Category: ព័ត៌មានអន្តរជាតិ

  • ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងជិត១.៧០០នាក់នៅអ៊ីតាលី ក្នុងនោះ៣៤នាក់ស្លាប់

    ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងជិត១.៧០០នាក់នៅអ៊ីតាលី ក្នុងនោះ៣៤នាក់ស្លាប់

    អ៊ីតាលី៖ រដ្ឋាភិបាលអ៊ីតាលីបានរាយការណ៍ពីចំនួនអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន៥៦៦ករណីបន្ថែមទៀត នៅថ្ងៃទី០១ ខែមិនា (ម៉ោងក្នុងតំបន់) ដែលប្រការនេះ ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងជម្ងឺរលាកសួតនេះសរុបកើនឡើងដល់១ពាន់៦៩៤ករណី ។ ស្របពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារការពារជនស៊ីវិលរបស់អ៊ីតាលីបានរាយការណ៍ថា ក្នុងចំណោមសរុបនៃអ្នកឆ្លងមេរោគ COVID-19 ក្នុងនោះមានចំនួនអ្នកស្លាប់កើនឡើងដល់៣៤នាក់ហើយ ។ ប៉ុន្តែទន្ទឹមគ្នា បើតាមប្រធានទីភ្នាក់ងារខាងលើនេះ នៅក្នុងចំនោមអ្នកឆ្លងមេរោគ COVID-19 ទាំងអស់ ក្នុងនោះមនុស្ស៨៣នាក់បានជះស្បើយ ៕ធ.ដ

  • ប្រធានាធិបតីអាហ្វហ្គានីស្ថានច្រានចោលការដោះលែងអ្នកទោសរបស់ក្រុមតាលីបង់ ដែលស្ថិតក្នុងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក និងក្រុមតាលីបង់

    ប្រធានាធិបតីអាហ្វហ្គានីស្ថានច្រានចោលការដោះលែងអ្នកទោសរបស់ក្រុមតាលីបង់ ដែលស្ថិតក្នុងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក និងក្រុមតាលីបង់

    អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani នៅថ្ងៃទី០១ ខែមិនា (ម៉ោងក្នុងតំបន់) បាននិយាយថា រដ្ឋាភិបាលរបស់លោកមិនមានការប្តេជ្ញាថា នឹងដោះលែងអ្នកទោសតាលីបង់ចំនួន៥ពាន់នាក់នោះទេ ។ លោក Ghani បានថ្លែងនៅក្នុងសន្និសីទកាសែតមួយក្នុងរដ្ឋធានី កាប៊ុល ថា ការទាមទាររបស់ក្រុមឧទ្ទាមអាចនឹងត្រូវបានដាក់បញ្ចូលទៅក្នុងរបៀបវារៈ នៃកិច្ចសន្ទនាដែលនឹងធ្វើឡើងក្នុងពេលខាងមុខនេះ ។ លោក Ghani បានសង្កត់ធ្ងន់ថា សមត្ថកិច្ចក្នុងការដោះលែងអ្នកទោសគឺអាស្រ័យលើរដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនមែនសហរដ្ឋអាមេរិកនោះទេ‍ ហើយថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលយកសម្ពាធលើការដោះដូរអ្នកទោសនោះទេ ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង ក្រុមតាលីបង់បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងបើកផ្លូវឆ្ពោះទៅរកសន្តិភាពបញ្ចប់សង្រ្គាមដ៏រុំារ៉ៃនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាង១៨ឆ្នាំមកនេះ ។ កិច្ចព្រមព្រៀងសន្តិភាពខាងលើ ត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃទី២៨ ខែកុម្ភ ក្រោមវត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និងមេដឹកនាំក្រុមតាលីបង់ ។ ហើយការដោះលែងអ្នកទោសតាលីបង់ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្ដិភាពលក្ខណៈប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាមួយនឹងក្រុមតាលីបង់ ៕ធ.ដ …

  • លោក ស៊ូ លីយី (Xu Liyi) អភិបាលក្រុងហ្សេងចូវ ខេត្តហឺណាន ថ្លែងអំណរគុណឯកឧត្តម ថោង ខុន ដែលបានឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការម៉ាស់ពេទ្យ

    លោក ស៊ូ លីយី (Xu Liyi) អភិបាលក្រុងហ្សេងចូវ ខេត្តហឺណាន ថ្លែងអំណរគុណឯកឧត្តម ថោង ខុន ដែលបានឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការម៉ាស់ពេទ្យ

    (ក្រុងហ្សេងចូវ ខេត្តហឺណាន)៖ តាមរយៈលិខិតរបស់រដ្ឋបាលក្រុងហ្សេងចូវ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស៊ូ លីយី (Xu Liyi) អភិបាលក្រុង បានថ្លែងអំណរគុណចំពោះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដែលបានបរិច្ចាកម៉ាស់ពេទ្យចំនួន ០១មុឺន ដល់រដ្ឋបាលក្រុងហ្សេងចូវ សម្រាប់គ្រូពេទ្យប្រើប្រាស់ប្រចាំថ្ងៃដើម្បីទប់ទល់ទៅនឹងការឆ្លងនៃជំងឺរលាកផ្លូវដង្ហើម Covid-19 ដែលនេះជាការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែង។ លិខិតនេះមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ ខ្ញុំរីករាយដែលបានទទួលនូវលិខិតរបស់ឯកឧត្តម ថោង ខុន ក្នុងពេលដ៏សំខាន់នេះនៅក្នុងប្រទេសចិន ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមេរោគ (COVID-១៩)។ លិខិតរបស់ឯកឧត្តម បានបញ្ជាក់សំដែងនូវការអាណិតអាសូរ និងការបរិច្ចាកម៉ាស់ពេទ្យ ដល់រដ្ឋបាលក្រុងហ្សេងចូវ តាមរយៈស្ថានតំណាងក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា និងបានឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនកម្ពុជា និងចិន ក៏ដូចជាប្រជាជនហ្សេងចូវ ដែលនេះក៏បង្ហាញពីសាមគ្គីភាពរបស់ឯកឧត្តម ជាមួយយើងខ្ញុំក្នុងការប្រយុទ្ធទប់ទល់ជំងឺឆ្លងនេះ។ យើងខ្ញុំសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរឿងនេះ។ នៅថ្ងៃទី ២០ ខែមករា កន្លងទៅ យើងមានការប្រជុំយ៉ាងរាក់ទាក់ និងកក់ក្តៅនៅហ្សេងចូវ។  យើងបានផ្លាស់ប្តូរទស្សនៈ និងឈានដល់ចំណុចទូលំទូលាយនៃការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅ និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងក្រុងហ្សេងចូវ។  តែជាការគួរឱ្យសោកស្តាយ ដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លង…

  • ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅអ៊ីតាលីកើនឡើងដល់៨៨៨ករណី ក្នុងនោះអ្នកស្លាប់កើនដល់២១នាក់ហើយ

    ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅអ៊ីតាលីកើនឡើងដល់៨៨៨ករណី ក្នុងនោះអ្នកស្លាប់កើនដល់២១នាក់ហើយ

    អ៊ីតាលី៖ យោងតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរអ៊ីតាលីបានឱ្យដឹងថា តួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 បានកើនឡើងដល់៨៨៨ករណីហើយនៅទូទាំងប្រទេសអ៊ីតាលី បន្ទាប់ពីករណីឆ្លងថ្មីចំនួន២៣៨បន្ថែមទៀតទើបត្រូវបានរកឃើញ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះ (ម៉ោងក្នុងតំបន់) ។ បើតាមសារព័ត៌មាន CGTN របស់ចិននោះ នៅក្នុងចំណោមចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 ទាំង៨៨៨នាក់ខាងលើនេះ ក្នុងនោះមានមនុស្ស២១នាក់បានបាត់បង់ជីវិត ខណៈអ្នកជម្ងឺ៤៦នាក់ផ្សេងទៀតបានជាសះស្បើយ ៕ធ.ដ

  • វីរុស COVID-19 សម្លាប់មនុស្សកើនដល់១៦នាក់នៅកូរ៉េខាងត្បូង ស្របពេលដែលចំនួនអ្នកឆ្លងវីរុសសរុបកើនឡើងជិត៣.០០០ករណី

    វីរុស COVID-19 សម្លាប់មនុស្សកើនដល់១៦នាក់នៅកូរ៉េខាងត្បូង ស្របពេលដែលចំនួនអ្នកឆ្លងវីរុសសរុបកើនឡើងជិត៣.០០០ករណី

    កូរ៉េខាងត្បូង៖ តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់២ពាន់៩៣១ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន៥៩៤ករណីបន្ថែមទៀតទើបត្រូវបានរកឃើញ នេះបើតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ របាយការណ៍ថ្មីរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថា អ្នកជំងឺសរុប១៦នាក់បានបាត់បង់ជីវិត ដោយសារជំងឺឆ្លង COVID-19 ក្នុងគ្រាដែលរដ្ឋាភិបាលទីក្រុងសេអ៊ូលបាននឹងកំពុងបង្កើនយុទ្ធនាការធ្វើតេស្ត និងព្យាបាលអ្នកឆ្លងទាំងអស់នៅក្នុងទីក្រុងដេគូ និង ខេត្តគ្យុងសាងខាងជើង ។ ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរកូរ៉េខាងត្បូងក៏បានប្រកាសផងដែរថា ប្រទេសសរុបចំនួន៧១ហើយ បានធ្វើការរឹតបន្តឹងការធ្វើដំណើរជាមួយនឹងប្រទេសអាស៊ីបូព៌ាមួយនេះ ដោយសារតែការរីករាលដាលកាន់តែខ្លាំងឡើងនៃមេរោគឆ្លង COVID-19 ៕ធ.ដ

  • វីរុស COVID-19 សម្លាប់មនុស្សសរុបកើនដល់២.៨៣៨នាក់ និង៧៩.៣០០នាក់ឆ្លង ខណៈអ្នកជាសះស្បើយសរុបកើនដល់៣៩.០៤៩នាក់នៅទូទាំងប្រទេសចិន

    វីរុស COVID-19 សម្លាប់មនុស្សសរុបកើនដល់២.៨៣៨នាក់ និង៧៩.៣០០នាក់ឆ្លង ខណៈអ្នកជាសះស្បើយសរុបកើនដល់៣៩.០៤៩នាក់នៅទូទាំងប្រទេសចិន

    ចិន៖ ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១នៅទូទាំងប្រទេសចិន បានកើនឡើងដល់៧ម៉ឺន៩ពាន់២៥១ករណី ក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់២ពាន់៨៣៨នាក់ នេះបើតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរចិននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ នៅថ្ងៃដដែលនេះ អាជ្ញាធរសុខាភិបាលចិនក៏បានរាយការណ៍ឲ្យដឹងផងដែរថា ចំនួនសរុបនៃអ្នកជំងឺដែលបានជាសះស្បើយពីមេរោគ COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់៣ម៉ឺន៩ពាន់៤៩នាក់ហើយ ។ បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលជាតិចិន នារយៈពេលពេញមួយថ្ងៃទី២៨ ខែកុម្ភៈនេះ មនុស្សចំនួន២ពាន់៨៨៥នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ ។ ដោយឡែកករណីឆ្លងថ្មីនាថ្ងៃដដែលនោះដែរ មានត្រឹមតែ៤២៣នាក់ ខណៈចំនួនអ្នកស្លាប់គឺ៤៥នាក់ ៕ធ.ដ

  • ប្រធានអង្គការសុខភាពពិភពលោក WHO ដំឡើងហានីភ័យនៃមេរោគ COVID-19 លើសកលោក ឡើងដល់កម្រិតខ្ពស់បំផុត

    ប្រធានអង្គការសុខភាពពិភពលោក WHO ដំឡើងហានីភ័យនៃមេរោគ COVID-19 លើសកលោក ឡើងដល់កម្រិតខ្ពស់បំផុត

    ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោកWHOលោក ថេដ្រូស អាដាណម ហ្គេ ប្រេយែសឹស បានបញ្ជាក់ក្នុងសន្និសិទកាសែតនៅថ្ងៃទី២៨ ខែកុម្ភៈថា បច្ចុប្បន្ន យើងបានសម្រេចចិត្តបង្កើនការវាយតម្លៃពីហានិភ័យសកលលោក និង ផលប៉ះពាល់បង្កឡើងដោយវីរុស COVID-19 ដល់កម្រិតខ្ពស់បំផុត ។ ទន្ទឹមគ្នា ប្រធានអង្គការសុខភាពពិភពលោករូបនេះបានសង្កត់ធ្ងន់ថា សត្រូវពិតប្រាកដរបស់មនុស្សមិនមែនជាជំងឺ COVID-19 នោះឡើយ ប៉ុន្តែជាភាពភ័យខ្លាច ពាក្យចចាមអារ៉ាម និងការរើសអើងទៅវិញទេ។គួរបញ្ជាក់ថា បច្ចុប្បន្នយើងអាចនិយាយបានថា មេរោគឆ្លង COVID-19 កំពុងរីករាលដាលដល់គ្រប់ទ្វីបរួចទៅហើយ ខណៈប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង អ៊ីរ៉ង់ និង អ៊ីតាលីហាក់មានសភាពធ្ងន់ធ្ងរឡើងៗ បន្ទាប់ពីប្រទេសចិនបានបង្ហាញសញ្ញាធូរស្រាលបន្តិច ៕ធ.ដ

  • មេដឹកនាំកំពូលកូរ៉េខាងជើងចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់សមយុទ្ធយោ ធាមួយ បន្ទាប់ពីទើបប្រកាសបង្កើនការទប់ស្កាត់វីរុស COVID-19

    មេដឹកនាំកំពូលកូរ៉េខាងជើងចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់សមយុទ្ធយោ ធាមួយ បន្ទាប់ពីទើបប្រកាសបង្កើនការទប់ស្កាត់វីរុស COVID-19

    កូរ៉េខាងជើង៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និង បញ្ជាដោយផ្ទាល់សមយុទ្ធយោធាមួយ ដែលផ្ដោតសំខាន់លើវិធីសាស្ត្រចល័ត និង បង្កើនសមត្ថភាពវាយប្រហារលើសត្រូវ ហើយសមយុទ្ធនេះដែរ បានធ្វើឱ្យលោក គីម ពេញចិត្តយ៉ាងខ្លាំង ។ សមយុទ្ធយោធាខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលលោក គីម ជុងអ៊ុន ក៏បានកោះប្រជុំក្រុមមន្ត្រីរបស់លោកផងដែរ សំដៅណែនាំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាមួយការព្រមានពី «ផលវិបាកធ្ងន់ធ្ងរ» នៅក្នុងករណីដែលពួកគេបរាជ័យទប់ស្កាត់ជំងឺឆ្លងមួយនេះ ក្នុងនោះរួមមានដូចជាការបង្កើតការត្រួតពិនិត្យនៅតាមតំបន់ព្រំដែន អាកាសយានដ្ឋាន និងកំពង់ផែនៅទូទាំងប្រទេស ។ សូមជម្រាបថា រហូតមកទល់នឹងពេលនេះ ប្រទេសកូរ៉េខាងជើងមិនទាន់ទទួលស្គាល់ករណីឆ្លងជំងឺ COVID-19 ណាមួយនោះទេ បើទោះជាសារព័ត៌មានកូរ៉េខាងត្បូងខ្លះបានចុះផ្សាយថា ជំងឺរលាកសួតដ៏កាចសាហាវនេះបានឆ្លងចូលកូរ៉េខាងជើងរួចទៅហើយ ហើយថែមទាំងសម្លាប់ប្រជាជនកូរ៉េខាងជើងជាច្រើននាក់ផងដែរ ៕ធ.ដ

  • លោក ដូណាល់ ត្រាំ សម្រេចផ្អាកកិច្ចកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន ដើម្បីទុកពេលប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19

    លោក ដូណាល់ ត្រាំ សម្រេចផ្អាកកិច្ចកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន ដើម្បីទុកពេលប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេលរៀបចំកិច្ចប្រជុំកំពូល ជាមួយថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ានទាំង១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា ដោយសារការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃវីរុស COVID-19 ។ កន្លងមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជើញមេដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ានទាំង១០មកជួបលោកនៅទីក្រុងឡាសវេហ្គាស បន្ទាប់ពីលោកបានខកខានមិនបានទៅចូលរួមកិច្ចប្រជុំកំពូលមួយជាមួយអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងរដ្ឋធានីបាងកក ប្រទេសថៃ ។ សូមបញ្ជាក់ថា ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់អាមេរិក លោក David Stilwell និង ឧបការីរងរបស់ប្រធានាធិបតីអាមេរិក លោក Matthew Pottinger បានជំរាបជូនឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតអាស៊ាន តាមរយៈកិច្ចប្រជុំតាមទូរស័ព្ទ (Conference Call) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ បានសម្រេចលើកពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺរលាកសួតដ៏កាចសាហាវ Covid-19 ៕ធ.ដ

  • ប្រធានអង្គការសុខភាពពិភពលោក WHO និយាយថា ការរាលដាលនៃវីរុស COVID នៅក្រៅប្រទេសចិន ជាកង្វល់ធំបំផុតរបស់ពិភពលោក

    ប្រធានអង្គការសុខភាពពិភពលោក WHO និយាយថា ការរាលដាលនៃវីរុស COVID នៅក្រៅប្រទេសចិន ជាកង្វល់ធំបំផុតរបស់ពិភពលោក

    ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានព្រមាននៅថ្ងៃទី២៧ ខែកុម្ភៈនេះថាការរាលដាលនៃមេរោគឆ្លង COVID-19 នៅខាងក្រៅប្រទេសចិន នៅពេលនេះជាកង្វល់ធំបំផុតរបស់ពិភពលោក ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោក ក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ថា សហគមន៍សកលស្ថិតនៅចំណុចនៃការធ្វើសេចក្តីសម្រេចធំមួយ ក៏ប៉ុន្តែប្រសិនបើលោកអ្នកចាត់វិធានការខ្លាំងក្លានៅពេលនេះ លោកអ្នកអាចទប់ទល់នឹងជំងឺរលាកសួតដ៏កាចសាហាវមួយនេះបាន ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះបន្ថែមទៀតថា លោកអ្នកអាចបញ្ចៀសកុំឱ្យមនុស្សមានជំងឺនេះបាន លោកអ្នកអាចជួយជីវិតមនុស្ស… ។ ការកត់សម្គាល់បែបនេះរបស់លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលទីក្រុងហុងកុង បានរកឃើញសត្វសុនខមួយក្បាលដែលត្រូវបានគេយកមកធ្វើតេស្តនោះ ពិតជាមានផ្ទុកមេរោគ COVID-19 ប្រាកដមែន ប៉ុន្តែក្រុមជំនាញវេជ្ជសាស្ត្រនៅមិនទាន់អាចបញ្ជាក់ឲ្យច្បាស់លាស់ថា តើសត្វចិញ្ចឹមមួយក្បាលនេះបានឆ្លងជំងឺពីមនុស្សមែន ឬមួយក៏យ៉ាងណានោះទេ ៕