Category: ព័ត៌មានអន្តរជាតិ

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៦​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​៣​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៦​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​៣​លាន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​១​លាន​៩​៨​ម៉ឺន​៨​ពាន់​៥​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​៤​ម៉ឺន​៩​ពាន់​១​១​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​២​លាន​៧​៨​ម៉ឺន​៧​ពាន់​៥​៦​៥​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៣​លាន​៤​៥​ម៉ឺន​៤​ពាន់​២​៥​៤​នាក់​ ​ស្លាប់​ចំនួន​២​៧​ម៉ឺន​១​ពាន់​២​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៩​៤​ម៉ឺន​៥​ពាន់​៥​៨​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៣​៥​ម៉ឺន​១​ពាន់​២​២​៤​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៦​ពាន់​២​៣​៨​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៧​៥​ម៉ឺន​៨​ពាន់​៨​៨​៦​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​២​៣​ម៉ឺន​៨​ពាន់​៣​៥​០​នាក់​ ​ស្លាប់​១​៧​ម៉ឺន​១​ពាន់​៩​៩​៨​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៥​៣​ម៉ឺន​៦​ពាន់​៥​២​៤​នាក់​ ​៕

  • ​កូវីដ​១​៩​៖​ ​ថៃ​ចុះ​កុងត្រា​ទិញ​ទាំង​វ៉ាក់សាំង​និង​បច្ចេកវិទ្យា​ដើម្បី​ផលិត​ខ្លួនឯង​ ​ពី​ក្រុមហ៊ុន​អង់គ្លេស​-ស៊ុ​យ​អ៊ែ​ត​ហើយ

    ​កូវីដ​១​៩​៖​ ​ថៃ​ចុះ​កុងត្រា​ទិញ​ទាំង​វ៉ាក់សាំង​និង​បច្ចេកវិទ្យា​ដើម្បី​ផលិត​ខ្លួនឯង​ ​ពី​ក្រុមហ៊ុន​អង់គ្លេស​-ស៊ុ​យ​អ៊ែ​ត​ហើយ

    ​ប្រទេស​ថៃ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​និង​ ​បច្ចេកវិទ្យា​ផលិតផល​ក្នុងស្រុក​ ​ពី​ក្រុមហ៊ុន​អង់គ្លេស​-ស៊ុ​យ​អ៊ែ​ត​មួយ​នេះ​។​ ​ការ​ចុះ​កិច្ចព្រមព្រៀង​ ​កាលពី​ថ្ងៃសុក្រ​ ​ទី​២​៧​ ​វិច្ឆិកា​ ​២​០​២​០​ធ្វើឡើង​ ​ក្នុង​ពេល​មាន​សេចក្តីរាយការណ៍​ថា​ ​ក្រុមហ៊ុន​កំពុង​រៀបចំ​កម្មវិធី​តេ​ស្ត​ជាស​កល​ថ្មី​ ​ក្រោយ​ត្រូវ​បាន​គេ​រិះគន់​លើ​ការ​តេ​ស្ត​ ដំណាក់កាល​ដំបូង​ ដែលបានបង្ហាញ​ថា​ ​មានប្រសិទ្ធិភាព​៩​០​ភាគរយ​ ​យ៉ាងណា​ក៏ដោយ​ ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​គឺ​លោក​ ​P​as​ca​l​ ​So​riot​ ​បាន​និយាយ​ថា​ ​លោក​មិន​គិតថា​ ​ការ​តេ​ស្ត​បន្ថែម​ទៀត​នេះ​ត្រូវការ​ការ​ឯកភាព​ពី​អង់គ្លេស​ ​និង​សហភាព​អឺរ៉ុប​ទៀត​ទេ​។​ ​ក្រៅពី​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​ថៃ​នោះ​ ​ក្រុមហ៊ុន​​ As​t​raZe​n​e​ca​ ក៏​នឹង​ជួយ​គាំទ្រ​ដល់​ផលិតកម្ម​វ៉ាក់សាំង​ក្នុង​ប្រទេស​ថៃ​ទ្រង់ទ្រាយ​ដ៏​ធំ​ ​តាមរយៈ​ស្ថាប័ន​ S​i​am​ B​i​o​science​ ​ទៀត​ផង​។​ ​ចំនួន​ដូ​ស​នៃ​វ៉ាក់សាំង​ដែល​ត្រូវ​បញ្ជូន​មក​ប្រទេស​ថៃ​មិនទាន់​ត្រូវ​បាន​បង្ហាញ​ឲ្យដឹង​ទេ​ ​ប៉ុន្តែ ​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចាធ្លាប់​បាន​អះអាង​ ​មុន​​ចុះ​កិច្ចព្រមព្រៀង​ ​១​ថ្ងៃ​ថា​ ​កុងត្រា​នេះ​គឺជា​ការ​បញ្ជាទិញ​២​៦​លាន​ដូ​ស​ ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​១​៣​លាន​នាក់​ ​ខណៈ​ដែល​មនុស្សម្នាក់​ត្រូវការ​២​ដូ​ស​។​ ​លោក​ ​ប្រា​យុទ្ធ​ ​រំពឹង​ថា​ ​វ៉ាក់សាំង​នេះ​នឹង​មកដល់​ឆ្នាំក្រោយ​ ​ហើយ​រដ្ឋាភិបាល​ត្រៀម​ខ្លួន​ផ្តល់​ជូន​ពលរដ្ឋ​ទាំងអស់​៕

  • ​ចិន​ឲ្យ​អូស្ត្រាលី​បង់​​​ពន្ធ​ប្រឆាំង​នឹង​កា​រលក់​បង្ខូច​តម្លៃ​ ​ចំពោះ​ការនាំចូល​ស្រា​ ​ចាប់ពី​ស្អែក

    ​ចិន​ឲ្យ​អូស្ត្រាលី​បង់​​​ពន្ធ​ប្រឆាំង​នឹង​កា​រលក់​បង្ខូច​តម្លៃ​ ​ចំពោះ​ការនាំចូល​ស្រា​ ​ចាប់ពី​ស្អែក

    ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ប្រកាស​នៅ​ថ្ងៃសុក្រ​ ​ទី​២​៧​ ​វិច្ឆិកា​ ​២​០​២​០​នេះ​ថា​ ​ខ្លួន​នឹង​អនុវត្ត​វិធានការ​បង់ពន្ធ​ប្រឆាំង​នឹង​កា​រលក់​បង្ខូច​តម្លៃ​ ​ឬ​ ​ant​i​-​dumping​ ​measure​s ​ជា​បណ្តោះអាសន្ន​ ​លើ​ការនាំចូល​ស្រា​របស់​អូស្ត្រាលី​ ​ចាប់ពី​ថ្ងៃ​ទី​២​៨​ ​វិច្ឆិកា​ ​២​០​២​០​ស្អែកនេះ​ទៅ​។​ ​បើ​តាម​ក្រសួង​ថា​ ​ផ្អែក​តាម​កាតព្វកិច្ច​នេះ​ ​ចំពោះ​ការនាំចូល​ស្រា​ទៅ​ក្នុង​ប្រទេស​ចិន​ ​តម្រូវ​ឲ្យ​មានការ​បង់ពន្ធ​ប្រឆាំង​នឹង​កា​រលក់​បង្ខូច​តម្លៃ​ ​ចន្លោះ​ពី​១​០​៧​.​១​ទៅ​២​១​២​.​១​ភាគរយ​។​ ​ភាគី​ចិន​អះអាង​ថា​ ​ការ​សម្រេច​នេះ​ធ្វើឡើង​ ​ក្រោយពេល​មាន​សំណើ​ពី​ឧស្សាហកម្ម​ស្រា​ក្នុង​ប្រទេស​ចិន​ ​ហើយ​ការ​សម្រេច​នេះ​ក៏​ស្រប​នឹង​ច្បាប់​ប្រទេស​ចិន​ ​និង​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែរ​។​ ​ចិន​គឺជា​ទី​ផ្សារ​ដ៏​ធំបំផុត​របស់​អូស្ត្រាលី​ ​លើ​ទំនិញ​ស្រា​​ ​ក្នុង​នោះ​ ​ត្រឹម​៩​ខែ​ ​ដើម​ឆ្នាំ​២​០​២​០​ ​មាន​៣​៩​ភាគរយ​នៃ​ការនាំចេញ​ស្រា​សរុប​របស់​អូស្ត្រាលី​ ​ខណៈ​ដែល​ប្រទេស​ទាំងពីរ​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីសរុប​ ​១​៧​០​ពាន់​លាន​ដុល្លារ​អាមេរិក​ ​កាលពីឆ្នាំមុន​៕​​

  • ​នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​ក្រុម​សិទ្ធិមនុស្ស​ប្តឹង​ ​ករណី​យកច្បាប់​​ភាព​អាសន្ន​ដ៏​អាក្រក់ ​បង្ក្រាប​បាតុកម្ម

    ​នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​ក្រុម​សិទ្ធិមនុស្ស​ប្តឹង​ ​ករណី​យកច្បាប់​​ភាព​អាសន្ន​ដ៏​អាក្រក់ ​បង្ក្រាប​បាតុកម្ម

    ​បណ្តា​មេដឹកនាំ​បាតុកម្ម​ ​និង​មេធាវី​ក្រុម​សិទ្ធិមនុស្ស​បាន​ដាក់ពាក្យ​ប្តឹង​លើ​លោក​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និង​ ​ឧបនាយករដ្ឋមន្ត្រី​ ​ប្រា​វី​ដ​ វុ​ង​ស៊ូ​វុន​ ​និង​បុគ្គល​មួយ​ចំនួន​ទៀត​ ​ទាម​ទារប្រាក់សំណង​ជំងឺចិត្ត​ ​៣​.​៥​លាន​បាត​ ​ទូទាត់​ការខូចខាត​ដោយសារតែ​ការប្រកាស​ប្រទេស​ក្នុង​ភាព​អាសន្ន​ដ៏​អាក្រក់​ ​កាលពី​ខែមុន​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​បាងកក​ប៉ុស្តិ៍​ ​នៅ​ថ្ងៃ​ទី​២​៧​ ​វិច្ឆិកា​ ​២​០​២​០​នេះ​។​ ​ប្រភព​ថា​ ​ក្រុម​តំណាង​សមាគម​មេធាវី​សិទ្ធិមនុស្ស​បាន​ដាក់ពាក្យ​ប្តឹង​នេះ​ទៅ​តុលាការ​ស៊ីវិល​ ​នៅ​ ​Rat​c​h​a​d​a​p​his​e​k ​Road​ ​នា​ថ្ងៃសុក្រ​នេះ​។​ ​ការ​ប្តឹង​ក៏មាន​ចំពោះ​អគ្គស្នងការ​នគរបាល​ជាតិ​ ​ការិយាល័យ​នគរបាល​ ​និង​ការិយាល័យ​នាយករដ្ឋមន្ត្រី​ដែរ​។​ ​ក្នុង​ពាក្យ​ប្តឹង​បាន​លើកឡើង​ពី​ការប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដ៏​អាក្រក់​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​តុលា​ ​ដើម្បី​ទប់​ស្កាត់​ក្រុម​បាតុករ​ប្រឆាំង​ ​ដែល​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ ​ចុះចេញ​ពី​តំណែង​ ​ផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ ​និង​កែ​ទម្រង់​របប​រាជា​និយម​។​ ​សូមរម្លឹក​ថា​ ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បាន​ធ្វើឡើង​ ​កាលពីព្រឹក​ថ្ងៃ​ទី​១​៥​ ​តុលា​ ​ក្រោយ​បាតុករ​បាន​ចូល​ដល់​វិមាន​រដ្ឋាភិបាល​ហើយ​បាន​បង្ខាំង​ក្បូន​រាជវង្ស​ ​កាលពី​ថ្ងៃ​ទី​១​៤​ ​តុលា​ ​ប៉ុន្តែ​ការប្រកាស​ត្រូវ​បាន​ដកចេញ​វិញ​ ​កាលពី​ថ្ងៃ​ទី​២​២​ ​តុលា​៕​​

  • ​ចិន​ចង់​បង្កើត​កិច្ច​សហការ​លើ​ទំនាក់ទំនង​វិ​ស​័​យ​សុខាភិបាល​ ​និង​ស្ថេរ​ភាព​វិ​ស​័​យ​យោធា​ជាមួយ​សហរដ្ឋអាមេរិក

    ​ចិន​ចង់​បង្កើត​កិច្ច​សហការ​លើ​ទំនាក់ទំនង​វិ​ស​័​យ​សុខាភិបាល​ ​និង​ស្ថេរ​ភាព​វិ​ស​័​យ​យោធា​ជាមួយ​សហរដ្ឋអាមេរិក

    ​ចិន​៖​ ​ទីក្រុង​ប៉េកាំង​រំពឹង​ថា​ ​សហរដ្ឋអាមេរិក​នឹង​ចូលរួម​ធ្វើការ​ជាមួយ​ចិន​ ​ដោយ​ផ្តោត​សំខាន់​លើ​វិ​ស​័​យ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ស្ថេរ​ភាព​នៃ​ទំនាក់ទំនង​យោធា​ ​និង​យោធា​រវាងប្រទេស​ប្រទេស​ទាំងពីរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក​ R​e​n ​Go​uq​i​an​g​ ​បាន​លើកឡើង​បែប​នេះ​ ​នៅ​ពេល​ត្រូវ​បាន​សាកសួរ​អំពីការរៀបចំជំនួប​នា​ពេលថ្មីៗនេះ​ ​ជាមួយ​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អាមេរិក​ស្តីទី​ ​។​ ​លោក​ R​e​n ​បន្ត​ថា​ ​ចិន​តែងតែ​គិតគូរ​សំខាន់​លើ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​យោធា​រវាងប្រទេស​ទាំងពីរ​ ​ហើយ​ថា​ ​ការ​រក្សា​បាន​នូវ​ទំនាក់ទំនង​យោធា​ ​និង​យោធា​ប្រកបដោយ​សន្តិភាព​ ​និង​សេ្ថ​រ​ភាព​ ​គឺ​ស្របតាម​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រទេស​ទាំងពីរ​ ​និង​ការ​រំពឹង​ទុក​រួមគ្នា​របស់​សហគមន៍​អន្តរជាតិ​ ​។​ លោក​ R​e​n ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​ចិន​សង្ឃឹម​ថា​ ​សហរដ្ឋអាមេរិក​នឹង​ជួប​ជាមួយ​ចិន​ ​ដោយ​ប្រកាន់ខ្ជាប់​គោលការណ៍​មិន​មាន​ជម្លោះ​ ​ការ​មិន​ប្រឈម​មុខ​ដាក់គ្នា​ ​ការគោរព​គ្នា​ ​និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​ – ​ឈ្នះ​ ​ការយោគយល់​គ្នា​ទៅវិញទៅមក​ ​ជៀសវាង​ការយល់​ច្រ​លំ​ ​និង​ការ​គណនា​ខុស​ ​បន្ត​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ ​ក៏ដូចជា​ការ​គ្រប់គ្រង​ពេលវេលា​ ​គ្រប់គ្រង​ហា​និ​ភ័យ​ ​និង​ភាព​ខុសគ្នា​ ​៕

  • ​អ៊ី​រ៉​ង់​បញ្ជាក់​ថា​ ​ទណ្ឌកម្ម​សហរដ្ឋអាមេរិក​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​ខ្លួន

    ​អ៊ី​រ៉​ង់​បញ្ជាក់​ថា​ ​ទណ្ឌកម្ម​សហរដ្ឋអាមេរិក​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​ខ្លួន

    ​អ៊ី​រ៉​ង់​៖​ ​អ្នកតំណាងអចិន្ត្រៃយ៍​របស់​អ៊ី​រ៉​ង់​ប្រចាំ​អង្គការសហប្រជាជាតិ​លោក​ ​Ma​j​i​d​ ​T​a​k​h​t​ R​a​van​c​h​i​ ​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺរាតត្បាត​ជាស​កល​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ លោក​ ​Ma​j​i​d​ ​T​a​k​h​t​ R​a​van​c​h​i​ ​បាន​គូស​បញ្ជាក់​ថា​ ​បច្ចុប្បន្ននេះ​ ​អ៊ី​រ៉​ង់​បាន​និង​កំពុង​ប្រឈមមុខនឹង​ការ​ដាក់ទណ្ឌកម្ម​យ៉ាង​តឹងរឹង​បំផុត​ ​ដែល​មិនធ្លាប់​មាន​លើ​ប្រទេស​ណាមួយ​ឡើយ​ ​ហើយ​ដែន​កំណត់​ទាំងនោះ​ ​បាន​រារាំង​យ៉ាង​ខ្លាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់យើង​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ ​Co​v​i​d​-19 ​។​ ​បើ​តាម​លោក​ ​T​a​k​h​t​ R​a​van​c​h​i​ ​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​បាន​ដាក់​ក​ម្រិ​ត​លើ​ការ​ចូល​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​របស់​អ៊ី​រ៉​ង់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​… ​ហេតុដូច្នេះហើយ​អ៊ី​រ៉​ង់​មិន​អាច​មានលទ្ធភាព​ទិញ​ថ្នាំ​ ​និង​ ​ឧបករណ៍​វេជ្ជ​សា​ស្រ្ត​ដែល​ចាំបាច់​ ​ក្នុង​ការ​ទប់​ស្កាត់​ ​និង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​វី​រុ​ស​កូរ៉ូ​ណា​នោះ​ទេ​ ​។​ សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​នេះ​ ​នៅ​ទូទាំង​អ៊ី​រ៉​ង់​មាន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​កើន​ដល់​៩​០​ម៉ឺន​៨​ពាន់​៣​៤​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​៤​ម៉ឺន​៦​ពាន់​៦​៨​៩​នាក់​ ​ចាប់តាំង​ពី​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ផ្ទុះឡើង​ដំបូង​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​៕

  • ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​១​ពាន់​នាក់​ជាលើកដំបូង​នៅ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​២​០ ដែល​នេះ​ជា​ចំនួន​ដ៏​តិចតួច​បំផុត​ ​បើ​ធៀប​នឹង​ឆ្នាំមុន

    ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​១​ពាន់​នាក់​ជាលើកដំបូង​នៅ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​២​០ ដែល​នេះ​ជា​ចំនួន​ដ៏​តិចតួច​បំផុត​ ​បើ​ធៀប​នឹង​ឆ្នាំមុន

    ថៃ​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​ថា​ ​ក្នុង​ខែ​តុលា​ឆ្នាំនេះ​ ​ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​១​.​២​០​១​នាក់​ជាលើកដំបូង​ ​គិត​ចាប់តាំង​ពី​បម្រាម​មិន​អោយ​មាន​ទេសចរ​ចូល​ប្រទេស​ ​ចាប់ផ្តើម​ធ្វើឡើង​កាលពី​ខែ​មេសា​កន្លងមក​ ​ដើម្បី​ទប់​ស្កាត់​ជម្ងឺ​ ​CO​V​I​D​-19 ​។​ ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់​បាន​ធ្វើដំណើរ​កាន់​ទិដ្ឋាការ​ពិសេស​រយៈពេល​៩​០​ថ្ងៃ​ ​ដែល​តម្រូវ​ឲ្យ​មានការ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​ពីរ​ស​ប្តាហ៍ ​។​ ​តួលេខ​ភ្ញៀវ​ទេសចរ​បរទេស​ខាងលើ​នេះ​ ​គឺជា​ចំនួន​ដ៏​តិចតួច​បំផុត​មួយ​ ​បើ​ធៀប​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដល់ទៅ​៣​.​០​៧​លាន​នាក់​ ​ដែល​បាន​មកដល់​ថៃ​ ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​មុន​ពេល​ជំងឺ​ ​CO​V​I​D​-19 ​ផ្ទុះឡើង​ ​។​ ​ក្នុង​ចន្លោះ​ពី​ខែ​មករា​ ​ដល់​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ប្រទេស​ថៃ​ ​បាន​ធ្លាក់ចុះ​រហូតដល់​៧​៩​.​៥​ភាគរយ​ ​ពោល​គឺ​ថ​យមក​នៅ​ត្រឹម​៦​.​៦​៩​លាន​នាក់​ ​។​ បើ​តាម​ការ​ព្យាករណ៍​របស់​ទីភ្នាក់ងារ​រៀបចំផែនការ​របស់​រដ្ឋាភិបាល​ថៃ​ ​ក្នុងឆ្នាំនេះ​នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៦​.​៧​លាន​នាក់​ប៉ុណ្ណោះ​ ​ខណៈ​កាលពី​ឆ្នាំ​២​០​១​៩​ ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ដល់ទៅ​ចំនួន​៣​៩​.​៩​លាន​នាក់​ ​ដែល​បាន​ចំណាយ​ប្រាក់​៦​៣​ពាន់​លាន​ដុល្លារ​ ​ឬ​ប្រមាណ​១​១​.​៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​របស់​ប្រទេស​ថៃ​ ​៕

  • ​ក្រុមហ៊ុន​ ​By​t​e​Dance​ ​មាន​រយៈពេល​មួយ​ស​ប្តាហ៍​ទៀត​ ​ក្នុង​ការ​សម្រេច​ចិត្ត​លក់​ ​T​i​k​To​k ​អោយ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក

    ​ក្រុមហ៊ុន​ ​By​t​e​Dance​ ​មាន​រយៈពេល​មួយ​ស​ប្តាហ៍​ទៀត​ ​ក្នុង​ការ​សម្រេច​ចិត្ត​លក់​ ​T​i​k​To​k ​អោយ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ C​G​T​N ​ចុះផ្សាយ​ថា​ ​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ប្រកាស​ទុក​រយៈពេល​០​៧​ថ្ងៃ​ទៀត​ ​ពោល​គឺ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​អោយ​ក្រុមហ៊ុន​ ​By​t​e​Dance​ ​ក្នុង​ការ​សម្រេច​ចិត្ត​លក់​កម្មវិធី​វីដេអូ​កំសាន្ត​ដ៏​ល្បី​ ​T​i​k​To​k ​អោយ​ក្រុមហ៊ុន​អាមេរិក​ ​។​ ការ​ព​ន្យា​ពេល​មួយ​ស​ប្តាហ៍​ទៀត​នេះ​ ​បាន​កើតមានឡើង​ក្រោយ​ការិយាល័យ​របស់​ប្រ​ធានា​ ធិ​ប​តី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ពន្យារពេល​១​៥​ថ្ងៃ​ឱ្យ​ក្រុមហ៊ុន​ ​By​t​e​Dance​ ​លក់​កម្មវិធី​ ​T​i​k​To​k ឱ្យ​ទៅ​ក្រុមហ៊ុន​អាមេរិក​ ​ពោល​គឺ​លក់​អាជីវកម្ម​ ​T​i​k​To​k ឱ្យ​ដាច់​ពី​ការ​គ្រប់​គ្រង់​របស់​ក្រុមហ៊ុន​ចិន​ ​ដែល​ការ​ពន្យារពេល​នោះ​ ​គឺ​នឹង​ផុត​កំណត់​ត្រឹម​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ហើយ​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​សហរដ្ឋអាមេរិក​បាន​ប្រកាស​បិទ​កម្មវិធី​ ​T​i​k​To​k ​ក្រោម​ហេតុផល​ព្រួយបារម្ភ​ ​ឬ​ហា​និ​ភ័យ​អំពី​សុវត្ថិភាព​អ្នកប្រើប្រាស់​ ​ព្រោះ​ ​T​i​k​To​k ​អាច​ជា​ចារកម្ម​របស់​រដ្ឋាភិបាល​ចិន​ ​៕

  • ​កូវីដ​១​៩​៖​ ​ថ្ងៃនេះ ថៃ​​​ឆ្លង​១​៩​នាក់​​ទៀត​ ​កើន​ដល់​ជិត​៤​ពាន់​នាក់​ ​ស្លាប់​៦​០​នាក់

    ​កូវីដ​១​៩​៖​ ​ថ្ងៃនេះ ថៃ​​​ឆ្លង​១​៩​នាក់​​ទៀត​ ​កើន​ដល់​ជិត​៤​ពាន់​នាក់​ ​ស្លាប់​៦​០​នាក់

    ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​ ​នៃ​ប្រទេស​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​បាន​បញ្ជាក់​ថា​ ​ករណី​ថ្មី​ទាំង​១​៩​នាក់​នេះ​ត្រូវ​បាន​រាយការណ៍​ឲ្យដឹង​ នៅ​ថ្ងៃសុក្រ​ ​ទី​២​៧​ ​វិច្ឆិកា​នេះ​ ​ប៉ុន្តែ​សុទ្ធតែ​ជា​ករណី​នាំចូល​ ​ក្នុង​នោះ​ ​មាន​១​៤​នាក់​គឺជា​ជនជាតិ​ថៃ​។​ ​ប្រភព​បន្ត​ថា​ ​ករណី​ថ្មី​ទាំង​១​៩​នាក់​នេះ​គឺ​មកពី​១​១​ប្រទេស​ ​ក្នុង​នោះ​ ក៏មាន​ក្រុម​និស្សិត​ថៃ​ ​​​ក្មេង​​ៗ​ ​និង​ ​អ្នក​គ្រូ​ជនជាតិ​ថៃ​ដែរ​ មកពី១១ប្រទេស។ ​ការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​នាក់​ថ្មី​ថែមទៀត​ ​ធ្វើឲ្យ​ចំនួន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​នៅ​ប្រទេស​ថៃ​កើន​ដល់​៣​៩​៦​១​នាក់​ ​ប៉ុន្តែ​ជាសះស្បើយ​៣​៧​៩​០​នាក់​ ​១​១​១​នាក់​កំពុង​សម្រាក​ព្យាបាល​ ​ខណៈ​អ្នក​ស្លាប់​ដោយសារ​វី​រុ​ស​នេះ​ មាន​៦​០​នាក់​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​​

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និយាយ​ថា​ ​នឹង​ដើរចេញ​ពី​សេតវិមាន​ ​បើ​សិន​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​អ្នកឈ្នះ​ឆ្នោត​ជា​ផ្លូវការ

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និយាយ​ថា​ ​នឹង​ដើរចេញ​ពី​សេតវិមាន​ ​បើ​សិន​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​អ្នកឈ្នះ​ឆ្នោត​ជា​ផ្លូវការ

    អាមេរិក​៖​ ​ក្នុង​ថ្ងៃបុណ្យ​រំលឹក​គុណ​ “​Thanks​g​i​v​in​g​” ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​លោក​នឹង​ចាកចេញ​ពី​សេតវិមាន​ ​បើសិនជា​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ថា​ ​ជា​អ្នកឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ ​ដោយ​អង្គ​បោះឆ្នោត​ទាំង​ ​៥​៣​៨​រូប​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ នា​ឱកាស​នោះ​ដែរ​ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ ​លោក​ពិបាក​នឹង​ទទួលស្គាល់​ជ័យ​ជម្នះ​របស់​លោក​ ​បៃ​ដិ​ន​ ​ហើយក៏​មិនបាន​និយាយ​ថា​ ​លោក​នឹង​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ប្រ​ធានា​ ធិ​ប​តី​របស់​លោក​ ​បៃ​ដិ​ន​ ​នោះ​ដែរ​ ​ដោយ​លោក​នៅតែ​អះអាង​ដដែល​ថា​ ​ការបោះឆ្នោត​មានការ​លួច​ច​បន្លំ​ ​។​ សូម​ជម្រាប​ថា​ ​អង្គ​បោះឆ្នោត​ទាំងអស់​ ​នឹង​ត្រូវ​ជួបជុំគ្នា​នៅ​តាម​រដ្ឋធានី​នីមួយៗ​ប្រចាំ​រដ្ឋ​របស់​ខ្លួន​ ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ទី​៤​៦​ជា​ផ្លូវការ​ ​ហើយ​ដើម្បី​ជាប់ឆ្នោត​លោក​ ​បៃ​ដិ​ន​ ​ឬ​លោក​ ​ត្រាំ​ ​ត្រូវ​ប្រមូល​សំឡេង​គាំទ្រ​ពី​អង្គ​បោះឆ្នោត​២​៧​០​រូប​ ​ក្នុងចំណោម​អង្គ​បោះឆ្នោត​សរុប​ទាំង​៥​៣​៨​រូប​ ​៕