Category: ព័ត៌មានអន្តរជាតិ

  • លោក វ៉្លាឌីមៀ ពូទីន និយាយថា កងទ័ពជើងទឹករុស្ស៊ីនឹងត្រូវបំពាក់ដោយអាវុធលឿនជាងសំឡេង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់ខ្លួន

    លោក វ៉្លាឌីមៀ ពូទីន និយាយថា កងទ័ពជើងទឹករុស្ស៊ីនឹងត្រូវបំពាក់ដោយអាវុធលឿនជាងសំឡេង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់ខ្លួន

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កងទ័ពជើងទឹករុស្ស៊ីនឹងទទួលបាននាវាថ្មីចំនួន៤០គ្រឿងនៅឆ្នាំ២០២០ ខណៈការអះអាងបែបនេះធ្វើឡើងអំឡុងចូលរួមក្នុងពិធីព្យុហយាត្រានាវាចរណ៍នៅទីក្រុងសេនភីតធឺស្បឺក នៅថ្ងៃអាទិត្យម្សិលមិញ ដើម្បីប្រារព្ធទិវាកងទ័ពជើងទឹករុស្ស៊ី នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ។ នាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា នាវាចម្បាំង៤០ គ្រឿងនៃប្រភេទផ្សេងៗគ្នានឹងចូលបម្រើសេវាកម្មក្នុងឆ្នាំនេះ ហើយកងទ័ពជើងទឹករុស្ស៊ីនឹងត្រូវបានបំពាក់ដោយអាវុធលឿនជាងសំឡេង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់ខ្លួន ។ ព្យុហយាត្រានៅក្នុងទីក្រុងកំពង់ផែនេះ និង ទីក្រុង ក្រុនស្តាត ដែលនៅក្បែរនោះ មាននាវាចម្បាំង និងនាវាទូទៅចំនួន២០០គ្រឿង ព្រមទាំងកងទ័ពជាង៤ពាន់នាក់ចូលរួម ដោយមានគោលបំណងបង្ហាញពីការកើនឡើងនូវអំណាចកងទ័ពជើងទឹករបស់រុស្ស៊ី ។សូមបញ្ជាក់ថា វិមានក្រឹមឡាំងបានធ្វើឱ្យទំនើបភាវូបនីយកម្មយោធាក្លាយជាអាទិភាពកំពូលរបស់ខ្លួន ចំពេលមានភាពតានតឹងជាមួយបស្ចិមប្រទេស បន្ទាប់ពីរុស្ស៊ីកាត់យកតំបន់ គ្រីមេពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ៕

  • លោក ដូណាល់ ត្រាំ សង្ឃឹមឈ្នះឆ្នោតសារជាថ្មីទៀត ខណៈនៅសល់តែ១០០ថ្ងៃទៀតនឹងដល់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី

    លោក ដូណាល់ ត្រាំ សង្ឃឹមឈ្នះឆ្នោតសារជាថ្មីទៀត ខណៈនៅសល់តែ១០០ថ្ងៃទៀតនឹងដល់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីការការពារដ៏រឹងមាំមួយ នៅថ្ងៃអាទិត្យម្សិលមិញនេះ ចំពោះការប្រឹងប្រែងជាប់ឆ្នោតឡើងវិញរបស់លោក ខណៈសល់តែ១០០ថ្ងៃទៀតនឹងដល់ថ្ងៃបោះឆ្នោតប្រធានា ធិបតី នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើធ្វីតធើថា ក្នុងរយៈពេល១០០ថ្ងៃទៀត យើងមានឱកាសដើម្បីបង្កើតមាគាថ្មីមួយ សម្រាប់ប្រជាជាតិរបស់យើង… ទីបំផុតយើងនឹងរស់នៅស្របតាមឧត្តមគតិខ្ពង់ខ្ពស់បំផុតរបស់យើង ហើយអ្នករាល់គ្នានឹងមានឱកាសទទួលបានជោគជ័យស្មើៗគ្នា ។  សូមជម្រាបថា ប្រធានាធិបតីអាម៉េរិករបស់បក្សសាធារណៈរដ្ឋអាយុ ៧៤ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងតស៊ូយ៉ាងស្វិតស្វាញនឹងសមរភូមិនយោបាយជាច្រើន ដោយប្រឈមមុខនឹងការរិះគន់ខ្លាំងឡើងៗជុំវិញការដោះស្រាយជំងឺរាតត្បាត ផលប៉ះពាល់សេដ្ឋកិច្ច និង ការបរាជ័យចំពោះការវាយបកទប់ទល់នឹងគូប្រជែងរបស់លោក គឺលោក ចូ បៃដិន ៕  

  • អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកនឹងធ្លាក់ចុះ ៦.៦ភាគរយក្នុងឆ្នាំ២០២០នេះ

    អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកនឹងធ្លាក់ចុះ ៦.៦ភាគរយក្នុងឆ្នាំ២០២០នេះ

    អន្តរជាតិ៖ អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក នឹងធ្លាក់ចុះ៦.៦ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែទទួលរងគ្រោះពីជំងឺ COVID-19 និងការបិទទ្វារសេដ្ឋកិច្ចដើម្បីទប់ស្កាត់វីរុសដ៏កាចសាហាវមួយនេះ នេះបើតាមសារព័ត៌មាន Yahoo News ។សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកបានបិទស្ទើរតែទាំងស្រុងក្នុងខែមីនា និងខែមេសាកន្លងមក នៅពេលពលរដ្ឋអាម៉េរិកសម្ងំនៅក្នុងផ្ទះ និង អាជីវកម្មនានាបិទទ្វារ ដើម្បីកុំឱ្យមេរោគឆ្លងរាលដាល ។ សេដ្ឋកិច្ចបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ៥ ភាគរយនៅក្នុងត្រីមាស រាប់ពីខែមករាដល់ខែមីនា ហើយត្រូវគេរំពឹងថា នឹងធ្លាក់ចុះ៣៥ភាគរយពីខែមេសាដល់ខែមិថុនា ។ ក្រុមនិយោជកបានកាត់បន្ថយការងារចំនួន២០.៨លានក្នុងខែមេសា ប៉ុន្តែបាននាំមកវិញនូវនិយោជិតចំនួន៧.៥លាននាក់ក្នុងខែឧសភា និងខែមិថុនា នៅពេលរដ្ឋនានាបានចាប់ផ្តើមឱ្យបើកអាជីវកម្មឡើងវិញ ។ បច្ចុប្បន្នអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF បានរំពឹងថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក នឹងស្ទុះងើបឡើងវិញដល់៣.៩ភាគរយនៅឆ្នាំក្រោយ ។ ប៉ុន្តែអត្រាគ្មានការងារធ្វើ ១១.១ភាគរយក្នុងខែមិថុនា នឹងនៅតែកើនឡើងជាមធ្យម៧.៤ភាគរយ ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២១ខាងមុខ ។ ក្នុងខែកុម្ភៈ មុនពេលជំងឺរាតត្បាតរាលដាលយ៉ាងលឿននៅសហរដ្ឋអាម៉េរិក អត្រាគ្មានការងារធ្វើមានកម្រិតទាបជាប្រវត្តិសាស្ត្រគឺ៣.៥ភាគរយ ៕

  • ការនាំចេញទំនិញ និង សេវាកម្មរបស់កូរ៉េខាងត្បូងធ្លាក់ចុះ១៦.៦ភាគរយ ដែលជាតួទាបអបំផុតគិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ ១៩៦៣

    ការនាំចេញទំនិញ និង សេវាកម្មរបស់កូរ៉េខាងត្បូងធ្លាក់ចុះ១៦.៦ភាគរយ ដែលជាតួទាបអបំផុតគិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ ១៩៦៣

    កូរ៉េខាងត្បូង៖ សេដ្ឋកិច្ចកូរ៉េខាងត្បូងបានកត់ត្រានូវវិបត្តិសេដ្ឋកិច្ចជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៣ នៅក្នុងត្រីមាសដែលបញ្ចប់ទៅកាលពីខែមិថុនា ស្របពេលដែលការរឹតត្បិតផ្នែកសុខភាព ដើម្បីទប់ស្កាត់ COVID-19 បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងតម្រូវការលើសកលលោក នេះបើតាមសារព័ត៌មាន CGTN ។ ការនាំចេញទំនិញ និងសេវាកម្មពីប្រទេសសេដ្ឋកិច្ចពឹងផ្អែកលើពាណិជ្ជកម្មនេះ បានធ្លាក់ចុះ១៦.៦ភាគរយ ដែលជាតួលេខមិនល្អបំផុតគិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ ១៩៦៣ ។ ចំនួននេះ គឺជិតស្មើ៤០ភាគរយនៃផលិតផលជាតិសរុប (Nominal GDP) បើធៀបនឹងកាលពីឆ្នាំមុន ។ បើតាមធនាគារកណ្តាល BOK ផលិតផលក្នុងស្រុកសរុប GDP បានថយចុះ៣.៣ ភាគរយក្នុងត្រីមាសខែមិថុនា បន្ទាប់ពីបានធ្លាក់ចុះ១.៣ភាគរយនៅក្នុងត្រីមាសមុន និងអាក្រក់ជាងការធ្លាក់ចុះ២.៣ភាគរយដែលបានអង្កេតនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទៅទៀត ។ សូមរំលឹកផងដែរថា កាលពីមួយឆ្នាំមុន សេដ្ឋកិច្ចកូរ៉េខាងត្បូងបានធ្លាក់ចុះ២.៩ភាគរយ នៅក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនា ដែលផ្ទុយស្រឡះពីកំណើន១.៤ភាគរយដែលគេមើលឃើញកាលពី៣ខែមុននោះ និង ធ្លាក់ចុះខ្លាំងជាងការព្យាករណ៍អំពីការធ្លាក់ចុះ ២.០ភាគរយនៅក្នុងការស្ទង់មតិទៅទៀត ៕

  • ប៉ូលិសអាម៉េរិកជាច្រើននាក់រងរបួស ខណៈបាតុករជាច្រើនក៏ត្រូវបានចាប់ខ្លួន អំឡុងការប៉ះទង្គិចគ្នាយ៉ាងហិង្សានៅទូទាំងប្រទេសកាលពីចុងសប្តាហ៍មុននេះ

    ប៉ូលិសអាម៉េរិកជាច្រើននាក់រងរបួស ខណៈបាតុករជាច្រើនក៏ត្រូវបានចាប់ខ្លួន អំឡុងការប៉ះទង្គិចគ្នាយ៉ាងហិង្សានៅទូទាំងប្រទេសកាលពីចុងសប្តាហ៍មុននេះ

    សហរដ្ឋអាម៉េរិក៖ ការតវ៉ាបានប្រែជាអំពើហិង្សានៅក្នុងទីក្រុងមួយចំនួនរបស់សហរដ្ឋអាម៉េរិកកាលពីចុងសប្តាហ៍មុននេះ ដោយក្រុមបាតុករបានជំទាស់នឹងវត្ត មានរបស់ភ្នាក់ងារសហព័ន្ធនៅខាងក្រៅតុលាការក្នុងទីក្រុងផតលែន រដ្ឋអូរីហ្គែន ដោយបង្ខំឱ្យប៉ូលិសនៅទីក្រុងស៊ីអាថល ដកថយទៅប៉ុស្តិ៍វិញ និង ដុតយានយន្តជាច្រើនគ្រឿងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋវើជីនៀ នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ។ ភាពវឹកវរកាលពីថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យសប្តាហ៍មុននេះ គឺផ្តើមចេញពីការតវ៉ាជាច្រើនសប្តាហ៍ ជុំវិញភាពអយុត្តិធម៌ប្រកាន់ពូជសាសន៍ និងការប្រព្រឹត្តរបស់ប៉ូលិស ចំពោះមនុស្សដែលមានពណ៌សម្បុរផ្សេង ដែលបានផ្ទុះឡើងបន្ទាប់ពីការស្លាប់របស់លោក ចច ហ្លូយដ៍ នៅថ្ងៃទី២៥ ខែឧសភា នៅទីក្រុងមីននៀ ផូលីស ។ លោក ហ្លូយដ៍ ដែលមានសម្បុរខ្មៅ និងដៃជាប់ខ្នោះបានស្លាប់ បន្ទាប់ពីប៉ូលិសស្បែកសម្នាក់បានប្រើជង្គង់របស់គាត់សង្កត់ករបស់លោក ហ្លូយដ៍ ជិត០៨នាទី ខណៈលោក ហ្លូយដ៍ អង្វរសុំខ្យល់ដកដង្ហើម ។ នៅឯសន្និសីទកាសែតមួយ មេប៉ូលិសក្រុងស៊ីអាថល លោក ខាមិន បេស បានអំពាវនាវឱ្យមានសន្តិភាព ខណៈថ្ម ដប កាំជ្រួច និង ដុំឥដ្ឋ ត្រូវបានគប់ទៅលើប៉ូលិស អំឡុងពេលមានភាពចលាចលកាលពីចុងសប្តាហ៍ ហើយប៉ូលិសនិយាយថា…

  • សហរដ្ឋអាម៉េរិកបើកភ្លើងខៀវអោយបណ្តាសម្ព័ន្ធមិត្តអាចបញ្ជាទិញយន្តហោះដ្រូនរបស់ខ្លួនបាន

    សហរដ្ឋអាម៉េរិកបើកភ្លើងខៀវអោយបណ្តាសម្ព័ន្ធមិត្តអាចបញ្ជាទិញយន្តហោះដ្រូនរបស់ខ្លួនបាន

    សហរដ្ឋអាម៉េរិក៖ សេតវិមានបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានយល់ព្រមលើការផ្លាស់ប្តូរផ្នែកខ្លះ នៃប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាមីស៊ីលឆ្នាំ១៩៨៧ ហៅកាត់ថា MTCR ដោយមានប្រទេសចំនួន ៣៥ ព្រមព្រៀងដាក់កម្រិតលើការលក់ប្រព័ន្ធចែកចាយអាវុធគ្មានមនុស្សបើក នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។ប្រព័ន្ធត្រួតពិនិត្យ MTCR ត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការរីកសាយភាយនៃគ្រាប់មីស៊ីល ដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរបាន ។ ប៉ុន្តែវាក៏បានគ្របដណ្តប់លើយន្តហោះដ្រូនបំពាក់អាវុធដែរ បើទោះបីជានៅពេលនោះ ពួកវាមិនមែនជាអាវុធដ៏សំខាន់នៅក្នុងជម្លោះប្រដាប់អាវុធ ដូចពេលបច្ចុប្បន្ននេះក៏ដោយ ។ទោះជាយ៉ាងណា សេចក្តីសម្រេចនេះ បានបង្កជាក្តីព្រួយបារម្ភជាខ្លាំងដល់ក្រុមអ្នកតស៊ូមតិជាច្រើន ដោយពួកគេបាននិយាយថា ការលក់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនដ៏ទំនើបរបស់សហរដ្ឋអាម៉េរិកនេះ ទៅឲ្យបណ្តាប្រទេសដ៏ទៃនឹងជំរុញឲ្យមានការរត់ប្រណាំងខាងសភាអាវុធ កាន់តែខ្លាំងក្លាឡើងនៅទូទាំងសកលលោក ៕    

  • សហរដ្ឋអាម៉េរិក និង រុស្ស៊ីគ្រោងធ្វើកិច្ចពិភាក្សាស្តីពីបញ្ហាគ្រប់គ្រងអាវុធ និងសន្តិសុខនៅទីអវកាសក្នុងប្រទេសអូទី្រស

    សហរដ្ឋអាម៉េរិក និង រុស្ស៊ីគ្រោងធ្វើកិច្ចពិភាក្សាស្តីពីបញ្ហាគ្រប់គ្រងអាវុធ និងសន្តិសុខនៅទីអវកាសក្នុងប្រទេសអូទី្រស

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងរៀបចំកិច្ចពិភាក្សាគ្នាមួយជាមួយខាងភាគីរុស្ស៊ីនាសប្តាហ៍ក្រោយនេះ ក្នុងទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ដែលផ្តោតសំខាន់លើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងបញ្ហាសន្តិសុខទីអវកាស នេះបើតាមក្រសួងការបរទេសអាម៉េរិក និងចេញផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។សមាជិកនៃក្រុមប្រតិភូអាម៉េរិក ដែលមកពីក្រសួងការពារជាតិ ថាមពល និងក្រុមប្រឹក្សាសន្តិសុខជាតិ គ្រោងរៀបចំកិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូរសន្តិសុខទីអវកាសរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ីនៅក្នុងរដ្ឋធានីរបស់ប្រទេសអូទ្រីស នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិក ។ គួរជម្រាបថា រុស្ស៉ីនៅថ្ងៃសុក្រនេះបានច្រានចោលការរិះគន់ពីសំណាក់សហរដ្ឋអាម៉េរិក និង អង់គ្លេស ដែលត្រូវបានធ្វើឡើងមកលើការធ្វើសកម្មភាពរបស់ខ្លួននៅក្នុងទីអវកាស ។ រុស្ស៉ីបានធ្វើការច្រានចោលការរិះគន់ បន្ទាប់ពីប្រទេសទាំងពីរបានបង្ហាញក្តីបារម្ភរៀងៗខ្លួន ជុំវិញការធ្វើតេស្តផ្កាយរណបមួយរបស់រុស្ស៉ី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកក្កដា និងបានអំពាវនាវឲ្យរុស្ស៉ីប្រកាន់នូវឥរិយាបថប្រកបដោយការទទួលខុសត្រូវនៅក្នុងទីអវកាស ៕    

  • អ្នកជំនាញផ្នែកសុខាភិបាលអាម៉េរិកជាង១៥០នាក់ជម្រុញឱ្យរដ្ឋបាល់លោក ដូណាល់ ត្រាំ បិទប្រទេស ដើម្បីទប់ស្កាត់ COVID-19

    អ្នកជំនាញផ្នែកសុខាភិបាលអាម៉េរិកជាង១៥០នាក់ជម្រុញឱ្យរដ្ឋបាល់លោក ដូណាល់ ត្រាំ បិទប្រទេស ដើម្បីទប់ស្កាត់ COVID-19

    សហរដ្ឋអាម៉េរិក៖ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងអ្នកជំនាញផ្នែកសុខាភិបាលល្បីៗរបស់សហរដ្ឋអាម៉េរិកជាង១៥០នាក់ បានចុះហត្ថលេខាលើលិខិតចំហរមួយដោយជំរុញឱ្យសភាធ្វើសេចក្តីសម្រេចចិត្តបិទទ្វារប្រទេស និង ចាប់ផ្តើមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។តាមរយៈលិខិតផ្ញើទៅកាន់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ សមាជិកសភា និងអភិបាលរដ្ឋ ក្រុមអ្នកជំនាញខាងលើនេះ បានបញ្ជាក់ថា ក្នុងចំណោមប្រជាជាតិទាំងអស់នៅលើពិភពលោក… យើងមានអ្នកស្លាប់ដ៏ច្រើនដោយសារជម្ងឺ COVID-19 ក្នុងពេលដំណាលគ្នា… យើងកំពុងស្ថិតក្នុងការបើកឡើងវិញនូវសេដ្ឋកិច្ចរបស់យើង ដែលធ្វើឱ្យមនុស្សកាន់តែច្រើនឡើងកើតជំងឺនេះ និង មើលឃើញពីចំនួនករណីឆ្លង  និង ស្លាប់កើនឡើងយ៉ាងគំហុក ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ នៅទូទាំងសហរដ្ឋអាម៉េរិកមានចំនួនអ្នកឆ្លងកើនឡើងដល់៤លាន២៤ម៉ឺន៨ពាន់៣២៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន៨ពាន់៤៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន២ម៉ឺន៨ពាន់៧៤នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ២លាន២ម៉ឺន៨ពាន់៧៤នាក់ ៕    

  • ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំរបស់ឥណ្ឌាអះអាងថា វ៉ាក់សាំងការពារ COVID-19 ចំនួន៥០ភាគរយនឹងផ្តល់ទៅដល់បណ្តាប្រទេសក្រីក្រ

    ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំរបស់ឥណ្ឌាអះអាងថា វ៉ាក់សាំងការពារ COVID-19 ចំនួន៥០ភាគរយនឹងផ្តល់ទៅដល់បណ្តាប្រទេសក្រីក្រ

    ឥណ្ឌា៖ ស្របពេលវ៉ាក់សាំង COVID-19 ដ៏មានសក្តានុពលជាច្រើនកំពុងឈានដល់ដំណាក់កាលសាកល្បងចុងក្រោយនោះ សង្គមនានាកំពុងប្រឈមនឹងគ្រោះថ្នាក់ពីរ គឺការឡើងថ្លៃ និងការស្តុកទុកថ្នាំព្យាបាលដោយបណ្តាប្រទេសអ្នកមាន នេះបើតាមសារព័ត៌មានរុស្ស៊ី ស្ព្រូតនីគ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ វិទ្យាស្ថានសេរ៉ាំ ដែលហៅកាត់ថា SII របស់ប្រទេសឥណ្ឌា បានធានាថា ៥០ ភាគរយនៃវ៉ាក់សាំងការពារជម្ងឺ COVID-19 របស់ខ្លួននឹងផ្តល់ទៅដល់ដៃបណ្តាប្រទេសក្រីក្រ ។ នេះគឺជាការប្រកាសដ៏សំខាន់ ចំពេលមានការព្រួយបារម្ភជាបណ្តើរៗថា បណ្តាប្រទេសមានអំណាចនឹងស្តុកទុកវ៉ាក់សាំង ព្រោះពួកគេមានអំណាចទិញធំធេង ។យ៉ាងណាមិញ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតរបស់ឥណ្ឌា គឺវិទ្យាស្ថានសេរ៉ាំ SII ជាដៃគូផលិតដែលទទួលខុសត្រូវចំពោះការផលិតវ៉ាក់សាំង អុកហ្វដ អាស្ត្រាហ្សេណេកា (Oxford-AstraZeneca) នៅឥណ្ឌា នឹងចែកចាយវ៉ាក់សាំងចំនួន៥០ភាគរយរបស់ខ្លួនដល់សម្ព័ន្ធសកល សម្រាប់ការចាក់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការ  GAVI នៅពេលណាដែលវ៉ាក់សាំងសង្គ្រោះជីវិតនេះ ទទួលបានការអនុម័ត នេះបើតាមការបញ្ជាក់របស់លោក អាដា ពូណាវ៉ាល់ឡា នាយកប្រតិបត្តិក្រុមហ៊ុន SII ៕

  • សេតវិមានបញ្ជាក់ថា លោក ដូណាល់ ត្រាំ សង្ឃឹមថា នឹងអាចជៀសវាងការប្រណាំងប្រជែងសព្វាវុធត្រីភាគីជាមួយរុស្ស៊ី និងចិន

    សេតវិមានបញ្ជាក់ថា លោក ដូណាល់ ត្រាំ សង្ឃឹមថា នឹងអាចជៀសវាងការប្រណាំងប្រជែងសព្វាវុធត្រីភាគីជាមួយរុស្ស៊ី និងចិន

    សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា អំឡុងការសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីពីការសង្ឃឹមរបស់លោក ក្នុងការចៀសវាងការប្រណាំងប្រជែងសព្វាអាវុធត្រីភាគីដ៏ថ្លៃរវាងរុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិក ហើយទន្ទឹងរង់ចាំវឌ្ឍនភាពលើកិច្ចចរចាអំពីការគ្រប់គ្រងអាវុធនាពេលខាងមុខនៅទីក្រុងវីយែន ប្រទេសអូទ្រីស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ ដោយឡែកបើតាមវិមានក្រឹមឡាំងរបស់រុស្ស៊ី មេដឹកនាំទាំងពីរបានបញ្ជាក់ពីភាពបន្ទាន់នៃការបើកកិច្ចពិភាក្សាទ្វេភាគី ស្តីពី ស្ថិរភាពយុទ្ធសាស្ត្រ និង ការគ្រប់គ្រងអាវុធ ។ បន្ថែមលើនេះ លោក ពូទីន និងលោក ត្រាំ ក៏បានធ្វើកិច្ចពិភាក្សាគ្នាផងដែរ អំពីស្ថានភាពជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងបានគូសបញ្ជាក់ពីតម្រូវការសម្រាប់សកម្មភាពជាសមូហភាព ។ សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក និង រុស្ស៊ីកំពុងត្រៀមលក្ខណៈធ្វើកិច្ចចរចាគ្នាអំពីសន្ធិសញ្ញាបន្តវេនពីសន្ធិសញ្ញា ញ៊ូ ស្តាត (New START) ដែលរឹតត្បិតអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរ ។ យ៉ាងណាមិញ ចិនរហូតមកទល់ពេលនេះបានច្រានចោលសម្ពាធពីរដ្ឋបាលរបស់លោក ត្រាំ ដើម្បីចូលរួមកិច្ចចរចានេះ ដោយនិយាយថា ឃ្លាំងអាវុធចិនតូចជាងឆ្ងាយណាស់ បើធៀបនឹងប្រទេសទាំងពីរ ៕ …