Category: ព័ត៌មានអន្តរជាតិ

  • គ្រោះរញ្ជួយដីក្នុងកម្រិត៥.៩រ៉ិកទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ា ខណៈពុំទាន់មានសេចក្តីរាយការណ៍ពីករណីរបួស-ស្លាប់ និងការខូចខាតនៅឡើយទេ

    គ្រោះរញ្ជួយដីក្នុងកម្រិត៥.៩រ៉ិកទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ា ខណៈពុំទាន់មានសេចក្តីរាយការណ៍ពីករណីរបួស-ស្លាប់ និងការខូចខាតនៅឡើយទេ

    មីយ៉ាន់ម៉ា៖ គ្រោះរញ្ជួយដីក្នុងកម្រិត៥.៩រ៉ិកទ័រនៅថ្ងៃទី១៦ ខែមេសានេះ បានវាយប្រហារនៅក្បែរទីក្រុង Falam ភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅជិតព្រំដែនភាគខាងលិចប្រទេសឥណ្ឌា នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តសហរដ្ឋអាម៉េរិក USGS និង ចុះផ្សាយដោយសារព័ត៌មានចិន CGTN ។ ទីភ្នាក់ងារ USGS បានឲ្យដឹងទៀតថា គ្រោះមហន្តរាយធម្មជាតិនេះ បានកើតឡើងក្នុងជម្រៅ១០គីឡូម៉ែត្រទៅក្នុងដី ហើយភ្លាមៗនោះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ និងរបួស ក៏ដូចជាទំហំនៃការខូចខាតនៅឡើយនោះទេ ៕

  • ក្នុងខែមីនា ឆ្នាំ២០២០ ការនាំចេញរបស់ប្រទេសចិនធ្លាក់ចុះ៦.៦ភាគរយ ស្មើនឹងទឹកប្រាក់១៨៥.២ពាន់លានដុល្លារ

    ក្នុងខែមីនា ឆ្នាំ២០២០ ការនាំចេញរបស់ប្រទេសចិនធ្លាក់ចុះ៦.៦ភាគរយ ស្មើនឹងទឹកប្រាក់១៨៥.២ពាន់លានដុល្លារ

    ចិន៖ ការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះ ៦.៦ ភាគរយស្មើនឹងទឹកប្រាក់១៨៥.២ ពាន់លានដុល្លារ ស្របពេលដែលការនាំចូលវិញ ក៏បានធ្លាក់ចុះ ០.៩ ភាគរយស្មើនឹងទឹកប្រាក់ ១៦៥.៣ពាន់លានដុល្លារក្នុងខែមីនា ឆ្នាំ២០២០ ដែលបង្ហាញពីសញ្ញានៃការស្ទុះងើបឡើងវិញ និងខ្ពស់ជាងការព្យាករណ៍ នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីទិន្នន័យរបស់រដ្ឋបាលគយទូទៅចិន នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។ ការស្ទង់មតិមួយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters  បានប៉ាន់ស្មានថា ការនាំចេញរបស់ចិន នឹងធ្លាក់ចុះ ១៤ ភាគរយនៅក្នុងខែមីនា ហើយការនាំចូលវិញ នឹងធ្លាក់ចុះ ៩.៥ ភាគរយ ខណៈសារព័ត៌មាន Bloomberg បានព្យាករថា ទាំងការនាំចេញ និងការនាំចូលនឹងធ្លាក់ចុះ ១០ ភាគរយ ឬច្រើនជាងនេះ ។ សូមជម្រាបថា នៅក្នុងខែមីនា ឆ្នាំ២០២០ ការនាំចូល និងនាំចេញរបស់ចិនជាមួយអាស៊ានមានទឹកប្រាក់ចំនួន៥៦.៩ពាន់លានដុល្លារ ដែលស្មើនឹង១៥.១ភាគរយនៃពាណិជ្ជកម្មក្រៅប្រទេសសរុប ។ អាស៊ានបានក្លាយជាដៃគួពាណិជ្ជកម្មធំជាងគេបំផុតរបស់ប្រទេសចិន ខណៈការធ្វើពាណិជ្ជកម្មក្រៅប្រទេសជាមួយសហភាពអឺរ៉ុបវិញ មានទឹកប្រាក់ចំនួន៤៥.៦ពាន់លានដុល្លារ៕ …

  • តម្លៃហាងឆេងមាសឡើងថ្លៃកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចំពេលមេរោគ COVID-19 ធ្វើឱ្យកក្រើកដល់សេដ្ឋកិច្ចពិភពលោក

    តម្លៃហាងឆេងមាសឡើងថ្លៃកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចំពេលមេរោគ COVID-19 ធ្វើឱ្យកក្រើកដល់សេដ្ឋកិច្ចពិភពលោក

    បរទេស៖ តម្លៃមាសបានហក់ឡើងឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង០៧ឆ្នាំ ខណៈអ្នកវិនិយោគទាំងឡាយកំពុងព្រួយបារម្ភពីឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងដោយមេរោគ COVID-19 នេះបើតាមសារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ តម្លៃហាងឆេងមាសកើនឡើងជិត ១.៨០០ ដុល្លារក្នុងមួយអោន ដែលកាលពីប៉ុន្មានសប្ដាហ៍មុននេះ មានតម្លៃត្រឹមតែ១.៤០០ ដុល្លារក្នុងមួយអោន ។ បច្ចុប្បន្ន តម្លៃបានឡើងដល់កំរិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែតុលា ឆ្នាំ២០១២កន្លងមក។ ទន្ទឹមគ្នា អ្នកជំនាញខ្លះចង្អុលបង្ហាញថា អនាគតទីផ្សារមាសមើលទៅភ្លឺស្វាង នៅពេលភាពមិនប្រាកដប្រជាដែលមិនធ្លាប់មានពីមុនមក… យើងរំពឹងថា មាសនឹងមានតម្លៃជាង ២.០០០ដុល្លារនៅដើមឆ្នាំក្រោយ៕

  • ប្រធានអង្គការសុខភាពពិភពលោក WHO ជំរុញឱ្យសហគមន៍អន្តរជាតិពង្រឹងសាមគ្គីភាព ក្រោយលោក ដូណាល់ ត្រាំ ប្រកាសផ្តាច់ជំនួយហិរញ្ញវត្ថុ

    ប្រធានអង្គការសុខភាពពិភពលោក WHO ជំរុញឱ្យសហគមន៍អន្តរជាតិពង្រឹងសាមគ្គីភាព ក្រោយលោក ដូណាល់ ត្រាំ ប្រកាសផ្តាច់ជំនួយហិរញ្ញវត្ថុ

    ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានថ្លែងនៅថ្ងៃទី១៥ ខែមេសានេះថា រូបលោកមានការសោកស្តាយជាខ្លាំង បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ សម្រេចចិត្តផ្តាច់ជំនួយហរិញ្ញវត្ថុដល់អង្គការរបស់ខ្លួន ហើយបានជំរុញឱ្យពិភពលោកទាំង មូលពង្រឹងការរួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ ការអំពាវនាវខាងលើនេះរបស់លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ត្រូវបានធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកសម្រេចផ្តាច់ជំនួយហរិញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក WHO ដោយលោកអះអាងថា អង្គការមួយនេះបានលាក់បាំងពីការរាតត្បាតនៃជំងឺ COVID-19 នៅប្រទេសចិន ទើបធ្វើឲ្យវីរុសនេះបានរាតត្បាតនៅជុំវិញពិភពលោក ។ សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិកគឺជាប្រទេសផ្តល់ជំនួយធំជាងគេដល់អង្គការសុខភាពពិភពលោក WHO ដែលក្នុងនោះ កាលពីឆ្នាំ២០១៩ សហរដ្ឋអាម៉េរិកផ្តល់មូលនិធិជូនអង្គការអន្តរជាតិមួយនេះ ជាង៤០០លានដុល្លារអាម៉េរិក ឬស្មើនឹងប្រមាណ១៥ភាគរយនៃកញ្ចប់ថវិកាជំនួយ៕

  • គណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលជោគជ័យក្នុងការបោះឆ្នោតសភា

    គណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលជោគជ័យក្នុងការបោះឆ្នោតសភា

    កូរ៉េខាងត្បូង៖ គណបក្សរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានទទួលជ័យជម្នះក្នុងការបោះឆ្នោតសភាមុនកាលកំណត់ ដែលបានបិទបញ្ចប់ទៅកាលពីថ្ងៃពុធសប្តាហ៍នេះ នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ។ លទ្ធផលបោះឆ្នោត ដែលត្រូវបានបញ្ចេញជាលើកដំបូងនោះ គណបក្សប្រជាធិបតេយ្យរបស់លោក មូន ចេអ៊ីន បានទទួលអសនៈចំនួន ១៦៣ ក្នុងចំណោមអសនៈសរុប៣០០នៅក្នុងសភាជាតិ ដែលប្រការនេះមានន័យថា គណបក្សនេះ ទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។ សូមជម្រាបថា រដ្ឋាភិបាលកូរ៉េខាងត្បូងស្ថិតក្រោមការដឹកនាំរបស់លោក មូន ចេអ៊ីន ទទួលបានការកោតសរសើរទាំងថ្នាក់ជាតិ និងអន្តរជាតិ ជុំវិញការឆ្លើយតបដ៏មានប្រសិទ្ធភាពចំពោះបញ្ហារីករាលដាលនៃជំងឺ COVID-19 ៕

  • កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីសជាច្រើនគ្រាប់ទៀត ធ្លាក់ចូលទៅក្នុងដែនសមុទ្រខាងកើត ចំពេលពិភពលោកកំពុងប្រយុទ្ធប្រឆាំង COVID-19

    កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីសជាច្រើនគ្រាប់ទៀត ធ្លាក់ចូលទៅក្នុងដែនសមុទ្រខាងកើត ចំពេលពិភពលោកកំពុងប្រយុទ្ធប្រឆាំង COVID-19

    កូរ៉េខាងជើង៖ កូរ៉េខាងជើងបាញ់តេស្តមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់សាជាថ្មីទៀត ធ្លាក់ចូលទៅក្នុងដែនសមុទ្រខាងកើត ស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ គ្រាប់មីស៊ីលទាំងនេះ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរនៃទីក្រុង ម៉ាន់ជុន នៅម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៤ ខែមេសានេះ (ម៉ោងក្នុងតំបន់) ខណៈវាមិនទាន់ត្រូវបានបញ្ជាក់ពីចំនួនឱ្យច្បាស់លាស់ឡើយ ហើយបើតាមមន្ត្រីជំនាញយោធាកូរ៉េខាងត្បូងនោះ គ្រាប់មីស៊ីលទាំងនេះអាចហោះបានក្នុងរយៈចម្ងាយ១៥០គីឡូម៉ែត្រ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ ការបាញ់សាកល្បងខាងលើនេះ បានកើតមានឡើងស្របពេលដែលកូរ៉េខាងជើងត្រៀមប្រារព្ធពិធីខួបកំណើត នៃបិតាស្ថាប និកលោក គីម អ៊ីលស៊ុង និង ការបោះឆ្នោតនៅប្រទេសកូរ៉េខាងត្បូងផងដែរ៕

  • លេចធ្លាយព័ត៌មានពីប្រទេសថៃ ថា៖មានពលករខ្មែរស្លាប់និងរបួសច្រើននាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅក្នុងខេត្តនន់ថៈបុរី កន្លងទៅនេះ

    លេចធ្លាយព័ត៌មានពីប្រទេសថៃ ថា៖មានពលករខ្មែរស្លាប់និងរបួសច្រើននាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅក្នុងខេត្តនន់ថៈបុរី កន្លងទៅនេះ

    ថៃ៖ ករណីគ្រោះថ្នាក់ចរាចរណ័មួយនៅក្នុងខេត្តនន់ថៈបុរី កាលពីយប់ថ្ងៃទី០១ខែមេសាកន្លងទៅប៉ុន្មានថ្ងៃមុននេះ។ យ៉ាងហោចណាស់ ក៏មានពលការិនីខ្មែ ចំនួន ២នាក់ បានបាត់បង់ជីវិត ក្នុងចំណោមពលករខ្មែរដែលរងរបួសជាច្រើននាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវកានចាក់ណា ភិសែក ក្បែរផ្លូវរថភ្លើង ត្រង់ចំណុចផ្លូវចូល វត្តសិរីប្រវត្តិ ក្នុងឃុំប្ល៉ាយបាង ស្រុកបាងគ្រួយ  ខេត្តនន់ថៈបុរី ប្រទេសថៃ ។ នេះបើយោងតាមការបង្ហោះ ព័ត៌មានរបស់ ក្រុមហ៊ុនមូលនិធិ  « រួមកតញ្ញូ នន់ថៈបុរី » បានបញ្ជាក់ថា ឧបទ្ទវហេតុនេះ បានកើតឡើង នៅវេលាម៉ោង១១យប់ថ្ងៃទី០១ខែមេសាឆ្នាំ២០២០កន្លងទៅ។ បើតាមប្រភពព័ត៌មានដដែលខាងលើនេះបានអះអាងឲ្យដឹងថា៖នៅកន្លែងកើតហេតុ គេសង្គេតឃើញមានមនុស្សស្លាប់ ចំនួន០៣នាក់ ស្ថិតក្នុងសភាពកៀបជាប់នៅក្នុងរថយន្ត ដែលតម្រូវអោយក្រុមតម្រួតថៃ យកឧបករណ៍ កកាត់ជញ្ជាំងរថយន្តដើម្បីទាញយកសាកសពចេញមកខាងក្រៅនិង មានអ្នករងរបួសក្នុងរថយន្តជាច្រើននាក់។ សូមបញ្ជាក់ថា៖ រថយន្តដែលដឹកពលករខ្មែរនោះ៖គឺជារថយន្តទួរីស ព៌ណស ពាក់ស្លាកលេខ បាងកក៤០៧៥ បុកជាមួយរថយន្ត ធុនធំដែលមានដឹកសសរគ្រឹះពេញពាក់ ស្លាកលេខ ប៉ាធុំថានី ៧០-៣៩២៤ …

  • រដ្ឋបាលលោក ដូណាល់ ត្រាំ រងការរិះគន់ពីលោក បារ៉ាក់ អូបាម៉ា ជុំវិញផែនការលុបចោលវិញនូវច្បាប់ស្តីពីការគ្រប់គ្រងស្តង់ដាឥន្ធនៈ

    រដ្ឋបាលលោក ដូណាល់ ត្រាំ រងការរិះគន់ពីលោក បារ៉ាក់ អូបាម៉ា ជុំវិញផែនការលុបចោលវិញនូវច្បាប់ស្តីពីការគ្រប់គ្រងស្តង់ដាឥន្ធនៈ

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានទទួលរងនូវការរិះគន់ពីសំណាក់អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ក្រោយរដ្ឋបាលលោក ត្រាំ បានប្រកាសលុបចោលវិញនូវច្បាប់ស្តីពីការគ្រប់គ្រងស្តង់ដាឥន្ធនៈ ដែលមានគោលដៅទប់ស្កាត់វិបត្តិបម្រែបម្រួលអាកាសធាតុ នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ។ តាមរយៈបណ្តាញសង្គម Twitter លោក អូបាម៉ា បានបញ្ជាក់ថា ពួកយើងមិនអាចទទួលរងផលវិបាកទៅថ្ងៃមុខទៀត ដោយសារការបដិសេធចំពោះវិបត្តិ នៃបញ្ហាប្រែប្រួលអាកាសធាតុពិភពលោកបានឡើយ ។ លោក អូបាម៉ា បានសង្កត់ធ្ងន់ថា យើងគ្រប់រូប ជាពិសេសយុវជន ត្រូវតែធ្វើការតាមទារឲ្យបានប្រសើរជាងនេះ ពីរដ្ឋាភិបាលរបស់យើងនៅគ្រប់កម្រិតទាំងអស់ ហើយចូលរួមបោះឆ្នោតក្នុងពេលប៉ុន្មានខាងមុខ ។ សូមរំលឹកថា កន្លងមក អ្នកជំនាញអាម៉េរិកជាច្រើន ក៏ធ្លាប់បានធ្វើការរិះគន់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ផងដែរថា បានមើលងាយស្ថានការណ៍ និងចាត់វិធានការយឺតយ៉ាវចំពោះការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ៕

  • កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងចំនួន២គ្រាប់ជាថ្មីទៀត ធ្លាក់ចូលទៅកាន់ដែនសមុទ្រខាងកើត

    កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងចំនួន២គ្រាប់ជាថ្មីទៀត ធ្លាក់ចូលទៅកាន់ដែនសមុទ្រខាងកើត

    កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន២គ្រាប់ជាថ្មីទៀតឆ្ពោះទៅកាន់ដែនសមុទ្រខាងកើត នេះបើតាមសារព័ត៌មាន Yonhap ដកស្រង់ប្រភពពីយោធាកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។ ប្រភពដដែលបានឱ្យដឹងថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីទាំង២គ្រាប់នោះ ត្រូវបានបាញ់ចេញពីទីក្រុង Wosan ឆ្ពោះទៅកាន់ទិសឦសានកាលពីម៉ោង០៦និង១០នាទីព្រឹកថ្ងៃទី២៩ ខែមីនា (ម៉ោងក្នុងតំបន់) ហើយហោះបានចម្ងាយ២៣០គីឡូ ម៉ែត្រនៅរយៈកម្ពស់ប្រហែល៣០គីឡូម៉ែត្រ មុនធ្លាក់ចូលផ្ទៃសមុទ្រ ។ ទន្ទឹមគ្នានេះ យោធាកូរ៉េខាងត្បូងបានរិះគន់ជាថ្មីម្តងទៀតលើទង្វើរបស់កូរ៉េខាងជើង ដោយបញ្ជាក់ថា ការធ្វើសកម្មភាពយោធាបែបនេះ គឺជារឿងមិនសមរម្យជាខ្លាំង និង បានទទូចឲ្យបញ្ឈប់ជាបន្ទាន់ ខណៈពិភពលោកទាំងមូលកំពុងតែជួបទុក្ខលំបាកដោយសារតែជម្ងឺ COVID-19 ៕ធ.ដ

  • បុរសម្នាក់ដេកស្លាប់នៅលើផ្ទះក្រោយពីឡើងមកពីដុតជញ្ជ្រាំងវិញដោយមិនជាប់ពាក់ព័ន្ធនឹងជម្ងឺ COVID-19 នោះឡើយ

    បុរសម្នាក់ដេកស្លាប់នៅលើផ្ទះក្រោយពីឡើងមកពីដុតជញ្ជ្រាំងវិញដោយមិនជាប់ពាក់ព័ន្ធនឹងជម្ងឺ COVID-19 នោះឡើយ

    កំពង់ឆ្នាំង៖ បុរសម្នាក់បានដេកស្លាប់នៅលើផ្ទះក្រោយពីឡើងពីដុតជញ្ជ្រាំងវិញ ដោយសារតែអាកាសធាតុក្តៅបណ្ដាលឲ្យគាំងបេះដូងស្លាប់ ។ ហរតុការណ៍បានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីថ្ងៃទី២៦មិនា២០២០ម្សិលមិញនៅចំណុចភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងថានៅវេលាម៉ោង៧និង៤៩នាទីថ្ងៃទី២៧មិនា២០២០នេះថាជនរងគ្រោះមានឈ្មោះ ហាប់ ពៅ ភេទប្រុស អាយុ៤៥ឆ្នាំមានប្រពន្ធឈ្មោះ អ៊ឹមរ៉ា ហៅពៅ មានកូន៥នាក់ រសនៅក្នុងបន្ទុកមានទីលំនៅភូមិឃុំស្រុកកើតហេតុខាងលើ ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងតាមរយៈក្រុមគ្រួសារជនរងគ្រោះថានៅមុនពេលកើតហេតុជនរងគ្រោះ និងកូនប្រសារបានចុះដុតជញ្ជ្រាំងនៅខាងក្រោយផ្ទះជាមួយកូនប្រសារមួយស្របកមកដោយសារអាកាសធាតុក្តៅខ្កាំងពេក ក៏បានឡើងមកលើផ្ទះហើយភ្លាមនោះជនរងគ្រោះបានមុជទឹកក្រោយមកក៏បានដេកមើលទូរទស្សន៍នៅលើផ្ទះប្រពន្ធក៏ចាក់ទឹក ក្រូចយកមកឲ្យផឹកមួយស្របក់ក្រោយមកប្រពន្ធក៏បានឮសូរសម្លេងប្តីខុលខកៗ និងបានស្រែកហៅប្តីតែមិនឮឆ្លើយក៏ចូលទៅមើលឃើញប្តីដេកស្លាប់បាតទៅហើយ ភ្លាមៗនោះប្រពន្ធបានស្រែកហៅបងប្អូនឲ្យជួយមើលប្តីគាត់ផង ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងតានរយៈក្រុមគ្រួសារថាជនរងគ្រោះមានជំងឺប្រចាំកាយលើសឈាន  និងខ្លាញ់រុំបេះដូង និងជម្ងឺថ្លើម យូឆ្នាំមកហើយណាមួយដោយអាកាសធាតុភាពក្តៅខ្លាំងទើបបណ្តាលឲ្យជនរងគ្រោះគាំងបេះដូងដេកស្លាប់តែម្តង ។សមត្ថកិច្ចបានបញ្ជាក់ពីក្រុមគ្រួសារទៀតថាជនរងគ្រោះមិនបានចេញទៅធ្វើការនៅក្រៅប្រទេសនោះឡើយ ហើយការស្លាប់នេះក៏មិនមានជាប់ពាក់ព័ន្ធនឹងជម្ងឺ CoVid-19 នោះឡើយ ។ ក្រោយការពិនិត្យសាកសពជនរងរួចហើយសមត្ថកិច្ចបានប្រគលើសាកសពជនរងគ្រោះឲ្យក្រុមគ្រួសារសាច់ញ្ញាតិ រៀបចំធ្វើបុណ្យទៅតាមវ្រពៃណី ៕ ដោយ៖ សុក្ខារិន