Category: ព័ត៌មានអន្តរជាតិ

  • ចិនសងសឹកសហរដ្ឋអាម៉េរិកវិញ តាមរយៈការបញ្ជាឲ្យបិទអគ្គកុងស៊ុលអាម៉េរិកប្រចាំខេត្តស៊ីឈាន់

    ចិនសងសឹកសហរដ្ឋអាម៉េរិកវិញ តាមរយៈការបញ្ជាឲ្យបិទអគ្គកុងស៊ុលអាម៉េរិកប្រចាំខេត្តស៊ីឈាន់

    ចិន៖ ក្រសួងការបរទេសចិនបានអោយដឹងថា នៅថ្ងៃសុក្រនេះ ចិនបានចេញបញ្ជាឲ្យបិទអគ្គកុងស៊ុលអាម៉េរិកប្រចាំនៅទីក្រុងឆឹងទូ ខេត្តស៊ីឈាន់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ ចំណាត់ការរបស់ចិនខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាម៉េរិក ដែលបានបង្គាប់ឲ្យបិទស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុងហូស្តុន រដ្ឋតិចសាស់ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងមកនេះ ដែលភាគីអាម៉េរិកបានអះអាងថា គឺដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាម៉េរិក ពីការស៊ើបការណ៍ ឬលួចពីសំណាក់ប្រទេសចិន ។ យ៉ាងណាមិញ ខាងភាគីចិនចាត់ទុកថា ជាទង្វើមិនសមហេតុផល និងជាល្បែងនយោបាយរបស់លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២០ ៕

  • របបអាហារមិនល្អរបស់អាម៉េរិកកំពុងប៉ះពាល់ដល់សន្តិសុខជាតិ ស្លាប់៥០ម៉ឺននាក់ដោយសារជំងឺ ១ឆ្នាំៗ

    របបអាហារមិនល្អរបស់អាម៉េរិកកំពុងប៉ះពាល់ដល់សន្តិសុខជាតិ ស្លាប់៥០ម៉ឺននាក់ដោយសារជំងឺ ១ឆ្នាំៗ

    សារព័ត៌មាន CNN បានចេញផ្សាយថា របបអាហារមិនល្អរបស់ពលរដ្ឋអាម៉េរិកមិនមែនប៉ះពាល់ត្រឹមសុខភាពពួកគេទេ ប៉ុន្តែពេលនេះ ត្រូវបានគិតថា កំពុងគំរាមកំហែងដល់សន្តិសុខជាតិអាមេរិកថែមទៀតផង។ របបអាហារមិនល្អ ឬPoor Diet សំដៅលើការទទួលអាហារដែលតិចពេកឬច្រើនពេក មិនមែនជាអាហារសុខភាពដែលត្រូវការជាប្រចាំថ្ងៃ ឬ ការបន្តទទួលទានអាហារនិងភេសជ្ជៈច្រើនប្រភេទពេក ដែលមិនសូវសម្បូរជាតិសសៃឬ Fibre ឬ អាហារនាំឲ្យធាត់ ដូចជាប្រើអំបិលនិងឬស្ក ជាដើម។ អត្ថបទសារព័ត៌មានអាមេរិក Clinical Nutrition បានចេញផ្សាយ កាលពីដើមសប្តាហ៍នេះថា ជំងឺផ្សេងៗកើតចេញពីរបបអាហារកំពុងដាក់បន្ទុកកាន់តែខ្លាំងលើសេដ្ឋកិច្ចអាមេរិក នាំឲ្យសុខភាពពលរដ្ឋកាន់តែអាក្រក់ និងជះឥទ្ធិពលដល់សន្តិសុខជាតិ។ របបអាហារមិនល្អបាននាំឲ្យមានជំងឺជាច្រើននៅសហរដ្ឋអាមេរិក ស្លាប់មនុស្សប្រមាណជាង៥០ម៉ឺននាក់ រៀងរាល់ឆ្នាំ នេះបើតាមក្រុមអ្នកជំនាញបានរៀបរាប់ក្នុងអត្ថបទមួយនេះ។ ប្រមាណ៤៦ភាគរយនៃមនុស្សពេញវ័យក្នុងសហរដ្ឋអាមេរិកមានរបបអាហារមិនល្អ ជារួម ហើយចំនួននេះកើនឡើងដល់៥៦ភាគរយហើយ សម្រាប់កុមារ។ ជាមួយគ្នានេះដែរ បើគិតពីការចំណាយលើវិស័យសុខាភិបាលអាមេរិកមានការកើនឡើងយ៉ាងខ្លាំង ក្នុងនោះ ពី៦.៩ភាគរយក្នុងឆ្នាំ១៩៧៩ ដល់១៧.៧ភាគរយ ក្នុងឆ្នាំ២០១៨ នៃGDP ឬផលិតផលសរុបក្នុងស្រុក៕

  • អង់គ្លេស និងសហរដ្ឋអាម៉េរិកចោទប្រកាន់រុស្ស៊ីថា បានបាញ់សព្វាវុធអវកាសប្រឆាំងផ្កាយរណប

    អង់គ្លេស និងសហរដ្ឋអាម៉េរិកចោទប្រកាន់រុស្ស៊ីថា បានបាញ់សព្វាវុធអវកាសប្រឆាំងផ្កាយរណប

    សហរដ្ឋអាម៉េរិក៖ រុស្ស៊ីត្រូវបានចោទប្រកាន់ថា បានបាញ់សព្វាវុធអវកាសប្រឆាំងផ្កាយរណប នៅក្នុងចំណាត់ការមួយដែលសហរដ្ឋអាម៉េរិក និងអង់គ្លេសចាត់ទុកថា រំលោភទំនុកចិត្ត និងបង្កើនការប្រឡងប្រណាំងសព្វាវុធដ៏គ្រោះថ្នាក់ នេះបើតាមសារព័ត៌មាន The Sun នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិក និង អង់គ្លេសចោទប្រកាន់រុស្ស៊ីថា បានប្រើឧបករណ៍បំភាន់ ដើម្បីលាក់បាំងប្រតិបត្តិការនេះ ។ ប្រទេសទាំងពីរអះអាងថា សព្វាវុធប្រឆាំងកាំជ្រួចនេះ ត្រូវបានបញ្ជូនចេញពីយាន Cosmos 2543 នៅក្នុងទីអវកាស ដែលយាននេះ គេដាក់សម្រាប់គ្រាន់តែធ្វើការអង្កេតពិនិត្យ ។ សូមបញ្ជាក់ថា សម្ព័ន្ធមិត្តលោកខាងលិចកាលពីមុនក៏បានចោទប្រកាន់វិមានក្រឹមឡាំង (រុស្ស៊ី) ផងដែរថា បានធ្វើការសាកល្បងសព្វាវុធប្រឆាំងផ្កាយរណប តែនេះជាលើកដំបូងដែលមានការចោទប្រកាន់ថា មានការបាញ់សព្វាវុធក្នុងតារាវិថីចេញពីទីតាំងនៅក្នុងអវកាសតែម្តង ៕

  • ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់់ឌូលឡាស៊ីស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតទទួលជោគជ័យក្នុងការវះកាត់ថង់ទឹកប្រមាត់ ក្រោយមានបញ្ហា

    ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់់ឌូលឡាស៊ីស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតទទួលជោគជ័យក្នុងការវះកាត់ថង់ទឹកប្រមាត់ ក្រោយមានបញ្ហា

    អារ៉ាប៊ីសាអូឌីត៖ ស្តេចព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់់ឌូលឡាស៊ីស បានទទួលជោគជ័យទាំងស្រុង ក្នុងការវះកាត់យកថង់ទឹកប្រមាត់របស់ទ្រង់ចេញ បន្ទាប់ពីមានបញ្ហា នេះបើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត SPA នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ បន្ទាប់ពីការវះកាត់ទទួលជោគជ័យហើយនោះ ព្រះចៅ សាល់ម៉ាន់ ដែលមានព្រះជន្ម៨៤ព្រះវស្សា នឹងបន្តសម្រាកនៅមន្ទីរពេទ្យព្រះចៅហ្វៃសាល់មួយរយៈពេលទៀត ។ ដំណឹងខាងលើនេះ ត្រូវបានបង្ហើបឱ្យដឹងក្រោយព្រះរាជវាំងអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ព្រះចៅ សាល់ម៉ាន់ ត្រូវបានយាងទៅកាន់មន្ទីរពេទ្យឯកទេសនៃព្រះចៅហ្វៃសាល់ ដែលស្ថិតក្នុងរាជធានីរីយ៉ាដ ដើម្បីទទួលការពិនិត្យព្រះរាជសុខភាព បន្ទាប់ពីមានការសង្ស័យអំពីការរលាកថង់ទឹកប្រមាត់របស់ទ្រង់ ៕

  • Facebookបង្កើតមុខងារថ្មី Live Video Call បានដល់៥០នាក់ ព្រោះតម្រូវការពិភពលោកធ្វើការតាមអនឡាញ ទប់ស្កាត់កូវីដ១៩

    Facebookបង្កើតមុខងារថ្មី Live Video Call បានដល់៥០នាក់ ព្រោះតម្រូវការពិភពលោកធ្វើការតាមអនឡាញ ទប់ស្កាត់កូវីដ១៩

    បណ្តាញទំនាក់ទំនងសង្គមយក្ស Facebook បានប្រកាសដាក់ឱ្យប្រើនូវមុខងារសំខាន់និងដ៏ពិសេសថ្មីមួយទៀត គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ Live Video Call បានរហូតដល់ ៥០នាក់ ពោលគឺមិនគិតលុយអ្វីទាំងអស់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩បានរីករាលដាលពេញពិភពលោក បានធ្វើឱ្យក្រុមហ៊ុនច្រើនអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ និង ចូលរួមប្រជុំតាមអនឡាញ (Video Call Meeting) ដែលក្នុងនោះ កម្មវិធីដែលពេញនិយមប្រើជាងគេគឺ Zoom ប៉ុន្តែនៅពេលនេះអាចសាកល្បង ប្រើ ជាមួយនឹង Facebook បាន។ មុខងារថ្មីនេះ ត្រូវបាន Facebook ដាក់រួមបញ្ចូលគ្នាជាមួយមុខងារ Messenger Rooms និង Facebook Live ដែលអាចឱ្យអ្នកប្រើបន្ថែម មនុស្ស ចូល ក្នុងវីដេអូដែលកំពុង Live បានដល់ ៥០នាក់ ប៉ុន្តែសម្រាប់វេលានោះ មិនត្រូវបានបញ្ជាក់ថា អាច Live បានប៉ុន្មាននាទីនោះទេ ខណៈដែល កម្មវិធី ផ្សេងៗ បានកំណត់ចំនួននាទីសម្រាប់គណនីឥតគិតថ្លៃ…

  • ប្រទេសថៃ៖ បាតុកម្មទាំងយប់ទាមទាររំលាយរដ្ឋាភិបាល ផ្គើនបំរាមជួបជុំលែងគិតពីកូវីដ១៩

    ប្រទេសថៃ៖ បាតុកម្មទាំងយប់ទាមទាររំលាយរដ្ឋាភិបាល ផ្គើនបំរាមជួបជុំលែងគិតពីកូវីដ១៩

    ថៃ៖ ជាមួយនឹងការបង្ហាញសារលើ Tablets និងក្រវីភ្លើងបំភ្លឺនៃទូរស័ព្ទដៃជាច្រើនគ្រឿង ក្រុមយុវជនរាប់រយនាក់បានជួបជុំគ្នា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ កក្កដា ២០២០ ប្រកាសទាមទារឲ្យរាជរដ្ឋាភិបាលថៃចុះចេញពីតំណែង និងរំលាយសភា ទាំងបំពានបំរាមជួបជុំព្រោះកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នាថ្ងៃទី២៤ កក្កដានេះ។ បណ្តាញក្រុមនិស្សិតដែលហៅខ្លួងឯងថា «យុវជនសេរីភាព» បានចូលរួមធ្វើការប្រមូលផ្តុំគ្នានេះ នៅជាយក្រុងបាងកក បញ្ចេញសម្លេងប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលជាអតីតមេដឹកនាំយោធាផ្តួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត កាលពី៦ឆ្នាំមុន។ និស្សិតវ័យ២៥ឆ្នាំ ថាណាឆៃ អ៊ួរលូឆា បាននិយាយថា «ពួកយើងនៅទីនេះ ដើម្បីស្នើឲ្យមានរដ្ឋធម្មនុញ្ញថ្មី ដោយសារតែរដ្ឋធម្មនុញ្ញបច្ចុប្បន្ន មិនបានគាំទ្រដល់សេរីភាពនិងសិទ្ធិរបស់ពួកយើងទេ។ វាគឺជាកេរ្តិ៍តំណែលរបស់រដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤» ។ ការជួបជុំគ្នានេះបានកើតមានឡើង ក្រោយមានបាតុកម្មនៅក្រុងបាងកក កាលពីថ្ងៃសៅរ៍ ដែលមានការចូលរួមពីបាតុករប្រមាណ២៥០០នាក់ ហើយត្រូវបានចាត់ទុកថាជាសកម្មភាពបាតកម្មដ៏ធំមួយ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ ៕

  • ក្នុងរយៈពេល១ថ្ងៃ ជប៉ុនរកឃើញករណីឆ្លង COVID-19 ថ្មីៗ ជាង៩០០នាក់

    ក្នុងរយៈពេល១ថ្ងៃ ជប៉ុនរកឃើញករណីឆ្លង COVID-19  ថ្មីៗ ជាង៩០០នាក់

        តូក្យូ៖ ចំនួនករណីសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន បានកើន៩២០នាក់បន្ថែមទៀត គឺឡើងដល់២៨,១៩០នាក់ នៅចំពោះមុខការរីករាលដាលសាជាថ្មីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ គឺត្រូវបានរកឃើញច្រើនជាងគេនៅទីក្រុងតូក្យូ ជាមួយចំនួន៣៦៦នាក់ ធ្វើឲ្យចំនួនសរុបនៅក្នុងទីក្រុងនេះ កើនដល់១០,៤២០នាក់ ។ វាក៏ជាលើកដំបូងផងដែរ ដែលករណីឆ្លងប្រចាំថ្ងៃនៅតូក្យូបានកើនហួស៣០០នាក់ ខណៈ១៥ថ្ងៃជាប់គ្នាកន្លងមកនេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅទីក្រុងតូក្យូ បានស្ថិតនៅលើស១០០នាក់រហូត។   សម្រាប់ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិត នៅប្រទេសជប៉ុនវិញ គឺមាន១,០០៤នាក់ ដោយរាប់បញ្ចូលនូវ១៣នាក់មកពីកប៉ាល់ទេសចរណ៍ Diamond Princess ខណៈចំនួនអ្នកឆ្លងសរុបទាំង២៨,១៩០នាក់ គឺពុំមានរាប់បញ្ចូលចំនួនករណីឆ្លង៧១២នាក់មកពីកប៉ាល់នេះឡើយ។ យ៉ាងណាមិញ អ្នកជំងឺ២១,៣១០នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយ៕  

  • ទីតាំងខារ៉ាអូខេ ក្នុងក្រុងសៀមរាប៣កន្លែង ត្រូវអាជ្ញាធរចុះផ្អាកទាំងយប់ ព្រោះតែលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

    ទីតាំងខារ៉ាអូខេ ក្នុងក្រុងសៀមរាប៣កន្លែង ត្រូវអាជ្ញាធរចុះផ្អាកទាំងយប់ ព្រោះតែលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

      សៀមរាប៖ ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានចុះផ្អាកសកម្មភាពទីតាំងខារ៉ាអូខេ (KTV) ៣កន្លែងដែលបានលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត។   បើតាម មន្ត្រីទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថាទីតាំងទាំង ៣កន្លែងនោះមាន៖ ខារ៉ាអូខេ ម៉ាយ វ៉យ My Voice KTV, ខារ៉ាអូខេ ពន្លឺ គ្រួសារ Ponleu Krousar KTV, ខារ៉ាអូខេ សំនៀងគ្រួសារ Samnieng Krousar KTV ដែលមានទីតាំងស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមិនមានច្បាប់អនុញ្ញាតអាជីវកម្ម និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវី១៩។   ក្រុមការងារចម្រុះ បានធ្វើកំណត់ហេតុ និងណែនាំឱ្យម្ចាស់អាជីវកម្មឲ្យផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវ ហើយរង់ចាំការណែនាំរបស់ រាជរដ្ឋាភិបាលជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានវិញ៕…

  • យានរុករកភពព្រះអង្គារដំបូងបង្អស់របស់ចិនត្រូវបានបង្ហោះដោយជោគជ័យ

    យានរុករកភពព្រះអង្គារដំបូងបង្អស់របស់ចិនត្រូវបានបង្ហោះដោយជោគជ័យ

    ចិន៖ នៅវេលាម៉ោង ១២ និង ៤១ នាទី ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានបាញ់បង្ហោះដោយជោគជ័យ នូវយានរុករកភពព្រះអង្គារឈ្មោះ “Tianwen-1” តាមរយៈរ៉ុក្កែតដឹកជញ្ជូន Long March-5 Y4 នៅទីលានបង្ហោះយានអវកាស Wenchang ដែលស្ថិតនៅឆ្នេរសមុទ្រភាគឦសាននៃកោះហៃណាន ប្រទេសចិន។ បន្ទាប់ពីបានហោះហើររយៈពេល 2167 វិនាទី រ៉ុក្កែតបានបញ្ជូនយានរុករកចូលក្នុងគន្លងតារាវិថីតាមការកំណត់ នេះជាសញ្ញាបញ្ជាក់ថា ដំណើរឈានទៅភពព្រះអង្គារនៃប្រទេសចិនបានចាប់ផ្តើមជាផ្លូវការ ពោលគឺប្រទេសចិនបានបោះជំហានទីមួយក្នុងការស្វែងយល់ពីភពផ្កាយ។ យានរុករក “Tianwen-1” ចិននេះត្រូវហោះហើរប្រហែល ៧ ខែ ទើបទៅដល់គន្លងក្បែរភពព្រះអង្គារ ដល់ពេលនោះនឹងចុះចត ស្ទង់ពិនិត្យលើផ្ទៃដីភពអង្គការ ដើម្បីចាប់ផ្តើមភារកិច្ចរុករកនិងស្វែងយល់បែបពហុបច្ចេកវិទ្យាលើភពព្រះអង្គារ។ សូមបញ្ជាក់ថា ភារកិច្ចរុករកភពព្រះអង្គាររបស់ចិនជាវេទិកាសិក្សាស្រាវជ្រាវបែបបើកទូលាយ ចិនបានរួមសហប្រតិបត្តិការជាមួយអង្គការនិងប្រទេសជាច្រើនដូចជាមន្ទីរអវកាសអឺរ៉ុប ប្រទេសបារាំង អូទ្រីស អាហ្សង់ទីនជាដើម។តាមក្រឹត្យក្រមធម្មជាតិនៃតារាសាស្ត្រ ឱកាសល្អសម្រាប់បាញ់បង្ហោះយានរុករកភពព្រះអង្គារគឺរាល់ ២៦ ខែម្តង៕

  • លោក ដូណាល់ ត្រាំ គ្រោងបញ្ជូនភ្នាក់ងារសហព័ន្ធបន្ថែមទៅកាន់បណ្តាទីក្រុងនានារបស់សហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់អំពើហិង្សា

    លោក ដូណាល់ ត្រាំ គ្រោងបញ្ជូនភ្នាក់ងារសហព័ន្ធបន្ថែមទៅកាន់បណ្តាទីក្រុងនានារបស់សហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់អំពើហិង្សា

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសពីផែនការថ្មីមួយនៅថ្ងៃពុធនេះ ក្នុងការបញ្ចូនភ្នាក់ងារសហព័ន្ធបន្ថែមទៀត ទៅកាន់បណ្តាទីក្រុងនានារបស់សហរដ្ឋអាម៉េរិក ដើម្បីបង្ក្រាបបទឧក្រិដ្ឋហិង្សា  មុនពេលឆ្ពោះទៅកាន់ការបោះឆ្នោតរើសប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ផែនការខាងលើនេះត្រូវបានលោក ដូណាល់ ត្រាំ បង្ហើបឱ្យដឹងអំឡុងព្រឹត្តិការណ៍មួយនៅឯសេតវិមាន ដោយលោកអគ្គរដ្ឋរាជអាជ្ញាអាម៉េរិក វីលៀម បារ បានបង្ហាញពីការពង្រីកកម្មវិធីដែលមានឈ្មោះថា “អប់ភើរ៉េសិន លីជេន” ឬ “ប្រតិបតិ្តការវីរៈជន” ដើម្បីរួមបញ្ចូលទីក្រុងជាច្រើន ក្នុងនោះមានដូចជា ឈីកាហ្គោ, អាល់ប៊ូហ្គើហ្គេ និងរដ្ឋ ញ៊ូ ម៉ិចស៊ីកូ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដោយមន្រ្តីសហព័ន្ធ ដើម្បីដោះស្រាយអំពើហិង្សា ។  សូមបញ្ជាក់ថា ការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនមន្ត្រីអនុវត្តច្បាប់យោធាបន្ថែមទៀតចូលទៅក្នុងទីក្រុងនានារបស់សហរដ្ឋអាម៉េរិក ភាគច្រើនគឺដើម្បីឆ្លើយតបទៅនឹងបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលអង្រួនប្រទេស បន្ទាប់ពីមរណភាពរបស់លោក ចច ហ្វូយដ៍ ជាជនជាតិអាហ្រ្វិក-អាម៉េរិក នៅក្រោមជង្គង់របស់មន្ត្រីប៉ូលិសក្រុងមីននីប៉ូលីសកាលពីខែឧសភាកន្លងទៅនេះ ៕