Category: ព័ត៌មានអន្តរជាតិ

  • ទីបំផុត​ឥណ្ឌូណេស៊ី​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដំបូង​ចំនួន​១​.​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ស៊ី​ណូ​វ៉ា​ក់ ​របស់​ចិន

    ទីបំផុត​ឥណ្ឌូណេស៊ី​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដំបូង​ចំនួន​១​.​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ស៊ី​ណូ​វ៉ា​ក់ ​របស់​ចិន

    ​ឥណ្ឌូ​នេ​ស៊ី​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​០​៧​ ​ខែ​ធ្នូ​នេះ​ថា​ ​ឥណ្ឌូណេស៊ី​បាន​ទទួល​វ៉ាក់សាំង​ការពារ​ ​CO​V​I​D​-19 ​ដំបូង​ ​ដែល​ដឹក​តាម​កប៉ាល់​ពី​ប្រទេស​ចិន​ហើយ​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​។​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ ចូកូ ​វី​ដូដូ ​ក៏បាន​ធ្វើ​សេចក្តីប្រកាស​មួយ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ដែរ​ថា​ ​ឥ​ប្រទេស​របស់​លោក​បាន​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ជាលើកដំបូង​ចំនួន​១​.​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ (​Sin​o​v​a​c B​i​o​t​e​c​h​) ​ដែល​វ៉ាក់សាំង​ប្រភេទ​នេះ​ ​ឥណ្ឌូណេស៊ី​ធ្លាប់​ទ​ទួ​ក​យកមក​ធ្វើ​តេ​ស្ត​ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​សីហា​កន្លងទៅ​នេះ​។​ ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ប្រទេស​របស់​លោក​នឹង​ត្រៀម​ទទួល​វ៉ាក់សាំង​ដដែល​នេះ​ ​ចំនួន​១​.​៨​លាន​ដូ​ស​ទៀត​នៅដើម​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ហើយ​ថា​ ​នៅពេលដែល​យើង​សម្រេច​ថា​នឹង​ប្រើ​វា​បាន​ ​នោះ​យើង​អាច​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​ហើយ​អ្វី​គ្រប់​ៗ​យ៉ាង​នឹង​ត្រូវ​ត្រៀម​អោយ​រួចរាល់​ ៕

  • ​ក្រុមហ៊ុន​ឱសថ​ចិន​ ​Sin​o​v​a​c ​វិនិយោគ​៥​១​៥​លាន​ដុល្លារ​ ​ដើម្បី​ជំរុញ​ផលិតកម្ម​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​ក្រុមហ៊ុន​ឱសថ​ចិន​ ​Sin​o​v​a​c ​វិនិយោគ​៥​១​៥​លាន​ដុល្លារ​ ​ដើម្បី​ជំរុញ​ផលិតកម្ម​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​ចិន​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​បាយ​អូ​ធិ​ច​ ​បាន​ផ្តល់​ប្រាក់​៥​១​៥​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ ​ដើម្បី​បង្កើន​សមត្ថភាព​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ខណៈ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​បញ្ចេញ​ចាក់​អោយ​សាធារណៈ​ជន​ទូទៅ​ក្នុង​ខែ​ធ្នូ​នេះ​តែម្តង​ ​នេះ​បើ​តាម​សារ​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​ ​Sin​o B​i​o​pharmaceutical​ ​របស់​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​អង្គភាព​ធុរកិច្ច​មួយ​នឹង​វិនិយោគ​ប្រាក់​៥​១​៥​លាន​ដុល្លារ​ទៅ​ក្នុង​ក្រុមហ៊ុន​ ​Sin​o​v​a​c ​Life​ ​Sciences​ ​ដែល​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​Sin​o​v​a​c​ដើម្បី​ជួយ​អភិវឌ្ឍ​ ​និង​ផលិត​វ៉ាក់សាំង​ ​Corona​V​a​c ​។​ ​បើ​តាម​ ​Sin​o​v​a​c B​i​o​t​e​c​h​ ​ខ្លួន​រំពឹង​ថា​ ​នឹង​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​០​០​លាន​ដូ​ស​ក្នុង​មួយ​ឆ្នាំ​ ​និង​មានបំណង​សង់​បញ្ចប់​រោងចក្រ​ផលិត​វ៉ាក់សាំង​ទី​២​នៅ​យ៉ាង​យូរ​ត្រឹម​ចុង​ឆ្នាំ​២​០​២​០​ខាងមុខ​ ​ដើម្បី​បង្កើន​ផលិតកម្ម​វ៉ាក់សាំង​ប្រចាំ​ឆ្នាំ​អោយ​ដល់​៦​០​០​លាន​ដូ​ស​ ​៕

  • ​វ៉ាក់សាំង​កូវីដ១​៩ ផលិតនៅវៀតណាម នឹងផ្តើមចាក់លើ​មនុស្ស​ នា​ថ្ងៃ​ទី​១​០​ ​ធ្នូ​

    ​វ៉ាក់សាំង​កូវីដ១​៩ ផលិតនៅវៀតណាម នឹងផ្តើមចាក់លើ​មនុស្ស​ នា​ថ្ងៃ​ទី​១​០​ ​ធ្នូ​

    វៀតណាម​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​ជា​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​វេជ្ជសាស្ត្រ​នៅ​ប្រទេស​វៀតណាម​ឈ្មោះថា​ N​an​o​g​e​n ​Pharmaceutical​ B​i​o​technology​ ​ចាប់ពី​ថ្ងៃ​ទី​១​០​ ​ធ្នូ​ ​២​០​២​០​ខាងមុខនេះ​។​ ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ N​guy​e​n ​Than​h​ ​Long​ ​បាន​និយាយ​ថា​ ​ក្រុមហ៊ុន​នេះ​នឹង​សហការ​ជាមួយ​ពេទ្យ​យោធា​វៀតណាម​ ​ក្នុង​ការ​ចាប់ផ្តើម​ប្រមូល​កម្លាំង​ស្ម័គ្រចិត្ត​ ​ចូលរួម​ក្នុង​ការសាកល្បង​ចាក់​លើ​មនុស្ស​លើកដំបូង​នេះ​ ​ដោយ​អ្នកស្ម័គ្រចិត្ត​ទាំងនេះ​នឹង​ត្រូវ​ផ្តល់​វ៉ាក់សាំង​ឲ្យ​ចាក់​ ​១​ស​ប្តាហ៍ ​បន្ទាប់​។​ ​ក្រសួងសុខាភិបាល​ថា​ ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ដំបូង​ ​មាន​ចំនួន​ប្រមាណ​២​០​នាក់​ ​មាន​អាយុ​ចាប់ពី​១​៨​ ​ដល់​ ​៤​០​ឆ្នាំ​។​ ​រដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ដល់​អ្នក​ពាក់ព័ន្ធ​ត្រៀម​រៀបចំ​ការសាកល្បង​លើ​មនុស្ស​ ​ដំណាក់កាល​ទី​២​ទៀត​ដែរ​។ ​​វៀតណាម​ ​បច្ចុប្បន្ននេះ​ ​មាន​ស្ថាប័ន​ចំនួន​៤​កំពុង​ផលិត​វ៉ាក់សាំង​ប្រឆាំង​វី​រុ​ស​កូ​វី​ដ​១​៩​ ​ហើយ​ក្រៅពី​ N​an​o​g​e​n ​ដែលគេ​ផ្តល់​អាទិភាព​មុនគេ​នេះ​ ​ក៏មាន​បី​ស្ថាប័ន​ទៀត​ ​រួម​មាន​៖​ ​V​a​b​i​o​t​e​c​h​, ​P​o​l​y​v​a​c ​និង​វិទ្យាស្ថាន​ ​Vaccine​s ​and​ ​Medical​ ​Biological​s (​I​V​A​C)​។​ ​ក្រសួងសុខាភិបាល​ក៏​បានឲ្យ​ដឹង​ដែរ​ថា​ ​វ៉ាក់សាំង​ផលិត​ដោយ​ N​an​o​g​e​n ​នេះ​ក៏​ធ្លាប់​តេ​ស្ត​លើ​សត្វ​ដែរ​៕​

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៥​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៦​លាន​៥​៧​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៥​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៦​លាន​៥​៧​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​៧​លាន​៣​៨​ម៉ឺន​៥​ពាន់​២​៨​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៥​៤​ម៉ឺន​១​ពាន់​៦​៣​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៦​លាន​៥​៧​ម៉ឺន​៨​ពាន់​៨​៩​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៥​លាន​១​៥​ម៉ឺន​៩​ពាន់​៥​២​៩​នាក់​ ​ស្លាប់​ចំនួន​២​៨​ម៉ឺន​៨​ពាន់​៩​០​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៨​លាន​៨​៥​ម៉ឺន​៥​ពាន់​៥​៩​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៦​៧​ម៉ឺន​៦​ពាន់​៨​០​១​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៥​៩​០​នាក់​ ​និង​ជាសះស្បើយ​៩​លាន​១​៣​ម៉ឺន​៨​ពាន់​១​៧​១​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៦​០​ម៉ឺន​៣​ពាន់​៥​៤​០​នាក់​ ​ស្លាប់​១​៧​ម៉ឺន​៦​ពាន់​៩​៦​២​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៧​៧​ម៉ឺន​៦​ពាន់​១​៨​២​នាក់​ ​៕

  • ​ទីបំផុត​យានអវកាស​ជប៉ុន​ ​Hay​a​bus​a​-2 ​ទទួលជោគជ័យ​ ​ក្នុង​ការ​ទម្លាក់​គំរូតាង​អាចម៍ផ្កាយ​ចុះ​មក​ផែនដី

    ​ទីបំផុត​យានអវកាស​ជប៉ុន​ ​Hay​a​bus​a​-2 ​ទទួលជោគជ័យ​ ​ក្នុង​ការ​ទម្លាក់​គំរូតាង​អាចម៍ផ្កាយ​ចុះ​មក​ផែនដី

    ​ជប៉ុន​៖​ ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បញ្ជាក់​ថា​ ​យាន​ស្រាវជ្រាវ​ ​Hay​a​bus​a​-2 ​របស់​ខ្លួន​បាន​ទទួលជោគជ័យ​ទាំងស្រុង​ ​ក្នុង​ការ​ទម្លាក់​គំរូតាង​អាចម៍ផ្កាយ​ R​y​u​g​u ​ទៅ​លើទឹក​ដី​អូស្ត្រាលី​ខាងត្បូង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ឧបករណ៍​ផ្ទុក​តូច​មួយ​ ​ត្រូវ​បាន​ទម្លាក់​ទៅលើ​តំបន់​ដាច់ស្រយាល​ ​មាន​ចម្ងាយ​ ​៥​០​០​គីឡូម៉ែត្រ​ពី​ភាគ​ពាយ័ព្យ​ទីក្រុង​ ​A​d​e​l​aide​ ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​ ​។​ ​វា​គឺជា​គំរូតាង​នៃ​អាចម៍ផ្កាយ​ទី​២​ ​មកកាន់​ផែនដី​ ​បន្ទាប់ពី​បេសកកម្ម​ ​Hay​a​bus​a​ ​កាលពី​ឆ្នាំ​២​០​១​០​ ​បាន​នាំ​យក​គំរូតាង​ពី​អាចម៍ផ្កាយ​ ​It​ok​a​w​a​ ​។​ ​បើ​តាម​ការ​គ្រោងទុក​នោះ​ ​គំរូតាង​ពាក់កណ្តាល​នឹង​ត្រូវ​ចែករំលែក​រវាង​ទីភ្នាក់ងារ​អវកាស​ជប៉ុន​ J​A​X​A​, ​ទីភ្នាក់ងារ​អវកាស​អាមេរិក​ N​AS​A​ ​និង​អង្គការ​អន្តរជាតិ​ដទៃទៀត​ ​ហើយ​នៅសល់​ប៉ុន្មាន​ ​គឺ​សម្រាប់​ការ​សិក្សាស្រាវជ្រាវ​ពេលក្រោយ​ ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​វិភាគ​ថ្មីៗ​នា​ថ្ងៃ​អនាគត​ ​។​ យ៉ាងណាមិញ​ ​បេសកកម្ម​របស់​យាន​ស្រាវជ្រាវ​ ​Hay​a​bus​a​-2 ​មិនទាន់​ចប់​នោះ​ទេ​ ​គឺ​ក្រោយ​ទម្លាក់​គំរូតាង​របស់​ R​y​u​g​u ​ហើយ​ ​វា​នឹង​បន្ត​ឆ្ពោះទៅ​កាន់​គោលដៅ​ជា​អាចម៍ផ្កាយ​ចំនួន​ពីរ​ផ្សេងទៀត​ ​៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៦លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥២ម៉ឺននាក់ និងជាសះស្បើយជិត៤៦លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៦លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥២ម៉ឺននាក់ និងជាសះស្បើយជិត៤៦លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៦លាន២៣ម៉ឺន៩១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥២ម៉ឺន៤ពាន់៤៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៥លាន៨១ម៉ឺន២ពាន់៤០៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៤លាន៧៧ម៉ឺន២ពាន់៥៣៥នាក់ ស្លាប់ចំនួន២៨ម៉ឺន៥ពាន់៥៥០នាក់ និងជាសះស្បើយចំនួន៨លាន៦៥ម៉ឺន៨ពាន់៨៨២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៦០ម៉ឺន៨ពាន់៤១៨នាក់ ស្លាប់ចំនួន១៣ម៉ឺន៩ពាន់៧៣៦នាក់ និងជាសះស្បើយ៩លាន៥ម៉ឺន៨ពាន់៨២២នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៥៣ម៉ឺន៤ពាន់៩៥១នាក់ ស្លាប់១៧ម៉ឺន៥ពាន់៩៨១នាក់ និងជាសះស្បើយ៥លាន៧៤ម៉ឺន៤ពាន់៣៦៩នាក់ ៕

  • ប្រមុខអង្គការ WHO អំពាវនាវអោយគ្រប់គ្នារក្សាការការពារខ្លួន បើទោះបីជាវ៉ាក់សាំង Covid-19 ផលិតជិតបានសម្រេច

    ប្រមុខអង្គការ WHO អំពាវនាវអោយគ្រប់គ្នារក្សាការការពារខ្លួន បើទោះបីជាវ៉ាក់សាំង Covid-19 ផលិតជិតបានសម្រេច

    ស្វីស៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូនេះថា អង្គការសុខភាពពិភពលោក WHO ព្រមានដល់រដ្ឋាភិបាល និងប្រជាជនទាំងអស់ មិនត្រូវបោះបង់ចោលវិធានការការពារខ្លួនពីជំងឺ COVID-19 ព្រោះតែឃើញវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះជិតសម្រេចបានជោគជ័យនោះឡើយ ។ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម បានបញ្ជាក់ថាដំណើរការទៅលើវ៉ាក់សាំងនានាបានផ្តល់ឲ្យយើងគ្រប់គ្នានូវការលើកទឹកចិត្តមួយ ហើយយើងអាចចាប់ផ្តើមមើលឃើញពន្លឺនៅខាងចុងនៃផ្លូវដ៏ងងឹត ។ លោកបានសង្កត់ធ្ងន់ថា យ៉ាងណាមិញ អង្គការ WHO ពិតជាមានការព្រួយបារម្ភ ចំពោះការយល់ច្រលំដែលកាន់តែកើនឡើងថា ជំងឺរាតត្បាតសកល COVID-19 នេះបញ្ចប់ទៅហើយ ។សូមជម្រាបថា ការព្រមានបែបនេះរបស់ WHO ធ្វើឡើងបន្ទាប់ពីអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តជាផ្លូវការឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិកសហការជាមួយអាល្លឺម៉ង់គឺ ភីហ្វីហ្សឺ និង បាយអូអិនធិច នៅក្នុងករណីបន្ទាន់ ៕

  • នាយករដ្ឋមន្រ្តីឥណ្ឌាបញ្ជាក់ថា វ៉ាក់សាំង Covid-19 អាចនឹងផលិតរួចរាល់នៅឥណ្ឌាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ

    នាយករដ្ឋមន្រ្តីឥណ្ឌាបញ្ជាក់ថា វ៉ាក់សាំង Covid-19 អាចនឹងផលិតរួចរាល់នៅឥណ្ឌាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ

    ឥណ្ឌា៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូនេះថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិន ដ្រាម៉ូឌី នៅថ្ងៃសុក្រនេះប្រកាសថា វ៉ាក់សាំងការពារជំងឺ Covid-19 អាចនឹងផលិតរួចរាល់នៅក្នុងប្រទេសរបស់ខ្លួនក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខនេះ ។លោក ម៉ូឌី បានបញ្ជាក់ថា តម្លៃវ៉ាក់សាំងបាននិងកំពុងពិភាក្សាជាមួយបណ្តារដ្ឋ ហើយការចែកចាយវ៉ាក់សាំងនៅទូទាំងប្រទេសវិញ នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ ពោលគឺនៅពេលដែលរដ្ឋាភិបាលសហព័ន្ធទទួលបានការយល់ព្រមពីក្រុមអ្នកវិទ្យាសាស្រ្តឥណ្ឌា ។នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះបានសង្កត់ធ្ងន់ថា វ៉ាក់សាំងចំនួន០៣នៅឥណ្ឌា គឺស្ថិតក្នុងតំណាក់កាលផ្សេងៗគ្នា… អ្នកជំនាញបានរំពឹងថា វ៉ាក់សាំងនេះគឺនឹងមិនប្រើពេលយូរទៀតនោះទេ វាប្រហែលជាពីរទៅបីសប្តាហ៍ទៀតប៉ុណ្ណោះ.. វ៉ាក់សាំងអាចនឹងផលិតរួចរាល់នៅឥណ្ឌា ។ លោក ម៉ូឌី បន្ថែមទៀតថា អាទិភាពដំបូងគេនឹងត្រូវបានផ្តល់ជូនដល់ក្រុមបុគ្គលិកជួរមុខ ដែលជាអ្នកឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ កូរ៉ូណា ៕

  • រដ្ឋធានីម៉ូស្គូ របស់ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំ

    រដ្ឋធានីម៉ូស្គូ របស់ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំ

    រុស្ស៊ី៖ អភិបាលក្រុងម៉ូស្គូលោក សឺហ្គេ សប់ប្យ៉ាននីន បានប្រកាសនៅថ្ងៃសុក្រនេះថា រដ្ឋធានីរបស់ប្រទេសរុស្ស៊ីនេះ នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ ទ្រាយធំរបស់ខ្លួន ដើម្បីប្រឆាំងនឹងជំងឺ Covid-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។អភិបាលក្រុង ម៉ូស្គូ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា បុគ្គលិកពេទ្យ គ្រូបង្រៀន ព្រមទាំងបុគ្គលិកផ្តល់សេវាសង្គម នឹងក្លាយជាអ្នកដំបូងគេដែលបានទទួលការចាក់វ៉ាក់សាំង ដោយសារតែពួកគេជាក្រុមងាយរងគ្រោះបំផុត ខណៈដែលមនុស្ស៥ពាន់នាក់ផ្សេងទៀតបានចុះឈ្មោះរួចរាល់ហើយសម្រាប់ការចាក់វ៉ាក់សាំង ។ការលើកឡើងខាងលើនេះរបស់លោក សឺហ្គេ សប់ប្យ៉ាននីន ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃពុធនេះ បានបញ្ជាអោយរដ្ឋាភិបាលចាប់ផ្តើមចាក់វ៉ាក់សាំង Covid-19 ជូនដល់ប្រជាជនជាលក្ខណៈទ្រង់ទ្រាយធំនាសប្តាហ៍ក្រោយនេះ ស្របពេលដែលចំនួនវ៉ាក់សាំងដែលបានផលិតមានប្រមាណជិត២លានដូស ៕

  • លោក ដូណាល់ ត្រាំ បញ្ជាអោយដកកងទ័ពចេញពីសូម៉ាលី បន្ទាប់ពីការកាត់បន្ថយចំនួនទាហាននៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់

    លោក ដូណាល់ ត្រាំ បញ្ជាអោយដកកងទ័ពចេញពីសូម៉ាលី បន្ទាប់ពីការកាត់បន្ថយចំនួនទាហាននៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់

    អាមេរិក៖មន្ទីរបញ្ចកោណនៅថ្ងៃសុក្រនេះបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាអោយដកយោធានិងបុគ្គលិកសន្តិសុខអាមេរិកចេញពីប្រទេសសូម៉ាលី ជាទីដែលពួកគេធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់-សាបាប នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ លោក ត្រាំ បានបញ្ជាអោយក្រសួងការពារជាតិ និងបញ្ជាការអាហ្វ្រិករបស់សហរដ្ឋអាមេរិក ដូរទីតាំងបុគ្គលិកនិងទ្រព្យសម្បត្តិភាគច្រើនចេញពីសូម៉ាលីយ៉ាងយូរត្រឹមឆ្នាំ២០២១ ។ ប៉ុន្តែក្រសួង ការពារជាតិអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកមិនដកចេញ ឬឈប់ចូលរួមពាក់ព័ន្ធជាមួយអាហ្វ្រិកទេ.. យើងបន្តកាត់បន្ថយអង្គការជ្រុលនិយមហិង្សានានា ដែលអាចគំរាមមាតុភូមិរបស់យើង ក្នុងពេលធានាថា យើងបន្តរក្សាគុណតម្លៃយុទ្ធសាស្ត្ររបស់យើងនៅក្នុងការប្រកួតប្រជែងរបស់មហាអំណាច ។សូមបញ្ជាក់ថា បញ្ជាការអាហ្វ្រិកអាមេរិកបានរក្សាទុកទាហាន និងបុគ្គលិកប្រមាណ៧០០នាក់មកពីប្រតិបត្តិការសន្តិសុខអាមេរិក និងក្រុមហ៊ុនម៉ៅការសន្តិសុខឯកជននៅសូម៉ាលី ដែលអង្គភាពទាំងពីរធ្វើប្រតិបត្តិការប្រឆាំងពួកអាល់-សាបាប ហើយជួយបណ្តុះបណ្តាលកងកម្លាំងសូម៉ាលីចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ៕