Category: ព័ត៌មានអន្តរជាតិ

  • ​​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ទំនងជា​ត្រូវ​អនុ​ញ្ញា​ត​អោយ​ប្រើប្រាស់​នៅ​អង់គ្លេស​នាស​ប្តាហ៍​នេះ

    ​​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ទំនងជា​ត្រូវ​អនុ​ញ្ញា​ត​អោយ​ប្រើប្រាស់​នៅ​អង់គ្លេស​នាស​ប្តាហ៍​នេះ

    អង់គ្លេស​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​ ​ភី​ហ្វីហ្សឺ ​និង​ក្រុមហ៊ុន​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ទំនងជា​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើប្រាស់​នៅ​អង់គ្លេស​នាស​ប្តាហ៍​នេះ​តែម្តង​ ​ក្រោយ​ម​ន្រ្តី​ជាន់ខ្ពស់​អង្គការ​ ​WHO​ ​ព្រមាន​ថា​ ​រលក​ទី​៣​នៃ​ការ​ឆ្លង​វី​រុ​ស​នេះ​អាច​នឹង​កើន​ឡើង​នៅ​អឺរ៉ុប​ ​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ក្រសួងសុខាភិបាល​អង់គ្លេស​មិនបាន​ផ្តល់​ការ​អត្ថាធិប្បាយ​អ្វី​ឡើយ​ ​ជុំវិញ​សេចក្តីរាយការណ៍​ខាងលើ​នេះ​ ​ប៉ុន្តែ​កាលពី​ពេលថ្មីៗនេះ​ ​អង់គ្លេស​បាន​បញ្ជាទិញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱ​ថ​ស​ទាំងពីរ​ ​ចំនួន​៤​០​លាន​ដូ​ស​ ​ហើយ​រំពឹង​ថា​ ​នឹង​មាន​១​០​លាន​ដូ​ស​នៅ​ក្នុង​ដៃ​ដែល​គ្រប់គ្រាន់​សម្រាប់​ការពារ​ប្រជាជន​៥​លាន​នាក់​នៅ​ត្រឹម​ដំណាច់​ឆ្នាំនេះ​ ​ប្រសិនបើ​វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ករណី​បន្ទាន់​ ​។​ ​យ៉ាងណាមិញ​ ​បើ​តាម​សារ​ព័ត៌មាន​អង់គ្លេស​ តេលេ​ក្រាប​ ​អាជ្ញាធរ​សុខាភិបាល​ ​អង់គ្លេស​កំពុង​ត្រៀម​ចាប់ផ្តើម​ដំណើរការ​វាយ​តម្លៃ​ជា​ផ្លូវការ​ ​ទៅលើ​វ៉ាក់សាំង​Co​v​i​d​-19​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ហើយ​ទីភ្នាក់ងារ​សុខាភិបាល​ជាតិ​អង់គ្លេស​ត្រូវ​បាន​បង្គាប់​អោយ​ត្រៀម​ខ្លួន​ចាត់ចែង​វ៉ាក់សាំង​នោះ​ ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​៕

  • ​ប្រធានាធិបតី​ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​បង្ហាញ​បញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​នៅ​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ

    ​ប្រធានាធិបតី​ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​បង្ហាញ​បញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​នៅ​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ

    ​អាមេរិក​ ​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋអាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​បង្ហាញ​ឈ្មោះ​មន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី​ដំបូង​របស់​លោក​ ​នៅ​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​នេះ​បើ​តាម​អគ្គសេនាធិការ​ចម្រុះ​របស់​លោក​ ​បៃ​ដិ​ន​ ​គឺ​លោក​ រ៉ូ​ន​ ក្លេ​ន​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​អគ្គសេនាធិការ​ចម្រុះ​របស់​លោក​ ​បៃ​ដិ​ន​ ​គឺ​លោក​ រ៉ូ​ន​ ក្លេ​ន​ ​បាន​ប្រាប់​កម្មវិធី​ “​This​ ​Week​” ​របស់​ទូរទស្សន៍​ ​A​BC ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ថា​ ”​អ្នក​នឹង​ឃើញ​គណៈរដ្ឋមន្ត្រី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ដំបូង​នៅ​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ដឹង​ថា​តើ​ពួកគេ​នរ​ណាខ្លះ​នោះ​ ​អ្នក​ត្រូវ​រង់ចាំ​លោក​ប្រ​ធានា​ ធិ​ប​តី​ជាប់ឆ្នោត​ប្រកាស​ដោយខ្លួនឯង​ផ្ទាល់​នៅ​ថ្ងៃអង្គារ​នេះ​ ​។​ ​សូម​ជម្រាប​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​បន្ត​ការរៀបចំ​ខ្លួន​ ​ដើម្បី​ទទួល​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ដោយ​មិន​ខ្វល់​ពី​ចំណាត់​ការ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​ត្រូវ​បាន​ជំទាស់​ខ្លាំង​ឡើង​ពី​មន្ត្រី​គណបក្ស​សាធារណរដ្ឋ​ ​ព្រោះតែ​គាត់​នៅតែ​បន្ត​ព្យាយាម​ទាញ​ប​ញ្ច្រាស់​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​កន្លងទៅ​ ​៕

  • ​មន្រ្តីជាន់ខ្ពស់​អង្គការ​ ​WHO​ ​ព្រមាន​ថា​ ​រលក​ទី​៣​នៃ​ជំងឺ​ ​CO​V​I​D​-19 ​អាច​នឹង​ផ្ទុះឡើង​ក្នុង​ទ្វីប​អឺរ៉ុប

    ​មន្រ្តីជាន់ខ្ពស់​អង្គការ​ ​WHO​ ​ព្រមាន​ថា​ ​រលក​ទី​៣​នៃ​ជំងឺ​ ​CO​V​I​D​-19 ​អាច​នឹង​ផ្ទុះឡើង​ក្នុង​ទ្វីប​អឺរ៉ុប

    ស្វីស​៖​ ​ម​ន្រ្តី​ជាន់ខ្ពស់​មួយ​រូប​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ព្រមាន​ថា​ ​រលក​ទី​៣​នៃ​ការ​ចម្លង​ជម្ងឺ​ ​CO​V​I​D​-19 ​អាច​នឹង​ផ្ទុះឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​នា​ដើម​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​បើសិនជា​រដ្ឋាភិបាល​អឺរ៉ុប​ទាំងអស់​បរាជ័យ​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​នានា​ ​ដើម្បី​ទប់​ស្កាត់​រលក​ទី​២​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារ​ព័ត៌មាន​ស្វីស​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ប្រេ ​សិត​ពិសេស​អង្គការ​ ​WHO​ ​លោក​ ​D​avid​ ​Nab​ar​ro ​លើកឡើង​ថា​ ​ពួកគេ​ (​អឺរ៉ុប​) ​បាន​ខកខាន​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​នានា​ ​កំឡុង​រដូវក្ដៅ​ ​បន្ទាប់ពី​ពួកគេ​អាច​គ្រប់គ្រង​រលក​ទីមួយ​បាន​ ​។​ ​លោក​ ​D​avid​ ​Nab​ar​ro ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​បច្ចុប្បន្ន​ ​យើង​កំពុង​ប្រឈមមុខនឹង​រលក​ទី​២​ ​ដូច្នេះ​បើសិនជា​ពួកគេ​មិន​ចាត់វិធានការ​ចាំបាច់​ទេ​ ​នោះ​យើង​នឹងបាន​ឃើញ​រលក​ទី​៣​នៅដើម​ឆ្នាំក្រោយ​នេះ​ ​៕

  • ​ឥណ្ឌា​អះអាង​ថា​ ​រយៈពេល​០​២​ខែ​ទៀត​ ​ខ្លួន​នឹង​បញ្ចប់​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 តំ​ណាក់​កាល​ចុងក្រោយ

    ​ឥណ្ឌា​អះអាង​ថា​ ​រយៈពេល​០​២​ខែ​ទៀត​ ​ខ្លួន​នឹង​បញ្ចប់​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 តំ​ណាក់​កាល​ចុងក្រោយ

    ​ឥណ្ឌា​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​ឥណ្ឌា​ប្រកាស​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ ​CO​V​I​D​-19 ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​តេ​ស្ត​លើ​មនុស្ស​ក្នុង​តំ​ណាក់​កាល​ទី​ ​៣​ ​ដែល​ជា​តំ​ណាក់​កាល​ចុងក្រោយ​នោះ​ ​គឺ​នឹង​ចេញ​ជា​លទ្ធផល​យ៉ាង​យូរ​០​២​ខែ​ទៀត​ ​។​ ​ការ​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ ​កំពុង​ប្រព្រឹត្តទៅ​ក្រោម​កិច្ច​សហការ​រវាង​ក្រុមហ៊ុនរដ្ឋ​ឥណ្ឌា​ ​I​C​M​R ​និង​ក្រុមហ៊ុន​ឯកជន​ ​ប៉ា​រ៉ា​ត​ ​បាយ​អូ​ធិ​ច​ ​ដោយ​ក្រុមហ៊ុន​ទាំងពីរ​បាន​អះអាង​រួមគ្នា​ថា​ ​នៅ​រយៈ​យ៉ាង​ឆាប់​១​ខែ​ ​ឬ​យ៉ាង​យូរ​២​ខែ​ទៀត​ ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ឥណ្ឌា​ ​មានឈ្មោះ​ថា​ កូ​វ៉ា​ស៊ី​ន​ ​នឹង​ចេញ​លទ្ធផល​ ​។​ ​ហើយ​បើ​សិន​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ធ្វើ​តេ​ស្ត​លើ​អ្នកស្ម័គ្រចិត្ត​២​ម៉ឺន​៦​ពាន់​នាក់​ខាងលើ​នេះ​ទទួល​បាន​ជោគជ័យ​ ​នោះ​ឥណ្ឌា​រំពឹង​ថា​ ​នឹង​ធ្វើការ​ផលិត​ក្នុង​ទ្រង់​ ​ទ្រាយ​ធំ​ ​ហើយ​ចែកចាយ​ក្នុង​ប្រទេស​ខ្លួន​ជា​ចម្បង​ ​ដោយ​ផ្តោត​សំខាន់​លើ​មន្ត្រី​ដែល​បម្រើ​ការងារ​ផ្នែក​សុខាភិបាល​ ​និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត​ ​ដែល​ជា​អ្នកប្រឈម​មុខ​ដោយ​ផ្ទាល់​ជាមួយ​ ​CO​V​I​D​-19 ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​១​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​១​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៨​លាន​៩​៨​ម៉ឺន​៥​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​៩​ម៉ឺន​៣​ពាន់​៥​៣​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​០​លាន​៧​៦​ម៉ឺន​៣​ពាន់​៩​៥​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៥​៨​ម៉ឺន​៨​ពាន់​៦​៦​១​នាក់​ ​ស្លាប់​ចំនួន​២​៦​ម៉ឺន​២​ពាន់​៦​៩​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៤​៥​ម៉ឺន​២​ពាន់​៥​៤​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​១​៤​ម៉ឺន​៣​១​២​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៣​ពាន់​៧​៧​៣​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៥​៦​ម៉ឺន​១​ពាន់​៤​៤​៤​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៧​ម៉ឺន​១​ពាន់​៤​០​១​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៩​ពាន់​១​៩​៧​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៤​៣​ម៉ឺន​២​ពាន់​៥​០​៥​នាក់​ ​៕

  • អស់​បារម្ភ​! ​ប្រទេស​ក្រីក្រ​នឹង​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជិត​២​ពាន់​លាន​ឈុត​ ​នេះ​បើ​តាម​ U​NICE​F​

    អស់​បារម្ភ​! ​ប្រទេស​ក្រីក្រ​នឹង​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជិត​២​ពាន់​លាន​ឈុត​ ​នេះ​បើ​តាម​ U​NICE​F​

    ប្រទេស​ក្រីក្រ​នឹង​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជិត​២​ពាន់​លាន​ឈុត​ ​នេះ​បើ​តាម​ U​NICE​F

  • ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្លួន​ទាំងអស់​ ​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​ដែល​កាន់តែ​អាក្រក់​ខ្លាំង

    ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្លួន​ទាំងអស់​ ​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​ដែល​កាន់តែ​អាក្រក់​ខ្លាំង

    ​កា​ដា​ណា​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​នៅ​ថ្ងៃសុក្រ​នេះ​ថ្លែង​ថា​ ​ប្រទេស​របស់​លោក​បាន​និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​គាំង​ ​ស្រប​ពេល​ដែល​ការ​ឆ្លង​រាតត្បាត​នៃ​ជម្ងឺ​ ​Co​v​i​d​-19 ​កាន់តែ​អាក្រក់​ឡើងៗ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​បាន​ថ្លែងប្រាប់​ប្រជាជន​កាណាដា​ក្នុង​ទីក្រុង​អ៊ុត​តា​វ៉ា​ ​ក្នុង​អំឡុង​ស​ន្និសិ​ទ​កាសែត​មួយ​ថា​ ​យើង​ពិតជា​ប្រឈម​នឹង​គ្រោះថ្នាក់​ ​នៅពេលដែល​ឃើញ​ករណី​ឆ្លង​មេរោគ​កើន​ឡើង​… ​មន្ទីរពេទ្យ​ស្ទើរតែ​មិន​អាច​ទ្រាំទ្រ​បាន​ ​ហើយ​មនុស្សជា​ទី​ស្រលាញ់​បាន​ស្លាប់​ទៅ​ៗ​ ​។​ ​ដូច្នេះ​យើង​ត្រូវតែ​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ទប់​ស្កាត់​ជម្ងឺ​ ​Co​v​i​d​-19 ​ក៏ដូចជា​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វី​រុ​សក​៏​កាច​សាហាវ​មួយ​នេះ​ ​។​ ​សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​នេះ​ ​នៅ​ទូទាំង​ប្រទេស​កាណាដា​មាន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​សរុប​មាន​ចំនួន​៣​២​ម៉ឺន​៧​១​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​១​ម៉ឺន​១​ពាន់​៣​៣​៤​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​សរុប​២​៥​ម៉ឺន​៦​ពាន់​៦​៤​៦​នាក់​ ​៕

  • ​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​ ​Co​v​i​d​-19

    ​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃសៅរ៍​នេះ​ថា​ ​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គឺ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ចេ​អ​័​រ​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​ ​Co​v​i​d​-19 ​កាលពីដើម​ស​ប្តាហ៍​នេះ​ ​និង​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​ដាច់ដោយឡែក​ ​។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​អ្នកនាំពាក្យ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ចេ​អ​័​រ​ ​បាន​បញ្ជាក់​ថា​ ​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​មិន​មាន​ចេញ​រោគសញ្ញា​អ្វី​ឡើយ​ ​ដោយ​វា​មានន័យ​ថា​ ​អ​កា​រៈ​របស់​លោក​គឺ​ស្ថិត​ក្នុង​ក​ម្រិ​ត​ស្រាល​ ​។​ ​គួរ​បញ្ជាក់​ង​ផង​ដែរ​ថា​ ​លោក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ចេ​អ​័​រ​ ​គឺជា​កូន​ជាទី​២​ហើយ​របស់​លោក​ប្រធានាធិបតី​ ​ត្រាំ​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​ ​CO​V​I​D​-19 ​បន្ទាប់ពី​កូនប្រុស​ពៅ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គឺ​ ​បា​រ៉ុ​ន​ ​ដែល​មាន​វ័យ​១​៤​ឆ្នាំ​ ​ដែល​បាន​ឆ្លង​វី​រុ​ស​នេះ​កាលពីដើម​ខែ​តុលា​កន្លងទៅ​ ​៕

  • ​ក្រុមហ៊ុន​ចិន​០​៤​ទៀ​តនឹង​ត្រូវ​ដាក់បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​មន្ទីរ​បញ្ចកោណ​សហរដ្ឋអាមេរិក

    ​ក្រុមហ៊ុន​ចិន​០​៤​ទៀ​តនឹង​ត្រូវ​ដាក់បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​មន្ទីរ​បញ្ចកោណ​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃសៅរ៍​នេះ​ថា​ ​ក្រុមហ៊ុន​ចិន​ចំនួន​០​៤​ ​ទៀ​តនឹង​ត្រូវ​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ ​នៃ​ក្រុមហ៊ុន​គាំទ្រ​ដោយ​យោធា​ចិន​របស់​សហរដ្ឋអាមេរិក​ ​ខណៈ​ការ​ដាក់ទណ្ឌកម្ម​បន្ថែម​នេះ​ ​នឹង​នាំ​អោយ​ក្រុមហ៊ុន​ចិន​ចំនួន​ ​៣​៥​ ​រង​ផល​ប៉ះពាល់​ ​។​ ​តាមរយៈ​ទណ្ឌកម្ម​ខាងលើ​នេះ​ ​ក្រុមហ៊ុន​ចិន​ទាំងនោះ​ ​នឹង​មិន​អាច​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​វិនិ​យោគិន​អាមេរិក​បាន​ឡើយ​ ​ចំ​ពេល​ដែល​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​កំពុង​បន្ត​ព្យាយាម​ពង្រឹង​គោល​នយោបាយ​ប្រឆាំង​ចិន​ ​បើ​ទោះបីជា​នឹង​ត្រូវ​ផុត​អាណត្តិ​ពីរ​ខែ​ទៀត​ក្តី​ ​។​ ​សូម​រំលឹក​ឡើងវិញ​ថា​ ​ការ​បង្កើត​បញ្ជី​ឈ្មោះ​នៃ​ក្រុមហ៊ុន​ចិន​ដែល​ជាប់​ទាក់ទង​ជាមួយ​យោធា​ចិន​នេះ​ ​ត្រូវ​បាន​កំណត់​ចេញ​ដោយ​ច្បាប់​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​១​៩​៩​៩​ ​ដែល​តម្រូវ​ឱ្យ​មន្ទីរ​បញ្ចកោណ​របស់​​​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ​ចងក្រង​ជា​បញ្ជីរាយនាម​ក្រុមហ៊ុន​ ​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ​ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទើប​តែ​បាន​អនុវត្ត​តាម​នៅ​ឆ្នាំ​២​០​២​០​ ​៕

  • ​ប្រេសិត​ពិសេស​កូរ៉េ​ខាងជើង​ហៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា​ ​ជា​ស្ថាប័ន​មិន​មាន​ប្រជាធិបតេយ្យ​ ​និង​មាន​ភាព​លម្អៀង

    ​ប្រេសិត​ពិសេស​កូរ៉េ​ខាងជើង​ហៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា​ ​ជា​ស្ថាប័ន​មិន​មាន​ប្រជាធិបតេយ្យ​ ​និង​មាន​ភាព​លម្អៀង

    ​កូរ៉េ​ខាងជើង​៖​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ UNSC ​បាន​ហៅ​កម្មវិធី​ស្រាវជ្រាវ​ទី​អវកាស​របស់​កូរ៉េ​ខាងជើង​ថា​ ​កំពុង​បង្ក​ការ​គំរាមកំហែង​ដល់​ពិភពលោក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​យ៉ុ​ន​ហាប់​នៅ​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ជា​ការ​ឆ្លើយតប​ ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក​ ​គីម​ ​សុង​ ​បាន​រិះគន់​ធ្ងន់​ៗ​លើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ហើយ​ថែមទាំង​បាន​ហៅ​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​នេះ​ថា​ ​ជា​ស្ថាប័ន​មិន​មាន​ប្រជាធិបតេយ្យ​ ​និង​ពោរពេញ​ដោយ​ភាព​លម្អៀង​ ​។​ ​បន្ថែម​លើ​នេះ​ ​ក្នុង​អំឡុង​កិច្ចប្រជុំ​មហាសន្និបាតអង្គការសហប្រជាជាតិ​នាស​ប្តាហ៍​នេះ​ ​លោក​ ​គីម​ ​សុង​ ​ក៏បាន​អំពាវនាវ​អោយ​មាន​កំណែ​ទម្រង់​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ដើម្បី​ធ្វើឲ្យ​ស្ថាប័ន​មួយ​នេះ​ ​អាច​ក្លាយ​ជា​តំណាង​ ​សម្រាប់​ប្រទេស​ជា​សមាជិក​ដោយ​ស្មើភាព​គ្នា​ផង​ដែរ​ ​៕