Category: ព័ត៌មានអន្តរជាតិ

  • ប្អូនស្រី​បង្កើត​មេដឹកនាំ​កូរ៉េ​ខាងជើង​និយាយ​ថា​ ​ទំនាក់ទំនង​អន្តរ​កូរ៉េ​កាន់តែ​អាក្រក់​មួយ​ក​ម្រិ​ត​ទៀត​ ​ក្រោយ​កូរ៉េ​ខាងត្បូង​រិះគន់​វិធានការ​ការពារ​ ​Co​v​i​d​-19 ​របស់​កូរ៉េ​ខាងជើង

    ប្អូនស្រី​បង្កើត​មេដឹកនាំ​កូរ៉េ​ខាងជើង​និយាយ​ថា​ ​ទំនាក់ទំនង​អន្តរ​កូរ៉េ​កាន់តែ​អាក្រក់​មួយ​ក​ម្រិ​ត​ទៀត​ ​ក្រោយ​កូរ៉េ​ខាងត្បូង​រិះគន់​វិធានការ​ការពារ​ ​Co​v​i​d​-19 ​របស់​កូរ៉េ​ខាងជើង

    ​កូរ៉េ​ខាងជើង​៖​ ​ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​ ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​គឺ​លោកស្រី​ ​គីម​ យ៉ូជុ​ង​ ​នៅ​ថ្ងៃពុធ​នេះ​បាន​ថ្លែង​វាយប្រហារ​លើ​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងត្បូង​ ​បន្ទាប់ពី​និយាយ​រិះគន់​ដល់​វិធានការ​ការពារ​ ​Co​v​i​d​-19 ​របស់​កូរ៉េ​ខាងជើង​ ​និង​បាន​ព្រមាន​ថា​ ​ទង្វើ​នេះ​ ​នឹង​ធ្វើ​អោយ​ភាពជា​ប់​គាំង​នៃ​ទំនាក់ទំនង​អន្តរ​កូរ៉េ​កាន់តែ​អាក្រក់​ខ្លាំង​មួយ​ក​ម្រិ​ត​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​យ៉ុ​ប​ហាប់​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ថ្លែង​នៅ​ក្នុង​សេចក្តីប្រកាស​មួយ​ ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​ KCN​A​ ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ ​លោកស្រី​ ​គីម​ យ៉ូជុ​ង​ ​បាន​បញ្ជាក់​ថា​ ​សម្តី​របស់​គាត់​ ​បង្ហាញ​អោយ​ឃើញ​ពី​ការ​និយាយ​ស្តី​ទាំង​គ្មាន​ការពិចារណា​ ​ដោយ​វា​កាន់តែ​ធ្វើ​អោយ​ភាពជា​ប់​គាំង​ក្នុង​ទំនាក់ទំនង​ខាងជើង​ ​និង​ខាងត្បូង​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​ ​ហើយ​ថា​ ​ពួកយើង​នឹង​មិន​បំភ្លេច​សម្តី​របស់​គាត់​ ​ហើយ​គាត់​ប្រហែលជា​ត្រូវ​ទទួលការ​តបស្នង​ជា​ទីគាប់ចិត្ត​សម្រាប់​រឿង​នេះ​ ​។​ សូម​ជម្រាប​ថា​ ​ប្រតិកម្ម​របស់​លោកស្រី​ ​គីម​ យ៉ូជុ​ង​ ​ខាងលើ​នេះ​ ​កើតមានឡើង​បន្ទាប់ពី​កាលពី​ស​ប្តាហ៍​មុន​ ​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងត្បូង​លោកស្រី​ ​កាង​ ឃ្យុ​ង​វ៉ា​ ​បាន​ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​ប្រទេស​បា​រ៉ែ​ន​ថា​ ​កូរ៉េ​ខាងជើង​មិនបាន​ឆ្លើយតប​ទៅ​និង​កិច្ច​សហប្រតិបត្តិការ​ទប់​ស្កាត់​ ​Co​v​i​d​-19 ​តាម​ព្រំដែន​ ​ដែល​អំពាវនាវ​ដោយ​កូរ៉េ​ខាងត្បូង​នោះ​ឡើយ​ ​ហើយ​ថា​ ​អ្វី​ដែល​ទីក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​ថា​ ​ប្រទេស​ខ្លួន​គ្មាន​ករណី​ឆ្លង​ ​Co​v​i​d​-19 ​សូម្បីតែ​មួយ​ ​គឺជា​រឿង​ពិបាក​ជឿ​…

  • អ៊ីស្រាអែល​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ធ្នូ​ខាងមុខ

    អ៊ីស្រាអែល​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ធ្នូ​ខាងមុខ

    ​អ៊ីស្រាអែល​៖​ ​អ៊ីស្រាអែល​នឹង​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ធ្នូ​ខាងមុខ​ ​នេះ​បើ​តាម​ម​ន្រ្តី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​អ៊ីស្រាអែល​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អគ្គនាយក​ក្រសួងសុខាភិបាល​អ៊ីស្រាអែល​លោក​ ​ហេ​ហ្ស៊ី ឡឺ​វី​ ​បាន​ធ្វើ​ការណែនាំ​ដល់​គ្លី​និ​ក​សេវា​សុខភាព​ ​ដែល​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋ​ ​អោយ​ត្រៀម​ខ្លួន​សម្រាប់​មណ្ឌល​ប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​។​ ​លោក​ ឡឺ​វី​ ​បន្ថែម​ទៀត​ថា​ ​ក្រសួងសុខាភិបាល​បាន​និង​កំពុង​ធ្វើការ​ទៅលើ​បញ្ជី​អាទិភាព​នៃ​អ្នកទទួល​វ៉ាក់សាំង​ ​ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុងរយៈពេល​ពីរ​ថ្ងៃ​ទៀត​នេះ​ ​ខណៈ​ដែល​វ៉ាក់សាំង​នឹង​ត្រូវ​ផ្តល់​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​។​ ដោយឡែក​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ដំបូង​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ដឹក​មកដល់​ទឹកដី​របស់​ប្រទេស​អ៊ីស្រាអែល​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ​នៅក្នុងចំណោម​០​៨​លាន​ដូ​ស​ដែល​អ៊ីស្រាអែល​បាន​បញ្ជាទិញ​កាលពី​ខែមុន​ ​៕

  • ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​ម៉ិ​ច​ស៊ី​កូ ​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ

    ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​ម៉ិ​ច​ស៊ី​កូ ​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ

    ម៉ិ​ច​ស៊ី​កូ​៖​ ​រដ្ឋាភិបាល​ម៉ិ​ច​ស៊ី​កូ​បញ្ជាក់​ថា​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​របស់​ខ្លួន​ ​រំពឹង​ថា​ ​នឹង​ចាប់ផ្តើម​នៅមុន​ដំណាច់ខែ​ធ្នូ​ខាងមុខនេះ​ ​ដោយ​ផ្តល់​អាទិភាព​ដល់​ម​ន្រ្តី​ជំនាញ​ផ្នែក​សុខាភិបាល​ ​និង​ ​ក្រុម​មនុស្ស​មាន​វ័យ​ ​ចំណាស់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អនុ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ម៉ិ​ច​ស៊ី​កូ​លោក​ ​ហ៊ូ​ហ្គោ ​ឡប់​ប៉េ​ស​ ហ្គា​ថែ​ល​ ​បាន​បញ្ជាក់​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​គួរតែ​ចាប់ផ្តើម​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ស​ប្តាហ៍​ទី​៣​នៃ​ខែ​ធ្នូ​ ​ហើយ​មាន​រយៈពេល​រហូតដល់​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​ ចាប់ផ្តើម​នៅ​ក្នុង​រដ្ឋធានី​ម៉ិ​ច​ស៊ី​កូ​ស៊ី​ត​ធី​ ​ជា​ទីលំនៅ​ដ្ឋា​ន​របស់​ប្រជាជន​ប្រមាណ​២​០​លាន​នាក់​ ​ហើយនឹង​ភាគ​ខាងជើង​រដ្ឋ​ ​ខូច​ហុយ​ឡា ​។​ ​បើ​តាម​រដ្ឋ​ម​ន្រ្តី​ការបរទេស​ម៉ិ​ច​ស៊ី​កូ​លោក​ ​ម៉ា​សែល​ឡូ​ អេ​ប្រា​ដ​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​២​៥​ម៉ឺន​ដូ​ស​នឹង​មកដល់​ទឹកដី​ប្រទេស​ម៉ិ​ច​ស៊ី​កូ​នៅ​ក្នុង​ខែ​នេះ​តែម្តង​ ​៕

  • វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​កាន់តែ​ខិត​ជិត​ការអនុញ្ញាត​អោយ​ប្រើប្រាស់​ ​ក្រោយ​ទីភ្នាក់ងារ​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ទទួល​ស្គា​ល់​ពី​ប្រសិទ្ធ​ភាព

    វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​កាន់តែ​ខិត​ជិត​ការអនុញ្ញាត​អោយ​ប្រើប្រាស់​ ​ក្រោយ​ទីភ្នាក់ងារ​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ទទួល​ស្គា​ល់​ពី​ប្រសិទ្ធ​ភាព

    អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​នេះ​ថា​ ​ទីភ្នាក់ងារ​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​បាន​ទទួលស្គាល់​ទិន្នន័យ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ ​ភី​ហ្វីហ្សឺ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​បុគ្គលិក​ទីភ្នាក់ងារ​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ទិន្នន័យ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​បាន​បំពេញ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​ ​ដើម្បី​ទទួល​បានការ​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជាបន្ទាន់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​។​ ទោះបីជា​យ៉ាងនេះ​ក្តី​ ​ទីភ្នាក់ងារ​ ​F​D​A​ ​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដាហ៍​នេះ​ ​ដើម្បី​ពិភាក្សាគ្នា​លើ​ការ​អនុម័ត​ជាចុងក្រោយ​ ​ស្ដីពី​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​៕

  • ​T​e​s​l​a​ ​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ទី​ផ្សារ​ ​និង​ ​អាច​ប្រជែង​ជាមួយ​ ​Toy​o​t​a​ ​Motor​ ​V​o​l​k​swag​e​n ​និង​ ​General​ ​Motor​s

    ​T​e​s​l​a​ ​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ទី​ផ្សារ​ ​និង​ ​អាច​ប្រជែង​ជាមួយ​ ​Toy​o​t​a​ ​Motor​ ​V​o​l​k​swag​e​n ​និង​ ​General​ ​Motor​s

    អាមេរិក​៖​ ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ ​T​e​s​l​a​ ​ទទួល​បាន​កំណត់​ត្រា​ខ្ពស់​នៅ​ថ្ងៃចន្ទ​នេះ​ ​ដែល​ជ​ម្រុ​ញ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​ ​មាន​តម្លៃ​កើន​ឡើង​ដល់​៦​០​០​ពាន់​លាន​ដុល្លារ​ ​និង​ ​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ទី​ផ្សារ​ ​និង​អាច​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ ​Toy​o​t​a​ ​Motor​, ​V​o​l​k​swag​e​n ​និង​ ​General​ ​Motor​s ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​ ​T​e​s​l​a​ ​ក៏បាន​ប្រកាស​ឱ្យ​ដឹង​ដែរ​ថា​ ​ខ្លួន​នឹង​ប្រមូល​ដើមទុន​បន្ថែម​ទៀត​ចំនួន​៥​ពាន់​លាន​ដុល្លារ​ ​នៅ​ក្នុង​ដំណាក់កាល​ទី​២​ ​នៃ​កា​រលក់​ហ៊ុន​ ​ក្នុងរយៈពេល​៣​ខែ​ ​ខណៈ​តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​នេះ​កើន​ឡើង​ខ្ពស់​ ​។​ ​ដើមទុន​ថ្មី​គឺ​មាន​ការចូលរួម​ពី​ធនាគារ​ធំ​ៗ​ចំនួន​១​០​ ​មាន​ដូចជា​ ​Gold​man​ ​Sac​h​s, C​it​i​group​ ​G​l​ob​a​l​ ​Market​s ​និង​ ​M​organ​ S​tan​l​e​y​ ​។​ បើ​តាម​ប្រភព​ពី​ ​Bloom​berg​ ​Bill​ion​air​e​s ​Index​ ​នោះ​ ​ការ​កើន​ឡើង​នៃ​តម្លៃ​ភាគ​ហ៊ុន​របស់​ ​T​e​s​l​a​ ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​អាច​នឹង​ធ្វើ​អោយ​ទ្រព្យសម្បត្តិ​របស់​នាយក​ប្រតិបត្តិ​ ​T​e​s​l​a​ ​លោក​ ​E​l​on ​Musk​ ​កើន​ឡើង​ពី​២​៧​ពាន់​លាន​ដុល្លារ​ដល់​១​៥​៥​ពាន់​លាន​ដុល្លារ​ ​នាំ​អោយ​លោក​ទំនងជា​ក្លាយ​ជាកំពូល​មហាសេដ្ឋី​នៅ​លើ​ពិភពលោក​លំដាប់​ទី​២​…

  • ​សេដ្ឋកិច្ច​ជប៉ុន​ងើបឡើង​វិញ​បន្តិច​ ​កាលពី​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​ ​ក្រោយ​ធ្លាក់ចុះ​យ៉ាង​គំហុក​ ​កាលពី​អំឡុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​០

    ​សេដ្ឋកិច្ច​ជប៉ុន​ងើបឡើង​វិញ​បន្តិច​ ​កាលពី​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​ ​ក្រោយ​ធ្លាក់ចុះ​យ៉ាង​គំហុក​ ​កាលពី​អំឡុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​០

    ​ជប៉ុន​៖​ ​សេដ្ឋកិច្ច​ជប៉ុន​បាន​ស្គាល់​សញ្ញា​ងើបឡើង​វិញ​បន្តិច​ ​កាលពី​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​ ​ពោល​គឺ​ចាប់ពី​ខែ​កក្កដា​ ​ដល់​ខែកញ្ញា​ ​បន្ទាប់ពី​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ ​កាលពី​អំឡុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​០​ ​គឺ​ចាប់ពី​ខែ​មេសា​ ​ដល់​ខែ​មិថុនា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​។​ ដើម្បី​ជ​ម្រុ​ញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​បន្ថែម​ទៀត​នោះ​ ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ ​ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ ​បញ្ជាក់​ថា​ ​ប្រទេស​របស់​លោក​នឹង​រៀបចំ​អនុវត្ត​ផែនការ​ជ​ម្រុ​ញ​សេដ្ឋកិច្ច​ឡើងវិញ​ ​តាមរយៈ​កញ្ចប់​ថវិកា​សង្គ្រោះ​៧​៣​.​៦​ទ្រី​លាន​យ៉េ​ន​ ​ឬ​ស្មើនឹង​៧​០​៨​ពាន់​លាន​ដុល្លារ​ ​។​ អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ ​នៃ​គណបក្ស​កាន់អំណាច​ជប៉ុន​ ​L​D​P​ ​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​រូប​នេះ​បញ្ជាក់​ថា​ ​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ថ្មី​នេះ​ ​ក៏​នឹង​រួមបញ្ចូល​នូវ​ការ​ចំណាយ​នៃ​ឆ្នាំ​សារពើពន្ធ​ ​ដែល​មាន​ទឹកប្រាក់​សរុប​៤​០​ទ្រី​លាន​យ៉េ​ន​ផង​ដែរ​ ​ខណៈ​ការ​សម្រេច​ចុងក្រោយ​ ​និង​ ​ជា​ផ្លូវការ​ធ្វើឡើង​នៅ​ក្នុង​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​៕

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​១​០​០​លាន​នាក់​នៅ​១​០​០​ថ្ងៃ​ដំបូង​នៃ​ការកាន់​តំណែង

    ​លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​១​០​០​លាន​នាក់​នៅ​១​០​០​ថ្ងៃ​ដំបូង​នៃ​ការកាន់​តំណែង

    អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​ចំនួន​១​០​០​លាន​នាក់​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ដំបូង​របស់​លោក​នៅ​ក្នុង​តំណែង​ ​និង​ ​ការ​ជ​ម្រុ​ញ​អោយ​បើក​សាលារៀន​ឡើងវិញ​ ​ក៏ដូចជា​ការ​ពង្រឹង​វិធានការ​ពាក់​ម៉ាស់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​រូប​នេះ​ ​បាន​ចូលរួម​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​រដ្ឋ​ ដេឡាវែ​ល​ ​ដែល​ក្នុង​អំឡុង​ពេល​នោះ​ ​លោក​បាន​ណែនាំ​អគ្គ​រដ្ឋអាជ្ញា​រដ្ឋ​កា​លី​ហ្វ័​រ​នី​ញ៉ា​លោក​ ​សាវី​យើ​ ​បេ​សេ​រ៉ា​ ​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​និង​លោកស្រី​ រ៉ូ​ឆែល​ ​វ៉ា​លែ​ន​ស្គី​ ​ជា​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ ​និង​បង្ការ​ជំងឺ​ C​D​C ​។​ លោក​ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​១​០​០​ថ្ងៃ​ដំបូង​របស់​ខ្ញុំ​ ​នឹង​មិន​អាច​បញ្ចប់​វី​រុ​ស​កូរ៉ូ​ណា​បានទេ​… ​ខ្ញុំ​មិន​អាច​សន្យា​បាន​ឡើយ​ ​។​ ​លោក​បន្ត​ថា​ ​១​០​០​ថ្ងៃ​ដំបូង​ ​យើង​អាច​ផ្លាស់ប្តូរ​ទិសដៅ​នៃ​ជំងឺ​នេះ​ ​និង​ផ្លាស់ប្តូរ​ជីវិត​នៅ​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​ប្រសើរ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​ក៏បាន​ព្រមាន​ដែរ​ថា​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​យកឈ្នះ​មេរោគ​នេះ​ ​អាច​យឺតយ៉ាវ​ ​និង​ជាប់​គាំង​ ​ប្រសិនបើ​សភា​មិន​បញ្ចប់​កិច្ចពិភាក្សា​ទ្វេភាគី​ ​និង​រក​ថវិកា​ជាបន្ទាន់​ទេ​នោះ​ ​៕

  • ​ឥណ្ឌូ​ណេស៊ី​អះអាង​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​មាន​ប្រសិទ្ធ​ភាព​ដល់ទៅ​៩​៧​ភាគរយ

    ​ឥណ្ឌូ​ណេស៊ី​អះអាង​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​មាន​ប្រសិទ្ធ​ភាព​ដល់ទៅ​៩​៧​ភាគរយ

    ​ឥណ្ឌូណេស៊ី​៖​ ​ក្រុមហ៊ុន​ឱសថ​រដ្ឋ​របស់​ឥណ្ឌូ​ណេ​ស៊ី​ ​បាយ​អូ​ ​ហ្វា​ម៉ា​ (B​i​o ​Farm​a​) ​នៅ​ថ្ងៃអង្គារ​នេះ​បញ្ជាក់​ថា​ ​ទិន្នន័យ​បណ្តោះអាសន្ន​ចេញពី​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​បាន​បង្ហាញ​ថា​ ​វា​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​៧​ភាគរយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ យ៉ាងណាមិញ​ ​គេ​នៅ​មិន​ដឹង​ថា​តើ​លទ្ធផល​បណ្តោះអាសន្ន​នេះ​ ​ចេញ​មកពី​កា​រសាក​ពិសោធន៍​ដំណាក់កាល​ចុងក្រោយ​ឬ​យ៉ាងណា​ទេ​ ​តែ​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​ ​បាយ​អូ​ ​ហ្វា​ម៉ា​ ​បាន​និយាយ​ថា​ ​ក្រុមហ៊ុន​នៅ​ប្រមូល​ទិន្នន័យ​អំពី​ប្រសិទ្ធ​ភាព​របស់​វ៉ាក់សាំង​នេះ​ ​មកពី​ការសាកល្បង​ដំណាក់កាល​ទី​៣​នៅឡើយ​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​កាលពី​ខែ​មុននេះ​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​បាន​អះអាង​ថា​ ​មនុស្ស​ពេញវ័យ​៩​៧​ភាគរយ​ដែល​ទទួល​វ៉ាក់សាំង​របស់​ខ្លួន​តិច​ដូ​ស​ក្នុង​ការសាកល្បង​ដំណាក់កាល​ទី​១​ ​និង​ទី​២​ ​បាន​បង្ហាញ​ពី​ភាព​ស៊ាំ​នឹង​វី​រុ​ស​ ​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​ ​Corona​V​a​c ​៕

  • ​អ៊ី​រ៉​ង់​ចាប់​ខ្លួនជនសង្ស័យ​មួយ​ចំនួន​ ​ដែល​ជាប់​ទាក់ទិន​នឹង​ការ​ធ្វើឃាត​អ្នកវិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ

    ​អ៊ី​រ៉​ង់​ចាប់​ខ្លួនជនសង្ស័យ​មួយ​ចំនួន​ ​ដែល​ជាប់​ទាក់ទិន​នឹង​ការ​ធ្វើឃាត​អ្នកវិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ

    ​អ៊ី​រ៉​ង់​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​នេះ​ថា​ ​ទីប្រឹក្សា​ប្រធាន​សភា​អ៊ី​រ៉​ង់​នៅ​ថ្ងៃអង្គារ​នេះ​បញ្ជាក់​ថា​ ​សេវា​សន្តិសុខ​អ៊ី​រ៉​ង់​បាន​កំណត់​អត្តសញ្ញាណ​ ​និង​ចាប់​ខ្លួនមនុស្ស​មួយ​ចំនួន​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើឃាត​អ្នកវិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​កំពូល​របស់​ខ្លួន​នា​ពេលថ្មីៗនេះ​ ​។​ ទីប្រឹក្សា​ប្រធាន​សភា​អ៊ី​រ៉​ង់​លោក​ ហូ​សិន​ ​អា​មៀ​រ​ ​អាប់​ឌុ​ល​ឡា​ហ៊ាន​ ​ត្រូវ​បាន​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​I​SN​A​ ​ដកស្រង់​សម្តី​ចុះផ្សាយ​ថា​ ​ជនល្មើស​នៃ​ការ​ធ្វើឃាត​នេះ​ ​នឹង​មិន​អាច​រត់​គេច​ពី​សំណាញ់​ច្បាប់​បានទេ​ ​។​ ​អ្នកវិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់​លោក​ ម៉ូ​សេន​ ​ហ្វា​គ្រីហ្សាដេ​ស​ ​បាន​ស្លាប់​ដោយសារ​របួសធ្ងន់​នៅ​ក្នុង​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​កន្លងទៅ​ ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​អាវុធ​លើ​រថយន្ត​របស់​គាត់​ ​នៅ​ក្នុង​សង្កាត់​ ​អាប​សា​ដ​ ​មាន​ចម្ងាយ​៦​០​គីឡូម៉ែត្រ​ភាគ​ឦសាន​រដ្ឋធានី​ តេ​ហេ​រ៉​ង់ ​។​ ដោយឡែក​បើ​តាម​អ្នកនាំពាក្យ​ឆ្មាំ​បដិវត្ត​ឥស្លាម​អ៊ី​រ៉​ង់​លោក​ ​រ៉ា​មី​ហ្សា​ន​ ហ្ស៊ា​រី​ហ្វ ​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​កន្លងទៅ​ថា​ ​ឧបករណ៍​បញ្ជា​ដោយ​ផ្កាយរណប​ត្រូវ​បាន​ប្រើ​ ​ក្នុង​ការ​ធ្វើឃាត​លោក​ ​ហ្វា​គ្រីហ្សាដេ​ស​ ​ខណៈ​អ៊ី​រ៉​ង់​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា​ ​ជា​អ្នក​នៅ​ពីក្រោយ​ការ​ធ្វើឃាត​នេះ​ ​៕

  • ​Space​X ​នឹង​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ជិត​៩​០​០​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​អាមេរិក​ ​ដើម្បី​យកទៅ​អភិវឌ្ឍន៍​បណ្តាញ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​របស់​ខ្លួន

    ​Space​X ​នឹង​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ជិត​៩​០​០​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​អាមេរិក​ ​ដើម្បី​យកទៅ​អភិវឌ្ឍន៍​បណ្តាញ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​របស់​ខ្លួន

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​អវកាស​អាមេរិក​ ​Space​X ​នឹង​ទទួល​បាន​ជំនួញ​ហិរញ្ញវត្ថុ​ចំនួន​៨​៨​៥​.​៥​លាន​ដុល្លារ​ ​ពី​គណៈកម្មការ​ទូរគមនាគមន៍​ ​F​CC ​របស់​រដ្ឋាភិបាល​អាមេរិក​ ​ដើម្បី​គាំទ្រ​ដល់​គម្រោង​កសាង​បណ្តាញ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ ​Star​link​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ស្ពូ​ត​នី​គ​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ទឹកប្រាក់​ដែល​ ​Space​X ​នឹង​ទទួល​បាន​នោះ​ ​ស្ថិត​ក្រោម​កម្មវិធី​ដេញថ្លៃ​ដំណាក់កាល​ទី​១​ ​ដែល​មាន​ទំហំ​សរុប​៩​.​២​ពាន់​លាន​ដុល្លារ​ ​ហើយ​ជា​ផ្នែក​នៃ​គម្រោង​មូលនិធិ​ ​សម្រាប់​ផ្តល់​ឱកាស​អភិវឌ្ឍន៍​បែប​ឌី​ជី​ថល​នៅ​តាម​ទី​ជន​ ​បទ​អាមេរិក​ ​Rural​ ​Digital​ ​Opportunity​ ​Fund​ ​របស់​គណៈកម្មការ​ ​F​CC ​ដែល​មាន​ទំហំ​២​០​.​៤​ពាន់​លាន​ដុល្លារ​ ​។​ ​ទឹកប្រាក់​នៃ​គម្រោង​មូលនិធិ​នេះ​ ​នឹង​ត្រូវ​ចែកចាយ​ក្នុង​អំឡុង​ពេល​១​០​ឆ្នាំខាងមុខ​នេះ​ ​។​ ម្យ៉ាង​វិញទៀត​ ​កម្មវិធី​ដេញថ្លៃ​ដំណាក់កាល​ទី​១​ ​នៃ​គម្រោង​មូលនិធិ​ខាងលើ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​គណៈកម្មការ​ទូរគមនាគមន៍​ ​F​CC ​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ី​ន​ធើ​ណិ​ត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​ព្យាយាម​នាំ​យក​សេវាកម្ម​ពួកវា​ទៅកាន់​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ៗ​ ​ដែល​ពិបាក​នឹង​ទៅដល់​ ​៕