Category: ព័ត៌មានអន្តរជាតិ

  • អ្នកស្រាវជ្រាវព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកដើរថយក្រោយចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំ២០២០ មុនពេលវិបត្តិ COVID-19

    អ្នកស្រាវជ្រាវព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកដើរថយក្រោយចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំ២០២០ មុនពេលវិបត្តិ COVID-19

    សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកបានដើរថយក្រោយចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំ២០២០នេះមកម្ល៉េះ ពោលគឺមុនវិបត្តិកូវីដ១៩ នេះបើ តាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។ ការិយាល័យជាតិស្រាវជ្រាវសេដ្ឋកិច្ច បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា សមាជិករបស់ខ្លួនបានសន្និដ្ឋានថា ការងារ និងផលិតកម្មគឺបានធ្លាក់ចុះមិនធ្លាប់មានពីមុនមក និងបានរាលដាលនៅពាសពេញផ្ទៃប្រទេសក្នុងខែកុម្ភៈដើមឆ្នាំនេះ ។ ក្រុមអ្នកស្រាវជ្រាវបានពន្យារពេលធ្វើសេចក្ដីប្រកាសពីការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះ រហូតដល់ទៅបួនខែ ដើម្បីផ្ទៀងផ្ទាត់ពីភាពប្រាកដប្រជា ។ ជាក់ស្តែងវិបត្តិសេដ្ឋកិច្ចចុងក្រោយនៅសហរដ្ឋអាម៉េរិក គឺបានចាប់ផ្ដើមតាំងពីចុងឆ្នាំ២០០៧មកម្ល៉េះ ប៉ុន្ដែមួយឆ្នាំបន្ទាប់ ទើបក្រុមអ្នកស្រាវជ្រាវបានធ្វើការប្រកាស ៕

  • ភាពតានតឹងរវាងចិន និងសហរដ្ឋអាម៉េរិក នាំឱ្យក្រុមហ៊ុនចិនជាច្រើនសម្រេចចិត្តផ្អាកការចុះបញ្ជីចូលផ្សារហ៊ុនសហរដ្ឋអាម៉េរិក

    ភាពតានតឹងរវាងចិន និងសហរដ្ឋអាម៉េរិក នាំឱ្យក្រុមហ៊ុនចិនជាច្រើនសម្រេចចិត្តផ្អាកការចុះបញ្ជីចូលផ្សារហ៊ុនសហរដ្ឋអាម៉េរិក

    ចិន៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ផ្អែកលើប្រភពដែលខ្លួនទទួលបាន ចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមហ៊ុនចិនជាច្រើនបានសម្រេចចិត្តផ្អាកផែន ការចុះបញ្ជីទៅក្នុងផ្សារហ៊ុនអាម៉េរិកជាបណ្ដោះអាសន្ន ។ ជុំវិញបញ្ហានេះដែរ លោក ស្ទេហ្វិន ចាន់ មកពីក្រុមហ៊ុនច្បាប់ ដេឆឺត ក្នុងទីក្រុងហុងកុង បាននិយាយថា យើងបានឃើញអតិថិជនជាច្រើន ផ្អាកគម្រោងចុះបញ្ជីរបស់ពួកគេនៅក្នុងផ្សារហ៊ុនអាម៉េរិក ដោយសារតែទំនាក់ទំនងមិនល្អរវាងប្រទេសមហាអំណាចទាំងពីរ ។ ហើយបើតាមប្រភពខាងលើនេះ សម្រេចចិត្តផ្អាកនេះ កើតឡើងក៏ព្រោះតែទីក្រុងវ៉ាស៊ីនតោនបានលើកឡើងនូវសេចក្ដីព្រាងច្បាប់មួយ ដែលអាចនឹងបង្កការលំបាកដល់ក្រុមហ៊ុនចិន ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅលើទឹកដីអាម៉េរិក និងបន្ទាប់ពីផ្ទុះឡើងនូវរឿងអាស្រូវហិរញ្ញវត្ថុមួយនៅក្នុងក្រុមហ៊ុនចិនឡាក់ឃីនខូហ្វី ដែលជាគូប្រជែងដ៏ធំមួយរបស់ក្រុមហ៊ុន ស្តាបាក់ ៕

  • សិង្ហបុរីអនុម័តច្បាប់ថ្មីស្តីពីការប្រឆាំងភេរវកម្ម ខណៈបុគ្គលល្មើសនឹងច្បាប់ថ្មីនេះ នឹងជាប់ពន្ធនាគារចាប់ពី២ឆ្នាំឡើង និងផាកពិន័យប្រាក់ជាង១ម៉ឺនដុល្លារ

    សិង្ហបុរីអនុម័តច្បាប់ថ្មីស្តីពីការប្រឆាំងភេរវកម្ម ខណៈបុគ្គលល្មើសនឹងច្បាប់ថ្មីនេះ នឹងជាប់ពន្ធនាគារចាប់ពី២ឆ្នាំឡើង និងផាកពិន័យប្រាក់ជាង១ម៉ឺនដុល្លារ

    សិង្ហបុរី៖ ទីបំផុតច្បាប់ថ្មីរបស់សិង្ហបុរី ស្តីពីការប្រឆាំងភេរវកម្មបានចូលជាធរមានហើយ នេះបើតាមកាសែត South China Morning Post នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ យោងតាមច្បាប់ថ្មីខាងលើនេះ បុគ្គលដែលល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគារចាប់ពី០២ឆ្នាំឡើង និងផាកពិន័យជាប្រាក់ប្រមាណ១ម៉ឺន៤ពាន់៨៩១ ដុល្លារ។ ច្បាប់ថ្មីនេះទៀតសោត នឹងផ្តល់សិទ្ធិអំណាចដល់ប៉ូលីស ក្នុងការបិទរាល់ការទំនាក់ទំនងនៅនឹងកន្លែងកើតហេតុ រាប់ចាប់ពីការរូបថតភាពជាវីដេអូ ការផ្ញើរសារជាអក្សរ និងជាសំលេង ។ ក្រសួងមហាផ្ទៃសង្ហិបុរីដែលធ្វើច្បាប់ថ្មីនេះ បានលើកឡើងថា ច្បាប់ខាងលើនេះ គឺត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ការគំរាមកំហែងពីអំពើភេរវកម្ម ដែលបង្កឡើងដោយបុគ្គលជ្រុលនិយមក្នុងស្រុក និងភេរវករពីក្រៅប្រទេស ៕

  • គណៈរដ្ឋមន្ត្រីថៃសម្រេចផ្តល់ប្រាក់ជាង៣២០លានដុល្លារ ជួយកសិករដាំអំពៅ ៣០ម៉ឺននាក់

    គណៈរដ្ឋមន្ត្រីថៃសម្រេចផ្តល់ប្រាក់ជាង៣២០លានដុល្លារ ជួយកសិករដាំអំពៅ ៣០ម៉ឺននាក់

    ថៃ៖ គណៈរដ្ឋមន្ត្រីនៃប្រទេសថៃ កាលពីថ្ងៃអង្គារ៍ ទី៩ មិថុនា ២០២០ម្សិលមិញ បានអនុម័តលើកញ្ចប់ជំនួយថវិកា ផ្តល់ជូនកសិករដាំដំណាំអំពៅប្រមាណ៣០ម៉ឺននាក់ ស្ថិតក្រោមកម្មវិធីជំនួយ ដែលប៉ាន់ប្រមាណថា តម្រូវឲ្យមានមូលនិធិរដ្ឋ១០ពាន់លានបាត ឬ ៣២០ ៣០៣ ៥០០ ដុល្លារអាម៉េរិក នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។ លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរង នៃរាជរដ្ឋាភិបាលបាននិយាយថា គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ មេសា បានព្រមព្រៀងបង្កើតកម្មវិធីជំនួយអន្តរាគមន៍ បានសហើយស្នើឲ្យមានលម្អិតពីទំហំនៃការចំណាយ ខណៈដែលអត្រាចំណាយត្រូវបានប្រគល់ជូនគណៈរដ្ឋមន្ត្រី ហើយកាលពីម្សិលមិញ។ លោកស្រីថា កញ្ចប់ថវិកា១០ពាន់លានបាត សម្រាប់គម្រោងនេះនឹងត្រូវបានបែកចែងជាពីរផ្នែក  ក្នុងនោះ មួយផ្នែកទំហំ៦.៥ពាន់លានបាត ទូទាត់សម្រាប់ប្រជាកសិករដាំអំពៅទាំងអស់លើការប្រមូលផល និងផ្គត់ផ្គង់ទៅរោងចក្រ ខណៈដែល៣.៥ពាន់លានបាតទៀត សម្រាប់អ្នកដាំអំពៅដែលត្រូវបានហាមមិនឲ្យដុតចំការដាំអំពៅ ក្នុងពេលប្រមូលផលរួច ដែលជាផ្នែកជួយកាត់បន្ថយការបំពុលខ្យល់។ ប្រជាកសិករដាំអំពៅម្នាក់ ត្រូវបានគេដឹងថា ទទួលបានប្រាក់៨៥បាត ក្នុងមួយតោននៃការប្រមូលផល ខណៈដែលអ្នកដែលគេហាមមិនឲ្យដុតចំការទទួលបានប្រាក់បន្ថែម៧បាត ក្នុងមួយតោននៃការប្រមូលផល នេះបើតាមលោកស្រី Rachada Dhnadirek ដដែល។ គួរបញ្ជាក់ថា ការប្រមូលផលដំណាំអំពៅរបស់ប្រទេសថៃនៅឆ្នាំ២០២០នេះមានការធ្លាក់ចុះ មូលហេតុសំខាន់មកពីភាពរាំងស្ងួត ហើយការប្រមូលផលសរុបត្រូវបានរំពឹងថា នឹងមានប្រមាណ៧៤.៨៤លានតោន…

  • កងឆ្មាំការពារជាតិអាម៉េរិកជាច្រើនធ្វើតេស្តវិជ្ជមាន COVID-19 អំឡុងពេលដាក់ពង្រាយដើម្បី ទប់ស្កាត់បាតុកម្មទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    កងឆ្មាំការពារជាតិអាម៉េរិកជាច្រើនធ្វើតេស្តវិជ្ជមាន COVID-19 អំឡុងពេលដាក់ពង្រាយដើម្បី ទប់ស្កាត់បាតុកម្មទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    សហរដ្ឋអាម៉េរិក៖ កងកម្លាំងឆ្មាំការពារជាតិអាម៉េរិកមួយចំនួនធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 បន្ទាប់ពីពួកគេត្រូវបានដាក់ពង្រាយក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ក្នុងគោលបំណងបង្រ្កាបការធ្វើបាតុកម្មដោយហិង្សា ដើម្បីទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យកងកម្លាំងឆ្មាំជាតិអាម៉េរិកលោកស្រី ប្រ៊ូក ដេវីស បានលើកឡើងថា យើងមិនអាចបញ្ជាក់អំពីចំនួនកងកម្លាំង ដែលបានឆ្លងជំងឺ COVID-19 នោះឡើយ ដោយយោងលើហេតុផលសន្តិសុខ ។ បច្ចុប្បន្នកងកម្លាំងឆ្មាំការពារដែលឆ្លង COVID-19 កំពុងតែធ្វើចត្តាឡីស័ក ប៉ុន្តែមិនមានប្រភពណាអាចបញ្ជាក់អំពីស្ថានភាពរបស់ពួកគេនោះឡើយ ។ គួរបញ្ជាក់ថា កងកម្លាំងឆ្មាំការពារជាតិប្រចាំរដ្ឋធានីវ៉ាស៊ីនតោនចំនួន១.៧០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីទប់ទល់បាតុករហិង្សា ដែលធ្វើបាតុកម្មទាមទាររកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ ដែលត្រូវបានប៉ូលិសទីក្រុងមីននាផូលីស រដ្ឋមីននីសូតា ប្រើជង្គង់សង្កត់សរហូតដល់ស្លាប់ ដោយសារតែការសង្ស័យចាយលុយក្លែងក្លាយ២០ដុល្លារ ៕

  • សហរដ្ឋអាម៉េរិកសម្តែងការសោកស្តាយ ក្រោយកូរ៉េខាងជើងប្រកាសកាត់ផ្តាច់បណ្តាញទំនាក់ទំនងអន្តរកូរ៉េជាមួយនឹងកូរ៉េខាងត្បូង

    សហរដ្ឋអាម៉េរិកសម្តែងការសោកស្តាយ ក្រោយកូរ៉េខាងជើងប្រកាសកាត់ផ្តាច់បណ្តាញទំនាក់ទំនងអន្តរកូរ៉េជាមួយនឹងកូរ៉េខាងត្បូង

    សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបញ្ជាក់ថា សហរដ្ឋអាម៉េរិកមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថា នឹងកាត់ផ្តាច់បណ្តាញទំនាក់ទំនងអន្តរកូរ៉េទាំងអស់ជាមួយកូរ៉េខាងត្បូង ហើយថែមទាំងជំរុញឱ្យទីក្រុងព្យុងយ៉ាងវិលមករកតុចរចាផ្លូវការទូតវិញ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ សេចក្តីថ្លែងការណ៍ខាងលើនេះរបស់ក្រសួងការបរទេសអាម៉េរិក ធ្វើឡើងក្រោយកូរ៉េខាងជើងបានអះអាងថា នៅក្នុងជំហានដំបូង ខ្លួននឹងកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងនៅឯការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ខ្សែទូរស័ព្ទបន្ទាន់រវាងយោធាប្រទេសទាំងពីរ ក៏ដូចជាបណ្ដាញទំនាក់ទំនងជាមួយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ។ ការព្រមានខាងលើនេះរបស់កូរ៉េខាងជើង កើតឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងគម្រោងជាច្រើនទៀតជាច្រើនថ្ងៃមកហើយ បើសិនជាកូរ៉េខាងត្បូងនៅតែមិនអើពើឱ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តបញ្ជូនខិត្តប័ណ្ណរិះគន់ការដឹកនាំរបស់លោក គីម ជុងអ៊ុន ចូលមកក្នុងទឹកដីកូរ៉េខាងជើងទៀត ៕

  • មេដឹកនាំបក្សប្រជាធិបតេយ្យអាមេរិកជម្រុញឱ្យមានការផ្លាស់ប្តូរនីតិវិធី និងការទទួលខុសត្រូវរបស់ប៉ូលិស

    មេដឹកនាំបក្សប្រជាធិបតេយ្យអាមេរិកជម្រុញឱ្យមានការផ្លាស់ប្តូរនីតិវិធី និងការទទួលខុសត្រូវរបស់ប៉ូលិស

    សហរដ្ឋអាមេរិក៖ ក្រុមសមាជិកបក្សប្រជាធិបតេយ្យ នៅថ្ងៃចន្ទម្សិលមិញ បានស្នើឱ្យមានការផ្លាស់ប្តូរនីតិវិធី និងការទទួលខុសត្រូវរបស់មន្រ្តីប៉ូលិស ដែលជាការឆ្លើយតបយ៉ាងរហ័សតាមផ្លូវច្បាប់ ចំពោះការធ្វើបាតុកម្មទាមទាររកយុត្តិធម៌ឱ្យការស្លាប់របស់ជនជាតិអាមេរិកស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ ដោយសារប៉ូលិសស្បែកស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានគូសបញ្ជាក់ថា យើងមិនអាចដោះស្រាយអ្វីបានទាំងអស់ ក្រៅតែពីការផ្លាស់ប្តូរទាំងស្រុងនូវរចនាសម្ព័ន្ធ ។ ច្បាប់នេះនឹងកែប្រែលក្ខន្តិកៈប៉ូលិសព្រហ្មទណ្ឌសហព័ន្ធ ដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការកាត់ទោសមន្រ្តី ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តខុសដោយចេតនា ឬដោយមិនយកចិត្តទុកដាក់ ។ កញ្ចប់កំណែទម្រង់ច្បាប់នេះក៏នឹងផ្លាស់ប្តូរការការពារ “អភ័យឯកសិទ្ធិស្របច្បាប់” សម្រាប់ប៉ូលិស ដើម្បីបើកផ្លូវឱ្យមានការទាមទារសំណងខូចខាតយ៉ាងទូលំទូលាយនៅក្នុងពាក្យបណ្តឹង ៕

  • ចៅក្រមក្នុងទីក្រុង មីននាផូលីស កំណត់ឲ្យប៉ូលិសសម្លាប់លោក ចច ហ្វ្លយដ៍ តម្កល់ប្រាក់នៅក្រៅឃុំ១.២៥លានដុល្លារដោយមិនភ្ជាប់លក្ខខណ្ឌ

    ចៅក្រមក្នុងទីក្រុង មីននាផូលីស កំណត់ឲ្យប៉ូលិសសម្លាប់លោក ចច ហ្វ្លយដ៍ តម្កល់ប្រាក់នៅក្រៅឃុំ១.២៥លានដុល្លារដោយមិនភ្ជាប់លក្ខខណ្ឌ

    សហរដ្ឋអាមេរិក៖ នៅក្នុងសវនាការសាកសួរនៅថ្ងៃចន្ទម្សិលមិញ ធ្វើឡើងតាមរយៈវីដេអូមួយចេញពីពន្ធនាគារ នៃរដ្ឋមីននីសូតា  លោកស្រីចៅក្រម ជីនណៃ រ៉េឌីង បានដាក់ចេញប្រាក់តម្កល់នៅក្រៅឃុំ១លានដុល្លារភ្ជាប់ជាមួយលក្ខខណ្ឌ និង ១.២៥ដុល្លារដោយមិនភ្ជាប់លក្ខខណ្ឌ សម្រាប់អតីតប៉ូលិស ឌែរិក ឆូវីន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោកស្រីចៅក្រមបានបញ្ជាក់ទៀតថា ប្រាក់តម្កល់នៅក្រៅឃុំ១លានដុល្លារភ្ជាប់ជាមួយលក្ខខណ្ឌ នឹងតម្រូវឱ្យលោក ឆូវីន ប្រគល់កាំភ្លើង ឈប់ធ្វើការជាប៉ូលិស មិនធ្វើដំណើរចាកចេញពីរដ្ឋ និងមិនត្រូវមានទំនាក់ទំនងជាមួយគ្រួសាររបស់ចច ហ្វ្លយដ៍ ខណៈសវនាការលើកទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ ។ ក្រៅពីលោក ឌែរិក ឆូវីន ប៉ូលិសបីនាក់ផ្សេងទៀតដែលស្ថិតនៅកន្លែងកើតហេតុជាមួយនឹងលោក ក៏ត្រូវបានបណ្ដេញពីតំណែងផងដែរ បន្ទាប់ពីការស្លាប់របស់លោក ហ្វ្លយដ៍ ។ បច្ចុប្បន្នពួកគេទាំងបីនាក់ត្រូវបានចោទប្រកាន់ពីបទផ្ដល់ជំនួយ និងលើកទឹកចិត្តដល់អំពើមនុស្សឃាត ហើយកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅក្នុងរដ្ឋមីននីសូតា ៕

  • មន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់និយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការដកកងទ័ពចេញពីអាល្លឺម៉ង់ គឺជារឿងមិនអាចទទួលយកបាន

    មន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់និយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការដកកងទ័ពចេញពីអាល្លឺម៉ង់ គឺជារឿងមិនអាចទទួលយកបាន

    អាល្លឺម៉ង់៖ មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងកិច្ចការតំបន់អាត្លង់ទិករបស់ប្រទេសអាល្លឺម៉ង់ បានធ្វើការរិះគន់ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពរាប់ពាន់នាក់ចេញពីទឹកដីអាល្លឺម៉ង់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី អាន់ក្រេត ក្រាប ខារិនបូអើ បានគូសបញ្ជាក់ថា លោកស្រីមិនបានទទួលការបញ្ជាក់ណាមួយពីអាជ្ញាធរអាមេរិក ចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលថា សហរដ្ឋអាមេរិកសម្រេចដកទាហានរបស់ខ្លួនជាង១ភាគ៤ ដែលកំពុងប្រចាំការនៅអាល្លឺម៉ង់នៅឡើយទេ ។ សូមរំលឹកថា លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាមេរិកដកកងទ័ពចំនួន៩,៥០០នាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី ។ បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕

  • កូរ៉េខាងជើងគំរាមកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងរឿងបញ្ជូនខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន ចូលទឹកដីកូរ៉េខាងជើង

    កូរ៉េខាងជើងគំរាមកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងរឿងបញ្ជូនខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន ចូលទឹកដីកូរ៉េខាងជើង

    កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានគូសបញ្ជាក់ថា នៅក្នុងជំហានដំបូង ខ្លួននឹងកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងនៅឯការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ខ្សែទូរស័ព្ទបន្ទាន់រវាងយោធាប្រទេសទាំងពីរ ក៏ដូចជាបណ្ដាញទំនាក់ទំនងជាមួយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមានខាងលើនេះរបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងបានព្រមានបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងគម្រោងជាច្រើនទៀតជាច្រើនថ្ងៃមកហើយ បើសិនជាកូរ៉េខាងត្បូងនៅតែមិនអើពើឱ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តបញ្ជូនខិត្តប័ណ្ណរិះគន់ការដឹកនាំរបស់លោក គីម ជុងអ៊ុន ចូលមកក្នុងទឹកដីកូរ៉េខាងជើងទៀត ។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA វាមិនមានភាពចាំបាច់ទៀតនោះទេ ដែលត្រូវអង្គុយទល់មុខចរចាជាមួយកូរ៉េខាងត្បូង ហើយក៏មិនមានដែរ កិច្ចពិភាក្សាជាមួយពួកគេ ខណៈពួកគេនៅតែបន្តធ្វើឱ្យយើងខកចិត្ត… ពោលគឺអ្វីដែលពួកគេបានធ្វើ គឺជាទង្វើអរិភាពប្រឆាំងនឹងប្រជាជនយើងទំាងមូល ៕