Category: ព័ត៌មានអន្តរជាតិ

  • មនុស្សស្លាប់០៦នាក់ និង ហេដ្ឋារចនាសម្ព័នជាច្រើនត្រូវបំផ្លាញ ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រវាយប្រហារប្រទេសម៉ិចស៊ីកូ

    មនុស្សស្លាប់០៦នាក់ និង ហេដ្ឋារចនាសម្ព័នជាច្រើនត្រូវបំផ្លាញ ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រវាយប្រហារប្រទេសម៉ិចស៊ីកូ

    ម៉ិចស៊ីកូ៖ គ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រ បានវាយប្រហារតំបន់ជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ស្ថិតភាគខាងត្បូងប្រទេសម៉ិចស៊ីកូ នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែមិនបានបង្កជារលកយក្សស៊ូណាមិនោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ គ្រោះរញ្ជួយដីដ៏កក្រើកខាងលើនេះ បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់០៦នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ខណៈដែលប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនក៏ត្រូវទទួលរងការខូចខាត និងបំផ្លិចបំផ្លាញផងដែរ ។ ករណីស្លាប់ខាងលើបានកើតឡើងនៅជិតចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនៅក្នុងរដ្ឋ អូកសាកា ជាទីដែលសម្បូរទៅដោយភ្នំ និងតំបន់ប្រវត្តិសាស្ត្រល្បីល្បាញខាងដំណាំកាហ្វេ និងស្ថាបត្យកម្មកាលពីសម័យអាណានិគមអេស្ប៉ាញ នេះបើតាមអាជ្ញាធរម៉ិចស៊ីកូ ៕

  • លោក ដូណាល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយរវាងសហរដ្ឋអាម៉េរិក និងចិននៅតែអនុវត្តន៍ដដែល

    លោក ដូណាល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយរវាងសហរដ្ឋអាម៉េរិក និងចិននៅតែអនុវត្តន៍ដដែល

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគួសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយជាមួយចិន នៅតែបន្តអនុវត្តន៍ដដែល នេះបើតាមសារព័ត៌មាន The Strait times នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងក្រោយទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមានលោក ភីតធើ ណាវ៉ារ៉ូ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកស្រង់សម្ដីថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះបានចប់ហើយ គឺចាប់តាំងពីចិនបញ្ជូនអ្នកជំងឺ COVID-19 មកសហរដ្ឋអាម៉េរិក ។ ប៉ុន្តែទីប្រឹក្សារូបនេះបកស្រាយថា សារព័ត៌មានអាម៉េរិកស្រង់សម្ដីលោកខុស ។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន និងសហរដ្ឋអាម៉េរិកដំណាក់កាលទី១ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០មកម្លេះ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកតំណាងចរចាពាណិជ្ជកម្មចិន-អាម៉េរិក លោក លូវ ហ៊ី ។ តាមរយៈកិច្ចព្រមព្រៀងនេះ ចិនយល់ព្រមទិញទំនិញ និងសេវាកម្មអាមេរិកក្នុងទំហំទឹកប្រាក់២០០ពាន់លានដុល្លារក្នុងរយៈពេល០២ឆ្នាំ ៕ …

  • លោក ដូណាល់ ត្រាំ ជំរុញឱ្យចាប់ខ្លួនអ្នកទាំងឡាយណាដែលហ៊ានបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា

    លោក ដូណាល់ ត្រាំ ជំរុញឱ្យចាប់ខ្លួនអ្នកទាំងឡាយណាដែលហ៊ានបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ខ្ញុំបានអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធចាប់ខ្លួនអ្នកទាំងឡាយណា ដែលបំផ្លាញរាល់រូបសំណាក ឬបូជនីយដ្ឋាននានា រួមទាំងទ្រព្យសម្បតិ្តសហព័ន្ធនៅក្នុងសហរដ្ឋអាមេរិក ដោយពួកគេអាចនឹងប្រឈមមុខជាប់ពន្ធនាគារ១០ឆ្នាំ ដោយយោងទៅតាមច្បាប់អភិរក្សអនុស្សាវរីយ៍របស់អតីតយុទ្ធជន (Veteran’s Memorial Preservation Act) នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមាននៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារម្សិលមិញរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ កើតមានឡើងក្រោយប៉ូលិសអាមេរិកបានព្យាយាមរារាំងមនុស្សមួយក្រុមមិនឱ្យបំផ្លាញ និង រំលំរូបសំណាកអតីតប្រធានាធិបតីអាមេរិក លោក Andrew Jackson ស្ថិតនៅខាងក្រៅសេតវិមានកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ បាតុកម្មតវ៉ានៅទូទាំងសហរដ្ឋអាមេរិកបានផ្ទុះឡើងកាលពីថ្ងៃទី២៥ ខែឧសភាមកម្លេះ ពោលគឺបន្ទាប់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ ត្រូវបានប៉ូលិសក្នុងទីក្រុងមីននាផូលីស រដ្ឋមីនសូតា យកជង្គង់សង្កត់ករហូតដល់ស្លាប់ ។ ក្រោយមក បាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ បានរាលដាលដល់ ប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសនៅអឺរ៉ុប ជាទីដែលរូបសំណាក ឬបូជនីយដ្ឋាននានា…

  • សិង្ហបុរីនឹងរៀបចំការបោះឆ្នោតសកលមុនអាណត្តិនៅថ្ងៃទី១០ ខែកក្កដាខាងមុខ បើទោះបីជាមានការឆ្លងរាតត្បាត COVID-19

    សិង្ហបុរីនឹងរៀបចំការបោះឆ្នោតសកលមុនអាណត្តិនៅថ្ងៃទី១០ ខែកក្កដាខាងមុខ បើទោះបីជាមានការឆ្លងរាតត្បាត COVID-19

    សិង្ហបុរី៖ ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសសង្ហិបុរី នៅថ្ងៃអង្គារ៍ម្សិលមិញបានបញ្ជាក់ថា សិង្ហបុរីនឹងរៀបចំការបោះឆ្នោតសកលមុនអាណត្តិរបស់ខ្លួននៅថ្ងៃទី១០ ខែកក្កដាខាងមុនេះ បើទោះបីជាការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នៅមិនទាន់ធូរស្រាលនៅឡើយ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ការប្រកាសខាងលើនេះរបស់ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសសង្ហិបុរី បានកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង នៅថ្ងៃអង្គារនេះនិយាយថា លោកបានផ្ដល់យោបល់ឱ្យប្រធានាធិបតីសង្ហិបុរីលោកស្រី ហាលីម៉ាហ៍ យ៉ាខូប រំលាយសភាចោល និងចេញបញ្ជារៀបចំការបោះឆ្នោតសកលមុនអាណត្តិ ។ បន្ថែមលើនេះ ការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីក៏បានប្រកាសដែរថា លោកស្រីប្រធានាធិបតីបានសម្រេចរំលាយសភា រីឯការជ្រើសរើសបេក្ខជននឹងត្រូវបានធ្វើឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខណៈកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានគណៈកម្មាការរៀបចំការបោះឆ្នោតសម្រេចយកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ៕

  • ចិនខឹងសម្បារជាខ្លាំង ក្រោយលោក ដូណាល់ ត្រាំ ហៅជម្ងឺ COVID-19 ថា ជាវីរុស “Kung Flu”

    ចិនខឹងសម្បារជាខ្លាំង ក្រោយលោក ដូណាល់ ត្រាំ ហៅជម្ងឺ COVID-19 ថា ជាវីរុស “Kung Flu”

    ចិន៖ ប្រទេសចិនបានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្រឆាំងរបស់ខ្លួន នៅថ្ងៃចន្ទម្សិលមិញ ចំពោះការប្រើភាសាម៉ាកងាយពាក់ព័ន្ធនឹងជម្ងឺ COVID-19 បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានហៅមេរោគនេះថា ជាវីរុស “Kung flu” នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ បើតាមកាសែត The Hill អ្នកនាំពាក្យសេតវិមានលោកស្រី ខេឡេ ម៉ាកអេនណាន់នី បានការពារពាក្យ «Kung Flu» ដែលលោក ដូណាល់ ត្រាំ ប្រើដើម្បីហៅវីរុស COVID-19 ថា ភាសានេះមិនមែនជាពាក្យរើសអើងពូជសាសន៍ឡើយ ។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ពាក្យនេះគឺមានបំណងសំដៅទៅប្រភពដើមនៃវីរុស ហើយវាក៏មិនមែនជាពាក្យដែលមានន័យត្រគោះបោះបោកដែរ ។ សូមបញ្ជាក់ថា ចាប់តាំងពីការរីកសាយជម្ងឺ COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានហៅវីរុសនេះថា ជា «វីរុសចិន» ឬ «Kung Flu» ដែលមានសូរសៀងស្រដៀងនឹងភាសាចិន ។…

  • អឺរ៉ុបព្រមានចិនជាថ្មីម្តងទៀតថា នឹងជួបផលវិបាក បើសិនទីក្រុងប៉េកាំងមិនព្រមបោះចោលផែនការអនុម័តច្បាប់ថ្មីលើទីក្រុងហុងកុង

    អឺរ៉ុបព្រមានចិនជាថ្មីម្តងទៀតថា នឹងជួបផលវិបាក បើសិនទីក្រុងប៉េកាំងមិនព្រមបោះចោលផែនការអនុម័តច្បាប់ថ្មីលើទីក្រុងហុងកុង

    ប៊ែលហ្ស៊ិក៖ ឡុងកិច្ចប្រជុំកំពូលមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទម្សិលមិញ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺឡេយែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល បានព្រមាន និងបង្ហាញក្ដីបារម្ភរបស់ខ្លួនប្រាប់ថ្នាក់ដឹកនាំកំពូលចិន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល ថ្លែងថា យើងពិតជាការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញសេចក្ដីព្រាងច្បាប់សន្តិសុខជាតិសម្រាប់ក្រុងហុងកុងហើយយើងអំពាវនាវឱ្យចិនគោរព និងអនុវត្តន៍ តាមពាក្យសន្យាចំពោះប្រជាជនហុងកុង និងសហគមន៍អន្តរជាតិ ក្នុងការរក្សាការពារស្វ័យភាព ក៏ដូចជាសេរីភាពរបស់ក្រុងស្វយ័តមួយនេះ ។ យ៉ាងណាមិញ ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះបានអះអាងថា បញ្ហាពាក់ព័ន្ធនឹងទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយប្រឆាំងជាដាច់ខាតរាល់ការជ្រៀតជ្រែក ឬលូកលាន់កិច្ចការផ្ទៃក្នុងមួយនេះ ៕

  • ប្រធានាធិបតីវេណេស៊ុយអេឡានិយាយថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយលោក ដូណាល់ ត្រាំ

    ប្រធានាធិបតីវេណេស៊ុយអេឡានិយាយថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយលោក ដូណាល់ ត្រាំ

    វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃចន្ទម្សិលមិញថ្លែងថា រូបលោកប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចពិភាក្សាជាមួយសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋក្នុងស្រុក AVN លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា នៅពេលដែលពេលវេលាមកដល់ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ ក្នុងការពិភាក្សាគ្នាដែលពោលពេញដោយការគោរពជាមួយលោកប្រធានា ធិបតី ដូណាល់ ត្រាំ ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំបាននិយាយថា លោកនឹងពិចារណាជួបជាមួយលោក នីកូឡាស់ ម៉ាឌូរ៉ូ ហើយថា លោកពិតជាបានបាត់បង់ទំនុកចិត្ត ចំពោះមេដឹកនាំគណបក្សប្រឆាំង លោក ហ្ស៊ន ហ្គៃដូ ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ដោយមានការគំាទ្រពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាម៉េរិកមួយចំនួនទៀត ៕

  • ចិនជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចុងក្រោយ នៃប្រព័ន្ធផ្កាយរណបប្រាប់ទិស ប៉ីតូវ ទៅកាន់គន្លងតារាវិថី

    ចិនជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចុងក្រោយ នៃប្រព័ន្ធផ្កាយរណបប្រាប់ទិស ប៉ីតូវ ទៅកាន់គន្លងតារាវិថី

    ចិន៖ ចិនបានទទួលជោគជ័យទាំងស្រុង ក្នុងការបញ្ជូនផ្កាយរណបចុងក្រោយ នៃប្រព័ន្ធផ្កាយរណបប្រាប់ទិស ប៉ីតូវ ហៅកាត់ថា (BDS) ទៅកាន់ទីអវកាស បន្ទាប់ពី បាញ់បង្ហោះនៅវេលាម៉ោង៩៖៤៣នាទីព្រឹកថ្ងៃអង្គារនេះ ចេញពីមូលដ្ឋានបាញ់បង្ហោះនៃខេត្តស៊ីឈាន់ ភាគនិរតីប្រទេស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ផ្កាយរណបខាងលើនេះ គឺជាសមាជិកទី៥៥ នៃបណ្តាញផ្កាយរណបអង្កេត និងសម្រួលដល់ចរាចរណ៍ពីលើអាកាស ប៉ីតូវ ដែលត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថី ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត ឡុង ម៉ាច ៣ប៊ី ។ សូមរំលឹកផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុន ចិនក៏បានទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបអង្កេត មហាសមុទ្រមួយគ្រឿង ដែលមានឈ្មោះសម្គាល់ថា HY-1D ផងដែរ ដោយប្រើប្រាស់រ៉ុក្កែត ឡុង ម៉ាច ២ស៊ី ៕

  • លោក វ្ល៉ាឌីមៀ ពូទីន និយាយថា បើសិនជារដ្ឋធម្មនុញ្ញអនុញ្ញាតនោះ លោកអាចនឹងចូលរួមប្រជែងយកតំណែងប្រធានាធិបតីរុស្ស៊ីជាថ្មីទៀត

    លោក វ្ល៉ាឌីមៀ ពូទីន និយាយថា បើសិនជារដ្ឋធម្មនុញ្ញអនុញ្ញាតនោះ លោកអាចនឹងចូលរួមប្រជែងយកតំណែងប្រធានាធិបតីរុស្ស៊ីជាថ្មីទៀត

    រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាក់ថា នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីជាថ្មីម្ដងទៀត បើសិនជាវិសោធនកម្មរដ្ឋធម្មនុញ្ញ អនុញ្ញាតឱ្យលោកធ្វើដូច្នេះ ត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតប្រជាមតិ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានអនុម័តដោយសភា និងតុលាការកំពូលរុស្ស៊ីរួចហើយ នៅឡើយតែត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិ ។ រុស្ស៊ីនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃទី០១ ខែកក្កដាខាងមុខ ហើយបើវាត្រូវបានអនុម័តមែននោះ លោក ពូទីន អាចនឹងចូលរួមប្រកួតប្រជែងក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤ ។ សូមជម្រាបថា ស្ថិតក្រោមរដ្ឋធម្មនុញ្ញរុស្ស៊ីបច្ចុប្បន្ន លោក ពូទីន ត្រូវតម្រូវឱ្យចុះចេញពីតំណែងនៅឆ្នាំ២០២៤ខាងមុខនេះ នៅពេលដែលលោកផុតអាណត្តិជាប្រធានាធិបតី ប៉ុន្តែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានគេរំពឹងថា អាចនឹងបើកផ្លូវឱ្យលោកបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦ ៕

  • លោក ដូណាល់ ត្រាំ និយាយថា កំពុងពិចារណាជួបប្រធានាធិបតីវេណេស៊ុយអេឡា

    លោក ដូណាល់ ត្រាំ និយាយថា កំពុងពិចារណាជួបប្រធានាធិបតីវេណេស៊ុយអេឡា

    សហរដ្ឋអាម៉េរិក៖ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Axios កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា លោកនឹងពិចារណាជួបជាមួយសមភាគីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ និងថា លោក ម៉ាឌូរ៉ូ នឹងពេញចិត្តចូលរួមក្នុងកិច្ចប្រជុំ ហើយលោកក៏មិនដែលបានបដិសេធកិច្ចប្រជុំណាមួយនោះដែរ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ ប្រធានាធិបតីអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា លោកពិតជាបានបាត់បង់ទំនុកចិត្ត ចំពោះមេដឹកនាំគណបក្សប្រឆាំង លោក ហ្ស៊ន ហ្គៃដូ ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ដោយមានការគំាទ្រពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាម៉េរិកមួយចំនួនទៀត ។ ការកត់សម្គាល់ខាងលើនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងខណៈ បច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិកនៅតែបន្តអនុវត្តវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរបបដឹកនាំរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ។ ប៉ុន្តែវិធានការនេះ មិនអាចបង្ខំឱ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែងបានឡើយ ហើយវាមិនអាចស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនោះដែរ ៕ …