Category: ព័ត៌មានអន្តរជាតិ

  • ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅកូរ៉េខាងត្បូងកើនឡើងដល់៦.៧៦៧ករណី ក្នុងនោះអ្នកជម្ងឺ៤៤នាក់ស្លាប់

    ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅកូរ៉េខាងត្បូងកើនឡើងដល់៦.៧៦៧ករណី ក្នុងនោះអ្នកជម្ងឺ៤៤នាក់ស្លាប់

    កូរ៉េខាងត្បូង៖ តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់៦ពាន់៧៦៧ករណី បន្ទាប់ពីទើបរកឃើញករណីឆ្លងថ្មីចំនួន៤៨៣នាក់ថែមទៀត ក្នុងនោះមានអ្នកជម្ងឺសរុប៤៤នាក់បានស្លាប់ នេះបើតាមរបាយការណ៍របស់អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២០ ។ចំនួនអ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងសរុបកើនឡើង៦.៧៦៧ករណីបែបនេះ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃទី០៦ ខែមិនា (ម៉ោងក្នុងតំបន់) បើធៀបនឹងរយៈពេល២៤ម៉ោងមុន គឺបានកើនឡើង៤៨៣ករណីបន្ថែម ។ ទន្ទឹមគ្នា អ្នកជំងឺដែលបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយបានកើនដល់១១៨នាក់ ហើយបើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនោះ ភាគច្រើនបំផុតនៃអ្នកបាត់បង់ជីវិត គឺជាមនុស្សដែលមានវ័យចាស់ជរា និង មានជំងឺប្រចាំកាយស្រាប់ ៕                        …

  • វីរុស COVID-19 សម្លាប់មនុស្សកើនឡើងដល់១៩៧នាក់នៅអ៊ីតាលី ក្នុងគ្រាដែលចំនួនសរុបនៃអ្នកឆ្លងកើនឡើងដល់៤.៦៣៦ករណី

    វីរុស COVID-19 សម្លាប់មនុស្សកើនឡើងដល់១៩៧នាក់នៅអ៊ីតាលី ក្នុងគ្រាដែលចំនួនសរុបនៃអ្នកឆ្លងកើនឡើងដល់៤.៦៣៦ករណី

    អ៊ីតាលី៖ ចំនួនអ្នកស្លាប់ដោយសារមេរោគ COVID-19 បានបន្តកើនឡើង៤៩នាក់បន្ថែមទៀត ដែលប្រការនេះធ្វើឱ្យតួលេខសរុបនៃអ្នកបាត់បង់ជីវិតកើនឡើងដល់១៩៧នាក់នៅទូទាំងប្រទេសអ៊ីតាលី នេះបើតាមស្ថាប័នការពារជនស៊ីវិលអ៊ីតាលី នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០ ។ជាមួយគ្នានេះ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសអ៊ីតាលីក៏បានបន្តកើនឡើងដល់៤ពាន់៦៣៦ករណី បន្ទាប់ពីករណីថ្មីៗចំនួន៧៧៨នាក់ផ្សេងទៀតត្រូវបានរកឃើញ ខណៈក្នុងចំណោមអ្នកឆ្លងទាំងអស់នោះ មានអ្នកជំងឺ៥២៣នាក់ហើយបានជាសះស្បើយ ។ជាវិធានការទប់ស្កាត់នោះ រដ្ឋាភិបាលអ៊ីតាលីបានសម្រេចចិត្តបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេស រហូតដល់ថ្ងៃទី១៥ ខែមីនាខាងមុខ ដែលនេះមានន័យថា សិស្ស-និស្សិតប្រមាណ៨.៥លាននាក់នឹងត្រូវស្ថិតនៅក្នុងផ្ទះ និងមិនអាចទៅសាលារៀនរបស់ពួកគេ ។ បន្ថែមពីលើនេះ រដ្ឋាភិបាលអ៊ីតាលីក៏បានបញ្ចេញកញ្ចប់ថវិកា៨.៤ពាន់លានដុល្លារផងដែរ ដើម្បីស្ដារខូចខាតដែលបង្កឡើងដោយសារជម្ងឺរលាកសួតដ៏កាចសាហាវនេះ ៕                     …

  • ទីបំផុតលោក ដូណាល់ ត្រាំ សម្រេចចុះហត្ថលេខាផ្តល់ប្រាក់៨.៣ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង COVID-19

    ទីបំផុតលោក ដូណាល់ ត្រាំ សម្រេចចុះហត្ថលេខាផ្តល់ប្រាក់៨.៣ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង COVID-19

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី០៦ ខែមិនានេះ បានសម្រេចចុះហត្ថលេខាលើសចក្តីព្រាងច្បាប់មួយ សម្រាប់បញ្ចេញប្រាក់៨.៣ពាន់លានដុល្លារ ដើម្បីចំណាយគ្រាមានអាសន្នប្រឆាំងនឹងការរាលដាលនៃវីរុស COVID-19 ។កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ខាងលើនេះ ក្នុងនោះទឹកប្រាក់៣ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍថ្នាំវ៉ាក់សាំង, ប្រដាប់ធ្វើតេស្ត និង ការព្យាបាល ខណៈទឹកប្រាក់២.២ពាន់លានដុល្លារដើម្បីជួយដល់សកម្មភាពសុខមាលភាពសាធារណៈលើការការពារ ការត្រៀមរៀបចំ និងការឆ្លើយតប ចំនែកឯទឹកប្រាក់១.២៥ពាន់លានដុល្លារទៀតសម្រាប់វិធានការទប់ស្កាត់មិនឱ្យរាលដាលសាកល ។ការផ្តល់ប្រាក់នេះទៀតសោត ត្រូវបានធ្វើឡើងស្របពេលដែលក្រុមមន្ត្រីអាមេរិកបាននិយាយថា ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 បានកើនឡើងដល់២៣៣ករណី ក្នុងនោះមានអ្នកជម្ងឺ១៤នាក់បានបាត់បង់ជីវិត ខណៈអាជ្ញាធររដ្ឋ Maryland ដែលជាតំបន់ជាយក្រុងមួយនៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន ទើបតែបានរាយការណ៍អំពីការរកឃើញករណីឆ្លងដំបូងនៅក្នុងមូលដ្ឋានរបស់ខ្លួន បន្ទាប់ពីអ្នកជម្ងឺម្នាក់ទើបវិលត្រឡប់មកពីក្រៅប្រទេស ៕

  • លោក ដូណាល់ ត្រាំ និយាយថា វីរុស COVID-19 ទំនងជាប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ខណៈអ្នកឆ្លងសរុបជាង២០០ករណី ក្នុងនោះស្លា១៤នាក់

    លោក ដូណាល់ ត្រាំ និយាយថា វីរុស COVID-19 ទំនងជាប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ខណៈអ្នកឆ្លងសរុបជាង២០០ករណី ក្នុងនោះស្លា១៤នាក់

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី០៥ ខែមិនានេះថ្លែងថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកអាចនឹងត្រូវរងការប៉ះពាល់ដោយ សារការរីករាលដាលនៃមេរោគឆ្លង COVID-19 ខណៈបច្ចុប្បន្នចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតដ៏សាហាវនេះកើនដល់១៤នាក់ ហើយអ្នកឆ្លងមាន ជាង២០០នាក់ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាន Fox News លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា វាប្រហែលមានការប៉ះពាល់… តែអ្វីៗនឹងប្រសើរឡើងវិញ ហើយអ្នកគ្រប់គ្នាត្រូវតាំងចិត្តឲ្យស្ងប់ និង កុំឆ្លេឆ្លា ខណៈពួកយើងមានផែនការសម្រាប់គ្រប់កាលៈទេសៈទាំងអស់ ។ បញ្ហារីករាលដាលនៃជំងឺ COVID-19 បានធ្វើឲ្យមានការធ្លាក់ចុះនៃទីផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក ហើយបង្កឲ្យមានក្តីបារម្ភថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកជារួមក៏នឹងត្រូវអន់ថយផងដែរ ខណៈលោក ដូណាល់ ត្រាំ កំពុងត្រូវប្រមូលសំឡេងគាំទ្រពីប្រជាជន ដើម្បីបន្តជាប់ឆ្នោតនៅអាណត្តិទីពីរ ៕ធ.ដ

  • តួកគី និង រុស្ស៊ីឈានដល់កិច្ចព្រមព្រៀងរួមគ្នាមួយស្តីពីបទឈប់បាញ់នៅភាគពាយព្យប្រទេសស៊ីរី

    តួកគី និង រុស្ស៊ីឈានដល់កិច្ចព្រមព្រៀងរួមគ្នាមួយស្តីពីបទឈប់បាញ់នៅភាគពាយព្យប្រទេសស៊ីរី

    រុស្ស៊ី៖ រុស្ស៊ី និង តួកគីបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីបទឈប់បាញ់ដែលចាប់ផ្តើមនៅថ្ងៃទី០៥ ខែមិនានេះ (ម៉ោងក្នុងតំបន់) នៅភាគពាយព្យនៃប្រទេសស៊ីរី ជាទីដែលការប្រយុទ្ធគ្នាខ្លាំងឡើង បានគំរាមដាក់កងកម្លាំងប្រទេសទាំងពីរឱ្យស្ថិតក្នុងជម្លោះដោយផ្ទាល់ ។ កិច្ចព្រមព្រៀងដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ ខាងលើនេះ ក៏នឹងបង្កើតច្រករបៀងសន្តិសុខមួយ នៅតាមបណ្តោយផ្លូវហាយវ៉េភាគខាងលិចដ៏សំខាន់ក្នុងខេត្តអ៊ីដលីប របស់ប្រទេសស៊ីរីផងដែរ ។ ជាមួយគ្នានេះ លោក ពូទីន បានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងក្លាយជាមូលដ្ឋានដ៏ល្អ សម្រាប់ការបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ ការបន្ថយការប្រយុទ្ធក្នុងខេត្តអ៊ីដលីប ការបញ្ចប់ការរងទុក្ខវេទនារបស់ប្រជាជនស៊ីវិល និង ទប់ស្កាត់វិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង ។ ចំនែកឯលោក អឺដូហ្គាន និយាយថា រូបលោក និង លោក ពូទីន ក៏បានយល់ព្រមជួយជនភៀសខ្លួនវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញផងដែរ ៕ធ.ដ

  • អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា មេរោគឆ្លង COVID-19 អាចនឹងត្រូវបានរុញច្រានមកវិញ តាមរយៈវិធីសាស្រ្តរួមគ្នាទប់ស្កាត់

    អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា មេរោគឆ្លង COVID-19 អាចនឹងត្រូវបានរុញច្រានមកវិញ តាមរយៈវិធីសាស្រ្តរួមគ្នាទប់ស្កាត់

    ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេ ប្រេយែសឹស នៅថ្ងៃទី០៥ ខែមិនានេះ បានថ្លែងក្នុងសន្និសិទកាសែតប្រចាំថ្ងៃថា ចំនួនករណីឆ្លងថ្មីនៃវីរុស COVID-19 ហាក់ដូចជាមានការថយចុះនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសចិន ដែលនេះជាសញ្ញាលើកទឹកចិត្តថា ជម្ងឺរលាកសួតដ៏សាហាវនេះអាចនឹងត្រូវបានរុញច្រានមកវិញ នៅពេលមានទំនាក់ទំនងជាមួយការដឹកនាំ និង ការចាត់វិធានការរបស់រដ្ឋាភិបាលនៅតាមបណ្តាប្រទេសនីមួយៗ ។ ការកត់សម្គាល់បែបនេះរបស់លោក ថេដ្រូស អាដាណម ហ្គេ ប្រេយែសឹស ត្រូវបានធ្វើឡើងស្របពេលទិន្នន័យរបស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងសកលលោកបានកើនឡើងដល់៩ម៉ឺន៥ពាន់៣៣៣នាក់ ខណៈចំនួនសរុបនៃអ្នកជម្ងឺស្លាប់ក៏បានកើនឡើងដល់៣ពាន់២៨២នាក់ គិតត្រឹមថ្ងៃទី០៥ ខែមិនានេះ (ម៉ោងក្នុងតំបន់) ។ ជាមួយគ្នានេះ លោក ថេដ្រូស បានជម្រុញឱ្យបណ្តាប្រទេសទាំងអស់ ចាត់វិធានការនានាដែលចាប់ផ្តើមពីថ្នាក់ដឹកនាំកំពូល ដោយធ្វើការសម្របសម្រួលគ្រប់ផ្នែកនៃរដ្ឋាភិបាល រួមមានទាំងក្រសួងសុខាភិបាល, សន្តិសុខ, ផ្នែកការទូត, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, ការដឹកជញ្ជូន និង ព័ត៌មាន…

  • តួលេខអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១១៥ករណីនៅអង់គ្លេស ក្នុងនោះមានអ្នកជម្ងឺម្នាក់បាត់បង់ជីវិត

    តួលេខអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១១៥ករណីនៅអង់គ្លេស ក្នុងនោះមានអ្នកជម្ងឺម្នាក់បាត់បង់ជីវិត

    អង់គ្លេស៖ អាជ្ញាធរអង់គ្លេសបានរាយការណ៍អំពីករណីអ្នកស្លាប់ដំបូងគេ ដោយ សារជម្ងឺឆ្លង COVID-19 ស្របពេលដែលតួលេខសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេស បានកើនឡើងដល់១១៥ករណី ។ ប្រធានក្រុមវេជ្ជបណ្ឌិតអង់គ្លេស លោក គ្រីស វីតធី បានបញ្ជាក់នៅក្នុងថ្ងៃទី០៦ ខែមិនានេះថា លោកពិតជាមានការសោកស្ដាយ និង សុំអភ័យទោស ក្នុងការរាយការណ៍ថា អ្នកជំងឺម្នាក់នៅលើទឹកដីអង់គ្លេស ដែលបានឆ្លងវីរុស COVID-19 បានទទួលមរណភាព ។ ប្រធានក្រុមវេជ្ជបណ្ឌិតអង់គ្លេសរូបនេះបានបញ្ជាក់ទៀតថា អ្នកជំងឺរូបនេះ បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Royal Berkshire Hospital ក្នុងទីក្រុង Reading ស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៍ ហើយរូបគាត់គឺជាមនុស្សមានវ័យចំណាស់ និងមានជំងឺប្រចាំកាយស្រាប់ ៕ធ.ដ

  • ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 កើនដល់៣.០៤៥នាក់ និងឆ្លងសរុប៨០.៧១០ករណីនៅទូទាំងប្រទេសចិន

    ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 កើនដល់៣.០៤៥នាក់ និងឆ្លងសរុប៨០.៧១០ករណីនៅទូទាំងប្រទេសចិន

    ចិន៖ ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់៨ម៉ឺន៥៥២ករណី ក្នុងនោះអ្នកជំងឺសរុប៣ពាន់៤២នាក់ស្លាប់ ខណៈអ្នកដែលបានជាសះស្បើយកើនដល់៥ម៉ឺន៣ពាន់៧២៦នាក់ នេះបើតាមរបាយការណ៍ចុងក្រោយរបស់អាជ្ញាធរសុខាភិបាលចិននៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០ ។ តួលេខថ្មីៗខាងលើនេះ បានបង្ហាញអំពីការធ្លាក់ចុះបន្ថែមទៀត នៃអត្រាអ្នកឆ្លង និង បាត់បង់ជីវិតថ្មីៗ ដោយសារតែមេរោគឆ្លង COVID-19 នៅទូទាំងប្រទេសចិន ចំពោះមុខការព្យាយាមប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាបំផុត ។ ស្របពេលជាមួយគ្នានេះ អ្នកជំនាញចិនក៏បានសន្និដ្ឋានផងដែរថា ករណីឆ្លងថ្មីៗនៃជម្ងឺរលាកសួតដ៏កាចសាហាវមួយនេះ អាចនឹងធ្លាក់ដល់ចំណុចសូន្យតែម្តងនៅចុងខែមីនា ឆ្នាំ២០២០ខាងមុខ ៕ធ.ដ

  • អូស្ត្រាលីបិទសាលាវិទ្យាល័យមួយកន្លែង បន្ទាប់ពីផ្ទុះករណីឆ្លងមេរោគ COVID-19

    អូស្ត្រាលីបិទសាលាវិទ្យាល័យមួយកន្លែង បន្ទាប់ពីផ្ទុះករណីឆ្លងមេរោគ COVID-19

    អូស្ត្រាលី៖ សិស្សសាលាអាយុ១៦ឆ្នាំម្នាក់ត្រូវបានក្រុមជំនាញធ្វើតេស្ត និង រកឃើញមានផ្ទុកមេរោគ COVID-19 នៅក្នុងខ្លួន ដែលប្រការនេះ បានធ្វើឱ្យអាជ្ញាធរអូស្រ្តាលីប្រកាសបិទសាលាវិទ្យាល័យមួយកន្លែង ស្ថិតនៅតំបន់ស៊ីដនីខាងជើងជាបន្ទាន់ ។ បច្ចប្បន្នអ្នកឆ្លងវីរុស COVID-19 នៅអូស្ត្រាលី មានចំនួនសរុប៦០ករណី ក្នុងនោះ ០២នាក់ស្លាប់ ខណៈអាជ្ញាធរសុខាភិបាលអូស្ត្រាលីបានអំពាវនាវឲ្យប្រជាជនទាំងអស់មានការស្ងប់ស្ងាត់ ហើយជឿជាក់ទៅលើកិច្ចការងាររបស់អាជ្ញាធរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរលាកសួតដ៏សាហាវមួយនេះ ។ អាជ្ញាធររដ្ឋ ញូសោតវែលស៍ (NSW) បានលើកឡើងថា ការសម្រេចចិត្តបិទវិទ្យាល័យ Epping Boys ខាងលើនេះ ត្រូវបានធ្វើឡើងភ្លាមៗ ដោយសារតែអាជ្ញាធរ NSW មានការព្រួយបារម្ភខ្លាំងចំពោះសុខុមាលភាពរបស់សិស្ស ហើយនឹងតាមដានករណីនេះជាបន្តទៀត ខណៈការបិទសាលារៀនគឺជាត្រូវបានចាត់ទុកជាសារឲ្យប្រុងប្រយ័ត្នមួយ ៕ធ.ដ

  • ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនដល់៤២នាក់នៅកូរ៉េខាងត្បូង ខណៈចំនួនអ្នកឆ្លងសរុបកើនដល់៦.២៨៤ករណី

    ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនដល់៤២នាក់នៅកូរ៉េខាងត្បូង ខណៈចំនួនអ្នកឆ្លងសរុបកើនដល់៦.២៨៤ករណី

    កូរ៉េខាងត្បូង៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជម្ងឺឆ្លងរបស់កូរ៉េខាងត្បូង KCDC បានរាយការណ៍ថា នៅថ្ងៃទី០៥ ខែមិនានេះ (ម៉ោងក្នុងតំបន់) ចំនួនអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 បានកើនថែម០៧នាក់ទៀត ស្របពេលដែល អ្នកឆ្លងកើនថែម៥១៨ករណីទៀតផងដែរ ។ បើតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជម្ងឺឆ្លងរបស់កូរ៉េខាងត្បូង KCDC តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងដល់៦.២៨៤ករណី ខណៈដែលចំនួនសរុបនៃអ្នកស្លាប់វិញ ក៏បានកើនឡើងដល់៤២ករណីផងដែរ ។ ជាមួយគ្នានេះ មានអ្នកជម្ងឺឆ្លងវីរុស COVID-19 ចំនួន១០៨នាក់បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ ។ រហូតមកទល់នឹងពេលនេះ អាជ្ញាធរសុខាភិបាល និង មន្ត្រីពាក់ព័ន្ធរបស់កូរ៉េខាងត្បូងកំពុងតែឈានទៅដល់ការធ្វើតេស្តប្រជាជនទូទៅនៅក្នុងទីក្រុង ដេគូ តែម្តង ដោយសារតែពេលនេះ វីរុស COVID-19 បានបង្ហាញសញ្ញារាតត្បាតឥតឈប់ឈរឡើយនៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ ៕ធ.ដ