Category: ព័ត៌មានអន្តរជាតិ

  • ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​អះអាង​ថា​ ​អង់គ្លេស​កំពុង​ត្រៀម​ខ្លួន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

    ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​អះអាង​ថា​ ​អង់គ្លេស​កំពុង​ត្រៀម​ខ្លួន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

    ​អង់គ្លេស​៖​ ​នៅ​ក្រោយពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ​នៅ​ព្រហស្បតិ៍​នេះ​ ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​អះអាង​ថា​ ​បច្ចុប្បន្ន​គឺជា​ពេល​ដែល​បណ្ដា​ក្រុមហ៊ុន​ ​និង​ប្រជាជន​អង់គ្លេស​ត្រូវ​ត្រៀម​ខ្លួន​ ​សម្រាប់​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ ​ដោយ​មិន​មាន​កិច្ចព្រមព្រៀង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នាយករដ្ឋមន្ត្រី​អង់គ្លេស​រូប​នេះ​ ​បាន​អះអាង​ទៀត​ថា​ ​បើ​ទោះបីជា​កិច្ច​ចរចា​រវាង​ភាគី​ទាំងពីរ​ (​អង់គ្លេស​-​សហភាព​អឺរ៉ុប​) ​កំពុង​បន្ត​ធ្វើឡើង​ក៏ដោយ​ ​ប៉ុន្តែ​លោក​ ​ចន​សុ​ន​ ​យល់ឃើញ​ថា​ ​អង់គ្លេស​ប្រហែលជា​នឹង​មិន​អា​ចចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​នៅ​ក្រោយពេល​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​បាន​ឡើយ​ ​។​ សូម​ជម្រាប​ថា​ ​អង់គ្លេស​បាន​ចាកចេញ​ជា​ផ្លូវការ​ ​ឬ​ Br​exit​ ​ជាមួយ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​ ​ដើម​ឆ្នាំ​២​០​២​០​ ​ប៉ុន្តែ​ភាគី​ទាំងពីរ​ត្រូវ​ស្ថិតនៅ​ក្នុង​ពេល​ ​ធ្វើ​អន្តរកាល​រយៈពេល​១​១​ខែ​ ​ពោល​គឺ​រហូតដល់​ថ្ងៃ​ទី​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ​ ​ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​។​ ​ប៉ុន្តែ​បើ​សិន​គ្មាន​កិច្ចព្រមព្រៀង​ទេ​ ​នោះ​ ​អង់គ្លេស​នឹង​ត្រូវ​ចាកចេញ​ពី​ទី​ផ្សារ​រួម​របស់​អឺរ៉ុប​ ​ហើយ​ពន្ធ​លើ​ទំនិញ​ ​និង​ទិដ្ឋា​ការធ្វើដំណើរ​ជាដើម​ក៏​នឹង​ត្រូវ​អនុវត្ត​ផង​ដែរ​រវាង​ភាគី​ទាំងពីរ​ ​៕

  • ក្រុមប្រឹក្សា​សហរដ្ឋអាមេរិក​បើកភ្លើង​ខៀវ​អោយ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h

    ក្រុមប្រឹក្សា​សហរដ្ឋអាមេរិក​បើកភ្លើង​ខៀវ​អោយ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h

    ​អាមេរិក​៖​ ​ក្រុមប្រឹក្សា​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​បាន​យល់ព្រម​ឲ្យ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ដែល​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ ​ឆ្ពោះទៅ​រកការ​អនុម័ត​ចុងក្រោយ​របស់​វ៉ាក់សាំង​នេះ​ ​សម្រាប់​ការចែក​ចាយ​នៅ​ទូទាំង​ប្រទេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ក្រុម​ទីប្រឹក្សា​ខាងក្រៅ​នៃ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱ​ស​ថ​អាមេរិក​ ​F​D​A​ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​បាន​បោះឆ្នោត​គាំទ្រ​ក្នុង​សំឡេង​១​៧​ទល់​៤​ ​ចំពោះ​វ៉ាក់សាំង​នេះ​ ​ដោយ​សម្រេច​ថា​ ​គុណប្រយោជន៍​របស់​វា​មាន​ច្រើនជាង​ហា​និ​ភ័យ​សម្រាប់​ការប្រើប្រាស់​ដោយ​បុគ្គល​ដែល​មាន​អាយុ​ចាប់ពី​១​៦​ឆ្នាំ​ឡើង​ទៅ​ ​។​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱស​ថ​អាមេរិក​ ​F​D​A​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ផ្តល់​សិទ្ធិ​ចែកចាយ​ចាក់​វ៉ាក់សាំង​នេះ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​ ​។​ ប្រការ​នេះ​មានន័យ​ថា​ ​ក្នុងពេលឆាប់ៗ​ខាងមុខ​ ​វ៉ាក់សាំង​រាប់​លាន​ដូ​ស​អាច​ត្រូវ​បាន​ចែកចាយ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ​ស្រប​ពេល​ដែល​ខ្លួន​គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ ​និង​ឆ្លង​ច្រើនជាង​គេ​បំផុត​ ​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​លើ​ពិភពលោក​ ​៕

  • ក្រុមហ៊ុន​ផលិត​ឱសថអាមេរិក​ ​Modern​a​ ​ចាប់ផ្តើម​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​លើ​កុមារ​ ​ហើយ​លទ្ធផល​នឹង​ដឹង​នៅ​ឆ្នាំ​២​០​២​១

    ក្រុមហ៊ុន​ផលិត​ឱសថអាមេរិក​ ​Modern​a​ ​ចាប់ផ្តើម​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​លើ​កុមារ​ ​ហើយ​លទ្ធផល​នឹង​ដឹង​នៅ​ឆ្នាំ​២​០​២​១

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រកាស​ថា​ ​ខ្លួន​បាន​ចាប់ផ្តើម​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ទៅលើ​កុមារ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នាយក​ប្រតិ​ ​ប​ត្តិ​ក្រុមហ៊ុន​ ​Modern​a​ ​លោក​ S​t​é​p​h​an​e​ ​Ban​c​e​l​ ​បាន​និយាយ​ថា​ ​យើង​រីករាយ​ចំពោះ​ការ​ចាប់ផ្តើម​ការសិក្សា​ដំណាក់កាល​ទី​២​ ​និង​ទី​៣​នៃ​វ៉ាក់សាំង​ ​m​RN​A​-1273 ​លើ​ក្មេង​ជំទង់​ដែល​មាន​សុខភាព​ល្អ​នៅ​សហរដ្ឋអាមេរិក​ ​។​ ​លោក​បន្ត​ថា​ ​គោលដៅ​របស់យើង​ ​គឺ​ដើម្បី​បង្កើត​ទិន្ន័​យ​នៅ​និទាឃរដូវ​ឆ្នាំ​២​០​២​១​ ​ដែល​នឹង​គាំទ្រ​ការប្រើប្រាស់​វ៉ាក់សាំង​ ​m​RN​A​-1273 ​ចំពោះ​មនុស្ស​វ័យ​ជំទង់​នៅមុន​ឆ្នាំ​សិក្សា​២​០​២​១​ ​។​ អ្នកស្ម័គ្រចិត្ត​ពាក់កណ្តាល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​Modern​a​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​m​RN​A​-1273 ​ចំនួន​២​ដូ​ស​ក្នុងរយៈពេល​៤​ស​ប្តាហ៍​ដាច់​ពី​គ្នា​ហើយ​អ្នកស្ម័គ្រចិត្ត​ពាក់កណ្តាល​ទៀ​តនឹង​ទទួល​បាន​ថ្នាំ​ ​Place​bo ​។​ ​ក្រុម​អ្នកស្រាវជ្រាវ​នឹង​ពិនិត្យមើល​សុវត្ថិភាព​ ​និង​ ​ប្រសិទ្ធ​ភាព​ ​នៃ​ការ​ចាក់​ថ្នាំបង្ការរោគ​ចំពោះ​កុមារ​ ​ហើយ​ពួកគេ​នឹង​ត្រូវ​តាមដាន​រយៈពេល​១​២​ខែ​ ​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​២​ ​៕

  • ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​ខាតបង់​ប្រាក់​១​០​០​លាន​អឺ​រ៉ូ ​ក្រោយ​រង​ការ​ផាក​ពិន័យ​ពី​អាជ្ញាធរ​បារាំង​ ​ជុំវិញ​ការ​ល្មើសច្បាប់​អន​ឡា​ញ​នៅ​ប្រទេស​អឺរ៉ុប​នេះ

    ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​ខាតបង់​ប្រាក់​១​០​០​លាន​អឺ​រ៉ូ ​ក្រោយ​រង​ការ​ផាក​ពិន័យ​ពី​អាជ្ញាធរ​បារាំង​ ​ជុំវិញ​ការ​ល្មើសច្បាប់​អន​ឡា​ញ​នៅ​ប្រទេស​អឺរ៉ុប​នេះ

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​ខាតបង់​ប្រាក់​ប្រមាណ​១​០​០​លាន​អឺ​រ៉ូ ​ឬ​ស្មើនឹង​ប្រមាណ​១​២​១​លាន​ដុល្លារ​អាមេរិក​ ​ក្រោយ​រង​ការ​ផាក​ពិន័យ​ពី​អាជ្ញាធរ​ ​ពាក់ព័ន្ធ​នឹង​ការ​ល្មើសច្បាប់​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន​ឡា​ញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ BBC ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ និ​យ​ត​ករ​បារាំង​បាន​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក​មួយ​នេះ​ ​បាន​ប្រើ​ ​cookie​s ​នៅ​លើ​ ​Browse​r ​ដើម្បី​លក់​ពាណិជ្ជកម្ម​ ​និង​ ​ទាញ​យក​ផលប្រយោជន៍​ ​ដែល​ការ​ធ្វើ​បែប​នេះ​ ​មិនបាន​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​នោះ​ទេ​ ​ពោល​គឺ​វា​ល្មើស​នឹង​ច្បាប់​នៅ​បារាំង​ ​។​ បើ​តាម​គណៈកម្មការ​ការពារ​ភាពជា​ឯកជន​ ​និង​សិទ្ធ​របស់​បារាំង​ ​Goo​g​l​e​ ​បាន​ប្រើប្រាស់​បច្ចេកទេស​របស់​ខ្លួន​ ​ក្នុង​ការ​រក្សាទុក​នូវ​អ្វី​ដែល​អ្នកប្រើប្រាស់​នៅ​បារាំង​បាន​ស្វែងរក​ ​តាមរយៈ​ ​Goo​g​l​e​ ​នៅ​លើ​កុំព្យូទ័រ​របស់​អតិថិជន​ ​ដោយ​មិនបាន​ប្រាប់​មុន​ ​ឬ​ជូនដំណឹង​អំពី​ការ​រក្សាទុក​ព័ត៌មាន​ទាំងនេះ​ឡើយ​ ​។​ ​ការ​រក្សាទុក​នេះ​ ​គឺ​ ​Goo​g​l​e​ ​ប្រើ​ដើម្បី​ដាក់​បង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៅលើ​គេហទំព័រ​ដែល​អ្នកប្រើប្រាស់​បាន​បើក​ ​៕

  • ​បាតុករ​ថៃ​ស្នើសុំ​ជំនួយ​ពី​អង្គការសហប្រជាជាតិ​ប្រចាំ​ទីក្រុង​បាងកក​ ​ដើម្បី​លុបចោល​ច្បាប់​បរិហារ​កេរ្តិ៍​របស់​ព្រះមហាក្សត្រ​ថៃ

    ​បាតុករ​ថៃ​ស្នើសុំ​ជំនួយ​ពី​អង្គការសហប្រជាជាតិ​ប្រចាំ​ទីក្រុង​បាងកក​ ​ដើម្បី​លុបចោល​ច្បាប់​បរិហារ​កេរ្តិ៍​របស់​ព្រះមហាក្សត្រ​ថៃ

    ថៃ​៖​ ​សារ​ព័ត៌មាន​ ​A​F​P​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ថា​ ​ក្រុមសកម្ម​ជន​ប្រជាធិបតេយ្យ​ថៃ​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​ក្រុង​បាងកក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ក្នុង​គោលបំណង​អំពាវនាវ​អោយ​ស្ថាប័ន​មួយ​នេះ​ ​ដាក់​សម្ពាធ​លើ​ព្រះមហាក្សត្រ​ថៃ​ ​អោយ​លុបចោល​ច្បាប់​បរិហារ​កេរ្តិ៍​ ​។​ ក្នុងចំណោម​សកម្មជន​រាប់​សិប​នាក់​ ​នៅមុខ​ការិយាល័យ​អង្គការសហប្រជាជាតិ​ ​លោក​ ​So​m​y​o​t​ ​P​rue​ks​a​k​as​e​ms​uk ​មាន​អាយុ​៥​៩​ឆ្នាំ​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ ​ថា​ ​ច្បាប់​បរិ​ហា​កេរិ៍​នេះ​ ​មិន​ល្អ​សម្រាប់​រូបភាព​រាជាធិបតេយ្យ​នៅ​ប្រទេស​ថៃ​ទេ​ ​ហើយ​ថា​ ​អ្នក​ជាប់ទោស​ពី​បទ​បរិហារ​កេរ្តិ៍​រាជវង្ស​ ​ត្រូវ​បាន​គេ​ចាត់​ទុក​ដូចជា​សត្វ​ធាតុ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​។​ សូម​ជម្រាប​ថា​ ​បាតុកម្ម​នៅ​ទីក្រុង​បាងកក​ ​របស់​ប្រទេស​ថៃ​បាន​ផ្ទុះឡើង​ចាប់តាំង​ពី​ពាក់កណ្តាល​ខែ​កក្កដា​ ​មាន​គោលបំណង​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​លាលែង​ចេញពី​តំណែង​ ​ក៏ដូចជា​កាត់​បន្ថយអំណាច​របស់​ព្រះមហាក្សត្រ​ថ្មី​ព្រះបាទ​ ​មហា​ វិជ្ជ​រ៉ា​ឡុង​កន​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៥​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៩​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៥​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៩​លាន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​០​លាន​៦​៩​ម៉ឺន​៧​ពាន់​៧​៩​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៥​៨​ម៉ឺន​៧​ពាន់​៥​៦​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៩​លាន​១​៣​ម៉ឺន​២​៥​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៦​លាន​៣​ម៉ឺន​៨​ពាន់​៧​៧​០​នាក់​ ​ស្លាប់​ចំនួន​២​៩​ម៉ឺន​៩​ពាន់​៦​៩​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៩​លាន​៣​២​ម៉ឺន​៩​ពាន់​២​៩​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៧​៩​ម៉ឺន​៦​ពាន់​៩​៩​២​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​២​ពាន់​២​២​២​នាក់​ ​និង​ជាសះស្បើយ​៩​លាន​២​៩​ម៉ឺន​១​៨​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៧​៨​ម៉ឺន​៣​ពាន់​៥​៤​៣​នាក់​ ​ស្លាប់​១​៧​ម៉ឺន​៩​ពាន់​៨​០​១​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៩​៣​ម៉ឺន​១​ពាន់​៧​៧​៧​នាក់​ ​៕

  • កូ​វីដ​១​៩​៖​ ​កូរ៉េ​ខាងត្បូង​ចល័ត​ទ័ព​ជួយ​ពេទ្យ​ជួរមុខ​ហើយ​ ​ឆ្លង​និង​ស្លាប់​ច្រើនពេក​

    កូ​វីដ​១​៩​៖​ ​កូរ៉េ​ខាងត្បូង​ចល័ត​ទ័ព​ជួយ​ពេទ្យ​ជួរមុខ​ហើយ​ ​ឆ្លង​និង​ស្លាប់​ច្រើនពេក​

    ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ធ្វើការ​ចល័ត​កងទ័ព​ ​ក្នុង​រដ្ឋធានី​សេអ៊ូល​ ​ដើម្បី​ជួយ​ដល់​មន្ត្រី​ពេទ្យ​ជួរមុខ​ព្យាបាល​ជម្ងឺ​កូ​វី​ដ​១​៩​ ​ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ខ្លាំង​ ​ហើយ​អ្នក​ស្លាប់​ក៏​កើន​ច្រើន​ដែរ​ ​ក្នុង​នោះ​ ​នៅ​ថ្ងៃសុក្រ​ ​ទី​១​១​ ​ធ្នូ​នេះ​ ​កូរ៉េ​ខាងត្បូង​មានការ​ឆ្លង​ថ្មី​ចំនួន​៦​៨​៩​នាក់​ ​ហើយ​អ្នក​ស្លាប់​និង​អ្នក​ជម្ងឺ​មាន​អា​កា​រៈ​ធ្ងន់ធ្ងរ​ក៏​កើន​ឡើង​ខ្លាំង​។​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំង​៦​៨​៩​នាក់​ ​មាន​៦​៧​៣​នាក់​បាន​ឆ្លង​ក្នុងស្រុក​ ​នាំឲ្យ​កូរ៉េ​ខាងត្បូង​មាន​ករណី​ឆ្លង​សរុប​ ​៤​០​៧​៨​៦​នាក់​ ​ហើយ​អ្នក​ស្លាប់​មាន​ជិត​១​០​នាក់​ទៀត​ ​កើន​ដល់​៥​៧​២​នាក់​ហើយ​ ​នេះ​បើ​តាម​ទីភ្នាក់ងារ​ទប់​ស្កាត់​និង​គ្រប់​ជំងឺ​កូរ៉េ​ ​ហៅ​កាត់​ថា​ K​D​CA​ ​។​ ​ដោយ​ចាត់​ទុក​រលក​ថ្មី​នេះ​គឺ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នោះ​ ​នាយករដ្ឋមន្ត្រី​ C​h​un​g​ ​Sy​e​-k​y​un ​បាន​និយាយ​ថា​ ​លោក​នឹង​ដាក់​ពង្រាយ​កងទ័ព​ប្រមាណ​៨​០​០​នាក់​ ​នគរបាល​ ​និងកម្លាំង​រដ្ឋាភិបាល​ជាច្រើនទៀត ​នៅ​ក្នុង​តំបន់​នៃ​រដ្ឋធានី​សេអ៊ូល​ ​ដើម្បី​ជួយ​គ្រប់គ្រង​សភាពការណ៍​៕​

  • អ្នកកាសែត​ជា​ស្ត្រីម្នាក់ត្រូវបានគេសម្លាប់ ថ្ងៃ១០ ធ្នូនេះ

    អ្នកកាសែត​ជា​ស្ត្រីម្នាក់ត្រូវបានគេសម្លាប់ ថ្ងៃ១០ ធ្នូនេះ

    ​ក្រុម​ខ្មាន់​កាំភ្លើង​បាន​បាញ់សម្លាប់​អ្នក​សារ​ព័ត៌មាន​ទូរទស្សន៍​ជា​ស្ត្រី​ម្នាក់​ ​ដែល​នាង​ក៏​ជាសកម្ម​ជន​សិទ្ធិមនុស្ស​ដែរ​ ​នៅ​ក្នុង​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​ ​នៅ​ថ្ងៃ​ទី​១​០​ ​ធ្នូ​ ​២​០​២​០​នេះ​ ​ជា​ហេតុការណ៍​មួយ​ជំរុញ​ដល់​ការ​បំពាន​ដោយ​ហិង្សា​ល់​អ្នកកាសែត​ ​ក្នុង​ប្រទេស​មួយ​នេះ​។ ​នាង​ ​Mal​a​l​a​i​ ​Ma​i​wand​ ​អ្នក​សារ​ព័ត៌មាន​ប្រចាំ​នៅ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​ ​E​n​i​k​as​ ​នៅ​ខេត្ត​ N​an​g​ar​h​ar​ ​ត្រូវ​បាន​សម្លាប់​ ​ពេល​ធ្វើដំណើរ​ជាមួយ​អ្នក​បើកបរ​របស់​នាង​ ​តាម​រថយន្ត​នៅ​ភាគ​ខាងជើង​នៃ​ខេត្ត​ N​an​g​ar​h​ar​ ​ធ្វើឲ្យ​ចំនួន​អ្នកកាសែត​និង​បុគ្គលិក​ព័ត៌មាន​ចំនួន​១​០​នាក់​ហើយ ដែល​ត្រូវ​បាន​គេ​សម្លាប់​ ​នៅប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​។​ ​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា​ ​«​នាង​បាន​ធ្វើដំណើរ​តាមផ្លូវ​ទៅកាន់​ការិយាល័យ​ធ្វើការ​ ​ក៏​ត្រូវ​គេ​បាញ់​ប្រហារ​តែម្តង​»​។​ ​តំបន់​កើតហេតុ​តែង​កើតមាន​ករណី​វាយប្រហារ ​បង្កឡើង​ដោយ​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ ​ប៉ុន្តែ​ភ្លាម​ៗ​ ​ពុំទាន់​មាន​ការប្រកាស​ចេញមុខ​ទទួលខុសត្រូវ​ ពី​ក្រុម​ណាមួយ​នៅឡើយ​ទេ​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​

  • ក្រុម​សេដ្ឋី​អាមេរិក​កើន​ទ្រព្យ​ជាង​១​ទ្រី​លាន​ដុល្លារ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​១​៩​

    ក្រុម​សេដ្ឋី​អាមេរិក​កើន​ទ្រព្យ​ជាង​១​ទ្រី​លាន​ដុល្លារ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​១​៩​

    ក្រុម​មហាសេដ្ឋី​អាមេរិក​បាន​កើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ ​ដល់ទៅជាង​១​ទ្រី​លាន​ដុល្លារ​អាមេរិក​ ​ចាប់តាំង​ពី​ពេល​ចាប់ផ្តើម​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​មក​ ​ជាហេតុ​នាំឲ្យ​មានការ​ជំរុញ​ឲ្យ​អ្នកមានទ្រព្យទាំងនោះ​ ​គួរ​បង់ពន្ធ​ឲ្យ​ច្រើនជាង​បច្ចុប្បន្ន​ ​នេះ​បើ​តាម​ការសិក្សា​មួយ​បង្ហាញ​ឲ្យដឹង​ ​កាលពី​ថ្ងៃពុធ​ ​ទី​៩​ ​ធ្នូ​ ​២​០​២​០​ម្សិលមិញ​។​ ​ការសិក្សា​របស់​វិទ្យាស្ថាន​ ​AT​F​ ​ដែល​សិក្សា​លើ​គោល​នយោបាយ​និង​ការ​បង់ពន្ធ​របស់​ពលរដ្ឋ​អាមេរិក​ឲ្យ​ស្មើភាព​បានឲ្យ​ដឹង​ទៀត​ថា​ ​ទ្រព្យ​ស​ម្បតិ្តក្រុ​មហាសេដ្ឋី​ ​៦​៥​១​នាក់​ ​នៅ​អាមេរិក​បាន​កើន​ឡើ​ពី​២​.​៩​៥​ទ្រី​លាន​ដុល្លារ​អាមេរិក​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​មីនា​ ​ដល់​ ​៤​.​០​១​ទ្រី​លាន​ដុល្លារ​អាមេរិក​ ​គិត​ត្រឹម​ថ្ងៃចន្ទ​ ​ដើម​ស​ប្តាហ៍​នេះ​។ ​«​មិនធ្លាប់​ទេ​ ​ដែល​អាមេរិក​ឃើញ​ថា​ទ្រព្យ​ដ៏​លើសលុប​មាននៅ​ក្នុង​កណ្តាប់ដៃ​មនុស្ស​ប៉ុន្មាន​នាក់​បែប​នេះ​»​ ​នេះ​បើ​តាម​លោក​ ​Frank​ ​Clement​e​ ​នាយក​ប្រតិបត្តិ​ ​AT​F​ ដោយលោក​បន្ថែម​ទៀត​ថា​ ​ក្រុម​មហាសេដ្ឋី​ទាំងនោះ​គួរតែ​គិតគូរ​លើ​ការ​ចំណាយ​ជួយ​ឲ្យ​មាន​កញ្ចប់​ថ​វិ​ការសង្គ្រោះ​ ​ដែល​សភា​គួរ​ពិចារណា​៕​ ​ ​ប្រភព​ពី​ CN​A​

  • ថ្ងៃនេះ​! ​ថៃ​ឆ្លង​កូ​វី​ដ​១​៩​ក្នុង​សហគមន៍​ថែមទៀត​ ​ជា​គិលានុបដ្ឋាយិកា​ម្នាក់​ ​​នាំចូល​​​១​៧​នាក់​

    ថ្ងៃនេះ​! ​ថៃ​ឆ្លង​កូ​វី​ដ​១​៩​ក្នុង​សហគមន៍​ថែមទៀត​ ​ជា​គិលានុបដ្ឋាយិកា​ម្នាក់​ ​​នាំចូល​​​១​៧​នាក់​

    ​រាជរដ្ឋាភិបាល​ថៃ​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​០​ ​ធ្នូ​ ​២​០​២​០​នេះ​ បាន​ប្រកាស​ពី​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ថ្មីៗ​ចំនួន​១​៨​នាក់​បន្ថែម​ទៀត​ ​ក្នុង​នោះ​ ​មាន​ម្នាក់​ឆ្លង​ក្នុង​សហគមន៍​ ​នៅ​ក្រុង​បាងកក​ ​និង​១​៧​នាក់​ទៀត​សុទ្ធតែ​ជា​ករណី​រក​ឃើញ​ពី​ក្រុម​ធ្វើ​ច​ត្តាឡី​ស័ក​មក​ពីក្រៅ​ប្រទេស​។​ សរុប​ទាំង​១​៨​នាក់​ថ្មី​នេះ​ ​ប្រទេស​ថៃ​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​សរុប​ចំនួន​៤​១​៦​៩​នាក់​ហើយ​។​ ​អ្នកនាំពាក្យ​រដ្ឋបាល​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​របស់​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​គឺ​លោក​ ​Thaw​e​e​s​i​l​p​ ​Visa​nu​y​o​thin​ ​បាន​និយាយ​ថា​ ​ករណី​ឆ្លង​ក្នុងស្រុក​ថ្មី​គឺជា​គិលានុបដ្ឋាយិកា​ ​នៅ​មន្ទីរពេទ្យ​ BN​H​ ​ជាហេតុ​នាំឲ្យ​ឆ្លង​ក្នុង​សហគមន៍​ថ្មីៗ​នេះ​កើន​ដល់​៦​នាក់​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​