-
ក្នុងខែតុលា ឆ្នាំ២០២០នេះ អត្រាគ្មានការងារធ្វើនៅអូស្ត្រាលីកើនដល់៧ភាគរយ អំឡុងវិបត្តិ Covid-19

អូស្រ្តាលី៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃសុក្រនេះថា នៅក្នុងខែតុលា ឆ្នាំ២០២០នេះ អត្រាភាពគ្មានការងារធ្វើនៅអូស្ត្រាលី កើនឡើងចំនួន៧ភាគរយ ក្នុងអំឡុងពេលការឆ្លងរាតត្បាតជម្ងឺ Covid-19 ។ ជាមួយគ្នានេះ ប្រធានស្ថិតិការងារនៃការិយាល័យស្ថិតិអូស្ត្រាលី ABS លោក Bjorn Jarvis បានបញ្ជាក់ថា ការកើនឡើងភាពគ្មានការងារធ្វើ គឺដោយសារតែ០,៩ភាគរយបានកើនឡើងក្នុងចំនួនប្រជាជនអូស្ត្រាលី ដែលកំពុងស្វែងរកការងារធ្វើ ។ បើតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិអូស្ត្រាលី ABS អត្រាភាពគ្មានការងារធ្វើបានកើនឡើង០,១ភាគរយពី៦,៩ភាគរយ នៅក្នុងខែកញ្ញា ដល់៧,០ភាគរយនៅក្នុងខែតុលា ឆ្នាំ២០២០នេះ ។ ដោយឡែកចំនួនប្រជាជនអូស្ត្រាលី ដែលមានការងារធ្វើបានកើនឡើង១៧ម៉ឺន៨ពាន់៨រយនាក់ ឬស្មើនឹង១,៤ភាគរយ ហើយចំនួនម៉ោងការងារក៏បានកើនឡើង១,២ភាគរយផងដែរ ៕
-
លោក ចូ បៃដិន ហៅលោក ដូណាល់ ត្រាំ ថា ជាប្រធានាធិបតីគ្មានទំនួលខុសត្រូវបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក

អាមេរិក៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ចូ បៃដិន បានហៅលោក ដូណាល់ ត្រាំ ថា ជាប្រធានាធិបតីគ្មានទំនួលខុសត្រូវបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដោយគិតតែជុំវិញការខិតខំរបស់លោក ដើម្បីទាញបញ្ច្រាស់លទ្ធផលនៃការបោះឆ្នោត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ នៅពេលត្រូវបានអ្នកកាសែតម្នាក់សួរ នៅថ្ងៃព្រហស្បតិ៍នេះ អំពីការបន្លាយពេលនៃការអញ្ជើញរបស់សេតវិមាន ចំពោះក្រុមសមាជិកសភារដ្ឋមីឈីហ្គែន ក្នុងគោលបំណង ដើម្បីបញ្ច្រាស់លទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋ ដែលលោក បៃដិន ឈ្នះនោះ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះ បានយាយថា មានសំណួរជាច្រើនសូម្បីថាតើទង្វើនេះត្រឹមត្រូវតាមច្បាប់ ឬអត់ទៀតផង លោកថា ចំណាត់ការនេះ គឺ “គួរឱ្យស្អប់ខ្ពើមណាស់” និងថា “វាពិបាកក្នុងការស្វែងយល់ពីរបៀបដែលបុរសនេះគិត” ។ ទាក់ទិននឹងការបដិសេដ្ឋរបស់លោក ត្រាំ ចំពោះលទ្ធផលនៃការបោះឆ្នោតនេះដែរ លោក បៃដិន បាននិយាយថា ជនជាតិអាមេរិកកំពុងមើលឃើញការគ្មានទំនួលខុសត្រូវមិនគួរឱ្យជឿ ហើយបានព្រមានថា សារដែលបង្កការបំផ្លាញស្ទើរមិនគួរឱ្យជឿជាហូរហែកំពុងត្រូវបានបញ្ជូនទៅពិភពលោកទាំងមូល អំពីដំណើរការប្រជាធិបតេយ្យ ៕
-
រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី លោក ភីតធើ ស៊ីចាតូ បានជាពីជំងឺកូវីដ១៩ហើយ

រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីតធើ ស៊ីចាតូ បានជាពីជំងឺកូវីដ១៩ហើយ បន្ទាប់ពីរូបលោកបានសម្រាកព្យាបាលរយៈពេល១៧ថ្ងៃ។ លោក ភីតធើ ស៊ីចាតូ បានបង្ហោះលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា «វាបានបញ្ចប់ហើយ។ ក្រោយថ្ងៃអង្គារ ការធ្វើតេស្ដរបស់ខ្ញុំនៅថ្ងៃនេះគឺ «អវិជ្ជមាន»។ ខ្ញុំបានឆ្លងកាត់រយៈពេល ១៧ថ្ងៃ ដ៏វែងអន្លាយ និងលំបាកបំផុតនៅក្នុងជីវិតរបស់ខ្ញុំ។ ប៉ុន្តែនៅទីបំផុតគឺថ្ងៃនេះតែម្តង ខ្ញុំអាចជួប សាស៊ីលវី (Szilvi) និងកូនៗជាថ្មី»។
-
ពាណិជ្ជកម្មចិន-វៀតណាមឆ្នាំ២០២០កើនលើស១០០ពាន់លានដុល្លារ ក្នុងបរិបទកូវីដ១៩

-
ស្ថានភាពកូវីដ១៩ក្នុងអាស៊ាន

-
ថៃសម្រេចឲ្យប្រើថ្នាំញៀន កូកាអ៊ីននិង អាភៀន ស្របច្បាប់ឡើងវិញ

-
IIF៖ ព្រោះកូវីដ១៩ បំណុលពិភពលោក២០២០នឹងកើនបំណែកកំណត់ត្រាដល់២៧៧ទ្រីលានដុល្លារ

-
បាតុករប្តេជ្ញាបន្តធ្វើបាតុកម្ម ក្រោយសភាថៃច្រានចោលសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលស្នើឡើងដោយសង្គមស៊ីវិល

ថៃ៖ សភាថៃ នៅថ្ងៃពុធនេះ បានបោះឆ្នោតបដិសេធសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញាដែលស្នើដោយសង្គមស៊ីវិល ហើយមានតែសេចក្តីព្រាងច្បាប់ចំនួន០២ប៉ុណ្ណោះ ដែលនឹងត្រូវពិភាក្សាបន្ត គឺសេចក្តីព្រាងរបស់រដ្ឋាភិបាល និងបក្សប្រឆាំងដែលមិនមានចែងពីការកែទម្រង់ស្ថាប័នមហាក្សត្រ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ជុំវិញការបដិសេធសេចក្តីព្រាងច្បាប់ខាងលើនេះ ក្រុមបាតុករបាននិយាយថា ពួកគេគ្មានជម្រើសផ្សេងក្រៅពីត្រូវបន្តធ្វើបាតុកម្ម រហូតសម្រេចគោលបំណងរបស់ខ្លួនឡើយ ។ សេចក្តីព្រាងច្បាប់របស់អង្គការ អាយឡ (iLaw) ដែលត្រូវបានហៅថា «សេចក្តីព្រាងប្រជាជន» គាំទ្រដោយមនុស្សជាង១សែននាក់ត្រូវបានសភាថៃបដិសេធក្នុងការបោះឆ្នោតក្រោយពីបានអានចប់សព្វគ្រប់នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ។ សេចក្តីព្រាងច្បាប់នេះ ទទួលបានការគាំទ្រសឹងតែទាំងអស់ពីតំណាងរាស្ត្រគាំទ្រប្រជាធិបតេយ្យ តែត្រូវបដិសេធ និងអនុប្បវាទដោយសមាជិកព្រឹទ្ធសភាសឹងតែទាំងអស់ ។ ខណៈសភាកំពុងធ្វើការបោះឆ្នោតនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បាតុករបានជួបជុំគ្នានៅមុខទីស្នាក់ការប៉ូលិសទាមទារឲ្យប៉ូលិសចេញមុខទទួលខុសត្រូវ ចំពោះការបំបែកបាតុករនៅថ្ងៃទី១៧ ខែវិច្ឆិកា ដែលធ្វើឲ្យមនុស្ស៥៥នាក់រងរបួស ក្នុងនោះ៦នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ ។ ការជួបជុំនៅថ្ងៃទី១៨ ខែវិច្ឆិកាត្រូវបានរំសាយដោយសន្តិវិធីនៅម៉ោង៨យប់ ប៉ុន្តែក្រុមបាតុករអះអាងថា នឹងជួបជុំជាថ្មីនៅថ្ងៃទី២៥ ខែវិច្ឆិកា នៅមុខការិយាល័យទ្រព្យសម្បត្តិព្រះមហាក្សត្រ ៕
-
នាយករដ្ឋមន្រ្តីជប៉ុនបញ្ជាក់ថា ជប៉ុនកំពុងស្ថិតក្នុងស្ថានភាពអាសន្នកម្រិតខ្ពស់បំផុត ក្រោយករណីឆ្លង Covid-19 កើនឡើងខ្លាំង

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុននៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ប្រទេសជប៉ុនកំពុងស្ថិតក្នុងស្ថានភាពអាសន្នកម្រិតខ្ពស់បំផុត បន្ទាប់ពីបានកត់ត្រានៃចំនួនអ្នកឆ្លងជម្ងឺ Covid-19 ប្រចាំថ្ងៃកើនឡើងខ្លាំង ប៉ុន្តែជប៉ុនមិនមានផែនការដាក់ចេញវិធានការរឹតត្បិតនោះទេ នេះបើតាមសារព័ត៌មានAPនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនលោក កាតស៊ូណូប៊ុ កាតុ បានថ្លែងប្រាប់ក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា រដ្ឋាភិបាលជប៉ុននឹងមិនប្រកាសពីភាពអាសន្នផ្នែកសុខាភិបាលភ្លាមៗនោះទេ ហើយនឹងនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីអត្រាឆ្លង និងសមត្ថភាពនៃមន្ទីរពេទ្យដើម្បីដោះស្រាយ ហើយថា យើងនឹងធ្វើការឆ្លើយតបសមស្របដោយផ្អែកលើលក្ខខណ្ឌ ។ សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងជម្ងឺ Covid-19 ត្រូវបានគេរាយការណ៍នៅទូទាំងប្រទេសជប៉ុនមានជាង២ពាន់ករណី នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដោយករណីឆ្លងចំនួន៥០០ករណី ត្រូវបានរកឃើញនៅក្នុងរដ្ឋធានីតូក្យូតែមួយប៉ុណ្ណោះ ៕
-
សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសចំនួន០៣ទៀតចោទប្រកាន់ថា ចិនបានរំលោភលើកិច្ចព្រមព្រៀងហុងកុង បន្ទាប់ពីការដកសិទ្ធិសមាជិកសភាហុងកុង

ហុងកុង៖ សារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទីព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសេឡង់បានរួមគ្នាចោទប្រកាន់ចិនថា បានរំលោភបំពានលើការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោយសមាជិកសភាហុងកុងគាំទ្រលទ្ធិប្រជាធិបតេយ្យ០៤រូបត្រូវបានបណ្ដេញចេញពីសភាហុងកុង ។ អាជ្ញាធរហុងកុង កាលពីសប្ដាហ៍មុន បានដកសមាជិកភាពពីសមាជិកសភាហុងកុងគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន០៤រូប ដោយចោទថា បានធ្វើសកម្មភាពបំផ្លាញដល់សន្តិសុខជាតិ ។ ហើយបន្ទាប់មក សមាជិកសភាហុងកុងគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនរូបទៀត ក៏បានប្រកាសលាលែងចេញពីតំណែងផងដែរ ដើម្បីបង្ហាញសាមគ្គីភាពរបស់ពួកគេចំពោះសមាជិកសភាទាំង០៤រូបនោះ ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសប្រទេសទាំង ០៥ ខាងលើ ដែលជាសមាជិករបស់ក្រុមប្រទេសភ្នែក ៥ ឬ Five Eyes បានបញ្ជាក់ថា ចិនបានក្បត់ពាក្យសន្យារបស់ខ្លួនជាមួយអង់គ្លេសកាលពីឆ្នាំ១៩៨៤ ក្នុងការរក្សាស្វ័យ ភាពរបស់ទីក្រុងហុងកុង ដែលក្រោយហុងកុងត្រូវបានប្រគល់ឱ្យចិនវិញនៅឆ្នាំ១៩៩៧ ។ បន្ថែមលើនេះ ប្រទេសទាំង ០៥ ក៏បានបញ្ជាក់ដែរថា សកម្មភាពរបស់ចិនបានបង្ហាញយ៉ាងច្បាស់ ពីការបំពានកាតាព្វកិច្ចអន្តរជាតិ ដែលត្រូវតម្រូវដោយច្បាប់ និងសេចក្ដីថ្លែងការណ៍រួមរវាងចិន និងអង់គ្លេស ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ៕