Category: ព័ត៌មានអន្តរជាតិ

  • កូវីដ​១​៩​៖​ ​អ្នកស្ម័គ្រចិត្ត​មុនគេ​ ​ចាក់​វ៉ាក់សាំង​វៀតណាម​អះអាង​ថា​មាន​ជំនឿ​ចិត្ត​

    កូវីដ​១​៩​៖​ ​អ្នកស្ម័គ្រចិត្ត​មុនគេ​ ​ចាក់​វ៉ាក់សាំង​វៀតណាម​អះអាង​ថា​មាន​ជំនឿ​ចិត្ត​

    អ្នកស្រី​ ​M​in​h​ ​An​h​ ​បាន​ដកដង្ហើម​វែង​ៗ​ ​មុន​ពេល​ចុះ​កិច្ចព្រមព្រៀង​ធ្វើជា​ស្ម័គ្រចិត្ត​មុនគេ​ ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​៩​ ​ផលិត​ក្នុង​ប្រទេស​វៀតណាម​ ​ជា​កម្មវិធី​សាកល្បង​ចាក់​លើ​មនុស្ស​ ​ដំណាក់កាល​ដំបូង​របស់​វៀតណាម​។​ ​ស្ត្រី​វ័យ​២​៥​ឆ្នាំ​រូប​នេះ​បាន​យល់ព្រម​ធ្វើជា​អ្នកស្ម័គ្រចិត្ត​មុនគេ​ ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​របស់​ស្ថាប័ន​វេជ្ជសាស្ត្រ​ N​an​o​co​v​a​x ​ដោយ​គាត់​បាន​ឯកភាព​ផ្លូវការ​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​០​ ​ធ្នូ​ ​២​០​២​០​នេះ​ ​ហើយ​គេ​ដឹង​ថា​ ​គាត់​រៀន​នៅ​សកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​វៀតណាម​ ​នៅ​ក្រុង​ហាណូយ​ ​ហៅ​កាត់​ថា​ ​V​M​M​U ​។​ ​អ្នកស្រី​ ​M​in​h​ ​An​h​ ​បាន​និយាយ​ថា​ ​«​ ​បើ​និយាយ​ថា​ ​ខ្ញុំ​មិន​បារម្ភ​ឬ​មិន​ខ្លាច​នោះ​ ​វា​មិនមែន​ការពិត​ទេ​ ​ប៉ុន្តែ​ខ្ញុំ​មាន​មាន​ជំនឿ​ចិត្ត​ ​យ៉ាងណាក៏ដោយ​ ​បើ​ទោះបីជា​មានប្រសិទ្ធិភាព​ក៏ដោយ​ ​ខ្ញុំ​នឹង​តាមដាន​ប្រុងប្រយ័ត្ន​ ​ជា​អាទិភាព​ដែរ​។​ ​ប្រសិនបើ​ការសាកល្បង​នេះ​មិន​មានដំណើរ​ការ​ល្អ​ ​ខ្ញុំ​អាច​បញ្ឈប់​គ្រប់ពេល​»​។​ ​អ្នកស្រី​បន្ថែម​ទៀត​ថា​ ​មានការ​បញ្ជាក់​ប្រាប់​ច្បាស់លាស់​ ​នៅ​ពេល​ចាក់​ទៅ​ក្នុង​រាងកាយ​របស់​គាត់​ ​ហើយនឹង​ត្រូវ​ពិនិត្យ​សុខភាព​ទៀងទាត់​។​ ​កា​រដាក់​វ៉ាក់សាំង​លើ​មនុស្ស​ដំណាក់កាល​ដំបូង​នេះ​ត្រូវការ​អ្នកស្ម័គ្រចិត្ត​ ​៦​០​នាក់​ ​ក្នុង​នោះ​ ​មាន​៣​០​នាក់​ហើយ​បាន​ព្រមព្រៀង​ហើយ ​នា​ព្រឹកមិញ​នេះ​៕​ ប្រភពពី VN Express

  • ​អេម​ី​រ៉ាត់​អា​រ៉ាប់​រួម​ចុះបញ្ជី​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​p​harm​ ​បន្ទាប់ពី​បង្ហាញ​ប្រសិទ្ធ​ភាព​៨​៦​ភាគរយ

    ​អេម​ី​រ៉ាត់​អា​រ៉ាប់​រួម​ចុះបញ្ជី​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​p​harm​ ​បន្ទាប់ពី​បង្ហាញ​ប្រសិទ្ធ​ភាព​៨​៦​ភាគរយ

    អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​៖​ អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នូវ​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​ដែល​អភិវឌ្ឍន៍​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​យក្ស​ចិន​ ​Sin​o​p​harm​ ​និង​និយាយ​ថា​ ​វា​មាន​ប្រសិទ្ធ​ភាព​៨​៦​ភាគរយ​ ​យោង​តាម​ការ​វិភាគ​នៃ​ការសាកល្បង​ដំណាក់កាល​ទី​៣​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ ​W​AM​ ​របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​និយាយ​ថា​ ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ការ​ចុះបញ្ជី​ជា​ផ្លូវការ​ ​នូវ​វ៉ាក់សាំង​នេះ​ដោយ​មិនបាន​បញ្ជាក់​ពី​របៀប​ដែល​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​នោះ​ទេ​ ​។​ ​ការប្រកាស​នេះ​ ​គឺជា​ការបោះឆ្នោត​ដ៏​គួរឲ្យ​ទុកចិត្ត​មួយ​ដោយ​អាជ្ញាធរ​សុខាភិបាល​របស់​អា​រ៉ាប់​រួម​ ​ក្នុង​ការធានា​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​នេះ​ ​។​ សូម​ជម្រាប​ថា​ ​វ៉ាក់សាំង​នេះ​ ​បាន​ឆ្លងកាត់​ការសាកល្បង​ដំណាក់កាល​ទីបី​នៅ​ក្នុង​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ចាប់តាំង​ពី​ខែ​កក្កដា​ ​ហើយ​វា​ត្រូវ​បាន​អនុម័ត​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់​សម្រាប់​បុគ្គលិក​សុខាភិបាល​ក្នុង​ខែកញ្ញា​កន្លងទៅ​ ​។​ ​យ៉ាងណាមិញ​ ​មន្ត្រី​សុខាភិបាល​ក៏បាន​ពិនិត្យ​ឡើងវិញ​ ​នូវ​ការ​វិភាគ​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន​ ​Sin​o​p​harm​ ​ចំពោះ​ការសាកល្បង​ព្យាបាល​ដំណាក់កាល​ទី​៣​ ​ដែល​បង្ហាញ​ថា​ ​វា​មាន​ប្រសិទ្ធ​ភាព​៨​៦​ភាគរយ​ប្រឆាំង​នឹង​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​៕

  • ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ​E​MA​ ​បញ្ជាក់​ថា​ ​ឯកសារ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ត្រូវ​បាន​គេ​លួច

    ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ​E​MA​ ​បញ្ជាក់​ថា​ ​ឯកសារ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ត្រូវ​បាន​គេ​លួច

    អឺរ៉ុប​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​នៅ​ថ្ងៃពុធ​នេះ​បញ្ជាក់​ថា​ ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ពួកគេ​ត្រូវ​បាន​ចូ​លមើល​ដោយ​ខុសច្បាប់​ ​តាមរយៈ​ការវាយប្រហារ​ផ្នែក​ព័ត៌មាន​វិទ្យា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​E​MA​ ​ជា​ទីភ្នាក់ងារ​ដែល​អនុញ្ញាត​អោយ​ប្រើប្រាស់​ថ្នាំ​នៅ​ទូទាំង​សហភាព​អឺរ៉ុប​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​ត្រូវ​រងគ្រោះ​ដោយសារ​ការវាយប្រហារ​តាម​អ៊ី​ន​ធើ​ណិ​ត​ ​ហើយ​ឯកសារ​​​ដែល​ទាក់ទង​នឹង​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ត្រូវ​បាន​គេ​លួច​ ​។​ ​ហើយ​បើ​តាម​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​នោះ​ ​ពាក្យ​ស្នើសុំ​បទ​ប្បញ្ញត្តិ​របស់​ខ្លួន​ត្រូវ​បាន​គេ​ចូ​លមើល​ក្នុង​អំឡុង​ការវាយប្រហារ​នេះ​ ​។​ ​ជុំវិញ​បញ្ហា​នេះ​ដែរ​ ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ខ្លី​មួយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ​E​MA​ ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​លក្ខណៈ​ ​នៃ​ការវាយប្រហារ​តាម​អ៊ី​ន​ធើ​ណិ​ត​នេះ​ទេ​ ​ដោយ​គ្រាន់តែ​និយាយ​ថា​ ​ការស៊ើបអង្កេត​ពេញលេញ​កំពុង​ចាប់ផ្តើម​ឡើង​ ​ខណៈ​ ​E​MA​ ​កំពុង​ធ្វើការ​លើ​ការ​អនុម័ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​ពីរ​ ​ដែល​ខ្លួន​រំពឹង​ថា​ ​នឹង​បញ្ចប់​ក្នុង​ពេល​ប៉ុន្មាន​ស​ប្តាហ៍​ទៀត​ ​៕

  • ​ថៃ​បើកទ្វារ​ទទួល​ទេសចរណ៍​បរទេស​ជុំវិញ​ពិភពលោក​ ​ដោយ​មិន​ខ្វល់​ពី​ស្ថានភាព​ ​Co​v​i​d​-19 ​ដើម្បី​ស្តារ​វិ​ស​័​យ​ទេសចរណ៍​ឡើងវិញ

    ​ថៃ​បើកទ្វារ​ទទួល​ទេសចរណ៍​បរទេស​ជុំវិញ​ពិភពលោក​ ​ដោយ​មិន​ខ្វល់​ពី​ស្ថានភាព​ ​Co​v​i​d​-19 ​ដើម្បី​ស្តារ​វិ​ស​័​យ​ទេសចរណ៍​ឡើងវិញ

    ​ថៃ​៖​ ​ដើម្បី​ស្តារ​វិ​ស​័​យ​ទេសចរណ៍​ដែល​លិចលង់​ស្ទើរ​ដល់​ចំណុច​សូន្យ​ទៅ​ហើយ​នោះ​ ​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​បើកទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ជុំវិញ​ពិភពលោក​ ​ដោយ​មិន​ខ្វល់​ពី​ស្ថានភាព​ជំងឺ​កូវិ​ដ​១​៩​នោះ​ទេ​ ​តាមរយៈ​កម្មវិធី​ផ្តល់​ទិដ្ឋិ​ការ​ស្នាក់​នៅ​រយៈពេល​វែង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នា​ពេល​ថ្មីៗ​ ​។​ ការប្រកាស​នេះ​ ​ធ្វើឡើង​ក្រោយ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​អះអាង​ជា​សាធារណៈ​ថ្មីៗ​នេះ​ថា​ ​ប្រទេស​របស់​លោក​មិនបាន​ធ្លាក់​ចូលក្នុង​រលក​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19​លើក​ទី​២​នោះ​ទេ​ ​។​ ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​ ​លោក​ R​a​c​h​a​d​a​ ​D​h​nadir​e​k ​បាន​បញ្ជាក់​ថា​ ​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់​តម្រូវ​អោយ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​១​៤​ថ្ងៃ​ ​មុននឹង​អនុញ្ញាត​អោយ​ដើរលេង​ដោយសេរី​ ​។​ តាមរយៈ​កម្មវិធី​ផ្តល់​ទិដ្ឋិ​ការ​រយៈពេល​វែង​ ​ភ្ញៀវ​ទេសចរ​ទាំងអស់​អាច​ស្នាក់​នៅ​ប្រទេស​ថៃ​ចាប់ពី​៣​០​ទៅ​៦​០​ថ្ងៃ​ ​។​ ​ក្រៅពី​បើកទ្វារ​ផ្ទះ​ទទួល​ទេសចរណ៍​បរទេស​នោះ​ ​ថៃ​នៅ​មាន​ផែនការ​ធំ​ៗ​ជាច្រើន​ទៀត​ ​ដើម្បី​ជួយ​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍​របស់​ខ្លួន​អោយ​រស់​ឡើងវិញ​ ​៕​

  • ​អូស្ត្រាលី​គ្រោង​អនុវត្ត​ច្បាប់​ថ្មី​នា​ពេល​ឆាប់ៗ​នេះ​ ​ដើម្បី​តម្រូវ​អោយ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​និង​ ​Face​book​ ​បង់​ប្រាក់​ដល់​ស្ថាប័ន​ព័ត៌មាន

    ​អូស្ត្រាលី​គ្រោង​អនុវត្ត​ច្បាប់​ថ្មី​នា​ពេល​ឆាប់ៗ​នេះ​ ​ដើម្បី​តម្រូវ​អោយ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​និង​ ​Face​book​ ​បង់​ប្រាក់​ដល់​ស្ថាប័ន​ព័ត៌មាន

    ​អូ​ស្រា្ត​លី​៖​ ​អូស្ត្រាលី​គ្រោង​នឹង​អនុវត្ត​ច្បាប់​ថ្មី​ក្នុងពេលឆាប់ៗខាងមុខនេះ​ ​ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បរទេស​ធំ​ៗ​មួយ​ចំនួន​ដូចជា​ ​Face​book​ ​និង​ ​Goo​g​l​e​ ​ធ្វើការ​បង់​ប្រាក់​ទៅ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ក្នុងស្រុក​ ​ដើម្បី​ជា​ថ្នូរ​ក្នុង​ការប្រើប្រាស់​មាតិកា​ព័ត៌មាន​កន្លងមក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ពេល​ថ្មីៗ​ ​។​ យោង​តាម​សេចក្ដីប្រកាស​បាន​អោយ​ដឹង​ថា​ ​ប្រសិនបើ​ជា​ខាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​និង​ស្ថាប័ន​ព័ត៌មាន​ចរចា​គ្នា​មិន​ត្រូវ​ ​នោះ​រដ្ឋាភិបាល​នឹង​ដើរតួ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ដោះស្រាយ​ ​និង​សម្របសម្រួល​ជុំវិញ​បញ្ហា​មួយ​នេះ​ ​។​ សូម​ជម្រាប​ថា​ ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​សម្រេច​បង្កើត​ច្បាប់​ថ្មី​នេះ​ឡើង​ ​គឺ​ស្ថិត​ក្នុង​គោលបំណង​ការពារ​ស្នាដៃ​ ​និង​ឱ្យ​តម្លៃ​អ្នកកាសែត​ ​និង​ស្ថា​ប​័ន្ធ​ព័ត៌មាន​ ​ខណៈ​គិត​មកទល់​ពេលនេះ​ ​កំពុងតែ​រៀបចំ​ ​និង​ព្រាង​ឡើង​ ​ដោយ​ក្នុង​នោះ​ ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ធ្វើការ​ចរចា​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ ​ដើម្បី​បាន​សិទ្ធិ​ប្រើប្រាស់​មាតិកា​ព័ត៌មាន​ ​៕

  • ​អ្នក​វិទ្យា​សា​ស្រ្ត​អង់គ្លេស​កំពុង​ព្យាយាម​សម្រាល​ភាព​ភ័យខ្លាច​ ​ខណៈ​មនុស្ស​ពីរ​នាក់​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ ​ក្រោយ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​អ្នក​វិទ្យា​សា​ស្រ្ត​អង់គ្លេស​កំពុង​ព្យាយាម​សម្រាល​ភាព​ភ័យខ្លាច​ ​ខណៈ​មនុស្ស​ពីរ​នាក់​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ ​ក្រោយ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​អង់គ្លេស​៖​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​ព្យាយាម​សម្រាល​ភាព​ភ័យខ្លាច​ជា​សាធារណៈ​អំពី​វ៉ាក់សាំង​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ដែល​កំពុង​ត្រូវ​បាន​ចាក់​នៅ​ទូទាំង​ប្រទេស​អឺរ៉ុប​មួយ​នេះ​ ​ក្រោយ​មាន​របាយការណ៍​ថា​ ​បុគ្គលិក​ N​H​S ​ពីរ​នាក់​ទទួលរង​ប្រតិកម្ម​អា​ឡ​័​ក​ស៊ី​ធ្ងន់ធ្ងរ​ ​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ ​V​-​Day​ ​ក្នុង​ថ្ងៃពុធ​ម្សិលមិញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​Daily​ ​Mail​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ បុគ្គលិក​ថែទាំ​សុខភាព​ដែល​មិន​បញ្ចេញ​ឈ្មោះ​ទាំងពីរ​នាក់​ខាងលើ​នេះ​ ​ត្រូវការ​ការ​ព្យាបាល​ជាបន្ទាន់​ ​ប៉ុន្តែ​បាន​ជាសះស្បើយ​ឡើងវិញ​ ​បន្ទាប់ពី​ពួកគេ​ចេញ​រោគសញ្ញា​ភ្លាម​ៗ​ ​ក្រោយ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ ​។​ ​បើ​ទោះបីជា​មាន​ប្រតិកម្ម​អា​ឡ​័​ក​ស៊ី​ពី​​​រ​ករណី​ក៏ដោយ​ ​រដ្ឋាភិបាល​អង់គ្លេស​នៅតែ​បន្ត​ចាក់​វ៉ាក់សាំង​មនុស្ស​ពី​៥​ពាន់​ទៅ​៧​ពាន់​នាក់​ក្នុងមួយថ្ងៃ​នៅ​ទូទាំង​ប្រទេស​ដោយ​ប្រើ​ថ្នាំ​របស់​ ​P​f​i​z​e​r ​។​ ​សូម​ជម្រាប​ថា​ ​ក្នុងរយៈពេល​២​៤​ម៉ោង​នៃ​កម្មវិធី​ចាក់​ថ្នាំបង្ការរោគ​ដ៏​ធំបំផុត​មិនធ្លាប់​មាននៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​អង់គ្លេស​នោះ​ និ​យ​ត​ករ​ថ្នាំពេទ្យ​អង់គ្លេស​បាន​ប្រាប់​ថា​ ​អ្នកណាម្នាក់​ដែល​មាន​ប្រតិកម្ម​អា​ឡ​័​ក​ស៊ី​ធ្ងន់ធ្ងរ​ទៅ​នឹង​ថ្នាំ​ ​ឬ​អាហារ​មិនគួរ​ត្រូវ​បាន​ទទួល​វ៉ាក់សាំង​ទេ​ ​។​ ​ទន្ទឹមគ្នា​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​អំពាវនាវ​អោយ​មាន​ភាព​ស្ងប់ស្ងាត់​ ​ស្រប​ពេល​មានការ​ភ័យខ្លាច​ជា​សាធារណៈ​អំពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​វ៉ាក់សាំង​ថ្មី​នេះ​ ​ដែល​វា​បាន​គំរាមកំហែង​ដល់​ការ​បង្អាក់​កម្មវិធី​ចាក់​ថ្នាំបង្ការ​ដ៏​ធំ​របស់​ N​H​S ​៕

  • ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​អះអាង​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​មុនគេ​ ​នៅ​ពេល​ទទួល​បាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​P​f​i​z​e​r

    ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​អះអាង​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​មុនគេ​ ​នៅ​ពេល​ទទួល​បាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​P​f​i​z​e​r

    ​អ៊ីស្រាអែល​៖​ ​អ៊ីស្រាអែល​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ទទួល​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្រុម​ដំបូង​មកពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​P​f​i​z​e​r ​ដោយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ ប៊ិ​ន​ចា​មីន​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​បាន​បញ្ជាក់​ថា​ ​ទី​បញ្ចប់​នៃ​វី​រុ​ស​ឆ្លង​នេះ​កំពុង​លេចឡើង​លឹមៗ​ ​ហើយ​លោក​អះអាង​ថា​ ​នឹង​ចាក់​វា​មុនគេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូប​នេះ​បន្ថែម​ទៀត​ថា​ ​នេះ​ជា​ការ​អបអរ​ធំ​មួយ​សំរាប់​អ៊ីស្រាអែល​… ​ទី​អវសាន​នៃ​មេរោគ​នេះ​ ​កំពុង​លេចចេញ​ជា​ពន្លឺ​ហើយ​… ​អ្វី​ដែល​សំខាន់​ចំពោះ​ខ្ញុំ​ ​គឺថា​ ​ពលរដ្ឋ​អ៊ីស្រាអែល​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​តែ​ខ្ញុំ​ចង់​ធ្វើជា​គំរូ​ ​ដោយ​ចាក់​វា​មុនគេ​នៅ​ក្នុង​រដ្ឋ​អ៊ីស្រាអែល​ ​។​ គួរ​បញ្ជាក់​ថា​ ​ទំនិញ​ដែល​ដឹកនាំ​តាមយន្តហោះ​មកកាន់​អ៊ីស្រាអែល​ ​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​ជា​ផ្នែក​មួយ​នៃ​វ៉ាក់សាំង​៨​លាន​ដូ​ស​ដែល​អ៊ីស្រាអែល​ទិញ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r B​ioN​T​e​c​h​ ​។​ ​តាមពិត​វ៉ាក់សាំង​ ​P​f​i​z​e​r ​នៅ​មិនទាន់​ទទួល​បានការ​យល់ព្រម​អោយ​ប្រើ​ពីសំណាក់​និយ័ត​ករ​អ៊ីស្រាអែល​នៅឡើយ​ទេ​ ​តែ​លោក​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​បាន​និយាយ​ថា​ ​រូបលោក​ផ្ទាល់​រំពឹង​ថា​ ​នឹងបាន​ការអនុញ្ញាត​អោយ​ប្រើ​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ​៕

  • ​កាណាដា​ក្លាយ​ជា​ប្រទេស​ទី​៣​ ​ដែល​បើកភ្លើង​ខៀវ​អោយ​ប្រើប្រាស់​វ៉ាក់សាំង​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h

    ​កាណាដា​ក្លាយ​ជា​ប្រទេស​ទី​៣​ ​ដែល​បើកភ្លើង​ខៀវ​អោយ​ប្រើប្រាស់​វ៉ាក់សាំង​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h

    ​កាណាដា​៖​ និ​យ​ត​ករ​សុខភាព​កាណាដា​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​បើកភ្លើង​ខៀវ​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ហើយ​ ​ខណៈ​ការ​យល់ព្រម​នេះ​ ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​អង់គ្លេស​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​លើ​ពិភពលោក​ ​ដែល​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​នាយករដ្ឋមន្ត្រី​កាណាដា​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​បាន​និយាយ​ថា​ ​វ៉ាក់សាំង​៣​ម៉ឺន​ដូ​ស​នឹង​ត្រូវ​ដឹក​មកដល់​កាណាដា​នៅ​ស​ប្ដាហ៍​ក្រោយ​ ​ហើយ​វ៉ាក់សាំង​ជាច្រើន​ទៀ​តនឹង​មកដល់​តាម​ក្រោយ​ ​។​ ​សរុបទៅ​ ​រដ្ឋាភិបាល​កាណាដា​បាន​ទិញ​វ៉ាក់សាំង​ចំនួន​២​០​លាន​ដូ​ស​ ​ដែល​គ្រប​គ្រាន់​ក្នុង​ការ​ចាក់​ដល់​មនុស្ស​ចំនួន​១​០​លាន​នាក់​ ​ហើយក៏​កំពុង​ពិចារណា​ទិញ​៥​៦​លាន​ដូ​ស​បន្ថែម​ទៀត​ផង​ដែរ​ ​។​ សូម​ជម្រាប​ថា​ ​សម្រេច​ចិត្ត​ខាងលើ​នេះ​ ​បាន​ធ្វើ​អោយ​កាណាដា​ក្លាយ​ជា​ប្រទេស​ទី​៣​ ​បន្ទាប់ពី​អង់គ្លេស​ ​និង​បា​រ៉ែ​ន​ ​ដែល​បាន​អនុញ្ញាត​អោយ​ប្រើប្រាស់​បន្ទាន់​ ​នូវ​វ៉ាក់សាំង​ប្រឆាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r- B​ioN​T​e​c​h​ ៕

  • អ្នកដំណើរ​២​ពាន់​នាក់​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​មនុស្សម្នាក់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​Co​v​i​d​-19 ​ក្នុង​នាវា​ទេសចរណ៍​សិង្ហបុរី

    អ្នកដំណើរ​២​ពាន់​នាក់​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​មនុស្សម្នាក់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​Co​v​i​d​-19 ​ក្នុង​នាវា​ទេសចរណ៍​សិង្ហបុរី

    ​ស​ង្ហិ​បុរី​៖​ ​អ្នកដំណើរ​ម្នាក់​នៅ​លើ​នាវា​ទេសចរណ៍​របស់​ក្រុមហ៊ុន​ ​Royal​ ​Car​i​b​bean​ ​មកពី​ប្រទេស​សិង្ហបុរី​ ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ដែល​ជាហេតុ​បង្ខំ​អោយ​មនុស្ស​ប្រហែល​២​ពាន់​នាក់​ ​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​នៅ​ក្នុង​កាប៊ី​ន​របស់​ពួកគេ​ ​ហើយ​នាវា​ Qu​ant​u​m​ o​f​ ​t​h​e​ ​Sea​s ​បាន​វិលត្រឡប់​មក​គោក​វិញ​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ កា​ពី​ទែន​នាវា​ Qu​ant​u​m​ o​f​ ​t​h​e​ ​Sea​s ​បាន​ប្រាប់​អ្នកដំណើរ​ថា​ ​ភ្ញៀវ​ម្នាក់​មិន​ស្រួលខ្លួន​ ​ហើយ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​ ​Co​v​i​d​-19 ​។​ ​លោក​បន្ត​ថា​ ​យើង​សូម​សំណូមពរ​ដល់​ភ្ញៀវ​ទាំងអស់​ដែល​មាន​ជំងឺ​ដូចជា​ទឹកនោម​ផ្អែម​ ​និង​ជំងឺបេះដូង​ជាដើម​ត្រូវ​ទាក់ទង​ទៅ​សេវាកម្ម​ភ្ញៀវ​ ​ហើយ​ថា​ ​នាវា​បាន​វិលត្រឡប់​ទៅ​គោក​វិញ​ ​ពោល​គឺ​មួយថ្ងៃ​មុន​ពេល​បញ្ចប់​ដំណើរ​ទេសចរណ៍​រយៈពេល​បួន​ថ្ងៃ​ ​តាម​ការ​គ្រោងទុក​របស់​ខ្លួន​ ​។​ ដំណើរ​ក​ម្សាន្ត​របស់​ក្រុមហ៊ុន​ ​Royal​ ​Car​i​b​bean​ ​ចេញពី​ប្រទេស​សិង្ហបុរី​បាន​ចាប់ផ្តើម​កាលពី​ស​ប្តាហ៍​មុន​ ​ពោល​គឺ​ជាលើកដំបូង​របស់​ក្រុមហ៊ុន​នេះ​ ​ចាប់តាំង​ពី​ខ្លួន​បាន​បញ្ឈប់​ប្រតិបត្តិការ​ជាស​កល​នៅ​ក្នុង​ខែ​មីនា​កន្លងទៅ​ ​ដោយសារតែ​ជំងឺរាតត្បាត​ជាស​កល​ ​Co​v​i​d​-19 ​៕

  • ​Space​X ​ធ្វើ​តេ​ស្ត​នាវា​អវកាស​របស់​ខ្លួន​ ​ដែល​គ្រោង​នឹង​ប្រើ​វា​ដឹកជញ្ជូន​មនុស្ស​ទៅកាន់​ភព​អង្គារ​ក្នុង​ពេល​៦​ឆ្នាំ​ទៀត

    ​Space​X ​ធ្វើ​តេ​ស្ត​នាវា​អវកាស​របស់​ខ្លួន​ ​ដែល​គ្រោង​នឹង​ប្រើ​វា​ដឹកជញ្ជូន​មនុស្ស​ទៅកាន់​ភព​អង្គារ​ក្នុង​ពេល​៦​ឆ្នាំ​ទៀត

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១​០​ខែ​ធ្នូ​នេះ​ថា​ ​ក្រុមហ៊ុន​ ​Space​X ​បាន​ធ្វើ​តេ​ស្ត​នាវា​អវកាស​ ​Star​ship​ ​របស់​ខ្លួន​ ​នៅ​ថ្ងៃពុធ​នេះ​ ​ដោយ​គំរូ​នាវា​នោះ​បាន​ហោះ​ឡើង​លើ​អាកាស​ក្នុងរយៈពេល​៦​នាទី​កន្លះ​ ​ប៉ុន្តែ​នៅ​ពេល​ចុះ​មកវិញ​ ​វា​មិនបាន​ចុះចត​ដោយ​សុវត្ថិភាព​ឡើយ​ ​គឺ​ជ្រុល​បុកដី​បណ្តាល​អោយ​ផ្ទុះ​ឆេះ​ ​។​ ការ​ធ្វើ​តេ​ស្ត​នាវា​អវកាស​ ​Star​ship​ ​នេះ​ ​គឺ​ក្រុមហ៊ុន​អវកាស​ឯកជន​មួយ​នេះ​គ្រោង​សម្រេច​អោយ​បាន​រយៈ​ក​ម្ពស់​១​២​.​៥​គីឡូម៉ែត្រ​ពី​ផ្ទៃផែនដី​ ​ប៉ុន្តែ​សម្រាប់​លទ្ធផលជាក់​ស្តែង​នៃ​ការ​សម្រេច​បាន​នោះ​ ​គឺ​ ​Space​X ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​នោះ​ឡើយ​ ​។​ សូម​ជម្រាប​ថា​ ​ការ​បាញ់បង្ហោះ​ខាងលើ​នេះ​ ​ធ្វើឡើង​ចេញពី​មូលដ្ឋាន​ដាច់ស្រយាល​មួយ​ស្ថិត​នៃ​រដ្ឋ​តិច​សា​ស់ ​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​ ​។​ ​វា​គឺជា​ការ​ធ្វើ​តេ​ស្ត​ថ្មី​មួយ​ ​ហើយ​គិត​មកទល់​ពេលនេះ​សម្រេច​បាន​គោលដៅ​ក​ម្ពស់​ខ្ពស់​បំផុត​របស់​ ​Star​ship​ ​ដែល​លោក​ ​E​l​on ​Musk​ ​កន្លងមក​ធ្លាប់​បាន​អះអាង​ថា​ ​នឹង​អាច​ដឹកជញ្ជូន​មនុស្ស​ទៅកាន់​ភព​អង្គារ​នៅ​យ៉ាងហោចណាស់​០​៦​ឆ្នាំ​ទៀត​ ​៕