Category: ព័ត៌មានអន្តរជាតិ

  • លោក​ ចូ ​បៃ​ដិ​ន​ ​និង​ប្រមុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​អំពី​ការ​ពង្រឹង​ភាពជា​ដៃគូ​ដោះស្រាយ​ ​Co​v​i​d​-19 ​និង​បញ្ហា​ប្រែប្រួលអាកាសធាតុ

    លោក​ ចូ ​បៃ​ដិ​ន​ ​និង​ប្រមុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​អំពី​ការ​ពង្រឹង​ភាពជា​ដៃគូ​ដោះស្រាយ​ ​Co​v​i​d​-19 ​និង​បញ្ហា​ប្រែប្រួលអាកាសធាតុ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូ​ដ​ទែ​រ៉េ​ស​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ដោយ​ពិភាក្សា​អំពី​តម្រូវ​ការ​សម្រាប់​ភាពជា​ដៃគូ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​ពីរ​ ​ដែល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បដិសេធ​ដំណោះស្រាយ​ពហុភាគី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​០​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​សំដៅ​ទៅលើ​ការ​ប្រែប្រួល​អាកាសធាតុ​ថា​ ​ជា​ការ​បោកបញ្ឆោត​ ​ហើយ​នៅ​ឆ្នាំ​២​០​១​៧​ ​បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពិភពលោក​ ​ដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ ​ជា​ការ​សម្រេច​ចិត្ត​ដែល​បាន​ចូល​ធរមាន​នៅ​ថ្ងៃ​ទី​០​៤​ ​ខែវិច្ឆិកា​កន្លងទៅ​ ​។​ ​ដោយឡែក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​សន្យា​ថា​ ​នឹង​ចូលរួម​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​ ​ដែល​បាន​ព្រមព្រៀង​កាលពី​ឆ្នាំ​២​០​១​៥​ ​។​ ក្រុម​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​លោក​ ​បៃ​ដិ​ន​ ​និង​លោក​ ហ្គូ​ដ​ទែ​រ៉េ​ស​ ​ក៏បាន​ពិភាក្សា​ផង​ដែរ​អំពី​ ​ការ​ដោះស្រាយ​តម្រូវ​ការ​មនុស្សធម៌​ ​ការ​ជ​ម្រុ​ញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ការ​លើក​ក​ម្ពស់​សន្តិភាព​ ​និង​សន្តិសុខ​ ​ការ​ដោះស្រាយ​ជម្លោះ​ ​និង​ការ​លើក​ក​ម្ពស់​លទ្ធិប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស​ ​។​ ​លោក​…

  • អ្នកជំនាញ​អាមេរិក​បញ្ជាក់​ថា​ ​ចិន​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង

    អ្នកជំនាញ​អាមេរិក​បញ្ជាក់​ថា​ ​ចិន​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង

    ​ចិន​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​ធ្នូ​នេះ​ថា​ ​ចិន​បាន​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ទៅ​អោយ​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​ ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​និង​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ​ ​នេះ​បើ​តាម​អ្នកជំនាញ​អាមេរិក​ ​ដែល​ដកស្រង់​ដោយ​ប្រភព​ចំនួន​ពីរ​បាន​មកពី​ក្រុម​ស៊ើបការណ៍​សម្ងាត់​ជប៉ុន​ (​មិន​បញ្ចេញ​អត្តសញ្ញា​ ​ណ​) ​។​ អ្នកជំនាញ​អាមេរិក​ឈ្មោះ​ ​ហារី​ ​កា​ហ្ស៊ី​យ៉ា​នី​ស​ ​គឺជា​អ្នក​ដែល​បាន​ទទួល​ប្រភព​ពី​ក្រុម​ស៊ើបការណ៍​សម្ងាត់​ជប៉ុន​ខាងលើ​នេះ​ ​បាន​បញ្ជាក់​ចេញពី​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ថា​ ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​និង​ក្រុម​គ្រួសារ​លោក​ ​ព្រមទាំង​មន្ត្រី​កំពូល​ៗ​របស់​កូរ៉េ​ខាងជើង​ផង​ដែរ​ ​បាន​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ចិន​នោះ​រួចហើយ​ ​។​ ប៉ុន្តែ​ប្រភព​ខាងលើ​មិនទាន់​អាច​បញ្ជាក់​បានទេ​ ​ថា​តើ​វ៉ាក់សាំង​ដែល​ចិន​បាន​ផ្តល់​អោយ​កូរ៉េ​ខាងជើង​នោះ​ ​ជា​បេក្ខភាព​វ៉ាក់សាំង​ ​ឬក៏​ជា​វ៉ាក់សាំង​ដែល​ទទួល​បានការ​អនុម័ត​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ ​។​ ​ទន្ទឹមគ្នា​ ​ទាំង​ចិន​ ​និង​ ​កូរ៉េ​ខាងជើង​នៅ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ណាមួយ​ ​ចំពោះ​ការ​អះអាង​ដោយ​អ្នកជំនាញ​ខាងលើ​នេះ​នៅឡើយ​ទេ​ ​៕

  • ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​Modern​a​ ​ស្នើសុំ​ការអនុញ្ញាត​ជាបន្ទាន់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប

    ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​Modern​a​ ​ស្នើសុំ​ការអនុញ្ញាត​ជាបន្ទាន់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ CN​A​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ធ្នូ​នេះ​ថា​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​នឹង​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត​ជាបន្ទាន់​ ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​ ​។​ សំណើ​រ​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​លទ្ធផល​ថ្មី​ ​នៃ​ការ​តេ​ស្ត​សាកល្បង​បេក្ខជន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​មាន​ប្រសិទ្ធ​ភាព​ ​៩​៤​.​១​% ​ក្នុង​ការ​ការពារ​កុំ​ឆ្លង​ជំងឺ​ ​និង​មាន​ប្រសិទ្ធ​ភាព​ ​១​០​០​% ​ក្នុង​ប្រឆាំង​នឹង​អា​កា​រៈ​ធ្ងន់ធ្ងរ​ ​។​ សូម​ជម្រាប​ថា​ ម៉ូឌែ​ណា​ ​ជា​ក្រុមហ៊ុន​ទី​២​ហើយ​ ​ដែល​ស្វែងរក​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​ពី​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​បន្ទាប់ពី​ក្រុមហ៊ុន​ ​ភី​ហ្វីហ្ស៊ឺ ​បាន​ដាក់ពាក្យ​សុំ​ការអនុញ្ញាត​ដូចគ្នា​កាលពី​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​កន្លងទៅ​ ​ហើយ​ការប្រកាស​នេះ​មានន័យ​ថា​ ​ប្រជាជន​អាមេរិក​ខ្លះ​អាច​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី​១​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ទៀត​នេះ​ ​៕

  • ​សារ​ព័ត៌មាន​ ​T​h​e​ ​Wall Street​ ​Journal​ ​រាយការណ៍​ថា​ ​Face​book​ ​នឹង​ចំណាយ​ប្រាក់​១​ពាន់​លាន​ដុល្លារ​ ​ដើម្បី​ទិញ​យក​ក្រុមហ៊ុន​ ​«​K​us​tome​r​»

    ​សារ​ព័ត៌មាន​ ​T​h​e​ ​Wall Street​ ​Journal​ ​រាយការណ៍​ថា​ ​Face​book​ ​នឹង​ចំណាយ​ប្រាក់​១​ពាន់​លាន​ដុល្លារ​ ​ដើម្បី​ទិញ​យក​ក្រុមហ៊ុន​ ​«​K​us​tome​r​»

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ ​T​h​e​ ​Wall Street​ ​Journal​ ​បាន​រាយការណ៍​ថា​ ​ក្រុមហ៊ុន​ ​បណ្តាញ​សង្គម​លំដាប់​ពិភពលោក​ ​Face​book​ ​នឹង​ធ្វើការ​ចំណាយ​ប្រាក់​១​ពាន់​លាន​ដុល្លារ​ ​ដើម្បី​ទិញ​យក​ ​«​K​us​tome​r​»​ ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អតិថិជន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ថ្មី​មួយ​ ​។​ បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ ​ប្រសិនបើ​ ​Face​book​ ​ទិញ​ក្រុមហ៊ុន​ K​us​tome​r ​មែន​នោះ​ ​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​ ​នឹង​ពង្រីក​ការ​ផ្ដល់​សេវាកម្ម​ ​និង​ការសន្ទនា​ជាមួយ​អ្នកប្រើប្រាស់​បន្ថែម​ទៀត​នៅ​ក្នុង​កម្មវិធី​ ​Face​book​ ​Messenger​ ​និង​ ​Inst​a​gram​ ​។​ ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ ​ក្រុមហ៊ុន​ ​Face​book​ ​ក៏​នឹង​ដាក់​ចូល​សេវាកម្ម​ថ្មី​នេះ​ ​ទៅកាន់​កម្មវិធី​ ​What​sAp​p​ ​ផង​ដែរ​ ​ខណៈ​ ​What​sAp​p​ ​កំពុងតែ​សាកល្បង​ក្នុង​ការ​លក់ទំនិញ​តាម​អន​ឡា​ញ​នៅ​លើ​កម្មវិធី​របស់​ខ្លួន​ ​៕

  • ចាប់ពី​ឆ្នាំ​២​០​២​២​ ​កាណាដា​នឹង​ចាប់ផ្ដើម​ប្រមូល​ពន្ធ​លើ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ឌី​ជី​ថល

    ចាប់ពី​ឆ្នាំ​២​០​២​២​ ​កាណាដា​នឹង​ចាប់ផ្ដើម​ប្រមូល​ពន្ធ​លើ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ឌី​ជី​ថល

    កាណាដា​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​ធ្នូ​នេះ​ថា​ ​កាណាដា​នឹង​ដាក់​ពន្ធ​លើ​សាជីវកម្ម​ ​ដែល​ផ្តល់​សេវាកម្ម​ឌី​ជី​ថល​ចាប់ពី​ឆ្នាំ​២​០​២​២​ខាងមុខ​ ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ ​ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​ ​មាន​សិទ្ធិ​មក​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយបញ្ហា​ពន្ធ​ ​នេះ​បើ​តាម​ក្រសួងហិរញ្ញវត្ថុ​កាណាដា​ ​។​ បើ​តាម​ការ​គ្រោងទុក​នោះ​ ​កា​រដាក់​ពន្ធ​លើ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ឌី​ជី​ថល​ខាងលើ​នេះ​ ​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​០​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​តទៅ​ ​ដោយសារតែ​ពេលនេះ​ ​ទុក​ពេល​អោយ​មាន​ការសិក្សា​បន្ថែម​ទាំង​ហា​និ​ភ័យ​ ​និង​បញ្ហា​សេដ្ឋកិច្ច​ជាតិ​ ​។​ ​បន្ថែម​លើ​នេះ​ ​នាយកដ្ឋាន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កាណាដា​ក៏​កំពុង​សិក្សា​ ​និង​ស្វែងរក​វិធី​សា​ស្រ្ត​រួម​មួយ​ ​ដើម្បី​ធានា​អោយ​បាន​នូវ​ក្រុមហ៊ុន​ឌី​ជី​ថល​ដូចជា​ ​Goo​g​l​e​ ​និង​ ​Face​book​ ​ងាយស្រួល​ក្នុង​ការ​បង់ពន្ធ​ ​ជាពិសេស​ពន្ធ​ដែល​ជា​ករណី​លើកលែង​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏​ក្រុមហ៊ុន​ទាំងនេះ​នៅតែ​ជាប់​ពន្ធ​ផង​ដែរ​ ​៕

  • ក្រុមហ៊ុន​អាកាសចរណ៍​ ​Easy​Jet​ ​របស់​អង់គ្លេស​ ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ដើម្បី​ផ្តល់​ការ​បញ្ចុះតម្លៃ​ដល់​អ្នកដំណើរ

    ក្រុមហ៊ុន​អាកាសចរណ៍​ ​Easy​Jet​ ​របស់​អង់គ្លេស​ ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ដើម្បី​ផ្តល់​ការ​បញ្ចុះតម្លៃ​ដល់​អ្នកដំណើរ

    អង់គ្លេស​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​៣​០​ ​ខែវិច្ឆិកា​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​ ​Easy​Jet​ ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​តេ​ស្ត​រក​ ​CO​V​I​D​-19 ​ក្នុង​ការ​ផ្តល់​ការ​បញ្ចុះតម្លៃ​ដល់​អ្នក​ធ្វើដំណើរ​ ​ដើម្បី​ព្យាយាម​ជ​ម្រុ​ញ​ការធ្វើដំណើរ​បន្ថែម​ទៀត​ ​។​ ក្រោយ​មានការ​រឹតត្បិត​លើ​ការធ្វើដំណើរ​អស់​រយៈពេល​ជាច្រើន​ខែ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​និង​អាកាសយានដ្ឋាន​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ដើម្បី​ធ្វើ​អោយ​ការ​ធ្វើ​តេ​ស្ត​រ​កវី​រុ​ស​កាន់តែ​មាន​ភាព​ងាយស្រួល​ ​និង​មាន​តម្លៃថោក​ជាង​មុន​ ​។​ សូម​ជម្រាប​ថា​ ​ចាប់ពី​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​ច្បាប់​នៃ​ការធ្វើដំណើរ​នៅ​អង់គ្លេស​នឹង​មាន​ការផ្លាស់ប្តូរ​ ​ដូច្នេះ​បើ​សិន​អ្នក​ធ្វើដំណើរ​ម្នាក់​ទទួល​បាន​លទ្ធផលអវិជ្ជមាន​ ​ពី​ការ​ធ្វើ​តេ​ស្ត​ដោយ​ថវិកា​ខ្លួនឯង​នោះ​ ​ពួកគេ​អាច​កាត់បន្ថយ​ការរស់នៅ​ដាច់ដោយឡែក​ពី​គេ​ ​ពី​រយៈពេល​១​៤​ថ្ងៃ​មក​នៅ​ត្រឹម​៥​ថ្ងៃ​វិញ​ ​៕

  • ​អាជ្ញាធរ​ផ្នែក​អវកាស​ចិន​បញ្ជាក់​ថា​ ​បេសកកម្ម​ឆាង​អឺ​ទី​៥​ ​ត្រៀម​ខ្លួន​ចុះចត​នៅ​ឋាន​ព្រះ​ច​័ន្ទ ​ដើម្បី​ប្រមូល​យក​គំរូតាង​មកកាន់​ផែនដី​វិញ

    ​អាជ្ញាធរ​ផ្នែក​អវកាស​ចិន​បញ្ជាក់​ថា​ ​បេសកកម្ម​ឆាង​អឺ​ទី​៥​ ​ត្រៀម​ខ្លួន​ចុះចត​នៅ​ឋាន​ព្រះ​ច​័ន្ទ ​ដើម្បី​ប្រមូល​យក​គំរូតាង​មកកាន់​ផែនដី​វិញ

    ​ចិន​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ថា​ ​យាន​នៃ​បេសកកម្ម​ ​ឆាង​អឺ​ទី​៥​បាន​ផ្តាច់​ខ្លួន​ជា​ផ្លូវការ​ពី​យាន​ដែល​ជា​ផ្កាយរណប​ ​ហើយ​កំពុងតែ​ត្រៀម​រៀបចំ​ធ្វើការ​ចុះចត​នៅ​លើ​ផ្ទៃ​ព្រះ​ច​័ន្ទ ​ដើម្បី​ប្រមូល​យក​គំរូតាង​ពី​ដី​នៅ​ទីនោះ​ ​នេះ​បើ​តាម​អាជ្ញាធរ​ផ្នែក​អវកាស​ចិន​ ​។​ បេសកកម្ម​ឆាង​អឺ​ទី​៥​មាន​យាន​ដែល​ដើរ​តួនាទី​ផ្សេងៗ​គ្នា​ ​ដោយ​នៅ​ថ្ងៃចន្ទ​នេះ​ ​យាន​សម្រាប់​ចុះចត​ហៅថា​ ​លែ​ន​ដឺ​ ​អម​ជាមួយនឹង​យាន​សម្រាប់​ហោះ​ឡើង​ទៅវិញ​ហៅថា​ ​អា​សិន​ដឺ​ ​ត្រូវ​បាន​បញ្ជា​អោយ​ផ្តាច់​ខ្លួន​ដោយ​ជោគជ័យ​ចេញពី​យាន​ដែល​ជា​ផ្កាយរណប​ហៅថា​ ​អរ​ប៊ី​តឺ ​ដើម្បី​ត្រៀម​ចុះទៅ​ជាន់​លើ​ផ្ទៃ​ព្រះ​ច​័ន្ទ ​។​ ​យាន​ ​អរ​ប៊ី​តឺ ​នឹង​ស្ថិត​គន្លង​អវកាស​របស់​ព្រះ​ច​័ន្ទ ​ដើម្បី​រង់ចាំ​អោយ​យាន​ ​អា​សិន​ដឺ​ ​នាំ​យក​គំរូតាង​នៃ​ដី​របស់​ព្រះ​ច​័ន្ទ ​ដែល​ប្រមូល​បាន​ដោយ​យាន​ ​លែ​ន​ដឺ​ ​។​ ​ បន្ទាប់មក​ទៀត​ ​យាន​ ​អរ​ប៊ី​តឺ ​នឹង​ចាកចេញ​ពី​គន្លង​ព្រះ​ច​័ន្ទ ​ដើម្បី​ឆ្ពោះ​មកកាន់​ភព​យើង​វិញ​ ​។​ ​យាន​ ​អរ​ប៊ី​តឺ ​នឹង​ទម្លាក់​គំរូតាង​នោះ​ ​តាមរយៈ​យាន​មួយផ្សេងទៀត​ហៅថា​ ​រី​ថឺ​ន​ខាប់​ស៊ុ​ល​ ​ដែល​សម្រាប់​ចុះ​មកកាន់​ផែនដី​ ​។​ ​បេសកកម្ម​នេះ​ ​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​បញ្ចប់​ជាស្ថាពរ​នៅ​ថ្ងៃ​ទី​១​៦​ ​និង​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​៤​លាន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​៤​លាន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​៣​លាន​៥​៨​ម៉ឺន​៤​ពាន់​៤​៣​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​៧​ម៉ឺន​៣​ពាន់​៧​៣​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៣​លាន​៩​៧​ម៉ឺន​៩​ពាន់​៤​២​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៣​លាន​៩​១​ម៉ឺន​៩​ពាន់​៨​៧​០​នាក់​ ​ស្លាប់​ចំនួន​២​៧​ម៉ឺន​៤​ពាន់​៣​៣​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៨​លាន​២​២​ម៉ឺន​២​ពាន់​៨​៧​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៤​៦​ម៉ឺន​៣​ពាន់​២​៥​៤​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៧​ពាន់​៦​៥​៩​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៨​៨​ម៉ឺន​៨​ពាន់​៥​៩​៥​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៣​៣​ម៉ឺន​៦​ពាន់​២​៧​៨​នាក់​ ​ស្លាប់​១​៧​ម៉ឺន​៣​ពាន់​១​៦​៥​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៦​០​ម៉ឺន​១​ពាន់​៨​០​៤​នាក់​ ​៕

  • កូវី​ដ​១​៩​៖​ ​វៀតណាម​ឆ្លង​ក្នុង​សហគមន៍​ជា​ថ្មីទៀត​ហើយ​ ​ក្រោយ​ស្ងប់​ជិត​៣​ខែ​

    កូវី​ដ​១​៩​៖​ ​វៀតណាម​ឆ្លង​ក្នុង​សហគមន៍​ជា​ថ្មីទៀត​ហើយ​ ​ក្រោយ​ស្ងប់​ជិត​៣​ខែ​

    វៀតណាម​បាន​អះអាង​កាល​ពីម្សិលមិញ​ ​អំពី​ការ​ឆ្លង​ក្នុង​សហគមន៍​ជា​ថ្មីទៀត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ជា​ករណី​ឆ្លង​ក្នុងស្រុក​លើកដំបូង​ ​ក្នុង​ពេល​៨​៩​ថ្ងៃ​មកនេះ​ ​ពោល​គឺ​បន្ទាប់ពី​ករណី​ក្រុង​ដា​ណា​ង​ ​ដែល​ជា​ការ​ផ្ទុះ​ក្នុង​សហគមន៍​ដំបូង​ ​ដោយពេល​នោះ​ហើយ​ ​ទើប​វៀតណាម​ចាប់ផ្តើម​មាន​ករណី​ស្លាប់​បន្តបន្ទាប់​។​ ​ករណី​ឆ្លង​ក្នុងស្រុក​នេះ​គឺ​កើតមាន​ចំពោះ​បុរស​វ័យ​៣​២​ឆ្នាំ​ម្នាក់​ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នារី​ធ្វើការ​លើ​យន្តហោះ​ម្នាក់​ ​ដែល​ផ្ទុក​កូ​វី​ដ​១​៩​ ​ក្រោយ​ត្រលប់​មកពី​ជប៉ុន​ ​២​ស​ប្តាហ៍​មុន​។​ ​អាជ្ញាធរ​បញ្ជាក់​ថា​ ​ករណី​ចុងក្រោយ​នេះ​ ​មុន​ពេល​ដឹង​ថា​បាន​ឆ្លង​ ​បាន​ធ្វើការ​នៅ​មជ្ឈមណ្ឌល​បង្រៀន​ភាសា​រ​មួយ​ ​ទៅ​ហាង​កាហ្វេ​ ​និង​ខា​រ៉ា​អូខេ​ ​ហើយ​ទីតាំង​ដែល​អ្នកជំងឺ​បាន​ទៅ​ទាំងអស់​ត្រូវ​បាន​គេ​បិទទ្វារ​អស់ហើយ​។​ ​វៀតណាម​មាន​ករណី​កូ​វី​ដ​១​៩​ ​ចំនួន​១​៣​៤​៧​នាក់​ហើយ​ ​ហើយ​ជា​ប្រចាំថ្ងៃ​ ​វៀតណាម​នៅតែ​មាន​ករណី​នាំចូល​ ​ជាមធ្យម​ ​៥​នាក់​។​ ​ករណី​ថ្ងៃចន្ទ​ម្សិលមិញ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យដឹង​ ​ក្រោយពេល​ប៉ុន្មាន​ថ្ងៃ​ ​ក្រសួងសុខាភិបាល​បាន​ព្រមាន​ពី​ការ​ផ្ទុះ​ជាថ្មី​ ​ក្នុង​សហ​គម​ ​ខណៈ​រដូវរងា​បាន​ចាប់ផ្តើម​នោះ​៕​

  • រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​កត់ឈ្មោះ​ក្រុមហ៊ុន​ S​M​I​C ​និង​ C​NO​OC ​របស់​ចិន​ ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុមហ៊ុន​គាំទ្រ​ដោយ​យោធា​ចិន

    រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​កត់ឈ្មោះ​ក្រុមហ៊ុន​ S​M​I​C ​និង​ C​NO​OC ​របស់​ចិន​ ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុមហ៊ុន​គាំទ្រ​ដោយ​យោធា​ចិន

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​នេះ​ថា​ ​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​កត់ឈ្មោះ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ឈាន​មុខ​គេ​របស់​ចិន​ S​M​I​C ​និង​ ​ក្រុមហ៊ុន​ផលិត​ប្រេង​ ​និង​ឧស្ម័ន​ជាតិ​ចិន​C​NO​OC ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុមហ៊ុន​គាំទ្រ​ដោយ​យោធា​ចិន​ ​ដោយ​នឹង​ហាមឃាត់​ក្រុមហ៊ុន​ទាំងនេះ​មិន​អោយ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​វិនិ​យោគិន​អាមេរិក​ទៀត​ឡើយ​ ​។​ ទី​ភ្នាក់​សារ​ព័ត៌មាន​រ៉​យ​ទ​័​រក​៏​ធ្លាប់​បាន​រាយការណ៍​កាល​ដើមខែ​នេះ​ដែរ​ថា​ ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​កំណត់​ក្រុមហ៊ុន​ចិន​ចំនួន​០​៤​បន្ថែម​ទៀត​ថា​ ​ជា​កម្មសិទ្ធិ​ ​ឬ​គ្រប់គ្រង​ដោយ​យោធា​ចិន​ ​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​ចិន​សរុប​ចំនួន​៣​៥​រង​ផល​ប៉ះពាល់​ ​។​ ​បើ​តាម​ឯកសារ​ ​និង​ប្រភព​ដ៏​គួរឲ្យ​ទុកចិត្ត​ចំនួន​០​៣​ផ្សេងៗ​ពី​គ្នា​បាន​អោយ​ដឹង​ថា​ ​បញ្ជី​នោះ​រួម​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​សំណង់​ចិន​ ​ក្រុមហ៊ុន​ប្រឹក្សា​វិស្វកម្ម​អន្តរជាតិ​ចិន​ ​ក្រុមហ៊ុន​ S​M​I​C ​និង​ក្រុមហ៊ុន​ C​NO​OC ​ជាដើម​ ​។​ សូម​ជម្រាប​ថា​ ​វិធានការ​ថ្មី​ខាងលើ​នេះ​ ​គឺ​ស្រប​ទៅតាម​គោល​នយោបាយ​ប្រឆាំង​នឹង​ប្រទេស​ចិន​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​នឹង​ធ្វើ​អោយ​រដ្ឋបាល​ថ្មី​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ស្ថិត​ក្រោម​ជំហរ​ដ៏​លំបាក​ ​ខណៈ​សំឡេង​ប្រឆាំង​ទីក្រុង​ប៉េកាំង​ ​នៅ​ក្នុង​សភា​អាមេរិក​កំពុងតែ​កើន​ឡើង​ទាំង​ក្រុម​សាធារណរដ្ឋ​ ​និង​ ​ប្រជាធិបតេយ្យ​ ​៕