Category: ព័ត៌មានអន្តរជាតិ

  • ​តុលាការ​កំពូល​អាមេរិក​ច្រានចោល​ពាក្យបណ្តឹង​របស់​រដ្ឋ​តិច​សា​ស់ ​ដែល​មានការ​គាំទ្រ​ដោយ​ផ្ទាល់​ពី​លោក​ ដូ​ណា​ល់ ​ត្រាំ

    ​តុលាការ​កំពូល​អាមេរិក​ច្រានចោល​ពាក្យបណ្តឹង​របស់​រដ្ឋ​តិច​សា​ស់ ​ដែល​មានការ​គាំទ្រ​ដោយ​ផ្ទាល់​ពី​លោក​ ដូ​ណា​ល់ ​ត្រាំ

    អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​នេះ​ថា​ ​តុលាការ​កំពូល​អាមេរិក​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ទាត់ចោល​ពាក្យបណ្តឹង​របស់​រដ្ឋ​តិច​សា​ស់ ​ដែល​មានការ​គាំទ្រ​ដោយ​ផ្ទាល់​ពី​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អោយ​លុបចោល​លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ចំនួន​០​៤​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​បើ​តាម​សាលក្រម​តុលាការ​ ​បណ្តឹង​របស់​រដ្ឋ​តិច​សាល់​ ​ដើម្បី​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ ​ចរ​ជា​, ​មី​ឈីហ្គែ​ន​, ភែ​ន​ស៊ី​ល​វេនៀ ​និង​ ​វី​ស​ខុន​សិន​ ​គឺ​មិន​មាន​ជំហរ​ផ្លូវច្បាប់​នោះ​ទេ​ ​។​ ​រដ្ឋ​ទាំង​ធំ​ៗ​ទាំង​០​៤​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ក៏បាន​ដាក់ពាក្យបណ្តឹង​ទៅកាន់​តុលា​ ​ការ​ផង​ដែរ​ ​ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ច្រានចោល​ពាក្យបណ្តឹង​ ​ដែល​ពួកគេ​ចាត់ទុកថា​ ​ជា​រឿង​មិន​សម​ហេតុផល​ ​និង​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​ ​។​ បណ្តឹង​ខាងលើ​នេះ​ដែរ​ ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ចុងក្រោយ​ ​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ដោយក្រុម​យុទ្ធនាការ​ ​និង​ក្រុម​អ្នកគាំទ្រ​លោក​ ​ត្រាំ​ ​ដែល​កន្លងមក​បាន​ទទួលបរាជ័យ​នៅ​ក្នុង​តុលាការ​ជាច្រើនលើក​មក​ហើយ​ ​៕

  • ​អង្គការសុខភាព​ពិភពលោក​កំពុង​ពិចារណា​ក្នុង​ការអនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r, ​Modern​a​ ​និង​ ​As​t​raZe​n​e​ca​ ​ក្នុង​ករណី​បន្ទាន់

    ​អង្គការសុខភាព​ពិភពលោក​កំពុង​ពិចារណា​ក្នុង​ការអនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r, ​Modern​a​ ​និង​ ​As​t​raZe​n​e​ca​ ​ក្នុង​ករណី​បន្ទាន់

    ​ស្វីស​៖​ ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ស​ថ​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​, ម៉ូឌែ​ណ​ ​និង​អា​ស្រ្តាហ្សេណេ​កា​ ​កំពុង​ស្ថិត​ក្នុង​ការពិចារណា​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ក្នុង​ពេល​ពីរ​ទៅ​បី​ស​ប្តាហ៍​ទៀត​ ​មុននឹង​បើកភ្លើង​ខៀវ​អោយ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ចំនួន​១​០​ហើយ​បាន​ចាប់អារម្មណ៍​ដាក់ពាក្យ​មកកាន់​អង្គការ​អន្តរជាតិ​នេះ​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​ ​ធ្វើការ​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ពួកគេ​នៅ​ក្នុង​ករណី​បន្ទាន់​ ​។​ បើ​តាម​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​នោះ​ ​ខ្លួន​អាច​នឹង​អនុម័ត​ឲ្យ​វ៉ាក់សាំង​ទាំង​បី​ខាងលើ​នេះ​ ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​បើ​ទោះបីជា​និយ័ត​ករ​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ ​មិនទាន់​អាច​ពិនិត្យ​វ៉ាក់សាំង​បាន​លម្អិត​ដោយខ្លួនឯង​ក៏ដោយ​ ​៕

  • សហរដ្ឋអាមេរិក​សម្រេច​អនុញ្ញាត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h

    សហរដ្ឋអាមេរិក​សម្រេច​អនុញ្ញាត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h

    ​អាមេរិក​៖​ ​ទីបំផុត​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​បាន​អនុ​ញ្ញាតិ​ឲ្យ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​សម្រាប់​ប្រើប្រាស់​ជាបន្ទាន់​នៅ​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ទន្ទឹមគ្នា​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​នៅ​ថ្ងៃសុក្រ​នេះ​ប្រកាស​ថា​ ​ការប្រើប្រាស់​ជាបន្ទាន់​ត្រូវ​បាន​ផ្តល់​ជូន​តាម​អនុសាសន៍​របស់​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​អំពី​វ៉ាក់សាំង​ ​និង​ផលិតផល​ជីវសាស្ត្រ​ពាក់ព័ន្ធ​ ​។​ ​បើ​តាម​ ​F​D​A​ ​ការបញ្ជូន​វ៉ាក់សាំង​៣​លាន​ដូ​ស​ដំបូង​ ​ទៅកាន់​តំបន់​ប្រឈម​មុខ​ខ្លាំង​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ​នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើឡើង​នៅ​ស​ប្តាហ៍​ក្រោយ​ ​។​ សូម​ជម្រាប​ថា​ ​ការអនុញ្ញាត​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ក្រោយ​ក្រុម​ទីប្រឹក្សា​ខាងក្រៅ​នៃ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ ស្បតិ៍​ស​ប្តាហ៍​នេះ​ ​បាន​បោះឆ្នោត​គាំទ្រ​ក្នុង​សំឡេង​១​៧​ទល់​៤​ ​ចំពោះ​វ៉ាក់សាំង​នេះ​ ​ដោយ​សម្រេច​ថា​ ​គុណប្រយោជន៍​របស់​វា​មាន​ច្រើនជាង​ហា​និ​ភ័យ​សម្រាប់​ការប្រើប្រាស់​ដោយ​បុគ្គល​ដែល​មាន​អាយុ​ចាប់ពី​១​៦​ឆ្នាំ​ឡើង​ទៅ​ ​៕

  • ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ច្រានចោល​ព័ត៌មាន​ថា​ ​មាន​មនុស្ស​០​៦​នាក់​ស្លាប់​ ​ដោយសារ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន

    ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ច្រានចោល​ព័ត៌មាន​ថា​ ​មាន​មនុស្ស​០​៦​នាក់​ស្លាប់​ ​ដោយសារ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​បាន​ចេញមុខ​ច្រានចោល​ ​បន្ទាប់ពី​ព័ត៌មាន​ដែល​បន្ត​ចែកចាយ​ពាល​ពេញ​បណ្តាញទំនាក់ទំនងសង្គម​ថា​ ​មាន​មនុស្ស​០​៦​នាក់​បាន​ស្លាប់​ ​ដោយសារតែ​ទទួលការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​នៅ​ដំណាក់កាល​ចុងក្រោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​យប់​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​លោក​វេជ្ជបណ្ឌិត​ B​our​l​a​ ​បាន​និយាយ​ថា​ ​ការ​អះអាង​ខាងលើ​នេះ​ ​គឺ​មាន​ផ្នែក​មិន​ពិត​ច្រើនជាង​ពិត​ ​ពីព្រោះ​ក្នុងចំណោម​មនុស្ស​០​៦​នាក់​ដែល​បាត់បង់ជីវិត​នោះ​ ​គឺ​មានតែ​០​២​នាក់​ប៉ុណ្ណោះ​ ​ដែល​ទទួលការ​តេ​ស្ត​វ៉ាក់សាំង​ ​ហើយ​០​៤​នាក់​ទៀត​គ្មាន​ជាប់​ទាក់ទង​នឹង​វ៉ាក់សាំង​នោះ​ទេ​ ​។​ ចំពោះ​បញ្ហា​ដែល​កើតឡើង​នៅ​អង់គ្លេស​ ​ដោយ​បុគ្គលិក​សុខាភិបាល​អង់គ្លេស​ពីរ​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​កើត​អ​កា​រៈ​អា​លែក​ហ្ស៊ី ​បន្ទាប់ពី​ទទួលការ​ចាក់​វ៉ាក់សាំង​CO​V​I​D​-19​របស់​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នោះ​ ​គឺជា​ករណី​ស្រាល​មួយ​ប៉ុណ្ណោះ​ ​ហើយ​ស្ថានភាព​ពួកគេ​ក៏បាន​ប្រសើរ​ឡើងវិញ​រួចហើយ​ដែរ​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៥​០​លាន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៥​០​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​១​លាន​៤​៣​ម៉ឺន​៧​ពាន់​៣​៤​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​០​ម៉ឺន​១​ពាន់​១​៦​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៩​លាន​៦​៣​ម៉ឺន​៧​ពាន់​២​៣​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៦​លាន​២​៩​ម៉ឺន​៥​ពាន់​៤​៥​៨​នាក់​ ​ស្លាប់​ចំនួន​៣​០​ម៉ឺន​២​ពាន់​៧​៥​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៩​លាន​៥​០​ម៉ឺន​៧​ពាន់​៤​១​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៨​២​ម៉ឺន​៧​ពាន់​២​៦​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​២​ពាន់​៦​៦​២​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៣​២​ម៉ឺន​៤​ពាន់​៣​២​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៨​៣​ម៉ឺន​៦​ពាន់​៣​១​៣​នាក់​ ​ស្លាប់​១​៨​ម៉ឺន​៤​៥​៣​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៩​៥​ម៉ឺន​៤​ពាន់​៧​៤​៥​នាក់​ ​៕

  • កូវីដ​១​៩​៖​ ​មេ​ UNស្នើ​ឲ្យ​មាន​មូលនិធិ​៤​.​២​ពាន់​លាន​ដុល្លារ​ ​ធានា​ឲ្យ​ប្រទេស​ក្រីក្រ​បាន​វ៉ាក់សាំង​ស្មើភាព​

    កូវីដ​១​៩​៖​ ​មេ​ UNស្នើ​ឲ្យ​មាន​មូលនិធិ​៤​.​២​ពាន់​លាន​ដុល្លារ​ ​ធានា​ឲ្យ​ប្រទេស​ក្រីក្រ​បាន​វ៉ាក់សាំង​ស្មើភាព​

    អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ (UN) លោក​ ​Ant​on​i​o ​Gut​err​e​s ​កាល​ពីពេលថ្មីៗនេះ​ ​បាន​ព្រមាន​ពី​អ្វី​ដែលគេ​ហៅថា​ ​វ៉ាក់សាំង​ជាតិនិយម​ ​ទាក់ទង​នឹង​វ៉ាក់សាំង​ប្រឆាំង​វី​រុ​ស​កូ​វី​ដ​១​៩​ ​ហើយ​លោក​បាន​ស្នើ​ឲ្យ​មាន​កញ្ចប់​ថវិកា​រ​ទ្រង់ទ្រាយ​ធំ​មួយ​ ​ដើម្បី​ធានា​ថា​ ​ប្រទេស​ក្រីក្រ ជាពិសេស នៅអាហ្វ្រិក​អាច​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ​ខណៈ​ដែល​ប្រទេស​អ្នកមាន​ពុំ​មាន​បញ្ហា​នឹង​ការ​ចំណាយ​។​ ​លោក​Ant​on​i​o ​Gut​err​e​sបាន​ព្រមាន​បែប​នេះ​ ​ខណៈ​ដែល​ក្រុម​ប្រទេស​អ្នកមាន​កំពុង​តម្រង់​ជួរ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​រាប់​លាន​ដូ​ស​ ​ក្នុង​តម្លៃ​មួយ​ដែល​អាច​នឹង​កាន់តែ​ថ្លៃ​សម្រាប់​ប្រទេស​ក្រីក្រ​។​ ​ក្នុង​ន័យ​នេះ​ ​លោក​Ant​on​i​o ​Gut​err​e​s ថា​ ​លោក​បាន​ស្នើ​ឲ្យ​មាន​កញ្ចប់​ថវិកាមូលនិធិ​ ៤​.​២​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​ពេល​២​ខែ​ទៀត​ ​សម្រាប់​កម្មវិធី​វ៉ាក់សាំង​ ​CO​V​A​X ​របស់​អង្គការសហប្រជាជាតិ​ ​ដើម្បី​ធានា​ពី​ការ​ផ្តល់​វ៉ាក់សាំង​ក​ម្រិ​ត​ពិភពលោក​ស្មើភាព​និង​ប្រសិទ្ធិភាព​៕​ ប្រភពពីស៊ីនហួរ ​

  • វៀតណាម​​​បានប្រាក់​ជំនួយ​​ពី​ធនាគារA​D​B ​ព្រោះទប់​ស្កាត់​កូ​វី​ដ​១​៩​ ជោគជ័យ

    វៀតណាម​​​បានប្រាក់​ជំនួយ​​ពី​ធនាគារA​D​B ​ព្រោះទប់​ស្កាត់​កូ​វី​ដ​១​៩​ ជោគជ័យ

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ហៅ​កាត់​ថា​ ​A​D​B ​បាន​ផ្តល់​ថវិកា​៦​០​ម៉ឺន​ដុល្លារ​អាមេរិក​ ​ដល់​វៀតណាម​យកទៅ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គូ​វី​ដ​១​៩​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​ ​ទី​១​១​ ​ធ្នូ​នេះ​បានឲ្យ​ដឹង​ថា​ ​ថវិកា​រ​ជំនួយ​ទាំងនេះ​គឺ​សម្រាប់​ស​ម្ភារៈ​ទប់​ស្កាត់​កូ​វី​ដ​១​៩​ ​នៅ​មន្ទីរពេទ្យ​សួត​ជាតិ​ ​National​ ​Lung​ ​H​o​spit​a​ ​នៅ​ក្រុង​ហាណូយ​ ​ដែល​មាន​ទឹកប្រាក់​៥​០​ម៉ឺន​ដុល្លារ​ ​ខណៈ​ដែល​១​០​ម៉ឺន​ដុល្លារ​ទៀត​ ​សម្រាប់​ការ​អភិវឌ្ឍ​បន្ថែម​ ​នៅ​មជ្ឈមណ្ឌល​វះកាត់​បន្ទាន់​ ​P​H​E​OC ​នៃ​ក្រសួងសុខាភិបាល​។​ ​នាយក​ធនាគារ​ប្រចាំ​ប្រទេស​វៀតណាម​ ​And​r​e​w​ J​e​f​f​r​i​e​s ​បានឲ្យ​ដឹង​ថា​ ​«​យើង​កោតសរសើរ​ដល់​រដ្ឋាភិបាល​វៀតណាម​ឆ្លើយតប​រហ័ស​ ​បន្ទាន់​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ចំពោះ​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​»​ ​ដោយ​បន្ថែម​ទៀត​ថា​ ​ជំនួយ​នេះ​គឺ​មាន​សម្រាប់​ប្រទេស​មួយចំនួន​ ​ដែល​ជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់​វី​រុ​ស​កូ​វី​ដ​១​៩​៕​

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ខា​មេ​ឡា ​ហារី​ស​ ​ក្លាយ​ជា​បុគ្គល​ល្បី​ប្រចាំ​ឆ្នាំ​ ​២​០​២​០​ “​Person​ o​f​ ​T​h​e​ ​Year​” ​នៅ​ក្នុង​ទស្សនាវដ្ដី​ ​Time​’s ​Magazine

    ​លោក​ ចូ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ខា​មេ​ឡា ​ហារី​ស​ ​ក្លាយ​ជា​បុគ្គល​ល្បី​ប្រចាំ​ឆ្នាំ​ ​២​០​២​០​ “​Person​ o​f​ ​T​h​e​ ​Year​” ​នៅ​ក្នុង​ទស្សនាវដ្ដី​ ​Time​’s ​Magazine

    ​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​និង​អនុ​ប្រធានាធិបតី​របស់​លោក​ ​គឺ​លោកស្រី​ ខា​មេ​ឡា ​ហារី​ស​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវ​បាន​ទស្សនា​ ​វ​ដ្តី ​Time​ ​magazine​’s 2020 ​ជ្រើសរើស​ជា​បុគ្គល​ល្បី​ប្រចាំ​ឆ្នាំ​ ​២​០​២​០​ ​ឬ​ “​Person​ o​f​ ​t​h​e​ ​Year​” ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ មេដឹកនាំ​ទាំងពីរ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែវិច្ឆិកា​កន្លងទៅ​ ​នៅ​ពេល​ពួកគេ​បាន​ផ្តួល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​ហើយ​បាន​ធ្វើ​អោយ​លោក​ ​ត្រាំ​ ​ដឹកនាំ​ប្រទេស​បានតែ​មួយ​អាណត្តិ​ប៉ុណ្ណោះ​ ​។​ ​លោកស្រី​ ខា​មេ​ឡា ​ហារី​ស​ ​បាន​ក្លាយ​ជា​ស្ត្រី​ស្បែក​ខ្មៅ​ ​និង​កូនកាត់​អាស៊ី​ខាងត្បូង​ដំបូងបង្អស់​ជា​អនុ​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ ​។​ ​សូម​ជម្រាប​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំ​ ​២​០​១​៩​ ​ទស្សនាវដ្តី​ ​Time​’s ​magazine​ ​បាន​ជ្រើសរើស​សកម្មជន​អាកាសធាតុ​វ័យក្មេង​ ​គឺ​នាង​ ​G​r​e​t​a​ ​T​h​un​berg​ ​អាយុ​១​៩​ឆ្នាំ​ជនជាតិ​ស៊ុ​យ​អែ​ត​ជា​បុគ្គល​ល្បី​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ ​ឬ​…

  • ​អូស្ត្រាលី​បោះបង់​ចោលការ​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បន្ទាប់ពី​លទ្ធផល​បង្ហាញ​វិជ្ជមាន​វី​រុ​ស​ ​H​I​V​ ​ចំពោះ​អ្នកចូលរួម​សាកល្បង

    ​អូស្ត្រាលី​បោះបង់​ចោលការ​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បន្ទាប់ពី​លទ្ធផល​បង្ហាញ​វិជ្ជមាន​វី​រុ​ស​ ​H​I​V​ ​ចំពោះ​អ្នកចូលរួម​សាកល្បង

    ​អូ​ស្រ្តា​លី​៖​ ​ការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​នៅ​អូស្ត្រាលី​ ​នៅ​ថ្ងៃសុក្រ​នេះ​ត្រូវ​បាន​បោះបង់​ចោល​ ​ក្រោយ​ធ្វើ​តេ​ស្ត​ព្យាបាល​បាន​បង្កើត​លទ្ធផលវិជ្ជមាន​វី​រុ​ស​H​I​V​ ​មិន​ពិត​ ​ក្នុងចំណោម​អ្នក​ដែល​ចូលរួម​ក្នុង​ការសាកល្បង​ព្យាបាល​ដំណាក់កាល​ដំបូង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អូស្ត្រាលី​លោក​ ហ្គ្រេ​ក​ ​ហាន់​ ​បញ្ជាក់​ថា​ ​បេក្ខជន​វ៉ាក់សាំង​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ទី​១​នៃ​ការសាកល្បង​នៅ​សាកលវិទ្យាល័យ​ឃ្វី​ន​ស៍​លែ​ន​ ​បាន​ប្រើប្រាស់​បរិមាណ​ប្រូតេអ៊ីន​របស់​វីរុសហ៊ីវ​តិចតួច​ ​សម្រាប់​ជា​ម៉ូលេ​គុល​បង្គំ​ ​ប៉ុន្តែ​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អង្គ​បដិ​ប្រាណ​ ​ដែល​អាច​រំខាន​ដល់​ការ​តាមដាន​រក​មេរោគ​ហ៊ីវ​ ​។​ ជាមួយគ្នា​នេះ​ ​នាយករដ្ឋមន្ត្រី​អូ​ស្រ្តា​លី​លោក​ ស្កុ​ត​ ម៉ូ​រី​សុ​ន​ ​និយាយ​ថា​ ​លទ្ធផល​នេះ​ ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​ទិញ​វ៉ាក់សាំង​នេះ​រាប់​លាន​ដូ​ស​ ​ហើយ​ជំនួស​មកវិញ​ ​គឺ​បង្កើន​ការ​បញ្ជាទិញ​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​ផ្សេង​ ​គឺ​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​និង​ ​No​v​a​x ​៕

  • ​កូរ៉េ​ខាងត្បូង​កំពុង​រៀបចំ​ឃ្លាំង​ដ៏​ត្រជាក់​បំផុត​ ​ដើម្បី​ស្តុក​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h

    ​កូរ៉េ​ខាងត្បូង​កំពុង​រៀបចំ​ឃ្លាំង​ដ៏​ត្រជាក់​បំផុត​ ​ដើម្បី​ស្តុក​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h

    ​កូរ៉េ​ខាងត្បូង​៖​ ​កូរ៉េ​ខាងត្បូង​ត្រៀម​ឃ្លាំង​ក្លា​សេ​ដ៏​ធំ​មួយ​ ​មាន​សីតុណ្ហភាព​ត្រជាក់​បំផុត​របស់​ក្រុមហ៊ុន​ ខូ​រៀន​ ​ស៊ូ​ពើ​ហ្វ្រី​ស​ ​ក្នុង​គោលបំណង​ស្ដុក​ទុក​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​បញ្ជាទិញ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ដោយសារ​វ៉ាក់សាំង​នេះ​ ​តម្រូវ​ឱ្យ​រក្សាទុក​នៅ​ក្រោម​សីតុណ្ហភាព​-​៧​០​អង្សា​សេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ប្រភព​បាន​អោយ​ដឹង​ថា​ ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ ​CO​V​I​D​-19 ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក​ ​ភី​ហ្វីហ្សឺ ​សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ចំនួន​២​០​លាន​ដូ​ស​ ​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​ចំនួន​២​០​លាន​ដូ​ស​ ​និង​ ​អា​ស្ត្រាហ្សេណេ​កា​ ​ចំនួន​២​០​លាន​ដូ​ស​ ​។​ លើស​ពីនេះទៅ​ទៀត​នោះ​ ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ក៏​ត្រៀម​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​៤​លាន​ដូ​ស​ទៀត​ពី​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ផង​ដែរ​ ​ហើយ​វ៉ាក់សាំង​ទាំងនេះ​ ​គឺ​គ្រប់គ្រាន់​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន​ចំនួន​៣​៤​លាន​នាក់​នៃ​ប្រជាជន​សរុប​៥​១​.​៨​លាន​នាក់​ ​៕