Category: ព័ត៌មានអន្តរជាតិ

  • ថៃ៖ ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៧២១ករណី ក្រោយទើបរកឃើញចំនួន១៨៨ករណីបន្ថែមទៀត

    ថៃ៖ ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៧២១ករណី ក្រោយទើបរកឃើញចំនួន១៨៨ករណីបន្ថែមទៀត

    ថៃ៖ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសថៃ បន្តកើនឡើងដល់៧២១ករណី បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន១២២នាក់បន្ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រ ដកស្រង់ប្រភពពីក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈថៃ លោក ថាវីស៊ីន វីសានុយោធិន បានលើកឡើងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង១២២នាក់នេះ ក្នុងនោះមានអ្នកឆ្លង២០នាក់មានជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ និង ១០នាក់នាំចូលពីបរទេស ហើយ៩២នាក់ទៀតត្រូវបានតេស្ដវិជ្ជមាននៅក្នុងប្រទេស ។ សូមជម្រាបថា រហូតមកទល់នឹងពេលនេះ មេរោគ COVID-19 បានសម្លាប់ជីវិតមនុស្សម្នាក់នៅក្នុងប្រទេសថៃ ស្របពេលដែលដែលអ្នកជំងឺ៥២នាក់ ជាសះស្បើយ និង៦៦៨នាក់ផ្សេងទៀតបន្តស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ៕

  • មេដឹកនាំកំពូលអ៊ីរ៉ង់ប្រកាសទាត់ចោលការទទួលជំនួយពីសហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់មេរោគ COVID-19

    មេដឹកនាំកំពូលអ៊ីរ៉ង់ប្រកាសទាត់ចោលការទទួលជំនួយពីសហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់មេរោគ COVID-19

    អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី នៅថ្ងៃទី២២ ខែមីនេះ បានច្រានចោលការទទួលយកជំនួយពីសហរដ្ឋអាម៉េរិក ដើម្បីយកមកប្រើ ប្រឆាំងនឹងការរីករាលដាលនៃវីរុស COVID-19 នេះបើតាមសារព័ត៌មានចិន CGTN ។ ទន្ទឹមគ្នា មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះថែមទាំងបានអះអាងទៀតថា សហរដ្ឋអាម៉េរិក គឺជាអ្នកបង្កើតវីរុស COVID-19 ដើម្បីបំផ្លាញអ៊ីរ៉ង់ តាមរយៈការប្រើប្រាស់ទិន្ន ន័យហ្សែនរបស់ប្រជាជនអ៊ីរ៉ង់ ដែលពួកគេទទួលបានតាមវិធីសាស្ត្រផ្សេងៗ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមីនានេះ តួលេខអ្នកស្លាប់ដោយសារតែមេរោគCOVID-19នៅទូទាំងប្រទេសអ៊ីរ៉ង់ បន្តកើនឡើងដល់១.៦៨៥នាក់ នៅក្នុងចំណោមករណីឆ្លងសរុបទាំង២ម៉ឺន១ពាន់៦៣៨ករណី ក្នុងគ្រាដែលអ្នកជំង ៧ពាន់៩១៣នាក់ក៏បានជាសះស្បើយផងដែរ ៕

  • អធិការបតីអាល្លឺម៉ង់ត្រូវស្នាក់នៅដាច់ពីគេ បន្ទាប់ពីជួបជាមួយវេជ្ជបណ្ឌិតម្នាក់ដែលមានផ្ទុកវីរុស COVID-19

    អធិការបតីអាល្លឺម៉ង់ត្រូវស្នាក់នៅដាច់ពីគេ បន្ទាប់ពីជួបជាមួយវេជ្ជបណ្ឌិតម្នាក់ដែលមានផ្ទុកវីរុស COVID-19

    អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល ត្រូវអនុវត្តន៍វិធានការនៅដាច់ដោយឡែកពីគេឯងរយៈពេល១៤ថ្ងៃ ក្រោយលោកស្រីបានប៉ះពាល់ជាមួយវេជ្ជបណ្ឌិតម្នាក់ ដែលបានឆ្លងវីរុស COVID-19 នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។ លោកស្រី មឺគែល កាលពីថ្ងៃទី២០ ខែមីនានេះ បានទទួលការចាក់វ៉ាក់សាំងការ ពារជំងឺរលាកសួតពីវេជ្ជបណ្ឌិតម្នាក់ ដែលក្រោយមកត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកវីរុស COVID-19 ។ បើតាមអ្នកនាំពាក្យរបស់លោកស្រី អាធិការបតីអាល្លឺម៉ង់រូបនេះនឹងបន្តធ្វើការពីផ្ទះ ហើយនឹងទទួលការធ្វើតេស្ដសុខភាពជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។ សូមរំលឹកថា លោកស្រី អាន់ជែលឡា មឺគែល នៅថ្ងៃទី២២ ខែមីនានេះ ក៏បានប្រកាសដាក់ចេញវិធានការថ្មីផងដែរ ដោយហាមឃាត់ការជួបជុំមនុស្សច្រើនជាង ២នាក់ឡើងទៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុស COVID-19 ។ បើតាមតួលេខចុងក្រោយនោះ នៅអាល្លឺម៉ង់មានអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះ សរុបកើនឡើងដល់២ម៉ឺន៣ពាន់៩៧៤ករណី ក្នុងនោះមានអ្នកជម្ងឺ៨៤នាក់បាត់បង់ជីវិត ៕

  • លោក ដូណាល់ ត្រាំ ប្រកាសពីគ្រោះមហន្តរាយដ៏ធំនៅក្នុងរដ្ឋវ៉ាស៊ីនតោន និងរដ្ឋកាលីហ្វរញ៉ា ដែលបង្កឡើងដោយសារវីរុស COVID-19

    លោក ដូណាល់ ត្រាំ ប្រកាសពីគ្រោះមហន្តរាយដ៏ធំនៅក្នុងរដ្ឋវ៉ាស៊ីនតោន និងរដ្ឋកាលីហ្វរញ៉ា ដែលបង្កឡើងដោយសារវីរុស COVID-19

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែមីនា (ម៉ោងក្នុងតំបន់) បានប្រកាសពីគ្រោះមហន្តរាយដ៏ធំដែលកំពុងកើតមាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋកាលីហ្វរញ៉ា ហើយលោកថែមទាំងបានបញ្ជាឱ្យសហព័ន្ធផ្តល់ជំនួយទៅកាន់បណ្តារដ្ឋទាំងនោះផងដែរ នេះបើតាមសារព័ត៌មានចិន CGTN ដកស្រង់ប្រភពពីសេតវិមាន ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ ក៏បានប្រកាសដែរថា រូបលោកបានបង្កើតក្រុមការងារការពារជាតិនៅក្នុងទីក្រុងញូយ៉ក កាលីហ្វរញ៉ា និងរដ្ឋធានីវ៉ាស៊ីនតោន ស្ថិតក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 ។ ទីក្រុងញូយ៉ក នាពេលថ្មីៗនេះ ក៏បានប្រកាសពីគ្រោះមហន្តរាយដ៏ធំថ្នាក់តំបន់កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ផងដែរ ។ សូមបញ្ជាក់ថា បើតាមប្រភពពីសាកលវិទ្យាល័យ Johns Hopkins University បច្ចុប្បន្នសហរដ្ឋអាម៉េរិកបានក្លាយជាប្រទេសទី៣ ដែលរងគ្រោះដោយសារមេរោគ COVID-19 ធ្ងន់ធ្ងរជាងគេនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងអ៊ីតាលី ដោយក្នុងនោះ សហរដ្ឋអាម៉េរិកត្រូវបានរាយការណ៍ពីករណីឆ្លងសរុបយ៉ាងហោចណាស់៣ម៉ឺន៣ពាន់២រយករណី ខណៈអ្នកជម្ងឺសរុប៤១៩នាក់ស្លាប់ គិតត្រឹមម៉ោង៧និង៤០នាទីល្ងាចថ្ងៃទី២២ ខែមីនា…

  • នាយករដ្ឋមន្រ្តីអូស្រ្តាលីបញ្ជាក់ថា ៨០ភាគរយនៃករណីឆ្លងមេរោគ COVID-19 នៅអូស្រ្តាលី គឺនាំចូលពីក្រៅប្រទេស ហើយភាគច្រើនមកពីសហរដ្ឋអាម៉េរិក

    នាយករដ្ឋមន្រ្តីអូស្រ្តាលីបញ្ជាក់ថា ៨០ភាគរយនៃករណីឆ្លងមេរោគ COVID-19 នៅអូស្រ្តាលី គឺនាំចូលពីក្រៅប្រទេស ហើយភាគច្រើនមកពីសហរដ្ឋអាម៉េរិក

    អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានប្រកាសថា ៨០ភាគរយនៃករណីឆ្លងមេរោគ COVID-19 នៅក្នុងប្រទេសអូស្រ្តាលី គឺត្រូវបាននាំចូលមកពីក្រៅប្រទេស ឬក៏ឆ្លងតាមរយៈការប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកវីរុសដែលទើបមកពីបរទេស នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតមួយ លោក Scott Morrison បាននិយាយថា ករណីឆ្លងមេរោគ COVID-19 ដ៏ច្រើនលើសលុបនៅអូស្រ្តាលី គឺហូរចូលពីក្រៅប្រទេស ដោយលោកបានអះអាងដែរថា សហរដ្ឋអាម៉េរិកគឺជាប្រទេសដើមកំណើតនៃករណីឆ្លងវីរុសនេះច្រើនជាងក្នុងប្រទេសអូស្រ្តាលី ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ប្រទេសអូស្រ្តាលីបានរាយការណ៍ពីករណីឆ្លងជម្ងឺផ្លូវដង្ហើមថ្មីចំនួន១.២៨៦ករណី ខណៈនាពេលថ្មីៗនេះ រដ្ឋាភិបាលរបស់លោក Morrison បានប៉ាន់ស្មានថា ប្រជាជនអូស្រ្តាលីរហូតដល់១៥ម៉ឺននាក់អាចនឹងបាត់បង់ជីវិត ដោយសារតែវីរុសដ៏កាចសាហាវមួយនេះ ប្រសិន បើការទប់ស្កាត់មិនមានប្រសិទ្ធិភាពទេនោះ ៕

  • នៅអ៊ីតាលី តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់៥៩.១៣៨ករណី ក្នុងនោះអ្នកជម្ងឺ៥.៤៧៦នាក់ស្លាប់

    នៅអ៊ីតាលី តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់៥៩.១៣៨ករណី ក្នុងនោះអ្នកជម្ងឺ៥.៤៧៦នាក់ស្លាប់

    អ៊ីតាលី៖ ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី បន្តកើនឡើងដល់៥.៤៧៦នាក់ បន្ទាប់ពីអ្នកជម្ងឺចំនួន៦៥១នាក់បន្ថែមទៀតបានស្លាប់ គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។ សម្រាប់ទីក្រុងមីឡេន គឺបានរ៉ាប់រងករណីឆ្លងថ្មីៗរហូតដល់៣០.៤%នៃករណីឆ្លងទាំងអស់ សម្រាប់ថ្ងៃទី២២ ខែមីនានេះ ខណៈតំបន់ឡុមបាឌី ទាំងមូលបានរ៉ាប់រងករណីស្លាប់ដោយសារជម្ងឺផ្លូវដង្ហើមថ្មីនេះ រហូតដល់ទៅ៥៥.៥% ។ ដោយឡែកនៅថ្ងៃដដែលនេះ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី ក៏បានបន្តកើនឡើងដល់៥ម៉ឺន៩ពាន់១៣៨នាក់ផងដែរ ខណៈក្រុមអ្នកជំនាញអ៊ីតាលីក៏បានព្រមានដែរថា យើងមិនត្រូវរំភើប និងបកស្រាយអ្វីដែលជ្រុលហួសហេតុពេកទេ ៕

  • នាយករដ្ឋមន្រ្តីអេស៉្បាញប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃបន្ថែមទៀត ខណៈអ្នកឆ្លងមេរោគ COVID-19 កើនឡើងជាង២៨.៥៧០នាក់

    នាយករដ្ឋមន្រ្តីអេស៉្បាញប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃបន្ថែមទៀត ខណៈអ្នកឆ្លងមេរោគ COVID-19 កើនឡើងជាង២៨.៥៧០នាក់

    អេស៉្បាញ៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez នៅថ្ងៃទី២២ ខែមីនា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃបន្ថែមទៀត ដោយសារតែតួលេខអ្នកស្លាប់ និងឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសនៅតែបន្តកើនឡើងខ្ពស់ នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ។ ការប្រកាសខាងលើនេះរបស់លោក Pedro Sanchez ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានរៀបចំឡើងបន្ទាប់លោកបានបើកកិច្ចប្រជុំតាមវីដេអូអនឡាញ ជាមួយបណ្តាមេដឹកនាំនៃតំបន់ស្វយ័តទាំង១៧របស់អេស៉្បាញ ។ នៅក្រោមការដាក់ប្រទេសក្នុងភាពអាសន្នខាងលើនេះ មនុស្សភាគច្រើនត្រូវបានហាមមិនឲ្យចេញពីផ្ទះឡើយ លើកលែងតែករណីចាំបាច់បំផុត ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃវីរុស COVID-19 ។ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះនៅទូទាំងប្រទេសអេស្ប៉ាញ បានកើនឡើងដល់២ម៉ឺន៨ពាន់៥៧២នាក់ និងស្លាប់យ៉ាងតិច១ពាន់៧២០នាក់ ៕

  • ប្រមុខដឹកនាំអង្គការសហប្រជាជាតិព្រមានថា មនុស្សរាប់លាននាក់អាចនឹងស្លាប់ ប្រសិនបើការទប់ស្កាត់វីរុស COVID-19 ប្រសិទ្ធភាពទេនោះ

    ប្រមុខដឹកនាំអង្គការសហប្រជាជាតិព្រមានថា មនុស្សរាប់លាននាក់អាចនឹងស្លាប់ ប្រសិនបើការទប់ស្កាត់វីរុស COVID-19 ប្រសិទ្ធភាពទេនោះ

    សហរដ្ឋអាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរែស បានបញ្ជាក់ថា មនុស្សរាប់លាននាក់ ជាពិសេសនៅតាមបណ្ដាប្រទេសក្រីក្រ ទំនងជានឹងត្រូវស្លាប់ដោយសារវីរុស COVID-19 បើសិនជាជំងឺនេះរីករាលដាលដោយគ្មានវិធានការ ឬការត្រួតពិនិត្យ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០២០ ។ ការព្រមានបែបនេះរបស់លោក អាន់តូនីញ៉ូ ហ្គួទែរែស ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសកលលោក បានកើនឡើង ច្រើនជាង២១ម៉ឺន៧ពាន់៥០០នាក់ ក្នុងនោះច្រើនជាង៩ពាន់នាក់បានស្លាប់ ខណៈបច្ចុប្បន្នប្រទេសដែលរងគ្រោះខ្លាំងជាងគេ គឺអ៊ីតាលី សហរដ្ឋអាមេរិក អេស្ប៉ាញ បារាំង និងអ៊ីរ៉ង់ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ បានថ្លែងអំពាវនាវឱ្យមានសាមគ្គីភាពជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ចាត់ទុកថា ជាសត្រូវប្រឆាំងនឹងមនុស្សជាតិ ៕

  • លោក ដូណាល់ ត្រាំ ចង់យកនាវាទេសចរណ៍ធំៗ ច្នៃធ្វើជាមន្ទីរពេទ្យបណ្តែតទឹក ខណៈអ្នកស្លាប់ដោយសារវីរុស COVID-19 កើនដល់១៥៧នាក់ និងឆ្លង១១.២៧៤ករណី

    លោក ដូណាល់ ត្រាំ ចង់យកនាវាទេសចរណ៍ធំៗ ច្នៃធ្វើជាមន្ទីរពេទ្យបណ្តែតទឹក ខណៈអ្នកស្លាប់ដោយសារវីរុស COVID-19 កើនដល់១៥៧នាក់ និងឆ្លង១១.២៧៤ករណី

    សហរដ្ឋអាមេរិក៖ កប៉ាល់ទេសចរណ៍ធំៗ អាចនឹងត្រូវប្រើប្រាស់ជាមន្ទីរពេទ្យបណ្តែតទឹក ដើម្បីព្យាបាលអ្នកជំងឺឆ្លងវីរុស COVID-19 នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និង ត្រូវបានដកស្រង់ដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងស្របពេលដែលមមជ្ឈមណ្ឌលអាមេរិកសម្រាប់វិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៃសាកលវិទ្យាល័យ Johns Hopkins និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង CDC បានរាយការណ៍ថា ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសកើនឡើង ដល់១ម៉ឺន១ពាន់២៧៤ករណី ក្នុងនោះអ្នកជំងឺ១៥៧នាក់បានស្លាប់ ។ បើតាមលោក ដូណាល់ ត្រាំ នោះ ប្រធានក្រុមហ៊ុន Carnival Corp លោក Micky Arison ដែលជាម្ចាស់ក្រុមហ៊ុនកប៉ាល់ល្បីៗបាននិយាយថា លោកមានកប៉ាល់មួយចំនួនដែលសក្តិសមបំផុតសម្រាប់អ្វីដែលកំពុងកើតឡើង ដោយសារតែពួកវាមានទំហំធំ និងបន្ទប់ច្រើន ហើយប្រសិនបើរដ្ឋាភិបាលអាមេរិកត្រូវការ លោកនឹងដាក់ពង្រាយកប៉ាល់ទាំងនោះ តាមទីក្រុងផ្សេងៗរបស់សហរដ្ឋអាមេរិក ៕…

  • នៅថៃ អ្នកឆ្លងវីរុស COVID-19 កើនឡើង៥០ករណីថ្មីទៀត ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងកើនឡើងដល់៣២២នាក់ហើយ

    នៅថៃ អ្នកឆ្លងវីរុស COVID-19 កើនឡើង៥០ករណីថ្មីទៀត ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងកើនឡើងដល់៣២២នាក់ហើយ

    ថៃ៖ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ចំនួន៥០ករណីថ្មីបន្ថែមទៀត ដែលប្រការនេះបានធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងជម្ងឺរាតត្បាតជាសកលនេះបន្តកើនឡើងដល់៣២២ករណី ហើយករណីឆ្លងច្រើនជាងគេ គឺស្ថិតនៅក្នុងរដ្ឋធានីបាងកក នេះបើតាមសារព័ត៌មាន CNA ដកស្រង់ប្រភពពីមន្រ្តីសុខាភិបាលថៃនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ។ ថ្លែងប្រាប់អ្នកកាសែតនៅក្នុងសន្និសិទសារព័ត៌មានមួយ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលថៃលោក Suwannachai Wattanayingcharoenchai បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងថ្មីទាំង៥០ករណីខាងលើនេះ មាន៤១ករណីបានឆ្លងពីអ្នកដែលមានផ្ទុកវីរុស COVID-19  ខណៈក្រុមមនុស្ស៩នាក់ផ្សេងទៀតទើបមកពីក្រៅប្រទេស និងមានការប្រាស្រ័យទាក់ទងគ្នាជាមួយជនបរទេស ។ សូមជម្រាបថា រហូតមកទល់នឹងពេលនេះ ប្រទេសថៃមានអ្នកស្លាប់ដោយសារវីរុស COVID-19 ម្នាក់ប៉ុណ្ណោះ ស្របពេលដែលអ្នកជម្ងឺ៤៣នាក់បានជាសះស្បើយទាំងស្រុង និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ខណៈអ្នកជម្ងឺ២៧៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ៕