Category: ព័ត៌មានអន្តរជាតិ

  • ពុលស្រាស្លាប់នៅអ៊ីរ៉ង់២៧នាក់ ក្រោយលឺព័ត៌មានថា ផឹកហើយមិនឆ្លងកូវិត១៩

    ពុលស្រាស្លាប់នៅអ៊ីរ៉ង់២៧នាក់ ក្រោយលឺព័ត៌មានថា ផឹកហើយមិនឆ្លងកូវិត១៩

    យ៉ាងតិចមនុស្ស២៧នាក់ ក្នុងខេត្តចំនួន២នៃប្រទេសអ៊ីរ៉ង់ បានបាត់បង់ជីវិតដោយសារពុលស្រា ក្នុងរយៈពេល១យប់។ ករណីស្លាប់នេះ គឺព្រោះតែពួកគេបានផឹកស្រាដែលមានផ្ទុកជាតិអាល់កុលច្រើនហួសកម្រិតកំណត់ ក្រោយជឿស្លុងតាមពាក្យចចាមអារ៉ាមថា វាជួយសម្លាប់ COVID-19 ។ ពាក្យចចាមអារ៉ាមដែលគ្មានប្រភពច្បាស់លាស់មួយ បានផ្សព្វផ្សាយពាសពេញប្រទេសអ៊ីរ៉ង់ថា ការផឹកស្រា នឹងជួយសម្លាប់ជំងឺផ្លូវដង្ហើមកូរ៉ូណា COVID-19។ ក្រោយមានពាក្យចចាមអារ៉ាមបែបនេះ គេឃើញមាន ករណីពុលស្រាកាន់តែច្រើនឡើងកើតមានក្នុងមន្ទីរពេទ្យនានាក្នុងប្រទេសអ៊ីរ៉ង់។ គិតត្រឹមថ្ងៃពុធ ទី ១១ ខែមីនា អ៊ីរ៉ង់ បានរកឃើញករណីឆ្លង COVID-19 ជាង៨ពាន់ករណី ហើយមានអ្នកស្លាប់ ២៩១នាក់ ខណៈអ្នកជាសះស្បើយជាង២៧០០នាក់៕

  • ថៃបានរៀបចំចលនាទេសចរនៅតំបន់មានទឹកក្តៅ ដើម្បីស្តាទេសចរឡើងវិញ ក្រោយពីមានការធ្លាក់ចុះខ្លាំងដោយសារកូវិត១៩

    ថៃបានរៀបចំចលនាទេសចរនៅតំបន់មានទឹកក្តៅ ដើម្បីស្តាទេសចរឡើងវិញ ក្រោយពីមានការធ្លាក់ចុះខ្លាំងដោយសារកូវិត១៩

    ថៃ៖  សារព័ត៌មាន Mailonline បានចេញផ្សាយថា អាជ្ញាធរក្នុងខេត្ត ឈៀងរ៉ៃ ភាគ ខាងជើងប្រទេសថៃបានសម្រេចថានឹងធ្វើការ ផ្សព្វផ្សាយពីកន្លែងអាងទឹកក្ដៅ១០ កន្លែង ក្នុងខេត្តដើម្បីទាក់ទាញ ភ្ញៀវទេសចរក្នុងតំបន់ឡើងវិញក្រោយមានការធ្លាក់ចុះ៧០ % ដោយសារការរាលដាល នៃ Covid-19។ ក្រោយការស្ទាបស្ទង់ ភ្នាក់ងារ ទេសចរ, សណ្ឋាគារ, ភោជនីយដ្ឋាន និងហាង វត្ថុអនុស្សាវរីយ៍ផ្សេង ៗ នឹងរៀប ចំកម្មវិធី ដំណើរ កម្សាន្ដសម្រាប់ ភ្ញៀវ ដោយសារតែកម្ដៅក្ដៅនឹងអាងទឹក នឹងធ្វើ ឲ្យមានសុវត្ថិភាព ពីមេរោគហើយតំបន់នេះជាតំបន់ធម្មជាតិ មិន មានមនុស្សច្រើន កុះករនោះទេ។ ការិយាល័យ ទេសចរក្នុងខេត្តឈៀងរ៉ៃ និងការិយាល័យមួយចំនួន ទៀត បានធ្វើការស្ទាបស្ទង់ អាងទឹកក្ដៅជាង១០កន្លែងដែលត្រូវបាន អភិវឌ្ឍ ឲ្យសមស្របទៅ នឹងគ្រប់ ប្រភេទភ្ញៀវទេសចរ ទាំង អស់ ជា ពិសេស ភ្ញៀវ ដែល មាន…

  • ក្រុមហ៊ុនហោះហើរធំបំផុតរបស់សហរដ្ឋអាម៉េរិកកាត់បន្ថយការហោះហើររបស់ខ្លួន ដោយ សារការធ្លាក់ចុះនៃចំនួនអ្នកដំណើរ

    ក្រុមហ៊ុនហោះហើរធំបំផុតរបស់សហរដ្ឋអាម៉េរិកកាត់បន្ថយការហោះហើររបស់ខ្លួន ដោយ សារការធ្លាក់ចុះនៃចំនួនអ្នកដំណើរ

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតពីររបស់សហរដ្ឋអាម៉េរិក គឺក្រុមហ៊ុន American និងDelta បានប្រកាសកាត់បន្ថយយ៉ាងគំហុកនូវកាលវិភាគហោះហើររបស់ខ្លួន ទាំងអន្តរជាតិ និងនៅក្នុងស្រុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកដំណើរដែលភ័យខ្លាចការឆ្លងវីរុស COVID-19 ។ ទន្ទឹមគ្នា American ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុតនៅលើពិភពលោក បានលើកឡើងថា ខ្លួននឹងកាត់បន្ថយសមត្ថភាពហោះហើរអន្ដរជាតិរបស់ខ្លួន ចំនួន១០ភាគរយនៅរដូវក្តៅនេះ ។ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ Delta ក៏បានបញ្ជាក់ដែរថា ខ្លួននឹងកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនចន្លោះពី ២០ភាគរយ ទៅ ២៥ភាគរយ ក៏ដូចជាកាត់បន្ថយជើងហោះហើរក្នុងស្រុកចាប់ពី ១០ភាគរយ ទៅ ១៥ភាគរយផងដែរ ៕

  • លោក ស៊ី ជិនពីង ប្តេជ្ញាធ្វើយុទ្ធនាការជាប្រវត្តិសាស្រ្តប្រឆាំងនឹងមេរោគ COVID-19

    លោក ស៊ី ជិនពីង ប្តេជ្ញាធ្វើយុទ្ធនាការជាប្រវត្តិសាស្រ្តប្រឆាំងនឹងមេរោគ COVID-19

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្តេជ្ញានៅថ្ងៃទី១០ ខែមីនាថា នឹងធ្វើការតស៊ូយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីទទួលបានជ័យជំនះក្នុងសង្គ្រាមប្រឆាំងនឹងជម្ងឺឆ្លង COVID-19 ខណៈការអះអាងបែបនេះធ្វើឡើងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។ លោក ស៊ី បានលើកឡើងនាឱកាសចុះទស្សនកិច្ចនៅមន្ទីរពេទ្យ ហួសិនសាន ក្នុងទីក្រុង វូហាន ថា បុគ្គលិកពេទ្យជួរមុខបានបំពេញបេសកកម្មដ៏លំបាកបំផុត ហើយយើងអាចហៅពួកគេថា ជាមនុស្សដែលគួរឱ្យកោតសរសើរបំផុត នៅក្នុងយុគសម័យថ្មីនេះ ដែលសមនឹងទទួលបានការសរសើរខ្ពស់បំផុត ។ តំណាងឲ្យគណៈកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនិស្តចិន លោក ស៊ី ជិនពីង ក៏បានចូលរួមរំលែកទុក្ខជូន ចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិក ដោយសារជំងឺ COVID-19 និងអ្នកដែលបានបូជាជីវិតរបស់ពួកគេ នៅក្នុងខ្សែត្រៀមជួរមុខនេះ ។ សូមជម្រាបថា ក្រៅពីការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ ពិនិត្យមើលតថភាពជារួមក្នុងទីក្រុងវូហាន និងការជួបសំណេះសំណាលជាមួយមន្ត្រីនានា ដែលកំពុងបម្រើការងារនៅខ្សែត្រៀមជួរមុខនេះ លោក ស៊ី ជិនពីង ក៏បានជំនួបសួរសុខទុក្ខអ្នកជំងឺជាច្រើននាក់ តាមរយៈវីដេអូលីងផងដែរ និងបានជូនពរឲ្យពួកគេឆាប់ជាសះស្បើយឡើងវិញ ៕ …

  • រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសឆ្លងមេរោគ COVID-19 ខណៈចំនួនសរុបនៃអ្នកឆ្លងវីរុសនេះកើនឡើងដល់៣៨២ករណី

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសឆ្លងមេរោគ COVID-19 ខណៈចំនួនសរុបនៃអ្នកឆ្លងវីរុសនេះកើនឡើងដល់៣៨២ករណី

    អង់គ្លេស៖ សមាជិកសភាមកពីគណបក្សអភិរក្សនិយម និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់អង់គ្លេស លោកស្រី ហាដាញ ដ័ររីស៍ ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានឆ្លងមេរោគ COVID-19 បន្ទាប់ពីធ្លាក់ខ្លួនឈឺកាលពីថ្ងៃសុក្រសប្តាហ៍មុន និងត្រូវបានគេធ្វើតេស្តរកវីរុស ។ ការប្រកាសឲ្យដឹងនេះ គឺកើតឡើងបន្ទាប់ពីមានមនុស្ស០៦នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារជំងឺឆ្លង COVID-19 ខណៈចំនួនអ្នកឆ្លងបានកើនឡើងដល់៣៨២នាក់នៅទៅទូទាំងចក្រភពអង់គ្លេស ។ បើតាមប្រភព លោកស្រី ហាដាញ ដ័ររីស៍ បានជួបមនុស្សរាប់រយនាក់នៅក្នុងសភាកាលពីសប្តាហ៍មុន ហើយក៏បានចូលរួមពិធីទទួលភ្ញៀវជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ផងដែរ ។ ប្រការនេះវាបានធ្វើឲ្យមានក្តីបារម្មណ៍កាន់ខ្លាំងឡើង ចំពោះហានិភ័យនៃជំងឺដ៏កាចសាហាវនេះនៅទូទាំងអង់គ្លេស ជាពិសេសក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ៕

  • តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសអ៊ីតាលីកើនឡើងជាង១០.០០០ករណី ក្រោយទើបរកឃើញករណីឆ្លងថ្មីចំនួន៩៧៧ទៀត

    តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសអ៊ីតាលីកើនឡើងជាង១០.០០០ករណី ក្រោយទើបរកឃើញករណីឆ្លងថ្មីចំនួន៩៧៧ទៀត

    អ៊ីតាលី៖ អាជ្ញាធរអ៊ីតាលីបានរាយការណ៍ពីករណីឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន៩៧៧បន្ថែមទៀតនៅថ្ងៃទី១០ ខែមីនា ដែលប្រការនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស បន្តកើនឡើងដល់១ម៉ឺន១៤៩ករណី នេះបើតាមក្រសួងសុខាភិបាលអ៊ីតាលី ។ ទន្ទឹមគ្នា ក្រសួងសុខាភិបាលអ៊ីតាលីបានឱ្យដឹងទៀតថា តួលេខសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 ក៏បានបន្តកើនឡើងដល់៦៣១នាក់ផងដែរ ខណៈអ្នកជាសះស្បើយសរុបមានចំនួន១ពាន់៤នាក់ ។ ជាវិធានការទប់ស្កាត់នោះ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីវសេបប៉េ កុនតេ បានបិទប្រទេសរបស់លោកទាំងមូលតែម្តង នៅថ្ងៃទី០៩ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ដោយហាមឃាត់រាល់ការធ្វើដំណើរ និង បញ្ចប់ទាំង ស្រុងក្នុងការជួបជុំគ្នានៅក្នុងសង្គម ខណៈករណីស្លាប់ និងឆ្លងជំងឺរលាកសួតដ៏សាហាវនេះបាននឹងកំពុងកើនឡើងយ៉ាងខ្លាំង ៕

  • អាជ្ញាធរថៃតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេស០៤បង្ហាញសំបុត្រពេទ្យ មុនពេលធ្វើដំណើរទៅកាន់ប្រទេសខ្លួន

    អាជ្ញាធរថៃតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេស០៤បង្ហាញសំបុត្រពេទ្យ មុនពេលធ្វើដំណើរទៅកាន់ប្រទេសខ្លួន

    ថៃ៖ អ្នកធ្វើដំណើរមកពីប្រទេសចិន អ៊ីរ៉ង់ អ៊ីតាលី និងកូរ៉េខាងត្បូង ចាប់ពេលនេះ ត្រូវតម្រូវឲ្យបង្ហាញសំបុត្រពេទ្យដែលបញ្ជាក់ថា មិនមានផ្ទុកវីរ៉ុស COVID-19 មុននឹងឡើងជិះយន្តហោះធ្វើដំណើរទៅកាន់ប្រទេសថៃ ។ ជាមួយគ្នានេះ អាជ្ញាធរអាកាសចរណ៍ថៃ (CAAT) ប្រកាសថា ប្រសិនបើអ្នកដំណើរណាម្នាក់មិនបង្ហាញសំបុត្រពេទ្យនោះទេ មិនអាចឡើងជិះយន្តហោះបានឡើយ ។ សំបុត្រពេទ្យសម្រាប់អ្នកធ្វើដំណើរទូទៅអាចរកបំពេញបាន នៅលើគេហទំព័ររបស់មន្ទីរគ្រប់គ្រងគ្រោះមហន្តរាយ ។ ក្នុងទម្រង់នោះ វេជ្ជបណ្ឌិតត្រូវប្រកាសឲ្យអ្នកធ្វើដំណើរដែលមិនមានវីរ៉ុស COVID-19 អំឡុងពេល១៤ថ្ងៃ មុនពេលហោះហើរ និងផ្តល់ភស្តុតាងនៃការធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោង មុនពេលហោះហើរ ។ បើតាមគិតមកទល់នឹងពេលនេះ ប្រទេសថៃមានករណីឆ្លងវីរ៉ុស COVID-19 ចំនួន៥៣ករណី ដែលក្នុងនោះអ្នកជំងឺ១៩នាក់កំពុងទទួលការព្យា បាលនៅមន្ទីរពេទ្យ រីឯ៣៣នាក់បានជាសះស្បើយចេញពីមន្ទីរពេទ្យ និងម្នាក់ទៀតបានបាត់បង់ជីវិត ៕

  • លោក ស៊ី ជិនពីង ធ្វើដំណើរដល់ទីក្រុងវូហានហើយ ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវសកម្មភាពបង្ការ និងទប់ស្កាត់មេរោគ COVID-19

    លោក ស៊ី ជិនពីង ធ្វើដំណើរដល់ទីក្រុងវូហានហើយ ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវសកម្មភាពបង្ការ និងទប់ស្កាត់មេរោគ COVID-19

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើដំណើរដល់ទីក្រុងវូហាន ខេត្តហ៊ូប៉ី នៅព្រឹកថ្ងៃទី១០ ខែមីនានេះ ស្ថិតក្នុងគោលបំណងត្រួតពិនិត្យជាក់ស្តែងនូវសកម្មភាពបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19 ដែលហាក់មានសភាពធូរស្រាលឡើងវិញជាលំដាប់នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។ អំឡុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជិនពីង នឹងទៅពិនិត្យមើលការបំពេញកិច្ចការងាររបស់បុគ្គលិកពេទ្យ មន្ត្រីយោធា និងនាយទាហាន បុគ្គលិកសហគមន៍ មន្ត្រីប៉ូលិស ព្រមទាំងមន្ត្រី និងប្រជាជនស្ម័គ្រចិត្ត ដែលកំពុងស្ថិតក្នុងខ្សែត្រៀមជួរមុខ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ។ ទន្ទឹមគ្នា ប្រធានាធិបតីចិនរូបនេះ ក៏នឹងចុះទៅសួរសុខទុក្ខអ្នកជំងឺជាច្រើននាក់ និងប្រជាជនទាំងអស់នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ផងដែរ ៕

  • លោក ដូណាល់ ត្រាំ មិនបានធ្វើតេស្តរកមេរោគកូរ៉ូណានោះទេ ខណៈសមាជិកសភាជាច្រើនរូបកំពុងអនុវត្តន៍មានវិធានការស្នាក់នៅដាច់ដោយឡែកពីគេ

    លោក ដូណាល់ ត្រាំ មិនបានធ្វើតេស្តរកមេរោគកូរ៉ូណានោះទេ ខណៈសមាជិកសភាជាច្រើនរូបកំពុងអនុវត្តន៍មានវិធានការស្នាក់នៅដាច់ដោយឡែកពីគេ

    សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ មិនបានទទួលការធ្វើតេស្ដរកមេរោគ COVID-19 នោះទេ បើទោះជាលោកត្រូវបានគេអះអាងថា ធ្លាប់បានទាក់ទងជិតស្និទ្ធជាមួយសមាជិកសភាអាម៉េរិកជាច្រើនរូប ដែលកំពុងអនុវត្តវិធានការស្នាក់នៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកវីរុស ។ កន្លងមក ប្រធានាធិបតីអាម៉េរិករូបនេះ ក៏ធ្លាប់ត្រូវបានអ្នកព័ត៌មានសួរថាតើលោកបានទទួលការធ្វើតេស្ដរកជំងឺកូរ៉ូណាដែរឬអត់ ប៉ុន្តែលោកមិនបានឆ្លើយនឹងសំនួរនេះទេ ដោយលោកដើរចេញពីបន្ទប់សន្និសីទសារព័ត៌មាន ។ ប៉ុន្តែអនុប្រធានា ធិបតីអាម៉េរិក លោក ម៉ៃក៍ ភែន បាននិយាយថា លោកមិនដឹងពីបញ្ហានេះទេ ហើយថា លោកផ្ទាល់ក៏មិនត្រូវបានធ្វើតេស្ដរកជំងឺនេះដូចគ្នា ។ យ៉ាងណាមិញ នៅថ្ងៃទី០៩ ខែមីនានេះ សេតវិមានបានលើកឡើងថា លោក ត្រាំ មិនបានទទួលការធ្វើតេស្ដរក COVID-19 នោះទេ ពីព្រោះជាការពិត លោកមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺណាម្នាក់នោះទេ ហើយក៏មិនមានរោគសញ្ញាគួរឱ្យសង្ស័យអ្វីនោះដែរ ។ បច្ចុប្បន្នលោក ត្រាំ សុខភាពល្អធម្មតា ខណៈក្រុមគ្រូពេទ្យនឹងបន្តតាមដានសុខភាពរបស់លោក យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ៕

  • តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 បន្តកើនឡើង៣១៩ករណីនៅទូទាំងប្រទេសអង់គ្លេស ក្នុងនោះមានអ្នកជំងឺ០៥នាក់ស្លាប់

    តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 បន្តកើនឡើង៣១៩ករណីនៅទូទាំងប្រទេសអង់គ្លេស ក្នុងនោះមានអ្នកជំងឺ០៥នាក់ស្លាប់

    អង់គ្លេស៖ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសអង់គ្លេស បន្តកើនឡើងដល់៣១៩ករណីហើយ ក្នុងនោះមានអ្នកជំងឺ០៥នាក់បានបាត់បង់ជីវិត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង០៥នាក់ខាងលើនេះ មានមនុស្សម្នាក់ទើបស្លាប់ ដែលមានវ័យចំណាស់ជាង៧០ឆ្នាំ ហើយក៏មានជំងឺប្រចាំកាយផងដែរ ព្រោះគ្រាន់តែបញ្ជូនទៅកាន់មន្ទីរពេទ្យ ហេលីអើ (St Helier) និងធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មីតែប៉ុន្មានម៉ោងនោះ អ្នកជំងឺរូបនេះក៏បានបាត់បង់ជីវិតតែម្តង ។ សូមជម្រាបថា មិនខុសពីករណីនៅប្រទេសផ្សេងៗទៀតឡើយ អ្នកជំងឺដែលបានស្លាប់ដោយសារតែវីរុស COVID-19 នៅប្រទេសអង់គ្លេស ភាគច្រើនបំផុតគឺជាមនុស្សមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយស្រាប់ ៕