Category: ព័ត៌មានអន្តរជាតិ

  • ​ដូច​តាម​ការ​គ្រោងទុក​! ​ប្រធានាធិបតី​អាមេរិកជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​ចាប់ផ្តើម​បង្ហាញ​ឈ្មោះ​គណៈរដ្ឋ​ម​ន្រ្តី​នៃ​រដ្ឋបាល​របស់​ខ្លួន​ហើយ

    ​ដូច​តាម​ការ​គ្រោងទុក​! ​ប្រធានាធិបតី​អាមេរិកជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​ចាប់ផ្តើម​បង្ហាញ​ឈ្មោះ​គណៈរដ្ឋ​ម​ន្រ្តី​នៃ​រដ្ឋបាល​របស់​ខ្លួន​ហើយ

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ CN​A​ ​ចុះផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​ថា​ ​លោក​នឹង​តែងតាំង​ម​ន្រ្តី​ការទូត​ជើងចាស់​មួយ​រូប​គឺ​លោក​ ​ថូ​នី​ ​ប្លី​ង​ខិ​ន​ ​អោយ​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ក្នុង​អាណត្តិ​ថ្មី​ខាងមុខនេះ​ ​។​ ជាមួយគ្នា​នេះ​ ​អតីត​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ Jo​h​n K​err​y​ ​នឹង​ត្រូវ​ក្លាយ​ជា​ប្រេសិត​ពិសេស​ទទួលបន្ទុក​កិច្ចការ​ងារ​ប្រឆាំង​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ​ក្នុង​នោះ​ផង​ដែរ​ ​លោកស្រី​ ​Jane​t​ ​Yell​e​n ​ក៏​នឹង​ត្រៀម​ខ្លួន​ក្លាយទៅជា​ប្រធាន​រតនា​គា​ជាតិ​ ​ជា​ស្ត្រី​ដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក​ ​។​ ​ដោយឡែក​លោក​ ​បៃ​ដិ​ន​ ​ក៏​នឹង​តែងតាំង​លោក​ ​Ale​j​and​ro ​Mayor​k​as​ ​ជា​រដ្ឋ​ម​ន្រ្តី​សន្តិសុខ​មាតុភូមិ​អាមេរិក​ផង​ដែរ​ ​។​ ការ​ទទួលស្គាល់​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើឡើង​ក្នុង​ពេល​ប្រកាស​ពី​ការតែងតាំង​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​ជាតិ​ ​និង​នយោបាយ​ការបរទេស​ ​សម្រាប់​រដ្ឋបាល​ថ្មី​របស់​លោក​នៅ​ថ្ងៃចន្ទ​ស​ប្ដាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ពោល​គឺ​ជិត​២​ខែ​ ​មុននឹង​លោក​ត្រូវ​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ទី​ ​៤​៦​ ​ជា​ផ្លូវការ​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​៕

  • បាតុករ​ថៃ​គ្រោង​ប្រមូលផ្តុំ​គ្នាជាថ្មីនៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ដើម្បីបន្ត​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ក្នុង​ទីក្រុង​បាងកក​ ​

    បាតុករ​ថៃ​គ្រោង​ប្រមូលផ្តុំ​គ្នាជាថ្មីនៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ដើម្បីបន្ត​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ក្នុង​ទីក្រុង​បាងកក​ ​

    ​ថៃ​៖​ ​សារ​ព័ត៌មាន​ ​A​F​P​ ​ចុះផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​រដ្ឋធានី​បាងកក​ ​របស់​ប្រទេស​ថៃ​ ​កំពុង​ប្រឈម​នឹង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយទៀត​ ​នៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ខណៈ​ក្រុម​បាតុករ​គ្រោង​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​ការិយាល័យ​រាជសម្បត្តិ​ ​ដែល​ជា​ភ្នាក់ងារ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នៃ​របប​រាជា​និយម​ថៃ​ ​។​ ភាព​ចលាចល​កន្លងមក​នេះ​ក្នុង​ប្រទេស​ថៃ​ ​បាន​ផ្ទុះឡើង​ដោយសារ​ក្រុម​ចលនា​និស្សិត​ថៃ​បាន​តវ៉ា​អស់​ជាច្រើន​ខែ​មក​ហើយ​ ​ក្នុង​នោះ​សញ្ញា​ម្រាមដៃ​បី​របស់​ពួកគេ​ ​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ ​ដើម្បី​ទាមទារ​ចំណុច​សំខាន់​ៗ​ចំនួន​ ​០​៣​ ​ទីមួយ​គឺ​លោក​ ​ប្រា​យុទ្ធ​ ​ចាញ់​អូ​ចា ​ត្រូវ​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ ​ទីពីរ​គឺ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​អោយ​ដូចមុន​ឆ្នាំ​២​០​១​៩​ ​និង​ទី​៣​ ​គឺ​ការ​ធ្វើ​កំណែ​ទម្រង់​រាជា​និយម​ ​ដែល​ផ្តល់​អំណាច​ជ្រុល​ពេក​ដល់​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ ​។​ ​សូម​ជម្រាប​ផង​ដែរ​ថា​ ​ភាព​តានតឹង​កំពុង​កើន​ឡើង​យ៉ាង​ក្តៅ​គគុក​ ​ពាក់ព័ន្ធ​នឹង​បាតុកម្ម​តវ៉ា​នៅ​ទូទាំង​ប្រទេស​អាស៊ី​មួយ​នេះ​ ​ក្រោយ​ប៉ូលីស​ថៃ​ ​កាលពី​ស​ប្ដាហ៍​មុន​ ​បាន​បាញ់​មនុស្ស​ចំនួន​០​៦​នាក់​អោយ​រង​របួស​ ​និង​ ​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ​រួម​ទាំង​កាណុង​បាញ់​ទឹក​ពណ៌​លើ​ក្រុម​បាតុករ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​បាងកក​ ​៕

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សម្រេច​ចិត្ត​បើកភ្លើង​ខៀវ​អោយ​មន្ត្រី​រដ្ឋបាល​របស់​ខ្លួន​រៀបចំ​ផ្ទេរ​អំណាច​ទៅ​លោក​ ចូ ​បៃ​ដិ​ន

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សម្រេច​ចិត្ត​បើកភ្លើង​ខៀវ​អោយ​មន្ត្រី​រដ្ឋបាល​របស់​ខ្លួន​រៀបចំ​ផ្ទេរ​អំណាច​ទៅ​លោក​ ចូ ​បៃ​ដិ​ន

    អាមេរិក​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ប្រាប់​ក្រុម​មន្ត្រី​រដ្ឋបាល​ចាត់ចែង​កិច្ចការ​ទូទៅ​ (​G​S​A​) ​អោយ​រៀបចំ​ដំណើរការ​ផ្ទេរ​អំណាច​ទៅ​អោយ​លោក​ ចូ ​បៃ​ដិ​ន​ ​ជា​ផ្លូវការ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ប្រធាន​រដ្ឋបាល​ចាត់ចែង​កិច្ចការ​ទូទៅ​ ​G​S​A​ ​លោកស្រី​ ​អេម​មី​លី​ ​មើ​ហ្វី ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ចូ ​បៃ​ដិ​ន​ ​ថា​ ​យោង​លើ​ការ​វិវត្ត​ថ្មីៗ​ជុំវិញ​ការ​តវ៉ា​តាម​ផ្លូវច្បាប់​ ​និង​ការ​ទទួលស្គាល់​លទ្ធផល​ ​នៃ​ការបោះឆ្នោត​ទាំងអស់​នោះ​ ​ខ្ញុំ​ក៏​រៀបចំ​បញ្ជូន​លិខិត​នេះ​នៅ​ថ្ងៃនេះ​ ​ដើម្បី​ផ្ទេរ​ធនធាន​ ​និង​សេវាកម្ម​ទាំង​ទាំងឡាយ​ជូន​ដល់​អ្នក​ (​លោក​ ​បៃ​ដិ​ន​ ) ​។​ ដោយឡែក​ម​ន្រ្តី​ការិយាល័យ​របស់​រដ្ឋបាល​ចាត់ចែង​កិច្ចការ​ទូទៅ​ ​G​S​A​ ​ក៏បាន​អោយ​ដឹងផង​ដែរ​ថា​ ​លោកស្រី​ ​អេម​មី​លី​ ​មើ​ហ្វី ​នឹង​ចុះហត្ថលេខា​ទទួលស្គាល់​ការផ្ទេរ​សិទ្ធិ​នេះ​ ​នៅ​ពេល​អ្នកឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ថ្មី​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ ​៕

  • ​បេក្ខភាព​វ៉ាក់សាំង​ Co​v​i​d​-19 ​ចំនួន​០​២​របស់​ប្រទេសថៃ​ ​ឈាន​ដល់​ដំណាក់កាល​ធ្វើ​តេ​ស្ត​លើ​មនុស្ស​ហើយ

    ​បេក្ខភាព​វ៉ាក់សាំង​ Co​v​i​d​-19 ​ចំនួន​០​២​របស់​ប្រទេសថៃ​ ​ឈាន​ដល់​ដំណាក់កាល​ធ្វើ​តេ​ស្ត​លើ​មនុស្ស​ហើយ

    ​ថៃ​៖​ ​វិទ្យាស្ថាន​ស្រាវជ្រាវ​វ៉ាក់សាំង​ជាតិ​របស់​ថៃ​នៅ​ថ្ងៃចន្ទ​នេះ​ប្រកាស​ថា​ ​បេក្ខភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​ ​ក្នុងចំណោម​វ៉ាក់សាំង​ចំនួន​០​៧​របស់​ថៃ​ ​ត្រូវ​បាន​ទទួលជោគជ័យ​ក្នុង​ការ​ធ្វើ​តេ​ស្ត​ទៅលើ​សត្វ​ ​ហើយ​បន្ទាប់មក​នឹង​បន្ត​ទៅ​សាកល្បង​ទៅលើ​មនុស្ស​វិញ​ម្តង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ នាយក​វិទ្យាស្ថាន​ខាងលើ​នេះ​ ​គឺ​លោក​វេជ្ជបណ្ឌិត​ N​a​korn ​Pre​ms​r​i​ ​បាន​បញ្ជាក់​ថា​ ​បេក្ខភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​ ​ដែល​កំពុង​ធ្វើ​តេ​ស្ត​ក្នុង​ដំណាក់កាល​ទី​២​ទៅលើ​មនុស្ស​នេះ​ ​មួយ​គឺ​វ៉ាក់សាំង​ ​m​RN​A​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ C​h​u​l​a​ ​V​RC ​និង​មួយទៀត​ ​គឺ​វ៉ាក់សាំង​ ​D​N​A​ ​ដែល​បង្កើត​ដោយ​ស្ថាប័ន​ B​ioN​e​t​-​Asia​ ​។​ បើ​តាម​ការ​រំពឹង​ទុក​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ C​h​u​l​a​ ​V​RC ​នោះ​ ​វ៉ាក់សាំង​ ​m​RN​A​ ​របស់​ខ្លួន​នឹង​ឈាន​ចូល​ដល់​ដំណាក់កាល​ធ្វើ​តេ​ស្ត​លើ​មនុស្ស​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ ​ឆ្នាំក្រោយ​នេះ​ ​។​ ​វ៉ាក់សាំង​ ​m​RN​A​ ​នឹង​ធ្វើ​តេ​ស្ត​លើកដំបូង​លើ​អ្នកស្ម័គ្រចិត្ត​ចំនួន​៧​២​នាក់​ ​ហើយ​ប្រសិនបើ​ជោគជ័យ​នោះ​ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ C​h​u​l​a​ ​V​RC ​នឹង​ធ្វើ​តេ​ស្ត​លើក​ទី​២​លើ​អ្នកស្ម័គ្រចិត្ត​ចំនួន​៦​០​០​នាក់​បន្ថែម​ទៀត​ ៕

  • ​ចិន​បាញ់បង្ហោះ​យាន​ ​«​ឆាង​អឺ​ ​៥​»​ ​ដើម្បី​អោយ​ទៅ​ស្រាវជ្រាវ​នៅ​ផ្នែក​មួយ​នៃ​ព្រះ​ច​័ន្ទ និងគំរូតាងមកផែនដីវិញ

    ​ចិន​បាញ់បង្ហោះ​យាន​ ​«​ឆាង​អឺ​ ​៥​»​ ​ដើម្បី​អោយ​ទៅ​ស្រាវជ្រាវ​នៅ​ផ្នែក​មួយ​នៃ​ព្រះ​ច​័ន្ទ និងគំរូតាងមកផែនដីវិញ

    ចិន​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ចិន​បាញ់បង្ហោះ​យាន​ឆាង​អឺ​ ​៥​ ​ចេញពី​មូលដ្ឋាន​វិ​ន​ឆាង​ ​ដោយ​ប្រើប្រាស់​គ្រាប់​រ៉ុក្កែ​ត​ ​Long​ ​March​-5​Y​ ​នៅ​ម៉ោង​ ​៤​៖​៣​០​នាទី​ទាប​ភ្លឺ​ (​ម៉ោង​ក្នុង​តំបន់​) ​ស្ថិតនៅ​ខេត្ត​ហៃ​ណា​ន​ ​ភាគ​ខាងត្បូង​ប្រទេស​ ​ក្នុង​គោលដៅ​ទៅ​ស្រាវជ្រាវ​នៅ​ផ្នែក​មួយ​នៃ​ព្រះ​ច​័ន្ទ ​រួច​ជីក​យក​គំរូតាង​ (​ដី​ ​ឬ​ក​ម្ទេ​ច​ថ្ម​) ​ពី​ទីនោះ​ត្រលប់​មកកាន់​ភព​​​ផែនដី​វិញ​ ​។​ យាន​ ​ឆាង​អឺ​ ​៥​ ​នឹង​ត្រូវ​ប្រើ​ពេល​សរុប​០​៣​ថ្ងៃ​ ​ដើម្បី​ធ្វើដំណើរ​ទៅដល់​គន្លង​គោចរ​នៅ​ជុំវិញ​ព្រះ​ច​័ន្ទ ​និង​ត្រៀម​ដើម្បី​ធ្វើការ​ចុះចត​ ​។​ ​បេសកកម្ម​ ​ឆាង​អឺ​ ​៥​ ​នឹង​ត្រូវ​ចុះចត​នៅ​តំបន់​ភ្នំ​ ​រឹម​ខឺ ​ស្ថិតនៅ​ភូមិភាគ​ពាយ័ព្យ​នៃ​ព្រះ​ច​័ន្ទ​ដែល​មានឈ្មោះ​ ​អូ​សិន​ណឹ​ស​ ​ប្រូ​សែល​ឡា​រឹម​ ​នៅ​លើ​ផ្នែក​ដែរ​បែរមុខ​មករ​ក​ផែនដី​យើង​ ​។​ បើ​សិន​អ្វីៗ​ដំណើរការ​ដូច​ការ​គ្រោងទុក​នោះ​ ​យានអវកាស​របស់​ចិន​នេះ​ ​នឹង​ប្រមូល​គំរូតាង​ (​ថ្មី​ ​ឬ​ក​ម្ទេ​ច​ដី​) ​នៅ​លើ​ផ្ទៃ​ឋាន​ព្រះ​ច​័ន្ទ ​ហើយ​នាំមក​យក​កាន់​ផែនដី​វិញ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៦​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​១​លាន​១​៤​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៦​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​១​លាន​១​៤​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៩​លាន​៥​០​ម៉ឺន​១​ពាន់​៥​៤​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​០​ម៉ឺន​១​ពាន់​៥​៦​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​១​លាន​១​៤​ម៉ឺន​៥​ពាន់​៨​៨​៨​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៧​៧​ម៉ឺន​៦​ពាន់​៧​៣​៧​នាក់​ ​ស្លាប់​ចំនួន​២​៦​ម៉ឺន​៣​ពាន់​៦​៨​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៥​៤​ម៉ឺន​៨​ពាន់​៤​៣​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​១​៧​ម៉ឺន​៧​ពាន់​៧​២​២​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៤​ពាន់​២​៥​៤​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៦​០​ម៉ឺន​៣​ពាន់​៥​៧​៥​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៨​ម៉ឺន​៨​ពាន់​៤​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៩​ពាន់​៥​៤​១​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៤​៤​ម៉ឺន​៥​ពាន់​៩​៥​នាក់​ ​៕

  • ​ថៃ៖ លោកប្រាយុទ្ធបដិសេធ​​ថា​គ្មាន​រដ្ឋប្រហារ​ថ្មី​ ​ឬ​ច្បាប់អាជ្ញាសឹក​ទប់ទល់​​​នឹង​ក្រុម​បាតុករ​ទេ

    ​ថៃ៖ លោកប្រាយុទ្ធបដិសេធ​​ថា​គ្មាន​រដ្ឋប្រហារ​ថ្មី​ ​ឬ​ច្បាប់អាជ្ញាសឹក​ទប់ទល់​​​នឹង​ក្រុម​បាតុករ​ទេ

    លោកប្រាយុទ្ធបដិសេធ​​ថា​គ្មាន​រដ្ឋប្រហារ​ថ្មី​ ​ឬ​ច្បាប់អាជ្ញាសឹក​ទប់ទល់​​​នឹង​ក្រុម​បាតុករ​ទេ

  • ​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែនអាកាស​ជា​ផ្លូវការ

    ​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែនអាកាស​ជា​ផ្លូវការ

    ​សហរដ្ឋអាមេរិក​ប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែនអាកាស​ជា​ផ្លូវការ​ ​កាលពី​ថ្ងៃ​ទី​២​២​ខែ​វិចិ្ឆ​កា​ ​២​០​២​០​ ​ដោយ​រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែនអាកាស​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ដដែល​នោះ​តទៅ​ ​។​ ​​​សេចក្តីថ្លែង​ការណ៍​ដែល​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេតវិមាន​អាមេរិក​បាន​ចេញផ្សាយ​តាម​បណ្តាញទំនាក់ទំនងសង្គម​​​ឱ្យ​ដឹង​ថា​ ​លោក​ ​Robe​r​t​ C.O’Br​i​e​n ​ជំនួយ​ការ​ប្រធានាធិបតី​អាមេរិក​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ​បាន​ថ្លែង​ថា​ ​ចាប់ពី​ពេល​សហរដ្ឋអាមេរិក​ប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែនអាកាស​មក​បាន​កន្លងទៅ​អស់​រយៈពេល​៦​ខែ​ហើយ​ ​ឥឡូវ​សហរដ្ឋអាមេរិក​មិនមែន​ជា​សមាជិក​នៃ​សន្ធិសញ្ញា​នេះ​ទៀត​ទេ​ ​។​ ​ក្រសួងការបរទេស​រុស្ស៊ី​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​អំពី​រឿង​នេះ​ដោយ​លើកឡើង​ថា​ ​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែនអាកាស​គឺ​មិន​ត្រឹមតែ​គ្មាន​អំណោយផល​ចំពោះ​សន្តិសុខ​របស់​អឺរ៉ុប​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ក៏​គ្មាន​អំណោយផល​ដល់​សន្តិសុខ​របស់​អាមេរិក​ព្រមទាំង​ស​ម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ផង​ដែរ​ ៕​ ​ ​

  • ​របាយការណ៍៖ វៀតណាម​ជាប់លេខ​១​ ​មាន​មនុស្ស​ពេញវ័យ​លេង​ហ្គេ​ម​ច្រើនជាង​គេ​ក្នុង​លោក

    ​របាយការណ៍៖ វៀតណាម​ជាប់លេខ​១​ ​មាន​មនុស្ស​ពេញវ័យ​លេង​ហ្គេ​ម​ច្រើនជាង​គេ​ក្នុង​លោក

    ​វៀតណាម​មាន​អ្នកលេង​ហ្គេ​ម​ ជា​មនុស្ស​ពេញវ័យ​ខ្ពស់​បំផុត​ ​ក្នុង​ពិភពលោក​ ​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​នេះ​បើ​តាម​ការស្រាវជ្រាវ​សកល​នៅ​ប្រទេស​អាល្លឺម៉ង់​ S​t​at​i​s​t​a​ ​កាលពីពេលថ្មីៗ​នេះ​ ​។​ ​ប្រភព​បន្ត​ថា​ ​៩​៤​ភាគរយ​មនុស្ស​ពេញវ័យ​ទាំងនេះ​បាន​អះអាង​ថា​ ​ពួកគេ​លេង​ហ្គេ​ម​យ៉ាងតិច​ ​ម្តងៗ​កាល​ ​ខណៈ​ដែល​ជិត​២​០​ភាគរយ​អះអាង​ថា​ ​ពួកគេ​លេង​ញឹកញាប់​ ​ហើយ​ប្រមាណ​៨​៥​ភាគរយ​នៃ​ពួកគេ​ ​លេង​ហ្គេ​ម​លើ​ទូរស័ព្ទ​។​ ​ក្រៅពី​វៀតណាម​ ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ ​ដូចជា​ ​នី​ហ្សេ​រី​យ៉ា​ ​ថៃ​ ​និង​ហ្វីលីពីន​ ​ក៏មាន​មនុស្ស​ពេញវ័យ​លេង​ហ្គេ​ម​ច្រើន​ខ្លាំង​ផ​ដែរ​។​ ​របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​ ​តាមរយៈ​ការស្ទង់មតិ​ ​ពី​អ្នកឆ្លើយឆ្លង​ ​ច​ន្លោះ​ពី​១​ពាន់​ទៅ​៤​០​ពាន់​នាក់​ ​មាន​វ័យ​ចាប់ពី​១​៨​ទៅ​៦​៤​ឆ្នាំ​ ​ក្នុង​ប្រទេស​និង​តំបន់​ចំនួន​៥​៥​។​ ​វៀតណាម​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ទី​ផ្សារ​ហ្គេ​ម​អន​ឡា​ញ​ ​និង​ ​កីឡា​អេ​ឡិច​ត្រូនិ​ក​កើន​ឡើង​ខ្លាំង​ ​ក្នុង​នោះ​ដែរ​ ​របាយការណ៍​របស់​កាលពីមុន​បង្ហាញ​ថា​ ​ចំណូល​ហ្គេ​ម​អន​ឡា​ញ​នៅ​ប្រទេស​វៀតណាម​ ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​កើន​ដល់​១​០​.​១​លាន​ដុល្លា​អាមេរិក​ ​កើន​ឡើង​១​៦​ភាគរយ​ ​ពី​ឆ្នាំ​២​០​១​៩​៕​ ​ប្រភព​ពី​ ​V​N ​Express

  • លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីជំទាស់​លទ្ធផល​បោះឆ្នោត​នៅ​រដ្ឋ​ ភែ​ន​ស៊ី​ល​វេន​

    លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីជំទាស់​លទ្ធផល​បោះឆ្នោត​នៅ​រដ្ឋ​ ភែ​ន​ស៊ី​ល​វេន​

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ ​A​P​ ​ចុះផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដាក់ពាក្យ​ប្តឹងឧទ្ធរណ៍​ ​ពាក់ព័ន្ធ​នឹង​ការ​ច្រានចោល​របស់​ចៅក្រម​សហ​ព័ន្ធ​ ​ជុំវិញ​ការ​ព្យាយាម​នៃ​ក្រុម​យុទ្ធនា​ការឃោសនាបោះឆ្នោត​របស់​លោក​ ​ដើម្បី​រារាំង​ការ​ទទួលស្គាល់​ជា​ផ្លូវការ​ ​នៃ​ការបោះឆ្នោត​នៅ​រដ្ឋ​ភែ​ន​ស៊ី​ល​វេនៀ ​។​ ​ករណី​ដដែល​ៗ​ខាងលើ​នេះ​ ​តែងតែ​ត្រូវ​បាន​យកមក​ធ្វើជា​អាវុធ​វាយប្រហារ​ ​ដើម្បី​បញ្ឈប់​ការ​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​ព្រោះ​រដ្ឋ​មាន​អង្គ​បោះឆ្នោត​ចំនួន​២​០​រូប​មួយ​នេះ​ ​គឺ​ក្ដី​សង្ឃឹម​ធំ​ជាងគេ​បំផុត​សម្រាប់​ក្រុម​យុទ្ធនាការ​របស់​លោក​ ​ត្រាំ​ ​តស៊ូ​ក្តី​តាមផ្លូវ​តុលាការ​ ​និង​អាច​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​បោះឆ្នោត​បាន​ ​។​ ​សូម​ជម្រាប​ថា​ ​ទាំង​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​ដើមបណ្តឹង​ផ្សេងទៀត​បាន​ជូនដំណឹង​អំពី​ការ​ប្តឹងឧទ្ធរណ៍​ទៅ​តុលាការ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​មួយ​ថ្ងៃក្រោយ​ចៅក្រម​សហ​ព័ន្ធ​ម្នាក់​បាន​ចេញដីកា​ច្រានចោល​ពាក្យបណ្ដឹង​ ​ដែល​បាន​ប្ដឹង​ឱ្យ​លុបចោល​សន្លឹកឆ្នោត​បោះ​តាម​ប្រៃ​ស​ណី​យ​រាប់​លាន​សន្លឹក​នៅ​ក្នុង​រដ្ឋ​ភែ​ន​ស៊ី​ល​វេនៀ ​៕