Category: ព័ត៌មានអន្តរជាតិ

  • វៀតណាមរកឃើញអ្នកឆ្លង កូវីដ១៩ បន្ថែម៩នាក់ទៀត កើនដល់៨៥នាក់

    វៀតណាមរកឃើញអ្នកឆ្លង កូវីដ១៩ បន្ថែម៩នាក់ទៀត កើនដល់៨៥នាក់

    ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៨៥នាក់ហើយ បន្ទាប់ពីអ្នកឆ្លងថ្មី ០៩ករណី ត្រូវបានរាយការណ៍ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ។ អ្នកឆ្លងថ្មីទាំង ០៩ករណីខាងលើ ក្នុងនោះរួមមានជនជាតិអាមេរិកកាំងម្នាក់ កំពុងរស់នៅក្នុងទីក្រុងហូជីមិញ (Ho Chi Minh) និងដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយត្រឡប់មកប្រទេសវៀតណាមវិញ ដោយជិះនៅលើជើងហោះមួយមកពីប្រទេសតួកគី។ ចំណែកឯអ្នកឆ្លង ០៨នាក់ទៀត គឺជាជនជាតិវៀតណាមក្នុងនោះមាន មាននិស្សិតទៅរៀនក្រៅប្រទេស ០៤នាក់ ទើបត្រឡប់មកពីអង់គ្លេស និងម្នាក់ទៀត ទើបត្រឡប់មកពីប្រទេសបារាំង ហើយ ០៣នាក់មកពីអង់គ្លេស ឆ្លងកាត់តាមទីក្រុងឌូបៃ។ បើតាមក្រសួងសុខាភិបាលវៀតណាម មនុស្ស ១២២នាក់ ដែលសង្ស័យឆ្លង COVID-19 កំពុងអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ ខណៈជិត ៤២,០០០នាក់កំពុងទទួលការត្រួតពិនិត្យជាបន្តបន្ទាប់ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈមនុស្ស ១៦នាក់ក្នុងចំណោមអ្នកឆ្លង ៨៥ករណីបានជាសះស្បើយ៕

  • សូម្បីតែសមាជិករាជវង្សក៏ឆ្លងជំងឺកូវីដ១៩ដែរ នៅប្រទេសម៉ូណាកូ

    សូម្បីតែសមាជិករាជវង្សក៏ឆ្លងជំងឺកូវីដ១៩ដែរ នៅប្រទេសម៉ូណាកូ

    នៅក្នុងសេចក្ដីថ្លែងការណ៍របស់រាជវាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឲ្យដឹងថា ព្រះអង្គម្ចាស់ Albert នៃប្រទេសម៉ូណាកូ ត្រូវបានធ្វើតេស្ដរកឃើញលទ្ធផលវិជ្ជមានពីវីរុសកូរ៉ូណា ដែលធ្វើឲ្យព្រះអង្គជារាជវង្សដែលឆ្លងជំងឺដ៏កាចសាហាវនេះដំបូងគេបង្អស់ក្នុងពិភពលោក។ ព្រះអង្គម្ចាស់ Albert ដែលមានព្រះជន្ម ៦២វស្សា បានឃុំខ្លួន និងធ្វើការក្នុងអាផាតមិនរបស់ព្រះអង្គផ្ទាល់ ហើយស្ថានភាពសុខភាពរបស់ព្រះអង្គមានសភាល្អមិនមានអ្វីគួរឲ្យបារម្ភនោះទេ។ព្រះអង្គ Albert នឹងឃុំខ្លួនឲ្យនៅដាច់ដោយឡែកពីគេមិនមានរយៈពេលកំណត់នោះទេ រហូតសុខភាពធូរស្បើយឡើងវិញ។

  • រុស្ស៊ីចាប់ផ្តើមរឹតបន្តឹងជើងហោះហើរទៅកាន់សហរដ្ឋអាមេរិក អង់គ្លេស និងអេមីរ៉ាត់អារ៉ាប់រួម ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុស COVID-19

    រុស្ស៊ីចាប់ផ្តើមរឹតបន្តឹងជើងហោះហើរទៅកាន់សហរដ្ឋអាមេរិក អង់គ្លេស និងអេមីរ៉ាត់អារ៉ាប់រួម ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុស COVID-19

    រុស្ស៊ី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក មីខែល មីស៊ូស្ទីន បានចេញបញ្ជាឱ្យមានការរឹតបន្តឹងលើជើងហោះហើររបស់អ្នកដំណើរទាំងទៅ និងមកពីសហរដ្ឋអាមេរិក អង់គ្លេស និងអេមីរ៉ាត់អារ៉ាប់រួម ដោយចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី២០ ខែមីនានេះតទៅ (ម៉ោងក្នុងតំបន់) ដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានចិន CGTN ។ បើតាមបទបញ្ជាខាងលើនេះ មិនអនុវត្តចំពោះការហោះហើរទៀងទាត់រវាងទីក្រុងម៉ូស្គូ និងទីក្រុងញូយ៉ក ឬពីទីក្រុងម៉ូស្គូ និងទីក្រុងឡុងដ៍ ក៏ដូចជាទីក្រុងម៉ូស្គូ និងទីក្រុងអាប៊ូដាបី ដែលធ្វើប្រតិបត្តិការតាមស្ថានីយ៍ប្រភេទ F នៃអាកាសយានដ្ឋានអន្តរជាតិ សឺរ៉េម៉េដយ៉េវ៉ូ (Sheremetyevo) របស់ទីក្រុងម៉ូស្គូ នោះទេ ។ បន្ថែមលើនេះ រុស្ស៊ីក៏បានអនុញ្ញាតឱ្យមានជើងហើរជាលក្ខណៈពិសេស ដែលមានគោលដៅជម្លៀសប្រជាជនរុស្ស៊ី និងពលរដ្ឋរបស់ប្រទេសចំនួន០៣ផ្សេងទៀតផងដែរ ។ សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ រុស្ស៊ីបានរាយការណ៍ពីករណីឆ្លងជម្ងឺរាតត្បាតសកល COVID-19 មានចំនួន១១៤ករណីនៅទូទាំងប្រទេស ៕

  • ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅអ៊ីតាលីកើនឡើងដល់៣.៤០៥នាក់ ក្រោយអ្នកជម្ងឺ៤២៧នាក់ទៀតបាត់បង់ជីវិត

    ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅអ៊ីតាលីកើនឡើងដល់៣.៤០៥នាក់ ក្រោយអ្នកជម្ងឺ៤២៧នាក់ទៀតបាត់បង់ជីវិត

    អ៊ីតាលី៖ អាជ្ញាធរអ៊ីតាលីបានរាយការណ៍ពីចំនួនអ្នកស្លាប់៤២៧នាក់បន្ថែមទៀត គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ដែលប្រការនេះធ្វើឱ្យតួលេខសរុបនៃមនុស្សបាត់បង់ជីវិតដោយសារវីរុស COVID-19 នៅទូទាំងប្រទេសអ៊ីតាលី បន្តកើនឡើងដល់៣.៤០៥នាក់ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ។ គិតត្រឹមថ្ងៃទី១៩ ខែមីនានេះ នៅប្រទេសអ៊ីតាលី ចំនួនអ្នកស្លាប់ដោយសារមេរោគរាតត្បាតសកល COVID-19 មានចំនួនតែ២.៩៧៨នាក់ប៉ុណ្ណោះបានស្លាប់ ហើយបើបូកបន្ថែមអ្នកស្លាប់ចំនួន៤២៧នាក់ទៀតក្នុងរយៈពេលមួយថ្ងៃនេះ ធ្វើឲ្យអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់៣.៤០៥នាក់ ។ គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក WHO ជំងឺរាតត្បាតជាសកល COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២២ម៉ឺន៩៩៥ករណី ដែលក្នុងនោះប្រមាណ៩ម៉ឺននាក់ស្លាប់ និង ៨ម៉ឺន៥ពាន់៧៨២នាក់ជាសះស្បើយនៅទូទាំងសកលលោក ៕

  • បុគ្គលិកពេទ្យចិនជាច្រើនចាប់ផ្តើមចាកចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ហើយ បន្ទាប់ពីទទួលជោគជ័យក្នុងសង្គ្រាមប្រឆាំងនឹងជម្ងឺសកល COVID-19

    បុគ្គលិកពេទ្យចិនជាច្រើនចាប់ផ្តើមចាកចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ហើយ បន្ទាប់ពីទទួលជោគជ័យក្នុងសង្គ្រាមប្រឆាំងនឹងជម្ងឺសកល COVID-19

    ចិន៖ ក្រុមបុគ្គលិកផ្នែកវេជ្ជសាស្រ្តដែលត្រូវបានបញ្ជូនពីបណ្តាខេត្តជាច្រើនទៅកាន់ខេត្តហ៊ូប៉ីនោះ ចាប់ផ្តើមចាកចេញពីខេត្តភាគកណ្តាលចិនមួយនេះ ត្រឡប់ទៅកាន់ខេត្តរៀងៗខ្លួនវិញជាបណ្តើរៗហើយ ខណៈការរាតត្បតនៅក្នុងប្រទេស កាន់តែធូរស្រាលខ្លាំង នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ទីបំផុតនៅក្នុងខែមីនានេះ ប្រទេសចិនក៏ទទួលបានពន្លឺនៃភាពជោគជ័យ នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ ។ យ៉ាងណាមិញ បុគ្គលិកយោធាជួរមុខមួយចំនួនទៀត នៅតែបន្តប្រតិបត្តិការនៅទីក្រុង វូហាន ដដែល ជាពិសេសដើម្បីទប់ស្កាត់ការឆ្លងថ្មីៗ និងព្យាបាលអ្នកជំងឺនានាឲ្យជាសះស្បើយ ។ បច្ចុប្បន្នអ្វីដែលចិនកំពុងតែព្រួយបារម្ភនោះ គឺការនាំចូលជំងឺ COVID-19 ពីក្រៅប្រទេសចូលទៅវិញ ជាពិសេសពីខាងទ្វីបអឺរ៉ុប ដែលកំពុងបន្តរីករាលដាលខ្លាំង ហើយបានក្លាយជាចំណុចកណ្តាលថ្មី នៃការរាតត្បាតរបស់វីរុស COVID-19 ៕

  • ឥណ្ឌូណេស៊ីដាក់ចេញបម្រាមហាមប្រជាជនចេញពីប្រទេស និងហាមជនបរទេសចូលប្រទេសខ្លួនរយៈពេល១ខែ ដើម្បីទប់ស្កាត់វីរុស COVID-19

    ឥណ្ឌូណេស៊ីដាក់ចេញបម្រាមហាមប្រជាជនចេញពីប្រទេស និងហាមជនបរទេសចូលប្រទេសខ្លួនរយៈពេល១ខែ ដើម្បីទប់ស្កាត់វីរុស COVID-19

    ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីនឹងចាប់ផ្តើមបិទព្រំដែនមិនឲ្យជនបរទេសចូលមកក្នុងប្រទេសខ្លួន គិតចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១៩ខែមីនានេះតទៅ និង ហាមឃាត់ប្រជាជនខ្លួនឯងផ្ទាល់មិនឲ្យចាកចេញពីប្រទេស សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស COVID-19 នេះបើតាមសារព័ត៌មាន New Straits Times ។ ការដាក់ចេញនូវបម្រាមខាងលើនេះ ត្រូវបានប្រកាសជាសាធារណៈដោយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នាកំឡុងសន្និសីទសារព័ត៌មានមួយនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ។ បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី អ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់២៥នាក់ ខណៈអ្នកឆ្លងវីរុសវិញ ក៏បានកើនឡើងដល់៣០៩នាក់ផងដែរ ៕

  • អាជីវករនៅថៃនឹងត្រូវជាប់ពន្ធនាគារ ឬពិន័យជាប្រាក់យ៉ាងច្រើន ប្រសិនបើ លក់ម៉ាស់ឡើងថ្លៃពេក

    អាជីវករនៅថៃនឹងត្រូវជាប់ពន្ធនាគារ ឬពិន័យជាប្រាក់យ៉ាងច្រើន ប្រសិនបើ លក់ម៉ាស់ឡើងថ្លៃពេក

    ថៃ៖ សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៩ ខែមីនានេះបានចុះផ្សាយថា តុលា ការថៃសម្រេចដាក់ពន្ធនាគារអាជីវករ៥នាក់ចម្លោះពី៦ខែដល់១៨ខែ ពីបទលក់ម៉ាស់មុខមានតម្លៃថ្លៃពេក ។ ជាមួយគ្នានេះ អាជីវករចំនួន២នាក់ផ្សេងទៀតក៏បានទទួលការព្យួរទោសជាប់ពន្ធ នាគារផងដែរ ហើយត្រូវពិន័យជាប្រាក់ក្នុងម្នាក់ចំនួន២ម៉ឺន៥ពាន់បាត ឬស្មើនឹងជាង៧៦៩ដុល្លារអាមេរិក ។ សូមបញ្ជាក់ថា អាជីវករទាំង៧នាក់ខាងលើនេះ ត្រូវបានប៉ូលិសចាប់ខ្លួននៅអំឡុងពេលនៃការបង្ក្រាបរបស់រដ្ឋាភិបាលថៃ ទៅលើការការពារការឡើងថ្លៃទំនិញខ្លាំងពេក ក្រោយមានការផ្ទុះឡើងនៃវីរុស Covid-19 នៅក្នុងប្រទេស ៕

  • អង្គការសុខភាពពិភពលោក WHO អំពាវនាវគ្រប់ប្រទេសទាំងអស់រួមគ្នាប្រយុទ្ធជាមួយសត្រូវប្រឆាំងនឹងមនុស្សជាតិ COVID-19

    អង្គការសុខភាពពិភពលោក WHO អំពាវនាវគ្រប់ប្រទេសទាំងអស់រួមគ្នាប្រយុទ្ធជាមួយសត្រូវប្រឆាំងនឹងមនុស្សជាតិ COVID-19

    ស្វីស៖ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានហៅមេរោគ COVID-19 ថា ជាសត្រូវប្រឆាំងមនុស្សជាតិ និង អំពាវនាវឱ្យបណ្តាប្រទេសនៅគ្រប់តំបន់ចាំបាច់ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធនឹងសត្រូវរួមនេះនេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ក៏បានព្រមានដែរថា ស្ថានការណ៍នឹងអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សបំផុត ដែលតម្រូវឲ្យគ្រប់គ្នាត្រៀមខ្លួនទុកជាមុន ដើម្បីរឿងរ៉ាវអាក្រក់ដែលនឹងកើតឡើង ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានសង្កត់ធ្ងន់ទៀតថា នៅតំបន់អាហ្វ្រិកមានការឆ្លងជំងឺ COVID-19 តិចតួចនៅឡើយ ហេតុដូច្នេះដំបូន្មានដ៏ល្អបំផុតនាពេលនេះ គឺបណ្តាប្រទេសអាហ្វ្រិកត្រូវតែត្រៀមខ្លួន សម្រាប់់ស្ថានការណ៍អាក្រក់ភ្លាមៗចាប់ពីថ្ងៃនេះតទៅ ៕

  • សហរដ្ឋអាមេរិក និង កាណាដាព្រមព្រៀងបិទព្រំដែនជាបណ្តោះអាសន្ន ខណៈវីរុស COVID-19 សម្លាប់ពលរដ្ឋអាមេរិកកើនដល់១៤៩នាក់ និងឆ្លង៨.៧៣៦នាក់

    សហរដ្ឋអាមេរិក និង កាណាដាព្រមព្រៀងបិទព្រំដែនជាបណ្តោះអាសន្ន ខណៈវីរុស COVID-19 សម្លាប់ពលរដ្ឋអាមេរិកកើនដល់១៤៩នាក់ និងឆ្លង៨.៧៣៦នាក់

    សហរដ្ឋអាមេរិក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរចេញផ្សាយនៅថ្ងៃទី១៩ ខែមីនានេះថា សហរដ្ឋអាមេរិក និង កាណាដាឯកភាពគ្នាថា នឹងបិទព្រំដែន សម្រាប់ការធ្វើចរាចរណ៍ដែលមិនសូវមានភាពចាំបាច់ខ្លាំងជាបណ្តោះអាសន្នសិន នេះបើតាមការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកបានជជែកគ្នាជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូដូ ហើយមេដឹកនាំទាំងពីរមានការយល់ឃើញដូចគ្នាថា ការធ្វើបែបនេះ គឺល្អសម្រាប់ប្រទេសទាំងពីរ ដោយយោងទៅលើស្ថានភាពលំបាកនាពេលបច្ចុប្បន្ន ។ គួរបញ្ជាក់ថា ការសម្រេចនឹងបិទព្រំដែនរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៨.៧៣៦ករណី ក្នុងនោះអ្នកជំងឺ១៤៩នាក់បានស្លាប់ នេះបើតាមមជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC ៕

  • រធានាធិបតីសហរដ្ឋអាមេរិកសម្រេចចុះហត្ថលេខាលើកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សំដៅដោះស្រាយបញ្ហានានាបង្កឡើងពីវីរុស COVID-19

    រធានាធិបតីសហរដ្ឋអាមេរិកសម្រេចចុះហត្ថលេខាលើកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សំដៅដោះស្រាយបញ្ហានានាបង្កឡើងពីវីរុស COVID-19

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៨ ខែមីនានេះ បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតឲ្យបញ្ចេញកញ្ចប់ថវិកាសង្គ្រោះបន្ទាន់មួយ ដែលមានទឹកប្រាក់១០០ពាន់លានដុល្លារ ដើម្បីឆ្លើយតបបញ្ហានានា ដែលបង្កឡើងដោយសារវីរុស COVID-19 នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ។ ការសម្រេចចិត្តចុះហត្ថលេខាលើច្បាប់បញ្ចេញកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់លោក ដូណាល់ ត្រាំ នាពេលនេះ បានកើតមានឡើងក្រោយព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់នេះ ដែលជាលទ្ធផលនៃការចរចាគ្នាជាច្រើនថ្ងៃរវាងសេតវិមាន និងសភាតំណាងរាស្ត្រ ។ បើតាមការគ្រោងទុកនោះ កញ្ចប់ថវិកាសង្រ្គោះបន្ទាន់ខាងលើ នឹងផ្តល់ជូនសម្រាប់ការធ្វើតេស្តរកវីរុស COVID-19 ដោយឥតគិតថ្លៃ, ការបង្កើនការធានារ៉ាប់រងភាពអត់ការងារធ្វើ, ជំនួយស្បៀងអាហារ និង ការផ្តល់ប្រាក់ខែសម្រាប់ការឈប់សម្រាកពីការងារជាដើម ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុស COVID-19 ៕