Category: ព័ត៌មានអន្តរជាតិ

  • ប្រមុខដឹកនាំអង្គការសហប្រជាជាតិ អំពាវនាវឲ្យមានកិច្ចចរចាឡើងវិញរវាងប្រទេសកូរ៉េទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ

    ប្រមុខដឹកនាំអង្គការសហប្រជាជាតិ អំពាវនាវឲ្យមានកិច្ចចរចាឡើងវិញរវាងប្រទេសកូរ៉េទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ

    សហរដ្ឋអាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរែស បានជម្រុញកូរ៉េខាងត្បូង និងកូរ៉េខាងជើងរៀបចំកិច្ចចរចាឡើងវិញ ក្នុងគោលបំណងកាត់បន្ថយភាពភាពតានតឹងនៅឧបទ្វីបកូរ៉េ នេះបើតាមសារព័ត៌មាន ស៊ីនហួរនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។ បើតាមអ្នកនាំពាក្យការិយាល័យព័ត៌មាន នៃអង្គការសហប្រជាជាតិប្រចាំនៅបុរីញូយ៉ក លោក ហ្គូទែរែស ថែមទាំងអំពាវនាវឲ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើងបន្តកិច្ចចរចាជាមួយគ្នា ដើម្បីអាចឈានរកដំណោះស្រាយសន្តិភាព ដែលប្រជាជនភាគីទាំងសងខាងអាចរស់នៅដោយសន្តិភាព និងប្រកបដោយវិបុលភាព ។ ការអំពាវនាវរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិខាងលើនេះ បានកើតមានឡើងក្រោយកូរ៉េខាងជើងបានប្រកាសត្រៀមចេញសកម្មភាពយោធាឲ្យបានទាន់ពេល តបទៅតាមដំណោះស្រាយដែលនឹងត្រូវបញ្ចេញដោយបក្ស និងរដ្ឋាភិបាល នោះគឺការដាក់ពង្រាយយោធាឡើងវិញនៅតំបន់សេដ្ឋកិច្ចកែសុង និង តំបន់ភ្នំទេសចរណ៍ គុមហ្គាង ស្ថិតនៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង ៕

  • កូរ៉េខាងត្បូងបញ្ជាក់ថា ខ្លួននឹងលែងទទួលយកឥរិយាបថដែលគ្មានហេតុផលរបស់កូរ៉េខាងជើងទៀតឡើយ

    កូរ៉េខាងត្បូងបញ្ជាក់ថា ខ្លួននឹងលែងទទួលយកឥរិយាបថដែលគ្មានហេតុផលរបស់កូរ៉េខាងជើងទៀតឡើយ

    កូរ៉េខាងត្បូង៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃពុធនេះបានលើកឡើងថា ការរិះគន់ថ្មីៗនេះរបស់កូរ៉េខាងជើងទៅលើប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន គឺគ្មានន័យ ហើយថា នឹងលែងទទួលយកឥរិយាបថដែលមិនសមហេតុផលរបស់កូរ៉េខាងជើងទៀតហើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។ អ្នកនាំពាក្យវិមានកូរ៉េខាងត្បូងលោក យ៉ូន ដូហាន បានគូសបញ្ជាក់ថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង គឺជាមនុស្សឈ្លើយ និងគ្មានហេតុផល ព្រោះនាងបានបំផ្លាញការជឿទុកចិត្តរវាងមេដឹកនាំប្រទេសទាំងពីរ តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលចោទថា កូរ៉េខាងត្បូងបានធ្វើឱ្យទំនាក់ទំនងអន្ដរកូរ៉េក្លាយជាអាយ៉ងសហរដ្ឋអាមេរិក ។ សូមជម្រាបថា ការអត្ថាធិប្បាយខាងលើនេះរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង​​ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់កំទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅព្រំដែន កាលពីថ្ងៃអង្គារម្សិលមិញ ខណៈសកម្មភាពនេះ ធ្វើឱ្យឱ្យស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េធ្លាក់ជ្រៅក្នុងភាពតានតឹងខ្លាំងជាថ្មី ៕

  • រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង សម្រេចចិត្តចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការបរាជ័យ នៃទំនាក់ទំនងជាមួយកូរ៉េខាងជើង

    រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង សម្រេចចិត្តចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការបរាជ័យ នៃទំនាក់ទំនងជាមួយកូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក គីម យុនជុល បានថ្លែងប្រាប់អ្នកយកព័ត៌មានថា លោកបានដាក់ពាក្យលាលែងពីតំណែងទៅកាន់វិមានប្រធានាធិបតីកូរ៉េខាងត្បូងហើយ នៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។ ការលាលែងពីតំណែងរបស់លោក គីម យុនជុល បានកើតមានឡើងក្រោយកូរ៉េខាងជើងបានបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ក្នុងតំបន់កែសុង ហើយថែមទាំងបានទាត់ចោលការអង្វររបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនប្រេសិតទៅចរចាបន្ធូរបន្ថយភាពតានតឹង និងសម្រេចចិត្តត្រៀមបញ្ជូនកងទ័ព ឱ្យទៅឈរជើងនៅតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េឡើងវិញផងដែរ ។ ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងរូបនេះ បានសង្កត់ធ្ងន់ថា លោកពិតជាមានអារម្មណ៍សោកស្ដាយ ចំពោះភាពបរាជ័យក្នុងការបំពេញតាមតម្រូវការ និងការរំពឹងទុកនៃប្រជាជនរបស់យើង ដែលចង់បានសន្តិភាព និងភាពរុងរឿងនៅលើតំបន់ឧបទ្វីបកូរ៉េ ៕

  • សម្ភារៈកុមារ bc របស់ក្រុមហ៊ុនយក្សមួយបានមកដល់ទីផ្សារកម្ពុជា

    ក្រុមហ៊ុនយក្សមួយដែលផលិតសម្ភារៈកុមារមានឈ្មោះ bc បានចាប់អារម្មណ៍ទីផ្សារកម្ពុជា និងបាននាំចូលផលិតផលរបស់ខ្លួនចូលមកក្នុងទីផ្សារកម្ពុជានៅដើមឆ្នាំ២០២០នេះ។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនយក្សដ៏ធំដែលផលិតសម្ភារៈកុមារជាង1ពាន់មុខ ហើយក្រុមហ៊ុនមានរោងចក្រផ្ទាល់ខ្លួន ១០០រោងចក្រនៅប្រទេសចិន និងមានអ្នករចនាម៉ូដនិងពណ៌ជាច្រើនសិបនាក់ជាជនជាតិ អាមេរិក ជប៉ុន កូរ៉េ និង សឹង្ហបុរី។ ផលិតផល bc បានបម្រើដល់សេចក្តីត្រូវការរបស់កុមារនិងម្តាយនៅទូទាំងពិភពលោកជាច្រើនឆ្នាំមកហើយពិសេសនៅបច្ចឹមប្រទេស និងប្រទេសធំៗនៅអាស៊ី ប៉ុន្តែសម្រាប់កម្ពុជាទើបតែខែមិថុនា ឆ្នាំ២០២០នេះតែប៉ុណ្ណោះដែល bc បានអនុញ្ញាត និងប្រគល់សិទ្ធិនាំផលិតផលរបស់ក្រុមហ៊ុនមកកាន់ទីផ្សារកម្ពុជា។  លោក Lawrence Owen ដែលជនជាតិអាមេរិកាំងនិងអ្នកជំនាញរចនាមូតរបស់ក្រុមហ៊ុន bc បានគូសបញ្ជាក់ថា ផលិតផលសម្ភារៈកុមារ bc គឺល្អឥតខ្ចោះត្រង់ គុណភាព សុវត្ថភាព ម៉ូដ ពណ៌ និងមុខងារ ហើយមានភាពធន់ គ្មានសារធាតុប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ទាំងទារក កុមារ និងអ្នកម្តាយ រូបរាងស្អាតដែលសម្របដល់ការរស់នៅ និងការវិឌ្ឍរបស់កុមារ និង។ ដោយឡែកពណ៌វិញ ប្រើប្រាស់ពណ៌ស្រាលស្រទន់និងពណ៌ធម្មជាតិដើម្បីបង្កើតស្នាមញញឹមសម្រាប់កុមារដែលជាមនុស្សជាទីស្រឡាញ់របស់ឪពុកម្តាយគ្រប់រូប និងជាអនាគតរបស់សង្គម។ លោកគូសបញ្ជាក់ថា មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍អំពីក្បួននៃការរចនា ក៏ដូចជាការប្រើប្រាស់ពណ៌នៃរបស់របរដែលកុមារប្រើប្រាស់ប្រចាំថ្ងៃនោះទេ។ ពេលខ្លះការប្រើប្រាស់ពណ៌មិនត្រឹមត្រូវអាចប៉ះដល់សតិអារម្មណ៌របស់កុមារ ហើយរចនារូបរាងមិនត្រឹមត្រូវអាចបង្ករគ្រោះថ្នាក់ដូចជាងាយជ្រុះធ្លាក់ ងាយមុត ងាយឆ្លាក់ក  ងាយខូចទ្រង់ទ្រាយ…

  • កូរ៉េខាងជើងទាត់ចោលសំណើសុំចរចារបស់ប្រេសិតពិសេសកូរ៉េខាងត្បូង និងសន្យាបញ្ជូនកងទ័ពត្រឡប់ទៅកាន់តំបន់គ្មានយោធានៅព្រំដែន

    កូរ៉េខាងជើងទាត់ចោលសំណើសុំចរចារបស់ប្រេសិតពិសេសកូរ៉េខាងត្បូង និងសន្យាបញ្ជូនកងទ័ពត្រឡប់ទៅកាន់តំបន់គ្មានយោធានៅព្រំដែន

    សហរដ្ឋអាម៉េរិក៖ កូរ៉េខាងជើងនៅថ្ងៃពុធនេះបាននិយាយថា ខ្លួនបានច្រានចោលសំណើរសុំចរចារបស់ប្រេសិតពិសេសកូរ៉េខាងត្បូង ហើយបានប្តេជ្ញាថា នឹងបញ្ជូនកងទ័ពត្រឡប់ទៅកាន់តំបន់គ្មានយោធានៅព្រំដែនវិញ នៅក្នុងជំហានចុងក្រោយឆ្ពោះទៅរកកិច្ចព្រមព្រៀង សន្តិភាពអន្តរកូរ៉េ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមានខាងលើនេះរបស់កូរ៉េខាងជើង បានកើតមានឡើងក្រោយកូរ៉េខាងជើង បានបំផ្ទុះកម្ទេចអាគារការិយាល័យទំនាក់ទំនងរវាងកូរ៉េទាំងពីរចោល ដែលវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងឆ្នាំ២០១៨ បង្កើតឡើងដោយមេដឹកនាំប្រទេសទាំងពីរនៅចំពោះមុខស្ថានការណ៍កាន់តែក្តៅគគុក ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាម៉េរិកកំពុងធ្វើការជាមួយកូរ៉េខាងត្បូងយ៉ាងជិតស្និទ បន្ទាប់ពីកូរ៉េខាងជើងបានបំផ្ទុះកម្ទេចអាគារការិយាល័យ ទំនាក់ទំនងរវាងកូរ៉េទាំងពីរចោល ៕ធ.ដ

  • ឥណ្ឌាចេញមុខអះអាងថា កងទ័ពខ្លួន២០នាក់ស្លាប់ ក្រោយការប៉ះទង្គិចគ្នាជាមួយយោធាចិន នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ

    ឥណ្ឌាចេញមុខអះអាងថា កងទ័ពខ្លួន២០នាក់ស្លាប់ ក្រោយការប៉ះទង្គិចគ្នាជាមួយយោធាចិន នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានទាហានឥណ្ឌា២០នាក់បាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នាអស់រយៈពេលជាច្រើនម៉ោងជាមួយយោធាចិន នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ នេះបើតាមប្រភពពីកងកម្លាំងឥណ្ឌា និង ចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក គឺជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ពអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាំងនៅខាងដែនដីរបស់ចិន និងនៅខាងដែនដីរបស់ឥណ្ឌា ។ តំបន់ខ្សែបន្ទាត់ព្រំដែន គឺមានបញ្ហាជម្លោះយ៉ាងអូសបន្លាយជាយូរណាស់មកហើយ ហើយបានបង្កឲ្យមានការប៉ះទង្គិចគ្នាតិចតួចដោយអាវុធ និងជម្លោះការទូតជាបន្តបន្ទាប់រហូតមក ចាប់តាំងតែពីប្រទេសជិតខាងទាំងពីរ បានប្រយុទ្ធបង្ហូរឈាមគ្នាកាលពីឆ្នាំ១៩៦២ ។ សូមបញ្ជាក់ថា ការប៉ះទង្គិចនេះបានធ្វើការឲ្យស្ថានការណ៍ ចិន និងឥណ្ឌា មានការឡើងកម្តៅដាក់គ្នា ខណៈយោធាចិនបានស្នើឱ្យភាគីឥណ្ឌាបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពរំលោភបំពាន និងបង្ករឿងប្រឆាំងនឹងចិន ហើយត្រឡប់មករកតុចរចាវិញ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ ៕ធ.ដ

  • លោក ដូណាល់ ត្រាំ គ្រោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ស្តីពីការធ្វើកំណែទម្រង់ស្ថាប័នប៉ូលិសសហរដ្ឋអាម៉េរិក

    លោក ដូណាល់ ត្រាំ គ្រោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ស្តីពីការធ្វើកំណែទម្រង់ស្ថាប័នប៉ូលិសសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ស្ដីពីការធ្វើកំណែទម្រង់ស្ថាប័នប៉ូលិស នៅអំឡុងសន្និសីទកាសែតមួយក្នុងថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។ នៅចំពោះមុខអ្នកយកព័ត៌មាននៅថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអាម៉េរិករូបនេះ មិនបានបញ្ជាក់លម្អិតពីបទបញ្ជាប្រតិបត្តិមួយខាងលើនោះទេ ដោយគ្រាន់តែនិយាយថា ការបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ទៀតឈ្មោះ រ៉ាយហ្សាដ ប្រ៊ូដស៍ កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយប៉ូលិសក្នុងទីក្រុងអាត្លង់តា គឺជាហេតុការណ៍មួយដ៏រន្ធត់ និងគួរឱ្យរំខាន ។ ពាក់ព័ន្ធនឹងរឿងនេះដែរ ប៉ូលិសដែលបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ទៀតខាងលើ ត្រូវបានបណ្ដេញចេញពីតំណែង ហើយស្នងការប៉ូលិសទីក្រុងអាត្លង់តា ក៏បានលាលែងពីតំណែង ខណៈផ្ទុះបាតុកម្មតវ៉ាផងដែរ ៕

  • លោក ដូណាល់ ត្រាំ និយាយថា ចំនួនកងទ័ពអាម៉េរិកនៅអាល្លឺម៉ង់នឹងត្រូវកាត់បន្ថយពី៣ម៉ឺន៥ពាន់នាក់មកនៅត្រឹម២ម៉ឺន៥ពាន់នាក់

    លោក ដូណាល់ ត្រាំ និយាយថា ចំនួនកងទ័ពអាម៉េរិកនៅអាល្លឺម៉ង់នឹងត្រូវកាត់បន្ថយពី៣ម៉ឺន៥ពាន់នាក់មកនៅត្រឹម២ម៉ឺន៥ពាន់នាក់

    សហរដ្ឋអាម៉េរិក៖ នៅចំពោះមុខអ្នកយកព័ត៌មាននៅសេតវិមានក្នុងថ្ងៃចន្ទនេះលោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការអំពីការកាត់បន្ថយកងទ័ពអាម៉េរិកមួយចំនួនធំនៅអាល្លឺម៉ង់ ដោយសារតែទីក្រុងប៊ែរឡាំងមិនបានចេញ ថ្លៃចំណាយទៅអង្គការ NATO នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។ ការប្រកាសខាងលើរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ធ្វើឡើងក្រោយមន្ត្រីជាន់ខ្ពស់មួយរូបនៅសេតវិមាន បានបង្ហើបព័ត៌មានដោយសុំមិនបញ្ចេញអត្តសញ្ញាណថា សហរដ្ឋអាម៉េរិកនឹងកាត់បន្ថយកងទ័ពទ្រង់ទ្រាយធំចេញពីអាល្លឺម៉ង់ ។ បើតាមលោក ដូណាល់ ត្រាំ ចំនួនកងទ័ពអាម៉េរិកនៅអាល្លឺម៉ង់ នឹងត្រូវកាត់បន្ថយពី៣ម៉ឺន៥ពាន់នាក់មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ ហើយបើតាមប្រភពពីមន្ទីរបញ្ចកោណនោះ ការដកកងទ័ពជាផ្លូវការអាចនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ៕

  • កូរ៉េខាងជើង-កូរ៉េខាងត្បូង ប្រឈមមុខនឹងភាពតានតឹងខ្លាំងជាថ្មី ក្រោយទីក្រុងព្យុងយ៉ាង បំផ្ទុះអាគារការិយាល័យទំនាក់ទំនងរួមគ្នាចោល

    កូរ៉េខាងជើង-កូរ៉េខាងត្បូង ប្រឈមមុខនឹងភាពតានតឹងខ្លាំងជាថ្មី ក្រោយទីក្រុងព្យុងយ៉ាង បំផ្ទុះអាគារការិយាល័យទំនាក់ទំនងរួមគ្នាចោល

    កូរ៉េខាងជើង៖ ទីក្រុងព្យុងយ៉ាងបានបំផ្ទុះអគារការិយាល័យ ជាទីមន្ត្រីកូរ៉េខាងជើង និងកូរ៉េខាងត្បូងតែងជួបពិភាក្សាគ្នា ក៏ដូចជាធ្វើទំនាក់ទំនងគ្នាកន្លងទៅនេះចោលបន្ទាប់ពីទើបគំរាមប្រើយោធាដោះស្រាយបញ្ហា នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងក៏បានអះអាងដែរថា កូរ៉េខាងជើងពិតជាបានបំផ្ទុះអគារកញ្ចក់ មានកម្ពស់៤ជាន់ ដែលធ្លាប់ត្រូវបានប្រើប្រាស់ជាកន្លែងបើកកិច្ចប្រជុំ និងធ្វើទំនាក់ទំនងជាប្រចាំរវាងមន្ត្រីកូរ៉េទាំងពីរនោះ ចោលបាត់ទៅហើយ ។ ហេតុការណ៍បានកើតឡើងក្រោយប្អូនស្រីបង្កើតលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូចុង បានព្រមានប្រើប្រាស់យោធា ដើម្បីឆ្លើយតបទៅនឹងការបណ្តែតបណ្តោយរបស់កូរ៉េខាងត្បូង ឲ្យជនជាតិកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសក្នុងទឹកដីកូរ៉េខាងត្បូង ធ្វើសកម្មភាពបង្ហោះខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង នៅតាមព្រំដែន បើទោះបីជាលោក មូន ចេអ៊ីន ធ្លាប់បានសន្យាថា នឹងដោះស្រាយបញ្ហានេះក៏ដោយ ៕

  • នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា កិច្ចចរចាពាណិជ្ជកម្មក្រោយ Brexit ពីសហភាពអឺរ៉ុប អាចនឹងរួចរាល់ក្នុងខែកក្កដាខាងមុខនេះ

    នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា កិច្ចចរចាពាណិជ្ជកម្មក្រោយ Brexit ពីសហភាពអឺរ៉ុប អាចនឹងរួចរាល់ក្នុងខែកក្កដាខាងមុខនេះ

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ឬ ការដកខ្លួនរបស់អង់គ្លេសពីសហភាពអឺរ៉ុបនោះ អាចនឹងត្រូវសម្រេចបាននៅក្នុងខែកក្កដាខាងមុខនេះ ប្រសិនបើភាគីទាំងពីរមានការតាំងចិត្តធ្វើការឱ្យអស់លទ្ធភាពដើម្បីដោះស្រាយវា នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។ ការលើកឡើងបែបនេះរបស់លោក ចនសុន ធ្វើឡើងស្របពេលដែលអង់គ្លេស និងសហភាពអឺរ៉ុប បានសន្យាគ្នានៅថ្ងៃចន្ទនេះថា នឹងស្វែងរកកម្លាំងចលករសម្រាប់ការហាក់ជាប់គាំង នៃកិច្ចចរចាពាណិជ្ជកម្មក្រោយ Brexit ខណៈភាគីទាំងពីរកំពុងព្យាយាមកសាងទំនាក់ទំនងថ្មី ។ ការចេញសេចក្តីថ្លែងការណ៍រួមរវាងអង់គ្លេស និងសហភាពអឺរ៉ុបបានបញ្ជាក់ថា កិច្ចពិភាក្សាពាណិជ្ជកម្មសរុបចំនួន៤ជុំត្រូវបានរៀបចំឡើង ទោះបីត្រូវឆ្លងកាត់បញ្ហាប្រឈម ដែលបង្កដោយវិបត្តិ COVID-19 យ៉ាងណាក្តី ហើយភាគីទាំងពីរ បានឯកភាពគ្នាថា ចាំបាច់ត្រូវមានកម្លាំងចលករថ្មីថែមទៀត នៅក្នុងដំណើរការចរចាលើបញ្ហានេះ ៕