-
លោក ដូណាល់ ត្រាំ ធ្វើកិច្ចពិភាក្សាជាមួយមេដឹកនាំក្រុមតាលីបង់ ចំពេលជម្លោះដោះដួរអ្នកទោសគំរាមកំហែងដល់កិច្ចព្រមព្រៀងសន្តិភាពអាហ្វហ្គានីស្ថាន

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយគ្នាទូរស័ព្ទជាមួយប្រធានដឹកនាំកិច្ចចរចានៃក្រុមតាលីបង់លោក ម៊ូឡា បារ៉ាដា អាហាន់ នៅថ្ងៃទី០៣ ខែមិនានេះ (ម៉ោងក្នុងតំបន់) ដោយលោក ត្រាំ ផ្ទាល់បានហៅការសន្ទនាគ្នានេះថា ជាការជជែកគ្នាដ៏ល្អមួយ ។ ការពិភាក្សាគ្នាលើកដំបូងរវាងមេដឹកនាំសហរដ្ឋអាមេរិក និង តំណាងកំពូលនៃក្រុមតាលីបង់ខាងលើនេះ បានកើតមានឡើងចំពេលដែលជម្លោះដោះដូរអ្នកទោស បាននឹងកំពុងបង្កការគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយអាមេរិក ដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថាន ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង ក្រុមតាលីបង់បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងបើកផ្លូវឆ្ពោះទៅរកសន្តិភាពបញ្ចប់សង្រ្គាមដ៏រុំារ៉ៃនៅក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេលជាង១៨ឆ្នាំមកនេះ ។ កិច្ចព្រមព្រៀងសន្តិភាពខាងលើ ត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃទី២៨ ខែកុម្ភៈ ក្រោមវត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និងមេដឹកនាំក្រុមតាលីបង់ ។ ហើយការដោះលែងអ្នកទោសតាលីបង់ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្ដិភាពលក្ខណៈប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាមួយនឹងក្រុមតាលីបង់ ។ ប៉ុន្តែប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាស្រាស់ ហ្គានី បាននិយាយថា រដ្ឋាភិបាលរបស់លោកមិនមានការប្តេជ្ញាថា…
-
ជំងឺឆ្លង COVID-19 សម្លាប់មនុស្សកើនដល់០៩នាក់នៅសហរដ្ឋអាមេរិក ខណៈអ្នកឆ្លងកើនឡើងច្រើនជាង១០០ករណី

សហរដ្ឋអាមេរិក៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 បានកើនឡើងដល់០៩នាក់នៅទូទាំងសហរដ្ឋអាមេរិក ហើយជនរងគ្រោះទាំងអស់សុទ្ធតែជាអ្នករស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន ស្ថិតនៅភាគខាងលិចប្រទេស ចំណែកឯអ្នកឆ្លងវិញក៏បានកើនឡើងច្រើនជាង១០០នាក់ផងដែរ ។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែអះអាងថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងស្ថានការណ៍បានដដែល ខណៈលោកផ្ទាល់បានបំពេញទស្សនកិច្ចមួយទៅកាន់វិទ្យាស្ថានជាតិសុខាភិបាល នៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផលិតវ៉ាក់សាំងប្រឆាំងនឹងជម្ងឺរលាកសួតដ៏សាហាវនេះ ។ អាជ្ញាធរសុខាភិបាលអាមេរិកបានឱ្យដឹងថា នៅក្នុងចំណោមអ្នកស្លាប់ដោយសារវីរុស COVID-19 ទាំង០៩ខាងលើនេះ ក្នុងនោះមានអ្នកជំងឺសរុប០៨នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅក្នុងតំបន់ ឃីង និងម្នាក់ក្នុងតំបន់ក្បែរ ស្នូណូមីស ៕ធ.ដ
-
ចំនួនអ្នកស្លាប់ដោយសារមេរោគ COVID-19 កើនដល់២.៩៨៤នាក់ និងឆ្លង៨០.៤០០នាក់ ខណៈអ្នកជាសះស្បើយសរុប៤៩.៨៥៦នាក់នៅទូទាំងប្រទេសចិន

ចិន៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មាការសុខាភិបាលចិន បានឱ្យដឹងនៅថ្ងៃទី០៤ ខែមិនានេះថា តួលេខសរុបនៃអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 បានកើនឡើងដល់២.៩៨៤នាក់ ស្របពេលដែលចំនួនសរុបនៃអ្នកឆ្លងក៏បានកើនឡើងដល់៨ម៉ឺន៤០០នាក់ផងដែរ ។ គណៈកម្មការសុខាភិបាលចិន បានអោយដឹងទៀតថា អ្នកជំងឺសរុបចំនួន៤ម៉ឺន៩ពាន់៨៥៦នាក់ បានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន ជាពិសេសខេត្តហ៊ូប៉ី ។ តួលេខថ្មីៗខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និង ឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀតនៅទូទាំងប្រទេសចិន ។ ដោយឡែក មនុស្ស៥២០នាក់ផ្សេងទៀតបាននឹងកំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យសុខភាពនៅឡើយ ដើម្បីរកមើលថាតើពួកគេមានផ្ទុកមេរោគរលាកសួតដ៏កាចសាហាវមួយនេះដែរឬមួយក៏អត់ ៕ធ.ដ
-
ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings របសជ៉ុន គ្រោងបញ្ជាទិញយន្តហោះ ប៊ូអ៊ីង 787 ឌ្រីមឡាញណឺ ចំនួន២០គ្រឿង ដើម្បីពង្រីកសេវាកម្មរបស់ខ្លួន

ជប៉ុន៖ ក្រុមហ៊ុនអាកាសចរណ៍ ANA ហូលឌីង របស់ជប៉ុន បានឲ្យដឹងថា ខ្លួននឹងទិញយន្តហោះ 787-10 និង 787-9 ថ្មីរបស់ក្រុមហ៊ុន ប៊ូអ៊ីង ចំនួន ២០ គ្រឿង ហើយរំពឹងថា នឹងដាក់ឲ្យហោះហើរនៅចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៥ខាងមុខ ។ អនុប្រធានប្រតិបត្តិក្រុមហ៊ុន ANA និងក្រុមហ៊ុន ANA ហូលឌីង លោក យូតាកា អ៊ីតុ បានលើកឡើងថា យន្តហោះទាំងនេះតំណាងឲ្យជំហានឆ្ពោះទៅមុខដ៏សំខាន់ សម្រាប់ក្រុមហ៊ុន ANA ដោយសារតែយើងធ្វើការងារដើម្បីធ្វើឲ្យក្រុមយន្តហោះរបស់យើងកាន់តែមិនប៉ះពាល់ដល់បរិស្ថាន (អេកូ) និងដើម្បីកាត់បន្ថយការបញ្ចេញសំឡេង ។ ការបញ្ជាទិញខាងលើនេះ នឹងធ្វើឲ្យចំនួនយន្តហោះ 787-10 កើនឡើង១១គ្រឿង ដែលនឹងបម្រើផ្លូវហោះហើរក្នុងស្រុក ហើយយន្តហោះ 787-9 កើនឡើងដល់៩គ្រឿង សម្រាប់ទិសដៅអន្តរជាតិ ។ នៅពេលយន្តហោះទាំង ២០ គ្រឿងដែលទើបនឹងបានបញ្ជាទិញនេះដាក់ឲ្យបម្រើសេវានោះ ក្រុមហ៊ុន…
-
ក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter ឲ្យបុគ្គលិក៥ពាន់នាក់ធ្វើការពីផ្ទះ បារម្ភពីកូវិត១៩

ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមដ៏ធំនៅអាមេរិក Twitter បានលើកទឹកចិត្តពេញទីដល់បុគ្គលិកជិត ៥ ពាន់នាក់នៅទូទាំងពិភពលោកឲ្យធ្វើការពីផ្ទះដោយព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវិត១៩។ ការប្រកាសនេះធ្វើឡើងលើវិបសាយផ្លូវការរបស់ Twitter ថ្មីនេះ ដែលជាផ្នែកមួយនៃការប្រកាសអំពីការដកខ្លួនចេញពីសន្នីសីទ South by Southwest ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែមីនា នៅរដ្ឋតិចសាស់។ បុគ្គលិកដែលធ្វើការនៅហុងកុង ជប៉ុន និងកូរ៉េខាងត្បូងត្រូវបង្ខំចិត្តធ្វើការពីផ្ទះ ប៉ុន្តែការិយាល័យរបស់ Twitter នៅតែបើកទទួលអតិថិជនដូចគ្នា។ ក្រៅពី Twitter មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដែលបានឲ្យបុគ្គលិកធ្វើការពីផ្ទះដែរ ដោយសារតែបញ្ហាជំងឺកូវិត១៩នេះ៕ធ.ដ
-
ក្រុមហ៊ុន Google គ្រោងបោះទុនវិនិយោគថ្មីក្នុងទំហំទឹកប្រាក់១០ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២០នេះ

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Google បានលើកឡើងថ្មីៗនេះថា ខ្លួននឹងវិនិយោគទឹកប្រាក់ជាង១០ពាន់លានដុល្លារលើការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០នេះ ដែលរួមទាំងបរិវេណការិយាល័យថ្មីរបស់ក្រុមហ៊ុន ដែលគ្រោងទុកសម្រាប់ទីក្រុងញូវយ៉ក និងគម្រោងនានានៅក្នុងរដ្ឋចំនួន ១០ ផ្សេងទៀត ។ ប្រធានប្រតិបត្តិក្រុមហ៊ុន អាល់ផាប៊េត ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google លោក សាន់ដា ភីឆៃ បាននិយាយថា ការវិនិយោគទាំងនេះ នឹងបង្កើតការងាររាប់ពាន់កន្លែង ដែលរួមទាំងតួនាទីនៅក្នុងក្រុមហ៊ុន Google , ការងារសាងសង់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងរោងចក្រថាមពលកកើតឡើងវិញ ក៏ដូចជាឱកាសនៅក្នុងក្រុមហ៊ុនក្នុងស្រុកក្នុងទីប្រជុំជនទីក្រុង និងសហគមន៍ ។ គម្រោងមួយក្នុងចំណោមគម្រោងធំៗ នឹងបើកដំណើរការនៅបរិវេណ ហ៊ូដសុន ស៊្វែរ នៅទីក្រុងញូវយ៉ក ដែលក្រុមហ៊ុន Google មានសមត្ថភាពបង្កើន ២ដងនូវកម្លាំងពលកម្មរបស់ខ្លួនត្រឹមឆ្នាំ ២០២៨ខាងមុខនេះ ។ គួរបញ្ជាក់ថា ក្រុមហ៊ុន អាល់ផាប៊េត បានរាយការណ៍ប្រាក់ចំណេញកាលពីឆ្នាំ ២០១៩ ចំនួន៣៤ពាន់លានដុល្លារលើប្រាក់ចំណូល១៦២ពាន់លានដុល្លារ និង បានបន្ថែមការងារប្រហែល២ម៉ឺនកន្លែង ដើម្បីធ្វើឲ្យកម្លាំងពលកម្មសរុបរបស់ខ្លួនកើនឡើងដល់១១ម៉ឺន៨ពាន់៨៩៩នាក់កាលពីចុងខែធ្នូកន្លងទៅ ៕ធ.ដ…
-
ធនាគារពិភពលោកបញ្ចេញលុយ១២ពាន់លានដុល្លារអាម៉េរិក ទប់ទល់នឹងកូវិត១៩

ធនាគារពិភពលោកបានសម្រេចបញ្ចេញកញ្ចប់ថវិកាជំនួយចំនួន ១២ពាន់លានដុល្លារ កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថ្មីដែលផ្ទុះឡើងក្នុងប្រទេសចិន។ ប្រធានធនាគារពិភពលោកលោក David Malpass បានប្រាប់អ្នកយកព័ត៌មានថា “ គោលដៅរបស់យើង គឺផ្តល់នូវសកម្មភាពរហ័ស និងមានប្រសិទ្ធភាពដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសនានា។”លោកបានបន្ថែមថា វាមានសារៈសំខាន់ណាស់ដើម្បីទទួលស្គាល់ថា ប្រទេសក្រីក្រមានបន្ទុកបន្ថែម” ដែលខ្វះខាតឧបករណ៍ផ្សេងៗដើម្បីការពារការរីករាលដាលនៃ COVID-19។ ប្រភពឲ្យដឹងដែរថា មូលនិធិដែលត្រូវបានកំណត់គោលដៅសម្រាប់ប្រទេសក្រីក្របំផុតនៅលើពិភពលោក អាចត្រូវបានប្រើសម្រាប់ឧបករណ៍វេជ្ជសាស្ត្រ ឬសេវាកម្មសុខភាពហើយនឹងរួមបញ្ចូលជំនាញ ផងដែរ៕ធ.ដ
-
ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅអ៊ីរ៉ង់កើនឡើងដល់២.៣៣៦ករណី ក្នុងនោះមានអ្នកឆ្លង៧៧នាក់ស្លាប់

អ៊ីរ៉ង់៖ អាជ្ញាធរអ៊ីរ៉ង់នៅថ្ងៃទី០៣ ខែមិនា (ម៉ោងក្នុងតំបន់) បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្មីនៃវីរុស COVID-19 បានបន្តកើនឡើង៨៣៥ករណីបន្ថែមទៀត ខណៈចំនួនអ្នកស្លាប់ក៏បានកើនឡើង១១នាក់បន្ថែមទៀតផងដែរ ។ ទន្ទឹមគ្នា មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតុលា អាលី ខាមិនណៃ បានសរសើរពីតម្លាភាពរបស់មន្រ្តីអ៊ីរ៉ង់ ស្របពេលមានការផ្ទុះឡើងនៃជម្ងឺរលាកសួតដ៏កាចសាហាវនេះ ។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានថ្លែងតាមរយៈទូរទស្សន៍រដ្ឋថា អ៊ីរ៉ង់មានតម្លាភាពក្នុងការបង្ហាញតួលេខរបស់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារតែវីរុស COVID-19 នៅទូទាំងប្រទេស ។ គួរបញ្ជាក់ថា តួលេខអ្នកឆ្លងថ្មី និងស្លាប់ខាងលើនេះ បានធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសអ៊ីរ៉ង់ កើនឡើងដល់២.៣៣៦ករណី ក្នុងគ្រាដែលអ្នកឆ្លងសរុប៧៧នាក់បានបាត់បង់ជីវិត ៕ធ.ដ
-
កូរ៉េខាងត្បូងរកឃើញករណីឆ្លងថ្មី៥១៦បន្ថែមទៀតនៅកូរ៉េខាងត្បូង ធ្វើអោយចំនួនសរុបនៃអ្នកឆ្លងកើនឡើងដល់៥.៣២៨ករណី ក្នុងនោះ៣២នាក់ស្លាប់

កូរ៉េខាងត្បូង៖ អាជ្ញាធរបានរាយការណ៍ពីចំនួនអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន៥១៦ករណីបន្ថែមទៀតនៅថ្ងៃទី០៤ ខែមិនា ដែលប្រការនេះ បានធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងវីរុសកើនឡើងដល់៥.៣២៨ករណី ខណៈអ្នកជំងឺសរុប៣២នាក់បានស្លាប់ ។ សម្រាប់អត្រាឆ្លង ៦០% ក្នុងចំណោមករណីឆ្លងទាំងអស់ សុទ្ធតែមានប្រភពចេញពីព្រះវិហារគ្រិស្តសាសនា ស៊ីនជុនជី ដែលមានមូលដ្ឋាននៅទីក្រុងដេគូ ភាគអាគ្នេយ៍ប្រទេស ហើយខេត្តគ្យុងសាងខាងជើង ដែលស្ថិតនៅជាប់ទីក្រុងដែលមានប្រជាជនរស់នៅ២.៥លាននាក់នោះ ក៏កំពុងរងគ្រោះធ្ងន់ដូចគ្នា ដោយសារតែការឆ្លងជម្ងឺរលាកសួតដ៏សាហាវនេះបន្តកើនឡើងយ៉ាងគំហុក ។ ឆ្លើយតបនឹងបញ្ហាដ៏ធ្ងន់ធ្ងរខាងលើនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេ ក្នុងការសាកល្បងប្រជាជនសាមញ្ញនៅទីក្រុងដេគូ ដោយលើកឡើងពីកំរិតប្រកាសអាសន្នពីការឆ្លងរាលដាលនៃសហគមន៍ ៕ធ.ដ
-
អាល្លឺម៉ង់ប្រកាសចាត់វិធានការទប់ទល់នឹងវីរុស COVID-19 ខណៈចំនួនសរុបនៃអ្នកឆ្លងកើនឡើងជិត២០០នាក់

អាល្លឺម៉ង់៖ វិទ្យាស្ថានគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងអាល្លឺម៉ង់ RKI បានបញ្ជាក់ថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងប្រឈមមុខនឹងវីរុស COVID-19 ដែលបានរីករាលដាលទៅកាន់ផ្នែកជាច្រើននៅលើសកលលោករួចទៅហើយ ហើយថា អាល្លឺម៉ង់នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយអត្រាឆ្លងរាលដាលឲ្យបានយ៉ាងហោចណាស់ក្នុងអំឡុងប៉ុន្មានសប្តាហ៍ ឬខែខាងមុខ ។ ការលើកឡើងបែបនេះរបស់វិទ្យាស្ថាន RKI ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងមេរោគ COVID-19 នៅក្នុងខ្លួននៅអាល្លឺម៉ង់ បានកើនឡើងដល់ ១៨៨នាក់ ដែលករណីឆ្លងភាគច្រើនគឺកើតមាននៅក្នុងរដ្ឋ ណតស៍រ៉ាញ វែសផេលៀ ជាទីដែលជម្ងឺរលាកសួតដ៏កាចសាហាវនេះផ្ទុះករណីឆ្លងដំបូង ។ សូមជម្រាបថា អាជ្ញាធរអាល្លឺម៉ង់បានចាត់វិធានការត្រួតពិនិត្យសុខភាពទៅលើអ្នកដំណើរដែលចូលមកកាន់ប្រទេសអឺរ៉ុបមួយនេះ ជាពិសេសអ្នកដំណើរពីប្រទេសដែលកំពុងមានករណីឆ្លងមេរោគ COVID-19 ខ្លាំងក្លាជាងគេ ។ បន្ថែមលើនេះ បុគ្គលិកក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល ឬក៏ថ្នាក់រៀនមួយចំនួនត្រូវបានណែនាំឲ្យប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបំពេញការងារ និងសិក្សារៀនសូត្រពីផ្ទះជាបណ្តោះអាសន្ន ដើម្បីបង្ការការឆ្លងមេរោគនេះ ៕ធ.ដ