Category: ព័ត៌មានអន្តរជាតិ

  • ចិនព្រមានពីការផ្ទុះសង្រ្គាមត្រជាក់ជាមួយសហរដ្ឋអាម៉េរិក ចំពេលមានរបាយការណ៍ថា ចិនកំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះទៅក្បែរកោះតៃវ៉ាន់

    ចិនព្រមានពីការផ្ទុះសង្រ្គាមត្រជាក់ជាមួយសហរដ្ឋអាម៉េរិក ចំពេលមានរបាយការណ៍ថា ចិនកំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះទៅក្បែរកោះតៃវ៉ាន់

    ចិន៖ ចិនត្រូវបានគេរាយការណ៍ថា កំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងទៅកាន់តំបន់ឆ្នេរសមុទ្រក្បែរកោះតៃវ៉ាន់ ក្រោយចិនព្រមានពីការផ្ទុះ សង្រ្គាមត្រជាក់ថ្មីមួយជាមួយសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន The Sun នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ ព័ត៌មានពីការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង Liaoning និងShandong កើតមានឡើងបន្ទាប់ពីចិនបានព្រមានពីការប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់ ជាការឆ្លើយទៅនឹងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលបានព្រមានផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយចិន។ បច្ចុប្បន្ន នាវាផ្ទុកយន្ដហោះចម្បាំងទាំងពីររបស់ចិនខាងលើនេះ កំពុងស្ថិតនៅក្រោមការហ្វឹកហាត់ពីរបៀបត្រៀមខ្លួនប្រយុទ្ធនៅឯឆ្នេរ Bohai Bay នៃតំបន់សមុទ្រលឿង មុននឹងទៅចូលរួមក្នុងសមយុទ្ធយោធាមួយនៅក្បែរកោះ Pratas ។ សូមបញ្ជាក់ថា សកម្មភាពចល័តនាវាផ្ទុកយន្តហោះចម្បាំងនេះទៀតសោត នឹងក្លាយជាលើកដំបូងបំផុត ដែលនាវាចម្បាំងស៊េរីថ្មីរបស់ចិនទាំងពីរគ្រឿងត្រូវដាក់ពង្រាយព្រមគ្នា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងនៅឯកោះតៃវ៉ាន់ ពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាពីសំណាក់ប្រទេសចិន ដើម្បីបង្រួមបង្រួមដែនកោះមួយនេះ៕

  • សហរដ្ឋអាម៉េរិកព្រមានលុបចោលលក្ខន្តិកៈពាណិជ្ជកម្មពិសេសសម្រាប់ទីក្រុងហុងកុង បើសិនចិនអនុម័តច្បាប់សនិ្តសុខជាតិថ្មីលើដែនដីស្វយ័តនេះ

    សហរដ្ឋអាម៉េរិកព្រមានលុបចោលលក្ខន្តិកៈពាណិជ្ជកម្មពិសេសសម្រាប់ទីក្រុងហុងកុង បើសិនចិនអនុម័តច្បាប់សនិ្តសុខជាតិថ្មីលើដែនដីស្វយ័តនេះ

    សហរដ្ឋអាម៉េរិក៖ មន្រ្តីកំពូលសេតវិមានបានព្រមានជាថ្មីទៀតថា សហរដ្ឋអាម៉េរិកនឹងលុបចោលលក្ខន្តិកៈពាណិជ្ជកម្មពិសេស សម្រាប់ទីក្រុងហុងកុង បើសិនជាចិនអនុម័តច្បាប់សនិ្តសុខជាតិថ្មីលើដែនដីស្វយ័តមួយនេះ នេះបើតាមសារព័ត៌ មានរ៉យទ័រនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងកម្មវិធី ហ្វេស ឌឹ ណេសិន របស់ស្ថានីយទូរទស្សន៍ CBS នៅថ្ងៃអាទិត្យម្សិលមិញ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក រ៉ូប៊ឺត អូប្រាយអិន បានសង្កត់ធ្ងន់ ថា ប្រទេសចិនកំពុងរំលោភបំពានលើកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ ដែលបានផ្ដល់ស្វយ័តភាពដល់ទីក្រុងហុងកុងរហូតដល់ឆ្នាំ២០៤៧ ។ ការលើកឡើងបែបនេះរបស់លោក រ៉ូប៊ឺត អូប្រាយអិន ធ្វើឡើងបន្ទាប់ពីកងកម្លាំងប៉ូលិសហុងកុងបានសម្រេចប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល ដែលប្រមូលផ្តុំគ្នាតវ៉ាចំពោះគម្រោងរបស់ប្រទេសចិន ស្តីពីការចង់ដាក់ចេញនូវច្បាប់សន្តិសុខជាថ្មីលើទីក្រុងហុងកុង ។ ពាក់ព័ន្ធនឹងស្ថានការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះដែរ អ្វីៗអាចនឹងវិលទៅរកភាពតានតឹងឡើងវិញ បន្ទាប់ពីបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុងបានស្ងប់ស្ងាត់មួយរយៈធំ ដោយសារតែការឆ្លងរាតត្បាតជាសកលនៃជម្ងឺ COVID-19 ៕

  • ប្រមុខការទូតចិនថ្លែងថា ចិនត្រៀមខ្លួនជានិច្ចដើម្បីធ្វើការជាមួយសហរដ្ឋអាម៉េរិក ក្រោមស្មារតីសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក

    ប្រមុខការទូតចិនថ្លែងថា ចិនត្រៀមខ្លួនជានិច្ចដើម្បីធ្វើការជាមួយសហរដ្ឋអាម៉េរិក ក្រោមស្មារតីសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក

    ចិន៖ សហរដ្ឋអាម៉េរិកគួរតែឈប់ខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃទៀតទៅ ស្របពេលដែលចិនត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការជាមួទីក្រុងវ៉ាស៊ីនតោន ក្រោមស្មារតីសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី និងត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ខ្លួន ប្រមុខការទូតចិនរូបនេះបានគូសបញ្ជាក់ថា ចិន-សហរដ្ឋអាម៉េរិកត្រូវតែចាប់ផ្តើមធ្វើការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច សម្រាប់សេដ្ឋកិច្ចរៀងៗខ្លួនរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់សេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលផងដែរ ក្នុងនាមជាកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ ។ នាឱកាសនោះដែរ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ចិន-សហរដ្ឋអាម៉េរិកនឹងទទួលបានផលប្រយោជន៍ជាច្រើនពីការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ប៉ុន្តែបើនៅតែប្រឈមមុខគ្នាយកឈ្នះយកចាញ់ គឺនឹងទទួលបានតែការខាតបង់រៀងៗខ្លួនប៉ុណ្ណោះ ៕

  • ប្រជាជាតិចំនួន១០នៅអឺរ៉ុបសម្តែងការសោកស្តាយ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញា Open Skies

    ប្រជាជាតិចំនួន១០នៅអឺរ៉ុបសម្តែងការសោកស្តាយ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញា Open Skies

    បារាំង៖ ប្រទេសចំនួន១០នៅអឺរ៉ុប ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីសម្តែងការសោកស្តាយ ចំពោះការដកខ្លួនរបស់សហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញាបើកចំហរមេឃ ឬ Open Skies ដែលពួកគេចាត់ទុកថា ជាធាតុផ្សំដ៏សំខាន់នៃក្របខណ្ឌកសាងទំនុកចិត្ត ដែលត្រូវបានបង្កើតឡើងក្នុងទសវត្សកន្លងមកនេះ ដើម្បីបង្កើនតម្លាភាព និងសន្តិសុខនៅទូទាំងអឺរ៉ុប និងអាត្លង់ទិក នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។ ពួកយើងមានការសោកស្តាយជាខ្លាំង ចំពោះការប្រកាសដោយរដ្ឋាភិបាលរបស់សហរដ្ឋអាម៉េរិក អំពីចេតនាដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្ទៃមេឃ Open Skies បើទោះបីជាយើងបានចែករំលែកក្តីបារម្ភរបស់ខ្លួន ទាក់ទងនឹងការអនុវត្តបទប្បញ្ញត្តិសន្ធិសញ្ញាដោយប្រទេសរុស្ស៊ីក៏ដោយ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសបារាំង អាល្លឺម៉ង់ បែលហ្ស៊ិក អេស្ប៉ាញ ហ្វាំងឡង់ អ៊ីតាលី លុចសាំបួរ ហូឡង់ សាធារណៈរដ្ឋឆេក និងស៊ុយអ៊ែត ។ ការសម្តែងការសោកស្តាយរបស់ប្រជាជាតិចំនួន១០នៅអឺរ៉ុបខាងលើនេះ បានកើតមានឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានជូនដំណឹងដល់សម្ព័ន្ធមិត្តថា សហរដ្ឋអាម៉េរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ ឬ Open Skies ដោយបានស្ដីបន្ទោសរុស្ស៊ីថា រំលោភបំពានលើសន្ធិសញ្ញាអន្តរជាតិមួយនេះ ៕

  • ទីបំផុតមនុស្ស១០៧នាក់ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប៉ាគីស្ថាន

    ទីបំផុតមនុស្ស១០៧នាក់ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប៉ាគីស្ថាន

    ប៉ាគីស្ថាន៖ ទីបំផុតមនុស្សសរុប១០៧នាក់ បានបាត់បង់ជីវិតទាំងអស់ ក្នុងនោះមានអ្នកដំណើរ៩៩នាក់ និងអ្នកបម្រើការងារ០៨នាក់ បន្ទាប់ពីយន្តហោះរបស់ អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) មួយគ្រឿងប្រភេទ Airbus A320 បានធ្លាក់លើតំបន់លំនៅឋានរបស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន នេះបើតាមការបញ្ជាក់របស់អភិបាលក្រុងនេះផ្ទាល់ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Sky News នាយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។ បើតាមអ្នកនាំពាក្យអាកាសចរណ៍ប៉ាគីស្ថាន PIA នៅមុនពេលយន្តហោះធ្លាក់ គេបានលឺអាកាសយានិកនិយាយពាក្យជាចុងក្រោយថា មានបញ្ហាបច្ចេកទេសហើយ ។ ហើយរហូតមកទល់ពេលនេះ ក្រុមសង្គ្រោះ និងទាហាន កំពុងតែស្ថិតនៅកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងប្រមូលកម្ទេចកម្ទីយន្តហោះ ក៏ដូចជាសាកសពជនរងគ្រោះ ។ ហេតុការណ៍ដ៏អាក្រក់ខាងលើនេះ បានកើតឡើងបន្ទាប់រដ្ឋាភិបាលប៉ាគីស្ថានទើបអនុញ្ញាតឲ្យបើកដំណើរការឡើងវិញបានមួយថ្ងៃប៉ុណ្ណោះ ក្រោយធ្វើការផ្អាកអស់មួយរយៈ ដោយសារការរាតត្បាតជំងឺ COVID-19 ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ថា ប្រជាជននៅលើដីប៉ុន្មាននាក់អាចស្លាប់ ឬរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះឡើយ ៕ …

  • លោក ដូណាល់ ត្រាំ អះអាងពីការដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ Open Skeis

    លោក ដូណាល់ ត្រាំ អះអាងពីការដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ Open Skeis

    សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានជូនដំណឹងដល់សម្ព័ន្ធមិត្តថា សហរដ្ឋអាម៉េរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ ឬ Open Skies ដោយបានស្ដីបន្ទោសរុស្ស៊ីថា រំលោភបំពានលើសន្ធិសញ្ញាអន្តរជាតិមួយនេះ នេះបើ តាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េករូបនេះបាននិយាយថា រុស្ស៊ីមិនបានគោរពតាមសន្ធិសញ្ញាអន្តរជាតិនេះទេ ហើយសហរដ្ឋអាម៉េរិកអាចងាករកសន្ធិសញ្ញានេះវិញ ឬចរចារបង្កើតសន្ធិសញ្ញាថ្មីជាមួយប្រទេសរុស្ស៊ី ។ ជាការឆ្លើយតបវិញនោះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក អាឡិចសាន់ឌើ គ្រូស្កូ បានអះអាងថា ប្រទេសរបស់លោកមិនបានរំលោភសន្ធិសញ្ញានេះទេ ហើយការដកខ្លួនចេញភ្លាមៗរបស់ទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បណ្តាប្រទេសអឺរ៉ុប ដែលជាសមាជិករបស់អង្គការ NATO ។ សូមបញ្ជាក់ថា សន្ធិសញ្ញាបើកចំហរផ្ទៃមេឃ ឬ Open Skies ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០២នោះ បានអនុញ្ញាតឱ្យមានជើងហោះហើរពុំបំពាក់អាវុធឃ្លាំមើលពីលើអាកាស (យន្តហោះស៊ើបការណ៍) នៅលើទឹកដីនៃប្រទេសហត្ថលេខីចំនួន៣៥ប្រទេស ក្នុងគោលបំណងកាត់បន្ថយលទ្ធភាពនៃជម្លោះយោធា ដែលអាចកើតមានដោយសារកង្វះខាតតម្លាភាព ៕

  • មនុស្សស្លាប់កើនឡើងដល់៨០នាក់ ក្រោយព្យុះស៊ីក្លូ អាំផាន វាយប្រហារលើប្រទេសឥណ្ឌា

    មនុស្សស្លាប់កើនឡើងដល់៨០នាក់ ក្រោយព្យុះស៊ីក្លូ អាំផាន វាយប្រហារលើប្រទេសឥណ្ឌា

    ឥណ្ឌា៖ ព្យុះស៊ីក្លូនឈ្មោះ អាំផាន ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតកម្រមាន បានវាយប្រហារយ៉ាងដំណំលើរដ្ឋអូឌីសា និងរដ្ឋ វែសត៍ ប៊ែងហ្គាល់ ភាគខាងកើតប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៨០នាក់ ហើយក្រៅពីឆក់យកជីវិតមនុស្ស វាបានបង្កការបំផ្លិចបំផ្លាញជាច្រើនផ្សេងទៀត នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយខាងលើនេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃដដែលនេះ បានចុះទស្សនកិច្ចនៅរដ្ឋ វែសត៍ ប៊ែងហ្គាល់ ដើម្បីត្រួតពិនិត្យស្ថានការណ៍ ហើយលោកនឹងបន្តទៅរដ្ឋ អូឌីសា ថែមទៀត ។ បន្ទាប់ពីបោកបក់លើប្រទេសឥណ្ឌាហើយនោះ ព្យុះស៊ីក្លូនដ៏កំណាចនេះ បានធ្វើដំណើរទៅដល់ប្រទេសបង់ក្លាដែស នៅថ្ងៃព្រហស្បតិ៍តម្សិលមិញ ដោយវាបានចាប់ផ្តើមថយចុះកម្លាំងទៅវិញ ប៉ុន្តែក៏បានបង្កការបំផ្លិចបំផ្លាញ និង ផ្តាច់ជីវិតមនុស្សមួយចំនួននៅទីនោះផងដែរ ៕

  • ថៃនាំមុខគេនៅអាស៊ានក្នុងការប្រើសេវា 5G ព្រោះតែកូវីដ១៩

    ថៃនាំមុខគេនៅអាស៊ានក្នុងការប្រើសេវា 5G ព្រោះតែកូវីដ១៩

    ថៃ៖ ការផ្ទុះនូវជំងឺវីរុសកូវីដ១៩ បានធ្វើឲ្យ ក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅប្រទេសថៃពន្លឿនការបញ្ចេញនូវប្រព័ន្ធទំនាក់ទំនង 5G ធ្វើឲ្យថៃក្លាយជាប្រទេសអាស៊ានដំបូងគេដែលមានសេវា 5G ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មមុនគេ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន asia.nikkei។ ក្រុមហ៊ុនទូរគមនាគមន៍ AIS និង True Corp. កំពុងប្រកួតប្រជែងគ្នាក្នុងការដាក់សេវា 5G នៅតាមមន្ទីរពេទ្យដើម្បីផ្ដល់ជំនួយដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ប្រទេសបន្ទាប់នៅអាស៊ានដែលទំនងជាបញ្ចេញសេវា 5G ឲ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មនៅឆ្នាំនេះគឺវៀតណាម ដោយគ្រោងបញ្ចេញសេវា 5G ជាលក្ខណៈពាណិជ្ជកម្មនៅក្នុងខែមិថុនាខាងមុខ៕ធ.ដ

  • ក្រុមហ៊ុន Oxford Economics ព្យាករណ៍ថា លោក ដូណាល់ ត្រាំ នឹងបរាជ័យការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០

    ក្រុមហ៊ុន Oxford Economics ព្យាករណ៍ថា លោក ដូណាល់ ត្រាំ នឹងបរាជ័យការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០

    សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ នឹងទទួលបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកនៅក្នុងខែវិច្ឆិកាខាងមុខ នេះបើតាមការព្យាករណ៍មួយរបស់ក្រុមហ៊ុន Oxford Economics និងត្រូវបានចុះផ្សាយសារព័តមាន CGTN នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។ ការព្យាករណ៍នេះធ្វើឡើងដោយផ្អែកលើបញ្ហាសេដ្ឋកិច្ច ការកើនឡើងអត្រាអ្នកគ្មានការងារធ្វើ អតិផរណា និង បញ្ហាប្រាក់ចំណូលរបស់ប្រជាជនអាម៉េរិក បង្កឡើងដោយវិបត្តិ COVID-19 នោះ លោក ដូណាល់ ត្រាំ នឹងទទួលបានសំឡេងបោះឆ្នោតពីប្រជាជន ឬ popular vote តែ៣៥ភាគរយប៉ុណ្ណោះ ។ យ៉ាងណាមិញ បើតាមលោក ហ្គ្រេន វ៉ាល្លឺ ប្រធានយុទ្ធសាស្ត្រនយោបាយអាម៉េរិក ប្រចាំក្រុមហ៊ុន AGF Investments យល់ថា ការព្យាករណ៍បែបនេះ ដូចជាលឿនពេក ។ សូមជម្រាបថា ការព្យាកណ៍របស់ក្រុមហ៊ុន Oxford Economics ពីសំឡេង popular vote មិនដែលខុសឡើយ ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅឆ្នាំ១៩៤៨មក លើកលែងតែនៅឆ្នាំ១៩៦៨ និងឆ្នាំ១៩៧៦ប៉ុណ្ណោះ ៕…

  • ធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ៩.៧ភាគរយ ដោយសារតែវិបត្តិ COVID-19

    ធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ៩.៧ភាគរយ ដោយសារតែវិបត្តិ COVID-19

    បរទេស៖ ការរាតត្បាតនៃជម្ងឺ COVID-19 អាចនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៩.៧ភាគរយ ដោយបន្ថែមលើការព្យាករណ៍របស់ខ្លួនកាលពីពេលមុន ខណៈវីរុសនេះបានបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យមនុស្សរាប់លាននាក់គ្មានការងារធ្វើ នេះបើតាមធនាគារអភិវឌ្ឍន៍អាស៊ី ADB និងត្រូវបានចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍នាពេលថ្មីៗ ។ ធនាគារដែលមានទីស្នាក់ការនៅប្រទេសហ្វីលីពីននេះបានលើកឡើងថា វាពិបាកនឹងស្តារឡើងវិញណាស់ ហើយបានព្រមានថា ពួកគេមិនអាចកាត់បន្ថយលទ្ធភាពនៃវិបត្តិហិរញ្ញវត្ថុបានទេ ប្រសិនបើជំងឺរាតត្បាតមិនត្រូវបានទប់ស្កាត់ឲ្យបានយ៉ាងឆាប់រហ័ស ដើម្បីការពារភាពខ្វះខាត និងក្ស័យធន ។ ការរាតត្បាតនៃវីរុសនេះ នាំឱ្យមានអ្នកអត់ការងារធ្វើចំនួន២៤២លាននាក់ ពោលគឺច្រើនជាងចំនួនអ្នកអត់ការងារធ្វើក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពី១០ឆ្នាំមុន៧ដង ស្មើនឹងទឹកប្រាក់១.៨ពាន់ពាន់លានដុល្លារ ៕