Category: ព័ត៌មានអន្តរជាតិ

  • ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងអះអាងថា ខ្លួននៅតែជាប្រទេសមិនមានករណីឆ្លង COVID-19 ដដែល

    ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងអះអាងថា ខ្លួននៅតែជាប្រទេសមិនមានករណីឆ្លង COVID-19 ដដែល

    កូរ៉េខាងជើង៖ សារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងបានចេញផ្សាយថា ប្រទេសរបស់ខ្លួនមិនមានករណីឆ្លង COVID-19 នោះទេ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីករណីសង្ស័យមួយ ត្រូវបានរកឃើញលើបុរសម្នាក់  ដែលបានឆ្លងព្រំដែនពីកូរ៉េខាងត្បូង ចូលមកក្នុងទឹកដីកូរ៉េខាងជើងនាពេលថ្មីៗ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។ បច្ចុប្បន្នកូរ៉េខាងជើងបានបិទទីក្រុងកេសុងជាបណ្ដោះអាសន្ន ក្រោយបុរសម្នាក់ ដែលបានរស់នៅកូរ៉េខាងត្បូងអស់រយៈពេល០៣ឆ្នាំ បានឆ្លងដែនចូលមកកាន់ទីក្រុងមួយនេះ ។ ដំបូងឡើយរូបគេត្រូវបានប្រកាសថា មានរោគសញ្ញាសង្ស័យ COVID-19 ប៉ុន្តែមកទល់ពេលនេះ កូរ៉េខាងជើងមិនបានទទួលស្គាល់ថា ជាករណីឆ្លងនោះទេ ហើយព័ត៌មានពាក់ព័ន្ធនឹងបុរសរូបនេះ ក៏មិនទាន់ការបញ្ជាក់ដែរ ។ ដោយឡែកបើតាមក្រុមមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង គ្មានសញ្ញាណាមួយបង្ហាញថា ជននោះបានឆ្លង COVID-19 នៅពេលឆ្លងព្រំដែនឡើយ ខណៈមនុស្សពីរនាក់ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងរូបគេ ក៏ត្រូវបានធ្វើតេស្ដចេញលទ្ធផលអវិជ្ជមានផងដែរ ៕

  • អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិកព្រមានដល់រដ្ឋមួយចំនួនអោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការកើនឡើងករណីឆ្លង COVID-19

    អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិកព្រមានដល់រដ្ឋមួយចំនួនអោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការកើនឡើងករណីឆ្លង COVID-19

    សហរដ្ឋអាម៉េរិក៖ អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិកលោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី បានព្រមាននៅថ្ងៃពុធនេះថា បណ្តារដ្ឋមួយចំនួនរបស់សហរដ្ឋអាម៉េរិក មានដូចជា អូហៃយ៉ូ, ធែនណេស៊ី និងអ៊ីនឌាអាណា គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការកើនឡើងករណីឆ្លងជម្ងឺ COVID-19 ដូចទៅនឹងតំបន់ភាគខាងត្បូង និងខាងលិចប្រទេស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។ នៅក្នុងបទសម្ភាស៍មួយជាមួយកាសែត ABC លោក ហ្វូស៊ី បានផ្តល់អនុសាសន៍ណែនាំថា ការប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍៥យ៉ាង នឹងអាចជួយបញ្ឈប់ការកើនឡើងនៃករណីឆ្លង COVID-19 នៅតាមបណ្តារដ្ឋនានា ក្នុងនោះរួមមានការពាក់ម៉ាស់ជាកំហិត, ការជៀសវាងពីហ្វូងមនុស្ស, ការរក្សាគម្លាតពីគ្នា, ការធ្វើអនាម័យជាប្រចាំ និងការទៅកំសាន្តនៅតាមរង្គសាល ឬក៏អាចបិទទ្វារជាបណ្តោះអាសន្នតាមដែលអាចធ្វើទៅបាន ។ គួរបញ្ជាក់ថា ការព្រមានរបស់លោក ហ្វូស៊ី ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាម៉េរិកមានអ្នកជំងឺស្លាប់ដោយសារតែ COVID-19 កើនឡើងដល់១៥ម៉ឺន៣ពាន់៨៤៥នាក់ ខណៈអ្នកឆ្លងវិញ មានចំនួន៤លាន៥៦ម៉ឺន៨ពាន់៣៧៥ករណី និងជាសះស្បើយឡើងវិញ២លាន២៤ម៉ឺន៥ពាន់៥២១នាក់ ៕

  • ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ខាតបង់ប្រាក់ ៨១៤លានដុល្លារអាម៉េរិក ដោយសារតែវិបត្តិ COVID-19

    ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ខាតបង់ប្រាក់ ៨១៤លានដុល្លារអាម៉េរិក ដោយសារតែវិបត្តិ COVID-19

    សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសសិង្ហបុរី Singapore Airlines (SIA) នៅថ្ងៃពុធនេះបានបញ្ជាក់ថា ក្នុងត្រីមាសទី១ឆ្នាំ២០២០នេះ ដោយសារតែវិបត្តិ COVID-19 ដែល កាត់បន្ថយ និងផ្អាកជើងហោះហើរជាច្រើននោះ បានធ្វើឱ្យខ្លួនបានខាតបង់ប្រាក់សុទ្ធប្រមាណ១.១២ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹងប្រមាណ៨១៤លានដុល្លារអាម៉េរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ។ ប្រាក់ចំណូលស្ទើរតែ១០០ភាគរយ នៃក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសសិង្ហបុរីមួយនេះ គឺបានមកពីការដឹកជញ្ជូនអ្នកដំណើរ ហើយចាប់ពីផ្ទុះជំងឺ COVID-19 មក ការដឹក ជញ្ជូនអ្នកដំណើរត្រូវបានកាត់បន្ថយ និង ផ្អាក ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនមិនអាចរកប្រាក់ចំណូលបន្ថែមទៀតបាន ដោយឡែកមានតែការចំណាយផ្សេងៗ បើទោះបីវាមិនច្រើន តែវាជាការចំណាយដែលគ្មានចំណូលមកវិញ ។ ជាក់ស្តែងប្រាក់ចំណូលនៅត្រីមាសទី១ ឆ្នាំ២០២០នេះ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានកើនឡើង៧៩.៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដោយទទួលបានទឹកប្រាក់៨៥១លានដុល្លារសិង្ហបុរី ឬស្មើនឹងប្រមាណជាង ៦១៨លានដុល្លារអាម៉េរិក ៕

  • សហរដ្ឋអាម៉េរិកដកកងទ័ពប្រមាណ១ម៉ឺន២ពាន់នាក់ចេញពីអាល្លឺម៉ង់ ហើយជិតពាក់កណ្តាលនឹងដាក់ពង្រាយនៅអឺរ៉ុប

    សហរដ្ឋអាម៉េរិកដកកងទ័ពប្រមាណ១ម៉ឺន២ពាន់នាក់ចេញពីអាល្លឺម៉ង់ ហើយជិតពាក់កណ្តាលនឹងដាក់ពង្រាយនៅអឺរ៉ុប

    សហរដ្ឋអាម៉េរិក៖ យោធាអាម៉េរិកនៅថ្ងៃពុធនេះបានបង្ហាញពីផែនការដកកងទ័ពប្រមាណ១ម៉ឺន២ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដោយបានបញ្ជាក់ថា ខ្លួននឹងរក្សាទុកកម្លាំងជិតពាក់កណ្តាលនៅក្នុងតំបន់អឺរ៉ុប ខណៈមានភាពតានតឹងជាមួយរុស្ស៊ី នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចដកកងទ័ពចេញពីអាល្លឺម៉ង់ ដោយសារតែទីក្រុងប៊ែរឡាំង មិនបានបង្កើនកញ្ចប់ថវិកាយោធាគ្រប់គ្រាន់តាមការចង់បានរបស់លោក ខណៈបច្ចុប្បន្នកងទ័ពអាម៉េរិកប្រមាណ៣ម៉ឺន៦ពាន់នាក់កំពុងឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ ។ បើតាមក្រុមមន្ត្រីមន្ទីរបញ្ចកោណនោះ ក្នុងចំណោមកងទ័ពដែលនឹងត្រូវដកចេញ មាន៥ពាន់៤រយនាក់នឹងបន្តស្ថិតនៅលើទឹកដីអឺរ៉ុប គ្រាន់តែមិនទាន់ដឹងពីទីតាំងដែលកងទ័ពទាំងនេះត្រូវឈរជើង ខណៈលោក ដូណាល់ ត្រាំ ធ្លាប់បង្ហើបពីគម្រោងបញ្ជូនទ័ពបន្ថែមទៅកាន់ប្រទេសប៉ូឡូញ ៕

  • អង្គការសហប្រជាជាតិបញ្ជាក់ថា វិស័យទេសចរណ៍ពិភពលោកខាតបង់ប្រាក់ចំណូល៣២០ពាន់លានដុល្លារ ដោយសារតែវិបត្តិ COVID-19

    អង្គការសហប្រជាជាតិបញ្ជាក់ថា វិស័យទេសចរណ៍ពិភពលោកខាតបង់ប្រាក់ចំណូល៣២០ពាន់លានដុល្លារ ដោយសារតែវិបត្តិ COVID-19

    អន្តរជាតិ៖ អង្គការសហប្រជាជាតិបានអោយដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ វិបត្តិជំងឺ COVID-19 ធ្វើឱ្យវិស័យទេសចរណ៍ពិភពលោកខាតបង់ប្រាក់ចំណូលអស់៣២០ពាន់លានដុល្លារ ដោយគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ នេះបើតាមសារព័ត៌មាន TRT World ។ ស្របពេលដែលវិស័យទេសចរណ៍កំពុងវិលត្រឡប់មកវិញយឺតៗ នៅតាមគោលដៅទេសចរណ៍មួយចំនួននោះ អង្គការសហប្រជាជាតិបានព្រមានថា វិស័យនេះអាចនឹងប្រឈមមុខនូវការធ្លាក់ចុះដ៏ធ្ងន់ធ្ងរ ដូចជាការកើនឡើងជាថ្មីនៃការឆ្លងវីរុស ដែលអាចបង្កឱ្យមានការបិទប្រទេសជាថ្មី ។ បើតាមអង្គការទេសចរណ៍ពិភពលោក World Tourism Organisation (WTO)ចំនួនប្រាក់ចំណូលដែលបានខាតបង់ចាប់ពីខែមករា ដល់ខែឧសភាកន្លងទៅ គឺជាការខាតបង់ច្រើនជាង៣ដងក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៩ ។ អង្គការ WTO បន្ថែមថា ការមកដល់របស់ក្រុមអ្នកទេសចរអន្តរជាតិបានធ្លាក់ចុះអស់៣០០លាននាក់ក្នុងអំឡុងពេលនោះ ឬស្មើនឹង៥៦ភាគរយដោយសារការបិទប្រទេសដ៏តឹងរឹង ដែលជាវិធានការការពារការឆ្លងរាលដាលនៃវីរុសនេះ និង បានប៉ះពាលខ្លាំងដល់វិស័យទេសចរណ៍ ៕

  • ក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា របស់សហរដ្ឋអាម៉េរិកអះអាងថា ការធ្វើតេស្តវ៉ាក់សាំង COVID-19 លើសត្វស្វា បង្ហាញពីលទ្ធផលដ៏ប្រសើរ

    ក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា របស់សហរដ្ឋអាម៉េរិកអះអាងថា ការធ្វើតេស្តវ៉ាក់សាំង COVID-19 លើសត្វស្វា បង្ហាញពីលទ្ធផលដ៏ប្រសើរ

    សហរដ្ឋអាម៉េរិក៖ វ៉ាក់សាំងប្រភេទ MRNA-1273 ដែលប្រើធ្វើតេស្ដលើសត្វស្វា បានបង្ហាញពីលទ្ធផលដ៏ប្រសើរ ដោយវាអាចជាជំរុញសកម្មភាពប្រព័ន្ធភាពសុំា ប្រឆាំងនឹងការឆ្លងជំងឺទៅសួតតាមរយៈច្រមុះ ហើយក៏អាចបង្ការការរលាកសួតផងដែរ នេះបើតាមក្រុមហ៊ុនផលិតឱសថអាម៉េរិក ម៉ូឌែណា ចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលដែលការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើសត្វមានលទ្ធផលល្អប្រសើរនោះ ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់សហរដ្ឋអាម៉េរិកមួយនេះ បានចាប់ផ្ដើមលើធ្វើតេស្ដលើមនុស្ស ដែលចូលដល់តំណាក់កាលចុងក្រោយដ៏សំខាន់មួយផងដែរ ។ ប្រភពបានឱ្យដឹងថា វ៉ាក់សាំង RNA របស់ក្រុមហ៊ុន ម៉ូឌែណា ត្រូវបានធ្វើតេស្ដលើអ្នកស្ម័គ្រចិត្ត៣ម៉ឺននាក់ ហើយក្រុមហ៊ុនផលិតឱសថដ៏ធំរបស់សហរដ្ឋអាម៉េ រិកមួយនេះក៏បានរំពឹងផងដែរថា វ៉ាក់សាំង COVID-19 អាចនឹងរួចរាល់នៅចុងឆ្នាំ២០២០នេះ ៕

  • មេដឹកនាំហុងកុងព្រមានថា ទីក្រុងទាំងមូលកំពុងស្ថិតនៅក្បែរមាត់ជ្រោះនៃការឆ្លងរីករាលដាល COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំ

    មេដឹកនាំហុងកុងព្រមានថា ទីក្រុងទាំងមូលកំពុងស្ថិតនៅក្បែរមាត់ជ្រោះនៃការឆ្លងរីករាលដាល COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំ

    ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានព្រមានថា ហុងកុងទាំង មូលកំពុងប្រឈមនឹងហានិភ័យខ្ពស់ ចំពោះការឆ្លងជំងឺ COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំ ដែលអាចនឹងធ្វើឲ្យប្រព័ន្ធសុខាភិបាលដួលរលំ ខណៈមនុស្សជាច្រើនប្រហែលជាបាត់បង់ជីវិត ជាពិសេសមនុស្សចាស់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អភិបាលក្រុងហុងកុងរូបនេះ ក៏បានទទួចដល់ពលរដ្ឋទាំងអស់ព្យាយាម ស្នាក់នៅតែក្នុងផ្ទះឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ក្នុងគ្រាដែលវិធានការរឹតត្បិតថ្មី ដើម្បីទប់ស្កាត់វីរុស COVID-19 នឹងចូលជាធរមាននៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ។ សូមជម្រាបថា វិធានការថ្មីដែលហុងកុងចាប់ផ្តើមអនុវត្ត ន៍នៅថ្ងៃពុធនេះ បានហាមឃាត់ការប្រមូលផ្តុំគ្នា ដែលមានមនុស្សច្រើនជាងពីរនាក់ និង បានដាក់កំហិតឲ្យពាក់ម៉ាសជាចាំបាច់នៅតាមទីសាធារណៈ ដោយទាំងនេះ គឺជាវិធានការដ៏តឹងរ៉ឹងបំផុត ដែលត្រូវបានណែនាំនៅក្នុងទីក្រុងហុងកុង បើចាប់តាំងពីមានករណីផ្ទុះជំងឺដ៏កាចសាហាវមួយនេះមក ៕

  • ក្រុមហ៊ុន ហូវៃ ព្រមានមិនផ្ដល់អាជ្ញាប័ណ្ណប៉ាតង់សេវា 5G ដល់ប្រទេសលោកខាងលិច

    ក្រុមហ៊ុន ហូវៃ ព្រមានមិនផ្ដល់អាជ្ញាប័ណ្ណប៉ាតង់សេវា 5G ដល់ប្រទេសលោកខាងលិច

    ចិន៖ ក្រុមហ៊ុន ហូវៃ ដែលកំពុងប្រឈមមុខខ្លាំងក្នុងទីផ្សារបណ្ដាលប្រទេសនៅលោកខាងលិច ដោយសារតែមានការហាមឃាត់ការប្រើបច្ចេកវិទ្យា 5G នោះ បានបង្ហើបឲ្យដឹងថា ប៉ាតង់ 5G ខ្លួនជាអ្នកកាន់កាប់ ដូច្នេះរឿងចេញអាជ្ញាប័ណ្ណឆ្លងដែនអាចនឹងលុបចោល នេះបើតាមសារព័ត៌មានរ៉យទ័រ ។ ប្រភពបានឱ្យដឹងថា បើទោះបីជារដ្ឋាភិបាលរបស់បណ្ដាប្រទេសនៅលោកខាងលិច មិនព្រមប្រើឧបករណ៍ ឬបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះក្ដី ក៏ ហូវៃ នៅតែទទួលបានផលចំណេញដដែល ដោយសារតែច្បាប់ និង ប៉ាតង់ 5G គឺជាកម្មវិធីរបស់ក្រុមហ៊ុនហូវៃ ។ សូមបញ្ជា់ថា ការបញ្ចេញព័ត៌មានដ៏រសើបខាងលើនេះ វាអាចជាការគំរាម ឬការសងសឹកពីសំណាក់ក្រុមហ៊ុនហូវៃ ក្រោយពេលដែលប្រទេសលោកខាងលិចបានហាមហាត់ និងឈប់ប្រើបច្ចេកវិទ្យារបស់ខ្លួន ។ តួយ៉ាងនៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានប្ដឹងក្រុមហ៊ុនទូរគមនាគមន៍អាមេរិក វើរីហ្សូន ពីបទរំលោភលើកប៉ាតង់របស់ខ្លួន និង ទាមទារសំណង១ពាន់លានដុល្លារ ៕

  • ក្រុមហ៊ុនផលិតរថយន្ត នីសាន់ របស់ជប៉ុនព្យាករណ៍ថា ខ្លួននឹងខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំដ៏ធំ និងមិនធ្លាប់មាន ដោយសារតែវិបត្តិ COVID-19

    ក្រុមហ៊ុនផលិតរថយន្ត នីសាន់ របស់ជប៉ុនព្យាករណ៍ថា ខ្លួននឹងខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំដ៏ធំ និងមិនធ្លាប់មាន ដោយសារតែវិបត្តិ COVID-19

    ជប៉ុន៖ ក្រុមហ៊ុន នីសាន់ ម៉ូទ័រ បានព្យាករពីការខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំមិនធ្លាប់មានរបស់ខ្លួន ហើយបានរំពឹងថា ការលក់រថយន្ដនឹងធ្លាក់ចុះត្រឹមតែ១៦ភាគរយ ដោយសារតែវិបត្តិកូវីដ១៩ នេះបើតាមសារព័ត៌មាន NHK ។ ក្រុមហ៊ុនផលិតរថយន្តធំលំដាប់លេខ២របស់ជប៉ុនមួយនេះ បានព្យាករណ៍ថា ខ្លួននឹងខាតបង់ប្រាក់ប្រតិបត្តិការចំនួន៤៧០ពាន់លានយ៉េន ឬស្មើនឹង៤.៥ពាន់លានដុល្លារ ដែលធំជាងការប៉ាន់ស្មានរបស់ក្រុមហ៊ុនវិភាគ រីហ្វីននីធីវ អំពីការខាតបង់ចំនួន ២៦២.៨ពាន់លានយ៉េន និងការខាតបង់ប្រចាំឆ្នាំជាប់ៗគ្នា ។ ទន្ទឹមគ្នា ក្រុមហ៊ុន នីសាន់ ម៉ូទ័រ បានព្យាករដែរថាប្រាក់ចំណូលនឹងធ្លាក់ចុះនៅត្រឹម៥ ទៅ៧.៨ពាន់ពាន់លានយ៉េន ។ ក្រុមហ៊ុន នីសាន់ ម៉ូទ័រ ក៏បានបង្ហាញផងដែរថា កាលពីដើមឆ្នាំ ការលក់រថយន្តមានភាពល្អប្រសើរ ប៉ុន្តែដោយសារការផ្ទុះជំងឺកូវីដ១៩នោះ ការលក់រថយន្តចាប់ផ្ដើមថយចុះ ជាពិសេសនៅក្នុងចន្លោះខែមេសា និងខែមិថុនា ដែលនាំឲ្យក្រុមហ៊ុនធ្វើការព្យាករណ៍ទុកជាមុនពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ៕

  • អេស្ប៉ាញរិះគន់អង់គ្លេស និង អាល្លឺម៉ង់ ក្រោយណែនាំឱ្យពលរដ្ឋពួកគេជៀសវាងការធ្វើដំណើរទៅកម្សាន្តនៅតាមកោះ និងឆ្នេរនៅអេស្ប៉ាញ

    អេស្ប៉ាញរិះគន់អង់គ្លេស និង អាល្លឺម៉ង់ ក្រោយណែនាំឱ្យពលរដ្ឋពួកគេជៀសវាងការធ្វើដំណើរទៅកម្សាន្តនៅតាមកោះ និងឆ្នេរនៅអេស្ប៉ាញ

    អេស្ប៉ាញ៖ អេស្ប៉ាញនៅថ្ងៃអង្គារនេះបានខឹងសម្បារនឹងសេចក្តីណែនាំរបស់រដ្ឋាភិបាលអង់គ្លេស និង អាល្លឺម៉ង់ ដែលឲ្យពលរដ្ឋខ្លួនជៀសវាងការធ្វើដំណើរទៅកម្សាន្តនៅតាមកោះ និង ឆ្នេរក្នុងប្រទេសអេស្ប៉ាញ ដោយសារនៅទីនោះកំពុងមានការកើនឡើងករណីឆ្លង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ផេត្រូ សាន់ឆេស បានថ្លែងនៅថ្ងៃចន្ទនេះថា វាជាកំហុសមួយដែលអង់គ្លេសមើលតែលើតួលេខឆ្លង COVID-19 នៅអេស្ប៉ាញ និងមិនគិតជាលក្ខណៈតំបន់អឺរ៉ុប ។ ប៉ុន្តែខាងភាគីអង់គ្លេសបញ្ជាក់ថា ខ្លួនប្រកាន់ជំហរដដែលចំពោះការតម្រូវឲ្យធ្វើចត្តាឡីស័កពលរដ្ឋអេស្ប៉ាញ ដែលត្រូវដាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន និងការណែនាំធ្វើដំណើរដែលត្រូវចេញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ សូមបញ្ជាក់ថា សេដ្ឋកិច្ចអេស្ប៉ាញពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ រួមទាំងអ្នកទេសចរមកពីប្រទេសអឺរ៉ុបខាងជើងដូចជាអង់គ្លេស និង អាល្លឺម៉ង់ ដែលមកកម្សាន្តរដូវក្តៅ ហើយរំពឹងថា នឹងអាចជំរុញសេដ្ឋកិច្ចខ្លះដែលត្រូវប៉ះពាល់ខ្លាំងដោយសារ COVID-19 ដោយមានការបាត់បង់ការងាររហូត១លានរវាងខែមេសានិងខែមិថុនាកន្លងទៅ ៕