Category: ព័ត៌មានអន្តរជាតិ

  • ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱ​ថ​ស​ ​P​f​i​z​e​r ​និង​ B​ioN​T​e​c​h​ ​អាច​នឹង​ចាប់ផ្តើម​នៅ​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​នា​ខែ​ក្រោយនេះ

    ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱ​ថ​ស​ ​P​f​i​z​e​r ​និង​ B​ioN​T​e​c​h​ ​អាច​នឹង​ចាប់ផ្តើម​នៅ​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​នា​ខែ​ក្រោយនេះ

    អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់​អាមេរិក​ ​ភី​ហ្វីហ្ស៊ឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​របស់​អាល្លឺម៉ង់​ ​អាច​នឹង​ចាប់ផ្តើម​ប្រព្រឹត្តទៅ​នៅមុន​ថ្ងៃ​បុណ្យណូអែល​ខាងមុខនេះ​ ​។​ ​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​ប្រទេស​ទាំងពីរ​ ​អាច​នឹង​ទទួល​បាន​ការអនុញ្ញាត​ជាបន្ទាន់​ពី​ស្ថាប័ន​ជំនាញ​សហរដ្ឋអាមេរិក​ ​និង​ ​អឺរ៉ុប​ ​សម្រាប់​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជម្ងឺ​ ​Co​v​i​d​-19 ​នា​ខែ​ក្រោយនេះ​ ​បន្ទាប់ពី​លទ្ធផល​នៃ​ការសាកល្បង​ចុងក្រោយ​បាន​បង្ហាញ​ថា​ ​វា​មាន​អត្រា​ជោគជ័យ​រហូតដល់​៩​៥​ភាគរយ​ ​ហើយ​មិន​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​។​ ​ទន្ទឹមគ្នា​នេះ​ ​ការពិសោធន៍​ចុងក្រោយ​បាន​អះអាង​ថា​ ​ប្រសិទ្ធ​ភាព​នៃ​ការ​ចាក់​ថ្នាំបង្ការរោគ​ទាំងពីរ​នេះ​ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ​មាន​ប្រសិទ្ធ​ភាព​គ្រប់​ជាតិសាសន៍​ ​និង​ ​ក្រុម​អាយុ​ ​៕

  • ​ម៉ាឡេស៊ី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ ​ក្នុង​គោលបំណង​សហការ​អភិវឌ្ឍ​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​ម៉ាឡេស៊ី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ ​ក្នុង​គោលបំណង​សហការ​អភិវឌ្ឍ​វ៉ាក់សាំង​ ​Co​v​i​d​-19

    ម៉ាឡេស៊ី​៖​ ​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ចិន​ ​ក្នុង​គោលបំណង​សហការ​បង្កើត​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​បច្ចេកវិជ្ជា​ ​និង​ការ​ច្នៃប្រឌិត​ថ្មី​ម៉ាឡេស៊ី​លោក​ ​ខៃ​រី​ ចា​ម៉ា​លូ​ដ​ឌី​ន​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​សម​ភាគី​ចិន​លោក​ ​វ៉ាង​ ​ជី​កាង​ ​នៅ​ក្នុង​ពិធី​មួយ​តាម​អ៊ី​ន​ធឺ​ណេ​ត​ ​។​ ​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​នេះ​ ​នឹង​ត្រូវ​ត្រួតពិនិត្យ​ដោយ​គណៈកម្មាធិការ​​​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួងការបរទេស​ប្រទេស​ទាំងពីរ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​តុលា​កន្លងទៅ​ ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​នៅ​ក្រោយ​សម័យ​ ​Co​v​i​d​-19 ​។​ ​សូម​ជម្រាប​ផង​ដែរ​ថា​ ​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ជាធរមាន​រយៈពេល​០​៥​ឆ្នាំ​ខាងលើ​នេះ​ ​ប្រទេស​ម៉ាឡេស៊ី​នឹង​ទទួល​បាន​សិទ្ធិ​ជា​អាទិភាព​ ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ ​Co​v​i​d​-19 ​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ចិន​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៩​លាន​៣​៤​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៩​លាន​៣​៤​ម៉ឺន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៦​លាន​៥​៥​ម៉ឺន​៤​ពាន់​៩​១​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​៥​ម៉ឺន​៤​ពាន់​៥​៥​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៩​លាន​៣​៤​ម៉ឺន​៨​ពាន់​៥​៨​៥​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៨​៧​ម៉ឺន​៣​ពាន់​៧​២​៧​នាក់​ ​ស្លាប់​ចំនួន​២​៥​ម៉ឺន​៦​ពាន់​២​៥​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​១​៦​ម៉ឺន​៦​ពាន់​៩​៩​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៩​៥​ម៉ឺន​៨​ពាន់​១​៤​៣​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​១​ពាន់​៦​១​៨​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៣​៨​ម៉ឺន​១​ពាន់​៧​៧​០​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៩​៤​ម៉ឺន​៧​ពាន់​៤​០​៣​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៧​ពាន់​៤​៩​៧​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៣​៨​ម៉ឺន​៩​ពាន់​៨​៦​៣​នាក់​ ​៕

  • UN ​ស្នើ​ក្រុមហ៊ុន​អាកាសចរ​ចំនួន​៤​០​ ​ដឹក​វ៉ាក់សាំង​កូ​វី​ដ​១​៩​ទៅ​ចែក​ឲ្យ​​​ប្រទេស​ក្រីក្រ​ខ្លាំង​

    UN ​ស្នើ​ក្រុមហ៊ុន​អាកាសចរ​ចំនួន​៤​០​ ​ដឹក​វ៉ាក់សាំង​កូ​វី​ដ​១​៩​ទៅ​ចែក​ឲ្យ​​​ប្រទេស​ក្រីក្រ​ខ្លាំង​

    វ៉ាក់សាំងជួយបណ្តាប្រទេសក្រីក្រខ្លាំង

  • ​ថៃ​គ្រោង​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ពី​អង់គ្លេស​២​៦​លាន​ដូ​ស​ ​តម្លៃ​ជិត​២​០​០​លាន​ដុ​ល្លា​រ

    ​ថៃ​គ្រោង​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ពី​អង់គ្លេស​២​៦​លាន​ដូ​ស​ ​តម្លៃ​ជិត​២​០​០​លាន​ដុ​ល្លា​រ

    ថៃ​គ្រោង​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ពី​អង់គ្លេស​២​៦​លាន​ដូ​ស​

  • ​វៀតណាម​ខាតបង់​ជាង​១​ពាន់​លាន​ដុល្លារ​ ​ស្លាប់​មនុស្ស​២​៨​០​នាក់​ ​ព្រោះ​ព្យុះ​១​៣​លើក

    ​វៀតណាម​ខាតបង់​ជាង​១​ពាន់​លាន​ដុល្លារ​ ​ស្លាប់​មនុស្ស​២​៨​០​នាក់​ ​ព្រោះ​ព្យុះ​១​៣​លើក

    វៀតណាម​ខាងជាង​១​ពាន់​លាន​ដុល្លារ​ ​ស្លាប់​មនុស្ស​២​៨​០​នាក់​ ​ព្រោះ​ព្យុះ​

  • ​ទីបំផុត​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​លក់​ចេញ​ប្រេ​ន​ស្មា​ត​ហ្វូ​ន​ ​Honor​ ​ជា​ផ្លូវការ

    ​ទីបំផុត​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​លក់​ចេញ​ប្រេ​ន​ស្មា​ត​ហ្វូ​ន​ ​Honor​ ​ជា​ផ្លូវការ

    ​ចិន​៖​ ​សារ​ព័ត៌មាន​ ​A​P​ ​ចេញផ្សាយ​ថ្មីៗ​នេះ​ថា​ ​ក្រុមហ៊ុន​ ហូ​វៃ​ ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ ​ជុំវិញ​កា​រលក់​ប្រេ​ន​ស្មា​ត​ហ្វូ​ន​ ​Honor​ ​ដើម្បី​ព្យាយាម​ជួយ​ប្រេ​ន​ស្មាន​ហ្វូ​ន​នេះ​ ​អោយ​រួចផុត​ពី​ទណ្ឌកម្ម​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​មក​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ប្រទេស​ចិន​មួយ​នេះ​ ​។​ ​យ៉ាងណាមិញ​ ​ក្រុមហ៊ុន​ ហូ​វៃ​ ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​តម្លៃ​នៃ​កា​រលក់​ប្រេ​ន​ស្មា​ត​ហ្វូ​ន​ ​Honor​ ​ឡើយ​ ​ខណៈ​ ហូ​វៃ​ ​នឹង​លែង​ជា​ម្ចាស់​កាន់កាប់​ប្រេ​ន​ស្មា​ត​ហ្វូ​ន​នេះ​ទៀតហើយ​ ​នៅ​ពេល​កា​រលក់​បញ្ចប់​ទៅ​ជាស្ថាពរ​ ​។​ ​ប្រភព​បាន​អោយ​ដឹង​ថា​ ​អ្នកទិញ​ប្រេ​ន​ ​Honor​ ​គឺ​ក្រុមហ៊ុន​មួយ​ដែល​ដឹកនាំ​បង្កើត​ឡើង​ដោយ​សហគ្រាស​ពាណិជ្ជកម្ម​មួយ​ ​ដែល​កាន់កាប់​ដោយ​រដ្ឋបាល​ទីក្រុង​ ​She​n​z​hen​ ​របស់​ចិន​ ​ជា​កន្លែង​ទីស្នាក់ការ​កណ្តាល​របស់​ ហូ​វៃ​ ​ស្ថិតនៅ​ ​។​ ​សហគ្រាស​ពាណិជ្ជកម្ម​នោះ​ ​គឺ​ក្រុមហ៊ុន​ ​Digital​ ​China​ ​ដែល​ជា​អ្នក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​របស់​ ហូ​វៃ​ ​និង​ជា​ដៃគូ​សហការ​ដ៏​ល្អ​ ​ហើយ​តម្លៃ​នៃ​កា​រលក់​វិញ​គឺ​ខ្ទង់​១​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ ​៕

  • ​កា​រលក់​ស្មា​ត​ហ្វូ​ន​នៅ​ជុំវិញ​ពិភពលោក​ ​បន្ត​ធ្លាក់ចុះ​៦​ភាគរយ​នៅ​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​នេះ

    ​កា​រលក់​ស្មា​ត​ហ្វូ​ន​នៅ​ជុំវិញ​ពិភពលោក​ ​បន្ត​ធ្លាក់ចុះ​៦​ភាគរយ​នៅ​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​នេះ

    ​ចិន​៖​ ​កា​រលក់​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​នៅ​ជុំវិញ​ពិភពលោក​ ​នៅ​នា​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​នេះ​ ​បាន​ធ្លាក់ចុះ​ប្រមាណ​៦​ភាគរយ​ ​ដោយ​ការ​ធ្លាក់ចុះ​នេះ​ ​ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា​ ​វា​ការ​ធ្លាក់ចុះ​តិចតួច​ ​នេះ​បើ​តាម​របាយការណ៍​វិភាគ​ ​និង​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ ​ឌី​ជី​ថា​ម​ ​រី​ស៊ើ​ច​ ​ដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ហ្វូ​ន​ ​អា​រិន​ណា​ ​នា​ពេល​ថ្មីៗ​ ​។​ ​នៅ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំនេះ​ ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​ៗ​ចំនួន​០​២​បាន​ប្រជែង​គ្នា​ដណ្ដើម​ចំណែក​ទី​ផ្សារ​ស្មា​ត​ហ្វូ​ន​សកល​ ​ក្នុង​នោះ​ ​Sam​sun​g​ ​និង​ ​H​u​a​w​e​i​ ​នាំមុខ​គេ​ ​ព្រោះ​ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​ចេញ​ស្មា​ត​ហ្វូ​ន​កំពូល​ៗ​ជាច្រើន​ ​ដែល​ធ្វើ​ឱ្យ​ទាក់ទាញ​អតិថិជន​ ​និង​ ​បាន​ចំណាយ​ប្រាក់​ទិញ​ ​។​ ​បើ​តាម​ក្រុមហ៊ុន​ ​ឌី​ជី​ថា​ម​ ​រី​ស៊ើ​ច​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​បច្ចេកវិទ្យា​ 5​G​ ​នឹង​មាន​ប្រមាណ​ជា​២​០​ភាគរយ​ ​នៃ​ចំនួន​ស្មា​ត​ហ្វូ​ន​សរុប​ដែល​បាន​លក់​ ​ក្នុង​នោះ​ចិន​ជាទី​ផ្សារ​ស្មា​ត​ហ្វូ​ន​ 5​G​ ​ធំ​ជាងគេ​ ​៕

  • ​ទីក្រុង​តូក្យូ​របស់​ជប៉ុន​ត្រៀម​បង្កើន​ការប្រកាស​អាសន្ន​ ​Co​v​i​d​-19 ​ដល់ក​ម្រិ​ត​ទី​៤​ ​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត

    ​ទីក្រុង​តូក្យូ​របស់​ជប៉ុន​ត្រៀម​បង្កើន​ការប្រកាស​អាសន្ន​ ​Co​v​i​d​-19 ​ដល់ក​ម្រិ​ត​ទី​៤​ ​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត

    ​ជប៉ុន​៖​ ​ទីក្រុង​តូក្យូ​បាន​និង​កំពុង​ត្រៀម​បង្កើន​ការប្រកាស​អាសន្ន​ក្នុង​ក​ម្រិ​ត​ទី​៤​ ​ដែល​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត​ ​ចំ​ពេល​ដែល​ចំនួន​ករណី​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ជប៉ុន​មួយ​នេះ​ ​កំពុង​កើន​ឡើង​ខ្លាំង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សារ​ព័ត៌មាន​ជប៉ុន​ N​i​kk​e​i​ ​បាន​ចេញផ្សាយ​ថា​ ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ការពារ​នោះ​ ​រដ្ឋាភិបាល​ក្រុង​តូក្យូ​កំពុង​ពិចារណា​ស្នើសុំ​ឱ្យ​អាជីវកម្ម​មួយ​ចំនួន​កាត់បន្ថយ​នូវ​ការ​លក់ដូរ​របស់​ពួកគេ​ ​ដោយឡែក​សេចក្តីប្រកាស​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ ​យ៉ាងណាមិញ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​អាជ្ញាធរ​ក្រុង​តូក្យូ​មិនបាន​ឆ្លើយតប​ភ្លាម​ៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ​ ​។​ ​សូម​ជម្រាប​ថា​ ​ទីក្រុង​តូក្យូ​បាន​បន្ទាប​ក​ម្រិ​ត​ប្រកាស​អាសន្ន​ដល់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​ទី​២​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែកញ្ញា​កន្លងទៅ​នេះ​ ​បន្ទាប់ពី​ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​បាន​ធ្លាក់ចុះ​ពី​ក​ម្រិ​ត​កំពូល​នៃ​ករណី​ឆ្លង​៤​០​០​ករណី​នៅ​រដូវក្តៅ​ ​។​ ​ប៉ុន្តែ​ចាប់តាំង​ពីដើម​ខែ​នេះ​ ​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ប្រចាំថ្ងៃ​បាន​កើន​ឡើង​ខ្ពស់​ ​ដែល​ឈាន​ដល់ក​ម្រិ​ត​ខ្ពស់​បំផុត​ទី​៣​ ​ដោយមាន​អ្នក​ឆ្លង​៣​៩​៣​ករណី​កាលពី​ស​ប្តាហ៍​មុន​ ​៕

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អាច​នឹង​ដក​កងទ័ព​ចេញពី​ប្រទេស​សូ​ម៉ា​លី​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដកទ័ព​ជាស​កល

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អាច​នឹង​ដក​កងទ័ព​ចេញពី​ប្រទេស​សូ​ម៉ា​លី​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដកទ័ព​ជាស​កល

    អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អាច​នឹង​ដក​កងទ័ព​ស្ទើរ​តែទាំងអស់​ចេញពី​ប្រទេស​សូ​ម៉ា​លី​ ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ដក​កងទ័ព​ជាស​កល​មួយ​ ​ដោយ​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​ការ​ដក​កងកម្លាំង​ចេញពី​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​ ​និង​អ៊ី​រ៉ា​ក់​ផង​ដែរ​ ​នេះ​បើ​តាម​ប្រភព​ពី​ម​ន្រ្តី​អាមេរិក​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ ​ដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ដំណឹង​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ចំ​ពេល​ដែល​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ស្ដីទី​ ​លោក​ គ្រីស្តូហ្វឺ ​មីល​ឡឺ ​ប្រកាស​ថា​ ​សហរដ្ឋអាមេរិក​នឹង​កាត់បន្ថយ​ចំនួន​កងទ័ព​របស់​ខ្លួន​នៅ​អា​ហ្វហ្គា​នី​ស្ថាន​ ​និង​អ៊ី​រ៉ា​ក់​អោយ​មក​នៅ​ត្រឹម​២​ពាន់​៥​រយ​នាក់​ដូចគ្នា​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ដើម​ឆ្នាំក្រោយ​ ​។​ ​រហូតមក​ទល់​ពេលនេះ​ ​សហរដ្ឋអាមេរិក​មាន​កងទ័ព​ជិត​៤​ពាន់​៥​រយ​នាក់​នៅ​អា​ហ្វហ្គា​នី​ស្ថាន​ ​និង​ច្រើនជាង​៣​ពាន់​នាក់​នៅ​អ៊ី​រ៉ា​ក់ ​ហើយ​ការប្រកាស​ពី​គម្រោង​កាត់បន្ថយ​វត្តមាន​កងទ័ព​នេះ​ ​ធ្វើឡើង​តាម​ការ​សន្យា​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​កាលពី​យុទ្ធនា​ការឃោសនាបោះឆ្នោត​ ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២​០​១​៦​ ​៕