Category: ព័ត៌មានអន្តរជាតិ

  • ​ទីបំផុត​លោក​ ចូ ​បៃ​ដិ​ន​ ​ទទួល​ជ័យជំនះ​ជា​ផ្លូវការ​ក្នុង​រដ្ឋ​ ភែ​ន​ស៊ី​ល​វេនៀ ​និង​រដ្ឋ​ ណេ​វ៉ា​ដា

    ​ទីបំផុត​លោក​ ចូ ​បៃ​ដិ​ន​ ​ទទួល​ជ័យជំនះ​ជា​ផ្លូវការ​ក្នុង​រដ្ឋ​ ភែ​ន​ស៊ី​ល​វេនៀ ​និង​រដ្ឋ​ ណេ​វ៉ា​ដា

    អាមេរិក​៖​ ​សារ​ព័ត៌មាន​ ​A​P​ ​ចុះផ្សាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​ទីបំផុត​តុលាការ​កំពូល​ក្នុង​រដ្ឋ​ ណេ​វ៉ា​ដា​ ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ជា​អ្នកឈ្នះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​កន្លងទៅ​ ​ខណៈ​នៅ​ក្នុង​រដ្ឋ​ភែ​ន​ស៊ី​ល​វេនៀ ​វិញ​ ​លោក​ ​បៃ​ដិ​ន​ ​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ​ ​។​ ទន្ទឹម​នឹង​ការប្រកាស​ខាងលើ​នេះ​ ​លោក​ ​បៃ​ដិ​ន​ ​នឹង​ទទួល​បាន​អង្គ​បោះឆ្នោត​២​០​រូប​ក្នុង​រដ្ឋ​ភែ​ន​ស៊ី​ល​វេនៀ ​និង​អង្គ​បោះឆ្នោត​០​៦​រូប​នៅ​ក្នុង​រដ្ឋ​ណេ​វ៉ា​ដា​ ​ដែល​នឹង​ធ្វើ​អោយ​លោក​ទទួល​បាន​សំឡេង​អង្គ​បោះឆ្នោត​លើស​២​៧​០​រូប​ ​ដែល​ចាំបាច់​ដើម្បី​ជាប់ឆ្នោត​ធ្វើជា​ប្រធានាធិបតី​អាមេរិក​ទី​ ​៤​៦​ ​។​ សូម​ជម្រាប​ថា​ ​ការប្រកាស​ពី​ជ័យជំនះ​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ក្រោយ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ប្រាប់​ក្រុម​មន្ត្រី​នៃ​រដ្ឋបាល​ចាត់ចែង​កិច្ចការ​ទូទៅ​ (​G​S​A​) ​អោយ​រៀបចំ​ដំណើរការ​ផ្ទេរ​អំណាច​ទៅ​អោយ​លោក​ ចូ ​បៃ​ដិ​ន​ ​ជា​ផ្លូវការ​ ​បន្ទាប់ពី​ពាក្យបណ្ដឹង​ជំទាស់​លទ្ធផល​បោះឆ្នោត​របស់​លោក​ ​ត្រូវ​បាន​តុលាការ​ច្រានចោល​ជាបន្តបន្ទាប់​ ៕

  • ទីបំផុត​! ​ក្រុម​មេដឹកនាំ​បាតុកម្ម​នៅ​ថៃ​ត្រូវ​បាន​នគរបាល​កោះហៅ​​ពី​បទ​ប្រមាថ​ស្តេច​

    ទីបំផុត​! ​ក្រុម​មេដឹកនាំ​បាតុកម្ម​នៅ​ថៃ​ត្រូវ​បាន​នគរបាល​កោះហៅ​​ពី​បទ​ប្រមាថ​ស្តេច​

    នគរបាល​ថៃ​បាន​កោះហៅ​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​ ​ចំនួន​៧​នាក់​ ​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ ​តាមរយៈ​ការ​ស្រែក​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​របប​រាជា​និយម​ ​នេះ​បើ​តាម​ប្រភព​ពី​នគរបាល​ ​និង​ក្រុម​សិទ្ធិមនុស្ស​ ​កាលពី​ថ្ងៃម្សិលមិញ​។​ ​នេះ​គឺជា​ករណី​ប្រមាថ​ព្រះមហាក្សត្រ​លើកដំបូង​ ​ក្នុង​ពេល​ជាង​២​ឆ្នាំ​មកនេះ​ ​ហើយ​ពួកគេ​ទាំង​៧​នាក់​ ​អាច​នឹង​ត្រូវ​​​ជាប់ពន្ធនាគារ​១​៥​ឆ្នាំ​ ​បើ​រក​ឃើញ​ថា​ ​មានទោស​នេះ​មែន​។​ ​បាតុកម្ម​ប្រឆាំង​នេះ​បាន​កើតមានឡើង​ ​តាំងពី​ខែ​កក្កដា​ ​២​០​២​០​ ​ប្រឆាំង​នឹង​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និង​ទាមទារ​ឲ្យ​បន្ថយអំណាច​ស្តេច​ ​Ma​h​a​ ​V​a​j​i​r​along​korn ​ជាសកម្ម​រិះគន់​របប​រាជា​និយម​ជា​ប្រ​វត្ថិ​សាស្ត្រ​ក្នុង​ប្រទេស​ថៃ​៕​ ​ប្រភព​ពី​ CN​A​

  • លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ថា​ ​សហរដ្ឋអាមេរិក​ត្រៀម​ខ្លួន​រួចរាល់​ ​ក្នុង​ការ​​​ដឹកនាំ​ពិភពលោក​ម្តងទៀត

    លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ថា​ ​សហរដ្ឋអាមេរិក​ត្រៀម​ខ្លួន​រួចរាល់​ ​ក្នុង​ការ​​​ដឹកនាំ​ពិភពលោក​ម្តងទៀត

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ CN​A​ ​ចុះផ្សាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ ​លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ថា​ ​សហរដ្ឋអាមេរិក​នឹង​ត្រៀម​ខ្លួន​អោយ​រួច​ ​រាល់​ ​ក្នុង​ការ​​​ដឹកនាំ​ពិភពលោក​ម្តងទៀត​ ​ដោយ​បិទ​បញ្ចប់​នយោបាយ​បែប​ជាតិនិយម​ “​America​ ​First​” ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ហើយ​ប្តេជ្ញា​ធ្វើការងារ​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​ឡើងវិញ​ ​។​ ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​សហរដ្ឋអាមេរិក​នឹង​អង្គុយ​នៅ​ក្បាល​តុ​ ​ហើយ​ត្រៀម​ខ្លួន​ប្រឈមមុខនឹង​សត្រូវ​របស់យើង​ ​និង​ ​មិន​បោះបង់​ស​ម្ព័ន្ធ​មិត្ត​របស់យើង​ឡើយ​… ​យើង​ត្រៀម​ខ្លួន​ក្រោកឈរ​ ​ដើម្បី​គុណ​តម្លៃ​របស់យើង​ ​។​ សូម​បញ្ជាក់​ថា​ ​នៅ​ក្នុង​ឱកាស​ធ្វើ​បទ​បង្ហាញ​ជា​បណ្តើរៗ​ចំពោះ​អ្វី​ដែល​នឹង​ត្រូវធ្វើ​ ​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​ ​និង​មន្ត្រី​សំខាន់​ៗ​រូប​ណាខ្លះ​នឹង​ត្រូវតែ​ង​តាំង​ ​បន្ទាប់ពី​ការ​ស្បថ​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ឆ្នាំក្រោយ​នេះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​អូស​សហរដ្ឋអាមេរិក​ចេញពី​គោល​នយោបាយ​បែប​ជាតិនិយម​ជ្រុល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​៕

  • ​រ​ុស្ស៊ី​សន្យា​ថា​ ​នឹង​លក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ទាប​ជាង​វ៉ាក់សាំង​របស់​ដៃ​គូប្រជែង​មកពី​បស្ចិមប្រទេស

    ​រ​ុស្ស៊ី​សន្យា​ថា​ ​នឹង​លក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ទាប​ជាង​វ៉ាក់សាំង​របស់​ដៃ​គូប្រជែង​មកពី​បស្ចិមប្រទេស

    រុស្ស៊ី​៖​ រុស្ស៊ី​បាន​បញ្ចេញ​លទ្ធផល​ថ្មី​មួយ​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​ដោយ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ហើយ​សន្យា​ថា​ ​វ៉ាក់សាំង​នឹង​លក់​លើ​ទី​ផ្សារ​អន្តរជាតិ​ទាប​ជាង​វ៉ាក់សាំង​របស់​ដៃ​គូប្រជែង​មកពី​បស្ចិមប្រទេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស្ពូ​ត​នី​គ​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោកស្រី​ ​តាត​យ៉ា​ណា​ ហ្គោ​លី​កូ​វ៉ា​ ​បាន​លើកឡើង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​លោកស្រី​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​ចំនួនជា​ង​២​លាន​ដូ​ស​នឹង​ត្រូវ​ផលិត​នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​។​ យោង​តាម​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី ​ដែល​គ្រប់គ្រង​ការ​ផលិត​វ៉ាក់សាំង​ ​បាន​អោយ​ដឹង​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​នឹង​មាន​តម្លៃ​ទាប​ជាង​គូប្រជែង​ ​ត្រឹមតែ​១​០​ដុល្លារ​ក្នុង​មួយ​ដូ​ស​ ​ឬ​តិច​ជាង​២​០​ដុល្លារ​សម្រាប់​ពីរ​ដូ​ស​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ ​ហើយ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​នឹង​មិន​គិតថ្លៃ​សម្រាប់​ប្រជាជន​រុស្ស៊ី​នោះ​ទេ​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​១​លាន​៥​៤​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​១​លាន​៥​៤​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​០​លាន​៩​ម៉ឺន​៩​ពាន់​៤​១​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​១​ម៉ឺន​៤​ពាន់​៦​១​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​១​លាន​៥​៤​ម៉ឺន​៩​ពាន់​៥​៧​៥​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៩​៥​ម៉ឺន​៥​ពាន់​៧​នាក់​ ​ស្លាប់​ចំនួន​២​៦​ម៉ឺន​៥​ពាន់​៨​៩​១​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៦​៣​ម៉ឺន​៦​ពាន់​៦​៨​៤​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​២​២​ម៉ឺន​១​ពាន់​៩​៩​៨​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៤​ពាន់​៧​៤​៣​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៦​៤​ម៉ឺន​១​ពាន់​៤​០​៤​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​១​២​ម៉ឺន​១​ពាន់​៤​៤​៩​នាក់​ ​ស្លាប់​១​៧​ម៉ឺន​១​៧​៩​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៤​៧​ម៉ឺន​៦​ពាន់​១​៨​នាក់​ ​៕

  • ប្រធានាធិបតី​កោះ​តៃ​វ៉ាន់​បេ្តជ្ញា​ការពារ​ដែន​អធិបតេយ្យភាព​របស់​កោះ​តៃ​វ៉ាន់​ ​តាមរយៈ​ការ​កសាង​កង​នាវាមុជទឹក​ជំនាន់​ថ្មី​ដែល​អភិវឌ្ឍ​នៅ​ក្នុងស្រុក​ផ្ទាល់

    ប្រធានាធិបតី​កោះ​តៃ​វ៉ាន់​បេ្តជ្ញា​ការពារ​ដែន​អធិបតេយ្យភាព​របស់​កោះ​តៃ​វ៉ាន់​ ​តាមរយៈ​ការ​កសាង​កង​នាវាមុជទឹក​ជំនាន់​ថ្មី​ដែល​អភិវឌ្ឍ​នៅ​ក្នុងស្រុក​ផ្ទាល់

    តៃ​វ៉ាន់​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ប្រធានាធិបតី​កោះ​តៃ​វ៉ាន់​លោកស្រី​ ត្សៃ ​អ៊ី​ង​វិ​ន​ ​ប្រកាស​បេ្តជ្ញា​ការពារ​ដែន​អធិបតេយ្យភាព​របស់​កោះ​តៃ​វ៉ាន់​ ​តាមរយៈ​ការ​កសាង​កង​នាវាមុជទឹក​ជំនាន់​ថ្មី​ ​ដែល​អភិវឌ្ឍ​នៅ​ក្នុងស្រុក​ផ្ទាល់​ ​ដោយ​វា​ជា​គម្រោង​ដ៏​សំខាន់​ទទួល​បានការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​ ​ដើម្បី​ប្រឆាំង​នឹង​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន​ ​។​ ប្រធានាធិបតី​កោះ​តៃ​វ៉ាន់​រូប​នេះ​ ​បាន​ថ្លែង​ក្នុង​ពិធី​ចាប់ផ្តើម​ការ​សាងសង់​កង​នាវាមុជទឹក​ថ្មី​នៅ​ឯ​ទីក្រុង​កំពង់ផែ​កៅ​ស៊ុ​ង​ ​ភាគ​ខាងត្បូង​កោះ​តៃ​វ៉ាន់​ ​ថា​ ​ការស្ថាបនា​នេះ​ ​គឺ​បាន​បង្ហាញ​ពី​ឆន្ទៈ​ដ៏​ខ្លាំងក្លា​របស់​កោះ​តៃ​វ៉ាន់​ ​ចំពោះ​ពិភពលោក​ ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ ​។​ សូម​ជម្រាប​ថា​ ​កោះ​តៃ​វ៉ាន់​បាន​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ដើម្បី​ធ្វើ​ទំនើបកម្ម​កង​នាវាមុជទឹក​របស់​ខ្លួន​ ​ដែល​ខ្លះ​មាន​អាយុកាល​តាំងពី​សង្គ្រាមលោក​លើក​ទី​២​ ​ប៉ុន្តែ​នៅតែ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​កង​នាវា​ចិន​បាន​ឡើយ​ ​ដែល​រួម​បញ្ជូន​ទាំង​នាវា​ដែល​មាន​សមត្ថភាព​បាញ់​អាវុធ​នុយ​ក្លេអ៊ែ​រ​ផង​ដែរ​នោះ​ ​៕

  • ​ថៃ​៖​​ ប​ង្រ្កា​ប​គ្រឿងញៀន​ជិត​១​ពាន់​លាន​ដុល្លារ​ ​ទីបំផុត ជា​ការយល់​ច្រ​លំ​ទេ

    ​ថៃ​៖​​ ប​ង្រ្កា​ប​គ្រឿងញៀន​ជិត​១​ពាន់​លាន​ដុល្លារ​ ​ទីបំផុត ជា​ការយល់​ច្រ​លំ​ទេ

    ​ការ​បង្ក្រាប​និង​រឹបអូសសំណុំរឿង​គ្រឿងញៀន​ ​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិក​ ​សំដៅ​លើ​ថ្នាំ​កេ​តា​មីន​ ​ថ្មីៗ​នេះ​ ​នៅ​ប្រទេស​ថៃ​គឺជា​ការ​ភាន់​ច្រ​លំ​ ​ហើយ​ការ​ធ្វើតេ​ស្ត​បង្ហាញ​ថា​ ​ពុំ​មាន​ទាក់ទង​នឹង​គ្រឿងញៀន​ទេ​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​យុ​វត្តិ​ធម៌​ថៃ​បញ្ជាក់​ ​នៅ​ថ្ងៃ​២​៤​ ​វិច្ឆិកា​នេះ​។​ ​លោក​ ​So​ms​a​k ​T​h​e​p​su​thin​ ​បាន​និយាយ​ថា​ ​ក្រោយ​ការ​ធ្វើ​តេ​ស្ត​ ​ថ្នាំ​ គេ​តា​មីន ​ប្រែ​ពណ៌ស្វាយ​ទាំងនេះ​ ​ជា​សារធាតុ​គីមី​ប្រើប្រាស់​សម្រាប់​បន្ថែម​រស់​ជាតិ​អាហារ​ ​និង​សម្រាប់​ការ​ស​ម្អា​ត​នោះ​ទេ​។​ ​លោក​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​«​នេះ​គឺជា​ការយល់​ច្រ​លំ​ ​ដែល​ទីភ្នាក់ងារ​របស់យើង​ត្រូវ​ទ​ទួ​ក​យក​…​នេះ​មិនមែន​ជា​កំហុស​ទេ​ ​វា​គឺជា​ចំណេះ​ដឹង​ថ្មី​»​។​ ​លោក​បន្ថែម​ថា​ ​ការ​ធ្វើ​តេ​ស្ត​លើ​ថ្នាំ​ទាំងនេះ​បន្ត​ធ្វើ​ ​ប្រមាណ​៦​៦​បាវ​ ​នៃ​៤​៧​៥​បាវ​តេ​ស្ត​រួច​កាលពី​ថ្ងៃអាទិត្យ​។​ ​រម្លឹកថា ថ្នាំ​ទាំងនេះ​ត្រូវ​បាន​រឹបអូស​បាន​ ​កាលពី​ថ្ងៃ​ទី​១​២​ ​វិច្ឆិកា​ ​២​០​២​០​ ​ដែល​ដំបូង​ឡើយ​ ​អាជ្ញាធរ​ថៃ​ចោទ​ថា​ ​គឺជា​បណ្តាញ​ថ្នាំញៀន​មាន​ពាក់ព័ន្ធ​នឹង​ប្រទេស​ច្រើន​។​ ​ជាទូទៅ ​សម្រាប់​វេជ្ជសាស្ត្រ​ ​ថ្នាំ​ k​e​t​a​mine​ ​ក៏​ត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំស្ពឹក​ ​ឬ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ ​ប៉ុន្តែ​បើ​សម្រាប់​ច្នៃ​ជា​ថ្នាំញៀន​វិញ​ ​ជា​ថ្នាំ​កំសាន្ត​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជ​ម្រុ​ញ​អារម្មណ៍​សុបិន្ត​ឬ​អារម្មណ៍​ដូច​អារម្មណ៍​ហើយ​ជួនកាល​មាន​អារម្មណ៍​ស្រើបស្រាល​៕ ប្រភពពី CNA

  • ​នាយករដ្ឋមន្ត្រី​ម្នាក់ទៀតហើយ ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១​៩

    ​នាយករដ្ឋមន្ត្រី​ម្នាក់ទៀតហើយ ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១​៩

    ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​២​៤​ ​វិច្ឆិកា​ ​នេះ​ថា​ ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ ​Be​l​i​z​e​ ​លោក​ Jo​h​n B​rice​no​ ​វ័យ​៦​០​ឆ្នាំ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​ការប្រកាស​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​ ​តាមរយៈ​សេចក្តីថ្លែង​ការណ៍​ ​កាល​ពីម្សិលមិញ​។​ ​ប្រភព​ថា​«​ ​នាយករដ្ឋមន្ត្រី​ B​rice​no នឹង​នៅតែ​ស្ថិតនៅ​ដោយឡែក​ ​២​ស​ប្តាហ៍​ទៀត​ ​ក្រោយពេល​លោក​តេ​ស្ត​ជា​ថ្មីទៀត​»​។ ​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាមេរិក​កណ្តាល​មួយ​នេះ​មាន​អ្នក​កើត​ជម្ងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៥​១​៨​៣​នាក់​ហើយ​ ​ក្នុង​នោះ​ ​ស្លាប់​១​១​៦​នាក់​។ កន្លងមក ក៏មានមេដឹកនាំប្រទេសមួយចំនួនឆ្លងជំងឺកូវីដ១៩នេះដែរ ដូចជា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីប្រេស៊ីល Jair Bolsonaro និងនាយករដ្ឋមន្ត្រីប្រទេសអាម៉េនី ​លោកNikol Pashinyan ជាដើម៕

  • ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​នេះ​ ​វិបត្តិ​កូ​វី​ដ​១​៩​ធ្វើ​អោយ​អត្រា​ប្រជាជន​គ្មាន​ការងារ​ធ្វើ​នៅ​ឥណ្ឌូ​នេ​ស៊ី​កើន​ឡើង​២​.​៦​៧​លាន​នាក់

    ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​នេះ​ ​វិបត្តិ​កូ​វី​ដ​១​៩​ធ្វើ​អោយ​អត្រា​ប្រជាជន​គ្មាន​ការងារ​ធ្វើ​នៅ​ឥណ្ឌូ​នេ​ស៊ី​កើន​ឡើង​២​.​៦​៧​លាន​នាក់

    ​ឥណ្ឌូ​នេ​ស៊ី​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​ថា​ ​អត្រា​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​ ​នៅ​ឥណ្ឌូ​នេ​ស៊ី​ ​កើន​ឡើង​២​.​៦​៧​លាន​នាក់​ ​ដោយសារតែ​ការ​រាតត្បាត​នៃ​ជម្ងឺ​ ​Co​v​i​d​-19 ​កើន​ដល់​៩​.​៧​៧​លាន​នាក់​នៅ​ក្នុង​ខែ​សីហា​ឆ្នាំនេះ​ ​ឬក៏​ពី​៥​.​២​៣​ភាគរយ​ ​ដល់​៧​.​០​៧​ភាគរយ​ ​បើ​ធៀប​នឹង​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​។​ ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ឥណ្ឌូ​នេ​ស៊ី​លោកស្រី​ Sr​i​ ​M​u​l​y​an​i​ ​In​draw​at​i​ ​ការ​កើន​ឡើង​អត្រា​ប្រជាជន​គ្មាន​ការងារ​ធ្វើ​នេះ​ ​នឹង​មានផល​ប៉ះពាល់​ដល់​ការ​កាត់បន្ថយ​អត្រា​សុខុមាលភាព​របស់​ប្រជាជន​ ​ប៉ុន្តែ​ជំនួយ​សង្គម​ពី​រដ្ឋាភិបាល​បាន​ជួយ​ដោះស្រាយបញ្ហា​មួយ​នេះ​ ​។​ រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​អត្រា​សុខុមាលភាព​ថយ​ចុះ​ ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​មាន​ប្រជាជន​កាន់តែ​ច្រើន​ ​បាន​ផ្លាស់ប្តូរ​ការងារ​របស់​ពួកគេ​ ​ពី​វិ​ស​័​យ​ស្រប​ច្បាប់​ ​ទៅ​វិ​ស​័​យ​មិន​ស្រប​ច្បាប់​ ​៕

  • ​ចាប់ពី​ឆ្នាំ​២​០​៣​០​ ​អង់គ្លេស​នឹង​មិន​អនុញ្ញាត​អោយ​លក់​រថយន្ត​ប្រើ​ប្រេងសាំង​ ​និង​ប្រេង​ឡើយ​ ​ក្នុង​គោលបំណង​ទប់​ស្កាត់​បញ្ហា​ប្រែប្រួល​អាកាសធាតុ

    ​ចាប់ពី​ឆ្នាំ​២​០​៣​០​ ​អង់គ្លេស​នឹង​មិន​អនុញ្ញាត​អោយ​លក់​រថយន្ត​ប្រើ​ប្រេងសាំង​ ​និង​ប្រេង​ឡើយ​ ​ក្នុង​គោលបំណង​ទប់​ស្កាត់​បញ្ហា​ប្រែប្រួល​អាកាសធាតុ

    ​អង់គ្លេស​៖​ ​រដ្ឋាភិបាល​អង់គ្លេស​ ​គិត​ចាប់ពី​ឆ្នាំ​២​០​៣​០​ខាងមុខនេះ​តទៅ​ ​នឹង​មិន​អនុញ្ញាត​អោយ​មានការ​លក់​រថយន្ត​ ​ដែល​ប្រើប្រាស់​សាំង​ ​និង​ប្រេង​ទៀត​ឡើយ​ ​ខណៈ​បំរាម​ថ្មី​នេះ​ ​ដាក់​ចេញ​ស្ថិត​ក្នុង​គោលបំណង​ចូលរួម​ទប់​ស្កាត់​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ពេល​ថ្មីៗ​ ​។​ ទន្ទឹមគ្នា​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​ហៅ​សេចក្ដីប្រកាស​ ​ក៏ដូចជា​ច្បាប់​ថ្មី​នេះ​ថា​ ​ជា​បដិវត្ត​ឧស្សាហកម្ម​បៃតង​-​Green​ ​I​d​us​trial​ ​Revolution​»​ ​ដែល​មាន​គោលដៅ​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ប​ម្រែ​ប្រមូល​អាកាសធាតុ​ ​និង​ ​ដើម្បី​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​រូប​នេះ​ ​រាល់​ប្រភេទ​រថយន្ត​ថ្មី​ ​មិនថា​រថយន្ត​ជា​ប្រភេទ​បួន​កៅអី​ ​និង​រថយន្ត​ដឹក​អ្នកដំណើរ​នោះ​ទេ​ ​អោយ​តែ​ប្រើប្រាស់​សាំង​ ​និង​ប្រេង​ ​គឺ​មិន​អាច​ត្រូវ​បាន​អនុញ្ញាត​អោយ​លក់​ទៀត​ឡើយ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ​ ​គិត​ចាប់ពី​ឆ្នាំ​២​០​៣​០​ខាងមុខនេះ​តទៅ​ ​ប៉ុន្តែ​រថយន្ត​ប្រភេទ​កូនកាត់​ ​Hybrid​ ​មួយ​ចំនួន​អាច​អនុញ្ញាត​អោយ​លក់​បាន​ដូចធម្មតា​ ​៕