Category: ព័ត៌មានអន្តរជាតិ

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​១​លាន​៣​១​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​១​លាន​៣​១​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​៣​លាន​១​៨​ម៉ឺន​១​៨​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​២​ម៉ឺន​៧​ពាន់​៣​៦​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​១​លាន​៣​១​ម៉ឺន​២​២​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៦​លាន​៩​៤​ម៉ឺន​១​ពាន់​៩​៨​៦​នាក់​ ​ស្លាប់​ចំនួន​៣​០​ម៉ឺន​៨​ពាន់​៤​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៩​លាន​៨​៦​ម៉ឺន​៩​ពាន់​៨​៩​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៩​០​ម៉ឺន​៦​ពាន់​៥​០​៧​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៣​ពាន់​៧​៤​៦​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៤​២​ម៉ឺន​១​ពាន់​៨​៣​២​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៩​២​ម៉ឺន​៩​ពាន់​៤​០​៩​នាក់​ ​ស្លាប់​១​៨​ម៉ឺន​១​ពាន់​៩​៤​៥​នាក់​ ​និង​ជាសះស្បើយ​៦​លាន​១​ម៉ឺន​៦​ពាន់​៨​៥​នាក់​ ​៕

  • វៀតណាម​៖​ ​នាយក​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​​​​​ជាប់គុក​១​០​ឆ្នាំ​ ​ព្រោះ​កិប​កេង​ថវិកា​ទិញ​ស​ម្ភារៈ តេ​ស្ត​កូ​វី​ដ​១​៩​

    វៀតណាម​៖​ ​នាយក​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​​​​​ជាប់គុក​១​០​ឆ្នាំ​ ​ព្រោះ​កិប​កេង​ថវិកា​ទិញ​ស​ម្ភារៈ តេ​ស្ត​កូ​វី​ដ​១​៩​

    អតីត​នាយក​នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​ហៅ​កាត់​ថា​ C​D​C ​នៃ​ប្រទេស​វៀតណាម​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ ​១​០​ឆ្នាំ​ ​ទាក់ទង​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​ ​ក្នុង​ដំណើរការ​ទិញ​ស​ម្ភារៈ តេ​ស្ត​វី​រុ​ស​កូ​វី​ដ​១​៩​។​ ​តុលាការប្រជាជន​ក្រុង​ហាណូយ​ (​H​an​o​i​ ​People​’s ​Court​) ​កាលពី​ចុង​ស​ប្តាហ៍ ​បាន​រក​ឃើញ​ថា​ ​ទណ្ឌិត​ N​guy​e​n N​hat​ ​Cam​ ​វ័យ​៥​៧​ឆ្នាំ​ ​ជា​មេ​ក្លោង​ធ្វើឲ្យ​បាត់បង់​កញ្ចប់​ថវិកា​​រដ្ឋ​ ​៥​.​៤​ពាន់​លាន​ដុ​ង​ ​ឬ​ ​២​៣​៣​៤​៨​៣​ដុល្លារ​អាមេរិក​ ​ដោយ​បំពាន​នឹង​ច្បាប់​ដាក់ឲ្យ​ដេញថ្លៃ​ ​បញ្ជាទិញ​ស​ម្ភារៈ​។​ ​លោក​ N​guy​e​n N​hat​ ​Cam​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​មេសា​ ​២​០​២​០​ ​ក្រោយ​អាជ្ញា​របា​ន​ធ្វើ​ការស៊ើបអង្កេត​ ​ករណី​នេះ​មន្ត្រី​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នេះ ​សំដៅលើមន្ត្រីក្រោមឳវាទ​របស់​លោក​ ​Cam​ ​ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ដែរ ចន្លោះ​ពី​ ​៣​ទៅ​៦​ឆ្នាំ​កន្លះ​ ​ដែរ​៕​ ​ប្រភព​ពី​ ​V​N ​Express​

  • កូវីដ​១​៩​៖​ ​សិង្ហបុរី​សម្រេច​ជ្រើសរើស​វ៉ា់ក់​សាំង​អាមេរិក​-​អាល្លឺម៉ង់​​

    កូវីដ​១​៩​៖​ ​សិង្ហបុរី​សម្រេច​ជ្រើសរើស​វ៉ា់ក់​សាំង​អាមេរិក​-​អាល្លឺម៉ង់​​

    នាយករដ្ឋមន្ត្រី​សិង្ហបុរី​ ​Lee​ ​H​s​i​e​n ​L​oon​g​ ​បាន​ប្រកាស​ ​នៅ​ថ្ងៃនេះ​ថា​ ​ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ ​វ៉ាក់សាំង​ប្រឆាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នៅ​ក្នុង​ករណី​បន្ទាន់​ហើយ​ ​ខណៈ​វ៉ាក់សាំង​ដំបូង​ ​នឹង​មកដល់​នៅ​ចុងខែ​ធ្នូ​នេះ​តែម្តង​។​ ​ការប្រកាស​ខាងលើ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុងឱកាសនៃ​ការ​ថ្លែង​សារ​ ​ទៅកាន់​ប្រជាជាតិ​សិង្ហបុរី​ ​ដើម្បី​រៀបរាប់​អំពី​ដំណើរ​វិវឌ្ឍ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ទាំង​នៅ​លើ​ពិភពលោក​ ​និង​នៅ​ក្នុង​ប្រទេស​ដី​កោះ​មួយ​នេះ​ផ្ទាល់​។​ ​លោក​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ បាន​ស​ង្កត់់​ធ្ងន់​ទៀត​ថា​ ​អាទិភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ ​«​ដោយ​មិន​គិតថ្លៃ​នេះ​»​ ​នឹង​ត្រូវ​បាន​ទៅលើ​ ​បុគ្គលិក​បម្រើ​ការងារ​ជួរមុខ​, ​មនុស្ស​មាន​វ័យ​ចំណាស់​ ​និង​ក្រុម​អ្នកស្ម័គ្រចិត្ត​នានា​៕

  • ​អង្គ​បោះឆ្នោត​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី​ជា​ផ្លូវការ​ ​ខណៈ​លោក​ ​បៃ​ដិ​ន​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ឈ្នះ​លោក​ ​ត្រាំ

    ​អង្គ​បោះឆ្នោត​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី​ជា​ផ្លូវការ​ ​ខណៈ​លោក​ ​បៃ​ដិ​ន​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ឈ្នះ​លោក​ ​ត្រាំ

    ​អាមេរិក​៖​ ​អ្នកបោះឆ្នោត​តំណាង​ ​ឬ​អង្គ​បោះឆ្នោត​ ​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រ​ធា​ ​នា​ធិ​ប​តី​អាមេរិក​អាណត្តិ​ថ្មី​ជា​ផ្លូវការ​ ​នៅ​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ខណៈ​មានការ​រំពឹង​ខ្ពស់​ថា​ ​ពួកគេ​នឹង​បោះឆ្នោត​អោយ​លោក​ ចូ ​បៃ​ដិ​ន​ ​បើ​ទោះបីជា​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​ជម្នះ​មិនព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អង្គ​បោះឆ្នោត​សរុប​ទាំង​៥​៣​៨​រូប​ ​នឹង​ត្រូវ​ជួបជុំគ្នា​នៅ​ថ្ងៃចន្ទ​នេះ​ ​ត្រូវនឹង​យប់​ថ្ងៃចន្ទ​ (​ម៉ោង​នៅ​កម្ពុជា​) ​នៅ​តាម​រដ្ឋធានី​នៃ​រដ្ឋ​នីមួយៗ​របស់​ពួកគេ​ ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រ​ធានា​ធិ​ប​ តី​ទី​៤​៦​ ​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​ ​។​ ​ដើម្បី​ជាប់ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​ត្រាំ​ ​ឬ​លោក​ ​បៃ​ដិ​ន​ ​ត្រូវ​ប្រមូល​សំឡេង​គាំទ្រ​ពី​អង្គ​បោះឆ្នោត​ ​២​៧​០​រូប​ ​។​ យ៉ាងណាមិញ​ ​ដោយសារតែ​ទទួល​បាន​អង្គ​បោះឆ្នោត​ដល់ទៅ​៣​០​៦​រូប​ទៅ​ហើយ​នោះ​ ​ដូច្នេះ​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​គេ​រំពឹង​ខ្ពស់​ថា​ ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​ ​ដែល​នឹង​ត្រូវ​ស្បថ​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​៕

  • វ៉ាក់សាំង​ ​Co​v​i​d​-19 ​​ដំបូង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​ដឹកជញ្ជូនតាមយន្តហោះ​ទៅដល់​​កាណាដា

    វ៉ាក់សាំង​ ​Co​v​i​d​-19 ​​ដំបូង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​ដឹកជញ្ជូនតាមយន្តហោះ​ទៅដល់​​កាណាដា

    ​កាណាដា​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​ថ្លែង​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​ក្រុម​ដំបូង​បាន​ដឹកជញ្ជូន​តាមយន្តហោះ​មកដល់​ទឹកដី​កាណាដា​ហើយ​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ខណៈ​ប្រជាជន​កាណាដា​មួយ​ចំនួន​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃចន្ទ​នេះ​តែម្តង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​កាណាដា​ ​និង​ ​សហរដ្ឋអាមេរិក​ ​ក្លាយ​ជា​ប្រទេស​លោក​ខាងលិច​ដំបូងបង្អស់​ ​បន្ទាប់ពី​អង់គ្លេស​ដែល​បាន​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​។​ វ៉ាក់សាំង​ក្រុម​ដំបូង​ចំនួន​៣​ម៉ឺន​ដូ​ស​ខាងលើ​នេះ​ ​នឹង​ត្រូវ​ដាក់​ប្រើប្រាស់​ទៅកាន់​១​៤​កន្លែង​ទូទាំង​ប្រទេស​កាណាដា​ ​។​ ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ ​រួម​ទាំង​មនុស្សចាស់​ជរា​នៅ​ក្នុងមណ្ឌល​ថែទាំ​ ​និង​បុគ្គលិក​ថែទាំ​សុខភាព​ ​នឹង​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ ​៕

  • នាយករដ្ឋមន្ត្រី​ស្វា​ស៊ី​ឡង់​លោក​ ​អាំ​ប្រូស​ ដ្លា​មីនី​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​នៅ​ក្នុង​មន្ទីរពេទ្យ​អាហ្វ្រិក​ខាងត្បូង

    នាយករដ្ឋមន្ត្រី​ស្វា​ស៊ី​ឡង់​លោក​ ​អាំ​ប្រូស​ ដ្លា​មីនី​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​នៅ​ក្នុង​មន្ទីរពេទ្យ​អាហ្វ្រិក​ខាងត្បូង

    ​ស្វា​ស៊ី​ឡង់​៖​ ​នាយករដ្ឋមន្ត្រី​ស្វា​ស៊ី​ឡង់​លោក​ ​អាំ​ប្រូស​ ដ្លា​មីនី​ ​បាន​ទទួល​មរណភាព​នៅ​ក្នុង​អាយុ​៥​២​ឆ្នាំ​ ​បន្ទាប់ពី​លោក​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​CO​V​I​D​-19 ​អស់​រយៈពេល​០​២​ស​ប្តាហ៍ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ធំ​មួយ​ ​ក្នុង​ប្រទេសជិតខាង​ខ្លួន​ ​គឺ​អាហ្វ្រិក​ខាងត្បូង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ឧបនាយករដ្ឋមន្ត្រី​ស្វា​ស៊ី​ឡង់​ ​លោក​ ធឹ​ម​បា​ ​ម៉ា​ស៊ូ​គូ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ព្រះមហាក្សត្រ​របស់យើង​ ​បាន​ត្រាស់បង្គាប់​ឲ្យរូ​ប​ខ្ញុំ​ជម្រាប​ជូនដំណឹង​ក៏​ក្រៀមក្រំ​បំផុត​ ​ទៅកាន់​ប្រជាជាតិ​របស់យើង​ថា​ ​លោក​នាយករដ្ឋមន្ត្រី​ ​អាំ​ប្រូស​ ដ្លា​មីនី​ ​បាន​ទទួល​មរណភាព​ហើយ​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​លោក​ ​អាំ​ប្រូស​ ដ្លា​មីនី​ ​ត្រូវ​បាន​គេ​ប្រកាស​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​កន្លងទៅ​ថា​ ​រូបលោក​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ប៉ុន្តែ​លោក​​​មាន​សុខភាព​ល្អ​ធម្មតា​ ​។​ ​លោក​ ដ្លា​មីនី​ ​គឺ​អ្នកជំនួញ​ ​ប៉ុន្តែ​ក៏​អ្នកនយោបាយ​មួយ​រូប​ផង​នោះ​ ​ត្រូវបានតែងតាំងជា​នាយក​រដ្ឋ​ម​ន្រ្តី​ស្វា​ស៊ី​ឡង់​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​១​៨​ ​៕

  • ​កូរ៉េ​ខាងត្បូង​បញ្ជា​អោយ​បិទ​សាលារៀន​ ​ស្រប​ពេល​ករណី​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ខ្លាំង

    ​កូរ៉េ​ខាងត្បូង​បញ្ជា​អោយ​បិទ​សាលារៀន​ ​ស្រប​ពេល​ករណី​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ខ្លាំង

    ​កូរ៉េ​ខាងត្បូង​៖​ ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​បញ្ជា​អោយ​បិទ​សាលារៀន​ ​គិត​ចាប់ពី​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​តទៅ​ ​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​ ​និង​តំបន់​ក្បែរ​ខាង​គ្នា​ ​ខណៈ​ដែល​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ ​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ដ៏​អាក្រក់​បំផុត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ បណ្តាសា​លា​រៀន​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​ ​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅជា​ការសិក្សា​តាម​អន​ឡា​ញ​វិញ​ ​រហូតដល់​ដំណាច់ខែ​ធ្នូ​នេះ​ ​ដែល​វា​ជា​ចំណាត់​ការ​ចុងក្រោយ​នៃ​វិធានការ​រក្សា​គ​ម្លា​ត​សង្គម​ ​ដែល​រហូតមក​ទល់​ពេលនេះ​ ​បាន​បរាជ័យ​ ​ក្នុង​ការ​ទប់​ស្កាត់​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​។​ ​ការ​បិទ​សាលារៀន​ ​គឺជា​ជំហាន​ឆ្ពោះទៅ​រកការ​ដាក់​ចេញ​នូវ​វិធានការ​ណ៍​ផ្លាស់ប្តូរ​គ​ម្លា​ត​សង្គម​ក្នុង​ដំណាក់កាល​ទី​ ​៣​ ​ខណៈ​វិធានការ​នេះ​ ​នឹង​រាំង​ខ្ទប់​ដល់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំបំផុត​ទី​បួន​នៅ​អាស៊ី​មួយ​នេះ​ ​។​ សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​នេះ​ ​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​អ្នក​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​សរុប​៤​ម៉ឺន​៣​ពាន់​៤​៨​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៥​៨​៧​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​សរុប​៣​ម៉ឺន​២​ពាន់​១​០​២​ ​៕

  • ​គូ​វ៉ែត​បើកភ្លើងខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​t​e​c​h​ ​ក្នុង​ករណី​បន្ទាន់

    ​គូ​វ៉ែត​បើកភ្លើងខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​t​e​c​h​ ​ក្នុង​ករណី​បន្ទាន់

    ​គូ​វ៉ែត​៖​ ​ក្រសួងសុខាភិបាល​គូ​វ៉ែត​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​បាន​បើកភ្លើង​ខៀវ​ឲ្យ​ប្រើ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​t​e​c​h​ ​ក្នុង​ករណី​បន្ទាន់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​T​h​e​ ​Arab​ ​News​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ក្រសួងសុខាភិបាល​គូ​វ៉ែ​ទ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​t​e​c​h​ ​ក្នុង​ករណី​បន្ទាន់​ ​ខណៈ​ក្រសួង​បាន​ផ្តល់​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចុះឈ្មោះ​ជាមុន​ ​ដើម្បី​ទទួល​វ៉ាក់សាំង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ។ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ប្រទេស​ឈូងសមុទ្រ​អា​រ៉ាប់​ពីរ​ទៀត​ ​គឺ​អា​រ៉ាប់​រួម​ ​និង​បា​រ៉ែ​ន​ក៏បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​p​harm​ ​ផង​ដែរ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៥​០​លាន​៨​៦​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៥​០​លាន​៨​៦​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​២​លាន​៦​៣​ម៉ឺន​៩​ពាន់​៨​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​១​ម៉ឺន​៨​ពាន់​៧​៥​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​០​លាន​៨​៥​ម៉ឺន​៩​ពាន់​៥​៦​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៦​លាន​៧​៣​ម៉ឺន​៧​ពាន់​២​៦​៧​នាក់​ ​ស្លាប់​ចំនួន​៣​០​ម៉ឺន​៦​ពាន់​៤​៥​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៩​លាន​៧​២​ម៉ឺន​៤​ពាន់​៤​៣​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៨​៨​ម៉ឺន​៤​ពាន់​៧​១​៦​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៣​ពាន់​៣​៩​៣​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៣​៨​ម៉ឺន​៧​ពាន់​៦​០​៨​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៩​០​ម៉ឺន​១​ពាន់​៩​៩​០​នាក់​ ​ស្លាប់​១​៨​ម៉ឺន​១​ពាន់​៤​១​៩​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៩​៨​ម៉ឺន​២​ពាន់​៩​៥​៣​នាក់​ ​៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦០ម៉ឺននាក់ និងជាសះស្បើយជិត៥០លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦០ម៉ឺននាក់ និងជាសះស្បើយជិត៥០លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧១លាន៤៣ម៉ឺន៧ពាន់៣៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៦០ម៉ឺន១ពាន់១៦៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៩លាន៦៣ម៉ឺន៧ពាន់២៣៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៦លាន២៩ម៉ឺន៥ពាន់៤៥៨នាក់ ស្លាប់ចំនួន៣០ម៉ឺន២ពាន់៧៥០នាក់ និងជាសះស្បើយចំនួន៩លាន៥០ម៉ឺន៧ពាន់៤១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៨២ម៉ឺន៧ពាន់២៦នាក់ ស្លាប់ចំនួន១៤ម៉ឺន២ពាន់៦៦២នាក់ និងជាសះស្បើយ៩លាន៣២ម៉ឺន៤ពាន់៣២៨នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៨៣ម៉ឺន៦ពាន់៣១៣នាក់ ស្លាប់១៨ម៉ឺន៤៥៣នាក់ និងជាសះស្បើយ៥លាន៩៥ម៉ឺន៤ពាន់៧៤៥នាក់ ៕