Category: ព័ត៌មានអន្តរជាតិ

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​០​លាន​១​០​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​០​លាន​១​០​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៧​លាន​៩​០​ម៉ឺន​៩​ពាន់​៩​៩​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​៧​ម៉ឺន​៧​ពាន់​៧​៤​៥​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​០​លាន​១​០​ម៉ឺន​៨​ពាន់​២​៥​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​២​៧​ម៉ឺន​៤​ពាន់​៧​២​៦​នាក់​ ​ស្លាប់​ចំនួន​២​៦​ម៉ឺន​២​៨​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៣​១​ម៉ឺន​៦​ពាន់​៣​២​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៥​ម៉ឺន​៦​១​៣​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​២​ពាន់​៧​៦​៤​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៤​៧​ម៉ឺន​៨​ពាន់​១​២​៤​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​២​ម៉ឺន​១​៦​៤​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៨​ពាន់​៦​៦​២​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៤​២​ម៉ឺន​២​ពាន់​១​០​២​នាក់​ ​៕

  • ​រដ្ឋមន្ត្រីការបរទេស​ចិននឹងធ្វើទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ ​ស​ប្តាហ៍​ក្រោយ

    ​រដ្ឋមន្ត្រីការបរទេស​ចិននឹងធ្វើទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ ​ស​ប្តាហ៍​ក្រោយ

    រដ្ឋមន្ត្រីការបរទេសចិនទៅកូរ៉េខាងត្បូង និងជប៉ុន សប្តាហ៍ក្រោយ

  • ​ថៃ​៖​ ​​បាតុករ​ចាត់​ទុក​ការ​គំរាម​របស់​នាយករដ្ឋមន្ត្រី​ ​ជា​ការ​ប្រកាសសង្គ្រាម​ប្រឆាំង​ប្រជាជន​ឯង

    ​ថៃ​៖​ ​​បាតុករ​ចាត់​ទុក​ការ​គំរាម​របស់​នាយករដ្ឋមន្ត្រី​ ​ជា​ការ​ប្រកាសសង្គ្រាម​ប្រឆាំង​ប្រជាជន​ឯង

    ថៃ​៖​ ​​បាតុករ​ចាត់​ទុក​ការ​គំរាម​របស់​នាយករដ្ឋមន្ត្រី​ ​ជា​ការ​ប្រកាសសង្គ្រាម

  • ​លោក​ ​ត្រាំ​ ​និង​លោក​ ​ស៊ី​ ​នឹង​មាន​ជំនួប​តាម​អន​ឡា​ញ​ ​អំឡុង​វេទិ​កាកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

    ​លោក​ ​ត្រាំ​ ​និង​លោក​ ​ស៊ី​ ​នឹង​មាន​ជំនួប​តាម​អន​ឡា​ញ​ ​អំឡុង​វេទិ​កាកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

    ម៉ាឡេស៊ី​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​សម​ភាគី​ចិន​លោក​ ​ស៊ី​ ​ជិន​ពីង​ ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​ដើម្បី​ពិភាក្សា​ស្តីពី​បញ្ហា​ជម្ងឺ​ ​Co​v​i​d​-19 ​ក៏ដូចជា​ការ​ស្តារ​សេដ្ឋកិច្ច​សកល​ឡើងវិញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​២​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំងពីរ​ ​នឹង​ចូលរួម​កិច្ចប្រជុំ​នៃ​វេទិ​កាកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ហៅ​កាត់​ថា​ អេពិ​ច​ (​APE​C) ​ដែល​មាន​ប្រទេស​ចំនួន​ ​២​១​ ​ជា​សមាជិក​ ​ដោយ​ប្រទេស​ម៉ាឡេស៊ី​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​អន្តរជាតិ​នេះ​ ​ពោល​គឺ​ពីរ​ស​ប្តាហ៍​បន្ទាប់ពី​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចាញ់​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​។​ ​មេដឹកនាំ​នានា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រ​ហ​ស្បត៍​នេះ​ ​អោយ​មាន​ពាណិជ្ជកម្ម​បើកចំហ​រ​ ​និង​ ​ពហុភាគី​ ​ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​សកលលោក​ ​ដែល​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ ​សារ​វិបត្តិ​ ​Co​v​i​d​-19 ​។​ ​សូម​បញ្ជាក់​ថា​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ពាណិជ្ជកម្ម​ការពារ​ទំនិញ​ក្នុង​ប្រទេស​ ​ចាប់តាំង​ពី​លោក​បាន​ចូលកាន់​តំណែង​នៅដើម​ឆ្នាំ​ ​២​០​១​៧​ ​មក​ ​។​ ​គោលការណ៍​ទាំងនោះ​រួម​មាន​ផង​ដែរ​នូវ​ការ​យកពន្ធ​គយ​ដែល​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​លើ​ទំនិញ​របស់​ចិន​ ​ដែល​បាន​ធ្វើឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាងប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ​ ​៕

  • ​ទីបំផុត​លោក​ ​បៃ​ដិ​ន​ ​ទទួល​ជ័យ​ជម្នះ​លើ​លោក​ ​ត្រាំ​ ​ក្រោយ​រដ្ឋ​ ​ចរ​ជា​ ​បញ្ចប់​ការ​រាប់​សន្លឹកឆ្នោត​ដោយដៃ​ឡើងវិញ

    ​ទីបំផុត​លោក​ ​បៃ​ដិ​ន​ ​ទទួល​ជ័យ​ជម្នះ​លើ​លោក​ ​ត្រាំ​ ​ក្រោយ​រដ្ឋ​ ​ចរ​ជា​ ​បញ្ចប់​ការ​រាប់​សន្លឹកឆ្នោត​ដោយដៃ​ឡើងវិញ

    ​អាមេរិក​៖​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ទទួល​ជ័យ​ជម្នះ​លើ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បន្ទាប់ពី​រដ្ឋ​ ​ចរ​ជា​ ​បាន​បញ្ចប់​ទាំងស្រុង​នូវ​ការ​រាប់​សន្លឹកឆ្នោត​ដោយដៃ​ឡើងវិញ​ ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​កន្លងទៅ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ក្រុម​មន្ត្រី​ចាត់ចែង​កិច្ច​ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ ​ចរ​ជា​ ​បាន​អះអាង​ពី​ភាព​ត្រឹមត្រូវ​ ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ ​ហើយ​ថា​ ​មិន​មាន​ភស្តុតាង​ណាមួយ​ដែល​បង្ហាញ​ថា​ ​ការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ​ ​។​ ​សូម​ជម្រាប​ថា​ ​ការ​ទទួលស្គាល់​ជ័យ​ជម្នះ​ខាងលើ​នេះ​ ​នាំ​អោយ​លោក​ ចូ ​បៃ​ដិ​ន​ ​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ ​តំណាង​ឱ្យ​គណបក្សប្រជាធិបតេយ្យ​ដំបូង​គេ​ ​ក្នុងរយៈពេល​ជាង​៣​០​ឆ្នាំ​មកនេះ​ ​ដែល​ឈ្នះ​នៅ​ក្នុង​រដ្ឋ​ ​ចរ​ជា​ ​ជា​រដ្ឋ​ ​Swing​ ​state​ (​រដ្ឋ​មានសំឡេង​ប្រទាញប្រទង់​រវាង​បក្ស​ទាំងពីរ​) ​ដែល​តែងតែ​បោះឆ្នោត​គាំទ្រ​បេ​ក្ខ ​ជន​ប្រធានាធិបតី​ ​តំណាង​អោយ​គណបក្ស​សាធារណរដ្ឋ​ ​៕

  • ​ចិន​វាយប្រហារ​លើ​ប្រទេសភែ្នក០៥​វិញ​ ​ក្រោយ​រួមគ្នា​ចោទប្រកាន់​ប្រទេស​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ហុងកុង

    ​ចិន​វាយប្រហារ​លើ​ប្រទេសភែ្នក០៥​វិញ​ ​ក្រោយ​រួមគ្នា​ចោទប្រកាន់​ប្រទេស​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ហុងកុង

    ​ចិន​៖​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ ​ចាវ​ ​លី​ជា​ន​ ​បាន​ថ្លែង​នៅ​ក្នុង​ស​ន្និសិ​ទ​កាសែត​ខ្លី​មួយ​ថា​ ​មិនថា​ពួកគេ​ (​អាមេរិក​ ​អង់គ្លេស​ ​អូ​ស្រ្តា​លី​ ​កាណាដា​ ​និង​នូ​វែ​ល​សេ​ឡង់​) ​មាន​ភ្នែក​០​៥​ ​ឬ​ ​១​០​ ​នោះ​ទេ​ ​ដរាបណា​ពួកគេ​ហ៊ាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ចិន​ ​ពួកគេ​គួរតែ​ប្រុងប្រយ័ត្ន​កុំ​អោយ​គេ​ចាក់​ខ្វាក់ភ្នែក​របស់​ពួកគេ​ ​។​ ​ការព្រមាន​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ភ្នែក​០​៥​ ​ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ ​អូស្ត្រាលី​ ​កាណាដា​ ​និង​នូ​វែ​ល​សេ​ឡង់​ ​បាន​រួមគ្នា​ជា​ធ្លុងមួយ​ ​ដើម្បី​ចោទប្រកាន់​ចិន​ថា​ ​បាន​ក្បត់​សន្យា​របស់​ខ្លួនឯង​ ​បន្ទាប់ពី​សមាជិកសភា​ហុងកុង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​០​៤​រូប​ ​ត្រូវ​បាន​បណ្ដេញ​ចេញពី​សភា​ហុងកុង​ ​។​​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំង​០​៥​ខាងលើ​លើកឡើង​ថា​ ​ចិន​បាន​ក្បត់​ពាក្យសន្យា​របស់​ខ្លួន​ជាមួយ​អង់គ្លេស​កាលពី​ឆ្នាំ​១​៩​៨​៤​ ​ក្នុង​ការ​រក្សា​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​ ​ដែល​ក្រោយ​ហុងកុង​ត្រូវ​បាន​ប្រគល់​ឱ្យ​ចិន​វិញ​នៅ​ឆ្នាំ​១​៩​៩​៧​ ​។ ​​បន្ថែម​លើ​នេះ​ ​ពួកគេ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​សកម្មភាព​របស់​ចិន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​បំពាន​កា​តា​ព្វ​កិច្ច​អន្តរជាតិ​ ​ដែល​ត្រូវ​តម្រូវ​ដោយ​ច្បាប់​ ​និង​សេចក្ដីថ្លែង​ការណ៍​រួម​រវាង​ចិន​ ​និង​អង់គ្លេស​ ​ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​ ៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​០​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​០​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៧​លាន​២​២​ម៉ឺន​៣​៥​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​៦​ម៉ឺន​៤​ពាន់​៨​៣​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៩​លាន​៧​១​ម៉ឺន​៣​ពាន់​៨​១​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៦​ម៉ឺន​៨​ពាន់​៣​នាក់​ ​ស្លាប់​ចំនួន​២​៥​ម៉ឺន​៨​ពាន់​៣​០​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​២​៤​ម៉ឺន​២​ពាន់​៦​៣​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៤​ពាន់​៣​២​៥​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​២​ពាន់​២​០​២​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៤​២​ម៉ឺន​៧​ពាន់​១​៦​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៩​៨​ម៉ឺន​៣​ពាន់​៨​៩​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៨​ពាន់​១​៤​១​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៤​០​ម៉ឺន​៧​ពាន់​៤​៩​៨​នាក់​ ​៕

  • ​វៀតណាម​គំរាម​បិទ​ក្រុមហ៊ុន​ ​Face​book​ ​ប្រសិនបើ​នៅតែ​មិនព្រម​ទប់​ស្កាត់​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្លួន

    ​វៀតណាម​គំរាម​បិទ​ក្រុមហ៊ុន​ ​Face​book​ ​ប្រសិនបើ​នៅតែ​មិនព្រម​ទប់​ស្កាត់​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្លួន

    វៀតណាម​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​វៀតណាម​ព្រមាន​បិទ​ ​Face​book​ ​ប្រសិនបើ​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​អាមេរិក​នេះ​ ​មិនព្រម​បង្កើន​សកម្មភាព​រឹតត្បិត​លើ​មាតិកា​នយោបាយ​ ​ឬ​ការរិះគន់​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ខ្លួន​ទេ​នោះ​ ​។​ ​បើ​តាម​បុគ្គលិក​ជាន់ខ្ពស់​ម្នាក់​របស់​ ​Face​book​ ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ ​ខាង​ក្រុមហ៊ុន​ខ្លួន​បាន​ប្រាប់​ទៅ​វៀតណាម​វិញ​ថា​ ​ខ្លួន​មិន​អាច​ធ្វើ​បាន​ឡើយ​ ​តែ​អាជ្ញាធរ​ទីក្រុង​ហាណូយ​បាន​ព្រមាន​ថា​ ​នឹង​ចាត់វិធានការ​ឆ្លើយតប​ ​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បិទ​ដំណើរការ​ផង​ដែរ​ ​។​ ​គួរ​រំលឹក​ផង​ដែរ​ថា​ ​កាលពី​ខែ​មេសា​កន្លងទៅ​ ​Face​book​ ​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​វៀតណាម​ ​ក្នុង​ការ​រឹតត្បិត​ការ​បង្ហោះ​ព័ត៌មាន​ ​ឬ​មាតិកា​ទាំងឡាយ​ណា​ដែល​ប្រឆាំង​នឹង​រដ្ឋអំណាច​ ​សម្រាប់​អ្នកប្រើប្រាស់​នៅ​ក្នុងស្រុក​ ​ប៉ុន្តែ​វៀតណាម​នៅតែ​បន្ត​ស្នើ​ជាថ្មី​ម្ដងទៀត​ ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​ ​បង្កើន​សកម្មភាព​រឹតត្បិត​ខ្លាំង​ជាង​មុន​កាលពី​ខែ​សីហា​កន្លងទៅ​ ​៕

  • ឥណ្ឌា​បង្កើន​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​មិន​ពាក់​ម៉ាស់​ ​ចំ​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ខ្លាំង

    ឥណ្ឌា​បង្កើន​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​មិន​ពាក់​ម៉ាស់​ ​ចំ​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ខ្លាំង

    ឥណ្ឌា​ ​៖​ ​សារ​ព័ត៌មាន​ ​A​F​P​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ក្រុម​មន្ត្រី​ក្នុង​រដ្ឋធានី​របស់​ឥណ្ឌា​ ​បាន​បង្កើន​ការ​ផាក​ពិន័យ​ប្រាក់​គុណ​នឹង​០​៤​ ​សម្រាប់​មនុស្ស​ដែល​មិន​ពាក់​ម៉ាស់​ ​ខណៈ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​បន្ត​កើន​ឡើង​ខ្លាំង​ ​ដែល​ធ្វើ​ឱ្យ​មាន​បន្ទុក​ធ្ងន់ធ្ងរ​ដល់​ម​ន្ទី​ពេទ្យ​ ​និង​ទីកន្លែង​បញ្ចុះសព​ ​។​ ​ប្រាក់ពិន័យ​រហូតដល់​២​.​០​០​០​រូពី​ ​ឬ​ស្មើនឹង​២​៧​ដុល្លារ​ ​ដែល​ប្រកាស​ដោយ​អភិ​ ​បាល​ក្រុង​ញូ​វ​ដេ​លី​ ​បាន​កើតឡើង​ស្រប​ពេល​ដែល​ករណី​ឆ្លង​ ​Co​v​i​d​-19 ​សរុប​នៅ​ឥណ្ឌា​មាន​ចំនួន​ជិត​៩​លាន​នាក់​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី​២​នៅ​លើ​ពិភពលោក​ ​។​ ​អភិបាល​ក្រុង​ញូដេ​លី​ ​លោក​ ​អា​វី​ន​ កេ​ចរី​វ៉ាល់​ ​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា​ ​ពេលខ្លះ​នៅពេលដែល​ពាក្យ​សម្តី​តែមួយមុខ​លែង​បានការ​ ចឹ​ង​យើង​មានតែ​លេងធម៌ក្តៅ​បន្តិច​ហើយ​ ​។​ ​លោក​ក៏បាន​សរសេរ​នៅ​លើ​បណ្តាញ​ ​T​wit​t​e​r ​ផង​ដែរ​ថា​ ​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​២​០​លាន​នាក់​នេះ​ ​កំពុង​ធ្វើសង្គ្រាម​ប្រឆាំង​វី​រុ​ស​ ​៕

  • ទីក្រុង​តូក្យូ​របស់​ជប៉ុន​សម្រេច​បង្កើន​ក​ម្រិ​ត​ប្រកាស​អាសន្ន​ដល់ក​ម្រិ​ត​ខ្ពស់​បំផុត

    ទីក្រុង​តូក្យូ​របស់​ជប៉ុន​សម្រេច​បង្កើន​ក​ម្រិ​ត​ប្រកាស​អាសន្ន​ដល់ក​ម្រិ​ត​ខ្ពស់​បំផុត

    ​ជប៉ុន​៖​ ​សារ​ព័ត៌មាន​ ​A​P​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ជប៉ុន​បាន​កត់ត្រា​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​.​២​០​៨​ករណី​ថែមទៀត​ក្នុង​ពេល​មួយថ្ងៃ​ប៉ុណ្ណោះ​ ​ដែល​នេះ​ជា​តួលេខ​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ពីមុន​មក​ ​នេះ​បើ​តាម​តួលេខ​ចុងក្រោយ​របស់​​​ក្រសួងសុខាភិបាល​ជប៉ុន​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​។​ ​នៅ​ទីក្រុង​តូក្យូ ​ដែល​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​ជំងឺ​ ​Co​v​i​d​-19 ​នេះ​ ​ចំនួន​រហូតដល់​៥​៣​៤​ករណី​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើ​ ​ហើយក៏​ជាលើកដំបូង​ដែរ​ ​ដែល​រដ្ឋធានី​របស់​ប្រទេស​ជប៉ុន​មួយ​នេះ​ ​បាន​កត់ត្រា​អ្នក​ឆ្លង​ថ្មី​លើស​ ​៥​០​០​ករណី​ក្នុងមួយថ្ងៃ​ ​។​ ​ក្នុងរយៈពេល​ដូចគ្នា​នេះ​ដែរ​ ​អាជ្ញាធរ​ជប៉ុន​ក៏បាន​រក​ឃើញ​អ្នក​ស្លាប់​ថ្មី​ចំនួន​១​២​នាក់​ផង​ដែរ​ ​ដែល​នាំឲ្យ​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​១​.​៩​៥​៩​នាក់​ ​។​ ​ឆ្លើយតប​ទៅ​នឹង​កំណើន​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​បាន​ធ្វើ​អោយ​អាជ្ញាធរ​ជប៉ុន​ ​សម្រេច​បង្កើន​ក​ម្រិ​ត​ប្រកាស​អាសន្ន​រហូតដល់​ក​ម្រិ​ត​ខ្ពស់​បំផុត​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​ ​Co​v​i​d​-19 ​៕