-
ត្រាំអះអាងថា លោកដឹងពីសុខភាពរបស់លោក គីម ជុនអ៊ុន តែនិយាយមិនបាន

ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកដឹងពីសុខភាពរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ប៉ុន្តែបដិសេធមិនបញ្ជាក់ឲ្យច្បាស់ជាងនេះ។ ជាការបញ្ជាក់ ខណៈដែលមានការសង្ស័យថាលោក គីម ឈឺធ្ងន់ ហើយសារព័ត៌មានខ្លះ ហ៊ានចុះផ្សាយថា លោក គីម បានស្លាប់ហើយ ប៉ុន្តែសារព័ត៌មានរដ្ឋកូរ៉េខាងជើង មិនទាន់បានបញ្ជាក់ច្បាស់លាស់ទេ។ ការសង្ស័យនេះ ក្រោយពេលលោក គីម មិនមានវត្តមានក្នុងកម្មវិធីជាតិសំខាន់ៗ តែខាងកូរ៉េខាងត្បូងឯណោះវិញ ថាលោក គីម សុខភាពល្អទេ ហើយការអវត្តមាននេះ គឺគ្រាន់តែចង់គេចពីជំងឺកូវីដ១៩។ ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន ថ្មីៗនេះ លោកត្រាំថា «ខ្ញុំមានគំនិតដ៏ល្អមួយ ប៉ុន្តែខ្ញុំមិនអាចនិយាយពីរឿងនេះបានទេ ឥលូវ ខ្ញុំគ្រាន់តែជូនពរឲ្យលោក (គីម) មានសុខភាពល្អ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយ គីម ជុងអ៊ុន » លោកត្រាំបន្តថា «ខ្ញុំសង្ឃឹមថា គាត់សុខសប្បាយធម្មតា ខ្ញុំដឹងថា គាត់មានសុខភាពយ៉ាងណា អ្នកនឹងបានដឹងពីរឿងនេះ ក្នុងពេលអនាគតដ៏ខ្លី» លោកបន្ថែមទៀតថា…
-
តួកគីចោទក្រុមសកម្មប្រយុទ្ធឃើដ YPG ជាអ្នកនៅពីក្រោយករណីបំផ្ទុះគ្រាប់សម្លាប់ជីវិតមនុស្ស៤០នាក់ ក្នុងនោះរួមមានកុមារ១១នាក់នៅស៊ីរី

ស៊ីរី៖ ក្រសួងការពារជាតិតួកគីបានស្តីបន្ទោសលើក្រុមសកម្មប្រយុទ្ធឃើដ YPG បន្ទាប់ពីជនស៊ីវិលប្រមាណ៤០នាក់ ក្នុងនោះមានកុមារ១១នាក់ បានបាត់បង់ជីវិត ដោយសារករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយនៅទីក្រុងអាហ្វ្រីន ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី នេះបើតាមសារព័ត៌មាន CGTN នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ ក្រសួងការពារជាតិតួកគីបានបង្ហោះសេចក្តីថ្លែងការណ៍នៅលើ Twitter ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏កក្រើកនេះ កើតឡើងនៅក្នុងតំបន់ទីប្រជុំជនមួយ នៃភាគកណ្ដាលទីក្រុងអាហ្វ្រីន ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងជីវពលស៊ីរី គាំទ្រដោយប្រទេសតួកគី ។ ដោយឡែកមនុស្ស៤៧នាក់ ផ្សេងទៀតក៏បានរងរបួសផងដែរ ហើយភ្លាមៗមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែតួកគីចោទថា ការវាយប្រហារនេះ គឺជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធឃើដ (YPG) ។ ស្របពេលជាមួយគ្នានោះដែរ សហរដ្ឋអាម៉េរិកក៏បានចេញមុខប្រកាសថ្កោលទោស ចំពោះករណីវាយប្រហារដ៏អាក្រក់ខាងលើនេះ កាលពីយប់ថ្ងៃអង្គារ៍ម្សិលមិញផងដែរ៕
-
ខ្យល់ពុលដ៏អាក្រក់ធ្លាប់មាននៅបាងកក ប្រែជាធ្លាក់ចុះខ្លាំង តាំងពីមានជំងឺកូវីដ១៩នៅថៃ

ថៃ៖ ក្រុមអ្នកវិភាគពីគុណភាពខ្យល់នៅរាជធានីបាងកក ប្រទេសថៃបានអះអាងថា ចាប់តាំងពីរាជរដ្ឋាភិបាលចាត់វិធានការតឹងរឹង ហាមមិនឲ្យមានការជួបជុំសង្គមមក មានការរកឃើញថា កម្រិតខ្យល់ពុលដ៏គ្រោះថ្នាក់ក្នុងក្រុងមួយនេះបានធ្លាក់ចុះជាង២០ភាគរយ បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមចេញផ្សាយរបស់សារព័ត៌មាន CNA។ កម្រិតខ្យល់ពុល PM2.5 ដែលបង្កឡើងដោយរថយន្ត និងឧស្សាហកម្មធន់ធ្ងន់ផ្សេងៗត្រូវបានកាត់បន្ថយប្រមាណ២២ភាគរយ នៅតាមដងផ្លូវក្នុងក្រុង និង១៥ភាគរយនៅតំបន់ផ្សេងៗទៀត ចាប់ពីថ្ងៃទី១៥ មីនា ដល់ ១០ មេសា។ មន្ត្រីជំនាញនៅសកលវិទ្យាល័យសុខភាពសាធារណៈ Thammasat បានលើកឡើងថា «ពេលនេះ គុណភាពខ្យល់គឺល្អ ល្អខ្លាំងណាស់។ តំបន់ខ្លះ គុណភាពខ្យល់គឺស្ថិតក្នុងស្តង់ដាអង្គការសុខភាពពិភពលោក ដែលបង្ហាញថា ពេលមនុស្សស្នាក់នៅផ្ទះ បន្ថយការធ្វើដំណើរ ខ្យល់អាកាសពុលធ្លាក់ចុះបានល្អ»៕
-
វៀតណាមនាំបន្លែ ផ្លែឈើទៅថៃ កើនជាង៣០០ភាគរយ ចំណូលជាង៥០លានដុល្លារ គិតត្រឹមត្រីមាសទី១ដើមឆ្នាំ២០២០

វៀតណាម៖ អគ្គនាយកដ្ឋានគយរបស់វៀតណាមបានចេញផ្សាយ នៅថ្ងៃទី២៧ មេសានេះថា ក្នុងរយៈពេល៣ខែដំបូង ឬត្រីមាសទី១ដើមឆ្នាំ២០២០ ការនាំចេញផ្លែឈើនិងបន្លែរបស់វៀតណាមទៅប្រទេសថៃបានឈានដល់៥០.៥១លានដុល្លារអាម៉េរិក កើនឡើងជាង៣០០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews។ ប្រភពបានឲ្យដឹងដែរថា ក្នុងរយៈពេល៣ខែនេះដែរ ការនាំចេញសរុបរបស់វៀតណាមទៅថៃ បានកើនឡើង០.៥ភាគរយ ក្នុងនោះ មានទំហំ១.៣៩ពាន់លានដុល្លារអាម៉េរិក។ ទំនិញនាំចេញផ្សេងៗទៀត ក្រៅពីបន្លែ និងផ្លែឈើ រួមមានដូចជា គ្រឿងបន្លាស់រថយន្ត អេឡិចត្រូនិក ម៉ាស៊ីន ប្រេងឆៅ និងគ្រឿងបន្លាស់ឧបករណ៍ផ្សេងៗទៀត។ វៀតណាម និងថៃដាក់ផែនការជំរុញទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០នេះ៕
-
នៅត្រីមាសទី១ ឆ្នាំ២០២០នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei កើនឡើង ១.៤ ភាគរយ ខណៈមេរោគ COVID-19 កំពុងបង្កវិបត្តិដល់សេដ្ឋកិច្ចសកល

ចិន៖ ក្រុមហ៊ុន Huawei បានរាយការណ៍ពីកំណើនប្រាក់ចំណូលទាបជាងការព្យាករណ៍របស់ខ្លួន នៅក្នុងរយៈពេល០៣ខែដំបូងនៃឆ្នាំ២០២០នេះ ដោយសារផលប៉ះពាល់នៃការស្ថិតក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាម៉េរិក និងការរីករាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CNBC នាពេលថ្មីៗ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះបានឲ្យដឹងថា ប្រាក់ចំណូលនៃការលក់របស់ខ្លួន មានការកើនឡើងតែ ១.៤ ភាគរយនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០នេះ ចំពេលមានបញ្ហាប្រឈមពីការរីករាលដាលនៃជំងឺរាតត្បាតសកល COVID-19 ។ ប្រាក់ចំណូលពីការលក់របស់ Huawei មានចំនួន១៨២.២ពាន់លានយ័ន ឬស្មើនឹង២៥.៧ពាន់លានដុល្លារ គិតចាប់ពីខែមករា ដល់ខែមីនាមកនេះ ដោយអត្រាប្រាក់ចំណេញសុទ្ធមាន៧.៣ភាគរយ ធ្លាក់ចុះពី៨ភាគរយកាលពីត្រីមាសទី១ ឆ្នាំ២០១៩ ៕
-
សារព័ត៌មានកូរ៉េខាងត្បូង និង CNN ចុះផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមានជីវិត និងមានសុខភាពល្អ

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានចេញមុខរាំងខ្ទប់ពីចចាមអារាម ដែលថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្លាប់ ដោយអះអាងថា ប្រមុខដឹកនាំកូរ៉េខាងជើងរូបនេះ នៅមានជីវិត និង មានសុខភាពល្អទេ នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូង និង កាសែត CNN នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។ លោក មូន ជុងអ៊ិន ដែលជាទីប្រឹក្សាគោលនយោបាយការបរទេសកំពូលរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់កាសែត CNN នៅថ្ងៃ អាទិត្យ ម្សិលមិញថា ជំហររដ្ឋាភិបាលរបស់យើងគឺរឹងមាំ… លោក គីម ជុងអ៊ុន នៅមានជីវិត ហើយមានសុខភាពល្អទេ… គាត់ស្នាក់នៅតំបន់វ៉ុនសាន តាំងពីថ្ងៃទី១៣ ខែមេសាមកម្ល៉េះ ។ សូមរំលឹកថា កាលពីដើមសប្ដាហ៍មុន អវត្តមានរបស់លោក គីម ជុងអ៊ុន ពីកម្មវិធីរំលឹកខួបកំណើតរបស់ជីតាលោក បានធ្វើឱ្យមានការសង្ស័យពីស្ថានភាពសុខភាពលោក ។បន្ទាប់មក មន្ត្រីចារកិច្ចសហរដ្ឋអាមេរិកបានរាយការណ៍ថា លោក គីម…
-
លោក ដូណាល់ ត្រាំ ព្រមានបាញ់កម្ទេចទូកចម្បាំងអ៊ីរ៉ង់ បើហ៊ានរំខានដល់នាវាសហរដ្ឋអាម៉េរិកនៅតំបន់ដែនសមុទ្រ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងវាយប្រហារលើទូក ឬ នាវាប្រយុទ្ធគ្រប់ប្រភេទទាំងអស់ ដែលហ៊ានរំខាន ឬបង្កគ្រោះថ្នាក់ដល់នាវាអាម៉េរិកនៅតំបន់ដែនសមុទ្រ នេះបើតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ ការព្រមានរបស់ប្រធានាធិបតីអាម៉េរិករូបនេះ បានកើតមានឡើងក្រោយទូកប្រយុទ្ធបំពាក់ដោយកាំភ្លើងយន្ដរបស់អ៊ីរ៉ង់ចំនួន១១គ្រឿង បានធ្វើដំណើរចូល មកក្បែរ និងឡោមព័ន្ធនាវាចម្បាំងអាម៉េរិកនៅឯតំបន់ឈូងសមុទ្រ ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើថា លោកបានណែនាំឱ្យកងនាវាអាមេរិកបាញ់ប្រហារ និងកម្ទេចរាល់ទូក និងនាវាប្រយុទ្ធអ៊ីរ៉ង់ទាំងឡាយណា ដែលហ៊ានបង្កការរំខាន ឬគ្រោះដល់នាវារបស់យើងនៅឯតំបន់សមុទ្រ៕
-
ក្នុងពេលកូវីដ១៩វាយលុកពិភពលោក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឈឺធ្ងន់

ស្របពេលដែលពិភពលោកកំពុងវឹកវរនឹងបញ្ហាជំងឺរាតត្បាត កូវីដ១៩នោះ ស្រាប់តែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីវះកាត់រួច នេះបើតាមមន្ត្រីស៊ើបការណ៍សម្ងាត់របស់អាម៉េរិក ប៉ុន្តែកូរ៉េខាងត្បូងវិញថាលោក គីម មិនឈឺធ្ងន់ធ្ងរដូចការសង្ស័យនោះទេ។ សារព័ត៌មាន CNN បានចេញផ្សាយផ្អែកតាម មន្ត្រីអាម៉េរិកថា លោកគីម ជុងអ៊ុនបានខកខានពិធីអបអរសាទរខួបកំណើតជីតារបស់ខ្លួន កាលពីថ្ងៃទី១៥ ខែមេសា ដែលបានធ្វើឱ្យមានការសង្ស័យអំពីស្ថានភាពសុខភាពរបស់មេដឹកនាំរូបនេះ។ របាយការណ៍មួយចេញកាលពីថ្ងៃអង្គារ បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានធ្វើការវះកាត់សរសៃឈាមបេះដូងដែលជាហេតុខកខានក្នុងពិធីដ៏សំខាន់នេះ។ យ៉ាងណាក៏ដោយ ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង២នាក់ តាមរយៈការចេញផ្សាយរបស់សារព័ត៌មាន CAN បានឲ្យដឹងថា លោក គីម ជុងអ៊ុន មិនបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទេ ដោយថា លោកគីមបានវះកាត់មែន ប៉ុន្តែមិនមានសញ្ញាខុសធម្មតាណាមួយចេញពីកូរ៉េខាងជើងនៅឡើយទេ៕
-
តម្លៃប្រេងឆៅសហរដ្ឋអាម៉េរិកធ្លាក់ចុះក្រោមសូន្យក្នុងមួយបារ៉ែល ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៨៣

សហរដ្ឋអាម៉េរិក៖ តម្លៃទីផ្សារហ៊ុនប្រេងឆៅសហរដ្ឋអាម៉េរិកធ្លាក់ចុះក្រោមសូន្យ បន្ទាប់ពីក្រុមអ្នកវិនិយោគសម្រុកលក់ហ៊ុនចេញ ខណៈតម្រូវការទីផ្សារកំពុងដាំក្បាលចុះយ៉ាងគំហុក ដោយសារតែជំងឺ COVID-19 និងដោយសារតែអស់ទីតាំងស្តុកប្រេង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ អនាគតប្រេងរបស់សហរដ្ឋអាម៉េរិកសម្រាប់ខែមិថុនា បានធ្លាក់ចុះជាង១២ភាគរយស្មើនឹង ២១.៨៧ដុល្លារអាម៉េរិក ។ ប្រេងឆៅប្រភេទ Brent តម្លៃគោលពិភពលោកបានធ្លាក់ចុះ ៣.៩ភាគរយ មកនៅក្រោម២៧ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ។ គិតត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះ តម្លៃទីផ្សារហ៊ុនប្រេងឆៅបានធ្លាក់ចុះក្រោមសូន្យ មកនៅត្រឹម៣៧.៦៣ដុល្លារ ដែលជាតម្លៃដ៏ទាបបំផុតមិនធ្លាប់មានចាប់តាំងពីផ្សារហ៊ុន New York Mercantile Exchange (NYMEX) បានបើកដំណើរការកុងត្រាតម្លៃប្រេងក្នុងស្រុកនៅឆ្នាំ១៩៨៣ ។ ការសម្រុកលក់ហ៊ុនចេញ អាចត្រូវបានចាត់ទុកថា ជាយន្ដការទីផ្សារមួយ ។ កុងត្រាតម្លៃប្រេងសម្រាប់ខែឧសភាខាងមុខ គឺជិតផុតកំណត់ហើយ ខណៈនេះ អ្នកវិនិយោគខ្លះកំពុងផ្ដោតលើកុងត្រាតម្លៃប្រេងសម្រាប់ខែមិថុនា ដែលទំនងជាអាចមានពន្លឺខ្លះ ៕
-
ក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង របស់សហរដ្ឋអាម៉េរិក ចាប់ផ្តើមបើកដំណើរការរោងចក្រនៅរដ្ឋវ៉ាស៊ីនតោនឡើងវិញ ក្រោយបិទដំណើរការកាលពីខែមុនដោយសារ COVID-19

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនផលិតយន្តហោះអាម៉េរិក ប៊ូអ៊ីង បានហៅបុគ្គលិកចំនួន២ម៉ឺន៧ពាន់នាក់ឲ្យចូលធ្វើការវិញនៅរដ្ឋវ៉ាស៊ីនតោន កាលពីសប្តាហ៍មុននេះ ដើម្បីចាប់ផ្តើមដំណើរការរោងចក្រផលិតយន្តហោះឡើងវិញ នេះបើតាមសារព័ត៌មាន CNN នាពេលថ្មីៗនេះ។ បើតាមក្រុមហ៊ុនផលិតយន្តហោះអាម៉េរិកមួយនេះ បុគ្គលិករបស់ខ្លួនបានវិលត្រលប់មកធ្វើការវិញនៅក្នុងសប្តាហ៍នេះ ហើយមួយចំនួនធំទៀតនឹងវិលត្រលប់មកវិញនៅថ្ងៃទី២៤ ខែមេសាខាងមុខ ប៉ុន្ដែក្រុមហ៊ុននឹងចាត់វិធានការចាំបាច់ ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ ។ ទន្ទឹមគ្នា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Boeing Commercial Airplanes លោក Stan Deal បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយថា សុខភាព និងសុវត្ថិភាពរបស់គ្រួសារនិយោជិក និងសហគមន៍របស់យើង គឺជាអាទិភាពរួមរបស់យើង ៕