Category: ព័ត៌មានអន្តរជាតិ

  • លោក ដូណាល់ ត្រាំ ប្រកាសផ្អាករាល់ជើងហោះហើរពីអឺរ៉ុបទាំងអស់ចូលក្នុងប្រទេសខ្លួនរយៈពេល៣០ថ្ងៃ ដោយសារព្រួយបារម្ភជំងឺ COVID-19

    លោក ដូណាល់ ត្រាំ ប្រកាសផ្អាករាល់ជើងហោះហើរពីអឺរ៉ុបទាំងអស់ចូលក្នុងប្រទេសខ្លួនរយៈពេល៣០ថ្ងៃ ដោយសារព្រួយបារម្ភជំងឺ COVID-19

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ប្រកាសផ្អាករាល់ការធ្វើដំណើរទាំងអស់មកពីអឺរ៉ុបចូលក្នុងសហរដ្ឋអាម៉េរិករយៈពេល៣០ថ្ងៃ ដែល នេះជាវិធានការថ្មីមួយ សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ។ ការប្រកាសបែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកឆ្លងវីរុស COVID-19 នៅសហរដ្ឋអាម៉េរិកត្រូវបានគេអះអាងថា បន្តកើនឡើងដល់៩៥៩ករណី ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងររហូតដល់២៣នាក់ហើយបានបាត់បង់ជីវិត។ ប្រធានាធិបតីអាម៉េរិករូបនេះបាននិយាយថា ការធ្វើដំណើរមកពីអឺរ៉ុប នឹងត្រូវផ្អាកជាបណ្តោះអាសន្នទាំងអស់ សម្រាប់រយៈពេលមួយខែ ឬ៣០ថ្ងៃ លោកថា ការផ្អាកនេះ នឹងមិនត្រូវដាក់ចំពោះអង់គ្លេសនោះឡើយ ខណៈដែលបច្ចុប្បន្ននៅអង់ គ្លេសមានករណីឆ្លង COVID-19 សរុប៤៦០ករណី ៕

  • អធិការបតីអាល្លឺម៉ង់អះអាងថា អាទិភាពសំខាន់របស់រដ្ឋាភិបាល គឺការពន្យឺតការរីករាលដាលនៃមេរោគ COVID-19

    អធិការបតីអាល្លឺម៉ង់អះអាងថា អាទិភាពសំខាន់របស់រដ្ឋាភិបាល គឺការពន្យឺតការរីករាលដាលនៃមេរោគ COVID-19

    អាល្លឺម៉ង់៖ អទិភាពចម្បងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ គឺការកាត់បន្ថយការរីករាលដាលនៃមេរោគ COVID-19 ខណៈប្រជាជនអាល្លឺម៉ង់ពី ៦០ ទៅ ៧០ភាគរយអាចនឹងឆ្លងវីរុស នេះបើតាមអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល ។ការកត់សម្គាល់បែបនេះរបស់លោកស្រី មឺគែល ធ្វើឡើងក្រោយកាសែតអាល្លឺម៉ង់ Bild រិះគន់ចំពោះការដោះស្រាយបញ្ហាមេរោគ COVID-19 របស់លោកស្រី ដោយ ចេញផ្សាយនូវពាក្យស្លោកថា «គ្មានការបង្ហាញខ្លួន គ្មានសុន្ទរកថា គ្មានមេដឹកនាំ នៅក្នុងពេលមានវិបត្តិ ។ អធិការបតីអាល្លឺម៉ង់រូបនេះបានថ្លែងនៅក្នុងសន្និសទីសារព័ត៌មានមួយ ក្នុងទីក្រុង ប៊ែរឡាំង នៅថ្ងៃទី១១ ខែមីនានេះថា នៅពេលវីរុស COVID-19 មកដល់ទីនេះ (អាល្លឺម៉ង់) ប្រជាជនគ្មានប្រព័ន្ធការពាររាង្គកាយរឹងមាំ និង គ្មានការព្យាបាល…នោះវាអាចនឹងធ្វើឱ្យប្រជាជនពី៦០ ទៅ៧០ភាគរយឆ្លងវីរុសនេះ ដូច្នេះអ្វីដែល យើងត្រូវផ្ដោតនោះ គឺពន្យឺតការរីករាលដាលរបស់វីរុស ។ រហូតមកទល់នឹងពេលនេះ អាល្លឺម៉ង់មានចំនួនអ្នកឆ្លងមេរោគ COVID-19 សរុប១ពាន់២៩៦នាក់ ក្នុងនោះមាន២នាក់បានបាត់បង់ជីវិត ៕ …

  • ប្រមុខអង្គការសហប្រជាជាតិទទូចឱ្យគ្រប់ប្រទេសទប់ស្កាត់ជាបន្ទាន់ ខណៈមេរោគ COVID-19 ត្រូវបានចាត់ទុកថា ជាជំងឺរាតត្បាតសកល

    ប្រមុខអង្គការសហប្រជាជាតិទទូចឱ្យគ្រប់ប្រទេសទប់ស្កាត់ជាបន្ទាន់ ខណៈមេរោគ COVID-19 ត្រូវបានចាត់ទុកថា ជាជំងឺរាតត្បាតសកល

    បរទេស៖  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស បានថ្លែងថា ការប្រកាសអំពីការរាតត្បាតជំងឺឆ្លងជាសកលនេះ គឺជាការអំពាវនាវឲ្យមានវិធានការរួមមួយសម្រាប់គ្រប់គ្នា និងគ្រប់ទីកន្លែង លោកថា វាក៏ជាការទទូចឲ្យមានទំនួលខុសត្រូវ និងការរួបរួមសាមគ្គីរវាងប្រជាជាតិទាំងអស់ ឲ្យក្លាយជាធ្លុងមួយ ក្នុងនោះប្រជាជនទាំងអស់ក៏ត្រូវរួបរួមគ្នាដែរ ។ នាឱកាសថ្លែងសារមួយនៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក លោក ហ្គួទែរែស ក៏បានព្រមានអំពីហានិភ័យ ដែលបង្កឡើងដោយការភ័យស្លន់ស្លោផងដែរ ហើយលោកបានណែនាំឲ្យគ្រប់គ្នាត្រូវព្យាយាមប្រយុទ្ធប្រឆាំងនឹងវីរុស និងមិនអាចទុកឲ្យការភ័យខ្លាចរីករាលដាលនោះឡើយ ។ ការលើកឡើងខាងលើនេះរបស់លោក អាន់តូនីញ៉ូ ហ្គួទែរែស ត្រូវបានធ្វើឡើងស្របពេលដែលអង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១១ ខែមីនានេះ បានប្រកាសចាត់ទុកវីរុស COVID-19 ជាជំងឺថ្មីកំពុងរាតត្បាតជាសកល ខណៈប្រទេសជាង១២០ហើយ សុទ្ធតែបានរាយការណ៍អំពីករណីឆ្លង ៕

  • ឥណ្ឌាសម្រេចផ្អាកទិដ្ឋាការទេសចរណ៍ទាំងអស់រហូតដល់ពាក់កណ្តាលខែមេសា ខាងមុខ សំដៅទប់ស្កាត់ការរាលដាលនៃមេរោគ COVID-19

    ឥណ្ឌាសម្រេចផ្អាកទិដ្ឋាការទេសចរណ៍ទាំងអស់រហូតដល់ពាក់កណ្តាលខែមេសា ខាងមុខ សំដៅទប់ស្កាត់ការរាលដាលនៃមេរោគ COVID-19

    ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃទី១១ ខែមីនានេះ បានផ្អាកទិដ្ឋាការទេសចរណ៍ទាំងអស់រហូតដល់ថ្ងៃទី១៥ ខែមេសា ខាងមុខ ដោយបានបញ្ជាក់ថា ខ្លួននឹងដាក់ក្រុមអ្នកទេសចរដែលមកដល់ពីប្រទេសចំនួន០៧ ដែលមានការឆ្លងវីរុស COVID-19 ឱ្យនៅដាច់ដោយឡែកពីគេឯង ខណៈឥណ្ឌាកំពុងព្យាយាមទប់ស្កាត់ការឆ្លងវីរុសនេះ ។ ចំណាត់ការរបស់រដ្ឋាភិបាលឥណ្ឌាខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលអង្គការសុខភាពពិភពលោក WHO បានបញ្ចេញរបាយការណ៍ថា COVID-19 ដែលជាជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី បានផ្តាច់ជីវិតមនុស្សសរុបជាង ៤ពាន់៣រយនាក់ និងឆ្លងជាង១២ម៉ឺន១ពាន់ករណី ចាប់តាំងពីវាបានផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ។ ការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា ការផ្អាកទិដ្ឋាការរបស់ឥណ្ឌានឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែមីនានេះ ប៉ុន្តែទិដ្ឋាការការទូត និងទិដ្ឋាការសម្រាប់អង្គការអន្តរជាតិ ក្រុមការងារ និងគំរោងនានាត្រូវបានលើកលែង ។ ទន្ទឹមគ្នា អ្នកធ្វើដំណើរទាំងអស់ ដោយរួមទាំងជនជាតិឥណ្ឌាផងដែរ ដែលមកពី ឬបានទៅលេងប្រទេសចិន អ៊ីតាលី អ៊ីរ៉ង់ កូរ៉េខាងត្បូង បារាំង អេស្បាញ និងអាល្លឺម៉ង់ បន្ទាប់ពីថ្ងៃទី១៥ ខែកុម្ភៈ នឹងត្រូវបានដាក់ឱ្យនៅដោយឡែកក្នុងរយៈពេលអប្បបរមា១៤ថ្ងៃ ៕ …

  • ថៃសម្រេចលុបចោលកម្មវិធីសង្ក្រាន្តចូលឆ្នាំថ្មីល្បីៗចំនួន0២កន្លែងទៀត សំដៅទប់ស្កាត់ការរាតត្បាតនៃមេរោគ COVID-19

    ថៃសម្រេចលុបចោលកម្មវិធីសង្ក្រាន្តចូលឆ្នាំថ្មីល្បីៗចំនួន0២កន្លែងទៀត សំដៅទប់ស្កាត់ការរាតត្បាតនៃមេរោគ COVID-19

    ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចលុបចោលកម្មវិធីសង្រ្កាន្តចូលឆ្នាំថ្មីល្បីៗចំនួន0២កន្លែងទៀត គឺនៅក្រុងឈៀងម៉ៃ ដែលស្ថិតនៅភាគខាងជើង និងទីក្រុងហាត់យ៉ៃ នៅភាគខាងត្បូងប្រទេស ដោយសារព្រួយបារម្ភពីការរាតត្បាតនៃមេរោគ COVID-19 ។ ជាមួយគ្នានេះ អភិបាលក្រុង Chiang Mai លោក ថាស្សាណៃ បួរ៉ាណុផាកន បានបញ្ជាក់ថា រាល់ព្រឹត្តិការណ៍ដែលមានមនុស្សម្នាជួបជុំច្រើន ត្រូវបានលុបចោលសម្រាប់បុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដែលរួមមានដូចជា ការលេងជះទឹក ព្យុហយាត្រា និងពិធីស្រង់ព្រះជាដើម ។ ដោយឡែកសាលាក្រុង ឈៀង ម៉ៃ នៅថ្ងៃទី១១ ខែមិនានេះ បានប្រកាសលុបចោលកម្មវិធីសង្រ្កាន និងព្រឹត្តិការណ៍ធំជាច្រើនផ្សេងទៀត សម្រាប់បុណ្យចូលឆ្នាំថ្មីនៅក្នុងទីក្រុង ហើយទីក្រុងទេសចរណ៍ ហាត់ យ៉ៃ ក៏បានចេញសេចក្តីប្រកាសដូចគ្នាដែរ ៕

  • រដ្ឋាភិបាលជប៉ុនអនុម័តកញ្ចប់ថវិកាជាង៤ពាន់លានដុល្លារអាម៉េរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19

    រដ្ឋាភិបាលជប៉ុនអនុម័តកញ្ចប់ថវិកាជាង៤ពាន់លានដុល្លារអាម៉េរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19

    ជប៉ុន៖ ក្រុមការងារដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃទី១០ ខែមីនា (ម៉ោងក្នុងតំបន់) បានអនុម័តកញ្ចប់ថវិកាចំនួន៤៣០ ពាន់លានយ៉េន ឬស្មើនឹង៤.១ពាន់លានដុល្លារ ដោយរួមបញ្ចូលទាំងការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមដែលរងគ្រោះដោយសារការឆ្លងរាលដាលនៃមេរោគ COVID-19 ។ ក្នុងចំណោមប្រាក់សង្គ្រោះផ្សេងៗ កញ្ចប់ថវិកាខាងលើនេះក៏រួមបញ្ចូលទាំងប្រាក់ឧបត្ថម្ភសម្រាប់ឪពុកម្តាយ ដែលត្រូវការឈប់សម្រាកពីការងារ ដោយសារការបិទសាលារៀន ការផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស និង ឧបករណ៍ធ្វើតេស្តិ៍ និងសម្រាប់ការផលិតម៉ាស់ការពារបន្ថែម ។ ផែនការនៃថវិកានេះទៀតសោត ក៏រួមបញ្ចូលទាំងការគាំទ្រដល់មន្ទីរពេទ្យនានាដែលត្រៀមរៀបចំសម្រាប់ការកើនឡើងនៃចំនួនអ្នកជំងឺ ដែលអាចកើតមាននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ បើតាមការប៉ាន់ស្មានរបស់ក្រសួងសុខាភិបាលជប៉ុននោះ មនុស្ស២ម៉ឺននាក់អាចនឹងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ៤ម៉ឺន៥ពាន់នាក់ទៀតប្រហែលជាគ្រាន់តែមកព្យាបាលរួចចេញទៅវិញក្នុងមួយថ្ងៃ ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ខែមីនា ឆ្នាំ២០២០ ជប៉ុនមានករណីឆ្លងវីរុស COVID-19 ជាង១ពាន់២៧៨ករណីដោយមានអ្នកស្លាប់ ដោយសារជំងឺរលាកសួតដ៏សាហាវនេះចំនួន១៩នាក់ ៕

  • តួលេខសរុបនៃអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង កើនឡើងដល់៦០នាក់ ខណៈអ្នកឆ្លងសរុបកើនដល់៧.៧៥៥ករណី

    តួលេខសរុបនៃអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង កើនឡើងដល់៦០នាក់ ខណៈអ្នកឆ្លងសរុបកើនដល់៧.៧៥៥ករណី

    កូរ៉េខាងត្បូង៖ ចំនួនសរុបនៃអ្នកបាត់បង់ជីវិតដោយសារមេរោគ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង បន្តកើនឡើងដល់៦០នាក់ ស្របពេលដែលចំនួនអ្នកសរុបវិញ ក៏បន្តកើនឡើងដល់៧.៧៧៥ករណីផងដែរ នេះបើតាមអាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ។ តួលេខចុងក្រោយនេះ បានបង្ហាញអត្រាកើនឡើងវិញមិនធ្លាប់មានក្នុងរយៈ០៥ថ្ងៃមកនេះ ទៅលើចំនួនករណីឆ្លងថ្មីៗនៃវីរុស COVID-19 ដែលបានធ្វើឲ្យប៉ះពាល់ដល់ក្តីសង្ឃឹម ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺរលាកសួតដ៏កាចសាហាវនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង ។ គួរបញ្ជាក់ថា តំបន់បាននឹងកំពុងទទួលរងគ្រោះខ្លាំងបំផុតនោះ គឺទីក្រុងដេគូដែលមានព្រះវិហារគ្រិស្តសាសនាមួយឈ្មោះ ស៊ីនជុនជី ជាប្រភពចម្លង និងខេត្តគ្យុងសាងខាងជើង ដែលស្ថិតនៅជាប់ទីក្រុងមួយនេះ ។ តំបន់ទាំងពីរនេះស្ថិតនៅចម្ងាយ៣០០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុងសេអ៊ូល និង រ៉ាប់រងករណីឆ្លងវីរុសរហូតដល់៩០ភាគរយនៅទូទាំងប្រទេសអាស៊ីបូព៌ាមួយនេះ ៕

  • ចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសចិនបន្តកើនឡើងដល់៨០.៧៧៨ករណី ក្នុងនោះមានអ្នកជំងឺ៣.១៥៨នាក់ស្លាប់

    ចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសចិនបន្តកើនឡើងដល់៨០.៧៧៨ករណី ក្នុងនោះមានអ្នកជំងឺ៣.១៥៨នាក់ស្លាប់

    ចិន៖ គណៈកម្មាធិការសុខាភិបាលចិនបានឱ្យដឹងនៅថ្ងៃទី១១ ខែមីនានេះថា ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសចិន បន្តកើនឡើងដល់៨ម៉ឺន៧៧៨ករណី ខណៈអ្នកជាសះស្បើយឡើងវិញពីជំងឺនេះ កើនឡើងដល់៦ម៉ឺន១ពាន់៤៧៥នាក់ ។ ជាមួយគ្នានេះ អ្នកជំងឺ COVID-19 ចំនួន១ពាន់៥៧៨នាក់ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយស្ថាពរឡើងវិញ ខណៈដែលចំនួនសរុបនៃអ្នកបាត់បង់ជីវិត ដោយសារវីរុស COVID-19 ក៏បានកើនឡើងដល់៣ពាន់១៥៨នាក់ ។ សូមបញ្ជាក់ថា អត្រាអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសចិន ដែលជាចំណុចចាប់ផ្តើមនៃការផ្ទុះរីករាលដាលជំងឺនេះ ហាក់ដូចជាមានការថមថយច្រើន នារយៈពេលចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយសម្រាប់ប្រទេសមួយនេះ ៕

  • លោក ដូណាល់ ត្រាំ សន្យាថា នឹងផ្តល់ជំនួយយ៉ាងច្រើនដល់អ្នកជំនួញ និងបុគ្គល នៅពេលមានការរាលដាលនៃមេរោគ COVID-19

    លោក ដូណាល់ ត្រាំ សន្យាថា នឹងផ្តល់ជំនួយយ៉ាងច្រើនដល់អ្នកជំនួញ និងបុគ្គល នៅពេលមានការរាលដាលនៃមេរោគ COVID-19

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជួបជាមួយក្រុមមេដឹកនាំសភាអាម៉េរិក នារសៀលថ្ងៃទី១០ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាគ្នាអំពីការកាត់បន្ថយពន្ធដារ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង សំដៅផ្តល់ជំនួយយ៉ាងច្រើនដល់អ្នកជំនួញ និងបុគ្គលដែលទទួលផលអាក្រក់ខាងហិរញ្ញវត្ថុ បណ្តាលមកពីការរាលដាលនៃវីរុស COVID-19 ។ នៅពេលដែលតម្លៃភាគហ៊ុនបានចុះថ្លៃកាលពីថ្ងៃទី០៩ ខែមីនានេះ នៅពេលមានសង្គ្រាមតម្លៃប្រេង និងវិបត្តិវីរុស COVID-19នោះ លោក ត្រាំ បានជួបជាមួយទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ដោយរួមមានទាំងរដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក លោក ស្ទេវិន ម៉ានូឈីន ដែលបង្ហាញលោកអំពីជម្រើសគោលនយោបាយ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលលេចឡើងយ៉ាងលឿនដល់សេដ្ឋកិច្ច ។ ទន្ទឹមគ្នា លោក ម៉ានូឈីន បានទស្សន៍ទាយថា សេដ្ឋកិច្ចនឹងមានស្ថានភាពល្អក្នុងពេលមួយឆ្នាំចាប់តាំងពីពេលនេះទៅ នេះបើតាមលោក ម៉ានូឈីន បានឆ្លើយនឹងសំណួររបស់ក្រុមអ្នកកាសែតជាមួយអនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ភែន នៅក្រោយលោក ត្រាំ បានបង្ហាញខ្លួនក្នុងពេលខ្លីនៅក្នុងបន្ទប់សម្រាប់ធ្វើសន្និ សីទកាសែត ។សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិក បានហក់ឡើងយ៉ាងលឿនរហូតដល់៩៥៩នាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងររហូតដល់២៣នាក់ហើយបានស្លាប់ ៕ធ.ដ…

  • លោក Mike Pence និយាយថា ក្រុមហ៊ុនធានារ៉ាប់រងការថែទាំសុខភាពសហរដ្ឋអាម៉េរិក នឹងទទួលរ៉ាប់រងការបង់ប្រាក់ចំពោះការធ្វើតេស្តរកវីរុស COVID-19

    លោក Mike Pence និយាយថា ក្រុមហ៊ុនធានារ៉ាប់រងការថែទាំសុខភាពសហរដ្ឋអាម៉េរិក នឹងទទួលរ៉ាប់រងការបង់ប្រាក់ចំពោះការធ្វើតេស្តរកវីរុស COVID-19

    សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ភែន បាននិយាយនៅក្នុងជំនួបមួយ នៅឯសេតវិមាននាថ្ងៃទី១០ ខែមីនានេះ ជាមួយក្រុមអ្នកចាត់ចែងកិច្ចការប្រតិបត្តិ នៃក្រុមហ៊ុនធានារ៉ាប់រងការថែទាំសុខភាពសហរដ្ឋអាម៉េរិកថា ក្រុមហ៊ុនទាំងនេះ នឹងទទួលរ៉ាប់រងចំពោះការបង់ប្រាក់ដល់ការធ្វើតេស្តរកមេរោគCOVID-19 ។ នាឱកាសនោះ អនុប្រធានាធិបតីអាម៉េរិករូបនេះបាននិយាយយ៉ាងដូច្នេះថា ក្រុមហ៊ុនធានារ៉ាប់រងការថែទាំសុខភាពទាំងអស់នៅទីនេះ នៅថ្ងៃនេះ ឬនៅមុនថ្ងៃនេះបានយល់ព្រមមិនយកប្រាក់ដែលក្រុមសមាជិកត្រូវបង់ទាំងអស់ ក្នុងការធ្វើតេស្ត និងបន្ថែមការព្យាបាលជំងឺនេះ ក្នុងផែនការផ្តល់អត្ថប្រយោជន៍ទាំងអស់របស់ពួកគេ ។ លោក ភែន បន្ថែមថា ក្រុមហ៊ុនទាំងនេះ ក៏នឹងរ៉ាប់រងការបង់ប្រាក់សម្រាប់ការថែទាំសុខភាពពីចម្ងាយដល់ក្រុមអ្នកជំងឺ ដោយមិនចាំបាច់ឱ្យពួកគេចាកចេញពីផ្ទះទេ ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងស្នើសុំកញ្ចប់ថវិការលើកម្លាំងសេដ្ឋកិច្ចមួយដល់ក្រុមសាធារណៈរដ្ឋក្នុងព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃទី១០ ខែមីនានេះ (ម៉ោងក្នុងតំបន់) ជាការឆ្លើយតបនឹងការរាលដាលមេរោគ COVID-19 ។ យ៉ាងណាមិញ មេដឹកនាំប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាអាមេរិកលោក ឆាលី ស្កាំមឺ បាននិយាយដែរថា អាទិភាពកំពូលសម្រាប់សហរដ្ឋអាម៉េរិក គឺគួរតែពន្លឿនសមត្ថភាពខាងការធ្វើតេស្ត ៕ធ.ដ