ​រឿង​បែប​នេះ​ក៏​ធ្លាប់​កើតឡើង​ម្តង​រួចមក​ហើយ​ ​បន្ទាប់ពី​ភរិយា​របស់​លោក​ ​គឺ​លោកស្រី​ ​Beg​on​a​ ​Go​me​z​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​កាលពី​ខែ​មិនា​ ​ឆ្នាំ​២​០​២​០​ ​៕

  • ​សហភាព​អឺរ៉ុប​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ

    ​សហភាព​អឺរ៉ុប​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ

    ​អាល្លឺម៉ង់​៖​ ​ប្រជាជន​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ ​នឹង​ចាប់ផ្តើម​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ក្នុងរយៈពេល​១​០​ថ្ងៃ​ទៀត​នេះ​ ​ស្រប​ពេល​ប្លុក​មួយ​នេះ​ ​កំពុង​ព្យាយាម​ដេញ​តាម​ចក្រភពអង់គ្លេស​ ​និង​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​អ្នកខ្លះ​បាន​រិះគន់​ថា​ ​ដំណើរការ​នៃ​ការ​អនុម័ត​វ៉ាក់សាំង​របស់​អឺរ៉ុប​ ​គឺ​មានការ​យឺត​យ៉ាង​ខ្លាំង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ​រដ្ឋមន្ត្រី​សុខាភិបាល​អា​ល្លឺម៉លោ​ក​ J​e​ns S​p​a​h​n ​បាន​ថ្លែង​នៅមុន​ពេល​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​ On​line​ ​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ ​Angel​a​ ​Me​rk​e​l​ ​និង​នាយក​ប្រតិបត្តិ​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ B​ioN​T​e​c​h​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​អាល្លឺម៉ង់​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​ធ្នូ​នេះ​ ​បើ​សិន​ ​មានការ​យល់ព្រម​ ​តាម​ការ​គ្រោងទុក​ ​ខណៈ​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ក៏​ចង់​ចាប់ផ្តើម​នៅ​ថ្ងៃ​ដូចគ្នា​នេះ​ដែរ​ ​។​ ក្នុងនាម​ជា​សមាជិក​សហភាព​អឺរ៉ុប​ ​អាល្លឺម៉ង់​ត្រូវ​មាន​កាតព្វកិច្ច​រង់ចាំ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ​E​MA​ ​អនុម័ត​ជាមុន​សិន​ ​ដើម្បី​អាចឲ្យ​ប្រជាជន​ខ្លួន​ទទួល​ចាក់​វ៉ាក់សាំង​បាន​ ​ស្រប​ពេល​ដែលគេ​រំពឹង​ថា​ ​ទីភ្នាក់ងារ​ ​E​MA​ ​នឹង​ធ្វើ​ការប្រកាស​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​២​លាន​៨​៣​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​២​លាន​៨​៣​ម៉ឺន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​៥​លាន​២​៥​ម៉ឺន​៥​ពាន់​៥​៥​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​៦​ម៉ឺន​៧​ពាន់​៣​៧​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​២​លាន​៨​៣​ម៉ឺន​៦​ពាន់​៥​២​៦​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៧​លាន​៦​២​ម៉ឺន​៥​ពាន់​២​៩​៧​នាក់​ ​ស្លាប់​ចំនួន​៣​១​ម៉ឺន​៧​ពាន់​៩​០​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​០​លាន​២​៩​ម៉ឺន​១​ពាន់​៥​៧​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៩​៧​ម៉ឺន​៧​ពាន់​៨​៣​៤​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៤​ពាន់​៨​២​៩​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៥​២​ម៉ឺន​៤​៤​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​១​១​ម៉ឺន​១​ពាន់​៥​២​៧​នាក់​ ​ស្លាប់​១​៨​ម៉ឺន​៤​ពាន់​៨​៧​៦​នាក់​ ​និង​ជាសះស្បើយ​៦​លាន​១​៧​ម៉ឺន​៧​ពាន់​៧​០​២​នាក់​ ​៕

  • កូវីដ​១​៩​៖​ ​ថៃ​សម្រេចបន្ធូរ​ការ​រឹតត្បិត​​​ ​ទេសចរ​មកពី​៥​៦​ប្រទេស​ ​ដើម្បី​ស្តារ​ទេសចរណ៍​វិញ

    កូវីដ​១​៩​៖​ ​ថៃ​សម្រេចបន្ធូរ​ការ​រឹតត្បិត​​​ ​ទេសចរ​មកពី​៥​៦​ប្រទេស​ ​ដើម្បី​ស្តារ​ទេសចរណ៍​វិញ

    ​ប្រទេស​ថៃ​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​៧​ ​ធ្នូ​ ​២​០​២​០​នេះ​ ​បាន​សម្រេច​បន្ធូរបន្ថយ​ការ​រឹតត្បិត​ទេសចរ​ ​មកពី​៥​៦​ប្រទេស​ ​ក្នុង​គោលបំណង​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍ជាតិ​ដែល​រង​ការ​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​ឡើងវិញ​ ​តែភ្ញៀវទេសចរ​ទាំងនោះ​នឹង​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តាឡី​ស័ក ​នៅ​សណ្ឋាគារ​ ២​ស​ប្តាហ៍​ដោយ​។​ ​អ្នកនាំពាក្យ​រដ្ឋបាល​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​ ​លោក T​a​wee​sin​ ​W​i​s​an​u​y​o​thin​ ​បានឲ្យ​ដឹង​ថា​ ​ទេសចរ​មកពី​ប្រទេស​ទាំង​៥​៦​ ​រួម​មាន​ទាំង​អូស្ត្រាលី​ ​បារាំង​ ​និង​អាមេរិក​ ផងដែរនោះ​អាច​ធ្វើដំណើរ​ចូល​មក​ប្រទេស​ថៃ​ ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ ​ប៉ុន្តែ​ត្រូវការ​លិខិត​បញ្ជាក់​ថា​ ​គ្មាន​កូ​វី​ដ​១​៩​ ​៧​២​ម៉ោង​ មុន​ពេល​ចេញដំណើរ​ ​និង​ ​ត្រូវ​ទៅ​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​សណ្ឋាគារ​ណាមួយ។​ ​លោក​ T​a​wee​sin​ ​W​i​s​an​u​y​o​thin បន្ថែម​ទៀត​ថា​ ​ទេសចរ​ទាំងនោះ​ ​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​២​ស​ប្តាហ៍ ​ក្រោយពេល​មកដល់​ ​ហើយ​ទិដ្ឋាការ​ធម្មតា​៣​០​ថ្ងៃ​នឹង​ត្រូវ​ព​ន្យាពេលបន្ថែម ​ដល់​៤​៥​ថ្ងៃ​៕​​

  • ​ថ្ងៃនេះ​! ​ថៃ​​​មានឆ្លង​កូ​វី​ដ​១​៩​ ​ចំនួន​២​០​នាក់​ថ្មីទៀត​ ​កើន​ដល់​៤​២​៨​១​នាក់​​

    ​ថ្ងៃនេះ​! ​ថៃ​​​មានឆ្លង​កូ​វី​ដ​១​៩​ ​ចំនួន​២​០​នាក់​ថ្មីទៀត​ ​កើន​ដល់​៤​២​៨​១​នាក់​​

    ​ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​០​ករណី​ថ្មីទៀត​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​៧​ ​ធ្នូ​ ​២​០​២​០​នេះ​ ​សុទ្ធតែ​ជា​ករណី​រក​ឃើញ​ ​ក្រោយ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​របស់​ក្រុម​អ្នកដំណើរ​ពីក្រៅ​ប្រទេស​ ​មាន​ដូចជា​ ​ឥណ្ឌា​ ​អង់គ្លេស​ ​ស្វីស​ ស៊ុ​យ​អ៊ែ​ត​ ​បារាំង​ ​អាល្លឺម៉ង់​ ​គុយ​វ៉ែត​ ​ប៉ា​គី​ស្ថាន​ អេ​មី​រ៉ាត់​ ​អា​រ៉ាប់​រួម​ ​និង​សហរដ្ឋអាមេរិក​។​ ​ពួកគេ​មកពី​១​០​ប្រទេស​ ​ហើយ​ចំនួន​ឆ្លង​ថ្មី​នេះ​បាន​ធ្វើឲ្យ​ចំនួន​ឆ្លង​សរុប​នៅ​ប្រទេស​ថៃ​កើន​ដល់​៤​២​៨​១​នាក់​ហើយ​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍

  • ​ទីបំផុត! វៀតណាម​​​ចាក់​វ៉ាក់សាំង​កូវីដ១​៩ ផលិតខ្លួនឯង ​លើ​មនុស្សហើយ​ ​ព្រឹកមិញ​​

    ​ទីបំផុត! វៀតណាម​​​ចាក់​វ៉ាក់សាំង​កូវីដ១​៩ ផលិតខ្លួនឯង ​លើ​មនុស្សហើយ​ ​ព្រឹកមិញ​​

    ​វៀតណាម​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​ដែល​ខ្លួន​ផលិត​ទៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត​ហើយ​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​៧​ ​ធ្នូ​ ​២​០​២​០​ ​ជា​វ៉ាក់សាំង​ N​an​o​co​v​a​x ​ផលិត​ក្នុង​ប្រទេស​វៀតណាម​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N ​Express​។​ ​ប្រភព​ថា​ ​បុរស​២​នាក់​ ​និង​ស្ត្រី​ម្នាក់​ ​ក្នុង​វ័យ​ប្រមាណ​ជាង​២​០​ឆ្នាំ​ ​ដែល​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ ​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​នេះ​ ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​ ​១​៧​ ​ខែ​ ​ធ្នូ​ ​២​០​២​០​ ​នៅ​សកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​ ​ក្នុង​ទីក្រុង​ហាណូយ​។​ ​អ្នកស្ម័គ្រចិត្ត​ទាំង​៣នាក់​នេះមាន​ស្ថានភាព​សុខភាព​ធម្មតា​ ​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​២​ម៉ោង​ ​ប៉ុន្តែ​ត្រូវ​ត្រួតពិនិត្យ​តាមដាន​ ​រយៈពេល​៧​២​ម៉ោង​។​ ​អ្នក​ទាំង​បី​នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ច្រើនជាង​២​០​០​នាក់​ ​ដែល​បាន​ចុះឈ្មោះ​ស្ម័គ្រចិត្ត​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​មក​ក្នុង​ខ្លួន​ ​ដោយ​វ៉ាក់សាំង​នេះ​ផលិត​ដោយ​វិទ្យាស្ថាន​ N​an​o​g​e​n ​Pharmaceutical​ B​i​o​technology​ JSC ​៕​

  • ​វៀតណាម​ចាប់ផ្តើម​ការ​ធ្វើ​តេ​ស្ត​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ផលិត​ក្នុងស្រុក​ទៅលើ​មនុស្ស

    ​វៀតណាម​ចាប់ផ្តើម​ការ​ធ្វើ​តេ​ស្ត​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ផលិត​ក្នុងស្រុក​ទៅលើ​មនុស្ស

    ​វៀតណាម​៖​ ​ប្រទេស​វៀតណាម​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ចាប់ផ្តើម​ការសាកល្បង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​ដែល​មានឈ្មោះ​ថា​ N​an​o​co​v​a​x ​ផលិត​ដោយ​ក្រុមហ៊ុន​វៀតណាម​ផ្ទាល់​ ​ទៅលើ​មនុស្ស​ចំនួន​០​៣​នាក់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​V​N​Express​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ បុរស​០​២​នាក់​ ​និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​នៅ​ដំណាក់កាល​ទី​១​នេះ​ ​នៅ​ម៉ោង​០​៨​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​នៅ​ឯ​សកលវិទ្យាល័យ​ពេទ្យ​យោធា​វៀតណាម​ក្នុង​ទីក្រុង​ហាណូយ​ ​ដោយ​ពួកគេ​មាន​សុខភាព​នឹងន​រ​ទេ​ ​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​បាន​ពីរ​ម៉ោង​ ​ហើយ​ពួកគេ​នឹង​ត្រូវ​បាន​អ្នកជំនាញ​ការ​តាមដាន​សុខភាព​ពេញ​៧​២​ម៉ោង​ ​។​ ​អ្នក​ទាំង​៣​នេះ​ ​ត្រូវ​បាន​ជ្រើស​ចេញពី​អ្នកស្ម័គ្រចិត្ត​ជាង​២​០​០​នាក់​ ​ដែល​បាន​ចុះឈ្មោះ​សុំ​ចូលចាក់​សាកល្បង​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ N​an​o​g​e​n ​Pharmaceutical​ B​i​o​technology​ JSC ​សហការ​ជាមួយ​បណ្ឌិតសភា​វេជ្ជសាស្ត្រ​យោធា​វៀតណាម​ ​។​ សូម​ជម្រាប​ថា​ ​ការ​ចាក់​សាកល្បង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ជា​ផ្នែក​នៃ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ N​an​o​co​v​a​x ​ដំណាក់កាល​ទី​១​នៅ​វៀតណាម​ ​ដោយ​ការសាកល្បង​ពិសោធន៍​លើ​មនុស្ស​ ​ដើម្បី​អោយ​ដឹង​ពី​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ថ្នាំ​ ​គឺ​វា​ទាមទារ​០​៣​ដំណាក់កាល​ ​។​ ​មនុស្ស​៥​៧​នាក់​ទៀត​ក្នុងចំណោម​៦​០​នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​សំរាប់​ការសាកល្បង​ដំណាក់កាល​ដំបូង​នេះ​ ​នឹង​ត្រូវ​ទទួល​វ៉ាក់សាំង​នៅ​០​៣​ថ្ងៃ​បន្ទាប់​ទៀត​ ​៕

  • នាយក​រដ្ឋ​ម​ន្រ្តី​បារាំង​បញ្ជាក់​ថា​ ​ប្រជាជនបារាំង​អាច​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំនេះ

    នាយក​រដ្ឋ​ម​ន្រ្តី​បារាំង​បញ្ជាក់​ថា​ ​ប្រជាជនបារាំង​អាច​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំនេះ

    ​បារាំង​៖​ ​នាយ​រដ្ឋ​ម​ន្រ្តី​បារាំង​ ​លោក​ ហ្សង់ ​កា​ស្តិ​ច​ ​នៅ​ថ្ងៃពុធ​នេះ​ថ្លែង​ថា​ ​ប្រជាជន​បារាំង​អាច​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នៅ​ស​ប្តាហ៍​ចុងក្រោយ​នៃ​ខែ​ធ្នូ​នេះ​ ​បើ​សិន​អាជ្ញាធរ​សហភាព​អឺរ៉ុប​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​នាស​ប្តាហ៍​ក្រោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នាយ​រដ្ឋ​ម​ន្រ្តី​បារាំង​រូប​នេះ​ ​ធ្លាប់​បាន​ប្រាប់​ទៅកាន់​សភា​បារាំង​ថា​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ​ ​នឹង​ចាប់ផ្ដើម​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​ដោយក្រុម​មនុស្សចាស់​ជរា​ ​និង​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ដទៃទៀត​ ​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នេះ​មុនគេ​ ​។​ ប្រទេស​បារាំង​ក៏​សង្ឃឹម​ដែរ​ថា​ ​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​ប្រមាណ​១​លាន​នាក់​នៅ​តាម​មជ្ឈមណ្ឌល​ថែទាំ​ ​ក្នុង​អំឡុង​ខែ​មករា​ ​និង​ខែកុម្ភៈ​ឆ្នាំក្រោយ​នេះ​ ​បន្ទាប់មក​ប្រជាជន​ប្រមាណ​១​៤​ទៅ​១​៥​លាន​នាក់​ទៀត​ ​គឺ​នៅចន្លោះ​ខែ​មីនា​ ​និង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​៕

  • ​នូវែល​ហ្សេ​ឡង់​នឹង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​និង​ ​No​v​a​v​a​x ​ដើម្បី​ចាក់​ជូន​ដល់​ប្រជាជន​ខ្លួន​គ្រប់គ្នា

    ​នូវែល​ហ្សេ​ឡង់​នឹង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​និង​ ​No​v​a​v​a​x ​ដើម្បី​ចាក់​ជូន​ដល់​ប្រជាជន​ខ្លួន​គ្រប់គ្នា

    ​នូ​វែ​ល​ហ្សេ​ឡង់​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី​ ចា​ស៊ី​ន​ដា​ ​អា​ឌើ​ន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថ្លែង​ថា​ ​រដ្ឋាភិបាល​របស់​លោកស្រី​នឹង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​ក្រុមហ៊ុន​អាមេរិក​ ​No​v​a​v​a​x ​ដែល​នេះ​មានន័យ​ថា​ ​រាល់​ពលរដ្ឋ​នូ​វែ​ល​ហ្សេ​ឡង់​នឹង​អាច​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្នា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ លោកស្រី​បន្ថែម​ថា​ ​ឥឡូវនេះ​ ​យើង​មាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន​ចំនួន​០​៤​ ​ដែល​គ្របដណ្តប់​លើ​បច្ចេកវិទ្យា​វ៉ាក់សាំង​ចំនួន​០​៣​ប្រភេទ​ផ្សេងៗ​គ្នា​ ​ហើយ​យើង​បាន​ទទួល​ចំនួន​វ៉ាក់សាំង​គ្រប់គ្រាន់​ ​សម្រាប់​ចាក់​ប្រជាជន​ទាំងមូល​របស់យើង​ ​និង​នៅ​តំបន់​ប៉ាស៊ីហ្វិក​ ​។​ ​លោកស្រី​បញ្ជាក់​ទៀត​ថា​ ​ប្រសិនបើ​ត្រូវ​បាន​បង្ហាញ​ថា​ ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ដោយ​និ​យ​ត​ករ​ឱសថ​របស់​នូ​វែ​ល​សេ​ឡង់​នោះ​ ​ពួកគេ​នឹង​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​និង​ប្រទេសជិតខាង​នៅ​តំបន់​ប៉ាស៊ីហ្វិក​របស់យើង​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​នូ​វែ​ល​ហ្សេ​ឡង់​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​អាទិភាព​ដំបូង​របស់យើង​គឺ​ការ​ចាក់​វ៉ាក់សាំង​ដល់​កម្មករ​នៅ​តាម​ព្រំដែន​ ​និង​បុគ្គលិក​ចាំបាច់​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ ​Co​v​i​d​-19 ​។​ ​យើង​រំពឹង​ថា​ ​វ៉ាក់សាំង​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​បុគ្គលិក​ជួរមុខ​របស់យើង​នៅ​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​១​ ​ខណៈ​ការ​ចាក់​វ៉ាក់សាំង​ចំពោះ​មនុស្ស​ទូទៅ​នឹង​ចាប់ផ្តើម​នៅ​ឆមាស​ទី​២​ ​ឆ្នាំ​២​០​២​១​ ​ផង​ដែរ​ ​៕

  • ​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​ដើម្បី​កសាង​ទំនុក​ចិត្ត​ដល់​ប្រជាជន​របស់​ខ្លួន

    ​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​ដើម្បី​កសាង​ទំនុក​ចិត្ត​ដល់​ប្រជាជន​របស់​ខ្លួន

    ​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​លើកដំបូង​របស់​លោក​នាស​ប្ដាហ៍​ក្រោយនេះ​ ​ហើយ​គ្រោង​នឹង​បង្ហាញ​ជា​សាធារណៈ​តែម្តង​ ​ចំ​ពេល​ដែល​អាជ្ញាធរ​អាមេរិក​កំពុង​ព្យាយាម​កសាង​ទំនុក​ចិត្ត​សាធារណៈ​ ​សម្រាប់​វិធានការ​ដែល​ថា​ ​នឹង​បញ្ឈប់​វី​រុ​ស​ឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ថ្លែង​នៅ​ក្នុង​វេទិកា​រ​មួយ​នៅ​ថ្ងៃពុធ​នេះ​ ​ក្នុង​ទីក្រុង​ ​វី​ល​មីន​តុ​ន​ ​រដ្ឋ​ ដេឡាវែ​ល​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ដូច្នេះ​ថា​ ​ខ្ញុំ​មិន​ចង់​ចាក់​វ៉ាក់សាំង​មុនគេ​នោះ​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ចង់​ធ្វើឲ្យ​ប្រាកដ​ថា​ ​យើង​បង្ហាញ​ដល់​ប្រជាជន​អាមេរិក​ថា​ ​វា​មាន​សុវត្ថិភាព​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​ហើយ​ថា​ ​នៅ​ពេល​ខ្ញុំ​ធ្វើ​វា​ ​ខ្ញុំ​នឹង​ធ្វើជា​សាធារណៈ​ ​ដូច្នេះ​អ្នក​ទាំងអស់គ្នា​អាច​ធ្វើជា​សាក្សី​នៃ​ការសំរេច​បាន​របស់​ខ្ញុំ​ ​។​ សូម​ជម្រាប​ថា​ ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ត្រូវ​បាន​អនុ​ញ្ញាតិ​ដោយ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​សម្រាប់​ប្រើ​ជាបន្ទាន់​កាលពី​ស​ប្តាហ៍​មុន​ ​ខណៈ​ ​F​D​A​ ​ក៏​កំពុង​ពិចារណា​លើ​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​សម្រាប់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​Modern​a​ ​នៅ​ស​ប្តាហ៍​នេះ​ផង​ដែរ​ ​៕