Category: ព័ត៌មានអន្តរជាតិ

  • ចិនបញ្ជូនគ្រូក្បាច់គុនចម្រុះ២០នាក់ទៅកាន់តំបន់ព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយឥណ្ឌា

    ចិនបញ្ជូនគ្រូក្បាច់គុនចម្រុះ២០នាក់ទៅកាន់តំបន់ព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយឥណ្ឌា

    ចិន៖ គ្រូក្បាច់គុនចម្រុះ២០នាក់មកពីក្លឹប Enbo Fight Club នឹងត្រូវបញ្ជូនឱ្យទៅឈរជើងក្នុងទីក្រុង Lhasa តំបន់ទីបេ ប៉ុន្តែមិនបានទទួលស្គាល់ថាតើគ្រូក្បាច់គុនចម្រុះទាំងនេះ នឹងជួយបណ្ដុះបណ្ដាលកងទ័ពចិន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនជាប់ប្រទេសឥណ្ឌាដែរឬក៏យ៉ាងនោះទេ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ។ ដំណឹងខាងលើនេះបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងមក រវាងកងទ័ពចិន និង ឥណ្ឌា ដោយប្រើប្រាស់ដុំថ្ម និង ដំបងវាយសំពងគ្នាទៅវិញទៅមក ហើយជាលទ្ធផលនោះ កងទ័ពឥណ្ឌា២០នាក់ស្លាប់ ខណៈចិនមិនបានបញ្ជាក់ថាតើកងទ័ពរបស់ខ្លួនស្លាប់ ឬរបួសប៉ុន្មាននាក់ទេ ។ សូមជម្រាបថា ស្ថិតក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៦ កងទ័ពឥណ្ឌា និងកងទ័ពចិន មិនអាចប្រើប្រាស់កាំភ្លើង ឬគ្រឿងផ្ទុះណាមួយនៅក្នុងតំបន់ជម្លោះឡើយ ៕

  • ចិនប្រកាសប្រឆាំងដាច់ខាត បន្ទាប់ពីព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីចិន ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង

    ចិនប្រកាសប្រឆាំងដាច់ខាត បន្ទាប់ពីព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីចិន ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង

    ចិន៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក ក្នុងថ្ងៃសៅរ៍នេះ បានលើកឡើងថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលនឹងដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។ ប្រតិកម្មរបស់ចិនខាងលើនេះ បានកើតមានឡើងក្រោយព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បត្តិ៍នេះ អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់មួយ ដែលអាចដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ។ សេចក្ដីព្រាងច្បាប់ខាងលើនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេរិកបោះឆ្នោតអនុម័តបន្ត ។ ហើយនៅពេលសេចក្ដីព្រាងច្បាប់នេះ ក្លាយជាច្បាប់ផ្លូវការនោះ វានឹងបើកភ្លើងខៀវឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រឆាំងក្រុមមន្ត្រីចិន និងប៉ូលិសហុងកុង ដែលបំផ្លិចបំផ្លាញស្វ័យភាពរបស់ក្រុងហុងកុង រួមទាំងធនាគារទាំងឡាយណាដែលមានទំនាក់ទំនងជាមួយនឹងពួកគេ ។ សេចក្ដីព្រាងច្បាប់នេះទៀតសោត ត្រូវបានអនុម័ត ស្របពេលដែលចិនកំពុងត្រៀមដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដើម្បីទប់ស្កាត់បង្កចលាចល ភេរវកម្ម និងផ្ដាច់ទឹកដីជាដើម ៕

  • រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើឱ្យតុលាការកំពូលអាមេរិកលុបចោលកម្មវិធី ObamaCare ខណៈសំណើរនេះរងការរិះគន់ពីប្រធានសភាតំណាងរាស្រ្ត

    រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើឱ្យតុលាការកំពូលអាមេរិកលុបចោលកម្មវិធី ObamaCare ខណៈសំណើរនេះរងការរិះគន់ពីប្រធានសភាតំណាងរាស្រ្ត

    សហរដ្ឋអាមេរិក៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើទៅកាន់តុលាការកំពូលថា ច្បាប់ធានារ៉ាប់រងសុខភាព Affordable Care Act ឬ ObamaCare គួរតែត្រូវលុបចោលសុពលភាពទាំងស្រុង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បាននិយាយថា ការខិតខំប្រឹងប្រែងរបស់លោក ត្រាំ និងគណបក្សសាធារណរដ្ឋ ដើម្បីលុបចោលការការពារ និងអត្ថប្រយោជន៍នៃច្បាប់ខាងលើ នៅកណ្តាលវិបត្តិជម្ងឺCOVID-19 បែបនេះ គឺជាទង្វើដ៏សាហាវឃោរឃៅ ។ សូមបញ្ជាក់ផងដែរថា ការបំផ្លាញច្បាប់ធានារ៉ាប់រងសុខភាព Affordable Care Act ឬ ObamaCare នឹងធ្វើឲ្យប្រជាជនអាមេរិកប្រហែល២០លាននាក់បាត់បង់ការធានារ៉ាប់រងសុខភាព ហើយហានិភ័យក៏កាន់តែខ្ពស់ថែមទៀត ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 នាពេលបច្ចុប្បន្ន ៕

  • លោក ដូណាល់ ត្រាំ ចុះហត្ថលេខលើបទបញ្ជាប្រតិបត្តិដ៏តឹងរឹងមួយ ដើម្បីការពារការបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានានៅក្នុងសហរដ្ឋអាមេរិក

    លោក ដូណាល់ ត្រាំ ចុះហត្ថលេខលើបទបញ្ជាប្រតិបត្តិដ៏តឹងរឹងមួយ ដើម្បីការពារការបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានានៅក្នុងសហរដ្ឋអាមេរិក

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានបញ្ជាក់នៅលើបណ្តាញសង្គមថា រូបលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ មានគោលបំណងការពារការបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា រួមទាំងទ្រព្យសម្បត្តិសហព័ន្ធនៅក្នុងសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងសារមួយបង្ហោះលើធ្វីតធើ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកទើបចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដ៏តឹងរឹងមួយ ដើម្បីការពារវិមានអាមេរិក ក៏ដូចជាការពារការបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា ព្រមទាំងការប្រយុទ្ធប្រឆាំងជាមួយអំពើហិង្សាថ្មីៗនេះ ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ការជាប់ពន្ធនាគាររយៈពេលយូរ ចំពោះការប្រព្រឹត្តិខុសច្បាប់ទាំងនេះ ដែលប្រឆាំងនឹងប្រទេសដ័អស្ចារ្យរបស់យើង ។ សូមរំលឹកថា កន្លងមកប្រធានាធិបតីអាមេរិករូបនេះបានសន្យាថា អ្នកទាំងឡាយណាដែលហ៊ានបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា អាចនឹងប្រឈមមុខជាប់ពន្ធនាគារ១០ឆ្នាំ ។ ហើយការព្រមានបែបនេះ ធ្វើឡើងចំពេលដែលរូបសំណាក ឬបូជនីយដ្ឋានដែលមានជាប់ពាក់ព័ន្ធនឹងទាសភាព និងអាណានិគម កំពុងស្ថិតនៅក្រោមគោលដៅរបស់ក្រុមបាតុករនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុប ៕

  • រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ទទួលបានសិទ្ធិនិរទេសជនសុំសិទ្ធិជ្រកកោណ ដោយមិនបាច់ត្រូវឆ្លងចៅក្រមសហព័ន្ធ

    រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ទទួលបានសិទ្ធិនិរទេសជនសុំសិទ្ធិជ្រកកោណ ដោយមិនបាច់ត្រូវឆ្លងចៅក្រមសហព័ន្ធ

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ មានសិទ្ធិនិរទេសជនស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាម៉េរិក ដោយមិនអនុញ្ញាតឲ្យពួកគេទាំងនោះ ប្តឹងឡើងទៅកាន់ចៅក្រមសហព័ន្ធទៀតឡើយ បន្ទាប់ពីទទួលបានសិទ្ធិពីតុលា ការកំពូលអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបើតាមសារព័ត៌មាន The Guardian នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចពីសំណាក់តុលាការកំពូលរបស់សហរដ្ឋអាម៉េរិកខាងលើនេះ គឺជាជ័យជម្នះមួយសម្រាប់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលតែងតែមានគោលនយោបាយប្រឆាំងនឹងដំណើរការសុំសិទ្ធិជ្រកកោនជានិច្ច ។ យ៉ាងណាមិញ មេធាវីសហព័ន្ធសេរីភាពជនស៊ីវិលអាម៉េរិក ACLU លោក លី ហ្គែឡឺន បានគូសបញ្ជាក់ថា សេចក្តីសម្រេចនេះមានន័យថា បុគ្គលដែលប្រឈមនឹងបទបញ្ជានិរទេស អាចត្រូវបានបណ្តេញចេញដោយបង្ខំ និងដោយគ្មានការត្រួតពិនិត្យតាមប្រព័ន្ធតុលាការ ដែលប្រការនេះ វានឹងធ្វើឲ្យជីវិតពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ៕

  • ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីចិន ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង

    ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីចិន ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង

    សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃព្រហស្បត្តិ៍នេះ អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់មួយ ដែលអាចដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ សេចក្ដីព្រាងច្បាប់ខាងលើនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាម៉េរិកបោះឆ្នោតអនុម័តបន្ត ។ សេចក្ដីព្រាងច្បាប់នេះ មានភាគរយខ្ពស់ដែលអាចនឹងត្រូវបានសភាតំណាងរាស្ត្រអាម៉េរិក ដឹកនាំដោយគណបក្សប្រជាធិបតេយ្យគាំទ្រ ។ ហើយនៅពេលសេចក្ដីព្រាងច្បាប់នេះ ក្លាយជាច្បាប់ផ្លូវការនោះ វានឹងបើកភ្លើងខៀវឱ្យសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មប្រឆាំងក្រុមមន្ត្រីចិន និងប៉ូលិសហុងកុង ដែលបំផ្លិចបំផ្លាញស្វ័យភាពរបស់ក្រុងហុងកុង រួមទាំងធនាគារទាំងឡាយណាដែលមានទំនាក់ទំនងជាមួយនឹងពួកគេ ។ សេចក្ដីព្រាងច្បាប់នេះទៀតសោត ត្រូវបានអនុម័ត ស្របពេលដែលចិនកំពុងត្រៀមដាក់ឱ្យអនុវត្តន៍ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដើម្បីទប់ស្កាត់បង្កចលាចល ភេរវកម្ម និងផ្ដាច់ទឹកដីជាដើម ៕

  • ឥណ្ឌាចោទចិនថា រំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគី តាមរយៈការដាក់ពង្រាយកងទ័ព និងសព្វាវុធជាច្រើននៅតាមបណ្តោយព្រំដែនជម្លោះ

    ឥណ្ឌាចោទចិនថា រំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគី តាមរយៈការដាក់ពង្រាយកងទ័ព និងសព្វាវុធជាច្រើននៅតាមបណ្តោយព្រំដែនជម្លោះ

    ឥណ្ឌា៖ ចិនដាក់ពង្រាយកងទ័ព និងសព្វាវុធយ៉ាងច្រើននៅតាមបណ្ដោយព្រំដែនជម្លោះនៃជួរភ្នំ ហិម៉ាល័យ ដែលសកម្មភាពនេះ បានរំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ នេះបើតាមក្រសួងការបរទេសឥណ្ឌា និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក  Anurag Srivastava បានលើកឡើងថា ចាប់តាំងពីដើមខែឧសភាមក ភាគីចិនបានបង្កើនកម្លាំងទ័ព និងគ្រឿងសព្វាវុធនៅតាមព្រំដែនគ្រប់គ្រង ហើយថា ទង្វើនេះមិនស្របតាមលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀងទ្វេភាគីរបស់យើង ។ ជុំវិញការចោទប្រកាន់របស់ឥណ្ឌានេះ ភាគីចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយទេ ។ សូមជម្រាបថា រូបភាពផ្កាយរណបជាច្រើនបង្ហាញថា កងទ័ពចិន និងឥណ្ឌានៅតែមានសកម្ម ភាពមិនប្រក្រតីនៅតាមតំបន់ព្រំដែនជម្លោះដដែល ហើយនៅតែបន្តចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថា រំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ១៩៩៣ ដែលមានចែងពីការរក្សាការដាក់កំហិត ការដាក់ពង្រាយកងទ័ពនៅតាមតំបន់ជម្លោះ ៕

  • ក្រុមហ៊ុន ប៊ែន ខេបភីថល របស់សហរដ្ឋអាម៉េរិកយល់ព្រមទិញយកក្រុមហ៊នអាកាសចរណ៍អូស្ត្រាលី វើជីន

    ក្រុមហ៊ុន ប៊ែន ខេបភីថល របស់សហរដ្ឋអាម៉េរិកយល់ព្រមទិញយកក្រុមហ៊នអាកាសចរណ៍អូស្ត្រាលី វើជីន

    អូស្រ្តាលី៖ ទីបំផុតក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី វើជីន ដែលបានដួលរលំហើយនោះ ត្រូវបានក្រុមហ៊ុនមូលធនឯកជនដ៏ធំ ប៊ែន ខេបភីថល របស់សហរដ្ឋអាម៉េរិកយល់ព្រមទិញយក ប៉ុន្តែតម្លៃនៃការទិញលក់នេះ មិនទាន់មានការបញ្ជាក់នោះទេ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ សហប្រធានរដ្ឋបាលក្រុមហ៊ុន ប៊ែន ខេបភីថល លោក វូហ្គាន ស្ត្ររប្រ៊ីច បាននិយាយថា ក្រុមហ៊ុនខ្លួនបានបង្ហាញចេញពីការដេញថ្លៃដ៏មានប្រសិទ្ធភាព និងគួរឱ្យទាក់ទាញសម្រាប់អាជីវកម្ម ដែលនឹងធានាចំពោះអនាគតក្រុមហ៊ុនអាកាសចរណ៍ធំលំដាប់លេខ២របស់អូស្រ្តាលី បុគ្គលិករាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេ ហើយក្រុមហ៊ុនក៏ធានាផងដែរថា អូស្រ្តាលីនឹងនៅតែទទួលបានអត្ថប្រយោជន៍ពីវិស័យអាកាសចរណ៍ ដែលមានការប្រកួតប្រជែង ។ គួរបញ្ជាក់ផងដែរថា មិនត្រឹមតែអាកាសចរណ៍អូស្ត្រាលីនោះទេ ដែលទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែការរាតត្បាតពីជំងឺ COVID-19 ដោយអាកាសចរណ៍ទាំងតូចទាំងធំនៅទូទាំងសកលលោកសុទ្ធតែរងគ្រោះទាំងអស់ ៕

  • ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី កាត់បន្ថយការងារ២០ភាគរយ ដើម្បីបង្កើនចំណូលប្រមាណ១.៣ពាន់លានដុល្លារទប់ទល់នឹងវិបត្តិ COVID-19

    ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី កាត់បន្ថយការងារ២០ភាគរយ ដើម្បីបង្កើនចំណូលប្រមាណ១.៣ពាន់លានដុល្លារទប់ទល់នឹងវិបត្តិ COVID-19

    អូស្ដ្រាលី៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់អូស្រ្តាលី បានប្រកាសពីការកាត់បន្ថយកម្លាំងពលកម្មជាង២០ភាគរយ ឬស្មើនឹងជាង៦ពាន់កន្លែង ដើម្បីបង្កើនចំណូលប្រមាណ១.៣ពាន់លានដុល្លារទប់ទល់នឹងវិបត្តិCOVID-19 នេះបើតាមសារព័ត៌មានCNA។ ទន្ទឹមគ្នា នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Qantas លោក អាលេន ចយស៍ បានបញ្ជាក់ថា យើងត្រូវកំណត់ស្ថានភាពរបស់យើងសម្រាប់រយៈពេលពីរបីឆ្នាំ ដែលចំណូលអាចនឹងទាប លោកថា នេះមានន័យថា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្រួមមាឌតូចជាងមុខក្នុងរយៈពេលខ្លី ។ បើតាមក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអូស្ត្រាលីនេះ ខ្លួននឹងបញ្ឈរជើងយន្ដហោះប្រហែល១០០គ្រឿងសម្រាប់ពេល១២ខែ និងលែងដាក់ដំណើរការយន្ដហោះប្រភេទ Boeing 747 ៕

  • លោក មូន ចេអ៊ីន អំពាវនាវឱ្យបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ អំឡុងពេលប្រារព្ធខួបទី៧០ នៃការផ្ទុះសង្គ្រាមកូរ៉េ

    លោក មូន ចេអ៊ីន អំពាវនាវឱ្យបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ អំឡុងពេលប្រារព្ធខួបទី៧០ នៃការផ្ទុះសង្គ្រាមកូរ៉េ

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានធ្វើការអំពាវនាវឱ្យកូរ៉េខាងជើងចូលរួមចលនាដ៏ក្លាហាន ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការនៅថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញ ដែលជាថ្ងៃខួបលើកទី៧០ នៃការផ្ទុះសង្គ្រាមកូរ៉េ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ អំឡុងពេលថ្លែងសុន្ទរកថានៅឯពិធីរំលឹកខួបនៃសង្គ្រាម ដែលធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសក្នុងក្រុងសេអ៊ូល លោក មូន ចេអ៊ីន បានទទូចដល់កូរ៉េខាងជើងឱ្យមានការតាំងចិត្តយ៉ាងមុតមាំ ដើម្បីខិតខំបញ្ចប់សង្គ្រាមដ៏សោកសៅបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក ។ សូមរំលឹកថា ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៥០ កងទ័ពកុម្មុយនីស្តកូរ៉េខាងជើងដឹកនាំដោយលោក គីម អ៊ីលស៊ុង បានបើកការវាយចូលកូរ៉េខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាម៉េរិក សំដៅបង្រួបបង្រួមកូរ៉េទាំងពីរ។ សង្គ្រាមដ៏បង្ហូរឈាមនេះ បានធ្វើឱ្យស្លាប់មនុស្សរាប់លាននាក់។ សង្គ្រាមនេះបានបញ្ចប់ទៅនៅឆ្នាំ១៩៥៣ ដោយការចុះយុទ្ធសន្តិភាព មិនមែនសន្ធិសញ្ញាបញ្ចប់សង្គ្រាមឡើយ។ ជាលក្ខណៈបច្ចេកទេស កូរ៉េទាំងពីរស្ថិតក្រោមលក្ខខណ្ឌ ធ្វើសង្គ្រាមនៅឡើយមកទល់សព្វថ្ងៃនេះ៕