Category: ព័ត៌មានអន្តរជាតិ

  • ព្រះរាជអាជ្ញាកំពូលវេណេស៊ុយអេឡាស្នើធ្វើបត្យាប័នជនជាប់ចោទអតីតយោធាជើងចាស់អាម៉េរិកម្នាក់ ដែលមានជាប់ទាក់ទិនពីបទរៀបចំផែនការផ្តួលរំលំរបបដឹកនាំ ម៉ាឌូរ៉ូ

    ព្រះរាជអាជ្ញាកំពូលវេណេស៊ុយអេឡាស្នើធ្វើបត្យាប័នជនជាប់ចោទអតីតយោធាជើងចាស់អាម៉េរិកម្នាក់ ដែលមានជាប់ទាក់ទិនពីបទរៀបចំផែនការផ្តួលរំលំរបបដឹកនាំ ម៉ាឌូរ៉ូ

    វេណេស៊ុយអេឡា៖ ព្រះរាជអាជ្ញាកំពូលវេណេស៊ុយអេឡាលោក តារ៉េក សាអេប នៅថ្ងៃសុក្រនេះបាននិយាយថា ការិយាល័យរបស់លោកស្នើសុំឱ្យមានការឃុំខ្លួន និងការធ្វើបត្យាប័នអតីតយោធាជើងចាស់អាមេរិក ចូដិន ហ្គូទ្រូ និងយោធាវ៉េណេស៊ុយអេឡា០២នាក់ទៀត ដោយចោទប្រកាន់ពីបទមានជាប់ពាក់ព័ន្ធនឹងការរៀបចំផែន ការផ្តួលរំលំរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ នេះបើតាមសារព័ត៌ មានរ៉យទ័រ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អាជ្ញាធរវេណេស៊ុយអេឡាបានរាយការណ៍ថា កងកម្លាំងយោធាវេណេស៊ុយអេឡា បានទប់ស្កាត់ការឈ្លានពានពីសំណាក់កងប្រដាប់អាវុធស៊ីឈ្នួលមួយក្រុម ដែលប៉ុនប៉ងចូលមកកាន់តំបន់ឆ្នេរភាគកណ្តាលរបស់វេណេស៊ុយអេឡា តែមិនបានសម្រេច ។ ០២ថ្ងៃក្រោយមកទៀត ទូរទស្សន៍ជាតិវេណេស៊ុយអេឡាបានចេញផ្សាយខ្សែវីដេអូមួយ ស្តីអំពីពលរដ្ឋអាម៉េរិកម្នាក់ និយាយសារភាពយ៉ាងច្បាស់ថា ខ្លួនបានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ ព្រមទាំងប៉ុនប៉ងចាប់ខ្លួនប្រធានាធិបតីរូបនេះ យកទៅសហរដ្ឋអាមេរិកទៀងផង ។ ដោយឡែកបើតាមកាសែតអាម៉េរិក Washington Post កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សមាជិកសភាមកពីបក្សប្រឆាំងវេណេស៊ុយអេឡា កាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះបានចរចាលើកិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុនសន្តិសុខតូចមួយនៅរដ្ឋផ្លូរីដា ក្នុងតម្លៃ២១៣លានដុល្លារ ដើម្បីលុកលុយប្រទេសអាមេរិកខាងត្បូងមួយនេះ និង ទម្លាក់លោក នីកូឡា ម៉ាឌូរ៉ូ ចេញពីមុខតំណែងប្រធា…

  • កូរ៉េខាងជើងហៅការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងថា ជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរ

    កូរ៉េខាងជើងហៅការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងថា ជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរ

    កូរ៉េខាងជើង៖ កងកម្លាំងកូរ៉េខាងត្បូង កាលពីថ្ងៃពុធកន្លងទៅនេះ បានដឹកនាំការធ្វើសមយុទ្ធយោធាមួយនៅឯតំបន់ដែនទឹករបស់ខ្លួន ដោយមានការចូលរួមពីយន្ដហោះចម្បាំងច្រើនជាង២០គ្រឿង និងទូកជាច្រើនគ្រឿងផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ ជាការឆ្លើយតបនោះ អ្នកនាំពាក្យយោធាកូរ៉េខាងជើងម្នាក់បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើសមយុទ្ធយោធានាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូង ដោយចាត់ទុកថា នេះគឺជាសកម្មភាពបង្ករឿងយ៉ាងធ្ងន់ធ្ងរ ។ ទន្ទឹមគ្នា ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា សកម្មភាពកូរ៉េខាងត្បូងមិនអាចជួយអ្វីបានឡើយ ចំពោះកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ហើយថា អ្វីៗគ្រប់យ៉ាងនាពេលបច្ចុប្បន្នកំពុងវិលត្រឡប់ទៅរកស្ថានភាព មុនមានកិច្ចប្រជុំកំពូលអន្តរកូរ៉េឆ្នាំ២០១៨ ។ សូមរំលឹកថា កាលពីថ្ងៃទីអាទិត្យសប្តាហ៍មុននេះ យោធាកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានផ្ទុះអាវុធដាក់គ្នាមួយ ដោយគ្រាប់កាំភ្លើងជាច្រើនត្រូវបានបាញ់ចេញពីទឹកដីកូរ៉េខាងជើង មកលើប៉ុស្តិ៍យាមមួយកន្លែងក្នុងទឹកដីកូរ៉េខាងត្បូង នៃតំបន់ពំ្រដែនអន្តរកូរ៉េ ខណៈដែលមូលហេតុពិតប្រាកដនៃការផ្ទុះអាវុធនេះ មិនទាន់ត្រូវបានបញ្ជាក់នោះទេ ៕

  • មនុស្សស្លាប់ និងរបួស១២នាក់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីក្នុងកម្រិត៥.១រ៉ិចទ័រវាយប្រហារប្រទេសអ៊ីរ៉ង់

    មនុស្សស្លាប់ និងរបួស១២នាក់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីក្នុងកម្រិត៥.១រ៉ិចទ័រវាយប្រហារប្រទេសអ៊ីរ៉ង់

    អ៊ីរ៉ង់៖ គ្រោះរញ្ជួយដីក្នុងកម្រិត៥.១រ៉ិចទ័របានវាយប្រហារតំបន់ជាយ ស្ថិតនៅចម្ងាយ៦៩គីឡូម៉ែត្រ នៃភាគខាងកើតរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ហើយជាលទ្ធផលនោះ មានមនុស្សម្នាក់បាត់បង់ជីវិត និង ១១នាក់ផ្សេងទៀតរបួស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។ គ្រោះរញ្ជួយដីកម្រិតដ៏កក្រើកខាងលើនេះ បានញាប់ញ័រចេញពីក្នុងជម្រៅដី៧គីឡូម៉ែត្រ និងត្រូវបានចាត់ទុកជាកម្រិតមធ្យមប៉ុណ្ណោះ ប៉ុន្តែដោយសារតែវាបានវាយប្រហារចំទីប្រជុំជន នោះវាអាចបង្កការខូចខាត និងមនុស្សរងគ្រោះបាន ។ គ្រោះមហន្តរាយធម្មជាតិនេះដែរ បានកើតមានឡើងកាលពីវេលាម៉ោង០០៖៤៨នាទីរំលងអធ្រាត្រ (ម៉ោងក្នុងតំបន់) ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ហើយបើតាមអាជ្ញាធរអ៊ីរ៉ង់នោះ មនុស្សម្នាក់ដែលស្លាប់នោះ គឺជាស្ត្រីវ័យ៦០ឆ្នាំម្នាក់ ខណៈមនុស្សផ្សេងៗដែលបានទទួលរបួស គឺដោយសារតែការព្យាយាមរត់ទៅរកកន្លែងមានសុវត្ថិភាព ៕

  • អគ្គស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប ព្យាករណ៍ថា សេដ្ឋកិច្ចរបស់អឺរ៉ុបនឹងធ្លាក់ចុះ យ៉ាងខ្លាំង ដែលបង្កឡើងពីការរាតត្បាតនៃវីរុស COVID-19

    អគ្គស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប ព្យាករណ៍ថា សេដ្ឋកិច្ចរបស់អឺរ៉ុបនឹងធ្លាក់ចុះ យ៉ាងខ្លាំង ដែលបង្កឡើងពីការរាតត្បាតនៃវីរុស COVID-19

    អឺរ៉ុប៖ សហភាពអឺរ៉ុបបានទស្សន៍ទាយនៅថ្ងៃពុធនេះថា ប្លុកដែលមានប្រទេសចំនួន២៧មួយនេះ នឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២០ ដោយសារតែការរាតត្បាតនៃវីរុស COVID-19 ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អគ្គស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប លោក Paolo Gentiloni បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងប្រ៊ុចសែលថា ឥឡូវនេះ បញ្ជាក់យ៉ាងច្បាស់ថា សហភាពអឺរ៉ុបបានចូលក្នុងការមិនរីកចម្រើនសេដ្ឋកិច្ចដ៏ខ្លាំងបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ។ នៅក្នុងការព្យាករណ៍ផ្លូវការលើកទី១របស់ខ្លួន សហភាពអឺរ៉ុបបានអោយដឹងថា សេដ្ឋកិច្ចរបស់ខ្លួនត្រូវបានរំពឹងថា នឹងរួញ ត្រឹម៧.៥ភាគរយនៅឆ្នាំនេះ មុនពេលងើបឡើងវិញដែលមានប្រហែល៦ភាគរយនៅក្នុងឆ្នាំ២០២១ខាងមុខ ។ សូមបញ្ជាក់ថា ការផ្ទុះឡើងនូវមេរោគ COVID-19 បានធ្វើឲ្យប៉ះពាល់គ្រប់ផ្នែកទាំងអស់នៃសេដ្ឋកិច្ច រួមមានទាំងការចំណាយ និង ការវិនិយោគទុនរបស់ពួកអ្នកប្រើប្រាស់ទំនិញបានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសគឺការកើនឡើងយ៉ាងខ្លាំងនូវអត្រាគ្មានការងារធ្វើ ។ ទន្ទឹមគ្នា សហភាពអឺរ៉ុបបានព្យាករណ៍ថា អត្រាគ្មានការងារធ្វើនឹងកើនឡើងពី៦.៧ភាគរយកាលពីឆ្នាំ២០១៩ ទៅដល់៩ភាគរយនៅឆ្នាំ២០២០នេះ មុនពេលធ្លាក់ចុះប្រហែល៨ភាគរយនៅឆ្នាំ២០២១ខាងមុខ ៕

  • លោក បូរីស ចនសុន និយាយថា នឹងដាក់ចេញនូវព័ត៌មានលំអិតស្តីពីការបន្ធូរបន្ថយការរឹតត្បិតនៅចុងសប្តាហ៍នេះ

    លោក បូរីស ចនសុន និយាយថា នឹងដាក់ចេញនូវព័ត៌មានលំអិតស្តីពីការបន្ធូរបន្ថយការរឹតត្បិតនៅចុងសប្តាហ៍នេះ

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានអះអាងនៅថ្ងៃពុធម្សិលមិញថា រូបលោកនឹងដាក់ចេញនូវព័ត៌មានលំអិតស្តីពីការបន្ធូរបន្ថយការរឹតត្បិតនៅក្នុងប្រទេសនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ។ បើតាមសារព័ត៌មាន The Times រដ្ឋាភិបាលអង់គ្លេសបានរៀបចំផែនការបីដំណាក់កាល ដើម្បីសម្រួលដល់ការបន្ធូរបន្ថយការរឹតត្បិត ដោយដំណាក់កាលទីមួយ ពាក់ព័ន្ធនឹងការបើកហាងតូចៗនៅតាមកន្លែងធ្វើការក្រៅ ។ រីឯមជ្ឈមណ្ឌលផ្សារទំនើបធំៗនឹងបើកនៅដំណាក់កាលទី២ ដោយមានមនុស្សជាច្រើនត្រូវបានលើកទឹកចិត្តឱ្យទៅធ្វើការ ខណៈដែលហាងស្រា ភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្ត នឹងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយគេ ។ សូមបញ្ជាក់ថា អង់គ្លេសបានស្ថិតនៅលំដាប់លេខ២ ជាប្រទេសមានចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19 នៅទូទាំងសកលលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក ។ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែឧសភានេះ នៅទូទាំងចក្រភពអង់គ្លេស ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់២០ម៉ឺន៤ពាន់១០១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕

  • លោក ដូណាល់ ត្រាំ ទាត់ចោលការចោទប្រកាន់ថា សហរដ្ឋអាម៉េរិកបានជួលទាហានស៊ីឈ្នួលទៅលុកលុយវេណេស៊ុយអេឡា

    លោក ដូណាល់ ត្រាំ ទាត់ចោលការចោទប្រកាន់ថា សហរដ្ឋអាម៉េរិកបានជួលទាហានស៊ីឈ្នួលទៅលុកលុយវេណេស៊ុយអេឡា

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញមុខប្រកាសច្រានចោលរាល់ការពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក ចំពោះអ្វីដែលក្រុមមន្រ្តីវេណេស៊ុយអេឡាបានហៅថា ការលុកលុយប្រដាប់អាវុធបរាជ័យចូលក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលនាំទៅដល់ការចាប់ខ្លួនទាហានស៊ីឈ្នួលអាមេរិកពីរនាក់ នេះបើតាមសារព័ត៌មានCGTNនៅថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០។ នៅពេលសួរអំពីឧបទ្ទវហេតុនេះ និង ការចាប់ខ្លួនជនជាតិអាមេរិកខាងលើ លោកដូណាល់ ត្រាំ បាននិយាយថា យើងនឹងពិនិត្យមើលរឿងនេះ… យើងទើបតែបានដឹងអំពីរឿងនេះ ប៉ុន្តែវាមិនមានអ្វីពាក់ព័ន្ធជាមួយរដ្ឋាភិបាលរបស់យើងទេ ។ ការអះអាងបែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា អាជ្ញាធរបានចាប់ខ្លួនភេរវករចំនួន ១៣នាក់នៅថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងអ្វីដែលលោកបានពិពណ៌នាថា ជាផែនការសម្របសម្រួលជាមួយរបបក្រុងវ៉ាស៊ីនតោន ដើម្បីចូលមកវេណេស៊ុយអេឡា តាមរយៈឆ្នេរសមុទ្រការ៉ាអ៊ីព ហើយបណ្តេញលោកចេញពីអំណាច ។ អាជ្ញាធរវ៉េណេស៊ុយអេឡាបាននិយាយដែរថា មនុស្ស០៨នាក់ត្រូវបានសម្លាប់អំឡុងការប៉ុនប៉ងលុកលុយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ៕ធ.ដ

  • ករណីកូវីដ១៩៖ វិស័យទេសចរណ៍វៀតណាមផ្តើមងើបឡើងវិញ ក្រោយគ្មានឆ្លងថ្មីជិត២០ថ្ងៃ

    ករណីកូវីដ១៩៖ វិស័យទេសចរណ៍វៀតណាមផ្តើមងើបឡើងវិញ ក្រោយគ្មានឆ្លងថ្មីជិត២០ថ្ងៃ

    វៀតណាម៖ តំបន់ទេសចរល្បីៗជាច្រើនទូទាំងប្រទេសវៀតណាមត្រូវបានមើលឃើញថា មានកំណើនភ្ញៀវទេសចរណ៍ឡើងវិញ ខណៈដែលគោលដៅទេសចរណ៍ក្នុងស្រុកបើកដំណើរការឡើងវិញ ក្រោយពេលផ្អាកជិត២ខែ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews ។នៅពេលដែលការរាតត្បាតក្នុងប្រទេសត្រូវបានគ្រប់គ្រងបាន ដោយគ្មានករណីឆ្លងថ្មី ជិត២០ថ្ងៃ ហើយវិធានការគម្លាតសង្គមត្រូវបានបន្ធូយបន្ថយនោះ ក្រុមគ្រួសារជាច្រើនបានចាប់ផ្តើមដំណើរការកម្សាន្ត បន្ទាប់ពីនៅតែក្នុងផ្ទះរាប់សប្តាហ៍។ យ៉ាងណាក៏ដោយ ប្រជាជនវៀតណាមជាច្រើននៅតែបារម្ភពីជំងឺវីរុសកូវីដ១៩ ដូច្នេះ ការធ្វើដំណើរកម្សាន្តនេះគឺធ្វើឡើងតាមរយៈយានជំនិះឯកជន នៅតំបន់ទេសចរណ៍ក្បែរៗនោះ ជំនួសការធ្វើដំណើរតាមកញ្ចប់ទេសចរណ៍។ ពុំទាន់មានកំណើននៃការកក់តាមអនឡាញ សម្រាប់សណ្ឋាគារនិងសំបុត្រយន្តហោះ នៅឡើយទេ។ លោកស្រី Ha Thi ដែលបាននាំកូននិងក្រុមគ្រួសារមកពីទីក្រុងហាណូយ ទៅលេងកម្សាន្ត នៅតំបន់រមនីយដ្ឋានមួយ មានទីតាំងនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីក្រុង សម្រាប់ការដើរកម្សាន្តបានរៀបរាប់ថា « ខ្ញុំខ្វល់ខ្វាយពីការរាតត្បាតនៃជំងឺកូវីដ១៩ ព្រោះវាមិនទាន់ចប់នៅឡើយទេ ដូច្នេះខ្ញុំកក់វីឡាឯកជនមួយ ដោយមានអាងហែលទឹក និងប្រើយានជំនិះផ្ទាល់ខ្លួន ហើយយកអាហារនិងភេសជ្ជៈមកពីផ្ទះ» ៕ធ.ដ

  • ចិនប្រកាសពីជោគជ័យក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតស៊េរីថ្មី ដែលនឹងប្រើសម្រាប់ការសង់ស្ថានីយអវកាសដំបូងរបស់ខ្លួន

    ចិនប្រកាសពីជោគជ័យក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតស៊េរីថ្មី ដែលនឹងប្រើសម្រាប់ការសង់ស្ថានីយអវកាសដំបូងរបស់ខ្លួន

    ចិន៖ ប្រទេសចិនបានប្រកាសពីភាពជោគជ័យដ៏ធំរបស់ខ្លួន បន្ទាប់ពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតធុនធំស៊េរីថ្មីមានឈ្មោះថា Long March-5B ទៅកាន់គន្លងអវ កាស ដែលវានឹងត្រូវប្រើប្រាស់ជាចម្បង ដើម្បីដឹកជញ្ជូនគ្រឿងផ្គុំសម្រាប់ការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អាជ្ញាធរផ្នែកអវកាសចិនបានចាត់ទុកការបាញ់បង្ហោះដោយជោគ ជ័យនៃគ្រាប់រ៉ុក្កែតខាងលើ ជាការបើកសម្ពោធនូវដំណាក់កាលទី៣ នៃកម្មវិធីរុករកក្នុងទីអវកាសដោយមនុស្សរបស់ប្រទេសចិន គឺការសាងសង់ស្ថានីយអវកាស ខណៈ Long March 5B ត្រូវបានអភិវឌ្ឍឡើងជាពិសេស ដើម្បីសម្រេចគោលដៅនេះ ។ សូមជម្រាបថា គ្រាប់រ៉ុក្កែតធំពណ៌សនេះ បានហោះឡើងចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស វិនឆាង ដែលស្ថិតខេត្តដីកោះហៃណាន ភាគខាងត្បូងប្រទេសចិន កាលពីវេលាម៉ោង០៦៖០០នាទីយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ។ វត្ថុដែលរ៉ុក្កែតនោះបាននាំទៅកាន់ទីអវកាស កំឡុងការហោះហើរសាកល្បងរបស់វា គឺគំរូយានអវកាសជំនាន់ថ្មីរបស់ចិន សម្រាប់ដឹកអវកាសយានិក ៕ធ.ដ

  • រថយន្ដ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែក ពេញទំហឹងបណ្ដាលឲ្យមនុស្សរងរបួស២នាក់

    រថយន្ដ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែក ពេញទំហឹងបណ្ដាលឲ្យមនុស្សរងរបួស២នាក់

    ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង បង្កដោយរថយន្ដ២គ្រឿង បុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្ស២នាក់រងរបួស បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងព្រៃសរ កែងនិងផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាក prius ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AW-4701 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃស ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលនោះក៏មានរថយន្ដមួយគ្រឿងទៀតម៉ាក ford PLATINUM ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AS-0009 ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនដូចគ្នា មិនប្រយ័ត្ន  ក៏បានបុករថយន្ដព្រូសចំផ្នែកខាងមុខពីចំហៀកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យមនុស្សរងរបួសស្រាល២នាក់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍នឹងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រងចាំធ្វេីការ ដោះស្រាយគ្នាតាមក្រោយ៕ ដោយ៖ ភារ៉ា និង ឆៃហួត

  • សកម្មភាពរោងចក្រផលិតកម្មនៅប្រទេសចិន ថយចុះនៅខែមេសាដើមឆ្នាំ២០២០នេះ ដោយសារការរាតត្បាតជាសកលនៃមេរោគ COVID-19

    សកម្មភាពរោងចក្រផលិតកម្មនៅប្រទេសចិន ថយចុះនៅខែមេសាដើមឆ្នាំ២០២០នេះ ដោយសារការរាតត្បាតជាសកលនៃមេរោគ COVID-19

    ចិន៖ ប្រទេសចិនបានលើកឡើងថ្មីៗនេះថា សកម្មភាពរោងចក្រផលិតកម្មរបស់ខ្លួនបានថយចុះនៅក្នុងខែមេសា ដើមឆ្នាំ២០២០នេះ ខណៈការរាតត្បាតជាសកលនៃវីរុស COVID-19 បានបញ្ឈប់ស្ទើររាល់សកម្មភាពសេដ្ឋកិច្ចទាំងអស់នៅទូទាំងពិភពលោក នេះបើតាមសារព័ត៌មាន CGTN ។ យោងតាមរបាយការណ៍របស់ការិយាល័យជាតិស្ថិតិរបស់ចិន បានអោយដឹងថា សន្ទស្សន៍នៃអ្នកបញ្ជាទិញបានធ្លាក់ចុះដល់ពិន្ទុ ៥០.៨ ក្នុងខែមេសា បើប្រៀបធៀបពិន្ទុ ៥២ កាលពីខែមីនាកន្លងទៅនេះ ។ ពិន្ទុណាដែលក្រោម៥០នៅក្នុងសន្ទស្សន៍នេះ មានន័យថា ជាការថយសកម្មភាព ។ ការិយាល័យជាតិស្ថិតិរបស់ចិនក៏បានរាយការណ៍ដែរថា ចំពោះសន្ទស្សន៍នៃអ្នកបញ្ជាទិញក្នុងវិស័យមិនមែនរោងចក្រផលិតកម្មវិញ ដូចជាសេវាកម្មសណ្ឋាគារ កីឡា និងការកម្សាន្តពិន្ទុ៥៣.២ក្នុងខែមេសាមកនេះ ដែលជាការកើនឡើង១ពិន្ទុពីខែមីនា។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិនបានបិទផ្អាកសកម្មភាពសេដ្ឋកិច្ច និងសកម្មភាពបុគ្គលទាំងអស់កាលពីខែកុម្ភៈកន្លងមក ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុស COVID-19 ប៉ុន្តែអាជ្ញាធរចិនបានដកបម្រាមទាំងនេះបន្តិចម្តងៗ ខណៈចំនួនករណីឆ្លងថ្មីៗបានថយចុះ ប៉ុន្តែសេដ្ឋកិច្ចចិននៅតែជួបបញ្ហាដោយសារកង្វះខាតតម្រូវការនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដែលនៅទីនោះ ពលរដ្ឋរាប់លាននាក់ត្រូវស្ថិតក្រោមបញ្ជាឲ្យនៅផ្ទះ និងការបិទសកម្មភាពសេដ្ឋកិច្ចភាគច្រើន ៕