Category: ព័ត៌មានអន្តរជាតិ

  • មេដឹកនាំការពារសិទ្ធិជនស៊ីវិលទាមទារឱ្យផ្តាស់ប្តូរ ប្រព័ន្ធយុត្តិធម៌នៅសហរដ្ឋអាម៉េរិក អំឡុងពិធីគោរពវិញ្ញាណចំពោះលោក ចច ហ្វ្លយដ៍

    មេដឹកនាំការពារសិទ្ធិជនស៊ីវិលទាមទារឱ្យផ្តាស់ប្តូរ ប្រព័ន្ធយុត្តិធម៌នៅសហរដ្ឋអាម៉េរិក អំឡុងពិធីគោរពវិញ្ញាណចំពោះលោក ចច ហ្វ្លយដ៍

    សហរដ្ឋអាម៉េរិក៖ មេដឹកនាំការពារសិទ្ធិជនស៊ីវិលនៅសហរដ្ឋអាម៉េរិកលោក អាល់ ហ្សាបថុន អះអាងថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ រហូតទាល់តែអាចផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌ទាំងមូលនៅក្នុងប្រទេសបាន នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ នៅឯពិធីបុណ្យសពរបស់លោក ហ្វ្លយដ៍ អ្នកតំណាងឲ្យក្រុមគ្រួសាររបស់ ហ្វ្លយដ៍ គឺលោក ប៊ិនចាមីន ក្រាំ បាននិយាយថា វាមិនមែនជំងឺឆ្លង COVID-19 ទេ ដែលបានសម្លាប់លោក ចច ហ្វ្លយដ៍ ប៉ុន្តែវាជាជំងឺឆ្លងមួយប្រភេទផ្សេងទៀត នោះគឺជាជំងឺរើសអើងជាតិសាសន៍ និងប្រកាន់ពូជសាសន៍ ។ សូមជម្រាបថា អ្នកកាន់ទុក្ខរាប់រយនាក់បានចូលរួមក្នុងពិធីគោរពវិញ្ញាណដ៏រំជួលចិត្ត ចំពោះលោក ចច ហ្វ្លយដ៍ ជាបុរសជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ក្នុងទីក្រុងមីននាផូលីស នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ (ម៉ោងក្នុងតំបន់) ដែលបានស្លាប់ក្រោមជង្គង់ប៉ូលីសស្បែកសកាលពីដើមសប្តាហ៍មុននេះ ៕

  • មនុស្សជាង១ម៉ឺននាក់ទូទាំងសហរដ្ឋអាម៉េរិកត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    មនុស្សជាង១ម៉ឺននាក់ទូទាំងសហរដ្ឋអាម៉េរិកត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    សហរដ្ឋអាម៉េរិក៖ មនុស្សសរុបជាង១ម៉ឺននាក់ត្រូវបានចាប់ខ្លួននៅទូទាំងសហរដ្ឋអាម៉េក ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងជាមួយការរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅរបស់ប៉ូលិស ក្រោយការស្លាប់របស់លោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ តួលេខខាងលើនេះ បានកើនឡើងរាប់រយនាក់ក្នុងមួយថ្ងៃៗ នៅពេលដែលក្រុមអ្នកតវ៉ាបានសម្រុកចូលតាមដងផ្លូវ ហើយបានជួបនឹងវត្តមានរបស់ប៉ូលិសយ៉ាងច្រើន និង បម្រាមគោចរដែលផ្តល់អំណាចដល់មន្ត្រីអនុវត្តន៍ច្បាប់បង្កើនការចាប់ខ្លួន ។ ភាគច្រើននៃការចាប់ខ្លួននេះ គឺទាក់ទិននឹងការប្រព្រឹត្តបទល្មើសកម្រិតទាបដូចជាការរំលោភបម្រាមគោចរ និងការខកខានក្នុងការបំបែកហ្វូង ខណៈមនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទលួច និងប្លន់ ៕

  • ហុងកុងអនុម័តច្បាប់គោរពភ្លេងជាតិចិន ហើយអ្នកមិនអនុវត្តន៍នឹងមានទោសជាប់ពន្ធធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦.៥០០ដុល្លារ

    ហុងកុងអនុម័តច្បាប់គោរពភ្លេងជាតិចិន ហើយអ្នកមិនអនុវត្តន៍នឹងមានទោសជាប់ពន្ធធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦.៥០០ដុល្លារ

    ហុងកុង៖ រដ្ឋសភាក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តច្បាប់ដ៏ចម្រូងចម្រាស់មួយ ដែលចាត់ទុកជាបទឧក្រិដ្ឋនូវការមិនគោរពភ្លេងជាតិចិន ខណៈមានការប្រឆាំងជាទូទៅនៅក្នុងដែនដីពាក់កណ្តាលស្វយ័តនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ ច្បាប់ចម្រូងចម្រាសនេះត្រូវបានអនុម័តមុនម៉ោង៥រសៀលថ្ងៃព្រហស្បតិ៍ ដោយសំឡេងគាំទ្រ៤១ និងប្រឆាំង១សំឡេង និងបន្ទាប់ពីអ្នកតាក់តែងច្បាប់ដែលគាំទ្រប្រជាធិបតេយ្យត្រូវគេហាមមិនឲ្យចូលរួម ដោយសារបានធ្វើការតវ៉ាខ្លាំងៗ និងហៅការអនុម័តច្បាប់នេះថា មានលក្ខណៈដូចឃាតកម្ម ។ ការអនុម័តច្បាប់ថ្មីឲ្យគោរពភ្លេងជាតិចិននេះ កើតឡើងក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំងគ្រោងអនុវត្តច្បាប់ចម្រូងចម្រាស់មួយទៀត គឺច្បាប់សន្តិសុខជាតិសម្រាប់ហុងកុងដែលទើបអនុម័តថ្មីៗដែរ ។ សូមជម្រាបថា សំណើច្បាប់នេះត្រូវបានស្នើឡើងកាលពីឆ្នាំមុន ដើម្បីជាការឆ្លើយតបទៅនឹងទង្វើរបស់អ្នកចូលរួមមើលការប្រកួតបាល់ទាត់មួយចំនួន ដែលតែងតែស្រែកឌឺដងឲ្យភ្លេងជាតិចិន ។ ក្រោមច្បាប់ថ្មី អ្នកដែលរកឃើញថា មានទោសអាចជាប់ទោសពន្ធនាគាររហូតដល់៣ឆ្នាំ និងពិន័យរហូតដល់៦.៥០០ដុល្លារ ។ ច្បាប់ថ្មីនេះ ក៏តម្រូវឲ្យសាលារៀនបញ្ចូលមេរៀនអំពីភ្លេងជាតិចិនទៅក្នុងកម្មវិធីសិក្សាផងដែរ ៕

  • ចិនត្រៀមអនុញ្ញាតឲ្យជើងហោះហើរបរទេសកាន់តែច្រើនធ្វើដំណើរមកកាន់ប្រទេសខ្លួនវិញ ស្របពេលដែលសហរដ្ឋអាមេរិកបែរជាហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិន

    ចិនត្រៀមអនុញ្ញាតឲ្យជើងហោះហើរបរទេសកាន់តែច្រើនធ្វើដំណើរមកកាន់ប្រទេសខ្លួនវិញ ស្របពេលដែលសហរដ្ឋអាមេរិកបែរជាហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិន

    ចិន៖ ចិននឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍បរទេសកាន់តែច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ប្រតិបត្តិការជើងហើររបស់ខ្លួនមកកាន់ចិនដីគោកវិញ ក្រោយរឹតត្បិតអស់រយៈពេលជាច្រើនខែ ដើម្បីទប់ស្កាត់ឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ ការកែសម្រួលនេះ ត្រូវបានធ្វើឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិន ហោះហើរមកកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៦ ខែមិថុនានេះតទៅ ជាការដាក់សម្ពាធឱ្យទីក្រុងប៉េកាំង អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក ប្រតិបត្តិការជើងហោះហើរទៅកាន់ប្រទេសចិនឡើងវិញ ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន (CAAC) បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នឹងត្រូវបានអនុញ្ញាតឱ្យបង្កើនចំនួនជើងហោះហើរអន្តរជាតិមកកាន់ចិនដីគោក០២លើកក្នុងមួយសប្ដាហ៍ នៅក្នុងករណីដែលគ្មានអ្នកដំណើរនៅលើជើងហោះហើររបស់ពួកគេណាម្នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 សម្រាប់រយៈពេល០៣សប្ដាហ៍ជាប់ៗគ្នា ៕

  • ជប៉ុនគ្រោងផ្តល់ប្រាក់៣០០លានដុល្លារ ក្នុងគោលបំណងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានវ៉ាក់សាំងចាំបាច់នានា

    ជប៉ុនគ្រោងផ្តល់ប្រាក់៣០០លានដុល្លារ ក្នុងគោលបំណងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានវ៉ាក់សាំងចាំបាច់នានា

    ជប៉ុន៖ អង្គការ Gavi, the Vaccine Alliance ដែលត្រូវបានបង្កើតឡើងដោយមូលនិធិ Bill & Melinda Gates Foundation របស់កំពូលមហាសេដ្ឋីអាម៉េរិក លោក Bill Gates ព្រមទាំងភរិយា នឹងទទួលបានថវិកា៣០០លានដុល្លារពីជប៉ុននៅឆ្នាំ២០២១ ដោយការផ្តល់នេះនឹងធ្វើឡើងសម្រាប់រយៈពេល០៥ឆ្នាំ (២០២១-២០២៥) នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ អង្គការ Vaccine Alliance នេះ តាមរយៈការជួយជ្រោមជ្រែងពីអង្គការអន្តរជាតិ ដូចជា WHO, UNICEF និងធនាគារពិភពលោកជាដើម ក៏ដូចជាតាមរយៈថវិកា ដែលត្រូវបានបរិច្ចាគពីបណ្តាប្រទេសនានា បាននឹងកំពុងជួយប្រទេសកំពុងអភិវឌ្ឍទទួលបានវ៉ាក់សាំងផ្សេងៗក្នុងតម្លៃធូរថ្លៃ ។ ពាក់ព័ន្ធជំងឺរាតត្បាតជាសកល COVID-19 វិញ អង្គការ Vaccine Alliance ក៏កំពុងផ្តល់ថវិកាទៅកាន់ប្រព័ន្ធសុខាភិបាល ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ការពារបុគ្គលិកសុខាភិបាលរបស់ខ្លួន និងទិញឧបករណ៍ធ្វើតេស្តជាដើម ៕

  • ផ្កាយរណបអ៊ីនធើណិតចំនួន៦០គ្រឿង ត្រូវបានក្រុមហ៊ុន SpaceX បាញ់បង្ហោះទៅកាន់ទីអវកាសដោយជោគជ័យ

    ផ្កាយរណបអ៊ីនធើណិតចំនួន៦០គ្រឿង ត្រូវបានក្រុមហ៊ុន SpaceX បាញ់បង្ហោះទៅកាន់ទីអវកាសដោយជោគជ័យ

    សហរដ្ឋអាម៉េរិក៖ ផ្កាយរណបអ៊ីនធើណិត Starlink ចំនួន៦០គ្រឿងត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Falcon-9 ចេញពីមូលដ្ឋានទ័ពអាកាស ខេបខាណាវើរ៉ាល់ ស្ថិតនៅរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ បន្ទាប់ពីតំណាក់កាលផ្ដាច់ខ្លួន តំណាក់កាលទី២នៃគ្រាប់រ៉ុក្កែត Falcon 9 បានចុះចតនៅលើផែនាវាដ្រូន ដែលត្រូវបានដាក់ឈរជើងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយក្រោយមកទៀតទើប SpaceX ប្រកាសពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប Starlink ចំនួន៦០គ្រឿងនោះ។ សូមជម្រាបថា ក្រុមហ៊ុនអវកាសឯកជនអាម៉េរិក SpaceX មានគម្រោងបាញ់បង្ហោះផ្កាយរណប Starlink ចំនួន១ម៉ឺន២ពាន់គ្រឿងនៅត្រឹមឆ្នាំ២០២៤ខាងមុខ និង៣ម៉ឺនគ្រឿងបន្ថែមទៀតនៅពេលអនាគត ៕

  • លោក George Floyd មានផ្ទុកជំងឺកូវីដ១៩ មុនពេលនគរបាលអាម៉េរិកសង្កត់ជង្គង់ បណ្តាលឲ្យស្លាប់

    លោក George Floyd មានផ្ទុកជំងឺកូវីដ១៩ មុនពេលនគរបាលអាម៉េរិកសង្កត់ជង្គង់ បណ្តាលឲ្យស្លាប់

    សារព័ត៌មាន CBS News បានចេញផ្សាយថា យោងតាមរបាយការណ៍មួយចេញផ្សាយដោយការិយាល័យរបស់មណ្ឌលពិនិត្យវេជ្ជសាស្រ្តក្រុង Hennepin នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បញ្ជាក់ថា ក្រោយការវះកាត់ពិនិត្យសាកសព គ្រូពេទ្យបានរកឃើញថា George Floyd មានផ្ទុកជំងឺកូវីដ១៩។ ប្រភពបង្ហាញថា George Floyd បានធ្វើតេស្តរកកូវីដ១៩ តាំងពីថ្ងៃទី៣ ខែមេសាមក ប៉ុន្តែគាត់មិនមានចេញរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ George Floyd កាលពីចុងខែឧសភាកន្លងទៅបានស្លាប់ ក្រោយពេលរងការសង្កត់លើ ក ដោយជង្គង់របស់ប៉ូលិសក្រុង Minneapolis៕

  • លោក ដូណាល់ ត្រាំ និយាយថា លោកទំនងជាមិនត្រូវការប្រើកម្លាំងយោធា ដើម្បីឆ្លើយតបនឹងក្រុមបាតុករឡើយ

    លោក ដូណាល់ ត្រាំ និយាយថា លោកទំនងជាមិនត្រូវការប្រើកម្លាំងយោធា ដើម្បីឆ្លើយតបនឹងក្រុមបាតុករឡើយ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះបញ្ជាក់ថា រូបលោកមិនជឿជាក់ថា នឹងចាំបាច់ត្រូវប្រើកងទ័ពអាម៉េរិក ដើម្បីឆ្លើយតបនឹងការតវ៉ាក្នុងស្រុក ដែលបង្កឡើងដោយប៉ូលិសសម្លាប់បុរសស្បែកខ្មៅម្នាក់ ដែលមិនមានអាវុធក្នុងដៃនៅទីក្រុងមីននាផូលីស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Newsmax ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមិនគិតថា… យើងនឹងធ្វើរឿងនោះទេ ខណៈការថ្លែងបែបនេះ គឺផ្ទុយទៅនឹងអ្វីលោក ត្រាំ ផ្ទាល់បានបញ្ជាក់នាពេលថ្មីៗនេះថា ប្រសិនបើអភិបាលរដ្ឋនានាក្នុងប្រទេស មិនអាចគ្រប់គ្រងការតវ៉ានៅក្នុងរដ្ឋរបស់ពួកគេបានទេ លោកនឹងបញ្ជូនយោធាដើម្បីបញ្ឈប់បាតុកម្មតវ៉ាទាំងនោះ។ យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិរបស់លោក គឺលោក Mark Esper បានចេញមុខជំទាស់ក្នុងការដាក់ពង្រាយកម្លាំងយោធា ដោយលោកនិយាយថា ជម្រើសប្រើកងទ័ពដែលកំពុងបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយបំផុត ហើយប្រើតែនៅក្នុងស្ថានការណ៍បន្ទាន់ និងធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ លោកថា ឥឡូវនេះ យើងមិនស្ថិតនៅក្នុងស្ថានការណ៍ណាមួយ ក្នុងចំណោមស្ថានការណ៍ខាងលើនេះទេ ៕

  • លោក បារ៉ាក់ អូបាម៉ា អំពាវនាវឱ្យមានការធ្វើកំណែទម្រង់នៅក្នុងស្ថាប័នប៉ូលិសទូទាំងសហរដ្ឋអាម៉េរិក

    លោក បារ៉ាក់ អូបាម៉ា អំពាវនាវឱ្យមានការធ្វើកំណែទម្រង់នៅក្នុងស្ថាប័នប៉ូលិសទូទាំងសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានចេញមុខធ្វើការអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ នៅក្នុងស្ថាប័នប៉ូលិសទូទាំងប្រទេស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ បន្ថែមលើនេះ លោក អូបាម៉ា បានបញ្ជាក់ថា ខ្ញុំជំរុញឱ្យអភិបាលក្រុងទាំងអស់នៅក្នុងប្រទេសពិនិត្យឡើងវិញ នូវការប្រើប្រាស់កម្លាំងប៉ូលិសរបស់អ្នក និងធ្វើកំណែទម្រង់ផងដែរ ។ លោក អូបាម៉ា បានកត់សម្គាល់បែបនេះ នៅក្នុងបទអត្ថាធិប្បាយតាមវីដេអូជាលើកដំបូង ចាប់តាំងពីការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ កាលពីថ្ងៃទី២៥ ខែឧសភាមកនេះ ។ ស្របពេលជាមួយគ្នានោះដែរ អតីតប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានបង្ហាញការគំាទ្រ និងកោតសរសើរយ៉ាងខ្លាំង ចំពោះយុវជនអាម៉េរិកទាំងឡាយ ដែលកំពុងចូលរួមបាតុកម្មទាមទាររកយុត្តិធម៌ ចំពោះអំពើរើសអើងពូជសាសន៍ ៕

  • សហរដ្ឋអាម៉េរិកបញ្ជាឲ្យផ្អាកការហោះហើររបស់យន្តហោះចិនទាំងអស់ ទាំងចូល និងចេញពីសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិកបញ្ជាឲ្យផ្អាកការហោះហើររបស់យន្តហោះចិនទាំងអស់ ទាំងចូល និងចេញពីសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ បានបញ្ជាឲ្យផ្អាកការហោះហើររបស់យន្តហោះចិនទាំងអស់ ទាំងចូល និងចេញពីសហរដ្ឋអាម៉េរិក បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងមិនអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ អាម៉េរិកបន្តសេវាមកកាន់ចិនឡើងវិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ កន្លងមកនេះ ក្រសួងគមនាគមន៍អាម៉េរិកបានលើកឡើងថា បណ្តាក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកបានស្នើសុំបន្តសេវាដឹកអ្នកដំណើរ ចាប់ពីថ្ងៃ០១ ខែមិថុនាតទៅ តែរដ្ឋាភិបាលចិនមិនអនុញ្ញាត ដែលជាការរំលោភកិច្ចព្រមព្រៀងគមនាគមន៍ផ្លូវអាកាសរបស់យើង ។ ការផ្អាកខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃ១៦ ខែមិថុនានេះ តែអាចត្រូវបានអនុវត្តន៍លឿនជាងនេះ ប្រសិនបើលោក ដូណាល់ ត្រាំ បញ្ជាឲ្យធ្វើវា នេះបើតាមក្រសួងគមនាគមន៍អាម៉េរិក។ ហើយការផ្អាកនេះទៀតសោត នឹងត្រូវអនុវត្តលើក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលចិនចំនួន០៧ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនតែ០៤ប៉ុណ្ណោះ ដែលកំពុងដំណើរការហោះហើរមកកាន់បណ្តាទីក្រុងរបស់សហរដ្ឋអាម៉េរិក ក្នុងនោះមានដូចជា ក្រុមហ៊ុនអាកាសចរណ៍ Air China និង China Eastern Airlines ៕