Category: ព័ត៌មានអន្តរជាតិ

  • តម្លៃប្រេងឆៅនៅតែបន្តធ្លាក់ចុះទៀត បន្ទាប់ពីការផ្ទុះឡើងសង្គ្រាមទម្លាក់ថ្លៃប្រេង និងវីរុស COVID-19

    តម្លៃប្រេងឆៅនៅតែបន្តធ្លាក់ចុះទៀត បន្ទាប់ពីការផ្ទុះឡើងសង្គ្រាមទម្លាក់ថ្លៃប្រេង និងវីរុស COVID-19

    បរទេស៖ តម្លៃប្រេងឆៅបានបន្តដាំក្បាលចុះនៅថ្ងៃទី១៧ ខែមីនានេះ ក្រោយមានសង្គ្រាមទម្លាក់ថ្លៃរវាងអារ៉ាប៊ីសាអូឌីត និង រុស្ស៊ី ព្រមទាំងការព្រួយបារម្ភដែលបង្កឡើងដោយវីរុសCOVID-19 ដែលនាំឱ្យមានការធ្លាក់ថ្លៃប្រេងប្រចាំសប្តាហ៍ធំៗបំផុត ដែលគេមិនដែលធ្លាប់ជួបប្រទះនារយៈពេលជាងមួយទសវត្សរ៍មកនេះ ។ ប្រេង West Texas Intermediate (WTI) របស់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះក្រោម៣០ដុល្លារក្នុងមួយបារ៉ែលនាពេលថ្មីៗនេះ នៅថ្ងៃទី១៧ ខែមីនានេះវិញ បានបន្តធ្លាប់ចុះមកនៅត្រឹម២៩.៦២ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល (១៥៩លីត្រ) ។ ចំនែកឯ តម្លៃប្រេង Brent មានតម្លៃ៣២.៧៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលកាលពីថ្ងៃទី១៦ ខែមីនា ប៉ុន្តែនៅថ្ងៃទី១៧ ខែមីនាវិញ បានធ្លាក់ចុះមកនៅត្រឹម៣០,៥១ដុល្លារអាម៉េរិក ។ សូមជម្រាបថា សង្គ្រាមទម្លាក់ថ្លៃប្រេងបានផ្ទុះឡើងនាពេលថ្មីៗនេះ ក្រោយប្រទេសផលិតប្រេងធំជាងគេ គឺអារ៉ាប៊ីសាអូឌីត និងសមាជិកដទៃទៀតនៃសម្ព័ន្ធភាពក្រុមប្រទេសផលិតប្រេង បានជំរុញឱ្យកាត់បន្ថយការផលិតប្រេង នៅពេលតំរូវការប្រេងធ្លាក់ចុះគំហុកដោយ សារតែការផ្ទុះជម្ងឺឆ្លងកូវីដ-១៩ ។ តែដៃគូមួយក្នុងសម្ពន្ធភាពនេះ គឺរុស្ស៊ី ដែលជាអ្នកលិតធំលំដាប់ទី២ក្នុងលោកមិនព្រម ទើបនាំឱ្យអារ៉ាប៊ីសាអូឌីតបញ្ចុះថ្លៃប្រេងជាខ្លាំង ហើយបែរជាប្តេជ្ញាបង្កើនផលិតកម្មប្រេងដើម្បីអោយជោរជន់ទីផ្សារទៅវិញ ៕

  • ម៉ាឡេស៊ីមានអ្នកស្លាប់ព្រោះជំងឺកូវីដ១៩ម្នាក់ ដែលទើបចូលរួមពិធីសាសនា

    ម៉ាឡេស៊ីមានអ្នកស្លាប់ព្រោះជំងឺកូវីដ១៩ម្នាក់ ដែលទើបចូលរួមពិធីសាសនា

    កាលពីម្សិលមិញ អ្នកជំងឺកូវីដ១៩ពីរនាក់ក្នុងប្រទេសម៉ាឡេស៊ីបានស្លាប់ដោយក្នុងនោះ មានបុរសម្នាក់ ទើបតែត្រលប់មកពីចូលរួមពិធីសាសនាអ៊ីស្លាម Sri Petaling ដែលជាហេតុបង្កឲ្យករណីឆ្លងកើនឡើងជាង ៤០០ករណីនៅក្នុងប្រទេស នេះបើតាមការចេញផ្សាយរបស់ CNA។ លោក Adham Baba រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយថា បុរសវ័យ៣៤ឆ្នាំខាងលើ ដែលគេស្គាល់ថាជាករណីទី១៧៨ បានចូលរួមពិធីសាសនាដ៏ធំ នៅឯវិហារអ៊ីស្លាម Masjid Jamek ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ ទី១ ខែមីនា នៅក្នុងទីក្រុង Kuala Lumpur។ អ្នកជំងឺទី១៧៨ខាងលើ បានក្តៅខ្លួននៅថ្ងៃទី០៥ ខែមីនា រួចធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ Permai Hospital ក្នុងរដ្ឋ Johor។ បន្ទាប់មក ស្ថានភាពរបស់គេកាន់តែអាក្រក់ ហើយក្រោយមកគេក៏បានស្លាប់នៅឯមន្ទីរពេទ្យ Sultanah Aminah Hospital នៅថ្ងៃអង្គារ។ ដោយឡែក អ្នកជំងឺស្លាប់ម្នាក់ទៀត មានអាយុ ៦០ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាករណីទី៣៥៨៕ …

  • អង្គការសុខភាពពិភពលោក WHO អំពាវនាវឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចាត់វិធានការតឹងរ៉ឹង ដើម្បីបញ្ឈប់ការរាតត្បាតនៃវីរុស COVID-19

    អង្គការសុខភាពពិភពលោក WHO អំពាវនាវឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចាត់វិធានការតឹងរ៉ឹង ដើម្បីបញ្ឈប់ការរាតត្បាតនៃវីរុស COVID-19

    បរទេស៖ អង្គការសុខភាពពិភពលោក WHO បានទទូចឲ្យមានសកម្មភាពខ្លាំងក្លាបំផុតនៅតាមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ សំដៅបញ្ឈប់ការរាតត្បាតនៃមេរោគ COVID-19 ខណៈប្រទេសមួយចំនួនកំពុងតែឈានទៅរកការឆ្លងរាលដាលជំងឺនេះនៅក្នុងសហគមន៍ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។ ប្រធានអង្គការសុខភាពពិភពលោក WHO ថ្នាក់តំបន់លោកស្រី ភូណាម ខេត្រាផល ស៊ីង បានបញ្ជាក់ថា យើងត្រូវតែបង្កើនវិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់មេរោគ COVID-19 កុំឲ្យឆ្លងទៅកាន់មនុស្សកាន់តែច្រើនទៀត… ការឆ្លងវីរុសនេះជាចង្កោមៗត្រូវបានរាយការណ៍រួចទៅហើយ… ពិតណាស់យើងត្រូវធ្វើអ្វីបន្ថែមទៀត និងជាបន្ទាន់ផងដែរ ។ ទន្ទឹមគ្នា អង្គការសុខភាពពិភពលោក WHO បានរំលឹកថា ក្តីព្រួយបារម្ភនៅពេលនេះ គឺទៅលើប្រព័ន្ធសុខាភិបាលរបស់ប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនអាចទប់ទល់បាននោះឡើយ ក្នុងករណីមានការផ្ទុះជំងឺឆ្លងរាលដាល នៅក្នុងកម្រិតធ្ងន់នោះ ៕

  • ចំនួនសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅអ៊ីតាលីកើនឡើងដល់២.៥០៣នាក់ ខណៈសិស្សថ្នាក់វេជ្ជបណ្ឌិត១ម៉ឺននាក់នឹងចេញមកជួយទប់ទល់

    ចំនួនសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅអ៊ីតាលីកើនឡើងដល់២.៥០៣នាក់ ខណៈសិស្សថ្នាក់វេជ្ជបណ្ឌិត១ម៉ឺននាក់នឹងចេញមកជួយទប់ទល់

    អ៊ីតាលី៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅទូទាំងប្រទេសអ៊ីតាលី បានបន្តកើនឡើងដល់២ពាន់៥០៣នាក់ ក្រោយអ្នកជំងឺ៣៤៥នាក់ ទៀតបានបាត់បង់ជីវិតនៅក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-29 នៅទូទាំងប្រទេសអឺរ៉ុបមួយនេះ ក៏បានកើនឡើងដល់៣ម៉ឺន១ពាន់៥០៦ករណីផងដែរ ហើយក្រៅពីអ៊ីតាលី ប្រទេសអេស្ប៉ាញក៏កំពុងរងគ្រោះធ្ងន់ធ្ងរដោយសារតែជំងឺរាតត្បាតសកលនេះផងដែរ ដោយនៅទីនោះមានអ្នកឆ្លងលើស១ម៉ឺនករណី និងអ្នកជំងឺជិត៥០០នាក់ស្លាប់ ។ ជាវិធានការទប់ស្កាត់នោះ អាជ្ញាធរអ៊ីតាលីបានបញ្ជាក់ថា សិស្សថ្នាក់វេជ្ជបណ្ឌិតប្រមាណ១ម៉ឺននាក់នឹងត្រូវបញ្ចេញមុនកាលកំណត់ ដើម្បីជួយប្រទេសជាតិទប់ស្កាត់ការឆ្លង និងរីករាលដាលនៃវីរុស COVID-19 ខណៈបច្ចុប្បន្នអ៊ីតាលីកំពុងខ្វះខាតមន្ទីរពេទ្យ គ្រឿងបរិក្ខាពេទ្យ និងបុគ្គលិកពេទ្យយ៉ាងច្រើន ៕

  • នៅអេស្ប៉ាញ ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនឡើងជិត៥០០នាក់ និងអ្នកឆ្លងកើនលើស១ម៉ឺនករណី

    នៅអេស្ប៉ាញ ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនឡើងជិត៥០០នាក់ និងអ្នកឆ្លងកើនលើស១ម៉ឺនករណី

    អេស្ប៉ាញ៖ អាជ្ញាធរសុខាភិបាលអេស្ប៉ាញ នៅថ្ងៃទី១៧ ខែមីនានេះ បានរាយការណ៍ថា តួលេខមនុស្សបាត់បង់ជីវិតដោយសារមេរោគ COVID-19 បានកើនឡើងដល់៤៩១នាក់ និង អ្នកឆ្លងនៅទូទាំងប្រទេសកើនលើស១ម៉ឺនករណី នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ។ ប្រធានមជ្ឈមណ្ឌលសុខាភិបាលសង្រ្គោះបន្ទាន់អេស្ប៉ាញ លោក Fernando Simon បានបញ្ជាក់ថា តួលេខអ្នកឆ្លងមេរោគ COVID-19 បានកើនឡើងដល់ ១ម៉ឺន១ពាន់១៧៨នាក់ គិតត្រឹមថ្ងៃទី១៧ ខែមីនានេះ បើប្រៀបធៀបទៅនឹងថ្ងៃទី១៦ ខែមីនា មានចំនួន៩ពាន់១៦១នាក់ ។ ដោយឡែកទីក្រុងម៉ាឌ្រីត នៅតែមានចំនួនអ្នកឆ្លងច្រើនជាងគេ គឺមានចំនួនរហូតដល់៤ពាន់៨៧១ករណី ស្របពេលដែលអ្នកជម្ងឺដែលបានជាសះស្បើយវិញមានចំនួន១ពាន់២៨នាក់ ៕

  • លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឱ្យបិទសាលារៀនរយៈពេល០២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19

    លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឱ្យបិទសាលារៀនរយៈពេល០២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19

    ថៃ៖ រាល់គ្រឹះស្ថានអប់រំគ្រប់ប្រភេទនៅថៃ នឹងត្រូវចាប់ផ្តើមបិទទ្វារចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែមីនាខាងមុខ ដែលវាគឺជាផ្នែកនៃកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 នៅទូទាំងប្រទេស នេះបើតាមនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា និងត្រូវបានដកស្រង់ដោយសារព័ត៌ មាន CNA នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា កន្លែងប្រកួតកីឡា និងកន្លែងកម្សាន្តនានានៅក្នុង និងជុំវិញរាជធានីបាងកកក៏នឹងត្រូវបិទរយៈពេល០២សប្តាហ៍ដូចគ្នាដែរ ខណៈហាងលក់ទំនិញ និងភោជនីយដ្ឋាននឹងត្រូវអនុញ្ញាតឲ្យបន្តបើកដដែល ប៉ុន្តែត្រូវបន្ថែមចំណាត់ការការពារ ដើម្បីបន្ថយហានីភ័យនៃការឆ្លងវីរុស ។ សម្រាប់ពិធីបុណ្យចូលឆ្នាំនៅថៃគឺពីថ្ងៃទី១៣ ខែមេសា ដល់ទី១៥ ខែមេសាខាងមុខ ត្រូវបានពន្យារពេលបណ្តោះអាសន្ន ហើយកាលបរិច្ឆេទថ្មីនឹងត្រូវប្រកាសក្នុងពេលខាងមុខ ។ រហូតមកទល់នឹងពេលនេះ ចំនួនអ្នកដែលឆ្លងវីរុស COVID-19 នៅក្នុងប្រទេសថៃបានកើនឡើងដល់១៧៧ករណី បន្ទាប់ពីទើបរកឃើញ៣០ករណីថ្មីនៅថ្ងៃទី១៦ ខែមីនានេះ ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងរាជធានីបាងកក ៕

  • ចិនអះអាងថា ចិនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ

    ចិនអះអាងថា ចិនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ

    ចិន៖  យោងតាមការផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃ១៨មីនានេះ បានបញ្ជាក់ថា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ។ វ៉ាក់សាំងប្រភេទនោះ ទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនោះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និងការផលិតក្នុងទ្រង់ទ្រាយធំ៕

  • របាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បង្ហាញថា មនុស្សស្លាប់នៅទូទាំងសកលលោកកើនដល់៧.៤២៦នាក់ ដោយសារវីរុស COVID-19

    របាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បង្ហាញថា មនុស្សស្លាប់នៅទូទាំងសកលលោកកើនដល់៧.៤២៦នាក់ ដោយសារវីរុស COVID-19

    ស្វីស៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅទូទាំងសកលលោកបានកើនឡើងចាប់ពី៤៧៥នាក់រហូតដល់៧.៤២៦នាក់ គិតត្រឹមរយៈពេល២៤ម៉ោងកន្លងមកនេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះបើតាមរបាយការណ៍ស្តីពីស្ថានការណ៍ប្រចាំថ្ងៃរបស់អង្គការសុខភាពពិភពលោក WHO និងត្រូវបានចុះផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។ បើតាមរបាយការណ៍ដដែលខាងលើ ចំនួនសរុបនៃអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះនៅទូទាំងសកលលោក ក៏បានកើនឡើងដល់១៧ម៉ឺន៩ពាន់១១២ករណីគិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ខណៈតួលេខនេះបានកើនឡើងចំនួន១ម៉ឺន១ពាន់៥២៦ករណីបន្ថែមទៀត បើប្រៀបធៀបនឹងចំនួនកាលពីពេលមុន ហើយក្នុងចំណោមនោះមានអ្នកជម្ងឺ១ម៉ឺន១១ពាន់៤៨៧នាក់ត្រូវបានរកឃើញ ក្រៅប្រទេសចិន ។ សូមបញ្ជាក់ថា បច្ចុប្បន្នតំបន់អឺរ៉ុបបានក្លាយជាតំបន់ស្នូលថ្មី នៃការផ្ទុះឡើងការរីករាលដាលនៃមេរោគ COVID-19 ក្រៅពីប្រទេសចិន ជាក់ស្តែងករណីឆ្លងចំនួន៨ពាន់៥០៧នាក់បន្ថែមទៀតត្រូវបានគេរាយការណ៍គិតត្រឹមព្រឹកថ្ងៃ១៧ ខែមីនា ឆ្នាំ២០២០ ដែលប្រការនេះបានធ្វើឱ្យតួលេខអ្នកឆ្លងវីរុសសរុបកើនឡើងដល់៦ម៉ឺន៤ពាន់១៨៩ករណី ក្នុងនោះមានអ្នកជម្ងឺ៣ពាន់១០៨នាក់បាត់បង់ជីវិត ៕

  • ដំណឹងល្អ! ទីក្រុងសៀងហៃប្រកាសថា វ៉ាក់សាំងការពារវីរុស COVID-19 នឹងធ្វើតេស្តជំហានដំបូងចាក់លើមនុស្សនាពាក់កណ្តាលខែមេសាខាងមុខនេះ

    ដំណឹងល្អ! ទីក្រុងសៀងហៃប្រកាសថា វ៉ាក់សាំងការពារវីរុស COVID-19 នឹងធ្វើតេស្តជំហានដំបូងចាក់លើមនុស្សនាពាក់កណ្តាលខែមេសាខាងមុខនេះ

    ចិន៖ វិទ្យាស្ថានប៉ាស្ទរទីក្រុងសៀងហៃ ដែលស្ថិតនៅក្រោមបណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសចិន បានធ្វើតេស្តដោយជោគជ័យហើយ ក្នុងការផលិតវ៉ាក់សាំងការពារវីរុស CoViD-19 ហើយគ្រោងនឹងធ្វើតេស្តជំហានដំបូងចាក់លើមនុស្សនៅពាក់កណ្តាលខែមេសាខាងមុខ នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។ បច្ចុប្បន្ន វ៉ាក់សាំងឈ្មោះថា mRNA នេះ ត្រូវបានប្រើសាកល្បងក្នុងដំណាក់កាលដំបូងលើសត្វ ដើម្បីវាស់ស្ទង់ពីសុវត្ថិភាព និងប្រសិទ្ធិភាពរបស់វា ។ វ៉ាក់សាំងនេះដែរ ត្រូវបានសហការបង្កើតឡើងដោយក្រុមហ៊ុន Stemirna Therapeutics ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ និង ក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាំពេទ្យ RNA ព្រមទាំងមន្ទីរពេទ្យ Shanghai East ។ សូមរំលឹកថា កន្លងមក មន្ត្រីមួយរូបនៃគណៈកម្មការសុខាភិបាលចិន NHC លោក ចេង ចុងវៃ (Zheng Zhongwei) បាននិយាយថា គោលដៅរបស់យើង គឺការធ្វើឲ្យប្រាកដច្បាស់ថា វ៉ាក់សាំងប្រឆាំងវីរុស COVID-19 អាចនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងពេលឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដោយផ្អែកលើការធានាសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា…

  • តួលេខសរុបនៃឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសជប៉ុន កើនឡើងដល់៨២១ករណី ក្នុងនោះបាត់បង់ជីវិត៣៥នាក់

    តួលេខសរុបនៃឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសជប៉ុន កើនឡើងដល់៨២១ករណី ក្នុងនោះបាត់បង់ជីវិត៣៥នាក់

    ជប៉ុន៖ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសជប៉ុន បន្តកើនឡើងដល់៨២១ករណី ក្នុងនោះមានអ្នកជំងឺ៣៥នាក់បាត់បង់ជីវិត នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ប្រភពពីក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។ បើតាមប្រភពដដែលនេះ នៅក្នុងចំណោមអ្នកឆ្លងទាំងអស់ខាងលើ មាន១៥២ករណីនៅខេត្តហុកកៃដូ ដែលកំពុងស្ថិតនៅក្នុងការប្រកាសអាសន្ននៅឡើយ ខណៈនៅខេត្តអាយឈិ មានអ្នកឆ្លង១២៣ករណី, អូសាកាមានអ្នកឆ្លង១០៨ករណី, ហ៊ីយ៉ូកុ មានអ្នកឆ្លង៨២ករណី និងកាណាហ្គាវ៉ា មានអ្នកឆ្លង៥៥ករណី ។ ចំនែកឯអ្នកជម្ងឺដែលបានបាត់បង់ជីវិតវិញ ភាគច្រើនបំផុតជាមនុស្សមានវ័យចាស់ជរា ហើយតួលេខនេះក៏ត្រូវបានរាប់បញ្ចូលទាំងអ្នកដែលបានស្លាប់ចំនួន ០៧នាក់ បន្ទាប់ពីចុះចេញពីកប៉ាល់ទេសចរណ៍ ដាយមិនដ៍ ព្រីសេស ផងដែរ ៕