Category: ព័ត៌មានអន្តរជាតិ

  • ​រ​ុស្ស៊ី​ដាក់ពាក្យ​ស្នើសុំ​ទៅ​អង្គការសុខភាព​ពិភពលោក​ ​ដើម្បី​ចុះបញ្ជី​ប្រើប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន

    ​រ​ុស្ស៊ី​ដាក់ពាក្យ​ស្នើសុំ​ទៅ​អង្គការសុខភាព​ពិភពលោក​ ​ដើម្បី​ចុះបញ្ជី​ប្រើប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន

    រុស្ស៊ី​៖​ ​មូលនិធិ​វិនិយោគ​របស់​រុស្ស៊ី ​ហៅ​កាត់​ថា​ R​D​IF​ ​បាន​ដាក់ពាក្យ​ស្នើសុំ​ទៅកាន់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ដើម្បី​ចុះបញ្ជី​ប្រើប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​ ​Co​v​i​d​-19 ​របស់​ខ្លួន​ ​ដែល​មានឈ្មោះ​ថា​ ស្ពួ​ត​នី​គ​ ​វី​ (S​put​n​i​k ​V​) ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​នាយក​ប្រតិបត្តិ​ R​D​IF​ ​លោក​ ខឺ​រី​ល​ ​ឌី​មី​ទ្រី​វ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​នីតិវិធី​ខាងលើ​នេះ​នឹង​អនុញ្ញាត​ឲ្យ​វ៉ា​ក​សាំង​ ស្ពួ​ត​នី​គ​ ​វី​ ​ចុះ​នៅ​ក្នុង​បញ្ជី​ផលិតផល​វេជ្ជសាស្ត្រ​ ​ដែល​បំពេញ​តាម​ស្តង់​ដារ​ផ្នែក​គុណភាព​ ​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ឈាន​មុខ​ ​។​ ​វ៉ាក់សាំង​ ស្ពួ​ត​នី​គ​ ​វី​ ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ ហ្គា​ម៉ា​ឡេ​យ៉ា​ ​ក្នុង​រដ្ឋធានី​ម៉ូស្គូ ​និង​ត្រូវ​ទទួល​សិទ្ធិ​ចែកចាយ​ដោយ​មូលនិធិ​វិនិយោគ​របស់​រុស្ស៊ី ​។​ ​សូម​បញ្ជាក់​ថា​ ​ការ​ចុះបញ្ជី​ប្រើប្រាស់​បន្ទាន់​ ​មានន័យ​ថា​ ​ជា​ការអនុញ្ញាត​ឲ្យ​វ៉ាក់សាំង​ខាងលើ​នេះ​ ​អាច​​​យកទៅ​ប្រើប្រាស់​បាន​នៅ​ទូទាំង​ពិភពលោក​លឿន​ជាង​មុន​ ​ដោយសារតែ​ការវិនិច្ឆ័យ​របស់​អង្គការ​ ​WHO​ ​គឺជា​ស្លាក​សញ្ញា​ដែល​បង្ហាញ​ពី​គុណភាព​ជា​លក្ខណៈ​សកល​ ​និង​ធានា​ថា​ ​វ៉ាក់សាំង​មាន​សុវត្ថិភាព​ ​និង​ ​ប្រសិទ្ធ​ភាព​ពិតប្រាកដ​ ​៕

  • ​ទៅដល់​វៀតណាម​ភ្លាម​ ​ព្យុះ​ម៉ូ​វី​បណ្តាលឲ្យ​ស្លាប់​និង​បាត់​ខ្លួនមនុស្ស​១​២​នាក់

    ​ទៅដល់​វៀតណាម​ភ្លាម​ ​ព្យុះ​ម៉ូ​វី​បណ្តាលឲ្យ​ស្លាប់​និង​បាត់​ខ្លួនមនុស្ស​១​២​នាក់

    ទៅដល់​វៀតណាម​ភ្លាម​ ​ព្យុះ​ម៉ូ​វី​បណ្តាលឲ្យ​ស្លាប់​និង​បាត់​ខ្លួនមនុស្ស​១​២​នាក់

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៤​លាន​២​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​២​លាន​៤​សែន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៤​លាន​២​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​២​លាន​៤​សែន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​៤​លាន​២​៣​ម៉ឺន​៥​ពាន់​៩​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៧​ម៉ឺន​១​ពាន់​២​៧​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​២​លាន​៤​៤​ម៉ឺន​៣​ពាន់​៥​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៣​ម៉ឺន​៨​ពាន់​៣​០​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​២​ពាន់​៨​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៨​៧​ម៉ឺន​៧​ពាន់​៩​៦​៤​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៧​លាន​៩​៨​ម៉ឺន​៨​ពាន់​៨​៥​៣​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​៥​៤​នាក់​ ​និង​ជាសះស្បើយ​៧​លាន​២​៥​ម៉ឺន​៧​ពាន់​១​៩​៤​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៤​៤​ម៉ឺន​៩​០​៣​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៧​ពាន់​៩​៨​១​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៩​០​ម៉ឺន​៤​ពាន់​៤​៦​នាក់​ ​៕

  • ​ប្រធានាធិបតី​តួ​ក​គី​ចោទ​អឺរ៉ុប​ថា​ ​បាន​ប្រព្រឹត្ត​ដាក់​ប្រជាជន​មូ​ស្លី​ម​ដូច​របៀប​ដែល​ខ្លួន​ប្រព្រឹត្ត​ដាក់​ជនជាតិ​ជ្វីហ្វ​មុន​សង្គ្រាមលោក​លើក​ទី​២

    ​ប្រធានាធិបតី​តួ​ក​គី​ចោទ​អឺរ៉ុប​ថា​ ​បាន​ប្រព្រឹត្ត​ដាក់​ប្រជាជន​មូ​ស្លី​ម​ដូច​របៀប​ដែល​ខ្លួន​ប្រព្រឹត្ត​ដាក់​ជនជាតិ​ជ្វីហ្វ​មុន​សង្គ្រាមលោក​លើក​ទី​២

    ​តួ​ក​គី​៖​ ​ប្រធានាធិបតី​តួ​ក​គី​លោក​ ​តាយ​យី​ប​ ​អឺ​ដូហ្គាន់ ​បាន​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​ទំនិញ​បារាំង​ ​និង​ប្រៀបធៀប​ការប្រព្រឹត្ត​របស់​អឺរ៉ុប​ទៅលើ​ជន​មូ​ស្លី​ម​ ​ទៅ​នឹង​របៀប​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​លើ​ជនជាតិ​ជ្វីហ្វ​នៅមុន​សង្គ្រាមលោក​លើក​ទី​២​ ​។​ ​ប្រតិកម្ម​របស់​មេដឹកនាំ​តួ​ក​គី​រូប​នេះ​ ​បាន​កើតមានឡើង​ក្រោយ​ប្រធានាធិបតី​បារាំង​លោក​ ​អែម​ម៉ា​នុយ​អែ​ល​ ​ម៉ា​ក្រុង​ ​បាន​និយាយ​បន្ទាប់ពី​គ្រូបង្រៀន​ជន​ជាតិបារាំង​ម្នាក់​ត្រូវ​គេ​កាត់​ក្បាល​ដោយសារតែ​បង្ហាញ​រូប​តុក្កតា​របស់​ព្យាការី​ម៉ូ​ហា​ម៉េ​ត​ ​ក្នុង​ថ្នាក់រៀន​របស់​គាត់​ ​ដោយ​លោក​ ​ម៉ា​ក្រុង​ ​បាន​ក៏​ហៅ​សាសនា​អ៊ី​ស្លា​ម​ថា​ ​ជា​ “​សាសនា​កំពុង​មានវិបត្តិ​” ​។​ ​បន្ថែម​លើ​នេះ​ ​លោក​ ​ម៉ា​ក្រុង​ ​ក៏បាន​សន្យា​ដែរ​ថា​ ​នឹង​បង្កើត​ច្បាប់​ថ្មី​ ​ដើម្បី​បង្ក្រាប​អ្វី​ដែល​លោក​ហៅថា​ “​ការ​បំបែក​ខ្លួន​របស់​ពួក​អ៊ី​ស្លា​ម​ជ្រុល​និយម​” ​ដែល​លោក​និយាយ​ថា​ ​បាន​បង្កើត​ “​វប្បធម៌​ស្របគ្នា​មួយ​” ​នៅ​ប្រទេស​បារាំង​ ​។​ ​ចំណាត់​ការ​នេះ​ ​បាន​ញ៉ាំង​អោយ​មានការ​ជជែក​អំពី​ “​ការ​បង្ក្រាប​លើ​បុគ្គល​ ​និង​ក្រុម​មូ​ស្លី​ម​” ​នៅ​ប្រទេស​បារាំង​ ​និង​ ​បង្ក​កំហឹង​ពេញ​ពិភព​អ៊ី​ស្លា​ម​ ​៕

  • ​អាមេរិក​៖​ ​អ្នកបោះឆ្នោត​មុន​ថ្ងៃ​ផ្លូវការ​ ​កើន​ដល់​ជាង​៧​០​លាន​នាក់​ហើយ

    ​អាមេរិក​៖​ ​អ្នកបោះឆ្នោត​មុន​ថ្ងៃ​ផ្លូវការ​ ​កើន​ដល់​ជាង​៧​០​លាន​នាក់​ហើយ

    ប្រជាពលរដ្ឋ​អាមេរិក​ច្រើនជាង​៧​០​លាន​នាក់​ហើយដែល​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន​ ​ជា​ការបោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​ ​ហើយ​ចំនួន​បោះឆ្នោត​មុន​ ​ឆ្នាំ​២​០​២​០​នេះ​ ​កើន​លើស​ការបោះឆ្នោត​ឆ្នាំ​២​០​១​៦​ ​ជាង​ពាក់កណ្តាល​

  • ​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ប្តេជ្ញា​បន្ត​កាន់អំណាច​ ​ទោះបី​មាន​សំពាធ​កាន់តែ​ខ្លាំង

    ​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ប្តេជ្ញា​បន្ត​កាន់អំណាច​ ​ទោះបី​មាន​សំពាធ​កាន់តែ​ខ្លាំង

    នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ប្តេជ្ញា​បន្ត​កាន់អំណាច​ ​ទោះបី​មាន​សំពាធ​កាន់តែ​ខ្លាំង

  • ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ការឆ្លងថ្មីនៃ​វីរុស​កូវីដ​១៩ក្នុងប្រទេស​អាស៊ានទាំង១០​នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះ​មាន​ចំនួន៧ពាន់៧០៧ករណី និងការស្លាប់ថ្មី​មានចំនួន១៤៩នាក់។

  • ​ថៃ​ក៏ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ខ្លាំងពី​ព្យុះ​M​o​l​a​v​e​ ដែរ​ក្រោយ​ដឹង​ថា​វៀតណាម​ជម្លៀស​ជាង​១​លាន​នាក់

    ​ថៃ​ក៏ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ខ្លាំងពី​ព្យុះ​M​o​l​a​v​e​ ដែរ​ក្រោយ​ដឹង​ថា​វៀតណាម​ជម្លៀស​ជាង​១​លាន​នាក់

    ថៃ​ក៏ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ខ្លាំងពី​ព្យុះ​M​o​l​a​v​e​ ដែរ​ក្រោយ​ដឹង​ថា​វៀតណាម​ជម្លៀស​ជាង​១​លាន​នាក់

  • ​វៀតណាម​រឹបអូស​ថ្នាំញៀន​ជាង​១​០​០​គីឡូក្រាម​ ​ជន​សង្ស័យ​១​៧​នាក់​អាច​ត្រូវ​ប្រហារជីវិត

    ​វៀតណាម​រឹបអូស​ថ្នាំញៀន​ជាង​១​០​០​គីឡូក្រាម​ ​ជន​សង្ស័យ​១​៧​នាក់​អាច​ត្រូវ​ប្រហារជីវិត

    វៀតណាម​រឹបអូស​ថ្នាំញៀន​ជាង​១​០​០​គីឡូក្រាម​ ​ជន​សង្ស័យ​១​៧​នាក់​អាច​ត្រូវ​ប្រហារជីវិត

  • ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ថ្មីទៀត​ប្រឆាំង​នឹង​ម​ន្រ្តី​ជាន់ខ្ពស់​ ​និង​ក្រុមហ៊ុន​ប្រេង​ធំ​ៗ​របស់​អ៊ី​រ៉​ង់

    ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ថ្មីទៀត​ប្រឆាំង​នឹង​ម​ន្រ្តី​ជាន់ខ្ពស់​ ​និង​ក្រុមហ៊ុន​ប្រេង​ធំ​ៗ​របស់​អ៊ី​រ៉​ង់

    អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ដាក់ទណ្ឌកម្ម​ថ្មីទៀត​ប្រឆាំង​នឹង​បុគ្គល​ ​និង​ក្រុមហ៊ុន​ប្រេង​របស់​ប្រទេស​អ៊ី​រ៉​ង់ ​ដែល​សកម្មភាព​នេះ​ ​ជា​ការ​បង្កើន​ទ្វេ​ដង​នូវ​យុទ្ធនាការ​ដាក់​សម្ពាធ​ជា​អតិបរមា​របស់​ខ្លួន​ប្រឆាំង​នឹង​ទីក្រុង​តេ​ហេ​រ៉​ង់ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ជាមួយគ្នា​នេះ​ ​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​ក្រសួង​ប្រេង​អ៊ី​រ៉​ង់, ​ក្រុមហ៊ុន​ប្រេង​ជាតិ​អ៊ី​រ៉​ង់ N​I​OC, ​ក្រុមហ៊ុន​ដឹកនាំ​ប្រេង​ជាតិ​អ៊ី​រ៉​ង់ N​IT​C ​ត្រូវ​បានជា​ប់​ទណ្ឌកម្ម​ ​ដោយ​ចោទ​ពី​បទ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​ដល់​កងកម្លាំង​បដិវត្តន៍​ឥស្លាម​អ៊ី​រ៉​ង់ (​I​R​G​C-Q​F​) ​។​ ​បន្ថែម​លើ​នេះ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ប្រេង​អ៊ី​រ៉​ង់​លោក​ ​ប៊ី​ចាន​ ​ណាម​ដា​ ហ្សា​ន​ហ្គាណេ ​និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ N​I​OC ​និង​ N​IT​C ​ក៏​ត្រូវ​បាន​កត់ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ផង​ដែរ​ ​។​ ​ការ​ដាក់ទណ្ឌកម្ម​ថ្មី​នេះ​ ​បាន​កើតមានឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​កត់ឈ្មោះ​ឯកអគ្គរដ្ឋទូត​អ៊ី​រ៉​ង់​ប្រចាំ​ប្រទេស​អ៊ី​រ៉ា​ក់​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​ ​ដោយ​សហរដ្ឋអាមេរិក​បាន​អះអាង​ថា​ ​កំពុង​បម្រើ​ ​ឬ​ជា​អ្នកតំណាង​កងកម្លាំង​បដិវត្តន៍​ឥស្លាម​អ៊ី​រ៉​ង់ ​៕​ ​