Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញឱ្យកូរ៉េខាងជើងងាកមករកដំណោះស្រាយរួមគ្នាតាមរយៈកិច្ចសន្ទនា ជាជាងការប្រើប្រាស់ធម៌ក្តៅ

    ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញឱ្យកូរ៉េខាងជើងងាកមករកដំណោះស្រាយរួមគ្នាតាមរយៈកិច្ចសន្ទនា ជាជាងការប្រើប្រាស់ធម៌ក្តៅ

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យកូរ៉េខាងជើងងាកមករកដំណោះស្រាយរួមគ្នាមួយ តាមរយៈការសន្ទនាគ្នា ជាជាងការប្រើប្រាស់ធម៌ក្តៅ នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ ការអំពាវនាវខាងលើនេះរបស់លោក មូន ចេអ៊ីន ធ្វើឡើងក្រោយប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង និងជាអនុប្រធានទី១ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង បានព្រមានថា ខ្លួនអាចនឹងសងសឹងកូរ៉េខាងត្បូងដោយប្រើធម៌ក្តៅ បើសិនទីក្រុងសេអ៊ូលនៅតែមិនអាចស្វែងរកដំណោះស្រាយ ជុំវិញការបង្ហោះខិត្តប័ណ្ណរិះគន់មេដឹងនាំកំពូល នៃទីក្រុងព្យុងយ៉ាងទេនោះ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានសង្កត់ធ្ងន់ថា  ដល់ពេលហើយដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូង ងាកមកស្វែងរកដំណោះស្រាយរួមគ្នាមួយ វាដល់ពេលហើយ ព្រោះយើងមិនអាចអង្គុយរង់ចាំឲ្យស្ថានការណ៍ឲ្យល្អប្រសើរឡើងខ្លួនឯងនោះឡើយ ដោយលោករំពឹងថា កូរ៉េខាងជើងនឹងបើកទ្វារសន្ទនាឲ្យបានកាន់តែធំ សម្រាប់ភាគីទាំងពីរផងដែរ ៕

  • ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គំរាមចាត់វិធានការយោធាប្រឆាំងកូរ៉េខាងត្បូង បន្ទាប់ពីទើបកាត់ផ្តាច់បណ្តាញទំនាក់ទំនងរវាងប្រទេសទាំងពីរ

    ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គំរាមចាត់វិធានការយោធាប្រឆាំងកូរ៉េខាងត្បូង បន្ទាប់ពីទើបកាត់ផ្តាច់បណ្តាញទំនាក់ទំនងរវាងប្រទេសទាំងពីរ

    កូរ៉េខាងជើង៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូ ចុង បានគំរាមចាត់វិធានការយោធាប្រឆាំងនឹងរដ្ឋាភិបាលក្រុងសេអ៊ូល ហើយថែមទាំងហៅកូរ៉េខាងត្បូងថា ជា “សត្រូវ” នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមានបែបនេះរបស់លោកស្រី គីម យ៉ូ ចុង បានកើតមានឡើងស្របពេលដែលលោកស្រីបានរិះគន់រដ្ឋាភិបាលក្រុងសេអ៊ូល ចំពោះការធ្លាក់ចុះទំនាក់ទំនងទ្វេភាគី និងការអសមត្ថភាពរបស់អាជ្ញាធរកូរ៉េខាងត្បូង ក្នុងការរារាំងកុំឱ្យពួកសកម្មជនបង្ហោះខិត្តប័ណ្ណកាត់ព្រំដែន ដើម្បីនាំសារប្រឆាំងនឹងកូរ៉េខាងជើង ។ បន្ថែមលើនេះ លោកស្រី គីម យ៉ូ ចុង បានធ្វើការគំរាមជាថ្មីដោយថា រដ្ឋាភិបាលក្រុងសេអ៊ូលនឹងបានឃើញក្នុងពេលឆាប់ៗ នូវការដួលរលំការិយាល័យទំនាក់ទំនងកូរ៉េដែលគ្មានតម្លៃនៅតំបន់សួនឧស្សាហកម្មកេសុង ជាប់ព្រំដែន ។ សូមជម្រាបផងដែរថា ការិយាល័យទំនាក់ទំនងនៅតំបន់សួនឧស្សាហកម្មកេសុង ត្រូវបានបង្កើតឡើងជាលទ្ធផលនៃកិច្ចព្រមព្រៀងសំខាន់មួយ រវាងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន កាលពីឆ្នាំ២០១៨ ៕

  • ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយបរាជ័យ ក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតឡើងទៅកាន់ទីអវកាស

    ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយបរាជ័យ ក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតឡើងទៅកាន់ទីអវកាស

    ជប៉ុន៖ ក្រុមហ៊ុនបច្ចេកវិទ្យា អ៊ីធើស្ទេឡា តិចណូឡូជី បានបាញ់រ៉ុក្កែតមានឈ្មោះ Momo-5 របស់ខ្លួនចេញពីទីតាំងមួយនៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ប៉ុន្ដែម៉ាស៊ីនរបស់រ៉ុក្កែតបានឈប់មួយរំពេច ក្រោយហោះបានមួយនាទី ហើយក៏បានធ្លាក់ចូលក្នុងទឹកសមុទ្រ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ បើតាមក្រុមហ៊ុនដែលមានមូលដ្ឋាននៅភាគខាងជើងកោះ ហុកកៃដូ ខាងលើនេះ គ្រាប់រ៉ុក្កែតបានបាញ់ និង ហោះបានកម្ពស់ប្រហែល១១គីឡូ ម៉ែត្រ មុនពេលផ្អៀងធ្លាក់ចូលសមុទ្រ ព្រោះផ្នែកខ្លះនៃម៉ាស៊ីនត្រូវបានខូចខាត ហើយតួមិនអាចរក្សាទិសដៅបាន ។ គ្រាប់រ៉ុក្កែត Momo-5 ដែលមានប្រវែងប្រហែល១០ម៉ែត្រមានអង្កត់ផ្ចិត ៥០ សង់ទី ម៉ែត្រ និងមានទំងន់១តោនខាងលើនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាឧបករណ៍សាកល្បងចាប់សញ្ញានាវាចរណ៍ តាមប្រព័ន្ធផ្កាយរណប ដែលក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ ។ សូមរំលឹថា ដំបូងឡើយ គ្រាប់រ៉ុក្កែត Momo-5 គ្រោងបាញ់បង្ហោះទៅកាន់ទីអវកាស ចាប់តាំងពីខែមករាមកម្ល៉េះ ប៉ុន្ដែត្រូវបានពន្យារពេលដោយសារតែមានបញ្ហាជាមួយឧបករណ៍ទំនាក់ទំនង ៕

  • ស្តេចប្រទេសម៉ារ៉ុក វះកាត់បេះដូង ចំពេលជំងឺកូវីដ១៩ សម្លាប់មនុស្សជាង២០០នាក់ហើយ ក្នុងប្រទេសនេះ

    ស្តេចប្រទេសម៉ារ៉ុក វះកាត់បេះដូង ចំពេលជំងឺកូវីដ១៩ សម្លាប់មនុស្សជាង២០០នាក់ហើយ ក្នុងប្រទេសនេះ

    ម៉ារ៉ុក៖ ព្រះមហាក្សត្រម៉ារ៉ុកព្រះចៅ មហាម៉េដ ទី៦ បានទទួលការវះកាត់បេះដូង ប្រកបដោយជោគជ័យហើយ នៅក្នុងមន្ទីរពេទ្យនៃរាជធានីរ៉ាបាត របស់ប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។ ងាកទៅកាន់បញ្ហាជំងឺរាតត្បាតសកល COVID-19 ដែលកំពុងរាតត្បាតពិភពលោកវិញ ប្រទេសម៉ារ៉ុកមានករណីឆ្លងសរុប ៨,៧៩៣ករណី ក្នុងនោះស្លាប់ ២១២នាក់ និងជាសះស្បើយឡើងវិញ ៧,៧៦៥នាក់ នៅក្នុងចំណោមប្រជាជនសរុបជិត ៣៧លាននាក់។ ព្រះចៅ មហាម៉េដ ទី៦ បានកើតមានព្រះរោគបេះដូងលោតមិនប្រក្រតី ឬសម្ពាធឈាមឡើងខ្ពស់ ដែលនាំឲ្យក្រុមគ្រូពេទ្យទូលថ្វាយសារណែនាំ ឲ្យទ្រង់ទទួលការព្យាបាលតាមរយៈការវះកាត់។ ការវះកាត់បានធ្វើឡើងជាលើកដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានធ្វើឲ្យចង្វាក់បេះដូងព្រះអង្គដំណើរការជាធម្មតាវិញ ហើយសម្រាប់ការវះកាត់លើកទី ២ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីរបស់ម៉ារ៉ុកផ្ទាល់ ដោយទទួលបានជោគជ័យបន្ថែមទៀត។ គួរបញ្ជាក់ថា ព្រះចៅ មហាម៉េដ ទី៦ មានព្រះជន្មាយុ ៥៦ព្រះវស្សា បានឡើងគ្រងរាជ្យសម្បត្តិនៅប្រទេសម៉ារ៉ុក កាលពីខែកក្កដា ឆ្នាំ១៩៩៩ ក្រោយព្រះបិតារបស់ទ្រង់ គឺព្រះចៅ ហាស្សាន ទី២ បានសោយទិវង្គត៕…

  • លោក ដូណាល់ ត្រាំ និយាយថា វានឹងក្លាយជារឿងមិនល្អសម្រាប់សហរដ្ឋអាម៉េរិកទាំងមូល បើលោកពិតជាមិនអាចជាប់ឆ្នោតមួយអាណត្តិទៀត

    លោក ដូណាល់ ត្រាំ និយាយថា វានឹងក្លាយជារឿងមិនល្អសម្រាប់សហរដ្ឋអាម៉េរិកទាំងមូល បើលោកពិតជាមិនអាចជាប់ឆ្នោតមួយអាណត្តិទៀត

    សហរដ្ឋអាម៉េរិក៖ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃសៅរ៍ សប្តាហ៍មុន (ម៉ោងក្នុងតំបន់) លោក ដូណាល់ ត្រាំ និយាយថា នឹងចុះចេញពីតំណែងដោយសន្តិវិធី បើសិនជាលោកចាញ់ការបោះឆ្នោតជ្រើសរើសប្រធានា ធិបតីអាម៉េរិកនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។ ហើយស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានអះអាងដែរថា វានឹងក្លាយជារឿងមិនល្អសម្រាប់សហរដ្ឋអាម៉េរិកទាំងមូល បើលោកពិតជាមិនអាចជាប់ឆ្នោតមួយអាណត្តិទៀតមែននោះ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្រោយបេក្ខជនប្រធានាធិបតីអាម៉េរិកមកពីខាងគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន និយាយថា យោធាអាម៉េរិកនឹងអូសលោក ត្រាំ ចេញពីសេតវិមាន ក្នុងករណីដែលលោកចាញ់ការបោះឆ្នោត ហើយនៅតែក្រាញននាលមិនព្រមចុះចេញពីតំណែង ៕

  • ផ្ទុះបាតុកម្មតវ៉ាថ្មីមួយទៀតក្នុងទីក្រុង Atlanta សហរដ្ឋអាម៉េរិក បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសបាញ់សម្លាប់

    ផ្ទុះបាតុកម្មតវ៉ាថ្មីមួយទៀតក្នុងទីក្រុង Atlanta សហរដ្ឋអាម៉េរិក បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសបាញ់សម្លាប់

    សហរដ្ឋអាម៉េរិក៖ បុរសស្បែកខ្មៅម្នាក់ទៀតត្រូវបានប៉ូលិសបាញ់សម្លាប់ ដែលប្រការនេះ បង្កឱ្យបាតុកម្មតវ៉ាទ្រង់ទ្រាយធំថ្មីមួយទៀត ហើយជាលទ្ធផលនោះ មានមនុស្ស៣៦នាក់ ត្រូវចាប់ខ្លួននៅក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា បុរសស្បែកខ្មៅឈ្មោះ Rayshard Brooks អាយុ២៧ឆ្នាំ បានដេកលង់លក់នៅក្នុងរថយន្ដរបស់ខ្លួន នៅក្បែរភោជនីយដ្ឋាន Wendy’s ក្នុងទីក្រុង Atlanta ។ ហើយនៅពេលប៉ូលិសមកដល់ រូបគេបានបដិសេធមិនឱ្យពិនិត្យជាតិស្រវឹង ហើយបានតដៃជាមួយប៉ូលិស ដែលជាហេតុធ្វើឱ្យប៉ូលិសម្នាក់បាញ់ សម្លាប់រូបគេ ។ ក្រោយហេតុការណ៍នេះកើតឡើង បាតុកម្មតវ៉ាក៏បានផ្ទុះឡើងផងដែរ ហើយប៉ុន្មានម៉ោងក្រោយការតវ៉ា ស្នងការប៉ូលិសទីក្រុង Atlanta លោកស្រី Erika Shields បានសម្រេចចិត្តលាលែងចេញពីតំណែង រីឯប៉ូលិសម្នាក់ដែលមានជាប់ពាក់ព័ន្ធបាញ់សម្លាប់ Rayshard Brooks ត្រូវបានបណ្ដេញចេញពីតំណែង ខណៈម្នាក់ទៀតជាប់ពិន័យរដ្ឋបាល ៕

  • ទុយនីស៊ីគ្រោងបើកព្រំដែនរបស់ខ្លួនឡើងវិញ ក្រោយប្រកាសពីជោគជ័យលើCOVID-19

    ទុយនីស៊ីគ្រោងបើកព្រំដែនរបស់ខ្លួនឡើងវិញ ក្រោយប្រកាសពីជោគជ័យលើCOVID-19

    ទុយនីស៊ី៖ ទីបំផុតទុយនីស៊ីបានយកឈ្នះលើជំងឺ COVID-19 ហើយ ខណៈនាយករដ្ឋមន្ត្រីប្រទេសនេះ គឺលោក អេលីយេ ហ្វាកហ្វាក បានអរគុណចំពោះប្រជាជាតិទាំងមូល ដែលរួបរួមគ្នាជាធ្លុងមួយ ទើបអាចសម្រេចបានជ័យជម្នះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ ទុយនីស៊ីក៏ត្រៀមបើកផ្លូវអាកាស និងព្រំដែនគោកឡើងវិញនៅថ្ងៃទី២៧ ខែមិថុនាខាងមុខនេះផងដែរ ខណៈភ្ញៀវទេសចរ និងអ្នកដំណើរមកកាន់ប្រទេសអាហ្វ្រិកខាងជើងមួយនេះទាំងអស់ ត្រូវតែគោរពតាមគោលការណ៍រក្សាសុវត្ថិភាព ។ សូមជម្រាបថា ទុយនីស៊ីស្ថិតនៅលំដាប់ទី១២២ ក្នុងចំណោមប្រទេសដែលមានករណីឆ្លងមេរោគ COVID-19 ច្រើនបំផុតលើពិភពលោក គិតចាប់តាំងពីការរកឃើញករណីឆ្លងដំបូងកាលពីថ្ងៃទី០២ ខែមីនាកន្លងមកនេះ ហើយគិតត្រឹមថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២០ ទុយនីស៊ីមានករណីឆ្លងជំងឺនេះសរុប១.០៩៦ករណី ក្នុងនោះអ្នកជំងឺ៤៩នាក់ស្លាប់ និង៩៩៨នាក់ទៀតជាសះស្បើយឡើងវិញ ៕

  • តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រកាសថ្កោលទោសសហរដ្ឋអាម៉េរិក ក្រោយប្រការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលិករបស់ខ្លួន

    តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រកាសថ្កោលទោសសហរដ្ឋអាម៉េរិក ក្រោយប្រការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលិករបស់ខ្លួន

    ហូឡង់៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានប្រកាសថ្កោលទោស បន្ទាប់ពីសហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលិករបស់ខ្លួន ដែលជាប់ពាក់ព័ន្ធនឹងដំណើរការស៊ើបអង្កេតរបស់ ICC ជុំវិញការសង្ស័យថា កងទ័ពអាម៉េរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្គានីស្ថាន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់)ថា ការវាយប្រហាររបស់សហរដ្ឋអាម៉េរិក គឺជារឿងដែលមិនអាចទទួលយក ហើយក៏ជាការជ្រៀតជ្រែកទៅលើនីតិរដ្ឋ និងនីតិវិធីតុលាការ ។ ប្រតិកម្មរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ខាងលើនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងបុគ្គល ដែលជាប់ទាក់ទិននឹងដំណើរការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញការសង្ស័យថា កងទ័ពអាមេរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្គានីស្ថាន ។ ហើយតាមរយៈបទបញ្ជារបស់លោក ត្រាំ ខាងលើនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នឹងពិភាក្សាជាមួយរដ្ឋមន្រ្តីរតនាគារជាតិ លោក ស្ទេវិន ម៉ានូឈីន ដើម្បីចាត់វិធានការរាំងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលិកតុលាការ ICC ដែលពាក់ព័ន្ធក្នុងដំណើរការស៊ើបអង្កេតនោះ នៅទឹកដីរបស់សហរដ្ឋអាម៉េរិក ក៏ដូចជាដាក់បម្រាមធ្វើដំណើរលើបុគ្គលទាំងនោះផងដែរ ៕ …

  • កូរ៉េខាងជើងគំរាមកូរ៉េខាងត្បូងសាជាថ្មីទៀតថា នឹងរងការឈឺចាប់ បើសិនមិនបញ្ឈប់ក្រុមបង្ហោះសារប្រឆាំងទីក្រុងព្យុងយ៉ាង

    កូរ៉េខាងជើងគំរាមកូរ៉េខាងត្បូងសាជាថ្មីទៀតថា នឹងរងការឈឺចាប់ បើសិនមិនបញ្ឈប់ក្រុមបង្ហោះសារប្រឆាំងទីក្រុងព្យុងយ៉ាង

    កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានគំរាមចាត់វិធានការដែលពោលពេញដោយការឈឺចាប់ និង វិប្បសារីប្រឆាំងជាមួយកូរ៉េខាងត្បូង ដោយសារតែមិនអាចបញ្ឈប់សកម្មភាពក្រុមបង្ហោះសាររិះគន់របបដឹកនាំក្រុងព្យុងយ៉ាង នៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរបាន នេះបើតាមសារព័ត៌មានស៊ីនហួរនៅ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមានរបស់ទីក្រុងព្យុងយ៉ាងខាងលើនេះ ធ្វើឡើងស្របកូរ៉េខាងជើងបានចាត់ទុកថា ការបណ្តែតបណ្តោយឲ្យរឿងបែបនេះកើតឡើង គឺជាការបំផ្លាញចោលនូវអ្វីៗដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសាងរួមគ្នាកន្លងមក ។ នាពេលថ្មីៗនេះ កូរ៉េខាងជើងក៏បានប្រកាសដែរថា ខ្លួននឹងកាត់ផ្តាច់រាល់ខ្សែបណ្តាញធ្វើទំនាក់ទំនងអន្តរកូរ៉េនៅតាមព្រំដែន ដើម្បីឆ្លើយតបចំពោះកូរ៉េខាងត្បូង ដែលមិនព្រមបញ្ឈប់សកម្មភាពក្រុមបង្ហោះសារប្រឆាំងក្រុងព្យុងយ៉ាង នៅតាមព្រំដែនកាលពីថ្ងៃអង្គារសប្តាហ៍នេះ ។ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់កូរ៉េខាងជើង រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសចាត់វិធានការ ដើម្បីទប់ស្កាត់សកម្មភាពបង្កវិវាទនេះ ប៉ុន្តែត្រូវបានគេមើលឃើញថា មិនទាន់មានប្រសិទ្ធភាពឡើយ ៕

  • លោក ដូណាល់ ត្រាំ ច្រានចោលសំណើកាត់បន្ថយហិរញ្ញវត្ថុ ឬរំលាយស្ថាប័នប៉ូលិស តាមការទាមទាររបស់ក្រុមអ្នកតវ៉ារកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    លោក ដូណាល់ ត្រាំ ច្រានចោលសំណើកាត់បន្ថយហិរញ្ញវត្ថុ ឬរំលាយស្ថាប័នប៉ូលិស តាមការទាមទាររបស់ក្រុមអ្នកតវ៉ារកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    សហរដ្ឋអាម៉េរិក៖ ក្នុងពិធីនៅឯវិហារគ្រឹស្ដមួយនៅទីក្រុងដាលឡាស់ នាថ្ងៃព្រហ ស្បត្តិ៍នេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសពីគំរោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយស្ដីពីស្ថាប័នប៉ូលិស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាម៉េរិករូបនេះបញ្ជាក់ថា បទបញ្ជាប្រតិបត្តិនេះ នឹងជួយផ្តល់ប្រឹក្សាដល់ស្ថាប័នប៉ូលិស ឲ្យបង្កើតបទដ្ឋានស្ដង់ដារជាតិមួយ ក្នុងការប្រើប្រាស់កម្លាំងបាយ ក៏ដូចជាគាំទ្រដល់ការបណ្ដុះបណ្ដាល ដ៏ល្អប្រសើរសម្រាប់ស្ថាប័នប៉ូលិស និងកម្មវិធីអ្នកធ្វើការងារសង្គម ដើម្បីងាយស្រួលធ្វើការជាមួយមន្ត្រីអនុវត្តន៍ច្បាប់ ។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ លោក ដូណាល់ ត្រាំ បានប្រកាសច្រានចោលពាក់ព័ន្ធនឹងសំណើ ឬគំនិតចង់រំសាយ ព្រមទាំងការកាត់បន្ថយហិរញវត្ថុដល់ស្ថានប័នប៉ូលិស ហើយបង្វិលថវិកាទាំងនោះទៅឱ្យកម្មវិធីអប់រំ សុខមាលភាពសង្គម លំនៅដ្ឋាន និងតម្រូវការចំាបាច់នានារបស់សហគមន៍ ៕