Category: ព័ត៌មានអន្តរជាតិ

  • បំណុលជាតិរបស់សហរដ្ឋអាម៉េរិកសរុបកើនឡើងដល់២៦ទ្រីលានដុល្លារ ជាមួយនឹងការកើនឡើង១ទ្រីលានដុល្លារត្រឹមពេលមួយខែប៉ុណ្ណោះ

    បំណុលជាតិរបស់សហរដ្ឋអាម៉េរិកសរុបកើនឡើងដល់២៦ទ្រីលានដុល្លារ ជាមួយនឹងការកើនឡើង១ទ្រីលានដុល្លារត្រឹមពេលមួយខែប៉ុណ្ណោះ

    សហរដ្ឋអាម៉េរិក៖ ទិន្នន័យចុងក្រោយរបស់ក្រសួងរតនាគារជាតិអាម៉េរិកបានបង្ហាញថា បំណុលជាតិសហរដ្ឋអាម៉េរិកសរុបបានកើនឡើងដល់ទឹកប្រាក់២៦ទ្រីលានដុល្លារជាលើកដំបូង ជាមួយនឹងការកើនឡើង១ទ្រីលានដុល្លារត្រឹមពេលមួយខែប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន RT នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។ បើតាមរបាយការណ៍របស់ក្រសួងរតនាគារជាតិអាម៉េរិក បំណុលជាតិបានកើនឡើងចាប់ពី២៣.៥ទ្រីលានដុល្លារកាលពីខែមិនា ជាមួយនឹងការកើនឡើង១ទ្រីលានដុល្លារកាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅនេះ ។ ហើយចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិកមក បំណុលជាតិបានកើនឡើង៦ទ្រីលានដុល្លារ។ កំណើននៃបំណុលជាតិខាងលើនេះ គឺដោយសារការវិភាជថវិកាជាតិ ដើម្បីឆ្លើយតបទៅនឹងវិបត្តិមួយចំនួន ដែលបង្កឡើងដោយសារការរាតត្បាតនៃវីរុស COVID-19។ យោងតាមរបាយការណ៍ប្រចាំខែរបស់ក្រសួងរតនាគារជាតិអាម៉េរិក បានឱ្យដឹងទៀតថា ឱនភាពថវិកា របស់រដ្ឋាភិបាលសហព័ន្ធក្នុងរយៈពេល០៨ខែ ពោលគឺចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ បានកើនឡើងដល់១.៨៨ទ្រីលានដុល្លារ ខណៈចំនួននេះកើនឡើងខ្ពស់ខ្លាំង បើធៀបទៅនឹងឆ្នាំមុន និង ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិក ៕

  • កូវីដ១៩៖ ថៃទម្លាក់ថវិកាជាង៦០ពាន់លានដុល្លារជួយសេដ្ឋកិច្ច តែរងការចោទថា ខ្វះតម្លាភាព

    កូវីដ១៩៖ ថៃទម្លាក់ថវិកាជាង៦០ពាន់លានដុល្លារជួយសេដ្ឋកិច្ច តែរងការចោទថា ខ្វះតម្លាភាព

    ថៃ៖ សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃនេះថា កាលពីខែមុន រដ្ឋសភាថៃបានអនុម័តកញ្ចប់ថវិកា អន្តរាគមដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដល់ទៅ៣គម្រោង សរុបជាទឹកប្រាក់១.៩ទ្រីលានបាត ឬ ៦១.៥៤ពាន់លានដុល្លារអាម៉េរិក។ ប៉ុន្តែបែរជាការលើកឡើងពីមជ្ឈដ្ឋានខ្លះៗ ថា ព័ត៌មានស្តីពីការជួយអន្តរាគមតាមរយៈការចំណាយប្រាក់ទាំងនោះ មិនទាន់មានច្បាស់លាស់ ទើបមានសំណួរច្រើនទាក់ទងនឹងតម្លាភាពនៃគម្រោងទាំងនេះ។ កញ្ចប់ថវិកាទាំងបីនេះគឺជាផ្នែកនៃកញ្ចប់ស្រោចស្រង់សេដ្ឋកិច្ចថៃ ក្រោយជួបវិបត្តិដោយសារបញ្ហាជំងឺកូវីដ១៩ ក្នុងនោះ មានការផ្តល់កម្ចីតម្លៃ១ទ្រីលានបាតរបស់រាជរដ្ឋាភិបាល ព្រមទាំងវិធានការជួយធនាគារកណ្តាល ដើម្បីគាំទ្រដល់សហគ្រាសធនតូចនិងមធ្យម ឬ SME ដែលត្រូវការចំណាយប្រមាណ៩០០ពាន់លានបាត។ អ្នកសេដ្ឋកិច្ចថា គម្រោងនេះត្រូវបានគេគិតថា ចាំបាច់ ក្រោយដាក់ប្រទេសក្នុងភាពអាសន្ន បំរាមគោចរទូទាំងប្រទេស និងវិធានការផ្អាកសកម្មភាព អាជីវកម្មផ្សេងៗនោះ។ យ៉ាងណាក៏ដោយ នៅតែមានស្រែកអំពាវនាវឲ្យមានតម្លាភាពថែមទៀត ជាមួយនឹងការបង្ហាញគម្រោងជាក់លាក់ថា តើប្រាប់រាប់សិបពាន់លានដុល្លារអាម៉េរិកនេះត្រូវចំណាយបែបណា ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ហើយជួយប្រជាជនថៃរាប់លាននាក់រងគ្រោងពីវិបត្តិជំងឺនេះ។ អ្នកសេដ្ឋកិច្ច Sarinee Achavanuntakul ថា មិនមានកង្វល់ខ្លាំងលើវិធានការ ៩០០ពាន់លានបាត ជួយដល់ខាងធនាគារកណ្តាលទេ ព្រោះមានលក្ខខណ្ឌច្បាស់លាស់៕

  • សហរដ្ឋអាម៉េរិកគ្រោងដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឆ្លើយតបនឹងការស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មសង្រ្គាមអាម៉េរិកនៅអាហ្វហ្គានីស្ថាន

    សហរដ្ឋអាម៉េរិកគ្រោងដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឆ្លើយតបនឹងការស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មសង្រ្គាមអាម៉េរិកនៅអាហ្វហ្គានីស្ថាន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងបុគ្គល ដែលជាប់ទាក់ទិននឹងដំណើរការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញការសង្ស័យថា កងទ័ពអាម៉េរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្គានីស្ថាន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។ ប្រតិកម្មរបស់លោក ដូណាល់ ត្រាំ ខាងលើ កើតមានឡើងក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានសម្រេចបើកការស៊ើបអង្កេតរឿងនេះ បន្ទាប់ពីលទ្ធផលនៃការត្រួតពិនិត្យជាបឋមរបស់ក្រុមរដ្ឋអាជ្ញារបស់ខ្លួនកាលពីឆ្នាំ២០១៧ រកឃើញថា ឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្គានីស្ថាន អាចនឹងធ្វើឡើងដោយកងកម្លាំងអាម៉េរិក ហើយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និង ក្រុមតាលីបង់ក៏ត្រូវបានចោទប្រកាន់ដែរថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដូចគ្នាដែរ ។ ហើយតាមរយៈបទបញ្ជារបស់លោក ត្រាំ ខាងលើនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នឹងពិភាក្សាជាមួយរដ្ឋមន្រ្តីរតនាគារជាតិ លោក ស្ទេវិន ម៉ានូឈីន ដើម្បីចាត់វិធានការរាំងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលិកតុលាការ ICC ដែលពាក់ព័ន្ធក្នុងដំណើរការស៊ើបអង្កេតនោះ នៅទឹកដីរបស់សហរដ្ឋអាម៉េរិក ក៏ដូចជាដាក់បម្រាមធ្វើដំណើរលើបុគ្គលទាំងនោះផងដែរ ៕

  • អតីតប៉ូលិសម្នាក់ដែលជាប់ទាក់ទិននឹងការស្លាប់របស់ ចច ហ្វ្លយដ៍ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីផ្តល់ប្រាក់តម្កល់៧៥ម៉ឺនដុល្លារ

    អតីតប៉ូលិសម្នាក់ដែលជាប់ទាក់ទិននឹងការស្លាប់របស់ ចច ហ្វ្លយដ៍ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីផ្តល់ប្រាក់តម្កល់៧៥ម៉ឺនដុល្លារ

    សហរដ្ឋអាម៉េរិក៖ អតីតប៉ូលិសអាម៉េរិកលោក Thomas Lane វ័យ៣៧ឆ្នាំ ត្រូវបានដោះលែងចេញពីពន្ធនាគារក្នុង Hennepin County រដ្ឋ Minnesota នៅល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីផ្តល់ប្រាក់តម្កល់ចំនួន៧៥ម៉ឺនដុល្លារ នេះបើតាមសារព័ត៌មាន ABC News នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។ លោក Lane ត្រូវបានតុលាការកំណត់ប្រាក់តម្កល់ចំនួន១លានដុល្លារ ដើម្បីអាចនៅក្រៅឃុំដោយគ្មានលក្ខខណ្ឌ ប៉ុន្តែត្រូវបានដោះលែងដោយមានលក្ខខណ្ឌជាមួយប្រាក់៧៥ម៉ឺនដុល្លារ ។ ដូច្នេះលោកនឹងត្រូវស្ថិតក្រោមការឃ្លាំមើលពីអាជ្ញាធរ កំឡុងពេលនៅក្រៅឃុំនេះ ហើយមិនអាចធ្វើសកម្មភាពមួយចំនួនបានឡើយ ខណៈលោក Lane នឹងត្រូវឡើងតុលាការជាថ្មីនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ ។ លោក Thomas Lane ស្ថិតក្នុងចំណោមអតីតប៉ូលិសក្រុងមីននាផូលីស សរុប៣នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្នុងការប្រព្រឹត្តឃាតកម្មកម្រិត២ និងមនុស្សឃាតកម្រិត២ ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ ៕

  • អ្នកពោធិ៍សាត់!!ច្រកថ្មដាក្លាយជាច្រកអន្តរជាតិជាមួយថៃ

    រដ្ឋាភិបាលបានតម្រូវឱ្យក្រសួងមហាផ្ទៃ ការពារជាតិ និងការបរទេស ត្រូវរួមគ្នាសិក្សាដើម្បីតម្លើងកម្រិតច្រកព្រំដែនថ្មដាទៅជាច្រកអន្តរជាតិជាមួយនឹងប្រទេសថៃដើម្បីពង្រឹងច្រកពាណិជ្ជកម្មរវាងកម្ពុជានិងថៃ។ យោងតាមលិខិតរបស់រាជរដ្ឋាភិបាលដែលផ្ញើរទៅកាន់ក្រសួងពាក់ព័ន្ធទាំងបី រដ្ឋាភិបាលបានជំរុញឱ្យក្រសួងត្រូវធ្វើការជាមួយភាគីថៃ។ ច្រកថ្មដាមានព្រំដែនរវាងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ។ បច្ចុប្បន្នច្រកព្រំដែនមួយនេះ ជាច្រករបៀងមួយដែលបើកឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរឆ្លងចេញចូលបាន ៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ពុធ និងសៅរ៍។ បើទោះបីបច្ចុប្បន្នច្រកព្រំដែននេះជាច្រករបៀង ហើយបើកតែ៣ថ្ងៃក្នុងមួយសប្តាហ៍ តែគេសង្កេតឃើញថា ប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានការឆ្លងដែនចេញចូលគួរកត់សម្គាល់។ ក្នុងនោះប្រជាពលរដ្ឋខ្មែរភាគច្រើនបានឆ្លងទៅទិញទំនិញផ្សេងៗពីផ្សាររបស់ថៃដែលស្ថិតនៅក្បែរព្រំដែនយកមកលក់ដូរ ឬប្រើប្រាស់ ដ្បិតថា ការធ្វើដំណើរចូលទៅថៃជិតជាងការធ្វើដំណើរទៅកាន់ទីផ្សារនៅទីរួមខេត្តពោធិ៍សាត់។ ក្រៅពីបម្រើដល់ការឆ្លងចេញសម្រាប់ការដោះដូរទំនិញបន្តិចបន្តួចហើយនោះ ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនក្នុងឃុំថ្មដា ឬក៏មកពីតំបន់ផ្សេងៗទៀតនៅក្នុងខេត្តពោធិ៍សាត់ ក៏បានប្រើច្រកព្រំដែនមួយនេះ សម្រាប់ទៅស្វែងរកសេវាសុខាភិបាលពីខេត្តត្រាតប្រទេសថៃផងដែរ៕

  • ក្រុមយុទ្ធនាការបោះឆ្នោតលោក ដូណាល់ ត្រាំ ហៅការស្ទង់មតិរបស់កាសែត CNN ថា មានភាពលម្អៀង និងមិនត្រឹមត្រូវ

    ក្រុមយុទ្ធនាការបោះឆ្នោតលោក ដូណាល់ ត្រាំ ហៅការស្ទង់មតិរបស់កាសែត CNN ថា មានភាពលម្អៀង និងមិនត្រឹមត្រូវ

    សហរដ្ឋអាម៉េរិក៖ ការស្ទង់មតិចេញផ្សាយដោយស្ថានីយទូរទស្សន៍ CNN នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញថា លោក ចូ បៃដិន បាននាំមុខលោក ដូណាល់ ត្រាំ ចំនួន១៤ពិន្ទុ ដោយទទួលបានការគំាទ្រពីប្រជាជនអាម៉េរិក ដែលបានចុះឈ្មោះបោះឆ្នោតរហូតដល់៥៥ភាគរយ ខណៈលោក ត្រាំ វិញបានទទួលតែ៤១ប៉ុណ្ណោះ ។ ចំណែកឯការស្ទង់មតិលើភាពជាអ្នកដឹកនាំរបស់លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីអាម៉េរិកវិញ គឺមានពលរដ្ឋអាមេរិកតែ៣៨ភាគរយប៉ុណ្ណោះ ដែលបានបង្ហាញការគាំទ្រ ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ទាមទារឱ្យកាសែត CNN សុំទោស និងលុបចោលការស្ទង់មតិនាពេលថ្មីៗនេះ ដោយបញ្ជាក់ថា ការស្ទង់មតិនេះមានភាពលម្អៀង មិនត្រឹមត្រូវ និងមានចរិកបំភ័ន្ដប្រជាជនអាមេរិក ដែលបានចុះឈ្មោះបោះឆ្នោត ។ យ៉ាងណាមិញ អ្នកនាំពាក្យស្ថានីយទូរទស្សន៍ CNN នៅតែប្រកាន់ជំហររបស់ខ្លួនថា ការស្ទង់មតិនេះមានភាពត្រឹមត្រូវ ៕

  • កូរ៉េខាងជើងព្រមានថា ការធ្វើខ្លួនជាអាជ្ញាកណ្តាលរបស់សហរដ្ឋអាម៉េរិកចំពោះកិច្ចការអន្តរកូរ៉េ អាចនឹងមានផលប៉ះពាល់ដល់ការបោះឆ្នោតសហរដ្ឋអាម៉េរិក

    កូរ៉េខាងជើងព្រមានថា ការធ្វើខ្លួនជាអាជ្ញាកណ្តាលរបស់សហរដ្ឋអាម៉េរិកចំពោះកិច្ចការអន្តរកូរ៉េ អាចនឹងមានផលប៉ះពាល់ដល់ការបោះឆ្នោតសហរដ្ឋអាម៉េរិក

    កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍នេះថា សហរដ្ឋអាម៉េរិកមិនមានជំហរធ្វើការអត្ថាធិប្បាយលើកិច្ចការអន្តរកូរ៉េឡើយ និងគួរតែរក្សាភាពស្ងៀមស្ងាត់ បើសិនចង់ឱ្យការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខនេះរបស់ខ្លួនដំណើរការដោយរលូន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។ ការលើកឡើងបែបនេះរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសអាម៉េរិកបាននិយាយថា ខ្លួនមានការខកចិត្តជាខ្លាំងចំពោះកូរ៉េខាងជើង ដែលបានសម្រេចចិត្តផ្អាកបណ្តាញទូរស័ព្ទ ទំនាក់ទំនងបន្ទាន់ ជាមួយកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ ។ ទន្ទឹមគ្នា អគ្គនាយកកិច្ចការអាម៉េរិកប្រចាំក្រសួងការបរទេសកូរ៉េខាងជើងលោក ខ្វុង ជុង ហ្គាន់ បានប្រាប់សហរដ្ឋអាម៉េរិកថា ការរក្សាភាពស្ងៀមស្ងាត់មិនត្រឹមតែជាផលប្រយោជន៍ របស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ផងដែរ សម្រាប់ការបោះឆ្នោតប្រធានាធិបតីប្រកបដោយភាពជោគជ័យនាពេលខាងមុខ ៕

  • ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific របស់ហុងកុង ត្រូវការកញ្ចប់ថវិកាជាង៥ពាន់លានដុល្លារ ដើម្បីការស្តា និងបង្កើនហិរញ្ញវត្ថុឡើងវិញ

    ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific របស់ហុងកុង ត្រូវការកញ្ចប់ថវិកាជាង៥ពាន់លានដុល្លារ ដើម្បីការស្តា និងបង្កើនហិរញ្ញវត្ថុឡើងវិញ

    ហុងកុង៖ ចាប់តាំងពីខែកុម្ភៈដើមឆ្នាំ២០២០មក ក្រុមហ៊ុនអាកាសចរណ៍ហុងកុង ខាថាយ ប៉ាស៊ីហ្វិក បានខាតបង់ប្រាក់រហូតដល់៣ពាន់លានដុល្លារហុងកុង ដោយសារប្រាក់ចំណូលពីសេវាដឹកអ្នកដំណើរធ្លាក់ចុះ អំឡុងវិបត្តិកូវីដ១៩ នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។ ឆ្លើយតបនឹងបញ្ហាខាងលើ ក្រុមហ៊ុនអាកាសចរណ៍ហុងកុងមួយនេះ បានប្រកាសពីផែន ការស្ដារ និងបង្កើនហិរញ្ញវត្ថុឡើងវិញ តាមរយៈកញ្ចប់ថវិកាសង្រ្គោះ៣៩ពាន់លានដុល្លារហុងកុង ឬស្មើនឹង៥.០៣ពាន់លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលហុងកុង ដើម្បីជួយក្រុមហ៊ុនមួយនេះ ឱ្យងើបផុតពីវិបត្តិហិរញ្ញវត្ថុ ។ ក្នុងចំណោមកញ្ចប់ថវិកាសង្រ្គោះខាងលើ ក្នុនោះ១៩.៥ពាន់លានដុល្លារហុងកុង ក្រោមរូបភាពជាភាគហ៊ុន ដែលខាងក្រុមហ៊ុននឹងកាន់កាប់៦ភាគរយ ១.៩៥ពាន់លានដុល្លារហុងកុងជាប្រាក់ធានា និង៧.៨ពាន់លានដុល្លារហុងកុងជាកម្ចី ៕

  • ផ្កាយរណបអង្កេតមហាសមុទ្រមានឈ្មោះថា HY-1D ត្រូវបានចិនបាញ់បង្ហោះដោយជោគជ័យ

    ផ្កាយរណបអង្កេតមហាសមុទ្រមានឈ្មោះថា HY-1D ត្រូវបានចិនបាញ់បង្ហោះដោយជោគជ័យ

    ចិន៖ ផ្កាយរណបអង្កេតមហាសមុទ្រមួយគ្រឿងមានឈ្មោះថា HY-1D ត្រូវបានចិនបាញ់បង្ហោះដោយជោគជ័យ កាលវេលាម៉ោង២៖៣១នាទីទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។ បណ្តាញផ្កាយរណបនេះ មិនត្រឹមតែសម្រាប់សម្រួលដល់ផ្នែកនាវាចរប៉ុណ្ណោះទេ តែវាក៏នឹងធ្វើការសិក្សាលម្អិត ទៅលើស្ថានភាពប្រែពណ៌នៃមហាសមុទ្រ ធនធានធម្មជាតិក្នុងសមុទ្រ បរិស្ថានអេកូឡូស៊ី ជាពិសេសវាក៏នឹងជួយដល់ការសិក្សាអំពីបញ្ហាបម្រែបម្រួល នៃអាកាសធាតុភពផែនដីផងដែរ នេះបើតាមរដ្ឋបាលអវកាសជាតិចិន (CNSA) ។ សូមជម្រាបថា ផ្កាយរណប HY-1D ត្រូវបានបាញ់បង្ហោះឡើងដោយប្រើប្រាស់រ៉ុក្កែត Long March-2C ដោយវានឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការរួម ជាមួយផ្កាយរណបមួយទៀតឈ្មោះ HY-1C ដែលត្រូវបានបាញ់បង្ហោះកាលពីខែកញ្ញា ឆ្នាំ២០១៨ ៕

  • Ford ប្រកាសប្រមូលរថយន្ត ជាង២លានគ្រឿងវិញ ដោយមានបញ្ហាទ្វារ

    Ford ប្រកាសប្រមូលរថយន្ត ជាង២លានគ្រឿងវិញ ដោយមានបញ្ហាទ្វារ

    ក្រុមហ៊ុន Ford Motor Co បានប្រកាស កាលពីថ្ងៃពុធទី១០ ខែមិថុនាថា ខ្លួននឹងប្រមូលមកវិញនូវរថយន្តចំនួន ២,១៥ លានគ្រឿងនៅសហរដ្ឋអាម៉េរិក ដែលមានទ្វារជាប់គាំង។ ក្រុមហ៊ុនផលិតរថយន្តធំជាងគេទី២ របស់សហរដ្ឋអាម៉េរិកមួយនេះបាននិយាយថា ការហៅប្រមូលមកវិញរួមមានរថយន្តឆ្នាំ២០១១ ដល់ឆ្នាំ ២០១៥។ ក្រុមហ៊ុន Ford បាននិយាយថា រថយន្តដែលត្រូវបានប្រមូលមកវិញដែលមានបញ្ហានោះ ត្រូវដោះដូរទ្វាវិញទាំងអស់ ពីសំណាក់ក្រុមហ៊ុនចែកចាយឬយ៉ាងនោះណាទេ ខណៈពេលបើកបរ ទ្វារអាចនឹងមិនដំណើរការ ប៉ុន្តែបាននិយាយថា ខ្លួនមិនបានដឹងពីរបាយការណ៍គ្រោះថ្នាក់ឬរបួសណាមួយដែលទាក់ទងនឹងបញ្ហានេះទេ៕